ព័ត៌មានទាន់ហេតុការណ៍៖
'

ម៉ូតូ២គ្រឿងបុកគ្នាខណៈបើកបរបញ្ច្រាសទិស រងរបួស២នាក់របួសធ្ងន់

ខេត្តកំពង់ស្ពឹ៖ មនុស្សបានរងរបួស ខណៈបើកបរម៉ូតូបញ្ច្រាសទិសហើយជ្រុលបុកគ្នាពេញទំហឹង ។ សេចក្តីរាយការណ៍ឲ្យដឹងថា កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៨និង២០នាទី ស្ថិតនៅត្រង់ចំណុភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបញ្រ្ចាសទិសគ្នាពីកើតទៅលិច ... Read More »

សិល្បករ និងផលិតករល្បីៗចូលរួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ តារាសម្តែងប្រុស ស្រីល្បីឈ្មោះ និងផលិតករឆ្នើមជាច្រើនរូប បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies Of The Year 2016) ដែលរៀបចំឡើង ដោយរោងភាពយន្តលេជេន។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែធ្នុ ... Read More »

ម៉ូតូសណ្តោងរ៉ឺម៉កដឹកប៉េងប៉ោងដើរលក់ចល័តមួយគ្រឿងឆាបឆេះអស់ស្ទើរតែទាំងស្រុងសង្ស័យមកពីភ្លើងកន្ទុយបារី

ខេត្តព្រះសីហនុ៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកប៉េងប៉ោងរូបសត្វដើរលក់ចល័តមួយគ្រឿង បានឆាបឆេះអស់ស្ទើរតែទាំងស្រុង ខណៈពេលដែលម្ចាស់កំពុងតែបើកសុខៗក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ ស្រាប់តែមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ម្ចាស់ភ័យលោតចុះយ៉ាងប្រញ៉ាប់។ ករណីនេះគេសង្ស័យថា អាចបណ្តាលមកពីភ្លើងកន្ទុយបារីដែលបុរសម្ចាស់ម៉ូតូជក់ហើយបោះចោលហើយបើុងធ្លាក់ចូលក្នុងរ៉ឺម៉កដែលមានផ្ទុកសម្ភារៈផលិតពីជ័រប្លាស្ទីកសំរាប់ក្មេងលេង។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨និង១០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤០ និងលេខ១៤១ ភូមិចំការហ្លួង ... Read More »

សមត្ថកិច្ចចាប់ឈើសង្ស័យជាឈើរបស់សមត្ថកិច្ចជាអ្នករត់ការ

ខេត្តកំពង់ចាម-ត្បូងឃ្មំុ៖ រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវបានសមត្ថកិច្ចរដ្ធបាលព្រៃឈើ សហការជាមួយនគរបាលអន្តរាគមន៍ខេត្តកំពង់ចាម បង្ក្រាប បន្ទាប់ពីរថយន្តនោះជួបគ្រោះថ្នាក់ចរាចរណ៍ ។ ហេតុការណ៍សមត្ថកិច្ចទៅទាន់ឃើញឈើនេះ នៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំនុចគល់ស្ពានគីហ្សូណា ត្រើយខាងកើត ... Read More »

តុលាការ​កំពូល​តម្កល់​ទោស​យុវជន​ គង់​ រ៉ៃយ៉ា​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៦ខែ​ដដែល​

ភ្នំពេញ: លោក សាលី ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលដីកាតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ករណីប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក ។ ... Read More »

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាចង់មានធនធានមនុស្សផ្នែកវាយតម្លៃប្រភេទពិការដូចប្រទេសក្នុងតំបន់ដែរ

ភ្នំពេញ៖ លោក យី វាសានា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងថា ក្នុងពិធីបើក សិក្ខាសលា ស្តីពីការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព កម្រិតមូលដ្ឋាន ដល់មន្ត្រី ដែលទើបជាប់ក្របខ័ណ្ឌ នាព្រឹកថ្ងៃទី២៨ ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈក្នុងឱកាសឆ្នាំសកលថ្មី ២០១៧

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ បានថ្លែងជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈក្នុងឱកាសឆ្នាំសកលថ្មី ឆ្នាំ២០១៧ ដែលមកដល់ខាងមុខ ។ ... Read More »

ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់១៧នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅស្រុកលំផាត់

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានសហការជាមួយកម្លាំងជំនាញការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះឃាត់ខ្លួនជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចំនួន១៧នាក់(ភេទប្រុស)។ ការចុះប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០និង៣០នាទីព្រឹក នៅត្រង់ចំណុចភូមិសមុទ្រក្រោម សមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ... Read More »

ជនវិកលចរិកដេកនៅលើផ្លូវជាតិលេខ៤ត្រូវរថយន្តកិនស្លាប់

ខេត្តកណ្តាលៈ ស្ត្រីម្នាក់ជាជនវិកលចរិកដើរទៅដេកនៅលើផ្លូវត្រូវរថយន្តបើកកិនស្លាប់ាងអាណោចអាធ័ម កាលពីដល់ម៉ោង១៧និង២០នាទី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ លេីកំណាត់ផ្លូវជាតិ លេខ៤ លេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិត ក្នុងភូមិព្រៃពពេល ឃុំពេីក ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូគ្រឿងញៀននៅក្រុងបានលុង

ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឡាបានសៀក ឃាត់ខ្លួនកាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ យោងតាមរបាយការណ៍ពីនគរបាលប៉ុស្ថ៍ឡាបានសៀកបានឲ្យដឹងថា បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ជាប់ពាក់ព័ន្ធករណីជួញដូរ នឹងប្រើប្រាស់នូវសាធាតុញៀននៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ការប្រកាសប្រកួតប្រជែងអាវុធបរមាណូរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់

ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញជំហរនយោបាយអន្តរជាតិ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយបានអះអាងថា លោកនឹងបង្កើតឱ្យមានការប្រជែង សព្វាវុធនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិក មិនខ្លាចនឹងធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀតឡើយ។ ជាជំហរ ផ្ទុយស្រឡះពីលោក អូបាម៉ា ដែលបាន ប្រកាសកាលពីឆ្នាំ២០០៩ អំពាវនាវឱ្យពិភព ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Aston Villa ត្រូវដណ្តើម៣ពិន្ទុពី Leeds ខណៈ Porto, Benfica​, Fenerbahçe រំពឹងឈ្នះក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Aston Villa ត្រូវដណ្តើម៣ពិន្ទុពីក្រុមភ្ញៀវ Leeds។ ចំណែកក្រុមខ្លាំង Porto, Benfica, Fenerbahçe មានរំពឹងឈ្នះគូប្រកួត ដើម្បីទទួលបាន៣ពិន្ទុក្នុងទឹកដីរបស់ខ្លួន ។ អង់គ្លេស Championship Aston ... Read More »

តាអាយុ៥៩ឆ្នាំជាប់ចោទរំលោភក្មេងស្រីអាយុ៦ឆ្នាំពេលម្តាយឪពុកទៅស្រែ

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាល ស្រុកជីក្រែងបានឃាត់ខ្លួនតាចាស់ល្មោភកាមម្នាក់តាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយ ក្មេងស្រីរងគ្រោះចោទជនសង្ស័យថាបានចាប់រំលោភកូនស្រីរបស់ពួកគាត់ ខណៈ ពួកគាត់មិននៅផ្ទះ ។ ករណីឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប ... Read More »

បន្លំធ្វើប្តីប៉ងរំលោភប្រពន្ធគេត្រូវនាងធាក់មិនឲ្យសម្រេចបំណង

ខេត្តកំពង់ចាម៖ បុរសល្មោភកាម ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយសារ បន្លំធ្វើប្តីគេហើយប៉ុនប៉ងរំលោភប្រពន្ធ គេ តែជាអកុសលត្រូវនារីរងគ្រោះធាក់បុរសកំហូចនេះ ហើយប្តឹងសមត្ថកិច្ចឲ្យ ចាប់ខ្លួន ។ លោក កែវ ស៊ាងហ័ន អធិការនគរ បាលស្រុកព្រៃឈរបានឲ្យដឹងថា នៅ ... Read More »

នគរបាលស្រុកពោធិ៍រៀងចាប់បានដើមគល់រាំងទឹកដ៏ធំបម្រុងដឹកទៅប្រទេសជិតខាង

ខេត្តព្រៃវែង៖ នគរបាលស្រុកពោធិ៍រៀង បានចាប់រឹបអូសយកគល់ដើមរាំងទឹកដ៏ធំមួយដើម ដែលឈ្មួញប្រុងនាំយកទៅលក់នៅទីផ្សារប្រទេសវៀតណាម កាលពីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាង ជើងស្ពានអូរផ្ទោល ស្ថិតភូមិសាស្ត្រភូមិកំពង់ ក្រមួន ឃុំព្រែករោង ស្រុកពោធិ៍រៀង ។ ... Read More »

ឥណ្ឌាធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយឆ្ងាយបានដោយជោគជ័យ

យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិនៃប្រទេសឥណ្ឌាបានឲ្យដឹងថា នៅថ្ងៃអង្គារ នេះ ប្រទេសឥណ្ឌាបានធ្វើ តេស្ដក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមាន ឥទ្ធិពលខ្លាំងបំផុតរបស់ខ្លួនដោយជោគជ័យ។ ក្បាលគ្រាប់នុយក្លេអ៊ែរនេះ មាន សមត្ថភាពអាចបាញ់ក្នុងរយៈចម្ងាយរហូតដល់ទៅ ៥ពាន់គីឡូម៉ែត្រ។ បើតាមការបញ្ជាក់ពីក្រសួងការពារ ជាតិឥណ្ឌាបានបន្ដទៀតថា ការធ្វើតេស្ដ នេះ ... Read More »

កម្លាំងចម្រុះខេត្តឧត្តរមានជ័យបង្ក្រាបបទល្មើសព្រៃឈើដកហូតឈើគ្រញូងជិត១០០ដុំនៅស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ រួមមានកម្លាំងនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត , កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងកម្លាំងរដ្ឋបាលព្រៃឈើស្រុកនៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦បានបើកប្រតិបត្តិការបង្ក្រាបទីតាំងស្ដុកឈើមួយកន្លែងដក ហូតបានឈើគ្រញូងជិត១០០ដុំ ។ លោកឧត្តមសេនីយ៍ទោ ម៉ែន ... Read More »

ប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តកោះកុងបើកដៃឲ្យក្រុមឈ្មួញជីកកកាយដីភ្នំរបស់រដ្ឋ

ខេត្តកោះកុង៖ ប្រជាពលរដ្ឋក្នុងខេត្ត កោះកុងបានរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញ ថា បានបើកដៃឲ្យក្រុមឈ្មួញជីកកកាយដីភ្នំ របស់រដ្ឋ នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ប្រជាពលរដ្ឋបានលើកឡើងថា ករណីកាយភ្នំរបស់រដ្ឋនេះពីមុនបានធ្វើឡើងម្តង រួចមកហើយ ... Read More »

សមាគមអតីតយុទ្ធជនកម្ពុជាផ្តល់ផ្ទះ៤ខ្នងដល់អតីតយុទ្ធជនខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ផ្ទះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាចាត់ ចែង សាងសង់ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីរកឃើញថា ពួកគេមានការលំបាកក្នុងជីវភាព និងគ្មាន លំនៅឋានសម្រាប់ស្នាក់នៅ ។ ... Read More »

ពេជ្រ អាវីហ្សា ឡើងបំភ្លឺនៅតុលាការសប្តាហ៍នេះ

ភ្នំពេញ៖ ករណីប្រើប្រាស់អំពើហិង្សាលើតារាសម្តែង ពេជ្រ អាវីហ្សា ពីសំណាក់អតីតសង្សារជាប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព បានឈានដល់ដំណាក់កាលសាកសួរជនរងគ្រោះហើយនៅសប្តាហ៍នេះ។ តារា សម្តែងពេជ្រ អាវីហ្សា នឹងចេញដំណើរទៅកាន់ទឹកដីខេត្តព្រះសីហនុដែលជាទីតាំងនៃកន្លែងកើតហេតុនៅចុងសប្តាហ៍នេះ ប្រយោជន៍ដើម្បីឆ្លើយបំភ្លឺនៅខាងមុខមន្ត្រីតុលាការជុំវិញករណីហិង្សាកាលពីខែមុន។ ពេជ្រ អាវីហ្សា ... Read More »

ក្រុមហ៊ុនឡាចហុក និង ភ្លន់លាងហេង ធ្វើអាជីវកម្មកាយអាចម៌ដីយកលក់នៅក្រុងសិរីសោភ័ណ បានរងការចោទពីពលរដ្ឋបណ្តាលបាក់ដីចំការដំឡូង រថយន្តដឹកដីហ៊ុយប៉ះពាល់សុខភាពនិងរថយន្ត បើកលឿនកន្លែងសាលារៀន

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានធ្វើការចោទប្រកាន់ទៅលើក្រុមហ៊ុនចំនួន២គឺក្រុមហ៊ុន ឡាច ហុក និងក្រុមហ៊ុន ភ្លន់ លាងហេង ដែលពលរដ្ឋប្រាប់ថាជាក្រុមរបស់កូនប្រុស លោកមេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពជីកកកាយអាចម៌ដីយកលក់ បង្កឱ្យបាក់ដីចំការដំឡូងមី របស់ប្រជាពលរដ្ឋ ... Read More »

សម្តេចក្រឡាហោមប្រកាសចាត់វិធានការ បង្ក្រាបបទល្មើសនេសាទ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានប្រកាសចាត់វិធានការ បង្ក្រាបឲ្យខាងតែបានបទល្មើសនេសាទ ត្រីទាំងឡាយណា ដែលប្រឆាំងតបតនឹង សមត្ថកិច្ចនៅផ្ទៃបឹងទន្លេសាប ហើយត្រូវស្រាវជ្រាវរកមេខ្លោងបទល្មើស នេសាទត្រីបញ្ជូនទៅតុលាការ។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ ... Read More »

គ្រោះថ្នាក់យន្តហោះ១០លើកសម្លាប់មនុស្សច្រើនបំផុតនៅក្នុងឆ្នាំ២០១៦

នៅក្នុងឆ្នាំ២០១៦នេះវិស័យអាកាស ចរណ៍ពិភពលោកប្រឈមនឹងគ្រោះថ្នាក់ជាច្រើនដោយបានសមា្លប់អ្នកដំណើររាប់ រយនាក់។ ខាងក្រោមនេះគឺជាគ្រោះថ្នាក់យន្តហោះទាំង១០ករណីដែលមហាជនលើពិភពលោកចាប់អារម្មណ៍បំផុត៖ ១-ធ្លាក់យន្តហោះយោធារុស្ស៊ីសម្លាប់ មនុស្ស៩២នាក់ យន្តហោះយោធាប្រភេទ Tu-154 របស់ រុស្ស៊ីបានធ្លាក់នៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃ ទី២៥ ខែធ្នូ បណ្តាលឲ្យអ្នកដំណើរ៩២នាក់ នៅលើយន្តហោះរួមទាំងក្រុមពហុនិកាស្លាប់ ទាំងអស់។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ រណ្តៅខ្សាច់ដូចរន្ធបាយខ្ញុំ នៅស្រុកគិរីវង់

ប្រជាពលរដ្ឋស្រុកគិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា នៅក្នុងភូមិ-ឃុំ របស់ពួកគាត់ គឺមានរណ្តៅជីកយកខ្សាច់ភ្នំយ៉ាងច្រើន ស្ទើរពាសពេញជើងភ្នំទាំងមូល។ ប្រភពដដែលបានបញ្ជាក់ថា ការជីកយកខ្សាច់នៅក្នុងមូលដ្ឋានរបស់ពួកគាត់មិនត្រឹមតែធ្វើឲ្យប៉ះពាល់បរិស្ថានរស់នៅនោះទេ តែអាជីវកម្មខ្សាច់ក៏ទំនងជាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ហើយអាជ្ញាធរមូលដ្ឋានក៏មិនហ៊ានសួរនាំក្រុមឈ្មួញជីកខ្សាច់ឡើយ។ លោក ផេង វុធ ប្រធានមន្ទីររ៉ែ ... Read More »

ស្នេហាត្រីកោណបង្កជម្លោះផ្អើលពេញផ្ទះសំណាក់ សមត្ថកិច្ចឃាត់៣នាក់សាកសួរ

  ភ្នំពេញ៖ ស្នេហាត្រីកោណប្រុស២ស្រី១ បង្កជម្លោះពេញផ្ទះសំណាក់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឃាត់ទាំង៣នាក់មកប៉ុស្តិ៍សាកសួ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់គីមចោមចៅ ក្នុងបូរីប៊ុនហួ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បុរសជាសង្សាទី១ឈ្មោះ សុវណ្ណ ពិសិទ្ធ ... Read More »

កត់កន្ទុយលេខនៅនឹងកន្លែងមិនកាក់កប ជិះរ៉ឺម៉កម៉ូតូកត់នៅគ្រប់កន្លែងជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញៈ ស្រ្តីជាមេកន្ទុយលេខម្នាក់ដែលរកស៊ីកត់កន្ទុយលេខចល័តតាមម៉ូតូរ៉ឺម៉ក ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ខណៈពេលដែលកំពុងតែជិះម៉ូតូរ៉ឺម៉ក កត់កន្ទុយលេខនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ហើយសមត្ថកិច្ចថែមទាំង ដកហូតបានវត្ថុតាងមួយចំនួនធំទៀតផងដែរកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ... Read More »

ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វនហ្វាយបានហើយរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវប្រជាពលរដ្ឋចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីយុវតី២នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី តាមបណ្តោយផ្លូវ២០០៤ មុខសាលាអន្តរជាតិ CIA. ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទី១ ... Read More »

ប្រទះឃើញស្ត្រីជនជាតិវៀតណាមស្លាប់ក្នុងកាស៊ីណូសង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងកាស៊ីណូ បង្កអោឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញមកពិនិត្យ សាកសពសង្ស័យខ្យល់គរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១ ស្ថិតនៅភូមិអូ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ... Read More »

ហុងដាសេ១២៥បុកពីក្រោយរថយន្តបាឡែនរងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល បាក់ជើងខណៈបើកម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ទៅបុកគូថរថយន្តពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវផាតិលេខ១ ចន្លោះបង្គោលគីឡូមែត្រលេខ១៥៤ទៅ១៥៥ ស្ថិតនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលរងគ្រោះមានឈ្មោះ ... Read More »

ចេញពីផឹកស៊ីឈ្លោះគ្នាជាមួយស្រីស្នេហ៍ឈប់រថយន្តវាយនាងជាច្រើនដៃផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ:គូស្នេហ៍មួយគូមិនដឹងថា ចេញពីផឹកស៊ីនៅកន្លែងណានោះទេ រួចហើយបានបើករថយន្តមកឈប់កណ្តាលផ្លូវ មិនដឹងថា មានរឿងអ្វីនោះទេ ធ្វើឲ្យខាងប្រុសវាយខាងស្រីឡើងហើមមុខ ។ ហេតុការណ៍នេះ កើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ទល់មុខហាងកោសជប់ ... Read More »