ខេត្តព្រះវិហារ ៖ រថយន្តយីឌុបភ្លៅ៥ផ្ទុកទៅដោយឈើខុសច្បាប់របស់មេឈ្មួញ ល្បី នៅក្នុងក្រុងព្រះវិហារឈ្មោះ ស៊ីម លាង សាន និងឈ្មោះ រស្មី ត្រូវបានកម្លាំងសមត្ថ កិច្ចចម្រុះបើកប្រតិបត្តិការបង្ក្រាប បន្ទាប់ពី កម្លាំងបានចំណាយពេលជាង៥ម៉ោងក្នុងការឡោមព័ទ្ធទីតាំងខាងលើនេះ ។ ... Read More »
រុស្ស៊ីបញ្ជូនទាហានជាង១០មុឺននាក់ធ្វើសមយុទ្ធជាប់ព្រំដែនណាតូព្រួយបារម្ភ
រុស្ស៊ី និងបែលឡារ៉ូសបានត្រៀមលក្ខណៈ ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលធ្វើឡើងជាប្រចាំ៤ឆ្នាំម្តង។ ការធ្វើសមយុទ្ធនោះ ក្នុងពេលដែលមានភាពតានតឹងជាមួយ ប្រទេសលោកខាងលិចក្នុងនោះមានអង្គការណាតូជាដើម។ សម្ព័ន្ធយោធាណាតូបានតាមដានយ៉ាងយកចិត្តទុកដាក់នូវ សកម្មភាពធ្វើសមយុទ្ធរបស់រុស្ស៊ី។ ប្រទេសតំបន់បាល់តិកជាសមាជិកណាតូ បានតាមដានយ៉ាងយកចិត្តទុកដាក់នូវ សកម្មភាពធ្វើសមយុទ្ធរបស់រុស្ស៊ី។ ការ ចំណាយទៅលើសមយុទ្ធរបស់រុស្ស៊ីមិន មែនជារឿងថ្មីនោះឡើយ គឺចាប់តាំងពី ... Read More »
កាតាចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាមេរិកមានតម្លៃ១២ពាន់លានដុល្លារ
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួង ការពារជាតិកាតាបានប្រកាសឲ្យដឹងថា ប្រទេសនេះបានចុះកិច្ចព្រមព្រៀងទិញ យន្តហោះចម្បាំង F-15 ពីសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ប្រមាណ១២ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀខាងលើនេះត្រូវបានចុះហត្ថលេខារួចរាល់បើទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសកាតាដែលបានគាំទ្រក្រុមភេរវកម្មក៏ដោយ។ ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ... Read More »
Surface Laptop និង Pro របស់ Microsoft អាចរកទិញបានទូទាំងពិភពលោក
ប្រសិនបើអ្នកកំពុងរកទិញ Surface Laptop និង Pro វាជាឱកាសដែលអ្នកនឹងអាចរកទិញបានឥឡូវនេះ ទោះបីអ្នកមិនស្ថិតក្នុងប្រទេសអាមេរិកក៏ដោយ។ Laptop ទាំងពីរម៉ូដែលនេះមានលក់នៅលើទីផ្សារទូទាំងពិភពលោកហើយ ។ Surface Laptop ឥឡូវនេះចេញលក់នៅក្នុងសហរដ្ឋអាមេរិក, អូស្ត្រាលី, ញូវហ្សេឡែន, ... Read More »
ព្រឹកស្អែក តុលាការកំពូលសវនាការរឿងក្ដីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នឹងបើកសវនាការរឿងក្ដីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្តឹងប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធរឿងផែនទីសន្ធិសញ្ញាកម្ពុជាវៀតណាម ។នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការកំពូល ។ ទោះបីយ៉ាងណា ... Read More »
ក្រសួងអប់រំដឹងទេអ្នកម៉ៅការធ្វើសាលារៀន នៅខេត្តកំពង់ចាមមិនបើកប្រាក់ឲ្យកម្មករ សំណង់
ខេត្តកំពង់ចាម ៖ ក្រុមកម្មករសំណង់ ដែលធ្វើការងារនៅការដ្ឋានសំណង់នៃ សាលាគរុកោសល្យខេត្តកំពង់ចាមក៏ដូចជានៅការដ្ឋានសំណង់វិទ្យាល័យស្រីសន្ធរ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមប្រឈម នឹងការខ្វះខាតយ៉ាងខ្លាំង ពីព្រោះតែអ្នក ម៉ៅការសំណង់នៅទីនេះមិនបើកប្រាក់ ពលកម្មឲ្យពួកគេ។ អ្នកម៉ៅការសំណង់ អគារសាលារៀនទាំង២កន្លែងអះអាងថា អ្នកទទួលបានសិទ្ធិ(ដេញថ្លៃបាន)ពីក្រសួង អប់រំមិនឲ្យប្រាក់ទៅគេទើបគេគ្មានលុយ ... Read More »
ករណីឆបោកប្រាក់រាប់រយលានដុល្លារ , នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅតុលាការ
ភ្នំពេញ៖ ករណីឆបោកប្រាក់រាប់រយលានដុល្លារអាមេរិក នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ នគរបាលនៃនាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យពីរនាក់បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមតាមច្បាប់ ។ អត្តសញ្ញាណជនសង្ស័យទាំងពីរនាក់នេះ ពុំទាន់ត្រូវបានប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងនៅឡើយទេ ។ មន្ត្រីតុលាការ ថ្លែងថា ... Read More »
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំទៅសួរសុខទុក្ខតំណាងរាស្ត្រត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញទៅសួរសុខទុក្ខសមាជិកសភាលោក Steve Scalise ដោយផ្ទាល់ ដល់មន្ទីរពេទ្យបន្ទាប់ពីការបាញ់ប្រហារ នៅឯកីឡដ្ឋានហ្វឹកហ្វឺនកីឡា បេ៊សបល នៅរដ្ឋវីជីញ៉ា។ ហេតុការបាញ់ប្រហារកើតឡើងព្រឹកព្រលឹម ថ្ងៃទី១៤ ... Read More »
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងលក់កាហ្វេបង្កប់ល្បែងជល់មាន់អាប៉ោងបៀរនៅក្នុងសង្កាត់ចោមចៅ
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងប៉យស្តិ៍ចោមចៅ ឆ្មក់បង្ក្រាបទីតាំងលក់កាហ្វេមួយកន្លែង ដែលបង្កប់ល្បែងសីុសង បៀរ អាប៉ោង និងសង្វៀនបញ្ជល់មាន់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិថ្មគោល សង្កាត់ចោមចៅ ... Read More »
ចិនខិតខំផលិតមីស៊ីលបុកទម្លុះរនាំងការពាររបស់អាមេរិក
ប្រព័ន្ធខែលការពាររបស់អាមេរិកអាចនិយាយបានថា រឹងមាំជាងគេបំផុត នៅលើពិភពលោក អាចទប់ស្កាត់រាល់ការវាយប្រហារពីសត្រូវបានគ្រប់ពេល ។ ទាំងនោះហើយទើបប្រទេសមួយចំនួនដូចជា រុស្ស៊ី និងចិនកំពុងតែស្រាវជ្រាវផលិត កាំជ្រួចមិស៊ីលដែលទម្លុះរនាំងរបស់អាមេរិកឲ្យបាន។ គោលដៅដែលចិនផលិតមីស៊ីលល្បឿនលឿន គឺដើម្បីកម្ទេចនាវាផ្ទុកយន្តហោះរបស់អាមេរិក ឈរជើងនៅតំបន់អាស៊ី ក្នុងនោះ មានដែនសមុទ្រចិនភាគខាងត្បូង ជាដើម ... Read More »
បើកម៉ូតូឆ្លងថ្នល់ត្រូវរថយន្ដសាំយ៉ុងបុករងរបួសធ្ងន់
ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុក នឹងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុច ភូមិសាលវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ... Read More »
រឿងក្ដីជនជាតិបារាំងរំលោភផ្លូវភេទកុមារកម្ពុជា បន្តសវនាការថ្ងៃ២៣ ខែមិថុនា
ខេត្តកណ្តាល៖ ចាត់ទុកថាជារឿងមិនធ្លាប់មានមួយដែរ ដែលរឿងក្ដីបុរសជនជាតិបារាំងម្នាក់ជាប់ចោទពីបទ “ ទិញពេស្យាចារកុមារជាច្រើននាក់ “ បានអូសបន្លាយពេលជិត២ឆ្នាំហើយ ត្រូវបានតុលាការខេត្តកណ្ដាលបើកសវនាការជាបន្តបន្ទាប់ប្រមាណ២០លើកទៅហើយ នៅពុំទាន់ឃើញលទ្ធផល ។ សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ ... Read More »
រថយន្តរេវ៉ូពាក់ស្លាកលេខរដ្ឋបុកគ្នាជាមួយរថយន្តដឹកទឹកកកបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល
ខេត្តកណ្តាលៈ រថយន្តរេវ៉ូ ពាក់ស្លាកលេខរដ្ឋ16 2-0495 បើកបោះពួយបុកគ្នាជាមួយរថយន្តដឹកទឹកកកពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១៤ និង៥០នាទី ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ... Read More »
កូនប្រសាប្រុសម្នាក់ជេរប្រមាថ និងវាយម្ដាយក្មេកនឹងដងពូថៅរងបួសយ៉ាងធ្ងន់
ខេត្តកណ្ដាលៈ បុរសម្នាក់បានជេរប្រមាថ និងវាយស្រ្ដីជាម្ដាយក្មេកនិងដងពូថៅ បណ្ដាលឲ្យរងបួសយ៉ាងធ្ងន់ធ្ងរកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុច ... Read More »
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៌ឃាត់ខ្លួនសង្ស័យ២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន
ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកបារាយណ៌ចំនួន04នាក់ រថយន្ត01គ្រឿង ដឹកនាំដោយលោកវរ សេនីយ៍ឯក សេង សំ មេបញ្ជាការរងស្រុកបារាយណ៍ ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀននៅចំណុច ភូមិត្រពាំងស្វាយ ... Read More »
ពីរនាក់ម្តាយកូនប្រកបរបរបេះផ្លែឈូកមិនកាក់កបបែកគំនិតលួចត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន
ភ្នំពេញ៖ ស្រ្តីម្នាក់រួមនិងកូនប្រុសអាយុ១០ឆ្នាំត្រូវកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួន ខណៈរូបគេបានប្រព្រឹត្ត នូវអំពើលួចយកលុយចំនួន៤០០ដុល្លារ និងទូរស័ព្ទដៃiphone ហ្វាយ ១គ្រឿង ក្រោយពីប្រកបរបរបេះផ្លែឈូកមិនកាក់កប។ ការឃាត់ខ្លួនស្រ្តីសង្ស័យ និងកូនខាងលើនេះ នៅវេលាម៉ោង ២៣និង១៥នាទីយប់ ថ្ងៃទី ១៤ ខែមិថុនា ... Read More »
អាជ្ញាធររាជនី ណែនាំឲ្យមន្ទីរសុខាភិបាលពង្រឹងសេវា សុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានល្អ
ភ្នំពេញ៖ អាជ្ញាធររាជនីភ្នំពេញ ណែនាំមន្ទីរសុខាភិបាល ត្រូវពង្រឹងក្រមសិលធម៌ និងវិជ្ជាជីវៈផ្នែកសុខាភិបាលទាំងផ្នែករដ្ឋ និងឯកជន ត្រូវប្រើជំនាញវិជ្ជាជីវៈរបស់ខ្លួនឲ្យចំគោលដៅ ដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យល្អ ខណៈ ដែលបច្ចុប្បន្នប្រជាពលរដ្ឋបានរិៈគន់មកលើមន្ទីរពេទ្យមួយ ចំនួន អំពីការផ្តល់សេវាសុខាភិបាលនេះ។ ក្នុងសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧របស់មន្ទីរ សុខាភិបាលរាជធានីភ្នំពេញ ... Read More »
ខ្លីម៉ូតូគេជិះមួយភ្លែត ទៅបាត់៦ខែទើបឃើញចាប់ឲ្យប៉ូលិសដាក់ខ្នោះអូសចូលដេកគុកយ៉ាងកម្សត់
ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានចាញ់បោកការលួមលោមបុរសម្នាក់ ដែលទើបតែស្គាល់គ្នារយះពេលខ្លី ហើយបានឲ្យឌុបតាំងពីផ្សារទួលសង្កែរហូតទៅដល់ភ្នំបាសិត ខណ្ឌព្រៃព្នៅ ហើយបានប្រើល្បីចធ្វើជាខ្ចីជិះមួយភ្លេត បែរជាយកទៅបាត់តាំងពី៦ខែមុនរហូតមកដល់ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ទើបប្រទះឃើញជនសង្ស័យនៅតូបកាហ្វេ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »
ឡានដឹកឈើគ្រញូងរបស់ក្រុមយាយ ម៉ៃ ដ៏ល្បីល្បាញ់ក្រឡាប់នៅស្វាយរៀង ច្រកសំយ៉ោង
ខេត្តស្វាយរៀង៖ មានរថយន្តបាឡែនមួយគ្រឿង បើកលឿនដូចហោះ បុកខឿនលូកាត់ថ្នល់ក្រឡាប់ចូលហាវថ្នល់បែកធ្លាយដឹកឈើគ្រញូងពេញក្នុងរថយន្ត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោមមើល ទើបដឹងថា មានបទល្មើសព្រៃឈើ ដែលឧក្រិដ្ឋជនដឹកជញ្ជូនមកខេត្តស្វាយរៀង ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងសំយ៉ោង ឬក្រឡោងខុស ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ ... Read More »
លួចម៉ូតូបានសម្រេចជិះដល់ពាក់កណ្តាលត្រូវម្ចាស់គេឃើញប្តឹងកងរាជអាវុធហត្ថក្របួចបានម្នាក់ ២នាក់ទៀតរត់រួចខ្លួន
ប៉ោយប៉ែតៈ ក្រុមជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពលួចម៉ូតូ បានសម្រេច ជិះជួបម្ចាស់ម៉ូតូ ត្រូវគេប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួន បាត់កាលពីវេលាម៉ោង៤និង៣៥នាទីទៀប ភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ... Read More »
ឥណ្ឌាបង្កើនការផលិតអាវុធដើម្បីពង្រឹងការការពារទឹកដី
កន្លងមក ឥណ្ឌាបានសាកល្បងកាំជ្រួចមីស៊ីល ការពារ និងវាយប្រហារ ទទួលបានជោគជ័យ ហើយពេលនេះ ឥណ្ឌាផលិតបានមីស៊ីលប្រឆាំងរថក្រោះ ហើយសាកល្បងទទួលបានជោគជ័យទៀតផង។ មីស៊ីលប្រឆាំងរថក្រោះ ពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ឥណ្ឌា ដោយសារប្រទេសនេះ មានព្រំដែនគោក រាប់ពាន់គីឡូម៉ែត្រ ជាប់ប្រទេសចិន និងប៉ាគីស្ថាន ... Read More »
លោក Domenico Tedesco ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Schalke
លោក Domenico Tedesco ត្រូវបានក្លិប Schalke នៅក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga សម្រេចរួចរាល់ក្នុងការតែងតាំងដែលមានវ័យទើបតែ៣១ឆ្នាំប៉ុណ្ណោះ ដើម្បីជំនួសតំណែងលោក Markus Weinzierl ដែលត្រូវបានក្លិបបណ្តេញចេញ ក្រោយពីដឹកនាំមិនសូវបានល្អសម្រាប់ដូវកាលមុន។ លោក Tedesco ... Read More »
មេឃខៀវដាក់តម្លៃខ្សែបម្រើ Samir Nasri ១២លានផោន
ខ្សែបម្រើ Sami Nasri របស់ក្លិបមេឃខៀវ Man City ត្រូវបានក្លិបដាក់តម្លៃខ្លួនលក់ចេញ ក្នុងតម្លៃប្រមាណ១២លានផោន បន្ទាប់ពីរដូវកាលមុនកីឡាកររូបនេះត្រូវបានក្លិប Sevilla ខ្ចីជើងពេញមួយរដូវកាលមក។ កីឡាករវ័យ២៩ឆ្នាំ ជាអតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal រូបនេះ ... Read More »
បិសាចក្រហមទិញបានខ្សែការពារ Lindelof ជាផ្លូវការហើយពី Benfica
ក្លិបបិសាចក្រហម Manchester United បានបំពេញការផ្ទេរខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ពីក្លិប Benfica ជាផ្លូវការក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។ ខ្សែការពារកណ្តាលវ័យ២២ឆ្នាំរូបនេះ បានទៅដល់ទីលានហ្វឹកហាត់ Aon Training Complex របស់ក្លិប ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តចំនួន៩១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ជ័យលាភីទាំងអស់។ ... Read More »
ឈ្មួញកំពុងបំផុសឲ្យពលរដ្ឋកាប់ឈើជន្លង់ម្រេចយ៉ាងអនាធិបតេយ្យ ដឹកតាមគោយន្តកែឆ្នៃ និងគោយន្តកន្ត្រៃបន្តកន្ទុយគ្នា គ្មានសមត្ថកិច្ចណាបង្ក្រាប
ខេត្តស្ទឹងត្រែងៈ ឈើនៅសេសសល់ក្រៅពីឈ្មួញកាប់ទន្ទ្រានឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ និងជំនួញ ហើយដឹកជញ្ជូនឈើយកទៅលក់យ៉ាងអនាធិបតេយ្យហើយនោះ ត្រូវបានឈ្មួញ និងថៅកែធំៗឃុបឃិតគ្នាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន ស្រុក ធ្វើមិនដឹង មិនឮ ឲ្យឈ្មួញធ្វើសកម្មភាពយ៉ាងគឃ្លើន មិនខ្លាចសមត្ថកិច្ចមូលដ្ឋានឡើយ ដែលឋិតក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញកំពុងតែដើរបំផុសឲ្យប្រជាពលរដ្ឋចូលកាប់ឈើជន្លង់ម្រេច ... Read More »
កម្លាំងមួកខៀវ១៨នាក់បញ្ចប់វគ្គហ្វឹកហ្វឺនកម្ទេចគ្រាប់និងរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយជោគជ័យ
ខេត្តកំពង់ស្ពឺ ៖ សិក្ខាកាមកម្លាំងមួកខៀវកម្ពុជា១៨នាក់ នឹងចេញទៅបំពេញ បេសកកម្ម អង្គការសហប្រជាជាតិ នៅថ្ងៃ ខាងមុខនេះ បានបញ្ចប់វគ្គហ្វឹកហ្វឺនលើ ជំនាញកម្ទេចគ្រាប់ និងរុករកយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ដែលរដ្ឋាភិបាលបារាំងបញ្ជូនយោធាចារ្យរបស់ខ្លួនមកចំនួន៤សប្តាហ៍ ជួយបណ្តុះបណ្តាល ដល់កម្លាំងមួកខៀវ ... Read More »
បោកប្រាក់ថៅកែ៣០០០ដុល្លារ កូនចៅតាមឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់
ភ្នំពេញ: បុរស៣នាក់ត្រូវបានថៅកែឲ្យទៅឃាត់ខ្លួនបុរសម្នាក់ យកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីបុរសម្នាក់នេះ បោកលុយថៅកែរបស់ខ្លួនអស់ចំនួន៣ពាន់ដុល្លារ។ ការឃាត់ខ្លួនបុរសខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ធា ... Read More »
Claudio Ranieriយល់ព្រមទៅដឹកនាំក្រុម Nantes របស់បារាំង តែមានឧបសគ្គមួយ
លោកClaudio Ranieri ដែលធ្លាប់ជួយក្រុម Leicesterឈ្នះពានរង្វាន់អង់គ្លេសPremier League បានយល់ព្រមទៅដឹកនាំក្រុមNantes របស់បារាំងវិញ។ ទោះបីជាមានកិច្ចព្រមព្រៀងរវាងសមីខ្លួនិងក្លិបក៏ដោយក៏ ការប្រកាសជាផ្លូវការ មិនអាចធ្វើទៅរួចនោះទេដោយសារតែ ច្បាប់នៃក្របខ័ណ្ឌ Ligue 1 គឺមិនអនុញ្ញាតឲ្យអ្នកចាត់ការមានអាយុលើសពី៦៥ឆ្នាំដឹកនាំក្លិបក្នុងប្រទេសបារាំងនោះទេ។ លោកWaldemar ... Read More »
កូនប្រុស ព្រាប សុវត្ថិ នឹងចូលច្រៀងនៅហង្សមាស
ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខនៅផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ត្រូវបានគេទម្លាយថាលោកបាន ដឹកដៃកូនប្រុសបណ្តូលចិត្តបីរូបចូល ច្រៀងក្នុងផលិតកម្មហង្សមាសហើយ។ តំណែងជាអ្នកចម្រៀងអាជីបរបស់កូន ប្រុសរបស់តារាលេចធ្លោនេះក្រោយពីការធ្វើតេស្តសាកល្បងកន្លងមកទទួលបានជោគជ័យ។ ប្រភពពីអ្នកដឹកនាំសម្តែងនៅផលិត កម្មហង្សមាសបានឱ្យដឹងថា ព្រាបសុវត្ថិ បានត្រៀមរួចជាស្រេចក្នុងការរុញកូន ប្រុស២នាក់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច