ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ចេវ ហាក់៖ កុំបណ្តោយខ្លួនឲ្យក្លាយជាឃាតករដោយអចេតនាព្រោះតែការកាន់ចង្កូតរថយន្ត

ភ្នំពេញ៖ មុននឹងបញ្ជូនមនុស្សទាំង៤នាក់ក្នុងនោះស្រ្តីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិនិឆ័យទោសទៅតាមផ្លូវច្បាប់កាលពីណព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងករណីគ្រោះថ្នាក់ចរាចរនាពេលកន្លងមក លោក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានក្រើនរំលឹក និងដាស់ទឿនដល់បងប្អូនប្រជាពលរដ្ឋថា មុននឹងកាន់ចង្កូតរថយន្តត្រូវគិតឲ្យបានច្បាស់កុំបណ្តោយខ្លួនឲ្យក្លាយទៅជាឃាតករដោយអចេតនាក្នុងការបើកបររយន្តលើដងផ្លូវ។ មនុស្សទាំង៤នាក់ក្នុងនោះស្រ្តីម្នាក់ដែលសមត្ថកិច្ចនគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយសារតែពួកគាត់បានបើកបរបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ ហើយក្នុងនោះស្លាប់ និងរងរបួសផងដែរក្នុងចំណោម៤ករណីចាប់ពីថ្ងៃទី២៧ ខែធ្នូ ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យចាប់ឃាត់បុរសម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុសិ៍្តស្ទឹងមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិដំណាក់ ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ លោកនាយរងនគរបាលប៉ុស្តិ៍បានប្រាប់ថា ជនសង្ស័យមានឈ្មោះ សេង ... Read More »

សមត្ថកិច្ចខណ្ឌមានជ័យប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះ

ភ្នំពេញ:នៅវេលាម៉ោង ៥.០០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ មានករណីគ្រោះចរាចរណ៍បើកបរម៉ូតូបុកបង្គោលភ្លើង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ស្ថិតនៅ ក្រុមទី៣ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ គន់ រតនា មាន ... Read More »

នគរបាលខណ្ឌសែនសុខបង្ក្រាបក្រុមជនសង្ស័យជាមុខសញ្ញាកាច់សោកម៉ូតូ៥នាក់

ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ត្រូវនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានរួមនិងម៉ូតូ២គ្រឿងឧបករណ៍សំរាប់ប្រព្រឹតបទល្មើសមួយចំនួនធំ។ ការឆ្មក់បង្ក្រាបក្រុមជនទាំងបានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅបន្ទប់ផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង៥នាក់នេះ ទី១ឈ្មោះ ... Read More »

រថយន្តកុងតឺន័របុករថយន្តដឹកកម្មកររោចក្រស្លាប់របួស១៩នាក់

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចារាចរមួយកើតឡើងនៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្តធុនធំដឹកទូរកុងតឺន័របើកបុកគូទរថយន្តសាំយ៉ុង ដឹកកម្មកររោងចក្រពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅ គ្លីនិកឯកជននិងកម្មករ កម្មការីនី១៨នាក់ផ្សេងទៀតរងរបួស  ។ ... Read More »

ប្រធានាធិបតីហ្វីលីពីនចោទប្រកាន់មន្ត្រីស្ថានទូតអាមេរិកជាចារកម្ម

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីហ្វីលីពីនលោក ឌូទឺរទេ នៅថ្ងៃទី២៩ ខែធ្នូ បានចោទប្រកាន់មន្ត្រីស្ថានទូតអាមេរិកជាចារកម្ម ជាប់ពាក់ព័ន្ធនឹងអង្គការចារកិច្ចអាមេរិក CIA។ លោកឌូទឺរទេ បានបញ្ជាក់ថា «មិនមែនទាំងអស់ឡើយ ប៉ុន្តែភាគច្រើនមន្ត្រីស្ថានទូតអាមេរិក មិនមែនជាអ្នកឯកទេសពិតប្រាកដឡើយ ពួកគេគឺជាចារកម្ម មានទំនាក់ទំនងជាមួយ ... Read More »

អីរ៉ងបញ្ជូនទាហាន១៧ពាន់នាក់ និងកាំជ្រួចមីស៊ីល S-300 ធ្វើសមយុទ្ធ

កម្លាំងទាហានបដិវត្តិអីរ៉ង បានចូលរួមនៅក្នុងការធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំ បាញ់គ្រាប់ពិត ដោយមានការសាកល្បងកាំជ្រួចមីស៊ីលការពារដែនអាកាស S-300 ទិញពីរុស្ស៊ីផងដែរ។ ឧត្តមសេនីយ៍ FarzadEsmaili មេបញ្ជាការកងទ័ពអាកាសអីរ៉ងបានឲ្យដឹងថា នៅក្នុងការធ្វើសមយុទ្ធនេះ មានការចូលរួមពីកម្លាំងទាហានជាង១៧ពាន់នាក់ ដែលមានឈ្មោះថា Modafe in ... Read More »

លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យអនុប្រធានបេសកកម្មសេដ្ឋកិច្ច អមឯកអគ្គរាជទូតថៃជួយគាំទ្របន្ដត្រួតពិនិត្យ ការផលិតហាឡាលនៅកម្ពុជា

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ ស្នើឲ្យអនុប្រធានបេសកកម្ម សេដ្ឋកិច្ចអមឯកអគ្គរាជទូតថៃ ប្រចាំ នៅកម្ពុជា ជួយគាំទ្រ បន្ដត្រួតពិនិត្យ ការផលិតហាឡាលនៅកម្ពុជា លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី ... Read More »

រដ្ឋបាលលោកអូបាម៉ា បណ្តេញមន្ត្រីទូតរុស្ស៊ី៣៥រូបចេញពីអាមេរិក

ក្រោយពេលលោកអូបាម៉ា បានប្រកាសពីវិធីសាស្ត្រដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីខ្លាំងជាងមុន ដោយសម្រេចបណ្តេញមន្ត្រីការទូត៣៥រូប ចេញពីអាមេរិក។ រដ្ឋាភិបាលទីក្រុង មូស្គូបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា មានបំណងបំផ្លាញទំនាក់ទំនង ជាមួយទីក្រុងមូស្គូ។ កាលពីថ្ងៃទី២៩ ខែធ្នូ ប្រធានាធិបតីអូបាម៉ា បានចេញបញ្ជាបណ្តេញមន្ត្រីរុស្ស៊ី៣៥រូប ដោយចោទប្រកាន់ ពីបទចារកម្មនៅអាមេរិក។ មន្ត្រីរុស្ស៊ីដែលត្រូវបណ្តេញចេញនោះជាប់ពាក់ព័ន្ធនឹងក្រុមចារកិច្ច ... Read More »

បុរសម្នាក់ស្លាប់ដោយសារបាក់រណ្តៅត្បូងនៅស្រុកបកែវ

ខេត្តរតនគិរី៖ មានករណីបាក់រណ្តៅត្បូងមួយកន្លែងបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត។ ហេតុការណ៍បាក់រណ្តៅត្បូងនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចបរកែវចាស់ក្រោយសាលាអនុវិទ្យាលយ័បរកែវ ស្ថិតនៅភូមិ១ ឃុំ ឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។ តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

បុរសម្នាក់ជានិស្សិតនៅវិទ្យាស្ថានសីុនតិចផ្នែកITបានស្លាប់ក្នុងថ្លុកឈាមដោយសារតែមានគេចូលកាប់

  ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃណាស់ ដោយសារតែមានគេចូលកាប់ដល់ក្នុងបន្ទប់ ខណៈនៅម្នាក់ឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១១E3z ផ្លូវឌឿងហែម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ... Read More »

លោក​មេធាវី​ ពេជ​ រតនា​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​កម្រិត​ទាប​បំផុត​ ហើយ​ព្យួរ​ទោស​ឲ្យ​ថែមទៀត​ !​

ភ្នំពេញ: លោកមេធាវី ពេជ រតនា ជាប់ចោទពីបទ”ប៉ុនប៉ងសូកប៉ាន់ចៅក្រម”តាមមាត្រា២៧និង៥១៨នៃក្រមព្រហ្មទណ្ឌកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។ លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកមេធាវី ពេជ ... Read More »

ឈើលេខ១ចំនួន៧២ដុំមុខយក្សត្រូវបានបង្ក្រាបនៅចំការកៅស៊ូមួយកន្លែងក្នុងស្រុកអណ្តូងមាស

ខេត្តរតនគិរី៖ ឈើលេខ១ មុខយក្ស 12×៤០ម៉ែត្រ ឬ៦០×២,២ម៉ែត្រចំនួន៧២ដុំ ត្រូវបានបង្ក្រាបក្រោមការសម្របសម្រួល ដោយព្រះរាជអជ្ញារងលោកជា សុភ័ក្ត្រ កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៦ស្ថិតនៅក្នុងចំការកៅស៊ូ ភូមិបាលែ ឃុំ ម៉ាលិច ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកបង្គោលភ្លើងមួយដើមបាក់រៀបស្មើដល់ដី នៅផ្លូវវែងស្រេង

ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមត្រូវបានបាក់រាបស្មើដល់ដី ខណៈរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពេញទំហឹងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចទល់មុខស្ថានីយប្រេងឥន្ទនះលីម ឡុង ផ្លូវវែងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមសាក្សីនៅកន្លែងហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថា ... Read More »

លោក អូស្មាន ហាស្សាន់ ៖ កម្ពុជា, ម៉ាឡេសុី នៅតែជាដៃគូដ៏ល្អក្នុងការកសាង ពង្រឹងសមត្ថភាព សហគមន៍ជនបទ

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ កម្ពុជា, ម៉ាឡេសុី នៅតែជាដៃគូដ៏ល្អ ក្នុងការកសាង ពង្រឹងសមត្ថភាពនៅ សហគមន៍ ជនបទ ។ ... Read More »

ប្រើហិង្សាទៅលើស្ត្រីជាប្រពន្ធរហូតធ្វើឲ្យកូនស្រីអត់ទ្រាំមិនបានទូរស័ព្ទប្តឹងសមត្ថកិច្ច

ខេត្តកណ្តាលៈ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងតែងតែរករឿងឈ្លោះប្រកែក និងវាយធាត់ធាក់ទៅលើស្ត្រីជាប្រពន្ធជាញិកញាប់ រហូតធ្វើឲ្យកូនស្រីអាយុ១៤ឆ្នាំអត់ទ្រាំលែងបានក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាឪពុកចាត់ការតាមច្បាប់ ។ ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ... Read More »

បុរសម្នាក់ត្រូវរថយន្តធុនធំកិនធ្លាយខួរស្លាប់គួឲ្យរន្ធត់

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានកង់រថយន្តធុនធំកិនបែកក្បាលធ្លាយខួរស្លាប់គួរឲ្យរន្ធត់ បន្ទាប់ពីបុរសរូបនេះត្រូវបានរថយន្តបង្កបើកកៀរខណៈកំពុងជិះម៉ូតូបណ្តាលឲ្យដួលបោកទៅលើផ្លូវខ្ទាតចូលក្រោមកង់រថយន្ត កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ១១៥ ត្រង់ចំណុចខាងមុខយានដ្ឋានជួសជុលរថយន្តយីហោ “លី សេងផៃ ” ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ... Read More »

ស្រវឹងជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ជ្រុលទៅបុកម៉ូតូរ៉ឺម៉កពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសដាច់ម្រាមជើង

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា បានជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ ជ្រុលទៅបុកម៉ូតូរ៉ឺម៉កពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសដាច់ម្រាមជើង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវសួនសម្ដេចមុខណាការ ស្ថិតក្នុសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមសម្ដីបុរសរងគ្រោះ ... Read More »

ឆក់បានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានវាយឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ឋដៃពីនារីម្នាក់បានសម្រេច តែគេចពីកណ្ដាប់ដៃប្រជាពលរដ្ឋមិនរួចធ្វើឲ្យពួកគាត់ព្រួតវាយម្នាក់មួយដៃមួយជើងបណ្ដាលឲ្យទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៧២ ស្ថិតក្នុងភូមិទី១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ ... Read More »

រថយន្តកូរ៉ូឡា បើកបុករថយន្តតាក់សុីម៉ែត្រ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សង៦០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ៖ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈដល់ផ្លូវកែងបានបត់ឆ្វេងទាំងមិនបន្ថយល្បឿននិងមិបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយរថយន្តតាក់សុីម៉ែត្រមហាកំផែងចំពីចហៀងផ្នែកខាងមុខ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង យ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឡើងនៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ... Read More »

តាកូម៉ាបុករ៉ឺម៉កម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅស្រុកបាធាយ

ខេត្តកំពង់ចាម៖ មនុស្សម្នាក់បានបាត់បង់ជីវិត ដោយសារ គ្រោះថ្នាក់ចរាចររវាង រថយន្ត តាកូម៉ាបើកមកបុករ៉ឺម៉កម៉ូតូ ពីក្រោយ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងែទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល ២០១៧

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ ... Read More »

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ៖ បើមិនអស់ចិត្តហៅ អង្គភាពប្រឆាំងអំពើពុករលួយមកសួរ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឆ្លើយបំភ្លឺជូន សភាអំពីសំណួររបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការប្រើប្រាស់ជំនួយក្នុងការទិញមុងការពារជំងឺគ្រុនចាញ់របស់ គម្រោងមូលនិធិសកលថាលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏ត្រូវមានភារកិច្ចបំភ្លឺជូនរដ្ឋសភាអំពីករណីដែរ ។ លោក ម៉ម ... Read More »

សមត្ថកិច្ចចាប់ឃាតកសម្លាប់បុរសម្នាក់ដែល ឡើងលបអតីតប្រពន្ធដល់លើផ្ទះបានហើយ

ខេត្តកំពត ៖ ជនសង្ស័យជាឃាតក សម្លាប់បុរសម្នាក់ហើយរត់គេចខ្លួននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៦ ហើយនៅរសៀលថ្ងៃដដែលសមត្ថ កិច្ចបានបញ្ជូនជនសង្ស័យឲ្យធ្វើត្រាប់នៅកន្លែងកើេតហេតុ ។ មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនដៃដល់ត្រូវបានចាប់ខ្លួនឈ្មោះ ជ័យ ... Read More »

បាតុកម្មប្រឆាំងការឃុំខ្លួនលោក ឌិន ពុទ្ធី នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ សាច់ញាតិ និងអ្នកគាំទ្រប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោក ឌិន ពុទ្ធី ដែលត្រូវបាន ចោទប្រកាន់ថា បើករថយន្តប៉ះមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងកំពុងជាប់ឃុំនោះបានប្រមូលផ្ដុំគ្នា ប្រមាណ៥០នាក់តវ៉ាបិទផ្លូវជាតិលេខ៥ ប្រឆាំងនឹងការចោទប្រកាន់ពីតុលាការ ។ ការតវ៉ាឈានដល់ការបិទផ្លូវនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីមបន្តជួបជាមួយអតីតយុទ្ធជន៥៩៧នាក់នៅស្រុកថ្មគោល

ខេត្តបាត់ដំបង ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅចំពោះមុខអតីតយុទ្ធជន៥៩៧ នាក់ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជាបានប្រឹងប្រែងបំពេញការងាររួមចំណែកយ៉ាងសំខាន់ ... Read More »

ផ្ទះរបស់លោកប្រធានភូមិព្រែកឡុង១ សង្កាត់តាក្តុល ក្រុងតាខ្មៅ ត្រូវអគ្គីភ័យឆាបឆេះ

ខេត្តកណ្តាលៈ ផ្ទះមួយខ្នងធ្វើអំឈើលើថ្មក្រោមប្រក់សង្ក័សីដែលគេដឹងថា ជាផ្ទះរបស់លោកប្រធានភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ត្រូវបានអគ្គីភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ខណៈនេះសមត្ថកិច្ចនគរបាលបង្ការ និងពន្លត់អគ្គីភ័យខេត្តកណ្តាលកំពុងបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ ។ ផ្ទះដែលត្រូវបានភ្លើងឆាបឆេះនោះមានទំហំ៩ម៉ែត្រគុណ៩.៥ម៉ែត្រ ឈើលើថ្មក្រោម ... Read More »

ប្រជាពលរដ្ឋអាចថតរូបផ្លូវសំបុកមាន់ផ្ញើតាមហ្វេសប៊ុកក្រសួងគមនាគមន៍ដើម្បីមានផែនការជួសជុល

ភ្នំពេញ ៖ ក្នុងពិធីប្រគល់រ៉ឺម៉កជួលជុលផ្លូវ សំបុកមាន់ ឲ្យទៅមន្ទីររាជធានី-ខេត្ត នៅទូទាំងប្រទេសចំនួន៦៥គ្រឿង នាថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ ដើម្បី យកទៅជួសជុល ផ្លូវខូចនៅតាមបណ្ដាស្រុកនិងខេត្តនោះ លោកទេសរដ្ឋមន្រ្តីស៊ុន ... Read More »

រដ្ឋមន្រ្តី៤រូបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ... Read More »

ម្ចាស់រថយន្តដឹកដីនៅស្រុកកៀនស្វាយកំពុងធ្វើសកម្មភាពទាំងគ្មានច្បាប់

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានសម្តែងការមិនពេញចិត្តទៅលើក្រុមហ៊ុនដឹកដីរបស់ឈ្មួញឈ្មោះ ទិត្យ ពៅ និង ប៊ុន ពៅ ដែលដឹកដីមានល្បឿនលឿន មិនគ្របឲ្យ បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងនិងមិនស្រោចទឹកទៀតផង បង្កការ ... Read More »