ព័ត៌មានទាន់ហេតុការណ៍៖
'

🔥អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋជាច្រើនខ្នងផ្អើលដល់សមត្ថកិច្ចចេញរថយន្តទៅជួយបាញ់ពន្លត់

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែខាងនិងសមត្ថកិច្ចជំនាញ បញ្ចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុងជាប់រថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះកើតហេតុយ៉ាងសន្ធោសន្ធៅ រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែគ្នាផ្សេងៗទៀតជាច្រើនខ្នងភ្លាមនោះដែរប្រជាពលរដ្ឋក្បែខាងនាំគ្នាជួុទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចនាំគ្នា ប្រមីលសម្ភារមានតម្លៃចេញបានមួយចមនួននិងប្រញាប់ទាក់ទងទៅសមត្ថកិច្ច ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ការផ្សាយរូបភាពឃោរឃៅនៅលើបណ្តាញសង្គម ជាការរំលោភលើក្រមសីលធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ

  ភ្នំពេញ៖ អ្នកនាំពាក្យបានបន្តថា ក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សាយ ចែករំលែកវីដេអូ ឬរូបភាពនៃករណីឃាតកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ហាញរូបភាពតក់ស្លុត ដូចជាមានឈាម របួស ឬការស្លាប់ជាដើម ឬហិង្សានៅលើបណ្តាញសង្គម ដូចជា Facebook និង ... Read More »

អធិការដ្ឋាននគរបាលស្រុកស្វាយទាប ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធ ករណី លោកនាយប៉ុស្តិ៍ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បាញ់មនុស្សបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធ ករណី លោកនាយប៉ុស្តិ៍ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បាញ់មនុស្សបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ។ អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបន្តថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ... Read More »

ស្ត្រីម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង៖ស្ត្រីម្នាក់ដែលក្រុមគ្រួសារអះអាងថាជាមនុស្សមានជំងឺស្កន់ជាន់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងក្រោមស្ពានរថភ្លើង ស្ថិតក្នុងក្រុមទី០១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ សាកសពជនរងគ្រោះមានឈ្មោះ សើម ចាន់ធី ភេទស្រី ... Read More »

នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ ជាកន្លែងដែលលោកស្រីត្រូវបានគេរំពឹងថានឹងធ្វើកិច្ចចរចាដ៏សំខាន់ជាមួយប្រធានាធិបតី Donald Trump

អន្តរជាតិ ៖ លោកបានសម្តែងការខកចិត្តកាន់តែខ្លាំងឡើងចំពោះសម្ព័ន្ធមិត្តអាមេរិកដែលមិនអាចជួយក្នុងសង្គ្រាមរបស់លោកជាមួយអ៊ីរ៉ង់ រួមទាំងប្រទេសជប៉ុន ដែលជាប្រទេសដែលមានកម្រិតដោយរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួន។ Hanako Montgomery របស់ CNN ពន្យល់ពីភារកិច្ចដ៏លំបាកសម្រាប់ Takaichi ក្នុងការស្វែងរកមធ្យោបាយដើម្បីបង្ហាញការគាំទ្រដល់ Trump ដោយមិនចាំបាច់ជាប់ពាក់ព័ន្ធក្នុងសង្គ្រាម។ ប្រភព ... Read More »

ព្រះរាជ ក្រឹត្យ ត្រាស់ បង្គាប់ តែងតាំង នាយឧត្តមសេនីយ៍ មាស សំអុល ប្រធាននាយកដ្ឋាន បុគ្គលិក ក្រសួង ការពារ ជាតិ ជា រដ្ឋ លេខាធិការ ក្រសួង ការពារ ជាតិ

ភ្នំពេញ ៖ ព្រះរាជ ក្រឹត្យ ត្រាស់ បង្គាប់ តែងតាំង នាយឧត្តមសេនីយ៍ មាស សំអុល ប្រធាននាយកដ្ឋាន បុគ្គលិក ក្រសួង ការពារ ជាតិ ... Read More »

ការប៉ះទង្គិចគ្នារវាងលោក Trump និងចក្រភពអង់គ្លេសលើបញ្ហាអ៊ីរ៉ង់ធ្វើឱ្យដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ Charles នៅសហរដ្ឋអាមេរិកស្ថិតក្នុងហានិភ័យ

អន្តរជាតិ ៖ ទីក្រុងឡុងដ៍ ! នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ជាមនុស្សមានចរិតឆេវឆាវ មានចរិតជាមេធាវី មានចរិតស្ងប់ស្ងាត់ មិនមែនជាមនុស្សដែលងាយនឹងនិយាយច្រើននោះទេ។ ប៉ុន្តែនៅពេលដែលលោកអង្គុយក្បែរប្រធានាធិបតីអាមេរិក លោក Donald ... Read More »

ទីភ្នាក់ងារព័ត៌មាន AFP ៖ ក្រោយទើបផ្តាច់ជីវិតមន្រ្តីជាន់ខ្ពស់និងមេបញ្ជាការអ៉ីរ៉ង់២រូបទៀត អ៉ីស្រាអែលប្តេជ្ញាតាមរកនិងសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី Mojtaba Khamenei ឱ្យបាន

អន្តរជាតិ ៖ (ហ៊្សេរុយសាឡិម) បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា ៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា បាននិយាយថា ខ្លួននឹងតាមប្រមាញ់មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ គឺលោក ... Read More »

🔥ក្នុងត្រីមាសទី១ ឆ្នាំនេះ! មានករណីអគ្គិភ័យកើតឡើង ២៤៧លើក ថយចុះ១៩លើក ធៀបនឹងឆ្នាំ២០២៥ និងបណ្តាលឱ្យមនុស្សស្លាប់២នាក់

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦​ បានបញ្ជាក់ថា​ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានករណីអគ្គិភ័យបានកើតឡើងចំនួន ២៤៧លើក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ថយចុះចំនួន ... Read More »

លោក សរ សុពុត្រា៖​ ត្រីបបែលយក្សរបស់កម្ពុជា «បូណ៌មី» ទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង៖ ត្រីបបែលយក្សរបស់កម្ពុជា «បូណ៌មី» ទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។​ នេះបេី​តាមការលើកឡើងរបស់​លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។  ការថ្លែងបែបនេះ​របស់លោក សរ ... Read More »

អភិបាលខេត្តស្ទឹងត្រែង​៖ សត្វផ្សោតកំពុងត្រូវបានអភិរក្សដោយការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជំនាញ ​

ខេត្ត​ស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា សត្វផ្សោតកំពុងត្រូវបានអភិរក្សដោយការយកចិត្តទុកដា​ក់ខ្ពស់ពីមន្ត្រីជំនាញ។ ​ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ស្ដីពីសក្ដានុពល និងការអភិវឌ្ឍខេត្តស្ទឹងត្រែង ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ... Read More »

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​៖​ កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីក​ទីផ្សារ​ឱ្យ​កាន់​ទូលំ​ទូលាយ

ភ្នំពេញ​៖​ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​ក្លាយ​ជា​សមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពស​ម្រាប់​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក ​(CPTPP) ដែលនេះគឺជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុងតំបន់ និងពិភពលោក។ សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង​វឌ្ឍន​ភាព​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ... Read More »

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ ថៃជាប្រទេសអាណានិគមថ្មី ដែលយកច្បាប់អន្តរជាតិមកទ្រាប់អង្គុយ

ភ្នំពេញ​៖​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រ​ តាន់ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា សកម្មភាពរបស់កងកម្លាំងយោធាថៃនៅលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ មន្ត្រីជាន់ខ្ពស់រូបនេះ​ បានបញ្ជាក់ថា នៅពេលដែលប្រទេសថៃបញ្ជូនកងទ័ពឆ្លងកាត់ព្រំដែនស្របច្បាប់ចូលមកក្នុងទឹកដីកម្ពុជា នោះត្រូវបានចាត់ទុកថា ... Read More »

🔥អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Olmeca ក្នុងប្រទេសម៉ិចស៊ីកូ សម្លាប់មនុស្ស ៥ នាក់

អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Olmeca ក្នុងតំបន់ Dos Bocas (ទីក្រុង Paraíso រដ្ឋ Tabasco) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ រួមទាំងបុគ្គលិកស្ត្រីម្នាក់របស់ក្រុមហ៊ុនផងដែរ។ នៅថ្ងៃទី ១៧ ... Read More »

អបអរសាទ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ កម្មវិធីសង្ក្រាន្តស្វាយរៀង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦​ ខាងមុខនេះ

ខេត្តស្វាយរៀង៖ អបអរសាទ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ កម្មវិធីសង្ក្រាន្តស្វាយរៀង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦​ ខាងមុខនេះ។ ជាក់ស្តែង រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម​​ សុខ ជានាយក នាយកដ្ឋានបុគ្គលិក​ ក្រសួងការពារជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម​​ សុខ ជានាយក នាយកដ្ឋានបុគ្គលិក​ ក្រសួងការពារជាតិ។ ... Read More »

លោក ទូច គង្គា តំណាងឯកឧត្តមអភិបាលខេត្តបានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦

ភ្នំពេញ ៖ នៅម៉ោង៨និង០០នាទីព្រឹកពុធ១៥រោចខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២៦​ លោក ទូច គង្គា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តបានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម  គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ... Read More »

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីសមរភូមិការទូតដ៏សកម្មរបស់រាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន»៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែតម្កល់សន្តិភាពជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូតទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ... Read More »

កន្លះខែនេះ មានអ្នកដំណើរ៤៧នាក់ទៀត បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍!

ភ្នំពេញ៖ កន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៩២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៤៧នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។  ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ ... Read More »

មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្រ្តីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង

ខេត្តកណ្តាល ៖ នគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានអោយដឹងថា, មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្រ្តីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ ... Read More »

លោក សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលកៅស៊ូDBST ប្រវែង៣ ២០០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៤កន្លែង ... Read More »

ក្រសួងការបរទេសកម្ពុជា ៖ កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ

ភ្នំពេញ ៖ កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖ នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ ក្រោមប្រធានបទ «រួមគ្នាកសាងសន្តិសុខស្បៀង និងភាពសុខដុមរមនា»

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះការប្រារព្ធ «ទិវាជាតិសង្គមកិច្ច លើកទី២ និងទិវាសង្គមកិច្ចពិភពលោក លើកទី១៩» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ការកំណត់យកថ្ងៃនេះជាទិវាជាតិ ... Read More »

អភិបាលខេត្តកំពង់ចាម បង្ហាញពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការលើកកម្ពស់សេវារដ្ឋបាលឌីជីថល

ខេត្តកំពង់ចាម ៖  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនក្រុមការងារក្រសួងមហាផ្ទៃ អំពីផលប្រយោជន៍ នៃការដាក់ឱ្យអនុវត្ត «កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ។ ... Read More »

អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន : ផ្លូវទៅកំពង់ចាមស្រួលហើយ..! សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន បានបញ្ជាក់ថា ,គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងសម្រុកចាក់AC,គូសគំនូសចរាចរណ៍,បំពាក់ផ្លាកសញ្ញាចរាចរណ៍,ដាក់អំពូលសូឡាបំភ្លឺពេលរាត្រី..។ ល។ គិតត្រឹមដើមខែមីនា ... Read More »

សម្តេចតេជោ ហ៊ុន សែន : ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦)ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង

ភ្នំពេញ : ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់(១៨មិនា១៩៧០. ១៨មិនា២០២៦)ដែលជាមូលហេតុនាំ ប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ នេះជាលើកឡើងពីសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ ។ សម្តេចបន្តថា , គាប់ជួនម្សឹលមុិញខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥មិនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ ... Read More »

«ចំណងអ្នកណាចង អ្នកនោះស្រាយ» លោក ម៉ាក្រុង ថានឹងមិនចូលរួមក្នុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ទេ

កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង ថា ទីក្រុងប៉ារីសមានឆន្ទៈចង់ជួយបើកច្រកសមុទ្រ Hormuz ។ នៅពេលនេះប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ ទី១៧ ... Read More »

ការបំផ្ទុះគ្រាប់បែកតាមបណ្តោយព្រំដែនកូឡុំប៊ី-អេក្វាឌ័របានសម្លាប់មនុស្សជាច្រើន

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីម្សិលមិញ (ថ្ងៃទី 17 ខែមីនា) ថា យ៉ាងហោចណាស់មនុស្ស 27 នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកតាមបណ្តោយព្រំដែនរវាងកូឡុំប៊ី និងអេក្វាឌ័រ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ... Read More »

នាយករដ្ឋមន្ត្រីប៉េរូ លោកស្រី Denisse Miralles លាលែងពីតំណែងត្រឹមតែ 21 ថ្ងៃប៉ុណ្ណោះ

ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីបានកើតឡើងតាមការស្នើសុំរបស់រដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតី José María Balcázar ចំពេលមានការព្រួយបារម្ភក្នុងចំណោមគណបក្សជាច្រើននៅក្នុងសភាអំពីការមិនផ្តល់ការបោះឆ្នោតទុកចិត្តដល់គណៈរដ្ឋមន្ត្រី។នៅថ្ងៃទី 17 ខែមីនា នយោបាយប៉េរូនៅតែបន្តមានភាពច្របូកច្របល់ ខណៈដែលនាយករដ្ឋមន្ត្រី Denisse Miralles បានលាលែងពីតំណែងត្រឹមតែ 21 ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចូលកាន់តំណែង ត្រឹមតែមួយថ្ងៃមុនពេលគណៈរដ្ឋមន្ត្រីត្រូវបានគ្រោងនឹងបង្ហាញខ្លួននៅសភាសម្រាប់ការបោះឆ្នោតទុកចិត្ត ... Read More »

បង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ ។  ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ... Read More »