ព័ត៌មានទាន់ហេតុការណ៍៖
'

ទឹកជំនន់ពន្លិចរដ្ឋ Louisiana អាមេរិក

កាលពីថ្ងៃទី២៣ ខែសីហា ប្រធានាធិបតីអូបាម៉ា បានកាត់បន្ថយ ការសម្រាករបស់ខ្លួន ដោយវិលត្រឡប់ទៅកាន់រដ្ឋ Louisiana ដើម្បីត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្រោយពេលមានព័ត៌មានរិះគន់ថា លោក អូបាម៉ា មិនទៅកាន់រដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ។ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ ... Read More »

រថយន្តហ្វីណូបុកហ៊ីយ៉ាន់ដាយចតស្ងៀមស្លាប់ម្នាក់ជាប់នឹងកាប៊ីនរថយន្ត

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់គៀបជាប់ក្នុងកាប៊ីនរថយន្ត នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរវាងរថយន្តដឹកទំនិញពីគ្រឿងបុកគ្នា ។ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ៩៩និង១០០ ស្ថិតក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ... Read More »

ប្រទេសអីុរ៉ង់ក្លាយជាខ្លាកំណាចនៅមជ្ឈិមបូព៌ាក្រោយផលិតបានមីស៊ីលការពារដោយខ្លួនឯង

អីុរ៉ង់គឺជាប្រទេសដែលមានឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាប្រទេស ដែលសម្បូរទៅដោយធនធានធម្មជាតិ និង ធនធានមនុស្ស។ ក្រោយពីការបញ្ចប់ទណ្ឌ កម្មរបស់លោកខាងលិចទៅលើប្រទេស អីុរ៉ង់បានធ្វើឲ្យប្រទេសនេះបោះជំហានទៅមុខយ៉ាងឆាប់រហ័សក្លាយជាមហាអំណាចនៅតំបន់មជ្ឈិមបូព៌ា។ ទាំងនោះបានបង្ហាញ យ៉ាងច្បាស់តាមរយៈបច្ចេកវិទ្យាផលិត អាវុធរបស់អីុរ៉ង់។ ក្រុមអ្នកវិទ្យាសាស្ត្រអីុរ៉ង់ពិតជាទាន់ សម័យគ្រាន់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ អីុរ៉ង់អាចផលិតបានយន្តហោះគ្មានមនុស្សបើកយកតាមគំរូយន្តហោះអាមេរិកដែលបានធ្លាក់នៅក្នុងទឹកដីរបស់ខ្លួន។ ទាំងនោះ ... Read More »

អីុរ៉ង់ឈប់ឲ្យយន្តហោះរុស្ស៊ីប្រើប្រាស់ទីតាំងក្នុងការវាយប្រហារទៅលើក្រុម IS នៅស៊ីរី

កាលពីថ្ងៃទី២២ ខែសីហា អីុរ៉ង់បានផ្អាកឲ្យយន្តហោះរុស្ស៊ីប្រើប្រាស់ទីតាំងទ័ពអាកាសរបស់ខ្លួនក្នុងការវាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី ។ ការសម្រេចចិត្តខាងលើភ្លាមៗរបស់អីុរ៉ង់ ក្រោយពេលដែលរុស្ស៊ីបានទម្លាយព័ត៌មានថាយន្តហោះរុស្ស៊ីហោះហើរចេញពីប្រទេស អីុរ៉ង់ទៅវាយប្រហារលើគោលដៅក្រុមភេរវ ករ ។ ការប្រកាសនោះកើតឡើងក្រោយ ពេលដែលមេទ័ពជាន់ខ្ពស់អីុរ៉ង់មួយរូបបានថ្កោលទោសរុស្ស៊ីថា បានទម្លាយរឿងសម្ងាត់ដែលជាការក្បត់ទំនុកចិត្តរបស់អីុរ៉ង់។ ទាំងនោះហើយទើបអីុរ៉ង់ឲ្យរុស្ស៊ីបញ្ឈប់ការប្រើប្រាស់ទីតាំងយោធារបស់ខ្លួនដែលជាការឆ្លើយតបទៅនឹងការមិនរក្សាពាក្យសន្យា។ ... Read More »

ការផ្លាស់ប្តូរពីក្លិបមួយទៅកាន់ក្លិបមួយទៀតរបស់កីឡាករនៅតំបន់អឺរ៉ុបនិងតម្លៃខ្លួនផ្ទេរ

ក្លិបនីមួយៗនៅក្នុងតំបន់អឺរ៉ុបកំពុងតែ មមាញឹកក្នុងការទិញដូរកីឡាករយកមក ពង្រឹងក្លិបរបស់ខ្លួនដើម្បីដណ្តើមពានរង្វាន់ទាំងក្នុង និងក្រៅស្រុករបស់ខ្លួន។ ខាងក្រោមនេះគឺការផ្លាស់ប្តូរក្លិប និងតម្លៃខ្លួនផ្ទេររបស់កីឡាករគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេៈ 1.កីឡាករ YANNICK BOLASIE ផ្លាស់ពី Crystal Palace ទៅកាន់ក្លិប Everton ក្នុងតម្លៃ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិក-កូរ៉េខាងត្បូង, រុស្ស៊ី-ចិនធ្វើសមយុទ្ធជាបន្តបន្ទាប់

អាមេរិកនិងកូរ៉េខាងត្បូងម្ខាងទៀតរុស្ស៊ី និងចិនបានធ្វើសមយុទ្ធជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។ កាលពីថ្ងៃទី២២ ខែសីហា អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដោយមានការចូលរួមពីកម្លាំងទាហានជាង៧៥ពាន់នាក់ក្នុងនោះមាន ទាហានកូរ៉េខាងត្បូង៥មឺុននាក់ ចំណែក ទាហានអាមេរិកមាន២៥ពាន់នាក់។ ការធ្វើសមយុទ្ធនោះអូសបន្លាយរហូតដល់ថ្ងៃទី២ខែកញ្ញា ដើម្បីបង្កើនសមត្ថភាពការពារ និងរក្សាសន្តិសុខស្ថិរភាពនៅឧបទ្វីបកូរ៉េ។ ... Read More »

សហរដ្ឋអាមេរិកបញ្ជូនយន្តហោះចម្បាំងបំបាំងកាយF-35ទៅកាន់ជប៉ុន

  រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២២ ខែ សីហាបានឲ្យដឹងថា អាមេរិកមានគម្រោងបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ១៦គ្រឿងប្រភេទ F-35 ទៅកាន់ទីតាំងយោធា នៅក្នុងខេត្ត Yamaguichi ប្រទេសជប៉ុន។ នេះជាលើកទី១ហើយដែលអាមេរិកបញ្ជូនយន្តហោះចម្បាំងបំបាំងកាយទៅក្រៅប្រទេសដើម្បីបំពេញតាមការសន្យាជាមួយ ជប៉ុននៅក្នុងការធ្វើឲ្យមានតុល្យភាពយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយ ថា មន្ត្រីទីក្រុង ... Read More »

សង្ឃ១អង្គបើករថយន្តបុកម៉ូតូ២គ្រឿងបណ្តាលឲ្យមនុស្សរបួស៤នាក់

ខេត្តព្រះសីហនុ៖ សង្ឃ១អង្គត្រូវបានចាប់ផ្សឹកដោយមន្ត្រីមន្ទីរធម្មការនិងសាសនា ខេត្តព្រះសីហនុបន្ទាប់ពីបើករថយន្តបត់មិន ប្រយ័ត្នទៅបុកម៉ូតូ២គ្រឿងបណ្តាលឲ្យ មនុស្ស៤នាក់រងរបួសកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ នៅលើដងផ្លូវឯករាជ្យត្រង់ចំណុច ជិតស្ពានអូរសំអាត សង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ ។ លោក ... Read More »

បញ្ជ្រាបយេនឌ័រនិងចែកអំណោយជូនគ្រួសារយុទ្ធជនជួបការលំបាក១០គ្រួសារនៅយោធភូមិភាគ៣

ខេត្តកំពង់ស្ពឺ៖ នៅទីបញ្ជាការយោធ ភូមិភាគ៣ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ មានប្រារព្ធពិធីផ្សព្វផ្សាយ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងផែនការយុទ្ធសាស្ត្របញ្ជ្រាប យេនឌ័ររបស់ក្រសួងការពារជាតិឆ្នាំ២០១៦ ... Read More »

សហជីពស្មារតីកម្មករខ្មែរញុះញង់ឲ្យកម្មករធ្វើកូដកម្មតែត្រូវកម្មកររោងចក្រដុងប៊ូសាំមីតប្រមូលផ្ដុំគ្នាប្រឆាំងតវ៉ាវិញ

ភ្នំពេញ ៖ កម្មករកម្មការិនីទូទាំងរោង ចក្រដុងប៊ូសាំមីតបាននាំគ្នាប្រឆាំងការ តវ៉ាជាមួយសហជីពខាងក្រៅដែលតវ៉ាទាមទារឲ្យកម្មករធ្វើកូដកម្មឈប់ធ្វើការ កាលពី វេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខរោងចក្រ ដុងប៊ូសាំមីត ផ្លូវបេតុងភូមិក្បាលដំរី សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ... Read More »

សម្តេច សាយ ឈុំ គាំទ្រឲ្យឧបទ្វីបកូរ៉េចរចាដោយសន្តិវិធី

ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានមាន ប្រសាសន៍ជម្រាបជូនលោក ចាង យុនហ្គន់ (Jang Yun Gon)ថា ជំហររបស់កម្ពុជាគាំទ្រ ឲ្យឧបទ្វីបកូរ៉េដោះស្រាយបញ្ហាតាមរយៈការចរចាប្រកបដោយសន្ដិវិធី សន្ដិភាព ... Read More »

អាជ្ញាធរខណ្ឌទួលគោកមើលផ្លូវលេខ១៩២ផង

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវលេខ១៩២ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានធ្វើការរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រសួងស្ថាប័នដែលពាក់ព័ន្ធ ពុំបានយក ចិត្តទុកដាក់ចំពោះផ្លូវមួយខ្សែនេះដែលរងការខូចខាតស្ទើរតែទាំងស្រុងបង្កឲ្យមានការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជារៀងរាល់ថ្ងៃ។ ផ្លូវលេខ១៩២នេះត្រូវគេទុកចោលតាំងពីផ្លូវមានជង្ហុកតូចៗរហូតក្លាយទៅជាជង្ហុកធំៗនិងមានដក់ទឹកស្ទើរក្លាយទៅជាត្រពាំងទៅហើយនោះគឺគ្មានមន្ត្រីស្ថាប័នពាក់ព័ន្ធណាចាប់អារម្មណ៍ធ្វើការជួសជុលដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនោះទេ។ ។ ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលធ្វើ ដំណើរឆ្លងកាត់តាមផ្លូវមួយនេះបានរអ៊ូរទាំគ្រប់ៗគ្នាដោយសារតែពួកគាត់ពិបាកធ្វើ ដំណើរ និងជាពិសេសបានបង្កឲ្យមាន គ្រោះថ្នាក់ថែមទៀតផង ដោយសារតែ ... Read More »

អ្នកឯកទេសសេដ្ឋកិច្ចទទួលបានពានរង្វាន់ណូបែល៖ សហគមន៍អឺរ៉ុបចាំបាច់ត្រូវតែលុបចោលដើម្បីបញ្ចៀស «គ្រោះមហន្តរាយសេដ្ឋកិច្ច»

អ្នកឯកទេសសេដ្ឋកិច្ចធ្លាប់ទទួលបានពានរង្វាន់ណូបែលបានបញ្ជាក់ថា មិនមានអនាគតទៀតឡើយសម្រាប់សហគមន៍ ប្រទេសចាយប្រាក់រួមអឺរ៉ូ។ លោក Joseph Stiglitz អតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតីអាមេរិកBill Clinton ធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចាយប្រាក់រួមអឺរ៉ូចាំបាច់ត្រូវតែ បញ្ចប់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជៀសវាងវិបត្តិកាន់តែធ្ងន់ជាងនេះ។ លោក Joseph Stiglitz បញ្ជាក់ទៀតថា ... Read More »

សម្តេចតេជោជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៦ បានបន្តបេសកកម្មទៅកាន់ខេត្តត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត ដើម្បីពិនិត្យវឌ្ឍនភាពសមិទ្ធផលដែល សម្រេចបាននៅពាក់កណ្ដាលអាណត្តិ ... Read More »

ក្រសួងធនធានទឹកកំពុងអន្តរាគមន៍បូមទឹកដាក់ស្រូវវស្សាជាង៥.០០០ហិកតានៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីធនធានទឹក បានឱ្យដឹងថាស្រូវវស្សារបស់ប្រជាកសិករជាង៥០០០ហិកតានៅក្នុងតំបន់ខ្លះនៃខេត្ត បន្ទាយមានជ័យ ដែលទទួលរងការខ្វះទឹកនោះកំពុងត្រូវបានក្រសួងមន្ទីរធនធានទឹក រួមជាមួយអាជ្ញាធរដែនដីអន្តរាគមន៍ចុះជួយបូមទឹកបញ្ចូលដាក់ស្រែបានជាបន្តបន្ទាប់ហើយ។ លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធាន ទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ថា ក្រោមការជួយឧបត្ថម្ភទាំងស្រុងពី ក្រសួងធនធានទឹកនោះមន្ត្រីជំនាញបាន ... Read More »

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២ អវត្តមានបេក្ចជន និងបញ្ហាសុខភាពកើនឡើង

ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចូលដល់ថ្ងៃទី២ (២៣សីហា២០១៦)មានបេក្ខជនអវត្តមាន ១៣០៧នាក់ និងអ្នកមានបញ្ហាសុខភាព ១៤នាក់ បើប្រៀបធៀបការប្រឡងថ្ងៃទី១ ឃើញថាបេក្ខជនអវត្តមានបានកើនឡើង១០០នាក់ និងអ្នកមានបញ្ហាសុខភាពបាន កើនឡើងដល់ទៅ៨នាក់ឯណោះ គ្រាដែលគេដឹងថា នៅថ្ងៃទី១ នៃការប្រលង មានបេក្ខជនអវត្តមាន ... Read More »

ខឹងឪពុកម្តាយមិនឲ្យទៅភ្នំពេញទិញគោ យុវជនម្នាក់ចងកសម្លាប់ខ្លួន

ខេត្តស្វាយរៀង៖ យុវជនចិត្តខ្លាំងម្នាក់ គ្រាន់តែពាក្យប៉ុន្មានម៉ាត់របស់ឪពុកឲ្យនៅចាំផ្ទះសោះ បានដាច់ចិត្តចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង១០និង៤២ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា យុវជនរូបនេះ ឈ្មោះ ... Read More »

នាងក្រមុំអាយុ១៧ឆ្នាំមានគូដណ្តឹងរួចហើយ មកធ្វើការ មិនឃើញត្រឡប់ទៅវិញ ក្រុមគ្រួសារខ្វល់ខ្វាយកាន់រូបថតដើររក

ភ្នំពេញ ៖ ស្រ្តីម្នាក់បានកាន់រួបថតកូនស្រីជាច្រើនសន្លឹក តាមស្វែងរក បន្ទាប់ពីរួបនាងបានជិះរថយន្តចេញពីផ្ទះមកធ្វើការតាំងពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ រហូតដល់ល្ងាចថ្ងៃដដែល មិនឃើញត្រឡប់ទៅផ្ទះវិញ ទើបរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសំរោងក្រោមអោយជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ។ ... Read More »

មនុស្ស១.៨០០នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅប្រទេសហ្វុីលីពីន

សម្ពន្ធមិត្តរបស់ហ្វុីលីពីនគឺអាមេរិក បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងក្រោយ ទទួលបានព័ត៌មានថា ក្នុងរយៈពេលខ្លីហ្វុីលីពីនបានសម្លាប់មនុស្សរហូតដល់១.៨០០ នាក់នៅក្នុងសង្គ្រាមកម្ចាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ ក្នុងរយៈពេលជិតពីរខែកន្លងមកចាប់តាំងពីប្រធានាធិបតី Rodrigo Duterte ឡើង កាន់តំណែងជាប្រធានាធិបតីគឺមានមនុស្ស ស្លាប់ដល់ទៅជាង១.៨០០នាក់ក្រៅប្រព័ន្ធតុលាការក្រោយពេលដែលលោកបានចេញ បញ្ជាបោសសម្អាតក្រុមជួញដូរគ្រឿងញៀន ដោយអនុញ្ញាតឲ្យប៉ូលិសបាញ់សម្លាប់ដោយ មិនមានទោសឡើយ។ កាលពីថ្ងៃទី២១ ... Read More »

កុមារកំព្រា និងសិស្សក្រីក្រប្រមាណ ១.៤០០ នាក់ក្នុងខេត្តកំពង់ឆ្នាំង បានទទួលផលប្រយោជន៍ពីកម្មវិធីការងារសង្គមរបស់ណាហ្គាវើល

ខេត្តកំពង់ឆ្នាំង ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៣សីហា ២០១៦ ៖ កម្មវិធីការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើល ត្រូវបានគេស្គាល់ថា “ណាហ្គាវើលបេះដូងសប្បុរស” បានបន្តបេសកកម្មរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការជួយពង្រឹងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាលខេត្តជនបទ។ មានកុមារកំព្រា និងសិស្សក្រីក្រជាង ១.៤០០ ... Read More »

អ្នកនេសាទហ្វុីលីពីនរស់នៅក្នុងផ្ទះឈើជាមួយគជ់មានតម្លៃជាង១០០លានដុល្លារជាង១០ឆ្នាំដោយមិនដឹងខ្លួន

បុរសជនជាតិហ្វុីលីពីនម្នាក់ដែលជាអ្នក នេសាទក្រីក្ររស់នៅពឹងផ្អែកលើមុខរបរនេសាទចិញ្ចឹមជីវិតដោយរស់នៅក្នុងផ្ទះឈើដ៏កម្សត់មួយ។ កាលពីជាង១០ឆ្នាំមុន បុរសរូបនេះរើសបានគជ់ខ្យងយក្សមាន ទម្ងន់ដល់ទៅ៣៤គីឡូក្រាម។ បុរសរូប នោះមិនដឹងថា គជ់ខ្យងនោះមានតម្លៃប៉ុន ណាឡើយ ក៏សម្រេចរក្សាទុកនៅក្នុងផ្ទះធ្វើជារបស់នាំសំណាងដោយសារតែមាន រូបរាងស្អាត។ គេហទំព័រ Mirror ចុះផ្សាយនៅថ្ងៃទី ២៣ ... Read More »

គួរឲ្យអាសូរណាស់ទើបចូលធ្វើការបាន៤ថ្ងៃត្រូវក្ស័យជីវិតដោយសាររអិលធ្លាក់ពីលើរថយន្ត

ភ្នំពេញ៖ បុរសជាកម្មករម្នាក់បានរអិលធ្លាក់ពីលើរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោច អាធ័មខណៈរថយន្តកំពុងបើកបរក្នុងល្បឿន ទៅមុខ។ ករណីខាងលើនេះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ ចំណុច ផ្លូវ២០២កែង២១៩ ក្នុងសង្កាត់ ដេប៉ូទី១ ... Read More »

ក្រុម Extra Joss Fighter រក្សាតំណែងកំពូលតារាងដដែល

ភ្នំពេញ ៖ ការប្រកួតកីឡាបាល់បោះ លីកកំពូលរបស់កម្ពុជាបានឈានដល់ សប្តាហ៍ទី៨ហើយ ក្នុងនោះក្រុមដែលរក្សាចំណាត់ថ្នាក់លេខរៀងកំពូលតារាងបានយូរជាងគេនោះគឺក្រុម Extra Joss Fighter ជាពិសេសសប្តាហ៍នេះពួកគេបានធ្វើឲ្យក្រុមPiney Rhythm CE&P រងសម្ពាធយ៉ាងធ្ងន់ ធ្ងរដោយសាតែ Extra ... Read More »

វីដេអូសម្តេចតេជោហ៊ុន សែន អញ្ជើញសួរសុខទុក្ខម្តាយធម៌របស់សម្តេច នៅខេត្តត្បូងឃ្មុំ

វីដេអូសម្តេចតេជោហ៊ុន សែន អញ្ជើញសួរសុខទុក្ខម្តាយធម៌របស់សម្តេច នៅខេត្តត្បូងឃ្មុំ   [fbvideo link=”https://www.facebook.com/hunsencambodia/videos/1080082612040235/” width=”600″ height=”400″ onlyvideo=”1″] Read More »

លីកាំបិតបុ័ងតោចូលទៅកាប់ដល់គ្រែដេក ព្រោះខឹងឧស្សាហ៍យកម្ហូបចំណីឲ្យហូប

ខេត្តកណ្តាលៈ បុរសម្នាក់បានធ្វើសកម្មភាពកាប់ប្រហារអ្នកជិតខាងដោយកាំបិតប៉័ងតោ បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីបុរសរូបនេះខឹងទៅលើស្ត្រីរងគ្រោះយកចំណីឲ្យគ្រួសារខ្លួនហូបចុក ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។ ... Read More »

ទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ពេលម្ចាស់ទៅធ្វើការនៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះឈើប្រក់ស័ង្កសី១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅពេលដែលម្ចាស់ទៅធ្វើការនៅប្រទេសថៃ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។ លោក ស៊ី ... Read More »

Didier Drogba ច្រានចោលព័ត៌មានផ្លាស់ទៅលេងឲ្យក្រុម Aston Villa

ខ្សែប្រយុទ្ធរបស់ក្លិប Montreal Impact កីឡាករ Didier Drogba បានច្រានចោល នូវព័ត៌មានចចាមអារ៉ាមថារូបគាត់ទៅ លេងឲ្យក្លិប Aston Villa ក្នុងក្របខ័ណ្ឌអង់ គ្លេស Championship ។ ... Read More »

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធជួញដូរថ្នាំញៀន

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីសង្ស័យជួញដូរថ្នាំញៀនកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងមុខកំពង់ផែស្វយ័ត ស្ថិត ក្នុងសង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ។ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ជឿន ផល្លា ... Read More »

សម្តេចក្រឡាហោមជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងកងកម្លាំងមានសមត្ថកិច្ចត្រូវបម្រើប្រពលរដ្ឋ ផ្តល់យុតិ្តធម៌ និងឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា និងទាន់ពេល

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីអបអរសាទរដំណើរទស្សនៈកិច្ច ដើម្បីឈ្វេងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងកងកម្លាំងមានសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាល ធ្វើយ៉ាងណាខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានតម្លាភាពយុតិ្តធម៌ឆាប់រហ័ស ។ ... Read More »

រថយន្តកែច្នៃ បើកត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូតខាត

ភ្នំពេញ : រថយន្តកែច្នៃ ប្រភេទកង់បី (សាមឡ)១គ្រឿង ខណៈបើកបត់ត្រឡប់ ក្រោយមិនប្រយ័ត្នត្រូវរថយន្តនីសាន់ណាវ៉ារ៉ាមួយគ្រឿងបុកបណ្តាលឲ្យខូតខាតទាំង សងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ត្រង់មុខច្រកចូលសាលាក្តីខ្មែរក្រហម ... Read More »