ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសម្នាក់ផឹកស្រាស្រវឹងជិះម៉ូតូដួលខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ពុំទាន់រកសាច់ញាតិឃើញ

ខេត្តសៀមរាប៖ បុរសម្នាក់ពុំស្គាល់អត្តសញ្ញាតិស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងស្លាប់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាសុីម ភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ តាមប្រភពព័ត៌ពីប្រជាពលរដ្នបានឲ្យដឹងថា ជនរងគ្រោះរស់នៅភូមិថ្មីសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប មិនទាន់មានសាច់ញាតិមករកទេ សាកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចសង្កាត់ជ្រាវ ... Read More »

ផ្សារព្រៃសណ្ដែកស្រុកទ្រាំងសាងសង់ជិតរួចរាល់ទើបដឹងថាជាសំណង់ខុសច្បាប់

ខេត្តតាកែវ ៖ ក្រោយបែកធ្លាយពីភាពមិនប្រក្រតីនៃការសាងសង់ផ្សារព្រៃ សណ្ដែកថ្មីដោយក្រុមអាជីវករខ្លះមិនសុខចិត្ត និងបានតវ៉ា ថែមទាំងសរសេរសារ រាយការណ៍តាមផេកហ្វេសប៊ុកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងនោះ ត្រូវបានលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តតាកែវរកឃើញថាសំណង់ផ្សារនេះគ្មាន លិខិតអនុញ្ញាតសាងសង់ឡើយគឺជា សំណង់ខុសច្បាប់ទាំងស្រុង ។ ... Read More »

សមត្ថកិច្ចចុះយកសិលាចារឹកមានតម្លៃ១ផ្ទាំងទៅរក្សាទុកនៅសារមន្ទីរជាតិ ពលរដ្ឋទូងស្គរប្រកាសអាសន្នបាត់ទាំងផ្ទាំងសិលានិងចៅអធិការវត្ត

ខេត្តកំពង់ស្ពឺ ៖ លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ... Read More »

បុរសចំំណាស់ម្នាក់ ត្រូវសត្វឪម៉ាល់ទិចដៃ និងខ្លួនរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវបានសត្វឪម៉ាល់ជាច្រើនក្បាលទិចមួយជំហៀងខ្លួន និងដៃខាងស្ដាំ ខណៈដែលរូបគាត់បាននាំប្រពន្ធកូនទៅចម្ការរបស់គាត់ ពេលទៅដល់ចម្ការពេលល្ងាច ក៏ឃើញស្មៅក្នុងចម្ការមៀនជាច្រើន រួចយកកណ្ដៀវយកទៅច្រូតប្រហែល៥ម៉ែត្រ ក៏យកផ្លែកណ្ដៀវលូកច្រូត ប៉ះសំបុក្រសត្វឪម៉ាល់បណ្ដាលឲ្យបែកសំបុក្រ ហើរមកទិចខ្លួន និងដៃ ធ្វើឲ្យរូបគាត់ចុកចាប់ ហើមពងបែក ។ ករណីជនរងគ្រោះម្នាក់ដែលត្រូវសត្វឪម៉ាល់ទិចនោះកើត ... Read More »

ឆេះទីតាំងលក់គ្រឿងម៉ាស៊ីនភ្លើងក្នុងផ្សារផ្លាហ្សា ផ្អើលអាជីវកររត់ចែកជើងគ្នាទាំងល្ងាច

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះទីតាំងលក់គ្រឿងម៉ាស៊ីនភ្លើងក្នុងផ្សារផ្លាហ្សា ក្បែរផ្សារតូចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមអាជីវកររត់ចែកជើងគ្នា តែសំណាងល្អសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ។ ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ... Read More »

ផ្កាយ​៣​ ជា​មេបញ្ជាការ​ ការពារ​ផ្ទាល់​សម្តេចតេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ នឹង​ប្តឹង​ទៅ​តុលាការ​ ករណី​ប៉ូលិស​ខណ្ឌ​ដង្កោ​ បាញ់​កូន​ប្រុស​ជា​កង​អង្គរក្ស​បណ្តាល​ឱ្យ​រងរបួស​ជើង​ធ្ងន់ធ្ងរ​”ចង់​ស៊ី​ឆ្កែ​ ចោទ​ថា​ឆ្កែ​ឆ្គួត​ រួច​បាញ់​ឱ្យ​ងាប់​”​

ភ្នំពេញ​៖ លោក​ឧត្ដមសេនីយ៍​ឯក​ ឯល​ វណ្ណ​ថន​ មេបញ្ជាការ​ កង​អនុសេនាធំ​ការពារ​ផ្ទាល់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បញ្ជាក់​ថា​ លោក​នឹង​ប្តឹង​ទៅ​តុលាការ​ ដើម្បី​រក​យុត្តិធម៌​ ក្នុង​ករណី​ឈ្មោះ​ មៀច​ សត្ថា​ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ឈរ​ជើង​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ ព្រះ​នាម​ទិវា១១​ ... Read More »

ក្លឹបឌីស្កូRainបានបង្កបញ្ហាដល់ពលរដ្ឋរស់នៅជិតខាងក្នុងករណីបំពងសំឡេង និងបន្ទោបង់ដាក់លើផ្លូវដើរ ជញ្ជាំងរបងផ្ទះ

ភ្នំពេញ៖ បុរសម្នាក់បានស្នើសុំដល់អាជ្ញាធរសង្កាត់ចាក់អង្រែ និងខណ្ឌមានជ័យសុំឲ្យចុះទៅពិនិត្យក្លឹបឌីស្កូរ៉េន (Rain) ដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងជុំវិញ បរិស្ថានក្នុងការរស់នៅមិនអាចទ្រាំបាន ក្នុងមូលហេតុដែលថា ភ្ញៀវដែលបានចូលរាំលេងកម្សាន្តនៅក្នុងក្លឹបនេះ បានជុះនោមដាក់លើផ្លូវ ជញ្ជាំង និងរបងផ្ទះព្រមទាំងបន្ទោបង់ ជាពិសេសបង្កជាសំឡេងហ៊ោកញ្រៀវបំពងសំឡេងចេញមកក្រៅរហូតដល់ម៉ោង៣ភ្លឺ មិនអាចដេកពូនបានឡើយ ។ ការលើកឡើងស្នើសុំនេះគឺក្នុងឱកាសវេទិកាសាធារណៈមួយកាលពីព្រឹកថ្ងៃទី០៨ ... Read More »

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅក្នុងការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វាទាមទារឲ្យក្រុមហ៊ុន O C I C បញ្ឍប់សកម្មភាពឈូសឆាយអភិវឌ្ឍន៍ លើដីរបស់ពួកគាត់រងចាំការដោះស្រាយគ្នាចប់សិនចាំអភិវឌ្ឍន៍ជាក្រោយ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៅក្នុងការអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា បានជួបប្រមូលផ្តុំគ្នាជាថ្មីដើម្បីទាមទារឲ្យក្រុមហ៊ុន O C I C បញ្ឍប់សកម្មភាពឈូសឆាយអភិវឌ្ឍន៍ លើដីរបស់ពួកគាត់រងចាំការដោះស្រាយគ្នាចប់សិនចាំអភិវឌ្ឍន៍ជាក្រោយ ។ ប្រជាពលរដ្ឋប្រមាណជាង២០នាក់ដែលមកតវ៉ា នេះនៅម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៨ ... Read More »

ឃាត់ខ្លួនបុរសម្នាក់បោកលុយគេ២៥០០ដុល្លារមិនអស់ចិត្តមកបោកយកខារ៉ាបាវ៦កេសទៀត

ខេត្តតាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ ត្រពាំងគ្រញូង ឃាត់ខ្លួននៅវេលាម៉ោង៧ព្រឹកថ្ងៃ សៅរ៍ ១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

ចៅសង្កាត់ចោមចៅទី៣សន្យាខ្យល់ចំពោះការសំអាតបរិស្ថានក្នុងមូលដ្ឋាន

ភ្នំពេញ​៖​ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣ ដែលទើបនឹងឡើងកាន់តំណែងថ្មី បានសន្យាថានឹងសំអាតឲ្យអស់ពីបញ្ហាសំរាមក្នុងមូលដ្ឋានរបស់លោក តែផ្ទុយទៅវិញ ការសន្យារបស់លោកគឺអាចនិយាយបានថា សន្យាខ្យល់ធ្វើមិនបាន ទុកឲ្យសំរាមស្អុយរលួយគរដូចភ្នំក៏លោកមិនរវល់ ។ បញ្ហាសំរាមនៅក្នុងមូលដ្ឋានចោមចៅទី៣ កន្លងមកមានព័ត៌មានបានចុះផ្សាយតែធ្វើឲ្យលោក​ វ៉ា​ ... Read More »

មន្រ្តីប៉ូលិសបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ រថយន្តបើកទៅមុខលែងរួច

ភ្នំពេញ៖ មន្រ្តីប៉ូលិសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ ចំណែករថយន្តបើកទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្ដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីប៉ូលិសស័ក្តិ៤ បើករថយន្តម៉ាកតូយ៉ូតា Camry ... Read More »

សន្តិសុខម្នាក់ចង.កសម្លាប់ខ្លួនមិនដឹងមូលហេតុ

ភ្នំពេញ​៖​ បុរសម្នាក់ជាសន្តិសុខបានសម្រេចចិត្តចង.កសម្លាប់ខ្លួនជាប់នឹងជញ្ជាំងផ្ទះ ដោយមិនដឹងមូលហេតុ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅអគារចាស់ទុកចោលមួយកន្លែង​នៅភូមិក្បាលដំរី​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។ ជនរងគ្រោះឈ្មោះម៉ក់​ អេន​ ... Read More »

សង្ស័យមិនស្រួល ចាប់មនុស្ស២០នាក់ចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន ដល់ពេលបញ្ជូនទៅតុលាកាបានតែ៥នាក់

ខេត្តកំពង់ឆ្នាំង ៖ មជ្ឈដ្ឋាននានាកំពុងតែងមានកាងឿងឆ្ងល់ និងវិលវល់ចំពោះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីបង្ហាញមនុស្សចំនួន២០នាក់ រួមនឹងវត្ថុតាងថ្នាំញៀនដែលលាតត្រដាងលើតុ ដែលពាក់ព័ន្ធនឹងករណី គ្រឿងញៀននៅខេត្តកំពង់ឆ្នាំង បង្ហាញដល់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី៧ ខែធ្ន ឆ្នាំ២០១៨រួចនោះ ស្រាប់តែមានប្រភពផ្សេងមួយទៀត បានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យទាំង២០នាក់នោះ ត្រូវបានដោះលែងអស់១៥នាក់បាត់ទៅហើយ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤(៥-៨ធ្នូ)ទាំងនៅប្រទេសឡាវ និងវៀតណាម។ ជាលទ្ធផលទាំងនៅប្រទេសឡាវ និងវៀតណាមគឺទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនជាពិសេសលើការទំនាក់ទំនង បង្កើនកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។ នៅប្រទេសឡាវរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ ... Read More »

ក្រោកពីដេកទៅបត់ជើងតូច មិនប្រយ័ត្នធ្លាក់ពីលើផ្ទះបណ្ដាលឲ្យស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ក្រោយពីដេកទៅបត់ជើងតូចមិនប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ពីលើផ្ទះកំពស់ប្រមាណជាង២ម៉ែត្រដាច់ខ្យល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

កំពុងតែគាស់បន្ទប់ ម្ចាស់មកទាន់ ជាប់ខ្នោះល្មម

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់បន្ទប់ជួល ខណៈម្ចាស់មិននៅតែត្រូវបានម្នាស់មកទាន់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទាទី១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។ ​ ជនសង្ស័យឈ្មោះឃ្លាំង​ សុវណ្ណចាន់ថា​ ភេទប្រុសអាយុ២០ឆ្នាំ​ ... Read More »

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤(៥-៨ធ្នូ)ទាំងនៅប្រទេសឡាវ និងវៀតណាម

ផ្សាយផ្ទាល់(Live): សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤(៥-៨ធ្នូ)ទាំងនៅប្រទេសឡាវ និងវៀតណាម។ នៅរសៀលថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

លោក ហ៊ុន ម៉ានី ដឹកនាំយុវជន២០០នាក់ ចូលរូមអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ចិន នៅទីក្រុងប៉េកាំង

ប៉េកាំង៖ យុវជនបន្តវេនកម្ពុជាប្រមាណ២០០នាក់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ក្នុងឱកាសនៃជំនួបមិត្តភាពយុវជនកម្ពុជា-ចិន នៅទីក្រុងប៉េកាំង នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ។ ក្នុងជំនួបនេះ ... Read More »

មិនមែនជាការថតកុនទេ គឺក្មេងស្ទាវដេញកាប់គ្នាដួលម៉ូតូក្រោមរថយន្តបង្កជាអគ្គិភ័យ

ខេត្តតាកែវ៖ មិនមែនជាការសម្តែង ឬ កុន-ថតវីដេអូនោះទេ ការពិតនេះជាទិដ្ឋភាពជាក់ស្តែងគួរឲ្យ ឲ្យញាក់សាច់មួយដែល ក្មេងទំនើង១ក្រុម ជិះម៉ូតូដេញកាប់គ្នាដូចហ្វូងគោ រួចជ្រុលទៅបុកជាប់ក្រោមរថយន្តកូរ៉េ១គ្រឿងកំពុងជិះច្រាស់ទិសគ្នា បង្កជាអគ្គិភ័យឆាបឆេះរថយន្តយន្តនិងម៉ូតូយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យ ស្លាប់ម្នាក់របួសម្នាក់ ។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅម៉ោង១០ និង៩នាទីយប់ថ្ងៃ សុក្រ ... Read More »

កសាងសំណុំរឿងទៅតុលាការចំពោះស្ថានីយប្រេងឥន្ធនៈ៣កន្លែងនៅខេត្តបាត់ដំបងលក់ប្រេងមិនគ្រប់ចំណុះ

ខេត្តបាត់ដំបង: ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៣ កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការឲ្យចាត់ការតាមច្បាប់ បន្ទាប់ពីមន្ត្រីជំនាញទាំងនោះបានរកឃើញភាពមិនអនុលោមជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងការចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ៩ កន្លែង ... Read More »

ម្ដាយចងមុងឲ្យកូនដេក យកដៃចាប់តោងបង្គោលដែកមានចងខ្សែភ្លើងឆ្លងចរន្ត ឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាល: ពិតជាអកុសលនិងសូរណាស់ ដែលម្ដាយបានចងមុងឲ្យកូនដេកហើយបានយកដៃទៅចាប់តោងបង្គោលដែក ដែលមានចងខ្សែភ្លើងក្បែរនោះ បណ្តាល ឲ្យខ្សែភ្លើងដែលឆ្លងចរន្តឆក់ស្លាប់ចោលកូននិងប្តីយ៉ាងអាណោចអាធ័ម។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃ សុក្រ ១៥រោច ខែកត្តិក ឆ្នាំ ច ... Read More »

មិនដឹងមូលហេតុសុខៗសិស្សានុសិស្សប្រមាណជា៦៧នាក់នៅវិទ្យាល័យថ្មគោល បានដួលសន្លប់ជាបន្តបន្ទាប់

ខេត្តបាត់ដំបង៖ មិនដឹងមូលហេតុសុខៗសិស្សានុសិស្សប្រមាណជា៦៧នាក់នៅវិទ្យាល័យថ្មគោល បានដួលសន្លប់ជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការនេះកើតឡើងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាល័យថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ គេនៅមិនទាន់មូលហេតុពិតក្នុងករណីដែលនាំអោយសិស្សសាលាទាំងនោះដួលសន្លប់នៅឡើយទេ ដោយជំហ៊ានដំបូង ខាងក្រុមគ្រូពេទ្យបានសន្និដ្ឋានថា គឺអាចបណ្តាលមកពី ពួកគាត់ខំរៀនលើសកម្លាំង ហូបទឹកមិនគ្រប់គ្រាប់ ... Read More »

រថយន្តធុនយក្ស ដឹកធ្យូង និងឃ្លាំងស្តុកទុកមួយកន្លែងគ្មានច្បាប់អនុញ្ញាត ត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាប

ខេត្តក្រចេះ ៖កម្លាំងកងរាជអាវុធហត្ថ ចំនួន១៤នាក់ សហការជាមួយកម្លាំងចម្រុះ ចុះឃាត់រថយន្ត១គ្រឿង ដឹកធ្យូង និងឡោមព័ទ្ធឃ្លាំងធ្យូងមួយកន្លែងទៀត ។ ការបង្ក្រាបបទល្មើសរថយន្តដឹកធ្យូង និងឃ្លាំងមួយកន្លែងទៀតនោះបានធ្វើឡើងនៅវេលាម៉ោង១៧.០០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ឃុំ២ធ្នូ ... Read More »

ព្រះសង្ឃសតិមិនគ្រប់មួយអង្គ បានបង្កអោយ​អគ្គិសភ័យ ឆាបឆេះកុដអស់មួយខ្នង

ខេត្តឧត្តរមានជ័យ៖ ព្រះសង្ឃមួយអង្គដែលមានសតិមិនគ្រប់គ្រាន់ ត្រូវបានព្រះចៅអធិការវត្ដចាប់ផ្សឹកភ្លាមៗ ក្រោយបង្កសកម្មភាពវាយអាគុយសូឡា បណ្តាលឲ្យមានចរន្តភើងឆាបឆេះហ្មត់កុដិមួយខ្នង មា នទំហ៊ំ៥×៤ម៉ែត្រ សាងសង់ឡើងថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅវត្តមុនី្នសែនជ័យ ស្ថិតនៅក្នុងភូមិត្រពាំងតាវ ... Read More »

ប្រទះឃើញសពបុរសម្នាក់សង្ស័យជនអនាថាដេកស្លាប់នៅលើចិញ្ចើមផ្លូវ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយដល់សមត្ថកិច្ច ដោយសារមានការប្រទះឃើញសពបុរសម្នាក់ សង្ស័យជាជនអនាថា បានដេកស្លាប់នៅលើចិញ្ចើមផ្លូវ កាលវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចផ្លូវ៣៣០ កែងផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ... Read More »

រថយន្តប៉ះជាមួយម៉ូតូបណ្តាលឲ្យយុវជនម្នាក់ដួលបោកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ២តោនកន្លះប៉ះជាមួយម៉ូតូបណ្ដាលឲ្យដួលបោកក្បាល និងថ្នល់ស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត១១យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ក្នុងសង្កាតទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ ... Read More »

លោកអូស្មាន ហាស្សាន់៖ ដោយមើលឃើញពីគោល នយោបាយសុខដុមរបនីយកម្ម និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា សមាជិក ICMA ស្នើឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២នៅដើមឆ្នាំ២០១៩

ឥណ្ឌូណេស៊ី៖ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាពិសេសការធ្វើឲ្យមានសុខដុមបនីយកម្ម ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ធ្វើឲ្យអង្គប្រជុំតំណាងប្រទេសសមាជិក សមាគមបញ្ញវ័ន្តមុស្លីមអាស៊ាន( ... Read More »

ជនជាតិចិនបើករថយន្តបុករបាំងថ្ម រួចបើករត់ទៅបុកបង្គោលភ្លើងអស់១ដើម អ្នកបើករថយន្តរងរបួសបែកមុខមាត់

ភ្នំពេញ៖ ជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង ទៅបុករបាំងថ្មបាំងកាត់ទទឹងផ្លូវបណ្តាលឲ្យបាក់ជាចំនួន៤កង់ រួចបើករត់ទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឲ្យបាក់បង្គោលចរាចរនៅជាប់បង្គោលភ្លើងអស់១ដើម រថយន្តខ្ទេចកំណាត់មុខ អ្នកបើករថយន្តរងរបួសបែកមុខមាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »

ស្រវឹងបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅស្ពានស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្ដខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រា បានបើករថយន្ដទៅរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯតៃកុង និងអ្នករួមដំណើររងរបួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ... Read More »

ចេះតែហ៊ានហើយ!! រក្សាទុកថ្នាំញៀនក្នុងខ្លួនរួចជិះម៉ូតូឆ្លងកាត់កន្លែងត្រួត្យពិនិត្យអាវុធជាតិផ្ទុះ មានអីជាប់ខ្នោះបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដង្កោឃាត់ខ្លួន ក្រោយពីឆែកឆែររកឃើញមានថ្នាំញៀននៅជាប់ក្នុងខ្លួន ពេលកម្លាំងចម្រុះកំពុងដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ ។ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួននៅវេលាម៉ោងជាង៧យប់ ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងនំបុ័ង សូសូរគីរីវង់ ... Read More »