ព័ត៌មានទាន់ហេតុការណ៍៖
'

ប៉េអឹមចាប់ខ្លួនប៉ូលិសស័ក្តិ១ដែលដកកាំភ្លើងបាញ់៤គ្រាប់បង្កអសន្តិសុខ

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីនគរបាលពាក់ស័ក្កិមួយ ប៉ុន្តែមិនដឹងថា នៅអង្គភាពណានោះទេ បានធ្វើសកម្មភាពបាញ់បោះសេរីនៅក្នុងមូលដ្ឋានខណ្ឌដូនពេញជាច្រើនគ្រាប់ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋដែលកំពុងតែដេកលង់លក់ភ័យលស់ព្រលឹង បន្ទាប់ពីជនដៃដល់បានដកកាំភ្លើងខ្លីមួយដើមបាញ់កញ្ចក់រថយន្តខ្លួនឯង៤គ្រាប់ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចេញមកអន្តរគមន៍ឃាត់ខ្លួន រួចបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ... Read More »

រថយន្តមួយគ្រឿងបើកបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់​និងរបួស៣នាក់

ខេត្តពោធិ៍សាត់៖ ជនរងគ្រោះម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ករណីគោយន្តកន្រ្តៃត្រូវរថយន្តបើកបុកពីក្រោយនៅលើបណ្តោយផ្លូវជាតិកាលពីម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ១៤៨.១៤៩ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គរបាលស្រុកក្រគរបានឲ្យដឹងថា ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ប្រាប់យុវជនឲ្យរួមគ្នាការពារសន្តិភាព កុំចូលរួមធ្វើបដិវត្តន៍ពណ៌ជាមួយបក្សប្រឆាំង

ខេត្តឧត្តរមានជ័យ៖ ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនក្នុងខេត្តឧត្តរមានជ័យប្រមាណ ៣០០នាក់ នាយឧត្តមសេនីយ៍ គន់ គីម មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានថ្លែងអំពាវនាវដល់យុវជនទាំងអស់ត្រូវរួមថែរក្សា និងការពារសុខសន្តិភាពនាពេលបច្ចុប្បន្ន ដោយមិនត្រូវចូលរួមចលនាបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលតាមការចង់បានរបស់គណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងនៅកម្ពុជានោះឡើយ។ ការថ្លែងអំពាវនាវនេះបានធ្វើឡើងនៅចំថ្ងៃខួប២៦ឆ្នាំ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ ... Read More »

យោធាម្នាក់ដឹកជញ្ជូន រក្សាទុក សារធាតុញៀនត្រូវឃាត់ខ្លួន

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា សហការជាមួយកម្លាំងព្រំដែនរួមមាននគរបាលវរព្រំដែនគោកលេខ ៨២៥ យោធាវរលេខ៥០៨ យោធាវរលេខ៥០១ ឃាត់ខ្លួនយោធាម្នាក់ជាប់ពាក់ព័ន្ធរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារ។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង២ និង៣៦នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ... Read More »

កាច់សោ.កម៉ូតូបានសម្រេច ព្យាយាមជិះរត់គេចខ្លួនត្រូវប្រជាពលរដ្ឋចាប់បាន២នាក់វាយទ្រមខ្លួននិងម្នាក់ទៀតគេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យចំនួនពីរនាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងបណ្ដាលឲ្យបែកឈាមហូរស្រោចពេញខ្លួន សល់តែដង្ហើមចង្រិត បន្ទាប់ពីពួកគេធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាក និច មួយគ្រឿងបានសម្រេចហើយព្យាយាមជិះគេចខ្លួន តែត្រូវអ្នកនៅជិតកន្លែងកើតហេតុ ឃើញស្រែកចោរៗផ្អើលប្រជាពលរដ្ឋដេញចាប់បាន ចំណែកម្នាក់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២៣ ខែតុលា ... Read More »

បើកលឿនដូចហោះបុកគោងាប់១ក្បាលនិងមនុស្សរបួសធ្ងន់ ស្រាល២នាក់

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ និងស្រាលហើយសត្វគោ១ក្បាលបានងាប់ ខណៈម្ចាស់រថយន្តកូរ៉េពីរតោនកន្លះមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះទៅបុកសត្វគោពេញទំហឹង ហើយរថយន្តរេចង្កូតទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ញារកង់ទៅផ្លូវម្ខាងទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក

ខេត្តតាកែវ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានឃាត់ខ្លូនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឆបោក(ម៉ូតូ) ។ លោកវរសេនីយ៍ទោ មឿង សារុន អធិការនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម ... Read More »

ជនជាតិចិនបើកឡានលឿនកណ្តាលអធ្រាត្រផ្លូវកោងក្រឡាប់ផ្ងារកង់

ខេត្តព្រះសីហនុ៖ ស្នងការដ្ថាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ ម៉ោង២៣និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះបង្គោល១៨៩-១៩០ មុខប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ... Read More »

ទូរស័ព្ទ Nokia 7 មានកាមេរ៉ា ‘bothie’ សម្រាប់តម្លៃពាក់កណ្តាលនៃតម្លៃរបស់ទូរស័ព្ទ Nokia 8

ស្មាតហ្វូន Nokia កំពុងបំពេញចន្លោះខ្វះខាតនៅថ្ងៃនេះ ជាមួយនឹងទូរស័ព្ទ Nokia 7 ដែលជាទូរស័ព្ទ Android ធុនមធ្យម ដែលនឹងលក់ក្នុងតម្លៃប្រហែល 400 ដុល្លារ។ ទូរស័ព្ទនេះ មានអេក្រង់ទំហំ 5 ... Read More »

ឡានបុកទ្រូងផ្លូវ ម្ចាស់ទុករថយន្តចោល បែរជាជនឆ្លៀតឱកាសមកបើកទ្វារលួចទូរស័ព្ទ ពលរដ្ឋចាប់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ រថយន្តLEXLIS RX470 មួយគ្រឿង បានបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចម្ចាស់បើកហូសពីកន្លែងកើតហេតុបន្តិច ក៏ចុះគេចខ្លួនបាត់ទុករថយន្តចោល ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកបើកទ្វារឡានលួចទូរស័ព្ធ តែត្រូវប្រជាពលរដ្ឋស្គាល់ថា មិនមែនជាម្ចាស់ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ... Read More »

ត្រឡប់ពីដើរលេងយប់ ឃើញនាងដេកទំនងពេកចូលទៅចាប់រំលោភសម្រេចបាន២ដង នាងប្តឹងទារ៥ពាន់ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ចាប់រំលោភនារីម្នាក់បានសម្រេចរហូតដល់ទៅ២ដងរយៈពេលតែប៉ុន្មាននាទី ត្រូវនាងស្រែកឆោឡោឡើងផ្អើលអ្នកជិតខាងព័ន្ធចាប់ប្រគល់ឲ្យប៉ូលិស។ ករណីនេះកើតឡើង កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

វិភាគអន្តរជាតិ៖ កម្លាំងទាហានអាមេរិកនៅកូរ៉េខាងត្បូងហ្វឹកហាត់ជម្លៀសពលរដ្ឋជាការត្រៀមធ្វើសង្គ្រាមឬ?

ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែបង្កឲ្យមានការព្រួយបារម្ភខ្លាំងឡើងៗ ពីសង្គ្រាមដែលអាចកើតឡើងគ្រប់ពេលវេលា ។ ការព្រួយបារម្ភ កើតឡើងខ្លាំងក្រោយពេលដែលកម្លាំងទាហានអាមេរិកនៅកូរ៉េខាង ត្បូង បានហ្វឹកហាត់ជម្លៀសពលរដ្ឋ មានរយៈពេល៥ថ្ងៃ ក្នុងនោះមានទាំងការជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ក៏ដូចជាជួយសង្គ្រោះពលរដ្ឋដែលរងរបួស នៅក្នុងសង្គ្រាម។ មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅ កូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធខាង លើមានឈ្មោះថា ... Read More »

ទីផ្សាររថយន្តនៅក្នុងប្រទេសសាវឌីអារ៉ាប៊ី នឹងកើនឡើងក្រោយស្ត្រីអនុញ្ញាតឲ្យបើកបរ

កន្លងមកនៅក្នុងប្រទេសសាវឌីអារ៉ាប៊ី បានចេញច្បាប់យ៉ាងតឹងតែង មិនអនុញ្ញាតឲ្យស្ត្រីបើកបររថយន្តឡើយដោយចាត់ទុកថា ការបើកបរ នឹងធ្វើឲ្យបាត់បង់តម្លៃនៃស្ត្រីក៏ដូចជាខុសទៅនឹងទំនៀមទម្លាប់ ប្រពៃណី ។ ប៉ុន្តែក្រោយមក ដោយសារតែមាន ការតវ៉ា ពិស្ត្រីជាច្រើននៅក្នុងប្រទេស សេដ្ឋីប្រេងមួយនេះ នៅពេលដែលពួកគាត់ជួបផលលំបាកជាច្រើនក្នុងជីវភាពរស់នៅ ទាំងដឹកកូនទៅសាលារៀនឬទៅផ្សារ ឬ ... Read More »

រថយន្ដដឹកស្រាបៀរអង្គរកំពុងដឹកខ្សាច់ពីសមុទ្រខេត្តកោះកុងយ៉ាងសស្រាក់សស្រាំ និងសប្បាយរីករាយ

ខេត្តកោះកុង៖ ប្រភពពីប្រជាពលរដ្ឋនៅខេត្តកោះកុងនិយាយថា ពួកគាត់តែងតែឃើញរថយន្តដឹកស្រាបៀររបស់ក្រុមហ៊ុនស្រាបៀរអង្គរចូលមកដឹកខ្សាច់សមុទ្រយ៉ាងហោចណាស់ក្នុង១ថ្ងៃពី១៥ទៅ២០គ្រឿងដែរចេញពីការដ្ឋានខ្សាច់ដ៏ធំមួយកន្លែង ត្រង់ចំណុចគល់ស្ពានចុងថ្នល់ ស្ថិតក្នុងស្រុក ស្រែអំបិល ខេត្តកោះកុង ឆ្ពោះទៅខេត្តព្រះ សីហនុ ។ ប្រភពដដែលបន្តថា កន្លងមកក្រសួងរ៉ែ និងថាមពលបានបញ្ជាឲ្យផ្អាកទីតាំងបូម ខ្សាច់ស្ថិតនៅចំណុចព្រែកលើក្នុងភូមិព្រះអង្គរកែវ ឃុំដងពែង ... Read More »

ជនជាតិចិន៣៧នាក់ចោទអនុប្រធានមន្ទីរការងារខេត្តមណ្ឌលគិរីបោកប្រាស់

ខេត្តមណ្ឌលគិរី៖ អនុប្រធានមន្ទីរការ ងារខេត្តមណ្ឌលគិរីទទួលរងការចោទប្រកាន់បោកលុយពីជនជាតិចិនដែលចង់បានបណ្ណការងារស្របច្បាប់ថា បានយកលុយពីតំណាងក្រុមហ៊ុនចិនជិត១០.០០០ ដុល្លារសម្រាប់ថ្លៃរត់ការធ្វើបណ្ណឲ្យជន ជាតិចិន៣៧នាក់ប៉ុន្តែមិនព្រមធ្វើឲ្យបាន សម្រេច និងចង់ស៊ីដាច់ប្រាក់មិនព្រមសង វិញ ។ លោក លាង លីដា តំណាងក្រុមហ៊ុន បានអះអាងថា ... Read More »

បុរសម្នាក់ធ្លាក់ពីលើដំបូលរោងចក្រមកចំសង្កសីបណ្ដាលឲ្យធ្លាយពោះវៀនចេញក្រៅ

ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបណ្ដាលឲ្យបុរសម្នាក់ជាកម្មករប្រក់ដំបូល បានធ្លាក់ពីលើដំបូលរោងចក្រចុះមកក្រោមជង់ជាមួយសង្កសីបណ្ដាលឲ្យធ្លាយពោះវៀនចេះមកក្រៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចរោងចក្រគ្មានយីហោ(ទើបតែសាងសង់) ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើមានឈ្មោះ ... Read More »

១យប់ចោរគាស់បន្ទប់លួចម៉ូតូ៤គ្រឿងក្នុងដែនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ

ភ្នំពេញ ៖ ភ្ញាក់ផ្អើលទាំងព្រឹក ខណៈមានក្រុមនិស្សិតមួយក្រុម បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ក្រោយពេលមានចោរមួយក្រុមបានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ជួលហើយកាច់សោកម៉ូតូពួកគាត់រហូតដល់៤គ្រឿង ។ ជនរងគ្រោះដែលសុទ្ធសឹងជានិស្សិត បានមកប៉ុស្ដិ៍ស្ទឹងមានជ័យដើម្បីដាក់ពាក្យបណ្ដឹង នៅវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុងចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិព្រែកទល់ ... Read More »

ជិះម៉ូតូលឿនជែងកុងតឺន័រមិនផុត ត្រូវរថយន្តមួយគ្រឿងមកពីមុខបុកស្លាប់

ខេត្តកណ្តាលៈ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយពីជិះម៉ូតូជែងរថយន្តកុងតឺន័រមួយគ្រឿងមិនផុត ត្រូវរថយន្តមួយគ្រឿងទៀតបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ អ៊ឹម ... Read More »

នគរបាលប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួនជនសង្ស័យជួញដូរ រឹបអូសថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀនចំនួន៦កញ្ចប់ គ្រាដែលជនសង្ស័យរូបនេះកំពុងចែកចាយនៅតាមផ្លូវសាធារណៈមិនខ្លាច ញញើតសមត្ថកិច្ចសូម្បីតែបន្តិច ។ ការឃាត់ខ្លួនជនសង្ស័យខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧នៅត្រង់ចំណុចប្លុកអង់តែនទូរទស្សន៍ជាតិកម្ពុជា(អង់តែនទួលគោក)ក្នុងក្រុម៣ផ្លូវលំភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ។ មន្ត្រីនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ សម្បត្តិផានិតភេទប្រុស អាយុ២៧ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ជនសង្ស័យរូបនេះ ត្រូវឃាត់ខ្លួននៅពេលដែលកំពុងចែកចាយថ្នាំញៀនយកប្រាក់ចំណេញ នៅចំណុចខាងលើ ហើយពេលជួបសមត្ថកិច្ចបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចខាត់ខ្លួនបាន ។ សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ... Read More »

ជប៉ុនរងការវាយប្រហារដោយព្យុះជាទ្រង់ទ្រាយធំ អាចបង្កឲ្យខាតបង់សេដ្ឋកិច្ចជាច្រើន

មកទល់ពេលនេះ ព្យុះសង្ឃរាមានឈ្មោះថា Lan បានវាយប្រហារទីក្រុងសេដ្ឋកិច្ចដ៏សំខាន់ តូក្យូ បានសម្លាប់មនុស្សពីរនាក់ និងធ្វើឲ្យជើងហោះហើរជាច្រើនត្រូវលុបចោល ព្រមទាំងសេវាកម្មរថភ្លើងផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក តូយ៉ូតា ក៏បានប្រកាសបិទទ្វារទាំងអស់នៅពេលព្យុះវាយប្រហារ។ នៅពេលនេះ ព្យុះទីហ្វុង Lan ... Read More »

នាយករដ្ឋមន្ត្រីជប៉ុនទទួលបានជ័យជំនៈក្នុងការបោះឆ្នោត កាលពីថ្ងៃទី២២ខែតុលា

ដូចអ្វីដែលក្រុមអ្នកឯកទេសរំពឹងទុក គឺជ័យជំនៈបានទៅលើនាយករដ្ឋមន្ត្រីជប៉ុនហ្ស៊ីនហ្ស៊ូ អាបេ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២២ ខែតុលា ។ លោកស៊ីនហ្ស៊ូអាបេ បានក្លាយជាមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោកយូរបំផុត។ ទូរទស្សន៍BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ... Read More »

ចូលដេកផ្ទះសំណាក់ជ័យពន្លឺ ព្រឹកឡើងបាត់ម៉ូតូ ម្ចាស់ផ្ទះសំណាក់អត់ដឹង

  ភ្នំពេញ ៖ បុរសជានិសិ្សតឆ្នាំទី៥ផ្នែកអគ្គីសនី២នាក់ បន្ទាប់ពីដើរលេងយប់ជ្រុល ក៏បានចូលទៅសម្រាកនៅផ្ទះសំណាក់យីហោ ជ័យពន្លឺ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ... Read More »

ភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងអតីតតាសិចស៊ីកែវ សូរិយាចងកសម្លាប់ខ្លួន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ មានការភ្ញាក់ផ្អើលខ្លាំង ក្នុងចង្កោមអ្នកសិល្បៈ ក្រោយពីគេទទួលដំណឹងថា អតីតតារាសិចស៊ីកែវ សូរិយា ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះនាងតំបន់បុរីប៉េងហួតបឹងស្នោ។ ដំណឹងនេះលេចចេញឡើងបន្ទាប់ពីនាងទើបនឹងជួបរឿងរ៉ាវរងហិង្សាធ្ងន់ពីស្វាមីកាលពីប៉ុន្មានខែមុននេះ។ គេចាំបានថា កែវ ... Read More »

ភ័យនឹងឆ្កែដេញរត់ធ្លាក់លូឈ្លក់ទឹកស្លាប់គ្មានអ្នកដឹង

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅនឹងមាត់លូ ដេកផ្កាប់មុខនៅក្នុងទឹកលូ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចជិតលូបង្ហូរទឹកស្អុយដែលស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះបានដែលស្លាប់នេះ មានឈ្មោះ ... Read More »

គ្រូបង្រៀនមកពីខេត្តតាកែវម្នាក់ដេកស្លាប់បន្ទាប់ពីត្រឡប់មកពីហូបការមិត្តភក្តិនៅកំពង់លែង

កំពង់ឆ្នាំង៖បុរសម្នាក់ដែលគេស្គាល់ថា គ្រូបង្រៀនមកពីខេត្តតាកែវ ត្រូវបានមិត្តភក្តិប្រទះឃើញស្លាប់ម្នាក់ឯង នៅក្នុងផ្ទះមិត្តភក្តិ ក្រោយត្រឡប់មកពីហូបការ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

លោកអាចារ្យក្មេងលង់ស្នេហ៍សីលវត្តីនៅវត្តធម្មវ័ន្ត ថ្ងៃមង្គលការរៀបចំពិធីប្លែកដែលអ្នកស្រុកខ្លះធ្វើមិនដូច

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលអញ្ជើញជាភ្ញៀវកិត្តិយសមានការភ្ញាក់ផ្អើល ហើយបានសរសើរមិនដាច់ពីមាត់ ក្នុងពិធីមង្គលការមួយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ដែលមានកូនកំលោះជាលោកអាចារ្យវ័យក្មេង និង កូនក្រមុំជាសីលវត្តី នៅវត្តធម្មវ័ន្ត បាននិមន្តព្រះសង្ឃចំនួន១០២អង្គ ... Read More »

បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកសា្លប់ភ្លាមមួយរំពេច

ខេត្តតាកែវ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៤ និង ១០នាទីរសៀល លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ... Read More »

ការទស្សន៍ទាយរបស់លោកយាយ Vanga ស្តីពីសង្គ្រាមកើតឡើងនៅឆ្នាំ២០១៧

គ្រូទាយដ៏ល្បីល្បាញដែលពិភពលោកទទួលស្គាល់គីលោកយាយ Vanga ជនជាតិប៊ុលហ្គារី ធ្លាប់បានព្យាករណ៍ ពីពិភពលោក នៅក្នុងឆ្នាំ២០១៧ ហើយពេលនេះ អ្វីដែលលោកយាយបានលើកឡើង កំពុងតែក្លាយជាការពិត។ គេហទំព័រ Romania TV កាលពីថ្ងៃទី២២ ខែតុលា បានផ្សាយថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ សម្តេចតេជោ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនក្រុមជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាលពីល្ងាចថ្ងៃទី២២ ខេតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៤ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ លោក ស៊ឺម សាវ៉ាត ... Read More »