ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រថយន្ដយីឌុបដឹកចំនៀរឈើក្រឡាប់ផ្ងារជើង

ខេត្តកំពង់ធំ៖ រថយន្ដយីឌុបម៉ាក ហ៊ីយ៉ានដាយ 5ផ្លូវ ដឹកចំនៀរឈើក្រឡាប់ផ្ងារជើង នៅចំណុច ភូមិ ធនម៉ូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីវេលាម៉ោង២រលងអត្រាត្រ ឈានចូលថ្ងៃទី14 ខែសីហា ឆ្នាំ2016 ។ ... Read More »

យកថ្នាំញៀនដាក់ចូលក្នុងប្រអប់ម៉ៅកុំព្យូទ័រផ្ញើតាមរថយន្តទៅសៀមរាបត្រូវនគរបាល ឃាត់ខ្លួនបាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យទាំងនេះយកថ្នាំញៀនដាក់ចូលក្នុងប្រអប់ម៉ៅកុំព្យូទ័ររួចយកទៅផ្ញើតាមរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង សីុងទៅ ខេត្តសៀមរាប។ ប៉ុន្តែទង្វើនេះត្រូវគេដឹងក៏រាយការណ៍ទៅនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឲ្យមកឃាត់ខ្លួនកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខចំណតរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង សីុង នៅតាមបណ្ដោយផ្លូវ១៣៤កែងផ្លូវលេខ១៣៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ... Read More »

ជង្ហុកដក់ទឹកប៉ុនថ្លុកក្របីនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតគ្មានអាជ្ញាធរខ្វាយខ្វល់លុប​បំបាត់

ក្រុងប៉ោយប៉ែតៈ ប្រជាពលរដ្ឋ​ដែលនៅ ក្បែរជង្ហុកផ្លូវដក់ទឹក និងអ្នកធ្វើដំណើរចេញ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាន រអ៊ូរទាំថា មានជង្ហុកមួយកន្លែងទំហំប៉ុនថ្លុក ក្របីដែលមានដក់ទឹករាប់ខែរាប់វស្សាទៅ ហើយនោះ មកដល់ពេលនេះពំុទាន់ឃើញ មានអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ លុបបំបាត់នៅឡើយទេ ។ ដោយទុកឲ្យ ... Read More »

កុំតែរថយន្តខូចម្ល៉េះសមឈើដុលរបស់ឈ្មួញទៅដល់វៀតណាមបាត់ទៅហើយ

ខេត្តកំពង់ស្ពឺ ៖ ឈើដុលមានមុខកាត់ធំៗជាច្រើនដុំត្រូវបានសមត្ថកិច្ចមេព្រៃ បង្ក្រាប ខណៈដែលរថយន្តដឹកឈើទាំងនោះខូចមិនអាចបន្តដំណើរទៅមុខបាន។ ឈើទាំងនោះត្រូវបានគេដឹងថា ឈ្មួញមាន បំណងយកទៅលក់នៅប្រទេសវៀតណាមតែពេលនេះឈើទាំងអស់ត្រូវបានប្រមូលយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ។ ការបង្ក្រាបឈើដុលនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិ ត្រពាំងខ្យង ... Read More »

គ្រួសារអតីតយុទ្ធជនកម្ពុជាមានជីវភាពក្រីក្រគ្មានដីគ្មានផ្ទះទទួលការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល

ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារអតីតយុទ្ធជន កម្ពុជាត្រូវបានទទួលការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដល់គ្រួសារដែលជួបការលំបាកគ្មានដី គ្មានជម្រកស្នាក់នៅ និងមានជីវភាពក្រីក្រនៅក្នុងខេត្តកំពង់ធំ ត្រូវ បានធ្វើបញ្ជីបច្ចុប្បន្នភាពស្រាវជ្រាវដល់ មូលដ្ឋានដើម្បី ផ្តល់សិទ្ធិក្នុងការទទួលបានលំនៅឋាននៅក្នុងភូមិរបស់អតីតយុទ្ធជនកម្ពុជា ដែលគ្រោងនឹងបង្កើតនៅលើទឹក ដីភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំលើ ផ្ទៃដី១.៩១៨ហិកតា ... Read More »

នគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ១០នាក់ដកហូតថ្នាំញៀន៥កញ្ចប់និងម៉ូតូ៤គ្រឿង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនសង្ស័យ១០នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធរក្សាទុក និង ប្រើប្រាស់គ្រឿងញៀន ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង៦ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចមុខវត្តកៀនឃ្លាំងតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ ... Read More »

សមត្ថកិច្ចរកឃើញគោញីឈ្មោលចំនួន៣ក្បាលតែចាប់ចោរមិនទាន់បាន

ខេត្តពោធិ៍សាត់ ៖ នគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលស្រុកបាកានបានរកឃើញគោញី ឈ្មោលចំនួន៣ក្បាល បន្ទាប់ពីចោរបានដាក់ថ្នាំបំពុលឆ្កែឲ្យងាប់ ហើយលួចយកគោទាំង៣ក្បាលខាងលើនេះទៅលាក់ទុកបម្រុងលក់ឲ្យឈ្មួញ ។ ការរកឃើញគោ របស់ប្រជាពលរដ្ឋនេះបន្ទាប់ពីម្ចាស់គោ បានទៅប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ច បានរកឃើញកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែសីហា ... Read More »

ស្ថានទូតអាមេរិកសរសើរទេពកោសល្យរបស់បុស្បា ប៉ាន់

ភ្នំពេញ៖ មុនពេលចាកចេញពីទឹកដី កំណើតអ្នកចម្រៀងសំនៀងសូប្រាណូកម្ពុជា កញ្ញាបុស្បា ប៉ាន់ ត្រូវបានស្ថានទូតសហ រដ្ឋអាមេរិកប្រចាំនៅកម្ពុជាអញ្ជើញឲ្យនាងទៅសម្តែងសមត្ថភាពសិល្បៈជូនដល់មន្ត្រី ស្ថានទូតទស្សនា និងស្តាប់កម្សាន្ត។ នាងទទួលបានការសរសើរខ្លាំងជាមួយនឹងការបង្ហាញពីអារម្មណ៍មោទនភាពជាមួយនឹងទេពកោសល្យដ៏ខ្ពស់របស់នាង។ បុស្បា បានចាកចេញពីកម្ពុជាទៅបន្តការសិក្សារបស់នាងហើយកាលពីថ្ងៃទី១១ខែសីហានេះ។ មុនពេលចាកចេញនាង បានបង្ហើរសំនៀង និងលេងឧបករណ៍តន្ត្រី ... Read More »

សង្ស័យគ្រូពេទ្យគ្មានជំនាញ ចាក់ថ្នាំបណ្តាលឲ្យស្លាប់អ្នកជំងឺម្នាក់

ខេត្តពោធិ៍សាត់៖ ស្រ្តីវ័យចំណាស់ម្នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីគ្រូពេទ្យដែលគេសង្ស័យគ្មានជំនាញច្បាស់លាស់ ចាក់ថ្នាំមួយម្ជុល ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះគ្រូខ្មែរ ស្ថិតក្នុងភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ត្រី ... Read More »

បាញ់២គ្រាប់ក្នុងម៉ាត only u mart បណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីខ្មាន់កាំភ្លើងធ្វើបាញ់ប្រហាចំនួន២គ្រាប់ ខណៈកំពុងអង្គុយក្នុងម៉ាតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០១៦ ​នៅចំណុចមុខម៉ាត only u mart តាមបណ្តោយផ្លូវព្រះសីុសុវត្តិ​ ស្ថិងក្រុ៣៦​ ភូមិ១​ សង្កាត់កណ្តាលទី១​ ... Read More »

សម្តេចតេជោបញ្ជាឲ្យដកប្រធានមន្ទីរសុខាភិបាលរាជធានីពាក់ព័ន្ធឃាត់រថយន្តសង្គ្រោះវិទ្យុ អេប៊ីស៊ី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៦ បានប្រកាសដកតំណែងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋនិងបុគ្គលិកស្ថានីយវិទ្យុអេប៊ីស៊ី ក្រោយពេលដែលលោកសុខ សុគន្ធបញ្ជាឲ្យឃាត់រថយន្តសង្គ្រោះបន្ទាន់ដែលជារថយន្តសម្រាប់បំពេញការងារមនុស្សធម៌ ដឹកសពអ្នកក្រីក្រមិនយកលុយ ... Read More »

អ៊ែរប្លែក ប្រលះជាមួយសេ១២៥ដូចរន្ទះ របួសធ្ងន់ ទាំងសងខាង នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង៨និង៤០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង ម៉ូតូ និង ម៉ូតូ បណ្តាលឲ្យ មនុស្សស្រីម្នាក់របួសធ្ងន់ និងយុវជនម្នាក់ របួសស្រាលនៅលើផ្លូវលេខ១០៧ ... Read More »

រថយន្តដឹកទឹកកកបើកបុក ហើយព្យាយាមបើរត់បន្តទៅបុករ៉ឺម៉ក និងម៉ូតូមួយគ្រឿងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាងខណះកំពុងជិះម៉ូតូហើយត្រូវ រថយន្តដឹកទឹកកក១គ្រឿងបើកបុកទាំងកំរោលពីក្រោយបណ្តាលឲ្យរថយន្តអូស ម៉ូតូ៧០ម៉ែត្រកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នៅចំណុចមុខវត្តតាំងក្រសាំង តាម បណ្តោយផ្លូវបេតុង សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់សង្កាត់ក្រាំងអង្ក្រងខណ្ឌសែនសុខក៏បន្តបុករ៉ឺម៉ក និង ... Read More »

ចាប់ខ្លួនបុរសជនជាតិខ្មែឬឥស្លាមដកហូតថ្នាំញៀន២កញ្ចប់

ខេត្តកណ្តាលៈ បុរសជនជាតិខ្មែរឥស្លាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញមានថ្នាំញៀនប្រភេទមេតមហ្វេតាមីនចំនួណ២កញ្ចប់ដែលបុរសរូបនេះរក្សាទុកជាប់ខ្លួន ដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចាមក្រោម ... Read More »

នគរបាលបញ្ជូនជនសង្ស័យជួញដូរថ្នាំញៀន២នាក់ប្តីប្រពន្ធទៅកាន់តុលាការជាមួយថ្នាំញៀន១៨គ្រាប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ បានចាប់បញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធ នឹងការជួញដូរថ្នាំញៀនខុសច្បាប់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ជនសង្ស័យ២ទាំង២នាក់ ប្រពន្ធឈ្មោះ អែម ភាព អាយុ៣៩ឆ្នាំ ប្តីឈ្មោះ ញុច ... Read More »

ក្រុមការងារក្រសួងនិងមន្ទីរធនធានទឹកនិង ឧតុនិយមរាជធានីកំពុងសម្រុកធ្វើការកែលម្អនិងថែទាំសំណង់ទ្វារទឹក

ភ្នំពេញៈ ជាទូទៅគេពិនិត្យឃើញជា ទម្លាប់របស់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយមតែងចុះធ្វើការដោយផ្ទាល់ និង​មានចំណាត់ការទៅកាន់ថ្នាក់ដឹកនាំតាមបណ្តារាជធានី-ខេត្តចុះជាប្រចាំពិនិត្យ សំណ​ង់ធារាសាស្រ្តក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែងកាលពីម្សិលមិញគឺសកម្ម ភាពក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្មក្រសួង​ធនធានទឹកនិងឧតុនិយមសហការជាមួយមន្ទីរធន ធានទឹកនិងឧតុនិយមរាជធានី ភ្នំព​េញបាននិងកំពុងធ្វើការកែលម្អនិងថែទាំសំណង់ទ្វារទឹកទឹកថ្លា នៃប្រព័ន្ធធារាសាស្ត្រ កណ្តាល ស្ទឹង ​ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ... Read More »

បុរសម្នាក់កាប់ដីដាំត្រាវក្រោយផ្ទះប៉ះចំគ្រាប់បែកផ្ទុះរងបួសធ្ងន់

ខេត្តបាត់ដំបង៖ បុរសម្នាក់ទទួលរងបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅន្ទីរពេទ្យខេត្តបាត់ដំបង ក្រោយពីជនរងគ្រោះកាប់ដីដាំត្រាវខាងក្រោយផ្ទះកាប់ប៉ះចំគ្រាប់បែកកប់ក្នុងដីបន្សល់ទុក ចាប់តាំងពីអតីតសម័យសង្រ្គាមមកម្ល៉េះ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកកំរៀងប្រាប់ឱ្យដឹងថា ... Read More »

មនុស្សកកកុញចោមរោមមើលសមត្ថកិច្ចចាប់បុរសបែកថ្នាំប្រើកាំបិតនិងពូថៅដេញកាប់គេឯង

ខេត្តកណ្តាលៈ មនុស្សជាច្រើនរយនាក់បាននាំគ្នាកកកុញចោមរោមមើលសមត្ថកិច្ចនគរបាលឡោមព័ទ្ធចាប់ខ្លួនបុរសបែកថ្នាំម្នាក់ ដែលប្រើប្រាស់កាំបិតនិងពូថៅវាយលោកនាយកនិងលោកគ្រូប្រចាំវិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបរិវេនវិទ្យាល័យ ហ៊ុន ... Read More »

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កំលាំងស្នាក់ការសន្តិសុខ568 នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៥នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក សរ សុភក្រ្តា មេញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងជាប្រធានស្នាក់ការសន្តិសុខ៥៦៨ បានចេញល្បាតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីប្រើប្រាស់ ... Read More »

ជម្លោះទាស់ពាក្យសំដីគ្នាក្នុងវង់ផឹកស៊ីវាយគ្នាទៅវិញទៅមកអ្នកចាញ់បែកមុខ អ្នកឈ្នះជាប់គុក

ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់បានឈ្លោះពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី ហើយឈានដល់ការប្រើអំពើហិង្សា ដាក់គ្នាទៅវិញ ទៅមកអ្នកចាញ់រងរងបួសបែកមុខ ចំណែកអ្នកឈ្នះត្រូវបានអាវុធហត្ថចាប់ខ្លួន យកទៅចូលគុក ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសិប្បកម្មធ្វើនំបុ័ងមួយកន្លែងស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ... Read More »

ឈ្លោះគ្នាជាមួយប្រពន្ធរត់ទៅដេកឲ្យរថភ្លើងកិនស្លាប់

ភ្នំពេញ៖ បុរសម្នាក់បន្ទប់ពីឈ្លោះប្រកែកជាមួយប្រពន្ធរួចហើយបា នដើរទៅដេកនៅផ្លូវដែកអោយរថភ្លើងកិនបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតការណ៍នេះបានបង្កអោយមាការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ២៣ និង១០នាទីយប់ថ្ងៃទី១២ ខែសីហា ២០១៦ នៅលើកំណាត់ផ្លូរថភ្លើង កំពត=ភ្នំពេញ ចំណុចភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ... Read More »

សម្តេចតេជោ ហ៊ុន សែនអនុញ្ញាតឲ្យលោក Michael Tan KengSion ឯកអគ្គរដ្ឋទូតសឹង្ហបូរីថ្មីប្រចាំកម្ពុជាចូលជួបសម្តែងការគួសម

ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី និងកូរ៉េខាងជើង រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ... Read More »

រកឃើញអត្តសញ្ញាណជនរងគ្រោះដែលគេបាញ់សម្លាប់នៅស្រុកកណ្តាលស្ទឹង តែចាប់ឃាតកអត់ទាន់បាន

ខេត្តកណ្តាល៖ ជនរងគ្រោះដែលត្រូវ ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចសាលា សំណាក់រង្វង់មូលភូមិកោះខ្នុរ ស្ថិតក្នុងភូមិ ព្រែករកា ស្រុកកណ្តាលស្ទឹង កាលពីវេលា ម៉ោង៥និង៣០នាទីល្ងាចថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៦ នោះ សមត្ថកិច្ចបានរកឃើញ អត្តសញ្ញាណហើយ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែនអនុញ្ញាតអោយ លោក Jan Yun Gon ឯកអគ្គរដ្ឋទូតថ្មីកូរ៉េខាងជើងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតអូស្រា្តលីរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Jan Yun ... Read More »

ជិះម៉ូតូថ្ពក់កាបូបលុយនឹងកម៉ូតូ ចោរឆក់ដួលសន្លប់រួចផ្តាច់កាបូបយកទៅបាត់

ភ្នំពេញ ៖ ស្រី្តម្នាក់បានរងរបួសធ្ងន់ សន្លប់នៅនឹងកន្លែងរហូតនិយាយរវើរវាយ ដោយសារតែចោរឆក់យកកាបូបលុយ របស់គាត់ដែលដាក់ទាក់ជាប់នឹងកម៉ូតូ ពេលធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យដួល ហើយក្រុមចោរបានយកកាបូបនោះជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយ ... Read More »

ប្រជាជនប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១៥គ្រាប់នៅស្រុកបាណន់ហៅមន្ត្រីស៊ីម៉ាក់យកទៅទុក

ខេត្តបាត់ដំបង ៖ នគរបាលស្រុក បាណន់បានឲ្យដឹងថា នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០ នាទីល្ងាច ប្រជាជននៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ បានរាយការណ៍ បន្ទាប់ពីប្រទះឃើញ ... Read More »

ប្រចណ្ឌប្រពន្ធ ហៅក្លើមកផឹកស៊ីក្នុងរោងចាំចម្ការរួចនាំគ្នាចាប់​រំលោភបូក

ខេត្តស្ទឹងត្រែង៖ ពិតជារឿងដែលមិនគួរ ឲ្យជឿ​ ដោយប្តីបានបបួលក្លើ និងជាអ្នករស់ នៅជិតខាងមកផឹកសីុរហូតដល់ស្រវឹង រៀងៗខ្លួន ហើយក៏នាំគ្នាចាប់ប្រពន្ធរបស់ខ្លួន រំលោភ។ ដោយសារតែភាពឃោរឃៅ និង អត់ទ្រាំមិនបាន ប្រពន្ធក៏៏បានប្តឹងសមត្ថកិច្ច នគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅចាត់ ការតាមផ្លូវច្បាប់ ... Read More »

មន្ទីរសុខាភិបាលរាជធានីឃាត់រថយន្តសង្គ្រោះបន្ទាន់វិទ្យុ ABC តែខាង ABC​​ ថាជារឿងគំនុំ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង១០និង៣០នាទីព្រឹក ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ដើម្បីកាត់ បន្ថយភាពក្រីក្រក្នុងរាជធានីភ្នំពេញបាន ការឃាត់រថយន្តគិលានសង្គ្រោះបន្ទាន់របស់វិទ្យុABC FM107.50 ដែលកំពុងតែចរា ចរណ៍ដឹកផលិតផលទឹកត្របែកទៅចែក ចាយឲ្យអាជីវករលក់បន្តនៅចំណុចស្ពាន អាកាស៥មករា ... Read More »

បណ្តុះបណ្តាលអ្នកសារព័ត៌មានជាតិ-អន្តរជាតិស្តីពីការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦

ភ្នំពេញ ៖ នៅភោជនីយដ្ឋានទន្លេបាសាក់(ក្បាលថ្នល់)នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំកម្មវិធី បណ្តុះបណ្តាលអ្នកសារព័ត៌មានជាតិ-អន្តរ ជាតិ ស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ក្រោម អធិបតីលោក គួយ ប៊ុនរឿន ... Read More »

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វាចុះ​​រុះរើ​សំណង់​៤​​កន្លែងខុសច្បាប់​ ដែល​​កំពុង​បើ​ក​​ជា​​ភោជនីយដ្ឋាន​តាម​មាត់​ទឹកទន្លេ

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វាដឹកនាំ​ដោយ​លោក​ហ៊ុយ សា​រុន អភិបាលរង​ខណ្ឌ បាន​​ចុះ​​រុះរើ​សំណង់​៤​​កន្លែងខុសច្បាប់​ ដែល​​កំពុង​បើ​ក​​ជា​​ភោជនីយដ្ឋាន​តាម​មាត់​ទឹកទន្លេ កាលពី​​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១ សីហា ២០១៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ដែល​ពួក​គេ​មិន​បាន​គោរព​តាម​ការ​​សន្យា​ ជាមួយ​អាជ្ញាធរ​នា​​ពេល​កន្លង​មក ។ ... Read More »