ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូដួលម្នាក់ឯងរងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹង បានជិះម៉ូតូ១គ្រឿង ដួលដោយខ្លួនឯងបណ្តាលឲ្យរងរបួសស្រាលកាលពីវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចមុខហាងលក់ម៉ូតូហុងដា ស្ថិតតាមបណ្ដោយផ្លូវភ្នហាំពេញហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

នគរបាលសេដ្ឋកិច្ចបង្ក្រាបស្លាបមាន់ និងកោះមាន់ខូចគុណភាព អត់ច្បាប់បានជិត៤០០គីឡូក្រាម មើលទៅមន្ត្រីកំាកុងត្រូលដូចជាអន់ចិត្ត

ខេត្តព្រះសីហនុ ៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបស្លាបមាន់ កោះមាន់ និងប្រហិតចម្រុះ ប្រមាណជិត៤០០គីឡូក្រាម ដែលគេដឹងថា នាំចូលពីប្រទេសថៃ ដោយពុំមានច្បាប់ទំលាប់ និង ខូចគុណភាព។ ករណីបង្ក្រាបស្លាបមាន់ កោះមាន់ ... Read More »

ពលរដ្ឋជាង១០០លាននាក់ទស្សនាការ«ប្រដាល់» រវាងលោកដូណាល ត្រាំ នឹងលោកស្រីហ៊ីលឡារី គ្លីនតុន

ការតតាំងសម្តីផ្ទាល់មុខគ្នាដំបូងបង្អស់របស់បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូប គឺលោកស្រីហ៊ីឡារី គ្លីនតុន នឹងលោកដូណាល ត្រាំ ទាក់ទាញពលរដ្ឋជាច្រើននៅជុំវិញពិភពលោក ហើយមានពលរដ្ឋប្រមាណជាង១០០លាននាក់ទស្សនាផ្ទាល់ការប្រកួតប្រជែងនោះ។ នៅក្នុងការ «ប្រដាល់»នោះ មានមនុស្សតែ៣នាក់ប៉ុណ្ណោះ គឺបេក្ខភាពទាំងពីរូប និង អ្នកដឹកនាំកម្មវិធី របស់បណ្តាញព័ត៌មាន NBC ... Read More »

មិត្តភក្តិកំពុងរុំរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឆ្លៀតពេលយកម៉ូតូ និងទូរស័ព្ទទៅបញ្ចាំ

ភ្នំពេញ៖ ពិតជារឿងមួយស្មានមិនដល់ ដែលមិត្តទ្រូស្តមិត្ត ហ៊ានធ្វើចិត្តស្មោគគ្រោកដល់ម្លឹង គ្រាដែលមិត្តម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងរុំរបួសនៅមន្ទីរពេទ្យ មិត្តភក្តិម្នាក់ទៀតមិនជួយឈឺឆ្អាលបែរជា ឆ្លៀតយកទូរស័ព្ទនិងម៉ូតូទៅបញ្ចាំយកលុយចាយទៅវិញ ។ ហេតុការណ៍កើតឡើងនៅយប់ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ភូមិ- សង្កាត់ ... Read More »

ទស្សនល្ងីល្ងើ៖ បើមិនជុះ សុំកុំឲ្យឆ្កែអរ !

ប៉ុន្មានថ្ងៃមុននេះ នាយជាលឮថា មានក្រុមហ៊ុនដឹកជញ្ជូនចំនួន១៤ បានសន្យាជាមួយ ក្រសួងសាធារណការនិងដឹកជញ្ជូន ថានឹងមិនឡើងថ្លៃឈ្នួលរថយន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រ ពៃណីខ្មែរនេះទេ ។ ដំណឹងនេះធ្វើឲ្យនាយជាលត្រេកអរមិនស្ទើរព្រោះនឹកគិតថា វាអាចរំដោះទុក្ខការលំបាករបស់ប្រជាពលរដ្ឋខ្មែរយើង បានមួយផ្នែកដែរ ជាពិសេសគឺកម្មករ កម្មការិនីធ្វើដំណើរទៅស្រុកកំណើតតែម្តង។ នាយជាលយល់ថា ការសន្យានេះត្រូវតែធ្វើឲ្យបាន ... Read More »

ខ្សែការពារ Serge Aurier របស់ក្លិបParis St-Germain ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២ខែ

កីឡាករ Serge Aurier ខ្សែការពារ សញ្ជាតិកូដឌីវ័ររបស់ក្លិបយក្សបារាំង Paris St-Germain ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ខែពីបទវាយប្រហារទៅលើមន្ត្រីប៉ូលិស ។ ខ្សែការពារវ័យ២៣ឆ្នាំនេះបានយកកែងដៃវាយទៅលើមន្ត្រីប៉ូលិសពេលពិនិត្យជាតិអាល់កុលកាលពីខែឧសភា។ ប៉ុន្តែកីឡាករ Serge Aurier បានអះអាងថា ពេលនោះ ... Read More »

ម្ចាស់ក្លិបតោខៀវ Chelsea នឹងផ្តល់ប្រាក់បន្ថែមឲ្យគ្រូបង្វឹកពង្រឹងផ្នែកការពារ

លោក Roman Abramovich មហាសេដ្ឋីសញ្ជាតិរុស្ស៊ីនិងជាម្ចាស់ក្លិបតោខៀវ Chelseaបានបញ្ជាក់ថាគាត់នឹងផ្តល់ទឹកប្រាក់មួយចំនួនដល់លោកគ្រូបង្វឹក Antonio Conte ដើម្បីទិញខ្សែការពារមកពង្រឹងក្លិប ។ ក្រុមតោខៀវកំពុងតែមានវិបត្តិខ្សែការពារអន់ដោយប្រកួតចាញ់ចំនួន២ប្រកួត ជាប់គ្នានៅអង់គ្លេស Premier League។ គ្រូបង្វឹកសញ្ជាតិអុីតាលី Conteបានពិភាក្សាជាមួយនឹងសហការីរបស់គាត់ទាក់ទងនឹងបញ្ហានេះហើយយល់ព្រមផ្តោតទៅលើការ ... Read More »

ការដឹកជញ្ជូនឈើនៅតែកើតមាន​ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ សកម្មភាពដឹកជញ្ជូនឈើនៅតែកើតមានជាធម្មតា ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ប្រធានច្រកបឹងជ្រោង ត្រូវគេរាយការណ៍ថា ទទួលបានលាភសក្ការៈក្នុងការបិទភ្នែកឲ្យមានបទល្មើស ។ ថ្មីៗនេះ មានរថយន្តទួរីសសាំយ៉ុង ជាច្រើនគ្រឿង ដឹកឈើប្រណីតចូលតាមច្រកបឹងជ្រោង ចេញទៅប្រទេសវៀតណាមដោយគ្មានការបង្ក្រាប ។ ... Read More »

លោក សាយ សំអាល់៖ ក្រសួងបរិស្ថាន នឹងគិតគូររៀបចំឱ្យមានផែនការសកម្មភាព សម្រាប់ការអភិវឌ្ឍដំណាំឈើដាំលម្អ និងយកមកកែច្នៃ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ប្រសិនបើលទ្ធផលនៃកិច្ចពិភាក្សា និងការសិក្សាបង្ហាញថា ការដាំកូនឈើ ប្រភេទលម្អ និងយកមកកែច្នៃ ពិតជាអាចដំណើរការទៅបាន ស្របតាមទស្សនទានសេដ្ឋកិច្ចបរិស្ថាន ហើយធានារក្សាឱ្យបាននូវនិរន្តរភាពបរិស្ថាន សុវត្ថិភាពជីវៈចម្រុះ ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីបង្កើនក្រុមហ៊ុនសុវត្ថិភាពដើម្បីហោះហើរទៅកាន់អាមេរិក

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បានបង្កើនកម្រិតទៅជាក្រុមហ៊ុនដែលមានសុវត្ថិភាព ដើម្បីបានហោះហើរទៅកាន់អាមេរិក។ ក្រុមហ៊ុនឥណ្ឌូនេស៊ីបានបង្កើនទៅជាកម្រិតទីមួយ គឺជាគម្រិតសុវត្ថិភាពបំផុត ក្រោយបានខិតខំអស់រយពេលជាងមួយទស្សវត្តកន្លងមក ។ សុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីគឺជាបញ្ហាដែលបានដក់ជាប់ក្នុងអារម្មណ៍អ្នកដំណើរ ដោយសារតែក្នុងរយៈពេលពីឆ្នាំ២០០១ដល់ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់យន្តហោះរហូតដល់ទៅ៤០លើក បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។ សារព័ត៌មាន New york ... Read More »

ក្រសួងការងារប្រកាសផ្តល់អាហាររូបករណ៍ជាង១ម៉ឺនកន្លែងលើជំនាញដែលមានទីផ្សារការងារខ្ពស់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់អាហាររូបករណ៍ចំនួន១០១៤៧កន្លែង លើមុខជំនាញ ដែលមានតម្រូវការទីផ្សារការងារខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សបញ្ចប់មធ្យមសិក្សាទុតិយភូមិមួយ ដែលរៀបចំដោយក្រសួងពាក់ព័ន្ធកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ ... Read More »

កម្លាំងនគរបាល តាមទៅបង្ក្រាបក្រុមចោរ ដល់ទីតាំងកែច្នៃរថយន្តដែលលួចបាន ពីគ្រប់ទីកន្លែង នៅស្រុកពញាឮ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក យឹម សារ៉ាន់ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅសហការជាមួយកម្លាំង នគរបាលស្រុកពញាឮ ខេត្តកណ្តាល តាមបង្ក្រាបដល់ទីតាំងកែច្នៃរថយន្ត មួយកន្លែងរបស់ក្រុមចោរ ក្រោយពីពួកគេលួចបាន ។ ... Read More »

សាខាកាំកុងត្រូលខេត្តកណ្តាលចុះណែនាំអាជីវករនៅផ្សារគគីរ

ខេត្តកណ្តាល: ក្រុមការងារសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានចុះណែនាំអាជីវករលក់ដូរផលិតផលគ្រប់ប្រភេទនៅក្នុងផ្សារគគីរ និងបិទស្ទីកឃ័រផ្សព្វផ្សាយស្តីពីផលិតផលដែលត្រូវហាមឃាត់មិនអោយដាក់តាំងលក់ ព្រោះប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ សកម្មភាពចុះណែនាំក្នុងគោលដៅការពារសុខភាពប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹក្ងៃទី២៧ ខែកញ្ញា ឆ្នំ២០១៦ ដឹកនាំដោយលោកឌី សំអាត អនុប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល និងអនុប្រធានមួយរូបទៀតគឺលោកស្រីរស់ សុខា ... Read More »

បុគ្គលិកមន្ទីរពេទ្យរុស្ស៊ីទទួលអង្គរមនុស្សធម៌១៦តោន ពីក្រុមហ៊ុន UK CONDO

ភ្នំពេញ៖ តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបថ្ងៃនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះក្រុមហ៊ុន UK CONDO ផ្តល់អំណោយមនុស្សធម៌ជាអង្គរ១៦តោនជូនបុគ្គលិកមន្ទីរពេទ្យរុស្ស៊ី។ ក្នុងនោះប្រធានរបស់ក្រុមហ៊ុន UK CONDO បានឡើងថ្លែងថា ដោយស្របតាមការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយការបន្ថយ ... Read More »

ជនសង្ស័យប្រុស ស្រីចំនួន៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចគោប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

ខេត្តរតនគិរី៖ ជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី សហការគ្នាចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួននៅខេត្តរតនគីរី ក្រោយពីស៊ើបដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីលួចគោចំនួន៨ក្បាល របស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ ដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ព្រមទាំងបញ្ជូនទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃ២៦ ... Read More »

ឥណ្ឌាផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ក្តីសុបិន្តចង់គ្រប់គ្រងដែនដីកាស្មៀរ

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រក្រសួរការបរទេសឥណ្ឌា លោកស្រី Sushma Swaraj  បានថ្លែងនៅវេទិកាអង្គការសហប្រជាជាតិបញ្ជាក់ថា ឥណ្ឌាសូមផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ការសុបិន្តចង់គ្រប់គ្រងដែនដីកាស្មៀរនោះទៅ ហើយព្រមជាមួយគ្នានេះដែរ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកប្រព្រឹត្តអំពើភេរវកម្ម ។ ស្ថានការណ៍តានតឹងរវាងឥណ្ឌា នឹងប៉ាគីស្ថានបានពុះកញ្ជ្រោលឡើងរហូតមានការវាយប្រហារថ្មីៗកន្លងទៅនេះទៅលើជំរំយោធាឥណ្ឌាមូលដ្ឋាននៅដែនដីកាស្មៀរ ... Read More »

សិល្បករប្រគល់ថវិកាជាង៤ពាន់ដុល្លារបានពីកម្មវិធីប្រគំតន្ត្រីជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ថវិកាប្រមាណ៤៦០០ដុល្លារ បានមកពីកម្មវិធីតន្រ្តីសប្បុរសធម៌ ដែលសហការដោយក្រុមសិល្បករ នៃក្រុមតារាកម្ពុជា និងសាកលវិទ្យាល័យន័រតុនត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផា៤ ជិតរមណីយដ្ឋានវត្តភ្នំក្រោមវត្តមានផលិតករ សិល្បករតំណាងសប្បុរសជនជាដើម ។ ... Read More »

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ស្រុកមោងប្ញស្សីទន្ទឹមដែលពលរដ្ឋចោទប្រកាន់ប្រធានសហគមន៍នេសាទម្នាក់ជាអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

ខេត្តបាត់ដំបង៖ ឧបករណ៍នេសាទហាមឃាត់ខុសច្បាប់របស់ច្បាប់ជលផល រួមមានសាច់មងក្រឡាញឹក បណរ៉ាវ ប្រវែងជាង១ពាន់ម៉ែត្រ ឡុកសម្រាប់ចាប់ត្រី ២ និងបង្គោល៣៥៧ដើម ដែលឈ្មួញខិលខូច ប្រើប្រាស់ដាក់នេសាទយកត្រីនៅរដូវត្រីពងនៅដងស្ទឹង ដែលមានព្រៃលិចទឹកត្រូវបានសមត្ថកិច្ចចម្រុះស្រុកមោងប្ញស្សី បានចេញប្រតិបត្តិការបង្រ្កាបលើកដំបូងក្នុងរដូវហាមឃាត់ត្រីពង ក្នុងចំណុចអណ្តូងប្រវឹក ភូមិដូនទ្រី ឃុំជ្រៃ ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី១៣៥នាក់ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំរកាជន្លឹង

ភ្នំពេញ៖ ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយ លោក អ៊ឹម សិទ្ធីរ៉ា អនុប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល កាលពីថៃ្ងទី២៥ ខែ កញ្ញា បាននាំយកក្រុមក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ... Read More »

លោកលឹម គានហោ ជួបសំណេះសំណាល និងចែករង្វាន់ដល់សិស្សជាប់បាក់ឌុប៣៥២នាក់

ភ្នំពេញ៖ រសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅបរិវេណសាលាស្រុកពញាឮ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ បានជួបសំណេះសំណាល ... Read More »

កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន មនុស្ស៥នាក់ដកហូតថ្នាំញៀនចំនួន១៣កញ្ចប់ធំ តូច

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៥នាក់ រួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកក១៣កញ្ចប់ធំ តូច ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន ដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉ាន់ សុភាព នាយការិយាល័យ ... Read More »

គរបាលខណ្ឌសែនសុខឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀន១២នាក់ ដកហូតថ្នាំញៀន២កញ្ចប់

ភ្នំពេញ៖ ក្រុមអ្នកប្រើប្រាស់គ្រឿងចំនួន១២នាក់ និងថ្នាំញៀន២កញ្ចប់តូច និងឧប្បកណ៍សំរាប់ប្រើប្រាស់មួយចំនួនកាលពីម៉ោង២១និង១០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក(មុខមន្ទីរពេទ្យលោកសង្ឃ)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវេរៈសេនីឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងអន្តរាគមន៍ជាច្រើននាក់ទៀត ។ ... Read More »

ប្រទះឃើញបុរសម្នាក់លង់ទឹកស្លាប់នៅវាលស្រែ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ នៅវាលស្រែ ខណៈមកលេងផ្ទះម្តាយ ដោយខ្លួនមានជំងឺសរសៃប្រសាទ ប្រើប្រាស់ថ្នាំជាប្រចាំ ទើបបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅវាលស្រែ ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ... Read More »

ក្រសួងវប្បធម៌ ទទួលបានថវិកាពី អាមេរិកផ្តល់ជាង១២ម៉ឹនដុល្លារ សម្រាប់ រៀបចំញ្ជីសារពើភណ្ឌ័នៃបេតិកភណ្ឌវប្បធម៌

ភ្នំពេញ ៖ ស្ថានទួតសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជា ១២១៧៤៥ដុល្លារអាមេរិក ដល់ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ សម្រាប់អនុវត្តគម្រោងរយៈពេល៣ឆ្នាំ ដើម្បីចងក្រង និងរៀបចំញ្ជីសារពើភណ្ឌ័នៃបេកភណ្ឌវប្បធម៌នៅតាមទីតាំងចំនួន២៤ ក្នុងខេត្តកំពងចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង តាកែវ និងខេត្តត្បួងឃ្មុំ។ ... Read More »

ភ្ជង់ប្លន់យកម៉ូតូ zoomer x ពីបងប្អូន២នាក់ គេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ ជនសង្ស័យប្រដាប់ដោយកាំភ្លើង២នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់ ខណៈឌុបប្អូនស្រីមកពីរកញាំអី បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះភូមិព្រៃកំបត់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ មាន ... Read More »

ព្រឹត្តិបត្រព័ត៌មាន​និងព្យាករណ៍កម្ពស់ទឹកជំនន់​ថ្ងៃទី២៧​ ខែកញ្ញា​ ២០១៦​របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៧ ខែកញ្ញា ២០១៦របស់ក្រសួងធនធានទឹក និងឧតុនិយម៖ Read More »

ក្រុមក្មេងទំនើងជិះម៉ូតូពេញផ្លូវអ្នកបើកបររថយន្តស្តីឲ្យខឹងដេញគប់ត្រូវសមត្ថកិច្ចឃាត់យកមកអប់រំ

ភ្នំពេញ : ក្មេងទំនើងមួយក្រុមត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេ ជិះម៉ូតូ៤ទៅ៥គ្រឿងបង្កអោយស្ទះផ្លូវរថយន្តបើកបរមិនបាន ហើយអ្នកបើករថយន្តបានស្តីអោយបន្តិចបន្ទួច ធ្វើអោយក្រុមក្មេងទំនើងទាំងនោះកើតចិត្តខឹង នាំគ្នាដេញយកដុំថ្មគប់រថយន្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២០១៦ នៅផ្លូវបេតុងអង្គតាមិុញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ... Read More »

យន្តហោះចម្បាំងជប៉ុនជាច្រើនគ្រឿងបញ្ចេញសកម្មភាពយន្តហោះចិន៨គ្រឿងត្រូវបង្ខំចិត្តវិលថយក្រោយ

កាលពីថ្ងៃទី២៥ ខែកញ្ញា ជប៉ុនបាន ចេញបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងហោះហើរជាបន្ទាន់ទៅស្ទាក់ យន្តហោះចម្បាំងរបស់ចិនក្រោយពេលបាន ប្រទះឃើញយន្តហោះចិនជាច្រើនគ្រឿងហោះហើរឆ្លងកាត់ច្រកសមុទ្រជម្លោះកោះ Kiyako និង Okinawa របស់ជប៉ុន។ ទីក្រុង ប៉េកាំងបានបញ្ជាក់ថា យន្តហោះចម្បាំង របស់ខ្លួនជាង៤០គ្រឿងបានទៅចូលរួមនៅក្នុងការធ្វើសមយុទ្ធនៅភាគខាងលិចអាស៊ីប៉ាស៊ីហ្វិក។ កម្លាំងទាហានជប៉ុនបានប្រកាសឲ្យដឹង ... Read More »

ជិះម៉ូតូបុករថយន្តបត់ឆ្លងផ្លូវបណ្ដាលឲ្យរបួសធ្ងន់៣នាក់

ខេត្តពោធិ៍សាត់៖ នារីចំនួន០៣នាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តពេញទំហឹង ខណៈរថយន្តបង្កបើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងរថយន្តបណ្ដាលឲ្យរងរបួសរដូករណែលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៥៣នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិប៉បុិត ... Read More »

បាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះ Barnsley, Birmingham, Brentford, Huddersfield មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះក្រុម Barnsley, Birmingham, Brentford, Huddersfieldជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី សង្ឃឹមរកបាន៣ពិន្ទុ ។ Barnsley(7) Vs Aston Villa(17) Barnsley ... Read More »