ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីគាស់បន្ទប់លួចទ្រព្យសម្បត្តិបានសម្រេច រត់មិនរួច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគាស់បន្ទប់លួចទ្រព្យសម្បត្តិបានហើយ តែដោយអកុសលរត់មិនរួចត្រូវបានម្ចាស់ផ្ទះគេទាន់ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ក្បែរសួនកាណាស៊ីធី ភូមិត្រពាំងថ្លឹង ... Read More »

ម៉ូតូបុកជាមួយរថយន្តនៅស្វាយរៀង របួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូទៅបុក និងរថយន្តសាំយ៉ុង បើកស្របទិសគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ1 ចន្លោះគីឡូម៉ែត្រ ១៤២ និងលេខ១៤៣ ភូមិ ដើមពោធិ៍ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតជប៉ុនថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ហៃឌីហីសា ហូរិណុជិ (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតថ្មី ... Read More »

លោក អូស្មាន ហាស្សាន់ ៖ចំណងមិត្ដភាពកម្ពុជា ,ម៉ាឡេសុី កាន់តែរឹងមាំយូរអង្វែង ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ចំណងមិត្ដភាពកម្ពុជា ,ម៉ាឡេសុី កាន់តែរឹងមាំយូរអង្វែង ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ លោក អូស្មាន ហាស្សាន់ ... Read More »

ប្រជាពលរដ្ឋក្នុងឃុំស្រែឫស្សីរអ៊ូរទាំថា មេឃុំមិនយកចិត្តទុកដាក់ពេលផ្លូវខូច មើលរំលង

ខេត្តស្ទឹងត្រែង: ប្រជាពលរដ្ឋជាច្រើននិយាយថា ផ្លូវក្នុងឃុំ របស់ពួកគាត់ខូចសឹងតែទាំងអស់ទៅហើយ មេឃុំមិនសូវយកចិត្តទុកដាក់នោះទេ តែងតែដើរហួស មើលរំលង ស្ថិតក្នុងភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ។ ប្រជាពលរដ្ឋម្នាក់បាននិយាយថា ផ្លូវមួយខ្សែដែលធ្វើឡើងដោយមូលនិធិឃុំតាំងពីឆ្នាំ២០១៣មកម្ល៉េះ ឥឡូវខូចបណ្តើរៗហើយ មានកន្លែងខ្លះខូចស្ទើរតែទាំងស្រុង ... Read More »

សម្តេចតេជោ៖ ចងចាំ និងអបអរសាទរខួបទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖«ចងចាំ និងអបអរសាទរខួបទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ ថ្ងៃនេះជាខួបលើកទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ... Read More »

សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ៖ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

គ្រោះថ្នាក់ចរាចរនៅក្នុងខេត្តកណ្តាលមានការថយចុះតែមធ្យោបាយពាក់ព័ន្ធបទល្មើសរកកន្លែងទុកស្ទើតែគ្មាន

ខេត្តកណ្តាល: បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងគំរាមកំហែងជីវិតមនុស្សជារៀងរាល់ថ្ងៃភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស បានធ្វើឲ្យរាជរដ្ឋាភិបាលមានការព្រួយយ៉ាងខ្លាំខាត់បង់ថវិការដ្ឋរាប់លានដុល្លារក្នុង១ឆ្នាំនោះ មកដល់ពេលនេះ ករណីគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដដែល គ្រាន់តែថតចុះប៉ុណ្ណោះ ដោយឡែក មធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរត្រូវបានរក្សាទុកនៅតាមអធិការដ្ឋាននានាទូទាំប្រទេស អធិការដ្ឋានខ្លះរកកន្លែងទុកមិនបានផងធ្វើអោយលោកអធិការមួយចំនួនមួម៉ៅក្តៅក្រហាយ ដោយសារសំណុំរឿងគ្រោះថ្នាក់មួយចំនួនបញ្ជូនទៅដល់ស្ថាប័នតុលាការ តែខាងតុលាការមានការយឺតយ៉ាវក្នុងចាត់ការសំណុំដូច្នេះហើយបានមធ្យោបាយមួយចំនួនទុកទាល់តែពុកផុយ ស្មៅដុះជិត ។ ដូចជានៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ... Read More »

ឥណ្ឌាបង្ហាញការព្រួយបារម្ភ ក្រោយពេលដូណាល់ ត្រាំជួបពិភាក្សាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ លោកដូណាល់ ត្រាំបានសរសើរដល់នាយករដ្ឋមន្ត្រីប៉ាគីស្ថានអស់ពីចិត្ត ហើយទទួលបានការអញ្ជើញទស្សនកិច្ចប៉ាគីស្ថានទៀតផង ។ ទាំងនោះគឺជាជំហានវិជ្ជមានមួយនៅក្នុងទំនាក់ទំនងរវាងអាមេរិក នឹងប៉ាគីស្ថាន ហើយអាចធ្វើឲ្យការប្រឈមមុខរវាងប៉ាគីស្ថាន នឹងឥណ្ឌាកាន់តែតានតឹងថែមទៀត ។ សារព័ត៌មានប៉ាគីស្ថានបានប្រកាសពីខ្លឹមសារ នៃជំនួបពិភាក្សាតាមទូរស័ព្ទខាងលើ ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺ ការលើកឡើងតែសម្តីរបស់លោកដូណាល់ ... Read More »

សហគមន៍អឺរ៉ូប បន្តពន្យារពេលដាក់ទណ្ឌកម្មរុស្ស៊ី

មានប្រសាសតាមកញ្ចក់ទូរទស្សន៍ NTV24 កាលពីថ្ងៃទី១ ខែធ្នូ ក្នុងឱកាសខួបពីរឆ្នាំ ថ្ងៃដែលលោក Donald Tusk កាន់តំណែងជាប្រធានគណកម្មាធិការអឺរ៉ុប ដោយលោកបញ្ជាក់ថា អឺរ៉ុបនៅតែរក្សាការដាក់ទណ្ឌកម្មរុស្ស៊ី។ បន្តែលោកបន្តទៀតថា ការដែលរក្សាការឯកភាពគ្នាក្នុងគោលនយោបាយចំពោះរុស្ស៊ីអាចជួបផលលំបាក់ ក្រោយពេលលោកដូណាល់ ត្រាំឡើងកាន់តំណែង ... Read More »

សម្ពន្ធមិត្តដឹកនាំដោយអាមេរិកវាយប្រហារក្រុមIS បណ្តាលឲ្យពលរដ្ឋស្លូតត្រង់៥៤នាក់ស្លាប់

សម្ព័ទ្ធមិត្តយោធា ដឹកនាំដោយអាមេរិក បានទទួលស្គាល់ថា ធ្វើឲ្យពលរដ្ឋ៥៤នាក់ស្លាប់ នៅក្នុងហេតុការណ៍វាយប្រហារ៧លើកផ្សេងគ្នា តាមដែនអាកាសនៅស៊ីរី និងអីរ៉ាក់ ក្នុងអំឡុងពីខែមីនា ដល់ខែតុលា ។ ប្រភពព័ត៌មានពីកម្លាំងយោធាអាមេរិកបានឲ្យដឹងថា បើទោះបីការវាយប្រហារត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីកាត់បន្ថយការស្លាប់ជាច្រើនដល់ពលរដ្ឋស្លូតត្រង់។ ប៉ុន្តែនៅមានករណីខ្លះ មិនអាចបញ្ចៀសមិនឲ្យពលរដ្ឋស្លូតត្រង់ស្លាប់បានឡើយ។ ... Read More »

ល្បែងគ្រប់ប្រភេទកំពុងរីកដុះដាលក្នុងឃុំខ្វាវ អាជ្ញាធរមិនបង្រ្កាបទុកចិញ្ចឹមឆ្នាំងបាយ

ខេត្តសៀមរាបៈ ល្បែងគ្រប់ប្រភេទកំពុងតែរីកដុះដាលក្នុងឃុំខ្វាវ អាជ្ញាធរមិនបង្រ្កាបទុកចិញ្ចឹមឆ្នាំងបាយ ព្រោះបច្ចុប្បន្ននេះ គេសង្កេតឃើញអាជ្ញធរមូលដ្ឋានហាក់ដូចជាបើកភ្លើងខៀវឲ្យមានការបើកលេងសុីសងគ្រប់ប្រភេទនៅក្នុងឃុំខ្វាវ ក្នុងនោះរួមមានជល់មាន់ បៀ អាប៉ោង ជាពិសេសល្បែងកន្ទុយលេខរីកដុះដាលដូចផ្សិត លក់ដូចផ្សាត្រីដោយពុំមានការខ្លាចញញើតពីសមត្ថកិច្ចនោះឡើយ ទង្វើទាំងនេះទំនង ជាសមត្ថកិច្ចនៅក្នុងឃុំខ្វាវមួយចំនួនត្រូវថ្នាំសណ្ដំអស់ ពេលខ្លះគេសង្កេតឃើញមន្រ្ដីរាជការមួយចំនួនចូលរួមលេងល្បែង ស៊ីសង ។ ... Read More »

រថយន្តម៉ែកសឺដេសបើកលឿនបុករ៉ឺម៉កកង់បីរុញខ្ទប់ដើមឈើគៀបជាប់សង៨០០ដុល្លារ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយសារបុរសម្នាក់បើករថយន្តម៉ែកសឺដេសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបួងចង្កូតមិនផុតបុករឺម៉កកង់បីពីក្រោយពេញទំហឹងរុញខ្ទប់ដើមឈើគៀបជាប់ទៅមុខលែងរួចចំណែកម្ចាស់រ៉ឺម៉កលោតចូលក្នុងរឺម៉ករងរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែធ្នូ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរ៉ឺម៉កកង់បីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចហួសស្តុបសន្ធរម៉ុកបន្តិច ស្រាប់តែមានរថយន្តម៉ាក ... Read More »

ហៅម៉ូតូឌុបទៅកន្លែងងងិតយកកន្ត្រៃចាក់ប្លន់តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋដេញចាប់បានវាយស្ទើរស្លាប់

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈឌុបម៉ូយប៉ះចំចោរបានហៅអោយឌុបពេលដឹកបានបន្តិចជនសង្ស័យ ក៏យកកន្ត្រៃចុងស្រួចចាក់បណ្តាលអោយលិចមួយកន្ត្រៃរបួស តែត្រូវជនរងគ្រោះស្រែកឆោឡោអោយគេឯងជួយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាតលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្លាមនោះ ក៏ត្រូវប្រជាពលរដ្ឋដេញចាប់ជនសង្ស័យបានភ្លាមៗនិងវាយមួយដៃមួយជើងម្នាក់របួសធ្ងន់។ ជនរងគ្រោះឈ្មោះភាព ធឹម ... Read More »

ក្រសួងសាធារណការ បើកសម្ពោធឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តជាផ្លូវការ

ភ្នំពេញ៖ នៅរសៀល ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ ២០១៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បើក សម្ពោធបើកឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តជាផ្លូវការ ជា របស់ ក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េ ... Read More »

នាយកវិទ្យាល័យសម្តេចតេជោហ៊ុនសែនត្រើយស្លា លោកសុខ ពៅប្រព្រឹត្តអំពើពុករលួយរហូតដល់សិស្សទ្រាំលែងបាននាំគ្នាតវ៉ាមិនព្រមចូលរៀន

ខេត្តកណ្តាល៖ នាយកសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្រើយស្លា លោក សុខ ពៅ បានរងការចោទប្រកាន់ពីសំណាក់សិស្សានុសិស្សជាច្រើនរយនាក់ថា បានប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យពួកគេទ្រាំមិនបាន ក៏ប្រមូលផ្តុំគ្នាផ្ទុះការតវ៉ានៅខាងមុខសាលាមិនព្រមចូលរៀននៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីទាមទារឲ្យមានការដោះស្រាយបន្ទាន់ ... Read More »

បុរស២នាក់ស្រវឹងស្រាបើករថយន្ដបុកចូលហាងម៉ាស្សាទាំងយប់អធ្រាត្រ

ភ្នំពេញ៖ បុរសពីរនាក់បងប្អូនបង្កើតស្រវឹងស្រាបើករថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែនបានរេចង្កូតបុកចូលក្នុងហាងម៉ាស្សាមួយកន្លែងបណ្ដាលអោយរងការខូចខាតផ្នែងខាងមុខទាំងស្រុងតែមិនបង្កអោយមានអ្នករងរបួសនោះ ឬគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

បើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញរថក្រោះ រថពាសដែកប្រចាំឆ្នាំ២០១៦

ខេត្តកំពង់ស្ពឺ ៖ បញ្ជាការដ្ឋានរថក្រោះ រថពាសដែក បានប្រារព្ធពិធីបើកវគ្គហ្វឹក ហ្វឺនបណ្តុះបណ្តាលជំនាញរថក្រោះ រថ ពាសដែក ប្រចាំឆ្នាំ២០១៦ ជំនាន់ទី៣ ស្ថិតក្រោមវត្តមានលោកឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងខ.ភ.ម. ព្រម ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ដល់ពេល CIA ព្រមានលោក ដូណាល់ ត្រាំ ឲ្យបញ្ចប់សកម្មភាពនយោបាយឆ្កូតលេលា

  កន្លងមកអ្នកនយោបាយអាមេរិកទាំងមកពីគណបក្សប្រជាធិបតេយ្យនិងគណ បក្សសាធារណរដ្ឋបានថ្កោលទោសទៅលើគោលនយោបាយរបស់លោក ត្រាំ ដែលអាចបង្កឲ្យមានអសន្តិសុខនៅក្នុង សង្គមក៏ដូចជាទំនាក់ទំនងជាមួយប្រទេសដែលជាមិត្តរបស់អាមេរិក។ ក្រោយពេលលោក ត្រាំ ជាប់ឆ្នោត ប្រទេសជាច្រើនបានបង្ហាញពីក្តីបារម្ភយ៉ាង ខ្លាំងក្រោយពេលលោកបានប្រកាសពី គោលនយោបាយមួយចំនួនក្នុងនោះមានការដកទាហានចេញពីជប៉ុន កូរ៉េខាងត្បូង និងដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Newcastle, Bayern Münich, Standard, Gent, Benfica រំពឹងរកបាន៣ ពិន្ទុ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Newcastle, Bayern Münich, Standard, Gent, Benfica ជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹងឈ្នះគូប្រកួតដើម្បី រកបាន៣ពិន្ទុបន្ថែមពីគូប្រកួតរបស់ខ្លួន ទាំងក្នុង និងក្រៅទឹកដី ។ អង់គ្លេស ... Read More »

ទាហានអ៊ុយក្រែនធ្វើសមយុទ្ធបាញគ្រាប់ពិតនៅជិតតំបន់គ្រីមៀ

អ្នកនាំពាក្យកម្លាំងទាហានអ៊ុយក្រែនលោក Vladimir Kryzhanovsky បាន ប្រកាសថា ទាហានអ៊ុយក្រែនចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែន ប្រទេសអ៊ុយក្រែនជាប់តំបន់គ្រីមៀដែល រុស្ស៊ីគ្រប់គ្រង។ នៅក្នុងការធ្វើសមយុទ្ធនោះលោក Kry- zhanovsky បានបញ្ជាក់ថា នឹងមានការសាក ល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម ប្រភេទ ... Read More »

Heracles, PSV II, Helmond, VVV មានប្រៀបក្នុងទឹកដីនៅហុល្លង់ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅហុល្លង់ ថ្ងៃនេះក្រុម Heracles, PSV II, Helmond, VVV ជាក្រុមដែលមានប្រៀបជាងគូប្រកួតក្នុងទឹកដីនិងសង្ឃឹមរកបាន៣ ពិន្ទុនៅរដូវកាលនេះ ។ ហុល្លង់ Eredivisie Heracles(11) Vs NEC(12) ... Read More »

កីឡាករចាំទី ម៉ែនញ៉ូ សោកស្តាយមិត្តចាស់ស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះ

កីឡាករចាំទីក្លឹប ម៉ែនញ៉ូ De Gea បានបង្ហាញការសោកស្តាយដល់អតីតមិត្តរួមក្រុម គឺកីឡាករ Clever Santanaដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះនៅកូឡុំប៊ី។ កីឡាករ De Gea និងកីឡាករប្រេស៊ីល Clever Santana ធ្លាប់រួមសុខទុកជាមួយគ្នា៣រដូវកាល ... Read More »

Gareth Southgate ចុះកុងត្រាដឹកនាំក្រុមជម្រើសជាតិអង់គ្លេសរហូតដល់ឆ្នាំ២០២០

លោក Gareth Southgateត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេសដោយគាត់បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំដឹកនាំក្រុមអង់គ្លេសក្នុងការប្រកួតដណ្តើមពានរង្វាន់ពិភព លោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ីនិងពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០។ អ្នកចាត់ការទូទៅវ័យ៤៦ឆ្នាំនេះដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបាន៤ប្រកួតហើយក្នុងនាម ជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន។ បើយោងទៅតាមកិច្ចសន្យាដែលគាត់បានចុះជាមួយនឹង សហព័ន្ធបាល់ទាត់អង់គ្លេស (FA) គាត់នឹងទទួលបានថ្លៃឈ្នួល២លានផោនឬ២,៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ លោក Southgate បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានធ្វើជាអ្នកដឹកនាំក្រុម ... Read More »

Edinson Cavani រកបាល់បាន១០០គ្រាប់ឲ្យក្លិប Paris Saint-Germain ហើយ

ខ្សែប្រយុទ្ធ Edinson Cavaniបានរកគ្រាប់បាល់ចំនួន១០០គ្រាប់ហើយឲ្យក្លិបយក្សបារាំងParis Saint-Germainបន្ទាប់ពីពួកគេយកឈ្នះលើក្រុមAngers ដោយលទ្ធផល2-0ក្នុងក្របខ័ណ្ឌបារាំងLeague 1កាលពីថ្ងៃពុធ។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយនេះបានផ្លាស់ចេញពីក្រុមNapoliរបស់អ៊ីតាលីមកកាន់ក្រុមParis Saint-Germainក្នុងឆ្នាំ២០១៣។ ក្នុងរយៈពេលបីរដូវកាលនេះ Edinson Cavaniរកគ្រាប់បាល់សរុប១០០គ្រាប់ ក្នុងចំណោម១៦៦ប្រកួត ហើយរដូវកាលឆ្នាំ២០១៣-២០១៤គឺជារដូវកាលគាត់ទទួលបានជោគជ័យច្រើន ជាងគេដោយរកគ្រាប់បាល់បាន៣១គ្រាប់។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំEdinson ... Read More »

ស្ពានអាកាសស្តុបផ្សារដីហុយស្ថាបនាសម្រេចបានប្រមាណ៣០ភាគរយហើយ

ភ្នំពេញ៖ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ស្ពានអាកាសស្ដុបផ្សារដីហុយកាលពីចុងខែសីហាកន្លងមកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថារហូតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយ សម្រេចបានប្រមាណ៣០ភាគរយហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថាការអនុវត្ដការងារនៅក្នុងការដ្ឋាន ទាំងមូលសម្រេចបានប្រមាណ៣០ភាគ រយដោយអ្នកជំនាញកំពុងតែចាក់ដំឡើងសសរស្ពាន ចាក់ជើងតាងនិងចាក់ពុម្ព សសរបេតុងស្ពាន។ ... Read More »

រយៈពេលមួយខែអង្គភាពប្រឆាំងអំពើពុករលួយទទួលពាក្យបណ្តឹង ៤៨ បណ្តឹង

ភ្នំពេញៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី១៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃម្សិលមិញ ត្រឹមតែរយៈពេលមួយខែគឺខែវិច្ឆិកា ឆ្នាំ២០១៦ បណ្ដឹងចំនួន៤៨បណ្តឹង បានប្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលក្នុងនោះ ... Read More »

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៦កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់អាវុធគ្មានការអនុញ្ញាត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនឆែកឆេររកឃើញអាវុធខ្លីម៉ាកកា៥៩មួយដ់មនៅជាប់នឹងខ្លួន។ មន្រី្តនគរបាលព្រហ្មទណ្ឌរាជធានីបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ប៊ុន ទី ហៅ តួ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរនិង ... Read More »

លោក វេង សាខុន ជួបពិភាក្សាជាមួយសហភាពសហព័ន្ធស្រូវអង្ករកម្ពុជាលើបញ្ហាស្រូវ អង្ករធ្លាក់តម្លៃ

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេ សាទបានជួបប្រជុំពិភាក្សាជាមួយសហ ភាពសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីរក ដំណោះស្រាយបញ្ហាស្រូវ-អង្ករខណៈ ប្រឈមនឹងការធ្លាក់តម្លៃ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះបានធ្វើឡើងកាលពី ... Read More »

ពលរដ្ឋជាង៤០គួ្រសារនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខចោទអាជ្ញាធរថាមិនអើពើរឿងយោធារំលោភយកផ្លូវសាធារណៈ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង ៤០គ្រួសារ រស់នៅក្រុមទី៦ ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ នេះបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរខណ្ឌសែនសុខ ដែលមិនបានជួយដោះស្រាយបញ្ហាមន្ត្រីយោធាម្នាក់ដែលបាន សង់របងផ្ទះរំលោភយកចំណីផ្លូវសាធារណៈ របស់រដ្ឋ និងបានបង្កការលំបាកដល់ការធ្វើដំណើររបស់ពួកគាត់ ... Read More »