ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ជាមូលដ្ឋានដ៏រឹងមាំមួយ បើកការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោយអធិការរងទម្លាយរឿងអាស្រូវ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក ហួត ពិសិដ្ឋ អធិការរងខណ្ឌដូនពេញ មានរហស្សនាម “មីនា១២” បានបង្ហោះសារមួយលើបណ្តាញសង្គមហ្វេសប៊ុក ដែលមជ្ឈដ្ឋានទូទៅយល់ថា ជាការទម្លាយរឿងអាស្រូវរបស់ស្ថាប័នខ្លួនឯង ដែលនាំអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មជ្ឈដ្ឋានមួយចំនួនយល់ថា នេះអាចជាតម្រុយមួយដ៏រឹងមាំ ... Read More »

ប្រធានមន្ទីរបរិស្ថានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស១៤នាក់បង្រ្កាបគោយន្តកន្ត្រៃយ៍០៨គ្រឿង និងរណាយន្ត ០៦គ្រឿង

ខេត្តកំពង់ធំ៖  លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានដឹកនាំ កម្លាំងមន្ត្រីឧទ្យានុរក្ស១៤ នាក់ ប្រចាំការនៅតំបន់ច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ចុះទប់ស្កាត់ការដឹកជញ្ជូនអុសម៉ែត្រស្រស់ ដោយប្រើប្រាស់កាឡេថងជាមធ្យោបាយដឹកជញ្ជូន ចំនួន៨គ្រឿង និងរណាយន្តចំនួន៦គ្រឿង កាលពីយប់ថ្ងៃទី ២ ... Read More »

ខឹងប្រពន្ធរត់ចេញពីផ្ទះទៅធ្វើការជាមួយគេ ចូលវាយកម្ទេចឥវ៉ាន់ដល់ក្នុងហាង

ភ្នំពេញ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកទៅសួរនាំខណៈដែលចូលទៅវាយកំទេចរបស់របរក្នុងហាងផឹកស៊ីមួយកន្លែងដែលមានយីហោ បៃតងបណ្តាលឲ្យខូចខាតសម្ភារៈតុ ទូរអស់ជាច្រើបង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង២៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី០៤ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៥កែងផ្លូវលេខ១៣៦នៅចំណុចហាងមួយកន្លែងយីហោផ្ទះបៃតងស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹហថា នៅមុនពេលកើតហេតុំជនបង្កបានអង្គុយផឹកស៊ីនៅមុខផ្ទះរបស់ខ្លួនលុះផឹកស្រវឹងដោយឃើញប្រពន្ធដែលបានរត់ចេញពីផ្ទះទៅធ្វើការនៅក្នុងហាងក្បែរផ្ទះអង្គុយផឹកដែរក៏មានចិត្តខឹងថាមកពីម្ចាស់ហាងចង់ដឹកនាំឲ្យប្រពន្ធខ្លួនទៅទាក់ទងជាមួយប្រុសផ្សេងទើបបណ្តាលឲ្យមានចិត្តខឹងបោកកែវបោកចានទាញកាំបិតចូលទៅកាប់បំផ្លាញសម្ភារះក្នុងហាងគេបណ្តាលឲ្យខូចខាតតុ ទូរ និងទូរទឹកកព្រមទាំងសម្ភារៈផ្សេងៗអស់ជាច្រើននិងទៅយកកាំភ្លើងជ័រចេញមកគំរាមគេឯងរត់ជាន់ជើងគ្នាបង្ការភ្ញាក់ផ្អើលពេញផ្លូវហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅសួរនាំផងដែរ។ សមត្ថកិច្ចបានឲ្យដឹងថាជនបង្កមានឈ្មោះបូរចំរើនភេទប្រុស៤២ឆ្នាំមានមុខរបរលក់ដូស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ។ ក្រោយពេលកើតហេតុ ខាងភាគីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនិងទាមទាសំណងថ្លៃការខូចខាតចំនួន៦០០០ដុល្លាអាមេរិកហើយចំណែកជនបង្កត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១កំពុងតែធ្វើការសាកសួរបន្ថែមនិងក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្ត៕ ធឿនព្រែកជ័យ Read More »

រថយន្តកាមរីហាយប្រីតបេីកបុកPassappចតស្ងៀមក្រឡាប់ផ្ងាជេីង

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តបណ្តេីរចុចទូរស័ព្ទបណ្តេីរជ្រុលចង្កូតទៅបុករ៉ឺម៉កកង់បីដែលម្ចាស់ចតស្ងៀមបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងាជេីងមួយចំហៀងរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ខែមីនាឆ្នាំ២២០​ នៅចំណុចផ្លូវលេខ១០១កែងផ្លូវលេខ២៦៦​  ស្ថិតនៅសង្កាត់បឹងត្របែកខណ្ឌចំការមន។ តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​មុនពេលកេីតហេតុមានរ៉ឺម៉កកង់បី​ passapp​ ចំនួន៣គ្រឿងបានចតនៅចិញ្ចេីមផ្លូវ៤៦៦​ ក្នុងទិសដៅពីត្បូងទៅជេីង​ ជារៀងរាល់ថ្ងៃ​ លុះមកដល់វេលាកតហេតុខាងលេីស្រាប់តែមានបុរសម្នាក់បេីករថយន្តកាមរីហាយប្រីតពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AR9383 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៦៦ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿននិងបេីកបរបណ្តេីរចុចទូរស័ព្ទបណ្តេីរមិនប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉ក(passapp)រុញផ្ទប់គ្នាបណ្តាល្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់ផ្ងាជេីងម្ខាងសំណាងមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅធិការនគរបាលខណ្ឌចំការមនរងចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ​ Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់បណ្ណសរសើរដល់មន្ត្រី និងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយប្រគល់បណ្ណសរសើរដល់មន្រ្តី និងសិល្បៈករ សិល្បៈការិនី ... Read More »

បើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងបណ្តោះអាសន្ននូវវត្ថុចាប់យក និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដោយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងបណ្តោះអាសន្ននូវវត្ថុចាប់យក និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្រោមអធិបតីលោករដ្ឋមន្រ្តី អង្គ វង្ស វឌ្ឍានានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ មន្ត្រីជាន់ខ្ពស់ក្រសួងបានអោយដឹងថា៖ កិច្ចប្រជុំពិនិត្យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលដោយ លោក កើត ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក នួនប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ចាប់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ ៨ កើត ខែផល្គុន ឆ្នាំកុរ ... Read More »

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីមនុស្ស០១នាក់ស្លាប់និងបាត់ខ្លួន០២នាក់នៅលើទូកនេសាទ០១គ្រឿង

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងស្រាវជ្រាវករណីមនុស្ស៣នាក់នៅលើទូកនេសាទមួយគ្រឿង ដែលមានម្នាក់ស្លាប់និង២នាក់ទៀតបាត់ខ្លួនមិនទាន់ដឹងមូលហេតុ ។របាយការណ៍បឋមពីសមត្ថកិច្ចប្រាប់ថា សាកសពបុរសជាកម្មករនេសាទម្នាក់ត្រូវបានគេប្រទះឃើញជាប់មង នៅចំណុចជិតកោះថាសក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ខែមិនា២០២០ ក្រោយពីបាត់ខ្លួនជាមួយអ្នកនេសាទលើទូកជាមួយគ្នាសរុប៣នាក់ ក្នុងពេលចេញទៅនេសាទកាលពីថ្ងៃទី១ខែមិនាឆ្នាំ២០២០។ ប្រភពពីម្ចាស់ទូកឈ្មោះលី គីមលីភេទស្រី អាយុ៣៧ឆ្នាំជនជាតិខ្មែរ រស់នៅក្រុម២៧ភូមិ៣សង្កាត់លេខ១ក្រុងព្រះសីហនុ ... Read More »

ប្រធានក្រុម Real Madrid ត្រៀមចាកចេញពីក្លិបរដូវកាលថ្មី

ប្រភពពីព័ត៌មានពីគេហទំព័រ Don Ballon បានចុះផ្សាយថា កិច្ចសន្យារបស់កីឡាករអន្តរជាតិអេស្បាញ Sergio Ramos ដែលជាប្រធានក្រុមក្លិបReal Madrid បច្ចុប្បន្ននឹងផុតកំនត់នៅខែ មិថុនា ឆ្នាំ២០២១ មានន័យថារដូវកាលថ្មី ២០២០–២០២១ ខាងមុខគឺជាឆ្នាំបង្ហាញខ្លួនចុងក្រោយឲ្យក្លិបតែរូបគេក៏អាចនិងចាកចេញមុនរដូវកាលថ្មីក៏ថា ... Read More »

អាជ្ញាធរប៉ុស្តិ៍ចោមចៅទី៣ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងចាប់បានតែមាន់ចំណែកអ្នកលេងរត់បាត់អស់

ភ្នំពេញ ​៖​ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ សហការ​ជាមួយ​កម្លាំងសង្កាត់បានឆ្មក់ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យកាលពី​វេលាម៉ោង​១រសៀល​ថ្ងៃទី​០៣​ខែ​មីនា​ឆ្នាំ​២០២០​ ចាប់យកមាន់បួនក្បាលនិងម៉ូតូ១គ្រឿង។ សមត្ថកិច្ចបានឲ្យដឹងថា​ ដោយមានប្រជាពលរដ្ឋល្អរាយការណ៍សម្ងាត់ថាមានក្រុមអ្នកញៀនល្បែងស៊ីសងប្រភេទបញ្ជល់មាន់ទេីបលោកវរសេនីយ៍ទោ​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បញ្ជាក់កម្លាំងចុះទៅបង្ក្រាបទីតាំងខាងលេីភ្លាមៗ។ សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងប្រតិបត្តិការ​បង្ក្រាបទីតាំងខាងលេីនេះសមត្ថកិច្ចចាប់យកមាន់​ចំនួន​ ... Read More »

បន្តបង្ក្រាបរោងសិប្បកម្មជនជាតិវៀតណាម កែឆ្នៃគ្រឿងសង្ហារឹម មួយកន្លែងផ្សេងទៀតក្នុងក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖  កម្លាំងសមត្ថកិច្ចចម្រុះរបស់កងរាជអាវុធហត្ថខេត្ត សហការគ្នានឹង កម្លាំងនគរបាលខេត្ត បរិស្ថានខេត្ត រដ្ឋបាលព្រៃឈើខេត្ត ចុះបង្រ្កាបរោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ មួយកន្លែងបន្តទៀត។ សម្បូរម្លេះរោងសិប្បកម្មឥតច្បាប់នេះ តើរដ្ឋបាលព្រៃឈើ គាត់មានតួនាទីអ្វី រួមទាំងលោកប្រធានមន្ទីរកសិកម្មខេត្តនោះ ទើបសិប្បកម្មកើតមានពេញ ស្ទើតែគ្រប់ទីកន្លែងក្នុងស្រុក ... Read More »

អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាករពាក់ព័ន្ធករណីលួចម៉ូតូ

ខេត្តស្វាយរៀង ​៖ ​ជនសង្ស័យម្នាក់ត្រូវបាន​សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង​បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ)នៅព្រឹកថ្ងៃអង្គារ​ ទី០៣​ ខែមីនា​ ឆ្នាំ​២០២០​។ យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះចឹង មិនវ៉ាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម ... Read More »

រសៀលនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី

ភ្នំពេញ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសសង្គ្រាម ប្រឆាំង វីរុស កូវីដ COVID-19

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអីន នៅថ្ងៃទី៣ ខែមីនា បានប្រកាស ចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំង វីរុស កូវីដCOVID-19 ហើយដាក់ស្ថាប័នរដ្ឋទាំងអស់ក្នុងភាពអាសន្ន ២៤លើ២៤ម៉ោង។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតី ម៉ូន ... Read More »

លោក ឃួង ស្រេង៖ ប្រសិនបើបងប្អូនអាជីវករ ផ្សារស្ទឹងមានជ័យ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការជួសជុល ជូនបងប្អូនភ្លាម ខណៈផ្សារកំពុងជួប នូវវិបត្ដិចាស់ទ្រុឌទ្រោមខ្លាំង

ភ្នំពេញ៖ ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ទ្រុឌទ្រោមខ្លាំង បានសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលនឹងអាចបង្ក ឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារនេះ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹក នាំមន្ត្រីជំនាញ ... Read More »

លោក ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ ប្រគល់ផ្ទះ៥៩ខ្នងជាអំណោយរបស់ លោក ហ៊ុន ម៉ាណែត ដល់យោធិនពិការ

ខេត្តបន្ទាយមានជ័យ ៖ នៅ ថ្ងៃ អង្គារ ១០កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ មីនា ឆ្នាំ២០២០ ... Read More »

ខំទុកចិត្ត ហៅមកបើករថយន្ត បែរជាបែកគំនិតលួចសម្ភារៈយកទៅលក់ ត្រូវម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកបើកបររថយន្តដឹកឥដ្ឋការ៉ូ បានធ្វើសកម្មភាពលួចយកកង់រថយន្តនិងបន្លំចាក់ប្រេងលើសលីត្រចំនួន០២លើក បានប្រហែល២០០លីត្រ ទៅលក់បានលុយស៊ីចាយអស់ ចុងក្រោយត្រូវម្ចាស់ដឹងក៏ឃាត់ខ្លួនយកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ តាមប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមីនាឆ្នាំ២០២០នេះថា ជនសង្ស័យមានឈ្មោះ ម៉េវ គ្នាង ... Read More »

មន្ដ្រីនគរបាលម្នាក់ចូលវាយសិស្សសាលាបណ្ដាលឲ្យរងរបួស៥នាក់ ព្រោះខឹងគេវាយកូនខ្លួន

(ភ្នំពេញ) ៖  បុរសម្នាក់ជាមន្ដ្រីនគរបាល បានចូលទៅប្រើហឹង្សាចាប់វាយយុវតីជាសិស្សផ្អើលពេញសាលាបង្កឲ្យរង របួស៥នាក់ កាលពីវេលាម៉ោង ០៨ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ប្រើអ្នកបើកម៉ូតូកង់បីបើករថយន្តជ្រុលបុករបងផ្ទះប្រជាពលរដ្ឋបាក់ជាច្រើនផ្ទាំង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពីល្វែងជាប់គ្នាបណ្ដាលឲ្យបាក់ទ្វារអស់ច្រើនផ្ទាំង សំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ២រំលងអាធ្រាតឈានចូលថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤៦ កែងនឹងផ្លូវលេខ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពត៌មានបានឱ្យដឹងថា ... Read More »

ប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងទឹកក្បែរស្ពានកោះបូ មិនទាន់ដឹងពីមូលហេតុ

កំពង់ឆ្នាំង ៖ សពបុរស់ម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកនៅចំណុចស្ពានកោះបូ ក្នុងភូមិសាស្ត្រឃុំសំ រោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០ ។ ប្រភពពីស្រុកកំពង់លែងបានឲដឹងថា ជនរងគ្រោះឈ្មោះហ៊ុ ហេង ភេទប្រុស ... Read More »

ក្រុមហ៊ុន Realestate.com.kh សម្ពោធជាផ្លូវការនៃពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន Realestate.com.kh បានសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំដែលមានប្រជាប្រិយភាពរបស់ខ្លួន ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ​នឹងជួយលើកតម្កើងវិស័យអចលនទ្រព្យ និង វិស័យដែលជាប់ពាក់ព័ន្ធផ្សេងទៀតឲ្យឈានទៅដល់សករាជថ្មីមួយ ។ ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រូវបានផ្ដួចផ្ដើតគំនិតធ្វើឡើងដោយស្ថាបនិកក្រុម ... Read More »

រាត្រីក្រេបទឹកឃ្មុំឥតន័យ ខាងស្រីខាងប្រុសវាយគ្នាផ្អើលពេញរោងការ

ភ្នំពេញ ៖ ពិធីមង្គលការជិតបញ្ចប់ទៅហើយស្រាប់តែផ្ទុះហឹង្សាវាយគ្នាផ្អើលពេញរោងការបណ្តាលអោយកូនកម្លោះរងរបួសប៉ោងមុខប៉ោងមាត់ ចំណែកភាគីខាងក្រុមគ្រួសារកូនក្រមុំរងរបួសស្រាលៗ ធ្វើអោយរាត្រីក្រេបទឹកឃ្មុំឥតន័យ ក្លាយជារាត្រីទឹកខ្មេះ កូនកម្លោះគេចខ្លួនទៅដេកផ្ទះម្តាយ ព្រោះខ្លាចបងប្អូនខាងកូនក្រមុំតាមវាយដល់ក្នុងបន្ទប់ផ្សំដំណេក ។ ហេតុការណ៍ផ្ទុះហឹង្សាក្នុងពិធីមង្គលការនេះបានកើតឡើងកាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ចំណុចគេហដ្ឋាន​​ខាង​ស្រី ​ស្ថិត​ក្នុង​​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ... Read More »

ហ្វូងសត្វទន្សោងប្រមាណជាង២០ក្បាល ក្នុងចំណោមជាង៨០ក្បាល បង្ហាញខ្លួននៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម

ខេត្តកំពង់ស្ពឺ ៖ បច្ចុប្បន្នសត្វទន្សោងកំពុងប្រឈមបាត់បង់ជិតផុតពូជ ដោយ​សារជនទុច្ចរិតបរបាញ់ គ្មានកោតខ្លាចញញើតច្បាប់ទាល់តែសោះ ។ ដូច្នេះបុគ្គលម្នាក់ៗ និងពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចត្រូវការពារថែរក្សាឲ្យបានគង់វង្ស ។ ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីហ្វូងសត្វទន្សោងប្រមាណជាង២០ក្បាល ក្នុងចំណោមជាង៨០ក្បាល ដែលជាប្រភេទសត្វជិតផុតពូជ កំពុងរស់នៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម ។ សហគមន៍ព្រៃឈើប្រាំបីមុម ... Read More »

លូនចូលក្រោមរថយន្តចាំមើលប្តី ចូលបន្ទប់សង្សារឡើងឋានសួគ៌ អស់ជាច្រើនម៉ោង ផ្អើលឆុរ

ភ្នំពេញ ៖ ស្រ្តីម្នាក់ ដឹងថាប្តីលួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីថ្មី ដែលជួលបន្ទប់ក្បែរគ្នា ហើយនាងបានលូនចូលក្រោមរថយន្តចាំមើលប្តី មានស្រីអស់ជាច្រើនម៉ោង រហូតទ្រាំមិនបានក៏ស្ទុះចេញមកចាប់នាងជាស្រីស្នេហ៍បោចសក់ឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ... Read More »

ឃើញម៉ូតូគេជិះចេញពីក្លឹបទាំងកណ្ដាលអធ្រាតនាំគ្នាជិះរថយន្ដនិងម៉ូតូដេញតាមវាយយកម៉ូតូតែពុំបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់

កណ្ដាល ៖ ក្រុមជនសង្ស័យ៥នាក់ក្នុងចំណោមបក្ខពួក៦នាក់ ខណឃើញម៉ូតគេជិះចេញពីក្លឹបកំសាន្ដទាំងកណ្ដាលអធ្រាត ក៏នាំគ្នាបើករថយន្ដ និងម៉ូតូដេញតាមវាយបម្រុងយកម៉ូតូពីយុវជនរងគ្រោះ តែពុំបានសម្រេចត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការចាប់ខ្លួនបាន៥នាក់ ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ ត្រង់ចំណុចភូមិត្រពាំងថ្ម ឃុំសំរោងលើ ... Read More »

Djokovic គ្រងតំណែង​​លេខ១ពិភពលោកកីឡាវាយតឺន្នីស

កីឡាករ​វាយ​តឺន្នីស​ (Tennis) សញ្ជាតិ​ស៊ែប៊ី Novak Djokovic បាន​ដណ្ដើម​តំណែង​ជើងឯក​ ​លេខ​១​ ក្រោយ​ប្រកួត​ឈ្នះ​ពាន​រង្វាន់Australian Open 2020 ក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​សញ្ជាតិ​អូទ្រីស Dominic Thiem ដោយពិន្ទុ ៦–៤, ... Read More »

ឃាត់ខ្លួនសង្ឃក្លែងក្លាយម្នាក់ឆែកឃើញត្រា ៥ និងឆាយាល័ក្ខណ៍គណ:មហានិកាយក្លែងក្លាយ៤

ខេត្តសៀមរាប ៖  កម្លាំងប៉ុស្ដិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលគោកចក និងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងសៀមរាប ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង និងមានការឯកភាពពីលោក ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ... Read More »

សិស្សជប៉ុន៥នាក់សុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ខណៈអ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកទេសគីរីរម្យ បញ្ចប់ការសិក្សាមុនកិច្ចសន្យា ថែមទាំងឲ្យសន្តិសុខប្រើហិង្សាដាក់ពួកគាត់

ខេត្តកំពង់ស្ពឺ ៖ នៅព្រឺកថ្ងៃ ចន្ទ ៩កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២០ សិស្សប្រុសជនជាតិជប៉ុនចំនួន៥រូប បានកើតទុក្ខមិនសុខចិត្ត ... Read More »

ឆេះផ្ទះជួសជុលម៉ូតូស្លាប់កុមារ២នាក់យ៉ាងអាណោចអាធ័ម និងឪពុកម្តាយរបួសធ្ងន់

ខេត្តព្រៃវែង ៖  អគ្គិភ័យមួយបានបំផ្លាញផ្ទះជួសជុលម៉ូតូមួយខ្នងខ្ទេចគ្មានសល់ ដោយសម្លាប់កុមារម្នាក់ក្នុងភ្នក់ភ្លើង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផាឯរាជធានីភ្នំពេញភ្លាមៗតែក្រោយមកបានស្លាប់ទៀត សរុប២នាក់ ខណៈឪពុកម្តាយក៏ រងរបួសធ្ងន់ផងដែរ ។ ហេតុការណ៍មានអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង ១២ និង៤៥នាទីរសៀល​ថ្ងៃ ចន្ទ ៩កើត ខែ ... Read More »

អាជ្ញាធរវៀតណាមរឹបអូសបានម៉ាស់ប្រើប្រាស់រួចរាប់តោន សង្ស័យឈ្មួញសម្អាតហើយ​លក់​ចេញ

វៀតណាម ៖ ម៉ាស់ដែលគេប្រើប្រាស់រួច ហើយ ត្រូវបានឈ្មួញប្រមូលយកទៅគរ ទុកនៅទីតាំងមួយកន្លែងស្ថិតភាគនិរតី នា ទីក្រុងហូជីមិញ ប្រទេសវៀតណាម នេះ បើយោងតាមការចុះផ្សាយរបស់កាសែត វៀតណាមឡាវដុង ដែលចេញផ្សាយនៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។ ... Read More »