ព័ត៌មានទាន់ហេតុការណ៍៖
'

ជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវចាប់ខ្លូននៅព្រលានយន្តហោះ ជាមួយគ្រឿងញៀនជាង១គីឡូក្រាម

ភ្នំពេញ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវចាប់ខ្លូននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយគ្រឿងញៀនជាង១គីឡូក្រាម ខណៈត្រៀមឆ្លងទៅកាន់ម៉ាកាវ ប្រទេសចិន ។ មន្រ្តីគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា កម្លាំងគយដែលប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចាប់ខ្លួនបុរសជនជាតិម៉េឡេស៊ីម្នាក់ ... Read More »

មុនអញ្ជើញចេញដំណើរវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញចូលរួមជាអធិបតីបើកវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១

ប្រទេសចិន៖ នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា  មុនអញ្ជើញចេញដំណើរវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីបើកវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិនលើកទី១ នៅសណ្ឋាគារ Wanda Vista ក្នុងទីក្រុងណាននីញ ... Read More »

ក្រុមហ៊ុនសំណង់បុរីជីបម៉ុងលែនបន្តឆក់ជីវិតកម្មករស្លាប់ម្នាក់ទៀត

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ក្រុមហ៊ុនបុរីជីបម៉ុងលែនបានស្លាប់ កាលពីវេលាម៉ោង២និង ១៥នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ខណៈជនរងគ្រោះកំពុងបំពេញការងារផ្នែកជ្រី ឲ្យសំណង់បុរីក្រុមហ៊ុនបុរីជីបម៉ុងលែន ឋិតនៅតាមបណ្តោយផ្លួវឧកញ៉ាម៉ុងប្ញទ្ធី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

អ្នកបើករថយន្តដឹកដីលក់ ត្រូវបានពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីបើកកិនបុរសម្នាក់ស្លាប់

ខេត្តសៀមរាប៖ អ្នកបើកបររថយន្ដម្នាក់ ត្រូវបានពលរដ្ឋនាំគ្នា ក្របួចជាប់ រួចប្រគល់ទៅកម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាប បន្ទាប់ពីជននេះ បានបើករថយន្តបែនដឹកដី កិនអ្នកជិះកង់អាគុយម្នាក់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅហ្នឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណត់ផ្លូវក្រាលកៅស៊ូ ... Read More »

ទុស្សេខ្សែភ្លើងក្នុងរោងចក្រធ្វើកាបូប ដួលសន្លប់កម្មករ២២នាក់

ខេត្តកំពង់ឆ្នាំង ៖ កម្មករចំនួន២២នាក់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រឡាច បន្ទាប់ពីកម្មករកម្មការនីទាំងនេះភ័យស្លន់ស្លោរ នៅក្នុងឧប្បត្តិហេតុ ទុសេ្សខ្សែភ្លើង ក្នុងរោងចក្រពេលដែលកំពុងបំពេញការងារ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងជាង១១ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ។ លោកលី ... Read More »

អាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន៧នាក់ក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៧នាក់ កាលពីវេលាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។ តាមការលើកឡើងរបស់លោកវរៈនីយ៍ឯក ស្រី វុត្ថា ... Read More »

សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ប៊ែលធីគ្រុបទាំងអស់បានប្រារព្ធពិធីសូត្រមន្តបើកឲ្យដំណើរការសាលា ប៊ែលធីអន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង)ដែលស្ថិតនៅអគារលេខ៧៧A ផ្លូវវេងស្រេង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ... Read More »

គោមួយក្បាលត្រូវចោរលួចកាប់យកសាច់ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ គោញីមួយក្បាលត្រូវបានចោរលួួចយកទៅសម្លាប់ ហើយពន្លះសាច់ចែកគ្នាក្លែមស្រាក្នុងចំការមួយកន្លែងនៅស្រុកលំផាត់ ។ ដោយមានពាក្យបណ្តឹងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ របស់ជនរងគ្រោះឈ្មោះ យ៉ូន គ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី ។ ... Read More »

ប្រធានាធិបតីហ្វីលីពីន ដាក់កាមេរ៉ា នៅតាមទីតាំងរដ្ឋាភិបាលទប់ស្កាត់អំពើពុករលួយ

ប្រធានាធិបតីហ្វីលីពីនលោក Duterte បានឡើងគម្រោងដាក់កាមេរ៉ាតាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាល ដើម្បីតាមដានសកម្មភាពរបស់មន្ត្រីក្រោមឪវាទនិងទប់ស្កាតអំពើពុករលួយ។ សកម្មភាពខាងលើរបស់លោក Duterte គឺជាការរំលឹកដល់បុគ្គលិកទាំងអស់ ត្រូវតែខំធ្វើការដើម្បីជាតិ និងពលរដ្ឋ បញ្ចៀសអំពើពុករលួយ ។ កាមឺរ៉ាទាំងនោះអាចជួយឲ្យលោកDuterteមើលឃើញថាមន្ត្រីណាសកម្ម និងអសកម្ម ។លោកDuterteបញ្ចាក់ទៀតថា សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធផ្ទល់ខ្លួនរបស់បុគ្គលឡើយ ... Read More »

រាជរដ្ឋាភិបាលប្រគល់អាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនមេស្កូហ្គោលធ្វើ អាជីវកម្មរ៉ែមាស នៅខេត្តរតនគិរី

ខេត្តរតនគិរី៖ រាជរដ្ឋាភិបាលបានប្រគល់អាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនមេស្កូហ្គោល (mescogold) ធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី បន្ទាប់ពីស្ថាប័នជំនាញពាក់ព័ន្ធសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់នានាជូនប្រជាពលរដ្ឋរួចរាល់ ហើយចាប់ដំណើរការ នៅដើមខែវិច្ឆិកា ខាងមុខនេះ ។ លោកហាស វិហ្សាម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមេស្កូហ្គោល បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា លោកស៊ុយ សែម ... Read More »

ក្រុមម៉ូតូឌុបព័ទ្ធចាប់មុខសញ្ញាឆបោកប្រគល់ឲ្យសមត្ថកិច្ចចាត់ការ

ខេត្តពោធិ៍សាត់៖ ស្រ្តីសង្ស័យមុខសញ្ញាឆបោកយ៉ាងសកម្មម្នាក់ ត្រូវបានក្រុមម៉ូតូឌុប និងប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្សារថ្មីពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែកពីរ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

លួចកាច់កម៉ូតូបានថ្មីៗជិះយកទៅបញ្ចាំជាប់ខ្នោះនគរបាល

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជនីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់ខណៈកំពុងជិះម៉ូតូល្បាតនៅម្តុំឃ្លាំងរំសេវម្តុំកន្លែងបញ្ចាំម៉ូតូក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយបានប្រទះឃើញជនសង្ស័យខាងលើជិះម៉ូតូហុងដា C125ពណ៌ខ្មៅបិតស្កុតខ្មៅលើ ស្លាកលេខក៏បានហៅឲ្យឈប់ដើម្បីធ្វើការឆែកឆេរ។ ប៉ុន្តែ ពេលនោះជនសង្សយ័រូបនេះបានផ្តួលម៉ូតូចោលហើយព្យាយាមរត់គេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចពទ្ធ័ចាប់បានភ្លាមៗ។ ហេតុការណ៍ឃាត់ខ្លួនជនសង្សយ័ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ ២០១៦នៅចំណុចចឃ្លាំងកន្លែង បញ្ចាំម៉ូតូស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួកគោក។ ... Read More »

រថយន្តដឹកអុសបើកលឿនមិនប្រយ័ត្នរេចង្កូតឡើងឃឿនផ្លូវក្រឡាប់ចាក់រាយពេញផ្លូវ

ភ្នំពេញ : មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តប្រភេទយីឌុបមួយគ្រឿងដឹកអុសពេញបានក្រឡាប់បះជើងចាក់អុសចោលពេញផ្លូវបង្កការកកស្ទះចរាចរណ៍ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៤ និង ១២ នាទីព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំណុចមុខមណ្ឌលសុខភាពលោកសង្ឃ តាមបណ្តោយផ្លូវជាតិលេខ ៥ ... Read More »

រថយន្តច្រើនគ្រឿង មនុស្សច្រើននាក់​បានធ្លាក់ចូលក្នុងទឹក បន្ទាប់ពីបាក់ស្ពានដ៏ធំមួយនៅប្រទេសចិន

ប្រភពព័ត៌មាន CCTV បានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ថា ស្ពានដ៏ធំមួយកន្លែង ស្ថិតនៅក្នុងខេត្ត Jiangxi ប្រទេសចិន បានបាក់ធ្លាក់ចូលក្នុងទឹក ដោយនាំយកទៅជាមួយរថយន្តជាច្រើនគ្រឿង និងមនុស្សផងដែរ ប៉ុន្តែគេមិនដឹងថា តើមានប៉ុន្មានដែលរងគ្រោះនោះឡើយ ។ ... Read More »

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ Read More »

ពលរដ្ឋ៣០០គ្រួសារកាប់ដីព្រៃដើម្បីប្រកបរបរកសិកម្ម ស្រាប់តែលេចមុខមេការម្នាក់មកហាមថា ជាដីរបស់ក្រុមហ៊ុន

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារបាននាំគ្នាទៅកាប់ព្រៃដើម្បីយកដីប្រកបរបរកសិកម្ម ស្រាប់តែមានបុរសម្នាក់លេចមុខមកហាមឃាត់រារាំងពលរដ្ឋថា ទីតាំងដីទាំងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅវិញ ។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្បាលអូរជ្រឡង់ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ពលរដ្ឋបាននិយាយថា ... Read More »

លោក នុត ពុធដារ៉ា ចុះពិនិត្យការស្ថាបនាផ្លូវបេតុង០១ខ្សែ ក្នុងសង្កាត់ព្រៃវែង

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង ០១ខ្សែ ប្រវែង ៤៦៩ម៉ែត្រ ទទឹង ... Read More »

ជួលរថយន្តគេជិះ បែរជាហួសចូលទៅបញ្ចាំ ម្ចាស់តាមទាន់ចាប់ខ្លួនឲ្យប៉ូលិស

ភ្នំពេញ ៖ ស្រ្តីម្នាក់ ក្រោយពីជួលរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស យកមកជិះ ប្រើប្រាស់ក្នុងការធ្វើដំណើរ បែរជាយកទៅបញ្ចាំយកលុយជាប្រយោជន៍ផ្ទាល់ខ្លួន លុះម្ចាស់ឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅម្ដុំមុខផ្សារ ... Read More »

ចិន រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូង

នៅថ្ងៃទី១២ ខែកញ្ញា ចិន និងរុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធជាផ្លូវការនៅសមុទ្រចិនភាគខាងត្បូង អូសបន្លាយរយៈពេល៨ថ្ងៃ ។ សមយុទ្ធខាងលើមានឈ្មោះថា  Joint Sea 2016 ដោយមានការចូលរួមពីកងពលប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់រុស្ស៊ី ដែលមាននាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ។ នៅក្នុងកម្មវិធី ... Read More »

គ្រោះថ្នាក់ចរាចរណ៍សោះ បែរជាប្រើហិង្សាសមត្ថកិច្ចឃាត់ខ្លួន២នាក់ រត់គេចខ្លួន២នាក់

ភ្នំពេញ: បុរស២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួន ដោយសារជនខាងលើប្រើហិង្សាវាយទៅលើយុវជនម្នាក់ ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ រឿងរ៉ឺម៉កដឹកបាយជ្រូក និងរថយន្ត ។ ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១៩ និង១៥នាទី ថ្ងៃទី១០ ខែកញ្ញា ... Read More »

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា Read More »

បង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែងដកហូតទូហ្គេម៧ទូ ឃាត់មនុស្ស១៦នាក់

ភ្នំពេញ ៖ មនុស្ស១៦នាក់ និងទូហ្គេមបាញ់ត្រីចំនួន៧ទូ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាប និងឃាត់ខណៈពួកគេកំពង់ប្រមូលផ្តុំគ្នាលេងល្បែងហ្គេមបាញ់ត្រីដុះស្លែមួយនេះ។កាលពីវេលាម៉ោង ២១ និង៣០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចភូមិបូរីកម្មករ ( ភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ... Read More »

សម្តេចតេជោហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់អញ្ជើញវិលត្រឡប់ពីប្រទេសចិនមកកាន់កម្ពុជាវិញហើយ

ភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិន លើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តពីថ្ងៃទី១០-១២ ... Read More »

ធ្លាយដំណឹង ឈីន រតនៈចុះកុងត្រាជាផ្លូវការជាមួយហង្សមាស

ភ្នំពេញ៖ អតីតបេក្ខជន The Voice Cambodia រដូវកាលទី២ កញ្ញា ឈីន រតនៈ ត្រូវបានគេទម្លាយថា នាងបានចុះកុងត្រាជាផ្លូវការជាមួយនឹងផលិតកម្មហង្សមាសរួចរាល់ហើយ បើទោះបីជានាងមិនបានលើកពានក្តី ។ ការចុះកិច្ចសន្យានេះត្រូវបានគេរំពឹងថានាងនឹងមានបទចម្រៀងផ្ទាល់ខ្លួនជាផ្លូវការក្នុងពេលឆាប់ៗ ហើយក៏ជាឱកាសជួយលើកស្ទួយប្រជាប្រិយភាពរបស់នាងកាន់តែខ្ពស់ឡើង ... Read More »

រញ្ជួយដីនៅTanzania ស្លាប់មនុស្ស១៦នាក់ និង២៥៣នាក់រងរបួស

មនុស្សយ៉ាងតិច១៦នាក់បានបាត់បង់ជីវិត និង២៥៣នាក់បានរងរបួសក្នុងហេតុការណ៍រញ្ជួយដីកម្រិត៥.៧រ៉ិចទ័រ វាយប្រហារនៅភាគពាយព្យប្រទេស Tanzania ។ នេះបើតាមអាជ្ញាធរក្នុងតំបន់ប្រកាសកាលពីថ្ងៃទី១១ ខែកញ្ញា ។ ក្រុមជួយសង្គ្រោះបាននិងកំពុងរើកកាយគំនរបាក់បែកនៃអគារដើម្បីស្វែងរកជនរងគ្រោះ ដែលសង្ស័យនៅរស់រានមានជ័យ ក្រោយការរញ្ជួយដីកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅតំបន់ Kassim Majaliwa ... Read More »

គ្រាន់តែម្ដាយមិនទាន់ដណ្ដឹងប្រពន្ឋឲ្យ​ កូនជើងល្អចាក់សាំងដុតផ្ទះ

  ភ្នំពេញ ៖ បុរសចិត្តឆេវឆៅម្នាក់ ព្រោះតែខឹងម្ដាយមិនដណ្ដឹងប្រពន្ឋឲ្យ បានយកសាំងចាក់ដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយត្រូវបានបងប្អូន និងប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ផ្តន្ទាទោសជនជាតិស្បែកខ្មៅ៩នាក់ និងស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម ចន្លោះ៥ឆ្នាំដល់១៣ឆ្នាំ

ភ្នំពេញ: ជនជាតិស្បែកខ្មៅ៩នាក់ ដែលកំពុងគេចខ្លួនម្នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់សរុប១០នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតមួយគីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ឆ្នាំដល់១៣ឆ្នាំ  ។ ជនជាតិស្បែកខ្មៅទាំង៨នាក់នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ រីឯជនជាប់ចោទម្នាក់ត្រូវបានតុលាការចេញដីកាស្វែងរកចាប់ខ្លួន ។ លោក ឃី ឆៃ ... Read More »

លោកស្រី ហ៊ីលឡារី គ្លីនតុន មានជំងឺរលាកសួត

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅមុននេះបន្តិចថា លោកស្រីហ៊ីឡារី គ្លីនតុន បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតី មានជំងឺរលាកសួត ហើយលោកវេជ្ជបណ្ឌិតប្រចាំរបស់លោកស្រីបានពិនិត្យព្យាបាលផងដែរ ក្រោយពីលោកស្រីវិលត្រឡប់ពីចូលរួមពិធីរំលឹកអនុស្សាវរីយ៍ ការវាយប្រហារភេរវកម្ម ១១ កញ្ញា ។ លោកវេជ្ជបណ្ឌិត Lisa Bardack បានថ្លែងថា ... Read More »

ជនសង្ស័យ២នាក់​ ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកំលាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះជួយខណ្ឌដូនពេញ ដោយឃាត់ខ្លួនយុវជន២នាក់ កំពុងតែធ្វើសកម្មភាពទិញថ្នាំញៀននៅម្តុំក្តាន់២ប្លុកបឹងកក់ និងដកហូតវត្ថុតាងបានជាក់ស្តែងផងដែរ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦នៅចំណុចមុខក្តាន់ពីរភូមិ០៣ផ្លូវរថភ្លើងសង្កាត់ស្រះចកខណ្ឌដូនពេញ។ ជនសង្ស័យទាំង២នាក់ខាងលើនេះទី១ឈ្មោះចាន់ សុវណ្ណារ៉ា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជួសជុលទូរស័ព្ទស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ទឹកថ្លាខណ្ឌសែនសុខទី២ឈ្មោះអ៊ឹម ... Read More »

ឆក់ទូរស័ព្ទដៃជនជាតិចិនបានសម្រេច ហើយរត់គេចខ្លួនត្រូវសមត្ថកិច្ចចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសជនជាតិចិនម្នាក់ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវស្រែកឆោឡោ និងរត់ដេញចាប់បានជនសង្ស័យម្នាក់ ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ រួមទាំងទូរស័ព្ទដៃជនរងគ្រោះទៅជាមួយផងដែរ ។ ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ... Read More »