ព័ត៌មានទាន់ហេតុការណ៍៖
'

ទីក្រុងញូវយ៉កទារប្រាក់៣៥លានដុល្លារថ្លៃការពារប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ

អភិបាលក្រុងញូវយ៉កលោក Bill De Blasio កាលពីថ្ងៃទី៥ ខែធ្នូ បានស្នើដល់ រដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់៣៥លាន ដុល្លារដែលជាថ្លៃការពារប្រធានាធិបតីទើប ជាប់ឆ្នោតលោក ដូណាល់ ត្រាំ ។ ទឹកប្រាក់៣៥លានដុល្លារដែលទីក្រុងញូវយ៉កបានចំណាយសម្រាប់ការពារសន្តិសុខឲ្យប្រធានាធិបតីជាប់ឆ្នោតក្នុងរយៈ ពេល៧៥ថ្ងៃ ... Read More »

ម្ដាយជំពាក់លុយ៨០ដុល្លារ ហៅកូនស្រីទៅវាយ ព្រោះខឹងមិនប្រាប់លេខទូរស័ព្ទ

ភ្នំពេញ៖ ស្រ្តីវ័យប្រហែល៣០ឆ្នាំម្នាក់ បានហៅក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀតទៅជួប ហើយបានសុំលេខ ទូរស័ព្ទម្ដាយរបស់នាង ដើម្បីខលទៅទារលុយ ព្រោះម្ដាយក្មេងស្រីខាងលើនោះ ជំពាក់លុយចំនួន៨០ដុល្លារ តែខណះក្មេងស្រីនោះទៅដល់បែជាបង្កជម្លោះប្រើហិង្សារប្រតាយប្រតបគ្នារងរបួសបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការចិន

ភ្នំពេញ៖ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយលោកស្រី Li bin រដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការនៃ សាធារណរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ។ ... Read More »

ក្រោយការខ្វែងគំនិតគ្នា សហរដ្ឋអាមេរិក និងអង់គ្លេសរួមដៃគ្នារកវិធីសាស្ត្រជួយដល់ពលរដ្ឋស៊ីរី

ដោយសារតែមានវិវាទលើបញ្ហាមនុស្ស ធម៌នៅក្នុងប្រទេសស៊ីរី ហើយចិននិងរុស្ស៊ីបានបដិសេធលើសំណើឈប់បាញ់បណ្តោះ អាសន្នដើម្បីជួយមនុស្សធម៌ ទើបពេលនេះអាមេរិកនិងអង់គ្លេសបានរៀបចំកិច្ច ប្រជុំទ្វេភាគីដើម្បីផ្តល់ជំនួយដល់ពលរដ្ឋស៊ីរីនូវតម្រូវការចាំបាច់។ បច្ចុប្បន្នពលរដ្ឋនៅទីក្រុងអាឡែបប៉ូ ធ្លាក់ក្នុងផ្លូវទាល់ក្រោយរយៈពេលជាង៥ខែដែលរងការវាយប្រហារពីទាហានស៊ីរី និងរុស្ស៊ី។ រដ្ឋាភិបាលស៊ិរីបានគ្រប់គ្រង ភាគច្រើននៃទីក្រុងអាឡែបប៉ូធ្វើឲ្យពលរដ្ឋ ជាច្រើនស្លាប់ដោយអត់ឃ្លាននៅខាងក្នុង។ តាមតួលេខរបស់អង្គការសហប្រជាជាតិ មានពលរដ្ឋស៊ីរីជាង១លាននាក់ ស្ថិតនៅក្រោមការឡោមព័ទ្ធរបស់ទាហាន ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Formartine, Bradford, Millwall មានរំពឹងឈ្នះក្នុងដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Formartine, Bradford, Millwall ជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹង ឈ្នះក្នុងទឹកដីរបស់ខ្លួន ។ ស្កុតឡេន Cup Edinburgh Vs East Fife ... Read More »

​វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិក និងចិន ផ្ទុះសង្គ្រាមពាក្យសម្តីក្រោយពេលលោក ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់

ចំពោះបញ្ហាលោក ដូណាល់ ត្រាំ បានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់ បានធ្វើខុសទម្លាប់ទៅហើយ។ មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ បានរាលដាលចេញមុខរិះគន់ចិនក្នុងសំណុំរឿងប្រាក់យ័នសំណុំ រឿងនយោបាយប្តូរប្រាក់ និងនយោបាយ ការពារជាតិបន្ថែមទៀត។ លោកប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មីលោក ដូណាល់ ... Read More »

បាល់ទាត់នៅជម្រុះ UEFA Champions League តាមពូល​ ថ្ងៃនេះ Real Madrid ប៉ះ Dortmund ខណៈ Juventus, Tottenham សង្ឃឹមឈ្នះ

ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League តាមពូលថ្ងៃនេះ ក្រុមយក្សមកពីអេស្ប៉ាញ Real Madrid នៅតែចង់បង្ហាញការមិនចាញ់ពេលប៉ះ ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Dortmund ។ ចំណែកក្រុមម្ចាស់ផ្ទះ Juventus, Tottenham ... Read More »

រថយន្ដកុងទីន័របើកបុកដើមឈើដួលរលំសង្កត់លើរថយន្ដCRVបណ្ដាលឲ្យរងការខូចខាតហើយព្យាយាមបើកគេចត្រូវសមត្ថកិច្ចតាមឃាត់បាន

ភ្នំពេញ៖ រថយន្ដកុងទីន័រមួយគ្រឿង បើកក្នុងល្បឿនលឿនមិនប្រយ័ត្នបុកដើមឈើជាមួយនឹងទូរថយន្ដផ្នែកខាងលើបណ្ដាលឲ្យដើមឈើដួលរលំសង្កត់លើរថយន្ដCRVមួយគ្រឿង ដែលម្ចាស់ចតទុកចោលរងការខូចខាត ហើយរថយន្ដបង្កព្យាយាមបើករត់គេចពីការទទួលខុសត្រូវ តែសមត្ថកិច្ចតាមឃាត់បាននៅផ្សារសុវណ្ណា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងជើងស្ថានទូតចិនប្រហែល៣០០ម៉ែត្រ តាមបណ្ដោយផ្លូវម៉ៅសេទង់ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ... Read More »

មនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ម៉ូតូ២គ្រឿងរងការខូចខាត ដោយសារស្ទាវទំនើង បើករថយន្តបុករះក្នុងស្ថានភាពស្រវឹង

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស៤នាក់បានទទួលរងរបួសធ្ងន់ស្រាល រីឯម៉ូតូ២គ្រឿងរងការខូចខាត ដោយសារតែស្ទាវទំនើងបើករថយន្តបុករះក្នុងស្ថានភាពស្រវឹង ខណៈដែលជនរងគ្រោះកំពុងឈរ រីឯម៉ូតូកំពុងចតចោលនៅក្បែរចិញ្ចើមផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ... Read More »

​អ្នកជក់ត្រូវបានដោះលែង រីឯជនសង្ស័យជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ពន្សាំងចាប់ឃាត់ខ្លួន

ភ្នំពេញ៖ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ វង្ស ប៊ុនវិសុទ្ធ បានសម្រេចដោះលែងជនសង្ស័យម្នាក់ឈ្មោះ ហ៊ុយ អាយុ ១៤ ឆ្នាំដោយសំអាងថា ជាអនិតិជនប្រើប្រាស់គ្រឿញៀនប្រព្រឹត្តិនៅចំណុចក្រោយព្រៃតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលកម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពន្សាំងចាប់បញ្ជូនមកអធិការដ្ឋានខណ្ឌព្រែកព្នៅកាលពីថ្ងៃទី ០៥ ខែ ... Read More »

ទ្រីយ៉ាត្លុងរំពឹងថាថ្នាក់ដឹកកីឡារក្សាក្រុមខ្លួនទៅកីឡាស៊ីហ្គេមតាមរយៈជោគជ័យនៅប្រទេសថៃ

ភ្នំពេញ៖ ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាត្លុង កម្ពុជាហាក់មានក្តីរំពឹងទុកកាន់តែខ្ពស់ ក្រោយពីកីឡាករកីឡាការិនីរបស់ខ្លួនឈ្នះមេដាយចំនួន៥គ្រឿងពីព្រឹត្តិការណ៍ប្រកួតTriathlon International Championship 2016 នៅប្រទេសថៃបានត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ។ ការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាងត្លុងកម្ពុជាខាងលើធ្វើឡើងបន្ទាប់ពីបានឮព័ត៌មានខ្លះពីថ្នាក់ដឹកនាំ កីឡាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧នេះក្រសួងនិងដក់បេក្ខភាពកីឡាខ្លះ ដែលពុំធ្លាប់ដណ្តើមបានមេដាយពីព្រឹត្តិ ... Read More »

កីឡាករ កីឡាការិនីគ្រូបង្វឹក ប្រតិភូចំបាប់ កូរ៉េ ១៤នាក់មកហ្វឹកហាត់ដកស្រង់បច្ចេកទេសនៅកម្ពុជា

ភ្នំពេញ៖ ក្រុមកីឡាករកីឡាការិនីចំបាប់មកពីសាធារណរដ្ឋកូរ៉េបានមកដល់ព្រះ រាជាណាចក្រកម្ពុជាហើយក្នុងគោលបំណងហ្វឹកហាត់រួមគ្នាជាមួយកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជារយៈពេល១៥ថៃ្ងដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេសគ្នាទៅ វិញទៅមក នេះបើតាមប្រសាសន៍លើក ឡើងរបស់លោក វ៉ាត់ ចំរើន ប្រធានសហ ព័ន្ធកីឡាចំបាប់កម្ពុជាក្នុងឱកាសដែលប្រតិភូចំបាប់កូរ៉េចូលជួបសម្តែងការគួរសមនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងជំនួបពិភាក្សានិងសំណេះសំណាល ជាមួយប្រតិភូកីឡាករកីឡាការិនីចំបាប់ កូរ៉េខាងលើនេះ ... Read More »

ប្រជាពលរដ្ឋប្រាប់ថាសង្វៀនបញ្ជល់មាន់មួយកន្លែងកំពុងដំណើរការក្នុងឃុំឈូកស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋបាន ឲ្យដឹងថា សង្វៀនបញ្ជល់មាន់មួយដែល មានទីតាំងក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិស្រះត្រកួន ឃុំឈូក ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ ពេលនេះកំពុងបើកដំណើរ ការយ៉ាងគគ្រឹកគគ្រេង ដោយគ្មានចំណាត់ការពីសមត្ថកិច្ចឡើយ ។ ... Read More »

ជម្លោះក្នុងការលក់ដូរព្រួតវាយបុរសម្នាក់រងរបួសធ្ងន់សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបាមសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីហិង្សាដោយចេតនាទៅលើអ្នកដទៃ ដោយជម្លោះក្នុងការលក់ដូរកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសតាយសេង ស្ថិតក្នុងភូមិតាបិប សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

ក្រុមអាជីវករផ្សារកអណ្តើកចោទគណៈកម្មកាផ្សារសាងសង់តូបតូចជាងមុន

ខេត្តព្រៃវែង ៖ អាជីវករនៅផ្សារក អណ្ដើក ដែលស្ថិតនៅភូមិប្រាសាទ ឃុំ ប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានតវ៉ាជាច្រើនលើកច្រើនសាមកហើយ ដោយទាមទារឲ្យគណៈកម្មការផ្សារសាងសង់តូបថ្មីឲ្យដូចដើម ដែលបច្ចុប្បន្នគេកំពុងតែធ្វើតូចជាងតូបពីមុន ។ បើតាមក្រុមអាជីវករក្នុងផ្សារបាន អះអាងថា ... Read More »

ពលរដ្ឋនៅខេត្ដសៀមរាបរាប់រយនាក់នាំគ្នា ប្រារព្ធទិវាសិទ្ធិមនុស្ស ដើម្បីរកយុត្ដិធម៌ករណីជម្លោះដីធ្លី

ខេត្ដសៀមរាប៖ ប្រជាសហគមន៍និងសមាជិកសមាគម ប្រមាណ៥រយនាក់ នៅព្រឹកថ្ងៃអង្គារទី៦ ខែធ្នូ បានប្រមូលផ្ដុំគ្នានៅតំបន់អង្គរឃ្យុងយូខេត្ដសៀមរាប ដើម្បីទាមទារឲ្យអាជ្ញាធរផ្ដល់យុត្ដិធម៌ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី បញ្ហាផ្នែកសេវាទេសចរណ៍ និងការរំលោភសិទ្ធិមនុស្ស ។ ពួកគេទាំងនោះមកពីសហគមន៍ចំនួន១៣និងសមាគមផ្នែកសេវាទេសចរណ៍ រួមមានសហគន៍ស្គន់ សហគមន៍តាពែន សហគមន៍ត្បែងលិច សហគមន៍ត្បែងកើត ... Read More »

ដីព្រៃរដ្ឋជាច្រើនហិកតានៅក្រុងសំរោងខេត្តឧត្តរមានជ័យកំពុងត្រូវបានក្រុមឈ្មួញវាតទីយក

ខេត្តឧត្តរមានជ័យ ៖ ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា ដីគម្របព្រៃឈើរបស់រដ្ឋជាច្រើនហិកតា នៅចំណុចត្រពាំងចែងម៉ែង ស្ថិតក្នុងភូមិប្ញស្សីថ្មី ឃុំកូនក្រៀល ពេលនេះកំពុងត្រូវបានក្រុមឈ្មួញវាតទីយកយ៉ាងរាលដាល ។ អ្នកភូមិបានលើកឡើងថា ជាក់ស្ដែង កាលពីដើមសប្ដាហ៍នេះគេឃើញមានមនុស្សប្លែកមុខជាច្រើននាក់បានដាក់គ្រឿងចក្រ មកឈូសឆាយនឹងគាស់រំលើងដើមឈើ ធំៗ ... Read More »

ទីលានប្រជាធិបតេយ្យនឹងត្រូវប្តូរទៅទីតាំងថ្មីនៅតាមផ្លូវជាតិលេខ៥ ខណៈទីតាំងចាស់ត្រូវកែច្នៃជាសួនច្បារ និងកន្លែងប្រគំតន្ត្រីជនពិការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹង ថា ទីលានប្រជាធិបតេយ្យស្ថិតនៅក្បែរស្ថានទូតអាមេរិកក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នឹងត្រូវប្តូរទៅទីតាំងថ្មីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ហើយយកទីតាំងចាស់ទៅធ្វើជាសួនច្បារបម្រើជាប្រយោជន៍ សាធារណៈ ព្រមទាំងមានការសាងសង់ កន្លែងសម្រាប់ជនពិការប្រគំតន្ត្រីផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាស ឲ្យដឹងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ... Read More »

មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ផ្សារទំនើបៗបាននិងកំពុងរីកដុះដាលស្របតាមសេដ្ឋកិច្ចប្រទេសកម្ពុជា

ភ្នំពេញ ៖ បច្ចុប្បន្ននេះសេដ្ឋកិច្ចទីផ្សារសេរីនៅប្រទេសកម្ពុជាកំពុងតែរីកចម្រើន ដោយសារមានក្រុមហ៊ុនជាតិនិងអន្តរជាតិបានដាក់ទុនវិនិយោគក្នុងនោះគេសង្កេតឃើញមានអគារពាណិជ្ជកម្មជាច្រើនចាប់ផ្តើមលេចចេញជារូបរាង ។ ចំណែកផ្សារ ទំនើបៗជាច្រើនក៏បានបង្ហាញខ្លួននៅតាមតំបន់ជាយរាជធានីភ្នំពេញដើម្បីតម្រូវការ ទីផ្សារក៏ដូចជាបម្រើសេចក្តីត្រូវការរបស់ អតិថិជនដែលភាគច្រើនបានងាកទៅទិញផ្ទះនៅតាមបុរីផ្សេងៗ ដើម្បីសម្រួលការកកស្ទះចរាចរនៅរាជធានីភ្នំពេញក៏ដូចជាងាយស្រួលក្នុងការរស់នៅ ។ ទន្ទឹមគ្នានេះដែរផ្សារទំនើបដ៏ធំមួយនិងជាតំបន់សេដ្ឋកិច្ចពិសេសដែលស្ថិតក្នុងទឹកដីខណ្ឌជ្រោយចង្វាបានចាប់ផ្តើមសាង សង់ហើយគឺឌឹ ផ្លរ៉ា ផ្លាហ្សា ... Read More »

សមត្ថកិច្ចចម្រុះបង្ក្រាបកន្លែងស្តុកឈើរឹបអូសឈើគ្រញូង៤៤០ដុំ

ខេត្តកំពង់ស្ពឺ ៖ មន្រ្តីនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណ២និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ បានសហការ ជាមួយកម្លាំងនគរបាល ស្រុកសំរោងទង និងកម្លាំងនគរបាប៉ុស្តិ៍សំរោងទង ចុះបង្ក្រាប កន្លែងស្តុកឈើប្រណីតមួយកន្លែង ។ ... Read More »

អាជ្ញាធរខេត្តប៉ៃលិនរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា ចេញប្លង់កម្មសិទ្ធិដីធ្លីនៅចំណុចជើងភ្នំយ៉ាត អនុវត្តស្តង់ដា ២ បើឈ្មួញមានទឹកប្រាក់ និងអ្នកមានអំណាចទទួលបានប្លង់កម្មសិទ្ធិ ចំណែកពលរដ្ឋអត់ចេញប្លង់កម្មសិទ្ធិ

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋអតីតយុទ្ធជនខ្មែរក្រហម រស់នៅចំណុចជើងភ្នំយ៉ាត ១៧គ្រួសារ នៅភូមិអូរតាប្រាំង សង្កាត់ព៉ៃលិន ក្រុងប៉ៃលិន ចាប់តាំងពីឆ្នាំ១៩៩៦ មុនសមាហរណកម្ម បានចោទប្រកាន់ដល់អាជ្ញាធរខេត្តប៉ៃលិនថា ចេញប្លង់កម្មសិទ្ធិដីធ្លី នៅចំណុចជើងភ្នំយ៉ាត អនុវត្តស្តង់ដា ២ បើ ... Read More »

អាវុធហត្ថខេត្តកណ្ដាលបង្ហាញមុខក្រុមជនសង្ស័យពាក់ព័ន្ធរបរថ្នាំញៀនចំនួន៥នាក់

កណ្ដាលៈ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តកណ្ដាល បានបង្ហាញមុខក្រុមគ្រឿងញៀនចំនួន៥នាក់ ដែលកម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹងបង្ក្រាបបានកាលពីថ្ងែទី៣ ទី៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនៅចំណុចភូមិ តាដោលទី១ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង ... Read More »

សម្តេច សាយ ឈុំ ជួបសួរសុខទុក្ខ មន្ត្រីប៉ុស្តិ៍ និង អាជ្ញាធរសង្កាត់ក្រាំងធ្នង់

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១១:១៥ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសួរសុខទុក្ខ មន្ត្រីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ក្រាំងធ្នង់ ... Read More »

មុនបញ្ចប់អាណត្តិលោក បារ៉ាក់ អូបាម៉ា រកបានប្រាក់ជាច្រើនពីកិច្ចព្រមព្រៀងលក់អាវុធ

ប្រទេសជាច្រើនដែលទិញអាវុធពីអាមេ រិកបានខិតខំជំរុញចុះកិច្ចព្រមព្រៀងឲ្យ បានមុនប្រធានាធិបតីអូបាម៉ាបញ្ចប់អាណត្តិ គឺជារឿងមួយដ៏ប្រសើរបំផុតសម្រាប់លោក អូបាម៉ា។ កន្លងមកឥណ្ឌាក៏បានខិតខំជំរុញ កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងពីអាមេរិកផងដែរ។ នៅពេលនេះប្រទេសគុយវ៉ែតបាន ចំណាយលុយប្រមាណជា៩,១ពាន់លាន ដុល្លារសម្រាប់ការទិញយកយន្តហោះ ចម្បាំងមួយចំនួនពីក្រុមហ៊ុន Airbus ដែល វាបានក្លាយទៅជាព័ត៌មានមិនសប្បាយចិត្ត មួយសម្រាប់ក្រុមហ៊ុន ... Read More »

នគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបរថយន្ត១គ្រឿងដឹកឈើប្រណីត ធ្នុង់ពេញ១រថយន្ត

ខេត្តរតនគិរី៖ រថយន្តទួរីស ១គ្រឿងផ្ទុកឈើពេញត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើ បង្ក្រាបបាននៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិសិល្ប សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី នៅវេលាម៉ោង១១នឹង៣០នាទីព្រឹក ថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០១៦។ បើតាមសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា រថយន្តទួរីសដឹកឈើធ្នុងខុសច្បាប់នេះពាក់ស្លាកលេខភ្នំពេញ២R.៤៧៤៦ ... Read More »

ជនសង្ស័យគាស់ផ្ទះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ប៉ុន្តែទ្រព្យសម្បត្តិមិនមានបាត់បង់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ខណៈដែលផ្ទះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ត្រូវក្រុមជនសង្ស័យលួចគាស់ចំរឹងដែកបង្អូចខាងក្រោយផ្ទះ បន្ទាប់ពីម្ចាស់ជាប់រវល់ទៅខេត្តផ្សេងប្រមាណ៥ថ្ងៃ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ... Read More »

កីឡាករ លាស់ យីន និងលំពែង ខ្មៅ ឈ្នះកៅអីទៅប្រកួតនៅវគ្គ១៦នាក់

ភ្នំពេញ ៖ កីឡាករ លំពែង ខ្មៅ មកពីសមាគមកីឡាក្រសួងកសិកម្មនិងកីឡាករលាស់ យីន មកពីក្លិបសម្រែករាជសីហ៍ ទទួលបានកៅអីប្រកួតនៅវគ្គ១៦នាក់បន្តទៀត បន្ទាប់ពីពួកគេវាយឈ្នះគូប្រកួតដោយពិន្ទុដូចគ្នាក្នុងការប្រកួតជម្រុះដំណាក់កាលទី១នៅលើសង្វៀន TIFFY Arena ក្នុងកម្មវិធីប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing ... Read More »

ភ្លើងឆាបឆេះឃ្លាំងស្តុកឈើមួយកន្លែងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ភ្នំពេញ៖ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គិតតាំងពីយប់ថ្ងៃទី៥ រហូតដល់វេលារសៀលម៉ោង៣និង១០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ មានករណីអគ្គិភ័យកើតឡើង២លើក ។ បច្ចុប្បន្ននេះ អគ្គិភ័យបាននិងកំពុងឆាបឆេះនៅទីតាំងសង្ស័យថា ឃ្លាំងស្តុកឈើមួយកន្លែង ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ... Read More »

កម្លាំងចម្រុះសម្រេចបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះខេត្តពោធិ៍សាត់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានចាប់ផ្ដើមសម្រេចចិត្តចុះបង្រ្កាបបទល្មើសនេសាទជាលក្ខណៈទ្រង់ទ្រាយធំហើយ ប៉ុន្តែមកដល់រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ គេពុំមានប្រភពណាមួយទម្លាយព័ត៌មាននៅឡើយនោះទេ ខណៈត្រូវបានគេដឹងថា កិច្ចការបង្រ្កាបនេះ មិនឲ្យមានអ្នកកាសែតណាម្នាក់ចូលរួមនោះទេ ដោយគេឃើញមានអ្នកកាន់កាមរាម្នាក់គត់ ដែលជាមន្រ្តីសាសាខេត្តពោធិ៍សាត់នោះ។ ប្រតិបត្តិការណ៍នេះចាប់ផ្ដើមអនុវត្តឡើងតាំងពីប្រលឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

នគរបាលខណ្ឌឫស្សីកែវបង្ហាញមុខក្រុមជនសង្ស័យ២៥នាក់ដែលបង្រ្កាបកន្លងមក

ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៦ បានបង្ហាញមុខក្រុមជនសង្ស័យចំនួន២៥នាក់ពាក់ពន្ធ័នឹងប្រព្រឹត្តបទល្មើស១១ករណីផ្សេងៗគ្នា ក្នុងនោះក៏មានការបង្ក្រាបទីតាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែងផងដែរ ។ អធិការនគរបាលខណ្ឌឬស្សីកែវ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថា ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ... Read More »