ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងថា៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានកែសម្រួលវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa K) ចូលទៅកម្ពុជា។ (សូមអានព័ត៌មានលម្អិតដូចខាងក្រោម)៖ Read More »
Author Archives: sopha kol
ផ្ទះថ្មី២ខ្នងជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនពិការ និងគ្រួសារយោធិនមរណ: ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១, លោកឧត្តមសេនីយ៍ទោ ... Read More »
កម្ពុជា-ចិន នៅតែបន្តជួយគ្នាទៅវិញទៅមក ដើម្បីឆ្លងផុតការលំបាកនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការរក្សាបានទំនាក់ទំនងល្អរវាងកម្ពុជា-ចិន គឺកើតចេញពីការជួយគ្នាទៅវិញទៅមក បើទោះបីជាប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ... Read More »
ជាងមាសម្នាក់ ទម្លាយរឿងជាងមាសដូចគ្នា នៅខេត្ដស្ទឹងត្រែង ធ្វើខ្សែកឲ្យអតិថិជនរបស់ខ្លួន បង្កប់ស្នូលដែកពីក្នុង
ខេត្តស្ទឹងត្រែង៖ យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកមានឈ្មោះ Rothtana Heng បានលើកឡើងថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ម្សិលមិញនេះថា៖”បងៗ អ្នកលក់ប្លាកទីន នៅខេត្តស្ទឹងត្រែងសូមប្រុងប្រយ័ត្នចំពោះជាង ខ្សែក ផង ព្រោះប្រហោងសុទ្ធតែស្នូលខាងក្នុង”។ រឿងរ៉ាវដ៏ចាប់អារម្មណ៍មួយនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយមានបុរសម្នាក់ ... Read More »
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់រុស្ស៊ី ជំរុញឲ្យផ្តល់មីស៊ីល S-400នៅពេលនេះ
ក្រោយពេលចិនបញ្ជូនអាវុធការពារដែនអាកាសទៅកាន់ព្រំដែនដើម្បីទប់ស្កាត់ការវាយប្រហារពីប្រទេសឥណ្ឌានោះ ប្រទេសឥណ្ឌាឯណោះក៏បានបញ្ជូនអាវុធទំនើបៗជាច្រើន ក្នុងនោះមានទាំងយន្តហោះចម្បាំង មីស៊ីលនិងរថក្រោះជាច្រើនផងដែរទៅកាន់ព្រំដែន។ ដើម្បីយកប្រៀបនៅលើសមរភូមិ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានប្រញាប់ប្រញាល់ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីដើម្បីជំរុញឲ្យទីក្រុងមូស្គូ ប្រគល់មីស៊ីល S-400 នៅក្នុងពេលនេះ។ តាមសារព័ត៌មាន Economic Times បានផ្សាយថា រដ្ឋាភិបាលទីក្រុងញូវដេលីមានបំណងឲ្យរុស្ស៊ី ... Read More »
បាតុករជាង៤០០នាក់បង្កហិង្សាត្រូវបានចាប់ខ្លួននៅហុល្លង់ ពាក់ព័ន្ធកូវីដ-១៩
ទីក្រុងឡាអេ៖ ពលរដ្ឋជាច្រើននៅក្នុងប្រទេសហុល្លង់បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងការរិឹតត្បិតរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ពេលដំបូងបាតុកម្មធ្វើឡើងដោយសន្តិវិធីទេប៉ុន្តែក្រោយមកបានក្លាយទៅជាអំពើហិង្សា ក្រោយពីបាតុករមួយក្រុមបានប៉ះទង្គិចជាមួយប៉ូលិសប្រឆាំងកុបកម្ម នៅជិតស្ថានីយរថភ្លើង នាកណ្តាលទីក្រុង ។ ការប៉ះទង្គិចគ្នានោះបង្ខំឲ្យប៉ូលិសហុល្លង់ចាប់ខ្លួនបាតុករ ប្រហែល៤០០នាក់ និងប្រើប្រាស់រថយន្ដបាញ់ទឹកបំបែក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ... Read More »
សម្តេចតេជោ៖ ពលរដ្ឋណាជួបបញ្ហាការងារ អាចស្វែងរកការងារបាន នៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្ដាល
ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងក្នុងការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលថា អ្នកជួបបញ្ហាការងារអាចស្វែងរកការងារនៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះបាន ។ ... Read More »
កំពុងថតសុខៗស្រាប់តែមានគេខលមកប្រាប់ថាម្តាយរបស់តារាសម្តែងជើងចាស់ អ៊ុំ សក្កណា ទទួលមរណភាព
ភ្នំពេញ៖ ម្តាយបង្កើតរបស់តារាសម្តែង អ៊ុំ សក្កណា បានទទួលមរភាពហើយកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះដំណាលគ្នានឹងថ្ងៃដែលឪពុករបស់អ្នកនាងខាត់ សុឃីម ទទួលមរណភាព។ អ្នកស្រីមិនបានទាន់ដង្ហើមអ្នកម្តាយដែលមានវ័យជរា ឈឺរ៉ាំរ៉ៃនោះទេព្រោះតែកំពុងថតភាពយន្តមួយនៅភ្នំពេញ។ ម្តាយតារាសម្តែងជើងចាស់ អ្នកស្រី ... Read More »
អ៊ុន អាលីហ្សា អរគុណប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន
ភ្នំពេញ៖ តារាសម្តែង និងចម្រៀង អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចបញ្ចប់ការងារសិល្បៈទាំងស្រុងហើយក្រោយពីនាងបានពពោះកូនដំបូងដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក។ នាងថ្លែងអំណរគុណចំពោះប្រមុខរដ្ឋាភិបាលដែលបានសម្រេចអនុញ្ញាតឲ្យប្រជាជនខ្មែររស់នៅក្រៅប្រទេសទាំងអស់អាចធ្វើដំណើរមកទឹកដីកំណើតដែលជាឱកាសឲ្យស្វាមីនាងអាចធ្វើដំណើរមកមើលថែនាងគ្រាពរពោះជិតគ្រប់ខែហើយនោះ។ បើមិនមានការប្រែប្រួលទេអតីតតារាសម្តែង អ៊ុន អាលីហ្សាគ្រោងសម្រាលកូនស្រីដំណក់ឈាមដំបូងរបស់នាងនិងស្វាមីនៅអំឡុងខែកញ្ញា ខាងមុខនេះ ហើយស្វាមីនាងក៏អាចមានឱកាសធ្វើដំណើរពីសហរដ្ឋអាមេរិកមកមើលថែនាងនៅក្នុងអំឡុងខែកក្កដាខាងមុខនេះ។កូនស្រីនាងមានឈ្មោះរួចរាល់ហើយគឺឈ្មោះ ... Read More »
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនចោរលួចម៉ូតូ២នាក់ ទៅតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម ទៅតុលាការ ដើម្បីទទួលទោសតាមច្បាប់ ។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ អិ ... Read More »
រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀន សុីនយាន បុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងអ្នករួមដំណើរពីរនាក់រងរបួសធ្ងន់
ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចៀន សុីនយានមួយគ្រឿងបានបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនប្រុសស្រី២នាក់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ុង ឫទ្ធី កែងនឹងផ្លូវលេខ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកនិចពណ៌សពាក់ស្លាកលេខ ... Read More »
ថៅកែក្រុមហ៊ុន ដុកទ័រសុខភាពនិងសម្រស់ នាំផលិតផលឡេមកលក់ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាថៅកែក្រុមហ៊ុន King Diamond World co.,ltd (ដុកទ័រសុខភាពនិងសម្រស់) តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ករណីរំលោភលើទំនុកចិត្ត ទៅលើម្ចាស់ក្រុមហ៊ុន EAMLO ... Read More »
មនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ព្រោះរថយន្តធុនធំបុករថយន្តដឹកឥដ្ឋ
ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក ២នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តដឹកឥដ្ឋនៅខាងមុខជញ្ជាីងថ្លឹងរថយន្តកូនរីកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតប្រាប់ថា ជនរងគ្រោះ ជាអ្នកបើកបររថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ បានស្លាប់នៅកន្លែងកើតហេតុនោះ ... Read More »
ពិតជាអស្ចារ្យណាស់! អវកាសយានិកអាមេរិកបង្ហោះរូបភាព«សូរ្យគ្រាស»ពីម្សិលមុិញ ដែលថតបានពីលើទីអវកាស
បរទេស៖ វាពិតជាអស្ចារ្យខ្លាំងណាស់ដែលអវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញអំពីទិដ្ឋភាព «បាតុភូតសូរ្យគ្រាស» កើតឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ដោយថតបានពីលើទីអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ លោក ... Read More »
បើកម៉ូតូលឿនពេកដល់ផ្លូវកោងមិនបង្អង់ជ្រុលទៅបុកថ្មដួលបោកក្បាលស្លាប់
ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ដោយបុរសម្នាក់ឈ្មោះ ស៊ុន សំអឿន អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកបរម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤មានទិសដៅពីសមុទ្ររាម ឆ្ពោះទៅឃុំរាម ហើយដោយស្ថានភាពផ្លូវកោង ... Read More »
ខាត់ សុឃីម ជួបទុក្ខធំ ឪពុកទទួលមរណភាព
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះមុននេះលើគណនីហ្វេសប៊ុករបស់នាងអំពីដំណឹងដ៏សោកសៅក្នុងរូបភាពកាន់ទុក្ខព្រមសារខ្លីពីការបាត់បង់មនុស្សសំខាន់ថា៖ «លាហើយពុក»។ តាមការបញ្ជាក់របស់ស្វាមីនាងលើកឡើងថា អ្នកទទួលមរណភាពគឺពិតជាឪពុកបង្កើតរបស់នាងមែន។ ខាត់ សុឃីម មិនបានទទួលទូរស័ព្ទ ខណៈស្វាមីនាង លោក អ៊ិន ផាណូ ... Read More »
ផឹកស្រាដាច់បាយខ្យល់គរដេកស្លាប់តាមវាល ហើមស្អុយទើបសាច់ញាតដើររកឃើញ
ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧៖២៤នាទីព្រឹក ក្រោយទទួលដំណឹងពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកមនថា មានបុរសម្នាក់ផឹកស្រាដាច់បាយ ខ្យល់គរដេកស្លាប់តាមវាល ហើមស្អុយទើបសាច់ញាតដើររកប្រទះឃើញរួចមក ... Read More »
ចាប់បានជនសង្ស័យ២នាក់ចាក់ប្លន់ទ្រព្យមនុស្សប្រុសចរឹតស្រីកាលពីថ្ងៃមុន
ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលកន្លងមក ចាក់ជនរងគ្រោះជាមនុស្សប្រុសចរឹតស្រីជាច្រើនកាំបិតប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួលនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ... Read More »
ភ្ញាក់ផ្អើល! សុគន្ធ ថេរ៉ាយុ ប្រកាសលក់ផ្ទះជិត១លានដុល្លារអាមេរិក
ភ្នំពេញ៖ ស្ងប់ស្ងាត់រឿងជំងឺកូវីដ-១៩បន្តិច ស្រាប់តែភ្ញាក់ផ្អើលនឹងតារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ដែលបានប្រកាសលក់ផ្ទះ៤កន្លែងផ្សេងគ្នាដែលសរុបជាទឹកប្រាក់ប្រមាណជិត១លានដុល្លារអាមេរិកឯណោះ។ មហាជនអាចភ្ញាក់ផ្អើលសម្រាប់ការប្រកាសលក់ផ្ទះ៤ព្រមៗគ្នា ប៉ុន្តែសម្រាប់អ្នកជិតដិតតារាចម្រៀង សុគន្ធ ថេរ៉ាយុ មិនជាភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះតែពួកគេបានដឹងហើយថាតារាចម្រៀងរូបនេះមានទ្រព្យមិនធម្មតា។ តារារូបនេះគឺជាកូនប្រុសបណ្តូលចិត្តរបស់អ្នកជំនួញកូនកាត់ចិនក៏ជាអ្នកមានមុខជំនួញធំៗនៅក្នុងដៃផងដែរ។ ឆ្លុះបញ្ចាំងពីជីវិតមានទ្រព្យស្តុក ... Read More »
ការប្រកួតផ្តាច់ព្រ័ត្រ Adria Tour ត្រូវបានលុបចោល បន្ទាប់ពីធ្វើតេស្តរកឃើញកីឡាករម្នាក់មានផ្ទុកជំងឺកូវីដ-១៩
តាមការចេញផ្សាយរបស់គេហទំព័រស៊ីនហួរបានឲ្យដឹងនៅថ្ងៃចន្ទ ទី២២ មិថុនានេះថាការប្រកួតផ្តាច់ព្រ័ត្រនៃកីឡាវាយតឺន្នីស Adria Tour នៅទីក្រុង Zadar នៃឆ្នេរប្រទេសក្រូអាតត្រូវបានលុបចោលវិញបន្ទាប់ពីលោក Grigor Dimitrov សញ្ជាតិប៊ុលហ្គារីបានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកួតត្រូវបានផ្តួចផ្តើមដោយលេខ១ពិភពលោក Novak Djokovicក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកកីឡានិងដើម្បីរៃអង្គាសថវិកាសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩។ ... Read More »
កម្លាំងនគរបាលក្រុងក្រចេះចុះបង្រ្កាបទីតាំងបញ្ជល់មាន់ ដកហូតបានវត្ថុតាងជាច្រើន ចំណែកអ្នកចូលរួមលេងរត់បាតជើងសព្រាត
ខេត្តក្រចេះ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក្រោមបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានចុះបង្រ្កាបទីតាំងបញ្ជល់មាន់មួយកន្លែងដកហូតបានវត្ថុតាងជាច្រើននៅចំណុចក្នុងព្រៃខាងក្រោយសាលារៀនកាប៉ូ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ ... Read More »
Ronaldo និងលោក Sarri ជួបពិភាក្សាគ្នា ខណៈក្រុម Juventus មានគោលបំណងដោះស្រាយបញ្ហាធ្លាក់ទម្រង់លេង
កីឡាករ Cristiano Ronaldo និងអ្នកចាត់ការទូទៅលោក Maurizio Sarri បានពិភាក្សាអំពីកង្វះខាតទម្រង់លេងរបស់ក្រុមសេះបង្កង់ Juventus ចាប់តាំងពីបាល់ទាត់អុីតាលីចាប់ផ្តើម។ អតីតកំពូលតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ... Read More »
គ្រូបង្វឹក Liverpool ព្រួយបារម្ភពីរបួសរបស់ Milner និង Matip
អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Jurgen Klopp សង្ឃឹមថាការរងរបួសរបស់ James Milner និង Joel Matip ពេល Liverpool ប្រកួតជាមួយ Everton ... Read More »
Real Madrid ឡើងឈរកំពូលកំពូលតារាង ខណៈ Liverpool បានត្រឹមស្មើ
ក្រុមអធិរាជស Real Madrid បានឡើងទៅឈរនៅកំពូលតារាង La Liga ដោយសារជ័យជម្នះដ៏លំបាកមួយពីក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ។ ចំណែកក្រុមហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុម ... Read More »
ជាប់ចិត្តប្រើប្រាស់គ្រឿងញៀនមិនកែប្រែត្រូវនគរបាលក្រុងកែបឃាត់ខ្លួន
ខេត្តកែប៖ តាមការណែនាំរបស់លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តកែបនៅថ្ងៃអាទិត្យ១កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទីល្ងាចកម្លាំងអធិការដ្ឋាននគរបាលក្រុងកែបបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃធំនិងប្រជាការពារភូមិកំពង់ត្រឡាច បានចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន១ករណីនៅផ្ទះរបស់ឈ្មោះ ហោ ណៃ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកសិករ ស្ថិតក្នុងភូមិកំពង់ត្រឡាច ... Read More »
នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន
ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៦៖៣០នាទីល្ងាច នៅចំណុចភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញស្រុកជេីងព្រៃ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯកជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ... Read More »
ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេតកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ... Read More »
កាលពីថ្ងៃអាទិត្យ លោក ស៊ុន ចាន់ថុល អញ្ជើញជិះកង់សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល
ខេត្តកណ្តាល៖ នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »
សូមជួយស៊ែររកសាច់ញាតិផង!! យុវជនពីរនាក់ជិះម៉ូតូបុកគូទរថយន្តហុីយ៉ាន់ដាយដឹកជញ្ចូនរបស់ក្រុមហ៊ុន L.M.H ចតលេីចំណីផ្លូវស្លាប់គួរឲ្យសង្វេគ
ភ្នំពេញ៖ យុវជនពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងឌុបគ្នាជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយដឹកជញ្ជូនរបស់ក្រុមហ៊ុន L.M.H ដែលចតលេីដីចំណីផ្លូវយ៉ាងពេញទំហឹង ... Read More »
បន្តិចទៀតនេះ..! សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ភ្នំពេញ៖ នាពេលបន្តិចទៀតនេះ គឺនៅព្រឹកថ្ងៃទី ២២ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ... Read More »