ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: molica

មេភេរវកម្ម សោម ឯក ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ខណៈរត់ទៅបួស

ខេត្តសៀមរាប៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឲ្យដឹងថា ទណ្ឌិតឈ្មោះសោម ឯក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅខេត្ត សៀមរាបបន្ទាប់ពីរត់ចេញពីកន្លែងព្យាបាល ខណៈមន្ត្រីអភិរក្សពន្ធនាគារបញ្ជូនទៅ ពិនិត្យជំងឺលើសឈាមក្រោយពីដួលក្នុង ... Read More »

ប្រកាសផ្លាស់ប្តូរឈ្មោះកងពលតូចការពារកោះឆ្នេរលេខ៣១ទៅជាបញ្ជាការដ្ឋានការពារកោះ ឆ្នេរ

ខេត្តកំពង់ស្ពឺ ៖ លោកនាយឧត្តម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្ត្រីក្រសួងការពារជាតិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជា្កការដ្ឋាន ការពារកោះ-ឆ្នេរ បានអភិវឌ្ឍគ្រប់ហេដ្ឋា រចនាសម្ព័ន្ធរបស់ខ្លួន ចាប់តាំងពីកកើត ជាវរសេនាធំលេខ៩៧ រហូតមកដល់ ... Read More »

សភាវេណេហ៊្សុយអេឡានៅតែបន្តបោះឆ្នោតដើម្បីចោទប្រកាន់ទោសប្រធានាធិបតី ម៉ាឌូរ៉ូ

សភាវេណេហ៊្សុយអេឡាបានចាប់ផ្តើមបោះឆ្នោតដើម្បីរៀបចំបែបបទប្តឹងប្រធានាធិបតី Nicolas Maduro ។ សកម្មភាពខាងលើត្រូវបានគេព្យាករ ថា នឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងពេលដែលវិបត្តិនយោបាយនៅ ក្នុងប្រទេសនេះកាន់តែខ្លាំងឡើង។ កាលពីសប្តាហ៍កន្លងមកក្រុមប្រឆាំងក៏បានស្នើឲ្យមានការបោះឆ្នោតប្រជាមតិដើម្បីដក ហូតតំណែងប្រធានាធិបតីដែរ។ ផ្ទុយទៅនឹងប្រទេសជិតខាងប្រេស៊ីលដែលប្រធានាធិបតីត្រូវបានចោទប្រកាន់ទោសកាលពីខែសីហា។ ចំណែកក្រុម ប្រឆាំងប្រធានាធិបតី ម៉ាឌូរ៉ូ ត្រូវបានតុលាការកំពូលប្រទេសនេះប្រកាសថា ... Read More »

ដូណាល់ ត្រាំ៖ ប្រសិនបើលោកស្រីគ្លីនតុនជាប់ឆ្នោតជាប្រធានាធិបតីនោះសង្គ្រាមលោកលើកទី៣នឹងផ្ទុះឡើង

បេក្ខភាពប្រធានាធិបតីអាមរិកមកពីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែតុលា បានបញ្ជាក់ ថា គោលនយោបាយការបរទេសស្តីពីវិបត្តិស៊ីរីរបស់បេក្ខភាពប្រធានាធិបតីមកពីគណ បក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន អាចនឹងជំរុញឲ្យមានសង្គ្រាមលោកលើកទី៣កើតឡើង ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ពីគោលនយោបាយការបរទេសលោកដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកគួរតែផ្តល់អាទិភាពទៅលើគោលដៅកម្ទេចទីតាំងក្រុមIS ... Read More »

ប្រជាពលរដ្ឋស្រុកកែវសីមាសុំអន្តរាគមន៍ឲ្យមានការជីករ៉ែមាសឡើងវិញព្រោះឃើញឈ្មួញធ្វើបាន

ខេត្តមណ្ឌលគីរី៖ ប្រជាពលរដ្ឋជាង ៥០០នាក់ រស់នៅតំបន់សហគមន៍រ៉ែមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីពេលថ្មីៗកន្លងទៅនេះបានប្រមូល គ្នាផ្តិតមេដៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សុំជួយឲ្យពួកគេ អាចប្រកបរបរជីករករ៉ែមាសតាមគ្រួសារ ជាធម្មតាឡើងវិញដោយសុំបន្ថែមជម្រៅ ១៥០ម៉ែត្រ ។ នៅក្នុងលិខិតដែលក្រុមសហគមន៍ ... Read More »

សុគន្ធ និសា សាកសួរសុខទុក្ខកុមារនិងផ្សព្វផ្សាយការអានសៀវភៅនៅមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នមកញ្ញា សុគន្ធ និសា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងមន្ទីរពេទ្យកុមារជាតិរាជធានី ភ្នំពេញ។ ការបង្ហាញវត្តមានកាលពីព្រឹកថ្ងៃទី២៦ ខែតុលានេះគឺដើម្បីសាកសួរសុខទុក្ខកុមារដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើដើម្បីចូលរួម ទស្សនកិច្ចនៅជ្រុងមួយនៃបណ្ណាល័យរួម គាំទ្រផ្សព្វផ្សាយនិងជំរុញដល់អាណាព្យា បាលលើកទឹកចិត្តដល់កុមារឲ្យចូលចិត្តការអានសៀវភៅ។ កន្លងមកក្នុងនាមជាទូតសុឆ្ឆន្ទៈអង្គការស៊ីប៉ា កញ្ញា សុគន្ធ និសា ... Read More »

អាជ្ញាធរខេត្តព្រះសីហនុកាត់ដីតំបន់ក្បាលឆាយឲ្យប្រជាពលរដ្ឋ២០៣គ្រួសាររស់នៅស្របច្បាប់

ខេត្តព្រះសីហនុ ៖ លោកស្រ៊ុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ កាលពី រសៀល ថ្ងៃទី២៥ ខែតុលា បានប្រកាសថា នឹងកាត់ដីនៅក្នុងតំបន់ប្រើប្រាស់ច្រើន យ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលជា តំបន់ការពារដោយអនុក្រឹត្យលេខ១១៦ ឲ្យដល់ប្រជាពលរដ្ឋ២០៣គ្រួសារ ... Read More »

ពេជ្រ សោភា ប្រាប់មូលហេតុមិនចាកចេញពីហង្សមាស

ភ្នំពេញ៖ ទោះបីជាមានរឿងរ៉ាវនៅក្នុងជីវិតផ្ទួនៗគ្នាជាបន្តបន្ទាប់ក្តីក៏តារាចម្រៀងស្រី ពេជ្រ សោភា បន្តជម្នះលើការងារនាងរហូតទទួលបានជោគជ័យជាបន្តបន្ទាប់។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រនាងសប្បាយចិត្តនោះ គឺនាងនៅតែបន្តច្រៀងនៅលើទ្រនំដែល រុញច្រានឲ្យនាងក្លាយជាតារាចម្រៀង លំដាប់ជួរមុខដដែល។ គេចាំបានថាកាលពីចុងខែធ្នូ ឆ្នាំ២០១៥ តារាស្រីប្រចាំផលិតកម្មហង្ស មាស ពេជ្រ សោភា ... Read More »

ក្រុមការងារសុខាភិបាលខេត្ត និងសុខាភិបាលស្រុកសៀមប៉ាងចុះធ្វើតេស្តិ៍ឈាមរកមេរោគគ្រុនចាញ់

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារសុខាភិបាលខេត្ត និងស្រុកសហការគ្នាចុះធ្វើតេស្តិ៍ឈាម រកមេរោគគ្រុនចាញ់ ជូនបងប្អូនប្រជាពលរដ្ឋនៅចំណុចតាខិង ភូមិខិស្វាយ ភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ។ តាមការឲ្យដឹងពីលោក សាយ ... Read More »

ប្រជាការពារភូមិម្នាក់ដឹកកូនតូចៗ២នាក់យំស្រែកចោទឪពុកក្មេកថា វាយធ្វើបាបកូនរបស់ខ្លួន

ភ្នំពេញ៖ ប្រជាការពារភូមិម្នាក់ បានជិះម៉ូតូដឹកកូនៗតូច២នាក់ដោយស្ថិតក្នុងស្ថានភាពស្រវឹងជោកទៅប្ដឹងនគរបាល ប៉ុស្ដិ៍ចោមចៅ ចោទប្រកាន់ឳពុកក្មេករបស់ខ្លួនថា បានវាយធ្វើបាបកូនប្រុស របស់គាត់ដែលមានអាយុទើបតែ៣ឆ្នាំ ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ជីវិតក្រីក្រកូន៥នាក់នាំគ្នាដើរជីកជន្លេនលក់ដើម្បីទិញអង្ករហូបនិងជួយមើលជំងឺឪពុកអំពាវនាវសប្បុរជនជួយសង្គ្រោះ

ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រមួយគ្រួសារដោយសារតែខ្វះខាតជីវភាពឪពុកបាន ធ្លាក់ខ្លួនឈឺជាទម្ងន់សព្វថ្ងៃបានកូនៗទាំង៥នាក់នាំគ្នាដើរជីកជន្លេនលក់យកប្រាក់ ទិញអង្ករ និងជួយមើលជំងឺឪពុក។ គ្រួសារនេះស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹក ហូត ស្រុករលាប្អៀរ ។ ស្ត្រីឈ្មោះ រ៉ិត ណាក់ អាយុ៤០ឆ្នាំ និង ... Read More »

ហ្វីលីពីនទទួលបានជំនួយ១,៨លានដុល្លារពីចិនដោយគ្មានលក្ខខណ្ឌជួយដល់គ្រោះទឹកជំនន់

ក្រោយពេលហ្វុីលីពីនបានចោទប្រកាន់ អាមេរិកនិងចិនថា ជាអ្នកធ្វើឲ្យហ្វុីលីពីន ប្រឈមនឹងខ្យល់ព្យុះគ្រោះទឹកជំនន់ជាបន្តបន្ទាប់ពេលនេះចិនបានផ្តល់ជំនួយគ្មាន លក្ខខណ្ឌប្រមាណ៨៩,៨លាន Peso ស្មើ ១,៨លានដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះដោយព្យុះនិងទឹកជំនន់។ ទឹកប្រាក់ទាំងនោះត្រូវបានរដ្ឋាភិបាលហ្វុីលីពីនយកទៅជួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់បណ្តាលមកពីព្យុះ Sarika និង Haima ធ្វើឲ្យខូចខាតទ្រព្យ សម្បត្តិនិងអាយុជីវិតជាច្រើន។ ... Read More »

បុរសម្នាក់មកពីផឹកស្រាស្រវឹងសុំប្រពន្ធរួមរ័កមិនបានប្រើអំពើហិង្សានិងវាយគប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់មានប្រពន្ធចាស់ជាងខ្លួន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពប្រើអំពើហិង្សាលើប្រពន្ធ និងវាយគប់ដុំថ្មបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខណៈដែលផឹកស្រាស្រវឹងក្រៅចូលផ្ទះវិញ សុំប្រពន្ធរួមរ័កមិនបាន ។ បុរសសង្ស័យ ដែលជាអ្នកបង្កមានឈ្មោះ ធី វ៉ិត ហៅ វ៉ាន់ និត ភេទ ... Read More »

កូនប្រុសញៀនថ្នាំវាយគំរាមរំលោភម្តាយបង្កើតរយៈពេល៦ឆ្នាំ

ភ្នំពេញ៖ កូនប្រុសញ្ញៀនថ្នាំ វាយគំរាមរំលោភម្តាយជាច្រើនឆ្នាំម្តាយទ្រាំពុំបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ... Read More »

ចាប់យុវជនម្នាក់​ពីបទរួមភេទជាមួយអនីតិជន

ខេត្តកំពង់ចាម៖ យុវនារីម្នាក់ និងប្រុសស្នេហ៍ដែលពង្រត់គ្នាចេញពីផ្ទះកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ត្រូវអាណាព្យាបាល និងសមត្ថកិច្ចរកឃើញនៅរសៀលថ្ងៃទី២៥ ខែតុលា ហើយសមត្ថកិច្ចបាននាំខ្លួនយុវជនជាប់សង្ស័យបញ្ជូនទៅសាលាដំបូងខេត្តពីបទរួមភេទជាមួយអនីតិជន ។ តាមសម្តីនារីរងគ្រោះ អាយុ១៤ឆ្នាំ មានទីលំនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានឲ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់អញ្ជើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ​ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ និងកិច្ចប្រជុំកំពូល ... Read More »

ម៉ូតូ២គ្រឿងពន្លះគ្នាបញ្រាសទិសរបួសធ្ងន់ ស្រាល២នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មនុស្សប្រុស ស្រី២នាក់រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូពន្លះគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ ៣១៥ កែងនឹងផ្លូវជាតិលេខ ០១ ភូមិ ... Read More »

អ្នកចាត់ការទូទៅ Marcello Lippi ធ្លាប់ឈ្នះ World Cup មកដឹកនាំជម្រើសជាតិចិន

សមាគមកីឡាបាល់ទាត់ជាតិចិនបានសម្រេចចិត្តតែងតាំងលោក Marcello Lippi ដែលធ្លាប់ឈ្នះ World Cup មកដឹក នាំក្រុមជម្រើសជាតិចិន ។ អ្នកចាត់ការទូទៅវ័យ៦៨ឆ្នាំLippiធ្លាប់ដឹកនាំក្រុមជម្រើសជាតិអុីតាលីឈ្នះជើង ឯក World Cup ឆ្នាំ២០០៦ ដោយឈ្នះ ... Read More »

បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្នុងករណីជំរិតទារប្រាក់ពីប្រជាពលរដ្ឋ និងប្រមាថសម្លាប់អ្នកជិតខាង

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួនភ្លាមៗ ក្នុងករណីជំរិតទារប្រាក់ ពីប្រជាពលរដ្ឋចេញមកពីប្រទេសថៃ និងជេរប្រមាថគំរាមសម្លាប់អ្នកជិតខាង នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្ទះសំណាក់លីហូវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ... Read More »

តុលាការចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនឧត្តមសុខហេងអភិវឌ្ឍន៍ ដែលជំពាក់លុយគេជាង១លានដុល្លារ

ភ្នំពេញ៖ កម្លាំងចម្រុះរបស់ខណ្ឌឫស្សីកែវ ដែលគេដឹងថា ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងបានចុះរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឧត្តមសុខហេងអភិវឌ្ឍន៍ ដែលបានជំពាក់ម្ចាស់បំណុលជាង១លានដុល្លារ ។ ករណីខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅឃ្លាំងលេខ១១១ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »

រូបចចក Zabivaka ត្រូវបានជ្រើស រើសជារូបតំណាងWorld Cupឆ្នាំ២០១៨

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨នឹងធ្វើឡើង នៅក្នុងប្រទេសរុស្ស៊ី ខណៈរូបចចកឈ្មោះ Zabivaka ត្រូវបានជ្រើសរើសជាតំណាងនៃការប្រកួតដ៏ធំនេះ។ រូបចចកនេះត្រូវបានរចនាដោយនិសិ្សតម្នាក់ឈ្មោះ Ekaterina Bocharova ហើយទទួលបានសំឡេងបោះឆ្នោតគាំទ្ររហូត ដល់ទៅ៥៣ភាគរយក្នុងចំណោមសំឡេងបោះឆ្នោត១លាននាក់ ។ ចំណែករូបខ្លា ... Read More »

ស្ត្រីវិកលចរិកម្នាក់ដើរធ្លាក់ទឹកស្រះខាងក្រោយផ្ទះលង់ស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ ខណៈប្រទះឃើញស្បែកជើង និងស្នាមទឹកដាមជាប់ដី ហើយបានឲ្យអ្នកភូមិចុះរាវ ទើបប្រទះឃើញសាកសព កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅស្រះខាងក្រោយផ្ទះនៅក្នុងភូមិ នៅភូមិព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ... Read More »

អធិការស្រុកមុខកំពូលរងការចោទប្រកាន់ថា បានប្រើហិង្សាបាញ់បោះមកលើតៃកុងឡានដឹកដីដោយគ្រាន់តែបើកបររថយន្តបញ្រ្ចាស់ផ្លូវ

ខេត្តកណ្តាល៖ លោកសោម ស៊ីហាក់ អធិការនគរបាលស្រុកមុខកំពូល រងការចោទប្រកាន់ពីយុវជនម្នាក់ ដែលជាតៃកុងរថយន្តដឹកដី ថា គ្រាន់តែ រូបគាត់បើកបររថយន្តបញ្រ្ចាសទិសប៉ុណ្ណោះ ត្រូវលោកអធិការបាញ់គំរាមដោយអាវុធខ្លីចំនួន៤គ្រាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយមេត្រីលើ ... Read More »

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាសមត្ថកិច្ចពាក់ព័ន្ធអនុវត្តសេចក្តីណែនាំវិធានការបង្ក្រាបល្បែងស៊ីសង

ភ្នំពេញះ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តវិធានការ បង្ក្រាប ល្បែងស៊ីសងខុសច្បាប់ជូនដល់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គស្នងការនគរបាលជាតិ អស់លោក អភិបាលគណៈអភិបាលខេត្ត អភិបាលរាជធានី ស្នងការ ស្នងការងរាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ ២០១៦ ... Read More »

នាំខ្លួនអតីតសង្ឃមួយអង្គរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ មកកាត់ទោសនៅតុលាការកំពូល

ភ្នំពេញ:អតីតសង្ឃមួយអង្គគង់នៅវត្តសោថាណារាម ក្នុងស្រុកព្រែកកប្បាស ខេត្តតាកែវ ត្រូវបាននាំខ្លួនពីពន្ធនាគារខេត្តតាកែវ មកតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ដើម្បីកាត់ទោសករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ ។ ជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម អាយុ៣៣ឆ្នាំ ត្រូវបានសាលាដំបូងខេត្តតាកែវនិងសាលាឧទ្ធរណ៍ ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនយុវជន២នាក់ករណីកាន់កាប់អាវុធ

ភ្នំពេញ ៖ យុវជន២នាក់ត្រូវ នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ក្នុងករណីកាន់កាប់អាវុធ(កាំបិតផ្គាក់)១ដើម នៅជាប់ខ្លួន កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

បុរសជាជនបរទេសម្នាក់គាំងបេះដូងស្លាប់​ ក្នុងបន្ទប់សណ្ឋាគារយីហោហ្រ្គេនមេគង្គ

ភ្នំពេញ ៖ បុរសជនជាតិបារាំងម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារ យីហោ មេគង្គ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦នៅទីតាំងលេខ ២៥៣ និង២៥៥ ជាន់ទី៥ ... Read More »

ករណីនារីស្លាប់អាក្រាតកាយនៅសណ្ឋាគារអូយ៉េស ជាអំពើប្លន់ទ្រព្យសម្បត្តិ

ភ្នំពេញ៖ នារីម្នាក់ដែលដេកស្លាប់នៅទីតាំងផ្ទះសំណាក់ យីហោ (អូយ៉េស) ដែលស្ថិតនៅទុលមុខវត្តនាគវ័ន្ត ទាំងអាក្រាតកាយនោះ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ ហើយករណីនេះ ជាករណីឃាតកម្មប្លន់សម្លាប់យកទ្រព្យសម្បត្តិ ពីព្រោះនៅទីតាំងកើតហេតុ មានស្នាមកន្សែងពោះគោប្រឡាក់ឈាមផងដែរ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ... Read More »

បុរសម្នាក់ដើរទៅដកព្រីបូមទឹកទាំងដៃសើមត្រូវចរន្តភ្លើងឆក់ស្លាប់មួយរំពេច

ខេត្តកំពង់ធំ៖ បុរសវ័យ៣២ឆ្នាំ បានស្លាប់ភ្លាមៗមួយរំពេចបន្ទាប់ពីខ្លួនបានដើរទៅដកខ្សែភ្លើងបូមទឹកនៅជិតផ្ទះ ស្រះវត្តបាណក បន្ទាប់ពីបូមទឹករួច ស្រាប់តែពេលនោះ ដៃសើម ទើបបណ្តាលឲ្យចរន្តខ្សែភ្លើងឆក់ដួលប្រកាច់ស្លាប់មួយរំពេច កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ... Read More »

មន្ត្រីនគរបាលម្នាក់ខ្យល់គរស្លាប់ដោយសារមានជំងឺប្រចាំកាយ

ខេត្តកំពង់ធំៈ មន្ត្រីនគរបាលប៉ុស្តិ៍ក្រយាម្នាក់ បានខ្យល់គរស្លាប់ ដោយសារមានជំងឺប្រចាំកាយ ។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២២និង១៥នាទី នៅចំណុច ៧មករា ក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ... Read More »