ព័ត៌មានទាន់ហេតុការណ៍៖
'

ក្មេងប្រុសជំទង់នាំគ្នាដើររើសខ្យង ធ្លាក់រណ្តៅដីជីកលង់ស្លាប់ម្នាក់

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីក្មេងប្រុសរូបនេះ បាននាំគ្នាដើរខ្យង ហើយត្រូវធ្លាក់ចូលទៅរណ្តៅដី ដែលជីកបណ្តាលអោយលង់ស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ... Read More »

សាលាខេត្តបាត់ដំបង និងទីប្រជុំជនមួយចំនួនក្នុងក្រុងបាត់ដំបង រងការជន់លិចដោយទឹកជំនន់ ក្រោយភ្លៀងមួយមេធំធ្លាក់អូសបន្លាយជិត៣ម៉ោង កាលពីម្សិលមិញ

ខេត្តបាត់ដំបង៖ សាលាខេត្តបាត់ដំបង និងទីប្រជុំជនសំខាន់ៗមួយចំនួនទៀត ក្នុងក្រុងបាត់ដំបង ត្រូវគេមើលឃើញថា បានរងការជន់លិចទឹកភ្លៀង ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ធ្វើឱ្យទឹកស្ទឹងសង្កែ ដែលជាស្ទឹងហូរឆ្លងកាត់ក្រុងបាត់ដំបង ត្រូវគេមើលឃើញថាបានឡើងមួយកំរិតតិចតួច ។ ស្ទឹងសង្កែ ត្រូវគេរាយការណ៍ឱ្យដឹងថាក្នុងរយៈពេលជិត១ខែចុងក្រោយនេះបានឆាប់ឆក់ជីវិតមនុស្សដែលជាកុមារតូចៗនិងស្ត្រីវ័យក្មេងម្នាក់ករណីលោតពីលើស្ពានចូលស្ទឹងសង្កែធ្វើអត្តឃាតសម្លាប់ខ្លួនឯងសរុបចំនួន៥នាក់នោះហើយ។ភ្លៀងធ្លាក់នៅខេត្តបាត់ដំបងត្រូវគេរាយការណ៍ឱ្យដឹងថា ... Read More »

លោក អូស្មាន ហាស្សាន់ ជំរុញឲ្យនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីផ្ដល់ការអប់រំ វិជ្ជាជីវៈ បច្ចេកទេស ជូនគ្រូ និងសិស្សានុសិស្សនៅសហគមន៍ឥស្លាមជនបទឲ្យបានលឿន សម្រាប់ជំហានទី១

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ជំរុញឲ្យក្រុមប្រតិភូ នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម ម៉ាឡេស៊ីផ្ដល់ការអប់រំ វិជ្ជាជីវៈ បច្ចេកទេស ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសហគមន៍ខ្មែរឥស្លាមជនបទឲ្យបានលឿន សម្រាប់ជំហានទី១នេះ ដើម្បីបង្ហាញពីសកម្មភាពជឿជាក់ពីថ្នាក់ដឹកនាំ ... Read More »

ស្រ្តីម្នាក់ជិះម៉ូតូដួលបាក់កស្លាប់សង្ស័យស្រវឹងស្រា

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម ខណៈគេបញ្ជូនមកជួយសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ដោយសារជិះម៉ូតូដួលម្នាក់ឯងហើយអាចបាក់ក ដែលគេសង្ស័យបណ្ដាលមកពីផឹកស្រាស្រវឹងជោកជាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ១ខ្សែត្រង់ចំណុចតាអៅ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ... Read More »

ការផ្តេភារកិច្ចតែងតៃងមុខតំណែងមេប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ថ្មីនៅព្រំដែនអន្តរជាតិអូរយ៉ាដាវ

ខេត្តរតនគិរី៖ នៅប៉ុស្ថិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរៀបចំកម្មវិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍ច្រកទ្វារអន្តជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សុខ ... Read More »

រថយន្តពីរគ្រឿងបើកបញ្ច្រាសទិសគ្នា បុកគ្នាលាន់ឮសូរដូចរន្ទះ

ខេត្តស្ទឹងត្រែង៖ រថយន្តពីរគ្រឿងបានបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបានជ្រុលចង្កូតបុកគ្នា ពេញទំហឹងបណ្តាលឲ្យលាន់ឮសូរដូចរន្ទះកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ប្រភពរាយការណ៍ថា រថយន្តពាក់ស្លាកលេខ តាកែវ ... Read More »

សម្តេចតេជោហ៊ុន សែន កំណត់យកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីជួបជាមួយសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទេ្ទស(A) នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីជួបជាមួយសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទេ្ទស(A) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន ... Read More »

កីឡាតេក្វាន់ដូស្ទីលITFកំពុងសម្លឹងមើលលទ្ធភាពសម្រាប់ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម២០២៣

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួត របស់ខ្លួនប្រកបដោយជោគជ័យរយៈពេល៥ថ្ងៃនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦រួចមកថ្នាក់ដឹកនាំសហព័ន្ធនិងក្រសួងអប់រំ យុវជននិងកីឡា ហាក់មានសុទិដិ្ឋនិយមក្នុងការសម្លឹងមើលទៅឆ្នាំ២០២៣ដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ប៉ុន្តែ សហព័ន្ធកីឡាជាតិមួយនេះក៏ត្រូវការការ ជួយឧបត្ថម្ភគាំទ្រពីដៃគូជាតិនិងអន្តរជាតិដែរទើបអាចសម្រេចទៅបាន។ នេះគឺជាការ លើកឡើងរបស់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៅ ... Read More »

ត្រូវកូរ៉េខាងជើងមើលស្រាល អាមេរិកបញ្ចេញអាវុធ គំរាមកំហែង

មន្ទីរបញ្ចកោណអាមេរិក បានតបតទៅនឹងសកម្មភាពរបស់កូរ៉េខាងជើង ដែលអាមេរិកចាត់ទុកថា ជាការឌឺដង គ្មានការពិចារណា ធ្វើឲ្យអាមេរិកត្រូវតែបញ្ចេញអាវុធទំនើបៗ ក្នុងនោះមានយន្តហោះទមា្លក់គ្រាប់បរមាណូ B-1B ដើម្បីបង្ហាញពីការប្តេជ្ញាការពារសម្ពន្ធមិត្តកូរ៉េខាងត្បូង និងជប៉ន។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភា អាមេរិក លោក Ed Royce ... Read More »

ផ្លូវលំមួយខ្សែក្នុងស្រុកកូនមុំប្រវែងជាង៥គីឡូម៉ែត្រកំពង់រងការខូចខាតយ៉ាងខ្លាំង

ខេត្តរតនគីរី៖ បើទោះជារាជរដ្ឋាភិបាលមានប្រាក់គម្រោងស្ថាបនាអភិវឌ្ឍន៍ភូមិ-ឃុំយ៉ាងណាក៏ដោយគេសង្កេតឃើញផ្លូវលំមួយចំនួននៅមានការលំបាកនិងមានការខូចខាតយ៉ាងធ្ងន់ធ្ងរហាក់ដូចជាពុំមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងថ្នាក់ដឹកនាំមួយចំនួនដែលពាក់ព័ន្ធនោះទេ។ ជាក់ស្ដែងផ្លូវលំមួយខ្សែរប្រវែង ៥គីឡូម៉ែត្របែកចេញពីផ្លូវជាតិលេខ៧៨ ចូលទៅកាន់ឃុំតឺន ក្នុងស្រុកកូនមុំ ខេត្ត រតនគីរីរងការខូចខាតយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរនៅរដូវស្សានិងមានសភាពហុយខ្លាំងនៅរដូវប្រាំង។ តាមការលើកឡើងនិងត្អូញត្អែពីប្រជាពលរដ្ឋរស់នៅក្នុងឃុំតឺននិងអាជីវករដែលតែងតែធ្វើដំណើរចេញចូលក្នុងភូមិ-ឃុំ នោះថាបច្ចុប្បន្នផ្លូវនេះទទួលរងការខូចខាតខ្លាំងណាស់នៅរដូវប្រាំងមានគ្រលុកធំៗច្រើនលំបាកក្នុងការដឹកកសិផលយកទៅលក់ហើយមានសភាពហុយខ្លាំងស្ទើរមើលផ្លូវមិនឃើញ។ ចំណែកនៅរដូវធ្លាក់ភ្លៀង រអឹលបើរថយន្តត្រូវជាប់ផុងដូច្នេះហើយ ពួកគាត់សុំឲ្យអាជ្ញាធរជួយសំរួលផ្លូវនេះជូនពួកគាត់ផងពីព្រោះការធ្វើដំណើរចេញចូលរកស៊ីចិញ្ចឹមជីវិតរបស់ពួកគាត់គឺសង្ឃឹមទៅលើផ្លូវមយយនេះ។ ពួកគាត់បានលើកឡើងទៀតថាសរុបទៅផ្លូវមួយខ្សែរនេះលំបាកទាំងរដូវប្រាំង ... Read More »

តារាល្បីជាង៣០នាក់ត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមរកលុយជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករ ជាតារាចម្រៀង តារាបង្ហាញម៉ូដ តារាកំប្លែង និងពិធីករ ប្រមាណជាង៣០នាក់នឹងរួមគ្នាក្នុងព្រឹត្តិការណ៍បង្ហាញខ្លួនលើកម្រាលព្រំក្រហមមួយនៅចុងសប្តាហ៍នេះ នៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វា ប្រយោជន៍រួមគ្នាស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

បោះឆ្នោតអាមេរិកឆ្នាំ២០១៦៖ លោកស្រីហ៊ីលឡារី គ្លីនតុន ប្រកាសថា នឹងវិលត្រឡប់ចូលរួមការប្រកួតនៅពេលដ៏ខ្លីខាងមុខ

ដោយសារតែមានព្យុះភ្លៀងពីសាធារណមតិស្តីពីសុខភាពរបស់លោកស្រី មិនគ្រប់គ្រាន់ដើម្បីក្លាយជាប្រធានាធបតីអាមេរិក ។ កាលពីថ្ងៃទី១២ ខែកញ្ញា លោកស្រី បានប្រកាសថា នឹងវិលត្រឡប់ចូលរួមប្រកួតប្រជែង ក្នុងការឃោសនាបោះឆ្នោត នាពេលដ៏ខ្លីខាងមុខ។ លោកស្រីបានប្រកាសព័ត៌មាននៅលើគេហទំព័រផ្ទល់ខ្លួន Twitter ថា «ស្ថានភាពសុខភាពរបស់ខ្ញុំមានភាពល្អប្រសើរឡើង ហើយ ... Read More »

បុរស៣នាក់ត្រូវនគរបាលចាប់ខ្លួនករណី ប្រើប្រាស់ និងលក់ថ្នាំញៀន

ខេត្តប៉ៃលិន ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខេត្តប៉ៃលិនសហការជាមួយនគរបាលក្រុងប៉ៃលិនបានឃាត់ខ្លួនបុរស៣នាក់ពាក់ ព័ន្ធការប្រើប្រាស់ និងលក់ថ្នាំញៀនដើម្បី បញ្ជូនទៅតុលាការ ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះសមត្ថកិច្ចធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦ ហើយគ្រោង បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៣ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្តយុទ្ធនាការចុះបិទចំណាំងផ្លាតឬស្ទីកគ័រសុវត្ថិភាពចរាចរណ៍យានជំនិះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការចុះចែកនិងបិទស្លាកសុវត្ថិភាពចរាចរណ៏ឬស្ទីកគ័រចំណាំងផ្លាតលើយានជំនិះដែលកំពុងធ្វើចរាចរក្នុងរាជធានីភ្នំពេញមានរយៈពេល១០ថ្ងៃមកហើយ ដើម្បីអនុវត្តន៍តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឲ្យលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ដោយយានយន្តបានជាអតិបរិមា ។ ចាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៦នៅសាលាបឋមសិក្សាជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ ... Read More »

នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័នឹងសារធាតុញៀន

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់សារធាតុញៀន។ ការបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឃុំកំពាន់ ស្រុកមេមត់ ... Read More »

កម្មករសំណង់វ័យចំណាស់ម្នាក់ដេកស្លាប់ដោយខ្យល់គររហូតរឹងខ្លួនទើបដឹង

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីគេបានប្រទះឃើញ បុរសម្នាក់ ដេកស្លាប់នៅក្នុងដីឡូត៍ មួយកន្លែងដែកគេសង្ស័យខ្យល់គរ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ ហេតការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងែទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងអណ្តូង ... Read More »

នគរបាលសេដ្ឋកិច្ចក្រសួង និងយោធាស្រុកមេមត់បើកឡានដេញកៀរឡានដឹកឈើ និងបណ្តាលឲ្យបុករងរបួសធ្ងន់អ្នកបើកបរឡានដឹកឈើ២នាក់ ក្នុងនោះមានម្នាក់បាក់ភ្លៅ ខ្ទេចទាំង២

ខេត្តត្បូងឃ្មំុៈ នគរបាលសេដ្ធកិច្ចក្រសួង បានដាក់ប៉ុស្តិ៍ជជុះនៅលើផ្លូវជាតិលេខ៧ ក្នុងទឹកដីខេត្តត្បូងឃ្មំុ បណ្តាក់គ្នាដូចខ្យង ជាពិសេសនៅចំណុចភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបើកឡានប្រដេញស្កាត់អោយឡានដឹកឈើ ដែលមិនចូលបង់លុយយ៉ាងអនាធិបតេយ្យ រហូតបុកបាក់ជើងទាំងសងខាងម្នាក់ និងរបួសធ្ងន់ម្នាក់នៅចំណុចភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ម៉ោង១២ ... Read More »

លោកអនុសេនីយ៍ទោ​អគ្គស្នងការនគរបាលជាតិម្នាក់​ ត្រូវ​រថយន្តកុងទីតឺន័របើក​បុកណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជាអនុសេនីយ៍ទោ នៅអគ្គស្នងការនគរបាលជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ដោយសាររថយន្តកុងតឺន័រមួយគ្រឿងបើកបញ្ច្រាសទិសគ្នា ហើយបុកចំពីមុខពេញទំហឹង ។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ១ ... Read More »

ឃាត់ខ្លួនយុវជន៣នាក់​ជាមួយដាវសាំម៉ូរ៉ៃមួយដើមដាក់ក្រោមកែបម៉ូតូ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចទឹកថ្លា ខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះក្រុង ឃាត់ខ្លួនយុវជនបីនាក់ មានលាក់ដាវសាំមូរៃមួយដើមនៅក្រោមកែបម៉ូតូ។ ការឃាត់ខ្លួនយុវជនបីនាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើឡើង ខណៈដែលឆែកឆេររកឃើញដាវចំនួនមួយដើមនៅក្រោមកែបម៉ូតូរបស់ពួកគេ កាលពីវេលាម៉ោង ២១ថ្ងៃទី១២ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ... Read More »

មន្រ្តីជំនាញដោះមីនស៊ីម៉ាកអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ធ្វើចម្ការតំបន់ដែលមិនទាន់បានបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ខេត្តបាត់ដំបង៖ មន្រ្តីជំនាញដោះមីន នៃអង្គភាពស៊ីម៉ាក នៅខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានអំពាវឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង នាំគ្នាប្រុងប្រយ័ត្ន ចូលទៅធ្វើចំការក្នុងតំបន់ ដែលមិនទាន់មានការបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលគេសង្ស័យ សេសសល់កប់ក្នុងដីតាំងពីសម័យសង្រ្គាម ... Read More »

នគរបាលខណ្ឌសែនសុខបញ្ជូនស្រ្តីម្នាក់ទៅតុលាការករណីជួលរថយន្តទៅជិះបែរជាយកទៅបញ្ចាំ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នឹងដឹកបញ្ជូនស្រ្តីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីជួលរថយន្តទៅជិះ បែរជាយកទៅបញ្ចាំឲ្យអ្នកផ្សេង ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ កែវ ... Read More »

ទណ្ឌិតជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារខេត្ដកណ្ដាលជាច្រើនលើកទើបចាប់ខ្លួនបាន

ខេត្តកណ្ដាលៈ ទណ្ឌិតដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្ដកណ្ដាលបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅទីនោះបានសម្រេចច្រើនលើកច្រើនសារចុងក្រោយទើបមន្រ្ដីអនុរក្សពន្ធនាគារឆែកឆេរបង្រ្កាបឃាត់ខ្លួនស្រ្ដីជាម្ដាយ ខណៈដែលលាក់ទុកគ្រឿងញៀនចំនួន១០កញ្ចប់នៅក្នុងគ្រាប់ស្វាយនាំចូលទៅក្នុងពន្ធនាគាទៅអោយទណ្ឌិតរូបនេះ ។ ប្រតិបត្ដិការឃាត់ខ្លួនស្រ្ដីជាម្ដាយទណ្ឌិតធ្វើឡើងកាលពីវេលាម៉ោង១៤និង៥០នាទី ត្រង់ចំណុចច្រកចូលពន្ធនាគារខេត្ដកណ្ដាល ។ បន្ទាប់ពីឃាត់ខ្លួនស្រ្ដីខាងលើនេះមន្រ្ដីអនុរក្សពន្ធនាគារសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលនាំខ្លួនស្រ្ដីសង្ស័យនិងទណ្ឌិតដែលជាប់ពាក់ព័ន្ធយកទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ មន្រ្ដីនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលបានឲ្យដឹងថា ស្រ្ដីសង្ស័យឈ្មោះ សាត បូរ៉ានី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ... Read More »

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដេវិដ កាមឺរ៉ុន ដកខ្លួនចេញពីសភាបញ្ចប់សកម្មភាពនយោបាយ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវិដ កាមឺរ៉ុន បានសម្រេចដកខ្លួនចេញពីសភា ក្រោយការពិចារណាអស់រយៈពេលពីរខែកន្លងមក ។ ការដកខ្លួននោះ គឺជារឿងត្រឹមត្រូវបំផុតសម្រាប់រូបលោក ។ លោកដេវិដ កាមឺរ៉ុន បានបញ្ជាក់ថា លោកបានប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញាថា ការដកខ្លួនចេញពីសភាបញ្ចប់ការងាជាអ្នកនយោយបាយ ... Read More »

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងធំមានចំនួន១២បន្ទប់ នៅខណ្ឌទួលគោកទាំងព្រឹក

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានប្រជាពលរដ្ឋនាំគ្នារត់ចែកជើងទាំងព្រឹកដោយអ្នកខ្លះរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ អ្នកខ្លះកាន់ទុយយោទឹក ជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ដែលកំពុងតែឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងធំ មានចំនួន១២បន្ទប់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសារទុស្សេខ្សែភ្លើង ។ ករណីអគ្គិភ័យនេះបាន កើតឡើងនៅវេលាម៉ោងប្រហែល០៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ... Read More »

ព្រឹត្តិបត្រ័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រ័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម   Read More »

បុរសម្នាក់សង្ស័យប្រពន្ធរួមគំនិតជាមួយសហាយរឹតកសម្លាប់

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ ម្នាក់សង្ស័យប្រពន្ធរួមគំនិតជាមួយនឹង សហាយរឹតកសម្លាប់ រួចនាំគ្នាគេចខ្លួនបាត់។ នេះបើតាមការសន្និដ្ឋានរបស់អ្នកភូមិរស់ នៅភូមិផងរបងជាមួយនឹងបុរសជាជនរង គ្រោះ។ សាកសពបុរសរងគ្រោះត្រូវបានគេ ប្រទះឃើញកាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅ ... Read More »

លោកខាងលិចកាន់តែគំរាម កិត្តិយសរុស្ស៊ីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ

រយៈពេលកន្លងមកលោកខាងលិចបាន គំរាមកំហែងឲ្យរុស្ស៊ីនៅឯកោដោយការដាក់ ទណ្ឌកម្មសេដ្ឋកិដ្ចទៅលើប្រទេសនេះ។ ប៉ុន្តែសកម្មភាពទាំងនោះបានធ្វើឲ្យរុស្ស៊ីកាន់ តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ រយៈពេលចុងក្រោយនេះទីក្រុងមូស្គូបាន បង្ហាញពីភាពជឿជាក់របស់ខ្លួននៅលើឆាក អន្តរជាតិដោយក្នុងនោះបានបង្ហាញតាម រយៈកិច្ចប្រជុំ G 20 នៅទីក្រុងហានចូវប្រទេស ចិន។ នៅក្នុងកិច្ចប្រជុំនោះរុស្ស៊ីបានជួប ពិភាក្សាទ្វេភាគីជាមួយមេដឹកនាំ១០ប្រទេស ... Read More »

កិច្ចព្រមព្រៀងស្តីពីអនាគតរបស់រដ្ឋាភិបាលស៊ីរីរវាងរុស្ស៊ីនឹងអាមេរិកនាពេលកន្លងមកនឹងទទួលបានជោគជ័យឬទេ?

សន្តិភាពនៅក្នុងប្រទេសស៊ីរីគឺជារឿងដ៏សំខាន់បំផុតដើម្បីទប់ស្កាត់ជនអន្តោ ប្រវេសន៍នៅលើពិភពលោកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបង្កឲ្យមានកង្វះស្បៀងអាហារ មានអសន្តិសុខនៅតំបន់ ជាច្រើនក្នុងនោះមានអឺរ៉ុបជាដើម ដែល មានក្រុមភេរវករបង្កប់ខ្លួនជាមួយជនអន្តោប្រវេសន៍។ តើកិច្ចព្រមព្រៀងរវាងអាមេរិកនឹងរុស្ស៊ីនាពេលកន្លងមកនឹងសម្រេចបានជោគ ជ័យដែរឬទេ តើរដ្ឋាភិបាលនិងក្រុមប្រឆាំងព្រមទទួលយកដែរឬទេ? ទាំងនោះជាក្តី កង្វល់ហើយក៏ជាចំណុចដែលធ្វើឲ្យកិច្ចព្រម ព្រៀងឈប់បាញ់កន្លងមកបរាជ័យជាបន្តបន្ទាប់។ សូបរំលឹកថានៅក្នុងកិច្ចព្រមព្រៀងរវាង អាមេរិកនឹងស៊ីរីមានពីរចំណុចជាចម្បង ក្នុងនោះមានបទឈប់បាញ់នៅស៊ីរីដែលមានសុពលភាពចាប់ពីថ្ងៃទី១២ ... Read More »

អ្នករួមបង្កើតហ្វេសប៊ុកចំណាយប្រាក់២០លានដុល្លារប្រឆាំង ដូណាល់ ត្រាំ

អ្នករួមបង្កើតហ្វេសប៊ុកលោក Dustin Dmoskovitz បានចំណាយប្រាក់២០លាន ដុល្លារសម្រាប់ប្រឆាំងលោក ដូណាល់ ត្រាំ។ ប្រាក់ពាក់កណ្តាលបញ្ជូនទៅឲ្យក្រុមសម្រាប់ស្វែងរកសំឡេងគាំទ្រ និងពាក់ កណ្តាលទៀតសម្រាប់សកម្មភាពឃោសនារបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។ សារព័ត៌មាន AP បានផ្សាយថា ... Read More »

បាល់ទាត់ជម្រុះ UEFA Champions League តាមពូល​ថ្ងៃនេះ

  Benfica, Man City, Barcelona, Bayern Munich រំពឹងឈ្នះក្នុងទឹកដី ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League តាមពូលថ្ងៃនេះ ក្រុម Benfica, ... Read More »