ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

“ប្រពៃណាស់ ដែលដូមីណូភីហ្សាបានធ្វើរឿង ដែលជាគំរូល្អដល់សង្គម”

ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ក្រុមលោកគ្រូ-អ្នកគ្រូពេទ្យ បងៗកងកម្លាំងមានសមត្ថកិច្ច បានចុះ​ប្រមូល​យក​សំណាកធ្វើ​ការ​តេស្ត​ លើក​ទី២​ នៃ​ព្រឹត្តិការណ៍​ “២៨ ​វិច្ឆិកា” នៅពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិច។ ... Read More »

តំណាង លោក ហ៊ុន ម៉ានី បានយកថវិកា ចំនួន ១២៥ ០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ ដោយមានការចាត់តាំងពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ លោក គីម រិទ្ធី លោក នួន ផារ័ត្ន និង ... Read More »

និស្សិត​កូរ៉េខាងត្បូង​ម្នាក់ ក្នុងសម័យ​កូ​វីដ​-១៩ យក​ម៉ាស់​គេ​បោះចោល​ច្រើនសន្ធឹក​ ទៅច្នៃធ្វើជា​កៅអីអង្គុយ

អន្តរជាតិ៖ យ៉ាងដែរចំពោះនិស្សិត​កូរ៉េខាងត្បូង​ម្នាក់ ផ្នែក​រចនា​គ្រឿងសង្ហារឹមខណៈដែលរូបគេធុញទ្រាន់​នឹង​សំរាម​រប៉ាត់រប៉ាយក្នុងសម័យ​កូ​វីដ​-១៩ ហើយ​វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់​ព្រោះម៉ាស់ទាំងនោះត្រូវបាន​គេ​ប្រើ​រួចយកទៅបោះចោល​ច្រើនសន្ធឹក ស្រាប់តែនិស្សិតរូបនេះ បាន​បង្កើត​ដំណោះស្រាយ​ល្អ​សម្រាប់​បរិស្ថាន​មួយ តាមរយៈ​ការយក​ពួកវា​ទៅ​ច្នៃ​ធ្វើ​កៅអីអង្គុយ​។ និស្សិត​កូរ៉េខាងត្បូង​រូបនេះ ឈ្មោះ Kim Ha-neul អាយុ​២៣​ឆ្នាំ ផ្នែក​រចនា​គ្រឿងសង្ហារឹម បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ... Read More »

បុរសម្នាក់អាយុ៣២ឆ្នាំចាប់លោកយាយអាយុ៨១ឆ្នាំរំលោភសេពសន្ថវៈបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ពិតជារឿងមិនគួរឲ្យជឿសោះដែលយុវជនម្នាក់អាយុ៣២ឆ្នាំបែរជាទៅចាប់រំលោភសេពសន្ថវៈលោកយាយអាយុ៨១ឆ្នាំរហូតបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា ប៊ុនធឿន ... Read More »

ទាស់សម្តីគ្នាបង្កជាអំពើហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកអូរយ៉ាដាវធ្វើការឃាត់ខ្លួនពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតផ្គាក់)ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងន់ធ្ងរត្រង់ក្បាល។ ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង២០:៣០នាទីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០នៅត្រង់ចំណុចផ្ទះកម្មករស្នាក់នៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សាក់ឈឿង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចៀរជ័រកៅស៊ូ ... Read More »

លោក ម៉ម ប៊ុននាង និងលោកជំទាវ បរិច្ចាគថវិកា ២០,០០០,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ២០,០០០,០០០រៀល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ... Read More »

ក្រសួងបរិស្ថាន រំលឹកអំពី”ភ្នំ ដូនពេញ”

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ បានរំលឹកអំពីភ្នំដូនពេញ ដោយដកស្រង់ចេញពីប្រភពHeritages Dairy- បេតិកភណ្ឌ​ប្រចាំថ្ងៃ ហើយបញ្ជាក់ថាតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ។ ក្រសួងបរិស្ថានបានបន្តថា ... Read More »

គិតត្រឹមថ្ងៃទី​១១ ខែធ្នូនេះ! អ្នក​ឆ្លង​កូ​វីដ​-១៩ លើ​ពិភពលោក ឡើងដល់​ជាង​៧០.៧១​លាន​នាក់​,​ក្នុងនោះ​ជាង​១.៥៨​លាន​នាក់​ស្លាប់

អន្តរជាតិ៖ បើគិត​ត្រឹម​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក កើនឡើងដល់​ជាង​៧០.៧១​លាន​នាក់​ហើយ ​ក្នុងនោះ​អ្នកស្លាប់ជាង​១.៥៨​លាន​នាក់​ និងអ្នកជាសះស្បើយ​ជាង​៤៩​លាន​នាក់​។ ខណៈសហរដ្ឋអាមេរិក ឥណ្ឌា និង​ប្រេ​ស៊ី​ល នៅតែ​បន្ត​រងគ្រោះ​ថ្នាក់ខ្លាំងជាងគេ​បំផុត​។​ សូមជម្រាបថា ​ក្នុងចំណោម​ជាង​៧០.៧១​លាន​ករណីខាងលើនេះសហរដ្ឋអាមេរិក ... Read More »

តោះស្វែងយល់អំពីការបោកបញ្ឆោតតាមរយៈ Phishing, Vishing និង Smishing

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងអំពីការបោកបញ្ឆោតតាមរយៈ Phishing, Vishing និង Smishing ក្នុងនោះបានលើកឡើងថា, កាលពីចុងខែកន្លងទៅ នាយកដ្ឋានបានផ្សព្វផ្សាយជូនលោកអ្នករួចមកហើយទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ ... Read More »

ស៊ី​រី ​កិច្ចចរចា​រដ្ឋធម្មនុញ្ញដែលគ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​២៥មករា​ខាងមុខនេះ​ ក្រោម​ការខ្វែងគំនិត​គ្នា​ និង​មានភាព​តានតឹង​

អន្តរជាតិ៖ ដើម្បីផ្តោតលើ​គោលការណ៍​ជា​មូលដ្ឋាន​ដែល​ត្រូវ​រួមបញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី​ គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​២៥ ខែមករា​ ឆ្នាំ២០២១ខាងមុខនេះ​ ក្រុមប្រឆាំង​ដែលកំពុង​បះបោរ​នៅក្នុង​ប្រទេស​ស៊ី​រី ​បាន​យល់ព្រម​ថា​របៀបវារៈ​នៃ​កិច្ចប្រជុំ​បន្ទាប់​របស់​ពួកគេ។ ​បើតាមមន្រ្តីបេសកកម្ម​ពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​ស៊ី​រី​ លោក Geir Pedersen បាន​ទទួលស្គាល់ថា វា​មិនមាន​ការវិវត្ត​ច្រើន​នោះទេ ប៉ុន្តែ​វា​អាច​បើកទ្វារ​ឱ្យ​កាន់តែ​ធំ​ជាង​មុន​ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​កាន់តែ​ទូលំទូលាយ​មួយ​។​ ជាមួយគ្នានេះលោក​Geir ... Read More »

សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមបណ្តាញទាក់ទង និងធនាគារ ចំនួន៦ កន្លែង

ភ្នំពេញ៖ សូមរំឮកថា៖ សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមបណ្តាញទាក់ទង និងធនាគារមួយចំនួន៦ កន្លែង និងងាយៗបំផុត រងចាំគ្រប់ពេល។ សូមបញ្ជាក់ថា៖សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូរងគ្រោះបន្ទាប់ពីជនសង្ស័យរូបនេះចូលលួចម៉ូតូរបស់គេដល់ក្នុងផ្ទះ។ ហេតុការណ៍ភ្ញាក់ផ្អើលបាត់ម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០  ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះមានឈ្មោះ  ញ៉ាញ់ សារ៉ានពិសិដ្ឋ  អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ... Read More »

កិច្ចការសេដ្ឋកិច្ចការទូតកម្ពុជា-កូរ៉េបានដំណើរការវិវត្តន៍ជាបន្ដបន្ទាប់គួរជាទីមោទនៈ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក​ KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូត ដឹកនាំដោយ លោក ឡុង ឌីម៉ង់ ... Read More »

អភិបាលស្រុកវ័យក្មេង ៖ កូវីដ-១៩មិនមែនជាឧបសគ្គរាំងស្ទះដល់ការងារអភិវឌ្ឍន៍មូលដ្ឋាននោះទេ

ខេត្តសៀមរាប៖ កូវីដ-១៩មិនមែនជាឧបសគ្គរាំងស្ទះដល់ការងារអភិវឌ្ឍន៍មូលដ្ឋាននោះទេ។ នេះជាលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្នុងពិធីបើកការដ្ឋានផ្លូវក្រាលគ្រួសក្រហមទទឹង៦ម៉ែត្រ ប្រវែងសរុបជាង ៧គីឡូម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលស្រុក ដើម្បីតភ្ជាប់ជាយុទ្ធសាស្ត្រភូមិដាច់ស្រយាលមួយនៃឃុំឃុនរាម ... Read More »

ចម្លែកទេ ! ខណៈលោក ថន វីរៈ ដែលត្រូវបាន បញ្ជាការដ្ឋានអង្គរក្ស បណ្តេញចេញពីក្របខ័ណ្ឌ ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម

ខេត្តព្រះសីហនុ៖ បុគ្គលជាឈ្មួញរកស៊ីដីធ្លីដ៏ល្បីល្បាញម្នាក់ ឈ្មោះ លោក ថន វីរៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ត្រូវបានបញ្ជាការដ្ឋានអង្គរក្ស ធ្វើលិខិតមួយគោរពជូនលោកអភិបាលខេត្តព្រះសីហនុ ថា លោក ថន ... Read More »

អតីតកីឡាករបាល់ទាត់ជម្រើសជាតិអុីតាលី និងជាម្ចាស់ពានរង្វាន់ World Cup លោក Paolo Rossi ទទួលមរណភាពក្នុងវ័យ៦៤ឆ្នាំ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី១០ ខែធ្នូថា វីរបុរសបាល់ទាត់អុីតាលីដែលបានជួយឲ្យក្រុមជម្រើសជាតិទទួលបានជ័យជំនះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៨២ Paolo Rossi បានទទួលមរណភាពក្នុងវ័យ៦៤ឆ្នាំ។ ភរិយារបស់លោក Rossi គឺលោកស្រី Federica Cappelletti ... Read More »

អតីតម្ចាស់ពានលេខ២ពេជ្រកំពុងច្នៃ អេង ស្រីអូន ផ្ទុះការគាំទ្រក្នុងបទ”អូនមិនមែនជាធនាគារ”

ភ្នំពេញ៖ ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ ម្ចាស់ពានលេខ២ពេជ្រ កំពុងច្នៃ កញ្ញា អេង ស្រីអូន បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីក្រោយពីអ្នកនាងបញ្ចេញបទចម្រៀងថ្មីក្នុងផលិតកម្ម Gold គឺបទ”អូនមិនមែនជាធនាគារ”.បទចម្រៀងថ្មីនេះទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។ មុនលេចចេញការគាំទ្រខ្លាំងលើបទនេះគឺបទ”ថែអូនផងទាន់អូនស្រលាញ់ខ្លាំង” ក៏ទទួលបានការគាំទ្រមិនធម្មតាផងដែរកាលពីពេលកន្លងទៅ ស្របនឹងសមត្ថភាពរបស់នាងត្រូវបានចាប់ផ្តើមគេទទួលស្គាល់បណ្តើរៗហើយ។ ​តាមការបញ្ជាក់ពីតារាចម្រៀងរូបនេះបានបញ្ជាក់ថា នាងបានឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល១០ឆ្នាំមក ... Read More »

រកឃើញអ្នកឆ្លងកូវីដ-១៩ ម្នាក់ថ្មីទៀត ឆ្លងពីមិត្តភក្តិដែលចូលហាង Zando បឹងកេងកង ឈ្មោះ ទីម ស្រីពេជ្រ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានកូវី១៩ ថ្មីម្នាក់ទៀត ដែលបានឆ្លងពីមិត្តភក្តិ ដែលចូលហាង Zando បឹងកេងកង ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកជំងឺកូវីដ១៩ ... Read More »

បុរសម្នាក់ដាច់ចិត្តចង.កសម្លាប់ខ្លួនចោលប្រពន្ធនិងកូន៣នាក់​ ដោយបន្សល់ទុកពាក្យថា..

ភ្នំពេញ​ ៖​ ពិតជាមិននឹកស្មានដល់ថា​ បុរសម្នាក់ជាកម្មករសំណង់បានសម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹក​ ស្លាប់ចោលប្រពន្ធនិងកូន៣នាក់​ បង្ករការភ្ញាក់ផ្អើលដល់អ្នករស់នៅជាប់បន្ទប់ជួល​ក្បែរគ្នា​ និង សមត្ថកិច្ចចុះមកពិនិត្យ​ កាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃព្រហស្បតិ៍​ ទី១០ ខែធ្នូ ឆ្នាំ២០២០ ... Read More »

រថយន្តឡិចសុីសRX300បុកម៉ូតូហុងដាឌ្រីមនៅផ្លូវបែកជាបួនពេញទំហឹង​ បណ្ដាលឲ្យរបួសពីរនាក់

ភ្នំពេញ​ ៖​ រថយន្តឡិចសុីសRX300​ បេីក​បុកម៉ូតូហុងដាឌ្រីម​ពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យមនុស្សរបួស២នាក់​ បង្កការភ្ញាក់ផ្អេីល​ដល់អ្នកដំណេីរកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១១​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ២០៥​ កែងផ្លូវ៣៨៤​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។  ... Read More »

កម្មវិធីទំនាក់ទំនងបណ្ដាញសង្គមរបស់ក្រុមហ៊ុន Facebook កំពុងតែមានភាពរអាក់រអួល

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា៖ ចាប់ផ្ដើមពីប៉ុន្មានម៉ោងមុននេះ កម្មវិធីទាំងអស់របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែមានភាពរអាក់រអួលដែលរាប់បញ្ចូលទាំងកម្មវិធីដ៏ពេញនិយមផ្សេងៗទៀតរបស់ក្រុមហ៊ុននេះមានដូចជា Instagram, Messenger, WhatsApp និង Facebook។ បញ្ហានេះបានធ្វើឱ្យអ្នកប្រើប្រាស់មានផលលំបាកក្នុងការចូលទៅក្នុងគណនីរបស់ពួកគេ ព្រមទាំងការទាញយករូបភាពនិងវីដេអូជាដើម។ បញ្ហានេះបានកើតមានឡើងច្រើននៅក្នុងប្រទេសអឺរ៉ុប ប៉ុន្តែសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ី ក៏កំពុងតែជួបប្រទះនឹងបញ្ហានេះជាមួយកម្មវិធីមួយចំនួនខាងលើនេះ ... Read More »

ចំនួនជនភៀសខ្លួន​នៅលើពិភពលោក កើនឡើងជាង ៨០លាននាក់​

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) បានប្រកាសថា ចំនួនជនភៀសខ្លួននៅលើពិភពលោកកើនឡើងជាង ៨០លាននាក់ គិតត្រឹមពាក់កណ្តាលឆ្នាំ​២០២០​ ក្នុងពេលដែលការឆ្លងរាលដាលកូ​វីដ​-១៩​​កាន់តែខ្លាំងពិបាកការពារ ជនភៀសខ្លួន។ តាមរបាយការណ៍របស់(UNHCR) ពលរដ្ឋរាប់សិបលាននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះ ទៅភៀសខ្លួន​ ដោយសារតែ​អំពើហិង្សា សង្គ្រាមស៊ីវិល ​ ហើយការឆ្លងរាលដាលកូវីដ-​១៩​បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការរស់នៅរបស់ជនភៀសខ្លួន​។​ ... Read More »

ព័ត៌មានបន្ថែម៖ ក្រសួងសុខាភិបាល អំពាវនាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើតេស្តយកសំណាកលើកទី៣ សូមពាក់ម៉ាស់រក្សានូវគម្លាតសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យមានការចម្លងទៅអ្នកដទៃ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ សូមអំពាវនាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើតេស្តយកសំណាកលើកទី៣ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខ សូមរក្សានូវគម្លាតសុវត្ថិភាព ដោយសារយើងមានទីតាំងច្រើន ... Read More »

មានអ្នកសារព័ត៌មាន ​៤២នាក់រងការសម្លាប់នៅក្នុងឆ្នាំ​២០២០

តាមសហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) បានប្រកាសថា  មានអ្នកសារព័ត៌មាន​៤២នាក់​​ រងការសម្លាប់ ពេលកំពុងបំពេញការងារ​នៅក្នុងឆ្នាំ​២០២០​។ ជាមួយគ្នានេះមានអ្នកសារ​ព័ត៌មាន​២៣៥នាក់ ត្រូវជាប់ឃុំ​ផងដែរ។ តាមសារព័ត៌មានBaophapluat.vn  នៅថ្ងៃទី១០ខែធ្នូបានផ្សាយថា​​ ប្រទេស និងដែនដី ដែលមានអ្នកសារព័ត៌មានរងការសម្លាប់ច្រើនបំផុតក្នុងឆ្នាំ​២០២០ មានដូចជា ម៉ិចស៊ីកូ ... Read More »

រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៨,៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ដំណាក់កាលដំបូង គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ

ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ សរុបទាំងអស់ ៣៨ ៧៨៦ ១៧០ដុល្លារហើយ ដែលក្នុងនោះមានជាលុយដុល្លារ ៣៨ ៣៨០ ០២០ដុល្លារ និងលុយខ្មែរ ១ ៦២៤ ៦០០ ... Read More »

វិធានការទាន់ពេលវេលាជូនប្រជាពលរដ្ឋ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

ភ្នំពេញ៖ បន្ទាប់ពីបានទទួលសារពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានផ្តល់ព័ត៌មានបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដេីម្បីដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយ ផ្លូវលេខ ១៣៤ សង្កាត់ផ្សារដ៉េប៉ូទី២​ ខណ្ឌទួលគោក ដែលមានយាន្តដ្ឋានជួសជុលរថយន្តឈ្មោះ​ ជាងហេង និងឈ្មោះ សំ​ អឿន ... Read More »

ទាហានថៃឃាត់ខ្លួនពលរដ្ឋខ្មែរ១១នាក់និងពលរដ្ឋថៃម្នាក់ដែលឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចស្រុកតាព្រះយ៉ា បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន១១នាក់ដែលឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ។ការចាប់ខ្លួនពលរដ្ឋខ្មែរពីសំណាក់សមត្ថកិច្ចថៃធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២០នៅចំណុចឈរជើងស្ថិតតាមបន្ទាត់ព្រំដែនក្នុងស្រុកគោកឃ្យូងខេត្តស្រះកែវប្រទេសថៃ។       យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចថៃបានឲ្យដឹងថា ស្របពេលដែលប្រទេសថៃកំពុងដាក់ក្នុងភាពអាសន្នដោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមច្រកព្រំដែននានារវាងប្រទេសកម្ពុជា-ថៃត្រូវបានបិទ ពលរដ្ឋប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់មិនឲ្យមានការឆ្លងកាត់ទៅមក។ស្របពេលដែលកំពុងរឹតបន្តឹងការរីករាលជំងឺកូវីដ-១៩នេះដែរ គេបានឃើញពលរដ្ឋខ្មែរមួយចំនួនបានលួចឆ្លងដែនតាមបន្ទាត់ព្រំដែនចូលជ្រៅទៅក្នុងភូមិ ណងឃែន ឃុំណងមួង ... Read More »

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក​ ចោទប្រកាន់មហាវិទ្យាល័យនៅអាមេរិកទទួលជំនួយពីចិន

រដ្ឋមន្ត្រីការបរទេស អាមេរិក លោកMike Pompeo បានចោទប្រកាន់សកលវិទ្យាល័យ​ និងមហាវិទ្យាល័យនានានៅអាមេរិក បានទុកឲ្យចិន លួចបច្ចេកវិទ្យា​​ និងវិទ្យាសាស្ត្រ របស់ទីក្រុងវ៉ាស៊ីនតោន​ តាមរយៈការផ្តល់ជំនួយជាច្រើនពីទីក្រុងប៉េកាំង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​Mike Pompeo កាលពីថ្ងៃទី​៩ខែធ្នូ បានបញ្ជាក់ថា​«សាលារៀននៅអាមេរិក ... Read More »

ក្រសួងសុខាភិបាល បង្ហាញទីតាំងទី៧កន្លែង ដែលនឹងត្រូវយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៣ នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបង្ហាញទីតាំងទី៧កន្លែង ដែលនឹងត្រូវយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៣ នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខ។ ... Read More »

មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ត្រួតពិនិត្យ ការហ្វឹកហ្វឺនប្រឡងបាញ់គ្រាប់កៀប របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនប្រើប្រាស់កាំភ្លើងធំប្រភេទអូសសណ្តោង ១២២D៣០ និង ៧៦មីលីម៉ែត្រ

ខេត្តកំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញត្រួតពិនិត្យ ការហ្វឹកហ្វឺនប្រឡងបាញ់គ្រាប់កៀប របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនប្រើប្រាស់កាំភ្លើងធំប្រភេទអូសសណ្តោង ១២២D៣០ និង ... Read More »