ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Man City ចាញ់ Leicester City ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់២ទល់៥

ក្រុមខ្លាំងមេឃខៀវ Manchester City បានចាញ់ក្រុម​កញ្ជ្រោងខៀវ Leicester City ក្នុងលទ្ធផល២ទល់៥ នៅក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់មិនធ្លាប់មាន សម្រាប់រដូវកាលថ្មី២០២០-២០២១ កាលពីរាត្រីម្សិលមិញ។ ២គ្រាប់របស់ក្រុម​ម្ចាស់ផ្ទះ Man City រកបានដោយកីឡាករ Mahrez ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-កីឡាកររបស់ក្រុមមាន់ខ្នាយមាស Tottenham បានស្រឡាំងកាំងបន្ទាប់ពីខ្សែបម្រើអង់គ្លេស Dele Alli ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Paris St-Germain ... Read More »

Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor

អ្នកតំណាងកីឡាប្រដាល់ហ្វីលីពីនបានប្រាប់ AFP ថា អ្នកប្រដាល់ Manny Pacquiao កំពុងពិចារណាការប្រកួតជាមួយតារាក្បាច់គុនចម្រុះសញ្ជាតិអៀរឡង់ Conor McGregor នៅពេលដែលគាត់គ្រោងវិលមកសង្វៀនប្រកួតវិញ។ លោក Sean Gibbons ប្រធានក្រុមតំណាងកីឡាករ Manny ... Read More »

ព្រឹត្តិការណ៍អូឡាំពិក​នៅតែ​ធ្វើ​នៅ​ឆ្នាំក្រោយទោះជាប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ក៏ដោយ

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Thomas Bach បាន​ប្រកាសថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ បើ​ទោះ​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺឆ្លងកូវីដ-១៩ និងមានបញ្ហាប្រឈមដោយសារវិបត្តិជំងឺឆ្លងមួយនេះក៏ដោយ។  លោក Thomas Bach បាន​ធ្វើការប្តេជ្ញា​នៅ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ជាមួយ​អ្នករៀបចំ​កម្មវិធី​កីឡា​អូ​ឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ២០២០ របស់​ម្ចាស់ផ្ទះ​ជប៉ុនដោយលោកសង្ឃឹមយ៉ាងមុតមាំថា ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ឆ្នាំ២០២១នេះ ... Read More »

Man City ជិតឈានដល់ការចុះហត្ថលេខាយកកីឡាករ Ruben Dias ពីក្លិប Benfica

ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខានាំយកកីឡាករ Ruben Dias ពីក្លិបBenfica របស់ព័រទុយហ្គាល់។ ក្លិបយក្សនៅ Premier League មួយនេះបានដេញថ្លៃកីឡាករ Jules ... Read More »

មនុស្ស១.០០០នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងមួយថ្ងៃសម្រាប់ព្រឹត្តិការណ៍ French Open

អ្នកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍វាយតឺន្នីស French Open ឆ្នាំនេះត្រូវបានថយចុះមកនៅត្រឹម១.០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងប៉ារីសនិងនៅជុំវិញទីក្រុងប៉ារីស។ លោក Jean Castex នាយករដ្ឋមន្ត្រីបារាំងបានប្រាប់ទូរទស្សន៍បារាំងថា“យើងនឹងអនុវត្តច្បាប់ដូចគ្នានៅ Roland Garros និងកន្លែងផ្សេងទៀត។ យើងនឹងអនុវត្តពីចំនួន៥.០០០នាក់មកនៅត្រឹម១០០០នាក់។ ជាមួយនឹងស្ថានភាពជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ ... Read More »

Flamengo ស្នើសុំពន្យារពេលប្រកួត ខណៈកីឡាករ១៦នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិប Flamengo បានស្នើសុំសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ពន្យារពេលការប្រកួតរបស់ពួកគេជាមួយ ក្រុមPalmeiras នៅថ្ងៃអាទិត្យបន្ទាប់ពីមានកីឡាករចំនួន១៦នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ម្ចាស់ការពារតំណែងជើងឯកលីគកំពូលប្រេស៊ីល និង Copa Libertadores បានឲ្យដឹងថា ពួកគេមានតែកីឡាករ៩ នាក់ប៉ុណ្ណោះដែលអាចរកចូលលេងសម្រាប់ការប្រកួតជាមួយក្រុម Allianz ... Read More »

អាជ្ញាកណ្តាលជនជាតិអុីតាលីម្នាក់និងដៃគូរបស់គាត់ត្រូវគេចាក់សម្លាប់

អាជ្ញាកណ្តាលសញ្ជាតិអុីតាលីលោក Daniele De Santis និងដៃគូរបស់គាត់គឺអ្នកនាង Eleonora Manta ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះរបស់ពួកគេ។ ការចាក់សម្លាប់ដ៏ឃោរឃៅនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅជុំវិញប្រទេសអុីតាលីដែលជាកន្លែងដែលលោក De Santis គឺជាមន្ត្រីដែលទទួលបានការគោរពខ្ពស់នៅក្របខ័ណ្ឌអុីតាលី Serie C ។ ... Read More »

ខ្សែប្រយុទ្ធវ័យជ្រេ Ibrahimovic រកឃើញមានផ្ទុកជំងឺកូវីដ-១៩

ក្លិប AC Milan បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករZlatanIbrahimovic នឹងខកខានការប្រកួតវគ្គជម្រុះជុំទី៣នៃពានរង្វាន់ Europa League បន្ទាប់ពីកីឡាករសញ្ជាតិស៊ុយអែតរូបនេះបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩។ កីឡាករនៅក្នុងក្លិប AC Milan ទៀតដូចជា កីឡាករ Rossoneri ... Read More »

ក្រុម BayernMunich ឈ្នះពានរង្វាន់ UEFA Super Cup ក្រោយឈ្នះ Sevilla២-១

ក្រុម Bayern Munich បានយកឈ្នះក្រុម Sevilla ក្នុងលទ្ធផល ២-១ ក្នុងការប្រយុទ្ធដ៏ស្វិតស្វាញមួយសម្រាប់ព្រឹត្តិការណ៍ UEFA Super Cup ដែលមានរយៈពេលរហូតដល់១២០នាទីកាលពីថ្ងៃព្រហស្បតិ៍។ នៅនាទីទី១៣ក្រុមអេស្ប៉ាញ Sevilla ទទួលបានបាល់ពិន័យ១១ម៉ែត្របន្ទាប់ពី ... Read More »

សកម្មជនចលនាអូឡាំពិកនៅកម្ពុជា ត្រូវបាន WOA ផ្ដល់សញ្ញាបត្រទទួលស្គាល់ជាសមាជិក និងជាបុគ្គលឆ្នើម

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាសកម្មជនចលនាអូឡាំពិកដ៏សកម្មនៅកម្ពុជា ត្រូវបានសមាគមអត្តពលិកអូឡាំពិកពិភពលោក World Olympians Association (WOA) នៃគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ផ្ដល់សញ្ញាបត្រតែងតាំងជាសមាជិក និងទទួលស្គាល់លោកជាសកម្មជនឆ្នើម ... Read More »

UEFA យល់ព្រមលើការប្តូរកីឡាករចំនួន៥នាក់នៅក្នុងការប្រកួតយូរ៉ូ ២០២១

គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានសំរេចចិត្តអនុញ្ញាតឱ្យប្រទេសនានាលេងបានចំនួន៣ប្រកួតជំនួសឱ្យការលេងចំនួន២ ប្រកួតក្នុងកំឡុងពេលប្រកួតអន្តរជាតិនាខែមីនា និងកញ្ញា ឆ្នាំ២០២១ ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយសមាគមក្លិបអឺរ៉ុប និងលីគនៅអឺរ៉ុបដើម្បីរកកាលបរិច្ឆេទដែលបានបាត់បង់ដោយសារការលុបចោលការឈប់សម្រាកអន្តរជាតិនៅខែមីនា ឆ្នាំ២០២០ និងការពន្យារពេលការប្រកួតជើងឯកយូរ៉ូឆ្នាំ២០២០ ។ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ... Read More »

ក្រុមកីឡាបាល់ទាត់ ចំនួន ១០ក្រុមចូលរួម ខណៈការប្រកួតលីគទី២ ចាប់ផ្ដើមដើមខែក្រោយ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំ ពិធីចាប់ឆ្នោតការប្រកួត ជម្រើសជើងឯក លីគទី២ (League-2) រួចរាល់ហើយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញនេះ ដោយមាន បេក្ខភាពចូលរួម១០ក្រុម ។  ... Read More »

លោក Domenicali ដែលជាអតីតប្រធានក្រុម Ferrari ក្លាយជានាយកប្រតិបត្តិ Formula 1

វេបសាយ racefans.net បានរាយការណ៍ថា អតីតគ្រូបង្វឹកក្រុម Ferrari លោក Stefano Domenicali នឹងត្រូវតែងតាំងជំនួសលោក Chase Carey ជានាយកប្រតិបត្តិក្រុម Formula 1។ ព័ត៌មាននេះមិនមានការអត្ថាធិប្បាយជាផ្លូវការណាមួយពី ... Read More »

Henderson បង្ហាញពីក្តីសុបិនក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ Man United

អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហមបាននិយាយថារូបគេបានបំពេញក្តីសុបិនមួយបន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមបិសាចក្រហម។ Henderson បានចាប់ផ្តើមជំនួសកន្លែងរបស់អ្នកចាំទីលេខមួយពីDavid de Gea និងរក្សាបានមិនឲ្យគូប្រកួតស៊ុតចូលទី (Clean Sheet) ខណៈដែលក្រុមបិសាចក្រហម Manchester United បានយកឈ្នះ LutonTown ... Read More »

ប៉ារ៉ាហ្គាយ, ប៉េរូនឹងជួបគ្នាក្នុងថ្ងៃបើកឆាកវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អាមេរិកខាងត្បូង

អង្គភាពគ្រប់គ្រងបាល់ទាត់ក្នុងតំបន់អាមេរិកខាងត្បូង (CONMEBOL) បានអះអាងថា ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមជម្រើសជាតិប៉េរូក្នុងការបើកការប្រកួតជម្រុះ World Cup ២០២២ នៅតំបន់អាមេរិកខាងត្បូងនៅខែក្រោយ។ អង្គភាពនេះបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Defensores del Chaco ក្នុងទីក្រុង Asuncion ... Read More »

ខ្សែការពារ Moussa Wague របស់ក្លិប Barcelona ផ្ទេរទៅក្រុម PAOK Salonika ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Barcelona បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្តល់លក្ខខណ្ឌខ្ចីជើងដល់កីឡាករអន្តរជាតិសេណេហ្គាល់ MoussaWague ទៅកាន់ក្លិប PAOK Salonika របស់ក្រិកសម្រាប់រដូវកាលដែលនៅសល់។ កិច្ចព្រមព្រៀងនេះនឹងក្លាយជាការខ្ជីជើងលើកទី២របស់ Wagueក្នុងរយៈពេល២រដូវកាលបន្ទាប់ពីគាត់បានចំណាយកាលពីរដូវកាលមុនលេងឲ្យក្លិប Nice នៅប្រទេសបារាំង។ កីឡាករវ័យ២១ឆ្នាំរូបនេះលេងបានតែ៤ប្រកួតប៉ុណ្ណោះនៅក្លិបBarcelona និងមិនបានចូលរួមក្នុងការប្រកួតមិត្តភាពមុនរដូវកាលរបស់ក្លិបឡើយដោយបញ្ជាក់ថា ... Read More »

អ្នកចាត់ការទូទៅក្លិប West Ham United និងកីឡាករ២នាក់ទៀតធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

អ្នកចាត់ការក្លិប West Ham United លោក David Moyes និងកីឡាករ២នាក់របស់ក្លិបបានធ្វើតេស្តរកឃើញជំងឺឆ្លងកូវីដ-១៩។ ក្លិបត្រូវបានជូនដំណឹងអំពីការធ្វើតេស្តវិជ្ជមាននេះ ខណៈពេលកំពុងត្រៀមសម្រាប់ការប្រកួតកម្មវិធី League Cup កាលពីថ្ងៃអង្គារជាមួយក្រុមHull City ដែលក្រុម ... Read More »

Juventus ស្វាគមន៍ Morata ត្រឡប់មកទីក្រុង Turin វិញមុនការរំពឹងទុក

ក្រុមសេះបង្កង់ Juventus បានស្វាគមន៍កីឡាករ Alvaro Morata ត្រឡប់មកទីក្រុង Turin វិញមុនការរំពឹងទុករបស់ខ្សែប្រយុទ្ធរូបនេះនឹងវិលទៅចូលរួមជាមួយក្រុមជើងឯកអុីតាលី Serie A មួយនេះ។ Morata ត្រូវបានគេរាយការណ៍ថានឹងចូលរួមជាមួយ Juventus ក្នុងការខ្ចីប្រាក់ពីក្លិប ... Read More »

Novak Djokovic លើកពាន Italian Open ក្រោយយកឈ្នះ Diego Schwartzman វគ្គផ្តាច់ព្រ័ត្រ

កីឡាករវាយតឺន្នីសលេខ១ក្នុងពិភពលោក Novak Djokovic បានឈ្នះជើងឯកកម្រិត Masters ជាលើកទី៣៦ ក្រោយពីផ្តួលកីឡាករ Diego Schwartzman ក្នុងកម្មវិធីវាយតឺន្នីស Italian Open ។ កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានលេងក្នុងការប្រកួតលើកដំបូងរបស់ខ្លួនចាប់តាំងពីត្រូវបានដកចេញពីការប្រកួតកម្មវិធី US ... Read More »

ថ្នាក់ដឹកនាំកីឡាបាញ់កាំភ្លើង ជំរុញការប្រកួតឲ្យបានច្រើន ដើម្បីបង្កើនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម-២០២៣

ភ្នំពេញ៖ លោក​ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានជំរុញមន្ដ្រីក្រោមឱវាទ ក្នុងការរៀបចំការប្រកួតឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីសម្រួចសមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅរកការប្រកួតលើឆាកអន្ដរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ការថ្លែងបែបនេះក្រោយពេលសហព័ន្ធបានសម្រេចបង្កើតក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាអន្តរជាតិ នៅក្នុងមហាសន្និបាតវិសាមញ្ញ ... Read More »

សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត «ក» ដើម្បីត្រៀមខ្លួនថ្ងៃប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ លោកកែវ រ៉េមី បានបញ្ជាក់ថា ក្នុងនាម ជាអាជ្ញាកណ្តាល គឺការផ្តល់ភាព យុត្តិធម៌ ជូនដល់ កីឡាករ កីឡាការិនី គឺមានភាពសំខាន់ ខ្លាំងណាស់ ជាពិសេស មិនត្រូវប្រកាន់ ... Read More »

ខ្សែបម្រើ Gundogan របស់ក្រុម Man City ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ខ្សែបម្រើ Ilkay Gundogan របស់ក្រុមមេឃខៀវ Manchester City បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានបញ្ជាក់ថា ... Read More »

ក្លិប Flamengo កីឡាករ៦នាក់មានវីរុសកូវីដ-១៩

កីឡាកររបស់ក្លិប Flamengo ចំនួន៦នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនពេលការប្រកួតក្របខ័ណ្ឌ Copa Libertadores របស់ក្លិបនៅប្រទេសប្រេស៊ីលប៉ះក្រុម Barcelona SC របស់ក្លិបប្រទេសអេក្វាឌ័រ។ ដំណឹងនេះបានកើតឡើង៣ថ្ងៃបន្ទាប់ពីក្រុមម្ចាស់ជើងឯករងមួយនេះបរាជ័យ ៥-០ លើក្រុម Independiente del Valle ... Read More »

Juventus មិនចុះហត្ថលេខាយក Suarez របស់ Barcelona ឡើយ

នាយកផ្នែកកីឡារបស់ក្លិបសេះបង្កង់ Juventus លោក Fabio Paratici បានបញ្ជាក់ថា តារាឆ្នើមរបស់ក្រុម Barcelona ខ្សែប្រយុទ្ធ Luis Suarez នឹងមិនចូលរួមជាមួយម្ចាស់ជើងឯក Serie A នោះទេ ... Read More »

កីឡាករ៥នាក់ដកខ្លួនចេញពីវគ្គជម្រុះ French Open បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

កីឡាករដែលមិនបញ្ចេញឈ្មោះចំនួន៥នាក់បានដកខ្លួនចេញពីការប្រកួតវគ្គជម្រុះកីឡាវាយតឺន្នីស French Open បន្ទាប់ពីកីឡាករ២នាក់ និងគ្រូបង្វឹកម្នាក់បានធ្វើតេស្តរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ដែលការប្រកួតជម្រុះបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ សេចក្តីថ្លែងការណ៍មួយបានថា “អ្នករៀបចំការប្រកួត Roland-Garros អាចបញ្ជាក់ពីកីឡាករ២នាក់នៅក្នុងការប្រកួតជម្រុះបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ចំណែក៣នាក់ផ្សេងទៀតបានបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធជាមួយគ្រូបង្វឹកម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺនេះផងដែរ។ សេចក្តីថ្លែងការណ៍បានបន្តថា ស្របតាមពិធីសារសុខភាពនៃការប្រកួតកីឡាករទាំង៥នាក់នឹងមិនចូលរួមប្រកួតក្នុងវគ្គជម្រុះដែលនឹងចាប់ផ្តើមកាលពីថ្ងៃចន្ទទេ ហើយនឹងផ្តាច់ខ្លួននៅដោយឡែកពីគេក្នុងរយៈពេល៧ថ្ងៃ។ សរុបមកការធ្វើតេស្តិចំនួនលើមនុស្ស៩០០នាក់ ... Read More »

Juventus ចាប់ផ្តើមជ័យជម្នះលើកដំបូងក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោកPirlo ខណៈហង្សក្រហមLiverpool បន្តឈ្នះ

ក្រុមតំណែងជើងឯក Juventus នៅអុីតាលី Serie A ទទួលបានជ័យជម្នះសម្រាប់ថ្ងៃបើកឆាករដូវកាលថ្មី២០២០-២០២១ ក្រោមការដឹកនាំលោកAndrea Pirlo ទៅលើក្រុម Sampdoria ក្នុងលទ្ធផល ៣ទល់០ កាលពីយប់ថ្ងៃអាទិត្យ។ ចំណាយពេលតែ១៣នាទីកីឡាករ Dejan ... Read More »

Son រកបាន៤គ្រាប់ជួយឲ្យ Tottenham Hotspur ឈ្នះគូប្រកួតសម្រាប់សប្តាហ៍ទី២នៅលីគកំពូលអង់គ្លេស

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនក្នុងការប្រកួតកាលពីម្សិលមិញសម្រាប់ក្រុមTottenham Hotspur ដោយរកបាន៤គ្រាប់ម្នាក់ឯងសម្រាប់ការប្រកួតសប្តាហ៍ទី២នៃក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ទៅលើក្រុមម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ៥ទល់២។ ក្នុងការប្រកួតនោះក្រុមម្ចាស់ផ្ទះ Southampton មានឱកាសរកគ្រាប់បាល់នាំមុខមុនទៅលើក្រុម ... Read More »

កីឡាការិនីលេខ២ពិភពលោក Simona Halep ឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Italian Open

កីឡាការិនីវាយតឺន្នីសលំដាប់លេខ២ពិភពលោកនាង SimonaHalep បានបន្តដំណើរដើម្បីមានសង្ឈឹមឈ្នះពានរង្វាន់Italian Open ជាលើកទី ១ របស់នាងបន្ទាប់ពីនាងបានផ្តួលកីឡាការិនី Garbine Muguruza ក្នុងលទ្ធផល ៦–៣ ,៤–៦ ,៦–៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុងរ៉ូម។ កីឡាការិនីវាយតឺន្នីសលំដាប់កំពូលវ័យ២៨ឆ្នាំរូបនេះបានផ្តួលគូប្រជែងរបស់នាងអាយុ២៦ឆ្នាំក្នុងសិតទី១ ។ ... Read More »

Tottenham បញ្ជាក់ពីការវិលត្រឡប់របស់ Bale ក្នុងលក្ខខណ្ឌខ្ចីជើង

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបញ្ជាក់ពីការវិលត្រឡប់របស់កីឡាករ Gareth Bale ក្នុងការខ្ចីជើងពីក្រុម Real Madrid រួមជាមួយនឹងការទិញខ្សែការពារឆ្វេងSergio Reguilon លើកិច្ចសន្យារយៈពេល៥ឆ្នាំ។ Bale ត្រឡប់ពីក្លិប Tottenham ... Read More »