ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ឆ្លងចរន្តអគ្គិសនីឆាបឆេះបង្គោលភ្លើងមួយកន្លែងនៅក្បែរវិទ្យាល័យបឹងកេងកង

ភ្នំពេញ ៖មានករណីឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងមួយបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០២០ចំណុចក្បែរវិទ្យាល័យបឹងកេងកង ស្ថិតនៅតាមដងផ្លូវ៧១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីបង្គោលភ្លើងហើយពួកគាត់បាននាំគ្នាបានយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ចំនួនជិត២០បំពង់តែស្ថានភាពភ្លើងនៅតែឆេះមិនអន់ថយពួកគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីហៅរថយន្តពន្លត់អគ្គីភ័យចុះទៅជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកនាយប៉ុស្តិ៍បានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២ គ្រឿងមកបាញ់ពន្លត់អស់តែមួយគ្រឿងទើបរលត់ជាស្ថាពរ។ភ្លាមនោះដែរមិនយូរក្រោយពីកើតហេតុបានឃើញមន្ត្រីរបស់អគ្គិសនីកម្ពុជាជិះរថយន្តរួមនិងសម្ភារ:បានចុះទៅជួយតភ្ជាប់បណ្ដាញភ្លើងជូនប្រជាពលរដ្ឋភ្លាម ... Read More »

អ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នគ្មានគោលបំណងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ

ភ្នំពេញ៖ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នគ្មានគោលបំណងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ ។ លោកបន្តថា៖ តែផ្ទុយទៅវិញច្បាប់នេះបង្កើតឡើងគ្រាន់តែ ដើម្បីផ្តល់សិទ្ធិអំណាចដល់រាជរដ្ឋាភិបាលដឹកនាំគ្រប់គ្រងប្រទេសជាតិពេលជួបគ្រោះអាសន្នណាមួយប៉ុណ្ណោះ។ លោក ម៉ម ប៊ុន នាងអ្នកនាំពាក្យព្រឹទ្ធសភាបានហៅការព្រួយបារម្មណ៍របស់មតិមួយចំនួនដែលថា សេចក្តីព្រាងច្បាប់ស្តីពី ... Read More »

បណ្ឌិត្យសភានគរបាលកម្ពុជា បន្តផ្អាកការសិក្សារបស់និស្សិត សិក្ខាកាម និងសិស្សនគរបាលជាតិ ទាំងនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំង៦ មួយរយៈពេលទៀត

ភ្នំពេញ៖ បណ្ឌិត្យសភានគរបាលកម្ពុជា បន្តផ្អាកការសិក្សារបស់និស្សិត សិក្ខាកាម និងសិស្សនគរបាលជាតិ ទាំងនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំង៦ មួយរយៈពេលទៀត ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងស្ដីពីការចូលរៀនវិញតាមជាក់ស្ដែងនៅពេលក្រោយ ។ នេះបើយោងតាមលិខិត របស់បណ្ឌិត្យសភានគរបាលកម្ពុជា ... Read More »

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ទទួលបានជ័យជំនៈក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៥ ខែមេសា

ប្រទេសកូរ៉េខាងត្បូង៖ គណបក្សប្រជាធិបតេយ្យ DP ដែលកាន់អំណាច កូរ៉េខាងត្បូង ទទួលបានជ័យជំនៈក្នុងការបោះឆ្នោតសភា នីតិកាលទី២១ ។ តាមលទ្ធផលបណ្តោះអាសន្នដែលបាន ប្រកាសនៅថ្ងៃទី១៦ខែមេសា គណបក្សកាន់អំណាចទទួលបាន ១៨០កៅអី ។ ចំណែកគណបក្សប្រឆាំង UFPទទួលបាន ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ Updated Covid-19 Situation in Cambodia & Thailand as of 16 ... Read More »

ប្រេងឥន្ធនៈបន្តចុះថ្លៃ៖ ​សាំងធម្មតា២.២៥០រៀល, ​ម៉ាស៊ូត២.៣០០រៀលក្នុងមួយលីត្រ ​ចាប់ពីថ្ងៃទី១៦-៣០ ខែមេសា

​ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះថា តម្លៃប្រេងឥន្ធនៈតាមស្ថានីយ៍នានាទូទាំងប្រទេស ដោយត្រូវកំណត់ការលក់២.២៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង២.៣០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។ ... Read More »

រយៈពេល២៤ម៉ោង បារាំងមានអ្នកស្លាប់ដល់១៤៣៤នាក់

ប្រទេសបារាំង៖ គិតដល់ថ្ងៃទី១៦ ខែមេសានេះ បារាំងឈានដល់កម្រិតកំពូលហើយ នៃចំនួនអ្នកស្លាប់ដោយកូវីដ-១៩ គឺមានរហូតដល់ទៅ១៤៣៤នាក់។ ក្រសួងសុខាភិបាល ប្រទេសបារាំង បានប្រកាសថា ចំនួនអ្នកស្លាប់ ដោយសារតែ កូវីដ-១៩ នៅក្នុងប្រទេសនេះ បានកើនឡើងដល់ចំណុចកំពូលហើយ។ សារព័ត៌មាន ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយពីយកកាំបិតកាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់

កណ្ដាល៖ ជនសង្ស័យម្នាក់ យកកាំបិតកាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមចាប់ខ្លួន ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ... Read More »

គណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យធ្វេីការវាយបំផ្លាញទូហ្គេមជាច្រេីនគ្រឿង

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១៦ខែ​ មេសា​ ឆ្នាំ២០២០​ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ​ បា​នធ្វេីការវាយបំផ្លាញ ទូហ្គេមជាច្រេីនគ្រឿងដែលកម្លាំងអាជ្ញាធរបង្ក្រាបបានកន្លងមក។  លោកហែម​ ដារិទ្ធិ​ អភិបាលនៃគណះអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានប្រាប់ឱ្យដឹងថា​ ទូហ្គេមដែលត្រូវបានវាយបំផ្លាញនោះមាន៖​ ទូហ្គេមបាញ់ត្រីចំនួន០៧គ្រឿង​ កុំព្យូទ័រចំនួន១២គ្រឿង​ និងLEDចំនួន០២គ្រឿង ... Read More »

ប្រមុខUN៖ «ពិភពលោកត្រូវតែពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងគិតគូរពីផលប្រយោជន៍រួមជាសកល ដើម្បីកម្ចាត់ជំងឺរាតត្បាតសកល COVID-19»

(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានធ្វើសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូខុនហ្វឺរិន ជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានបញ្ជាក់ថា «មានតែវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពតែមួយប៉ុណ្ណោះ ... Read More »

ក្រោយលោក ដូណាល់ ត្រាំ ផ្អាកជំនួយទៅ WHO មូលនិធិកំពូលមហាសេដ្ឋី Bill Gates បន្ថែមថវិកា១៥០លានដុល្លារ ដើម្បីជម្រុញការផលិតវ៉ាក់សាំងប្រឆាំង COVID-19

លោកស្រី ម៉ាលីនដា ដែលជាភរិយារបស់កំពូលមហាសេដ្ឋីអាមេរិក បៀល ហ្គេតស៍ និងជាសហស្ថាបនិក នៃមូលនិធិ បៀល និង មេលីនដា ហ្គេតស៍ (The Bill & Melinda ... Read More »

ការធ្វេសប្រហែសរបស់មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើអោយជនសង្ស័យចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង

ភ្នំពេញ៖ ពាក់ព័ន្ធក្នុងរឿងជនសង្ស័យចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង តាមរយៈការធ្វេសប្រហែសរបស់នាយប៉ុស្តិ៍ ត្រូវបានអធិការនគរបាលខណ្ឌ ធ្វើរបាយការណ៍ពីការធ្វេសប្រហែសរបស់មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើអោយជនសង្ស័យចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង ត្រូវបានបញ្ជូនទៅស្នងការ ដើម្បីពិនិត្យនិងសម្រេច នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ សូមបញ្ជាក់ថា៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈលើកូនស្រីខ្លួនឯងអាយុ១៤ឆ្នាំ បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំង ... Read More »

ចាប់​បញ្ជូន​ជនសង្ស័យចំនួន០៣នាក់រួមទាំងវត្ថុតាង​ ពាក់ព័ន្ធ​ចាប់ជំរិតទារប្រាក់ទៅតុលាការ

ភ្នំពេញៈ នារសៀលថ្ងៃទី១៥ខែមេសាឆ្នាំ២០២០ សមត្ថកិច្ចបឹងកេងកង បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់រួមទាំងវត្ថុតាង ដែលជាជនជាតិចិនទៅសាលាដំបូងរាជធានីភ្នំពេញពីបទចាប់ជំរិតទារប្រាក់ ( ចាប់មនុស្សដាក់ក្នុងរថយន្ដទារប្រាក់) នៅចំណុចក្នុងបន្ទប់លេខ៩០២​ ជាន់ទី៩​ សណ្ឋាគារ​ ហាយហៀងមីងជូ​ ផ្លូវលេខ២៧៨​ ភូមិ៥​ សង្កាត់បឹងកេងកងទី១ ... Read More »

Update ៖ គិតត្រឹមម៉ោង​ ៨និង៣០នាទី ថ្ងៃទី​១៦ មេសា​ ២០២០​ ពុំរកឃេីញអ្នកជំងឺ​ COVID-19​ថ្មី នៅកម្ពុជាទេ មានតែព្យាបាលជាសះស្បើយ០២នាក់បន្ថែមកើនដល់ ៩៨នាក់

ភ្នំពេញ៖ រហូតម៉ោង​ ៨និង៣០នាទី ថ្ងៃទី​ ១៦ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ ដដែល​ និង ២ករណីជាសះស្បេីយ​ ... Read More »

ខឹងជំពាក់លុយមិនសងនឹងដេញចេញពីផ្ទះជួលមិនព្រមចេញ ផ្ទុះហឹង្សាវាយអ្នកជួលផ្ទះបាក់ម្រាមដៃប៉ោងមុខសងជំងឺចិត្ត៦០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ៖ស្រ្តីជាម្ចាស់ផ្ទះជួលម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ១ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីប្រើហឹង្សាវាយទៅលើអ្នកជួលផ្ទះបណ្តាលអោយបាក់ឆ្អឹងម្រាមដៃនិងពោរមុខ ដោយសារតែខឹង ជំពាក់ប្រាក់មិនព្រមសងនិងដេញមិនព្រមចេញ។ទោះបីជាយ៉ាងណា បន្ទប់ពីឃាត់ខ្លួន ក៍មានការសម្របសម្រួលហើយ ជនបង្កក៍បានចេញលុយថ្លៃព្យាបាលចំនួន៦០០ដុល្លារដើម្បីបញ្ចប់រឿង។ ការប្រើហឹង្សារនេះបានកើតកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០នៅចំណុចផ្ទះជួលក្នុងផ្សារទំនប់ ក្នុងភូមិ ទួលគោក សង្កាត់ទួលសង្កែ១ ... Read More »

សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិភាពចរាចរណ៍​ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សម្តេចបន្តថា៖ ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលដ្ឋនិងកូនក្មួយកម្មករកម្មការនីយកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំអោយឆ្លងរោគកូវីដ-១៩ ... Read More »

ថ្ងៃចូលឆ្នាំថ្មី ហង្សសម្បើមស័ក្តជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហារ និងអារម្មណ៍សោកស្តាយក្រោយពីម្តាយបង្កើតរបស់តារាសម្តែង ហង្ស សម្បើមស័ក្តទទួលមរណភាពព្រោះតែជំងឺប្រចាំកាយកាលពីរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២០នេះ។ លោក ហង្ស សម្បើម​ស័ក្ដ ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថាលោក​មាន​ម្ដាយ​ជរា​ម្នាក់​មាន​កើត​ជំងឺ​មហារីក ហើយ​លោក​ប្រឹង​ប្រែង​ធ្វើ​ការងារ​សិល្បៈ​ទាំង​ឡាយ ដើម្បី​បាន​ប្រាក់​មក គឺ​គ្រាន់​តែ​ទុក​មើល​ថែនិង​ព្យាបាល​អ្នក​មាន​គុណ​ប៉ុណ្ណោះ។ អ្នកសិល្បៈបង្ហើបថាកន្លងទៅតារាសម្តែងរូបនេះប្រឹងប្រែងនឹងការងារគ្រប់មុខឲ្យតែអាចរកប្រាក់ចំណូលបានដើម្បីទប់ទល់នឹងជីវភាព ... Read More »

អតីត​កីឡាករបិសាចក្រហម Fellaini ជាសះស្បើយ​ពី Covid-19

អតីត​ខ្សែ​បម្រើ​របស់ក្លិបបិសាចក្រហម Man Utd កីឡាករ MarouaneFellaini ដែលកំពុងលេងឲ្យ​ក្លិប​ Shandong Luneng ប្រទេស​ចិន បាន​ជា​សះស្បើយ​ពី​ជំងឺ Covid-19 ហើយ ក្រោយ​សម្រាក​ព្យាបាល​អស់​ជាច្រើន​សប្ដាហ៍។ សេចក្ដី​ប្រកាស​មួយ​របស់​ក្លិប Shandong ... Read More »

ក្លិបយក្ស២នៅអេស្ប៉ាញប្រជែងគ្នាទិញ Aubameyangក្នុងតម្លៃ៤៤លានផោន

ក្លិបយក្សអេស្បាញ Real Madrid បានដាក់ជាសំណើរផ្លូវការមួយ ហើយក្នុងការសុំចចារទិញកីឡាករខ្សែប្រយុទ្ធ Aubameyang ពីក្លិប Arsenal ដែលមានគូប្រជែងក្លិប Barcelona ក្នុងប្រទេសអេស្ប៉ាញតែមួយដែរក៏ចង់បានកីឡាកររូបនេះដូចគ្នា។ គិតចាប់តាំងតែពីបានលក់កីឡាករ Cristiano Ronaldoទៅឲ្យ Juventus ... Read More »

កម្មវិធីប្រណាំងកង់នៅប្រទេសបារាំងគ្រោងពន្យារពេលដោយសារករណីឆ្លងរាលដាលនៃវីរុសកូរ៉ូណា

បារាំង៖កម្មវិធីប្រណាំងកង់ដ៏ធំមួយនៅប្រទេសបារាំងត្រូវបានពន្យារពេលបន្ទាប់ពីមានការហាមឃាត់របស់រដ្ឋាភិបាលបារាំងក្នុងការប្រមូលផ្តុំគ្នាព្រោះតែទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ ប្រធានាធិបតីបារាំងលោកEmmanuel Macron បានថ្លែងថា ការរឹតត្បិតលើព្រឹត្តិការណ៍សាធារណៈនឹងបន្តរហូតដល់ពាក់កណ្តាលខែកក្កដា។ ការប្រណាំងកង់ដ៏ធំបំផុតនៅប្រទេសបារាំងគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា ខាងមុខ។ ម្ចាស់ជើងឯកប្រណាំងកង់របស់ចក្រភពអង់គ្លេសលោក Chris Froomeដែលជាមិត្តរួមក្រុមរបស់លោក Bernal គ្រោងនឹងចូលរួមប្រកួតនៅក្នុងឆ្នាំនេះដែលនឹងចាប់ផ្តើមនៅទីក្រុង Nice ... Read More »

ដំណឹងល្អដដែលថ្ងៃនេះ គ្មានអ្នកឆ្លងជំងឺកូវីដ-១៩ទេ , ព្យាបាលជាសះស្បើយ២នាក់បន្ថែម កើនដល់៩៨នាក់ហើយបានជាសះស្បើយ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ២នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ៩៨នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២៤នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបិទបញ្ចប់ការដាក់កំហិតឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើចរាចរណ៍ធម្មតាឡើងវិញ ចាប់ពីម៉ោង៦៖០០ព្រឹកថ្ងៃទី១៦ ខែមេសានេះតទៅ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃនេះបានចេញសេចក្តីសម្រេចមួយ ដោយប្រកាសបិទបញ្ចប់ការដាក់កំហិត នូវការធ្វើចរាចរណ៍ឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋទាំងអស់ ធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបានជាធម្មតាឡើងវិញ ចាប់ពីម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះតទៅ។ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ យើងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ មុននេះក្នុង Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏មានទំនួលខុសត្រូវគ្រប់យ៉ាងដល់ជនរួមជាតិ និងប្រទេសជាតិ បានបង្ហោះសារថា៖ «*Profile និង Page ផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សុំទៅ រដ្ឋមន្ត្រីក្រសួងការងារ ចាត់វិធានការចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ លើកម្មករ កម្មការិនី ពេលត្រឡប់មកធ្វើការវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើសំណើសុំទៅ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់វិធានការចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ លើកម្មករ កម្មការីនី ដែលនឹងវិលត្រឡប់មកចូលបម្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរួច។ ការស្នើសុំបែបនេះជាវិធានការ ការពារសុខមាភាពដល់ជនរួមជាតិ បង្ការ ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕ដោយ៖សហការី Read More »

Update ៖ ករណីជនដៃដល់ ជានគរបាល បាញ់សម្លាប់ប្អូនថ្លៃរឿងប្រចណ្ឌ ,ជនរងគ្រោះជាជនសុីវិលទេ

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត ឈឿន សុចិត្ត បានចេញទៅកាន់កន្លែងកើតហេតុភ្លាមៗ ខណៈទទួលដំណឹងបឋមថា៖ មន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ។ តែទីបំផុត ខ្មាន់កាំភ្លើងជា មន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង ពិតប្រាកដមែន ។ ... Read More »

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានជួបពិភាក្សាការងារជាមួយលោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយលោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជា ... Read More »

លោកត្រាំ កំពុងធ្វើឲ្យមហាអំណាចអាមេរិកបាត់បង់ឥទ្ធិពល ប្រទេសជាមិត្តក៏ឃ្លាតឆ្ងាយ

ពិភពលោកកំពុងប្រឈមវិបត្តិវិស័យសុខាភិបាល បង្កឡើងដោយកូវីដ-១៩ហើយប្រទេសនៅលើពិភពលោកបានរួបរួមគ្នាដើម្បីទប់ស្កាត់ឲ្យបានលឿនបំផុត ដោយចំណាយប្រាក់ជាច្រើន នៅលើវិស័យស្រាវជ្រាវសុខាភិបាល ដើម្បីផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ។ អង្គការសុខភាពពិភពលោកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពទប់ស្កាត់។ ប៉ុន្តែនៅពេលនេះប្រទេសមហាអំណាចទីមួយនៅលើពិភពលោក បែជាប្រកាសឈប់ផ្តល់ជំនួយ ដល់អង្គការសុខភាពកំពូលមួយនេះ ធ្វើឲ្យ ប្រទេសទាំងអស់នៅលើពិភពលោក ខឹងសម្បាយ៉ាងខ្លាំង ដល់ទង្វើមិនសមហេតុផលរបស់មហាអំណាចអាមេរិក ... Read More »

ព័ត៌មានបឋម៖ មុននេះបន្តិច៖ មន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ

ខេត្តកណ្តាល៖ មុននេះបន្តិច នាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ។  ជនដៃដល់ជាបងថ្លៃជនរងគ្រោះ ឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ ... Read More »

🇫🇷ប្រធានាធិបតីបារាំងថ្លែងអំណរគុណដល់អ្នកដែលបានជួយសង្គ្រោះព្រះវិហារ Notre Dame de Paris ហើយសន្យាកសាងឡើងវិញក្នុងរយៈពេល៥ឆ្នាំ

ក្រុងប៉ារីស៖ កាលពីមួយឆ្នាំមុននៅថ្ងៃនេះ ព្រះវិហារ Notre Dame ប្រទេសបារាំងត្រូវបានឆាបឆេះ។ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមលោក Emmanuel Macron បានថ្លែងអំណរគុណដល់អ្នកទាំងអស់ដែលបានជួយសង្គ្រោះអ្នកផ្ដល់ជំនួយនិងអ្នកសាងសង់នៃព្រះវិហារបារាំងកាលពីមួយឆ្នាំមុនបន្ទាប់ពីអគ្គិភ័យដែលបានបំផ្លាញព្រះវិហារNotre Dame de Paris និងបង្កឲ្យមានការរំជើបរំជួលនៅជុំវិញពិភពលោក។ លោកបានថ្លែងថា«យើងមិនភ្លេចពីភាពក្លាហានអ្នកដែលបានជួយសង្គ្រោះព្រះវិហារពីអណ្ដាតភ្លើងនិងសប្បុរសធម៌ដ៍ធំធេង ... Read More »

ប្រទះឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​រត់​ឆ្លងដែនពីប្រទេសថៃ​ ចូលស្រុក​ទាំងដៃ​ជាប់ខ្នោះ​

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានជួបបុរសម្នាក់ដើរកាត់ព្រៃពីប្រទេសថៃ(ខេត្តត្រាត)មកកម្ពុជា(ខេត្តកោះកុង)ដោយដៃមានជាប់ខ្នោះនិងមានរបួសផងដែរ កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើការដោះខ្នោះដែលមានរបួសនៅក៏ដៃ និងលាងសំអាតរបួសដើម្បីសាកសួរនៅព័ត៌មានផ្សេងៗមាន៖ បុរសខាងលើមានឈ្មោះ រស់ រឿន ភេទ ប្រុស អាយុ ៣៤ ... Read More »