ព័ត៌មានទាន់ហេតុការណ៍៖
'

ចិន«ត្រជាក់ឆ្អឹងខ្នង»ចំពោះអាវុធការពាររបស់ប្រទេសជិតខាង

អាមេរិកនឹងផ្តល់អាវុធការពារដ៏ទំនើបនិងឆ្លាតវៃបំផុត Aegis រួមទាំងនាវាបំពាក់ មីស៊ីល៣គ្រឿង KDX ឲ្យទៅកូរ៉េខាងត្បូង និងជប៉ុន។ សកម្មភាពខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែលចិនបាន ប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈធ្វើសង្គ្រាម បរមាណូ។ កន្លងមកជប៉ុនមាននាវាចម្បាំង៤គ្រឿង គឺប្រភេទ Kongo ២គ្រឿង និង ... Read More »

ចារកម្មសហរដ្ឋអាមេរិក៖ ប្រទេសរុស្ស៊ីបានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូ

ក្រុមចារកម្មអាមេរិកបានឲ្យដឹងថា រុស្ស៊ី បានសាងសង់ «លេណដ្ឋាន» (Boong-Ke) ថ្មីសម្រាប់ការពារពេលមានសង្គ្រាមបរមាណូកើតឡើង។ អង្គការចារកិច្ចអាមេរិកពេលថ្មីៗនេះបាន បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូទើបតែ បានសាងសង់លេណដ្ឋានថ្មីៗជាច្រើននៅទូទាំងប្រទេសរុស្ស៊ីដើម្បីទប់ស្កាត់ពេលមាន សង្គ្រាមបរមាណូកើតឡើងក្នុងពេលអនាគត។ បច្ចុប្បន្នអាមេរិកនិងរុស្ស៊ីកំពុងតែដោះស្រាយឃ្លាំងអាវុធបរមាណូរបស់ខ្លួនក្រោយ សង្គ្រាមលោកលើកទីពីរបញ្ចប់។ បើទោះបីបែបណាក្តីរុស្ស៊ីកំពុងតែបង្កើនការផលិតកាំជ្រួចមីស៊ីលដើម្បីត្រៀមលក្ខណៈសម្រាប់ សង្គ្រាមថ្មីជាទ្រង់ទ្រាយធំកើតឡើង។ ... Read More »

ក្លិបយក្សប្រទេសទួរគីFenerbahceប្រកាសតែងតាំងDick Advocaatជាគ្រូបង្វឹកថ្មី

ក្លិបបាល់ទាត់ Fenerbahce ដែលជាក្លិបធំមួយនៅក្នុងប្រទេសទួរគីបានប្រកាស តែងតាំងលោក Dick Advocaat ជាគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែងរបស់លោក Vitor Pereira ដែលត្រូវបណ្តេញចេញពីតំណែង។ Fenerbahce បានសម្រេចចិត្តបណ្តេញលោកគ្រូបង្វឹកវ័យ៤៨ឆ្នាំ Vitor Pereira ចេញពីតំណែងកាលពីថ្ងៃចន្ទដោយហេតុផលថាគាត់មិនធ្វើតាមផែនការរបស់ក្លិបដែលបានគ្រោងទុក ... Read More »

ឥណ្ឌូនេស៊ីនឹងបាញ់ពន្លិចកប៉ាល់នេសាទ៧១គ្រឿង

នៅថ្ងៃទី១៧ ខែសីហាខាងមុខ គឺជា ទិវាឯករាជ្យឥណ្ឌូនេស៊ី ហើយប្រទេសនេះនឹងបាញ់កម្ទេចកប៉ាល់នេសាទបរទេស៧១ គ្រឿងដែលចូលនេសាទនៅក្នុងប្រទេសនេះត្រូវកម្លាំងទាហានយាមល្បាតតាមដែន សមុទ្រចាប់បាននាពេលកន្លងមក។ សកម្ម ភាពខាងលើគឺជាការខិតខំរបស់រដ្ឋាភិបាល ទីក្រុងហ្សាការតាដើម្បីការពារធនធានធម្មជាតិរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០១៤មកទល់ពេលនេះ ឥណ្ឌូនេស៊ីបានបំផ្លាញកប៉ាល់នេសាទ ១៧០គ្រឿងដែលចូលនេសាទខុសច្បាប់នៅដែនសមុទ្រប្រទេសនេះ។ ក្រៅពីនេះ ទីក្រុងហ្សាការតាចង់ផ្ញើសារទៅឲ្យប្រទេស ... Read More »

មន្ត្រី៖បំណុលបរទេសរបស់មីយ៉ាន់ម៉ាមានចំនួនជាង​៨ពាន់លានដុល្លារសហរដ្ឋអាមេរិក

លោក U Maung Maung Win អនុរដ្ឋមន្ត្រីផែនការនិងហិរញ្ញវត្ថុបានប្រាប់សភាថាប្រទេសមីយ៉ាន់ម៉ានៅតែមានបំណុល បរទេសសរុបចំនួន ៨,៧៤២ពាន់លាន ដុល្លាសហរដ្ឋអាមេរិកដដែល បើទោះបីជាប្រទេសនេះបានសងចំនួន៣៤៤.៣១៦លានដុល្លារសហរដ្ឋអាមេរិកដល់ម្ចាស់កម្ចីជាច្រើនកាលពីឆ្នាំសារពើពន្ធ២០១៥ ដល់២០១៦ ហើយក៏ដោយ។ ដោយយោងទៅតាមស្ថិតិរបស់ក្រសួងនេះបានឱ្យដឹងថា បំណុលបរទេសសរុប របស់ប្រទេសនេះកើនដល់៩,០៨ពាន់ ... Read More »

កាស៊ីណូទាំងអស់នៅប៉ៃលិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងចាញ់អស់ដីអស់ផ្ទះ

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅខេត្តប៉ៃលិនបានឲ្យដឹងថា មិនថាយប់ឬថ្ងៃនៅច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងម្ចាស់កាស៊ីណូស្ទើរតែទាំងអស់បានទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរឱ្យចូលលេងល្បែងដោយមិនខ្វល់ពីច្បាប់ ហាមឃាត់អ្វីឡើយ ។ ការអនុញាតឱ្យជន ជាតិខ្មែរចូលលេងការស៊ីណូបែបនេះគឺជាទង្វើមួយផ្ទុយនឹងច្បាប់ដែលរាជរដ្ឋាភិបាល កម្ពុជាបានកំណត់ ... Read More »

ខឹងគេយករថយន្តបិទផ្លូវយករថយន្តទៅបិទផ្លូវវិញធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ៖ ម្ចាស់ដេប៉ូខ្សាច់មួយ កន្លែងនៅខាងក្រោមស្ពានគីស្សុ៊ណាបានខឹងសម្បានឹងក្រុមហ៊ុនធ្វើថ្នល់ “វិថីតេជោ សែនតស៊ូ” បានបិទផ្លូវហាមឃាត់មិនឲ្យរថយន្តដឹកខ្សាច់របស់ខ្លួនឆ្លងកាត់លើផ្លូវបេតុង ដែលទើបសាងសង់រួចនោះបែរជាសងសឹកភ្លាមៗវិញដោយយករថយន្តគ្មានស្លាកលេខរបស់ ខ្លួនទៅបិទផ្លូវសាធារណៈអស់ជាច្រើនម៉ោងបណ្តាលឲ្យប៉ះពាល់ដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែក្រោយពីមានការសម្របសម្រួលពីអាជ្ញាធរឃុំទន្លេបិទរវាងភាគីទាំង២គឺឲ្យម្ចាស់ដេប៉ូខ្សាច់ឈ្មោះ ហ៊ាង វិបុល ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់រថយន្តធំៗធ្វើសកម្មភាពដឹកខ្សាច់លើផ្លូវបេតុងដែលពុំទាន់ដល់កំណត់អាយុដាក់ឲ្យប្រើប្រាស់ហើយស្ថាបនាដោយក្រុម ... Read More »

ជម្រុះ UEFA Europa League ថ្ងៃនេះ Midtjylland, Fenerbahçe, Sassuolo, Gent មានប្រៀបសម្រាប់ជើងទី១

ការប្រកួតបាល់ទាត់ជម្រុះ UEFA Europa League វគ្គ Play-offs ថ្ងៃនេះក្រុម Midtjylland, Fenerbahçe, Sassuolo, Gent ជាក្រុមដែលមានប្រៀបក្នុងផ្ទះ សម្រាប់ជើងទី១ ។ ចំណែកក្រុមខ្លាំង ... Read More »

ថៃប្រឈមនឹងអសន្តិសុខក្រោយពេលរដ្ឋធម្មនុញ្ញាថ្មីគាំទ្រយោធា

ក្រោយពេលពលរដ្ឋថៃបានបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីដែលផ្តល់អាទិភាពឲ្យ កម្លាំងយោធាថៃប្រឈមនឹងការគំរាម កំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិគឺមានការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់និងមានគ្រាប់បែកជាច្រើនមិនទាន់ផ្ទុះត្រូវប៉ូលិស រកឃើញ។ នៅខេត្តហួហ៊ីន ប្រទេសថៃ រងការ វាយប្រហារគ្រាប់បែកបណ្តាលឲ្យស្លាប់ មនុស្ស២នាក់នោះ នគរបាលថៃទើបតែបាន រកឃើញគ្រាប់បែកមិនទាន់ផ្ទុះជាច្រើន គ្រាប់ផ្សេងទៀតដែលគេដាក់ប្លុងចោលនៅតាមខេត្តភាគខាងត្បូង។ ដំណាក់កាល នេះធ្វើឲ្យនគរបាលថៃដាក់ការសង្ស័យថា ការដាក់បង្កៃបំផ្ទុះគ្រាប់បែកទាំងនេះអាចជាស្នាដៃរបស់ពួកឧទ្ទាមអ៊ិស្លាមផ្តាច់ខ្លួននៅភាគខាងត្បូងដែលនេះគឺវាឃ្លាតឆ្ងាយពីការសង្ស័យរបស់រដ្ឋាភិបាលដែលបាន ... Read More »

ស្ថានីយប្រេងនិងភោជនីយដ្ឋានមួយបង្កការព្រួយបារម្ភដល់ប្រជាកសិករស្រុកស្ទោង

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋឃុំកំពង់ ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងព្រួយ បារម្ភ ស្រូវស្រែវស្សារបស់ពួកគាត់ជាច្រើនហិកតា អាចនឹងត្រូវខូចខាត ដោយសារមិនមានទឹកសម្រាប់ដាក់ស្រែបន្ទាប់ពីក្រុមហ៊ុនឧកញ៉ាម្នាក់បានសាងសង់ស្ថានីយប្រេង ឥន្ធនៈ និងភោជនីយដ្ឋានបិទផ្លូវទឹករបស់ពួកគាត់ ។ អាជ្ញាធរស្រុកស្ទោងបញ្ជាក់ថា ... Read More »

អភិបាលរាជធានីភ្នំពេញ៖ការអភិវឌ្ឍគម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើងនឹងមិនឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ការអភិវឌ្ឍគម្រោងស្ថាបនា ផ្លូវអមសងខាងផ្លូវរថភ្លើងចាប់ពីផ្លូវលេខ ៧០ដល់ផ្លូវជាតិលេខ៥នឹងមិនឱ្យមានការប៉ះពាល់ឡើយ ប្រសិនបើប្រជាពលរដ្ឋរង ផលប៉ះពាល់ណាម្នាក់មិនព្រមទទួលយកពីគម្រោងអភិវឌ្ឍន៍នោះ ។ ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវរថភ្លើងទាំង៤សហគមន៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅសាលារាជធានី ... Read More »

ច្រកតំបន់ពីរ និងច្រកទ្វារមួយ ក្នុងខេត្តបន្ទាយមានជ័យ-បាត់ដំបង ត្រូវបានបើក ឆាប់ៗ

ខេត្តបន្ទាយមានជ័យ៖ ច្រកក្នុងតំបន់ពីរ និងច្រកទ្វារអន្តជាតិមួយ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវបានបើកនៅពេលឆាប់ៗ ។ នេះបើតាមកាលើកឡើងក្នុងកិច្ចប្រជុំរវាងអភិបាលរង ខេត្តបន្ទាយមានជ័យ នឹងអភិបាលរងខេត្តស្រះកែវ(ថៃ) កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំសណ្ឋាគារឥណ្ឌូឆៃនា ក្នុងស្រុកអារញ្ញ ... Read More »

ក្រោយផ្ទុះគ្រប់នៅប្រទេសថៃភ្ញៀវទេសចរអន្តរជាតិចូលតាមច្រកទ្វារប៉ោយប៉ែតកើន

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីទេសចរ ខេត្តបន្ទាយមានជ័យបាននិយាយថាចំនួនភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៅតែមានការកើន ឡើងទោះបីមានសភាពការណ៍ផ្ទុះគ្រាប់បែក នៅក្នុងប្រទេសថៃនាពេលកន្លងមកយ៉ាងណាក៏ដោយ។ លោក ជុង ឡឹម ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ភ្ញៀវ ទេសចរអន្តរជាតិដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចូលមកកម្ពុជាក្នុងអំឡុងខែសីហា ឆ្នាំ២០១៦នេះ ក្នុង១ថ្ងៃមានប្រមាណពី១.០០០ទៅ១.៥០០នាក់។ ... Read More »

ព្រៃលិចទឹករាប់សិបហិកតាជាប់បឹងទន្លេសាបនៅស្រុកមោងប្ញស្សីជិតរលាយហើយ

ខេត្តបាត់ដំបង៖ ព្រៃលិចទឹករាប់សិប ហិកតា នៅក្នុងតំបន់២ និងតំបន់៣ ជាប់ដង ទន្លេសាប ក្នុងស្រុកមោងប្ញស្សី ត្រូវបានអ្នកមានអំណាចកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទន្ទ្រានយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ។ បើតាមការលើកឡើងរបស់ប្រជាពល រដ្ឋដែលរស់នៅជិតវត្តអំពិលរលើង ឃុំព្រៃ តូច ... Read More »

យុវជម្នាក់សង្ស័យតូចចិត្តរស់នៅឯកោ ឪពុកម្តាយលែងលះទៅយកប្តីប្រពន្ធរៀងៗខ្លួន ក៏សម្រេចចងកសម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានជីតាប្រទះឃើញស្លាប់ ដោយយកខ្សែក្រវ៉ាត់ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេករបស់ខ្លួន ខណៈដែលយុវជនរូបនោះរស់នៅជាមួយជីដូនជីតា ចំណែកឳពុកម្តាយបង្កើត លែងលះគ្នាទៅយកប្តីនិងប្រពន្ធរៀងៗខ្លួន ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង9និង00នាទីយប់ ថ្ងៃទី16 ខែសីហា ឆ្នាំ2016 ស្ថិតក្នុងភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ... Read More »

សុខ ពិសី ប្រកាសច្រៀងរកលុយជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេកញ្ញា សុខ ពិសីបានប្រកាសចេញច្រៀងដោយមិនយកកម្រៃនិងប្រមូលថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ទោះជាយ៉ាងណាក្រៅពីតារាចម្រៀងលំដាប់ជួរមុខម្នាក់នេះក៏នៅមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតនឹងបង្ហាញវត្ត​មាន​ក្នុងកម្មវិធីប្រគំតន្ត្រីមួយដែលនឹងត្រូវធ្វើឡើងក្នុងអំឡុងពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ អ្នករៀបចំកម្មវិធីប្រគំតន្ត្រីជួយដល់មន្ទីរ​ពេទ្យគន្ធបុប្ផាបានបញ្ជាក់ថា នៅថ្ងៃទី១៧ ែខកញ្ញា ខាងមុខនៅក្នុងបរិវេណសាកល វិទ្យា​ល័យន័រតុននឹងមានការប្រគំតន្ត្រីធំ មួយ​ដោយមានការចូលរួមពីតារាសិល្បៈជាច្រើនដែលក្នុងចំណោមនោះក៏មានវត្ត មាន សុខ ... Read More »

ជនជាតិវៀតណាមម្នាក់ផឹកភេសជ្ជៈស្ទីងរួចវិលមុខដួលស្លាប់

ភ្នំពេញ៖ បុរសជាជនជាតិវៀតណាម ម្នាក់បានធ្លាក់ពីលើកៅអីស្លាប់បន្ទាប់ពីរូបគេនិងមិត្តភ័ក្ដិមួយចំនួនបាននាំគ្នាអង្គុយ​ផឹកភេសជ្ជៈស្ទីង។ ហេតុការណ៍នេះបាន កើត ឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវ បេតុងមុខផ្ទះលក់ចាប់ហួយ លេខ១៧ GFo ក្រុម៨ ភូមិ៣ ... Read More »

ប្តីជក់លេងហ្វេសប៊ុកបង្ហោះរូបស្រីក្មេង ធ្វើឲ្យប្រពន្ធខឹងទ្រាំមិនបានសុំលែងលះ

ភ្នំពេញ ៖ ស្រ្តីជាភរិយាម្នាក់រត់ទៅប្តឹង អាជ្ញាធរមូលដ្ឋាននៅសាលាសង្កាត់ចោមចៅកាលពីវេលាម៉ោង២និង១០នាទីរសៀល​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ទាំងទឹកភ្នែក ហូររហាមសូម​ឲ្យអាជ្ញាធរជួយដោះស្រាយក្នុងហេតុផលអះអាងថាប្តីវាយធ្វើបាបទាំងរាងកាយទាំងផ្លូវចិត្តគ្មានគិតភរិយាកំពុងមានផ្ទៃពោះ ។ ស្ត្រីជាភរិយាឈ្មោះ ឡេង ម៉ារីណា អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិឆ្ពើស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ... Read More »

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍ពីប្រទេសចិន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ... Read More »

អាវុធហត្ថស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថស្រុកស្វាយចេក បង្រ្កាបជនសង្ស័យគ្រឿងញៀនចំនួន២នាក់ នៅវេលាម៉ោង២និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារ រលួសស្ថិតក្នុងភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់កិបស្មើ៩.៩២ក្រាម និងថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូកចំនួន៤គ្រាប់ ទូរស័ព្ទដៃចំនួន៣គ្រឿងនិងខ្សែកលោហធាតុពណ៌លឿងប្រវែង៤១សង់ទីម៉ែត្រចំនួន១ខ្សែ ។ ... Read More »

ចិនបាញ់បង្ហោះផ្កាយរណបសម្រាប់ទប់ស្កាត់ Hacker ដោយជោគជ័យ

កាលពីថ្ងៃទី១៥ ខែសីហា កាំជ្រួចមី ស៊ីលរុញរបស់ចិនបាននាំផ្កាយរណបទំនាក់ ទំនងដែលអាចទប់ស្កាត់ការវាយប្រហារ «Hacker» បានយ៉ាងល្អបំផុត។ ការបាញ់ បង្ហោះដោយជោគជ័យនោះគឺជាជំហានវិជ្ជមានមួយនៅក្នុងកម្មវិធីអវកាសរបស់ទីក្រុង ប៉េកាំង។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្មវិធី អវកាសរបស់ចិនគឺជាអាទិភាពចាប់តាំងពីលោក ស៊ី ជីងពីង ... Read More »

ពីធីបួងសួងយាងព្រះពុទ្ធរូបក្នុងសម័យលង្វែកពីបាតទន្លេ៣មុខនៅចុងភូមិលង្វែក

ខេត្តកំពង់ឆ្នាំង ៖ យោងតាមការអានសៀវភៅប្រវត្តិសាស្រ្តស្តីពីបន្ទាយលង្វែក ធ្វើឲ្យលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ផ្តួចផ្តើមរៀបចំតាមប្រពៃណីក្នុងការបួង សួងយាងព្រះពុទ្ធរូបកំពុងគង់នៅបាតទន្លេជាង៥០០ឆ្នាំមកហើយនោះ ។ ពិធីបួងសួងនេះបានចាប់ផ្តើមលេងភ្លេងថ្វាយម្ចាស់ទឹក ដី អារក្សទឹកទន្លេ៣មុខជាទីតាំងពិតប្រាកដនៃព្រះពុទ្ធរូបគង់នៅបាតទន្លេនេះនាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកក្កដា ... Read More »

ចោរ២នាក់លួចកាច់សោកម៉ូតូមិនបានសម្រេចត្រូវបានសមត្ថកិច្ចក្របួច

ខេត្តកំពង់ធំ ៖ ជសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់ទាំងព្រឹក ខណៈកំពុងធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងកាល ពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារ សែនហាយ ស្ថិតនៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មន្ត្រីនគរបាលស្រុកបារាយណ៍បានឲ្យ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យអ្នកបើក២នាក់របួសធ្ងន់

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលឲ្យបុរស២នាក់រង របួសធ្ងន់សន្លប់នៅនឹងកន្លែងកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៤៥នាទីយប់ នៅលើកំណាត់ផ្លូវជាតិ លេខ១ ត្រង់ចំណុចខាងមុខផែស្ងួតសូងួនស្ថិតក្នុងភូមិបាវិតកណា្ដល សង្កាត់បាវិត ក្រុងបាវិតរវាងម៉ូតូនឹងម៉ូតូ។ បើតាមមន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់បាវិតបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ... Read More »

មកពីផឹកស៊ីម្តាយស្តីឲ្យរត់ទៅដេកនៅលើផ្លូវដែករថភ្លើងដាច់ដៃជើងស្លាប់

ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើផ្លូវដែកក្នុងសភាពដាច់ ដៃដាច់ជើងដែលគេសន្និដា្ឋនថា ដោយសារ រថភ្លើងកិនបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចគីឡូម៉ែតត្រលេខ១២៣-១២៤ ស្ថិតក្នុងភូមិព្រៃតាព្រឹកស្តេចគង់ខាងលិច ស្រុក បន្ទាយមាស ... Read More »

ម្ចាស់ទុកសោម៉ូតូលើម៉ាស៊ីនរថយន្តចោរឆ្លៀតឱកាសយកមកបញ្ឆេះជិះចេញតែគេចមិនរួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរ បាលឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវភ្លាមៗ បន្ទាប់ពី បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងដែលបញ្ឈរទុកចោលនៅមុខផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ ១៦៥ ផ្លូវលេខ២៧៣ ... Read More »

បុរសពោះម៉ាយចង.កសម្លាប់ខ្លួននៅលើផ្ទះរហូតសាកសពមានសភាពហើមស្អុយទើបមានការភ្ញាក់ផ្អើល

ខេត្តកណ្តាលៈ​ បុរសពោះម៉ាយម្នាក់ចាប់តាំងពីលែងលះគ្នាជាមួយប្រពន្ធ បានដើរផឹកស្រាស្រវឹងជាប្រចាំ​ បន្ទាប់ពីបាត់ខ្លួនមិនឃើញផឹកស្រានៅក្នុងភូមិប្រមាណថ្ងៃក៏ប្រទះឃើញបុរសរូបនេះស្លាប់នៅលើផ្ទះស្ថិតក្នុងសភាពហើមស្អុយ​ ដោយមានក្រម៉ារុំ.កជាប់ជាមួួយធ្នឹមផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល​នៅវេលាម៉ោង៨ព្រឹក​ ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិព្រែកថោង​ ឃុំព្រែកលួង​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។ ​ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា​ ... Read More »

សម្តេចតេជោហ៊ុន សែន សណ្តោសប្រណីដល់អ្នកជំងឺ ឈ្មោះ ផៃ មុន្នីវីរ៉ាត់ ដែលសម្រាកព្យាបាលជំងឺបេះដូងក្នុងមន្ទីរពេទ្យកាល់ម៉ែត មិនតម្រូវឲ្យបង់ប្រាក់ឡើយ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសណ្តោសប្រណីដល់អ្នកជំងឺ ឈ្មោះ ផៃ មុន្នីវីរ៉ាត់ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញនោះ មិនតម្រូវឲ្យបង់ប្រាក់ថ្លៃសេវាព្យាបាលឡើយ ។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីរសៀល ថ្ងៃទី១៧ ខែសីហា ... Read More »

ស្រាបៀរ ANCHOR ប្រកាសបើកកម្មវិធីធំមួយនៅសប្តាហ៍នេះ

ភ្នំពេញ៖ ស្រាបៀរ Anchor នឹងប្រកាស បើកកម្មវិធីធំមួយនៅសប្តាហ៍នេះ គឺការជប់លៀងលើនាវា។សូមបញ្ជាក់ផងដែរថាសញ្ញាស្រាបៀរអាន់ឆ័រមានភាពល្បី ល្បាញនិងពេញនិយមក្នុងស្រទាប់យុវវ័យសម័យថ្មីទូទាំងប្រទេសកម្ពុជា។ កម្មវិធីដ៏ពិសេសដែលរៀបចំឡើងដោយ ស្រាបៀរអាន់ឆ័រនឹងប្រកាសផ្តល់ជូន​នូវ បទពិសោធន៍ថ្មីមួយដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺការជប់លៀង លើនាវានិងកម្មវិធីកម្សាន្តផ្សេងៗហើយក៏ រំពឹង ផងដែរថានឹងទាញចំណាប់អារម្មណ៍ពីអតិថិជនដែលនិយមគាំទ្រស្រាបៀរ Anchor ពីកម្មវិធីដ៏សែនរំភើបនេះ។ ... Read More »

លោកទៀត ចំរើន សុំទោសលោកនាយ ឧត្តមសេនីយ សៅ សុខ ជាសាធារណៈ នូវការយល់ស្រឡំ

ភ្នំពេញ៖ ក្រោយពីលោក ទៀត ចំរើន បានបង្ហោះសារតាមរយៈបណ្តាញទំនាក់ ទំនងសង្គមហ្វេកប៊ុកកាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៦កន្លងទៅធ្វើឲ្យប៉ះពាលដល់សេចក្តីថ្លៃថ្នូររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏ដូចជាប៉ះពាលដល់កិត្តិយស របស់លោកនាយឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញឪពុកម្តាយកីឡាករជម្រើសជាតិអាយុក្រោម១៦ឆ្នាំ គ្រូបង្វឹកព្រមទាំងអ្នកដែលពាក់ព័ន្ធក្នុងវិស័យកីឡាបាល់ទាត់ជាច្រើនរូបចូលរួមនោះបានចេញមុខមកសុំទោជាសាធារណៈហើយដោយព្រមទទួលស្គាល់កំហុសដែលខ្លួនបានបង្ហោះនោះ។ លោក ... Read More »