ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

អ៊ីនធើណេត24ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និងកន្ទុយលេខ(ឆ្នោតវៀតណាម) រីកដូចផ្សិត កំពុងបង្អួតសម្រស់ដាក់លោកអធិការខណ្ឌដូនពេញថ្មី

ភ្នំពេញ៖ បច្ចុប្បន្ននេះប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បានរិះគន់ទៅលើលោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ ដែលចូលកាន់តំណែងអស់រយះពេល៣ខែមកហើយនេះថា មិនយកចិត្តទុកដាក់ នឹងករណីបង្ក្រាបល្បែងហ្គេមភ្នាល់បាល់តាមអ៊ីនធើណេតយីហោ២៤ម៉ោង និងកន្ទុយលេខ(ឆ្នោតវៀតណាម) រីកដូចផ្សិត កំពុងបង្អួតសម្រស់ដាក់ លោកអធិការរូបសង្ហារ ឬមួយទីតាំងទាំងអស់នោះ ... Read More »

អាជីវករនៅផ្សារដេប៉ូម្នាក់ ចង.កសម្លាប់ខ្លួនឯងនៅក្នុងតូបលក់ខោអាវរបស់ខ្លួន សង្ស័យវិបត្តិក្នុងគ្រួសារ

ភ្នំពេញ៖ ស្ត្រីម្នាក់វ័យ៦២ឆ្នាំ ដែលជាអាជីវករលក់ខោអាវក្នុងផ្សារដេប៉ូ បានសម្រេចចង.កសម្លាប់ខ្លួនឯង នៅផ្សារដេប៉ូជាន់ទី១ នៅក្នុងតូបលក់ខោអាវរបស់ខ្លួន ដោយសង្ស័យថាស្ត្រីរងគ្រោះខាងលើមានវិបត្តិគ្រួសារ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ... Read More »

លោក ពេជ្រ កែវមុន្នី ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនខិលខូច យកឈ្មោះលោកដើររៃអង្គាសថវិកា តាមលំនៅឋានប្រជាពលរដ្ឋ

ភ្នំពេញ៖ ថ្មីៗនេះ ដោយសារតែមានជនខិលខូចបានយក ឈ្មោះលោក ពេជ្រ កែវមុន្នី ដែលជាអភិបាលខណ្ឌមានជ័យ ដើររៃអង្គាសថវិកា តាមលំនៅដ្ឋានប្រជា ពលរដ្ឋ តាមមូលដ្ឋាន អាជីវកម្ម សេវាកម្ម និងតាមទីផ្សារនានា ដើម្បីជួយដល់ពិធីបុណ្យខួបនិងអភិសេក ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅរៀបចំសណ្តាប់ធ្នាប់បាញ់ទឹកសម្អាតផ្លូវនៅផ្សារព្រែកឯង និងបរិស្ថានលើផ្លូវជាតិលេខ១

ភ្នំពេញ៖ សូមសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ ពិសេសអាជីវករលក់ដូរនៅផ្សារព្រែកឯង ចូលរួមទាំងអស់គ្នា​ដើម្បីសណ្តាប់ធ្នាប់ល្អ និងថែរក្សាបរិស្ថានដោយការវេចខ្ចប់​ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល នេះជាការលើកឡើងរបស់លោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលរងដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បាញ់សម្អាត់ផ្លូវនៅផ្សារព្រែកឯង និងសំអាតបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ១ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ។ ... Read More »

មានជំងឺប្រចាំកាយ ព្រះសង្ឃមួយអង្គសម្រេចធ្វើគត់ខ្លួនឯង

ខេត្តកំពង់ស្ពឺ៖ ភិក្ខុសង្ឃមួយអង្គ ត្រូវបានលោកនេន ប្រទះឃើញចងកធ្វើអត្តឃាត នៅធ្នឹមរោងទទួលភ្ញៀវ បណ្តាលឲ្យសុគតបាត់ទៅហើយ និងបានរាយការណ៍ឲ្យសមត្ថកិច្ចចុះមកពិនិត្យ ។ ក្រោយកើតហេតុ សមត្ថកិច្ចរកឃើញថា សង្ឃរងគ្រោះមានជំងឺប្រចាំកាយ មើលមិនជា ទើបសម្រេចចិត្តធ្វើអត្តឃាតបែបនេះ ។ ករណីនេះ ... Read More »

ជិះម៉ូតូមិនប្រយត្ន័បុកអ្នកដើរតាមផ្លូវរបួសធ្ងន់២នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនខ្វះប្រុងប្រយត្ន័ ស្រាប់តែទៅបុកអ្នកដើរថ្មើជើងចំពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលនុងរាយការណ៍មកសមត្ថកិច្ចដឹកមកសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងកាលពីថ្ងៃពុធ១៣រោច ខែកត្កិកឆ្នាំច សំរឹទ្ធស័ក.ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩យប់ នៅលើផ្លូវជាតិលេខ០១ត្រង់ ចំណុចគីឡូម៉ែត្រលេខ១៤៤-១៤៥ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ... Read More »

ស្ត្រីចំណាស់ម្នាក់ទំនងស្រវឹងស្រារអិលជើងលង់ទឹកថ្លុក ស្លាប់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានអ្នកភូមិ ក៏ដូចជាក្រុមគ្រួសារប្រទះឃើញដេកស្លាប់ នៅក្នុងទឹកថ្លុកខាងមុខផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពភ្លាមៗ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបឹងភេ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។ ... Read More »

អគ្គនាយកដ្ឋានអន្យោប្តវេសន៍ បណ្តេញជនជាតិចិនចំនួន២៣២នាក់ ទៅប្រទេសកំណើតវិញ

ភ្នំពេញ ៖ ជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះស្រីចំនួន៣៨នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ធ្វើការបណ្តេញឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីពួកគេឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ហើយបានប្រព្រឹត្តបទល្មើស ជម្រឹតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត ហើយបង្ក្រាបចាប់ខ្លួនបានកន្លងមកនៅក្នុងខេត្តតសកែវ ទើបតែនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ ជនសង្ស័យទាំង២៣២នាក់ ... Read More »

លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ ដឹកនាំគណៈប្រតិភូកម្ពុជា១៧រូបទៅចូលរួមកិច្ចប្រជុំបង្កើតសមាគម បញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ ក្នុងនាមជាប្រធានសមាគមបញ្ញវន្តមុស្លិមកម្ពុជា ដែលហៅកាត់ថា (ស.ប.ម.ក) លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃព្រហស្បតិ៏១៤រោចខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ បានដឹកនាំ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង គណៈបញ្ជាការឯកភាពខណ្ឌចំការមន រួមគ្នារៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ នៅសួនច្បារសម្តេចតេជោ

ភ្នំពេញ៖ នៅយប់ថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣០នាទី លោក ... Read More »

អភិបាល​ខេត្តកំពង់ធំ​​ លោក សុខ លូ មាន​ចំណាត់​ការ​យ៉ាងណា​​ ​រឿង​​​មន្ត្រី​ក្រោម​ឱវាទ​​​ធ្វើ​ឯកសារ​បន្លំ​ យក​​ដី​សំណល់​របស់​​រដ្ឋ​រាប់​រយ​ហិក​តា ​លក់​ឲ្យ​ឈ្មួញ​?

ខេត្តកំពង់ធំ ៖ ​ដី​ប្រជាពលរដ្ឋ​ និង​ដី​សំណល់​របស់​រដ្ឋ​ នៅ​តំបន់​ដង​សំរិទ្ធ​ រាប់​រយ​ហិកតា​​ ​ត្រូវ​បាន​គេ​សង្ស័យ​ថា ​​អាជ្ញាធរ​មូល​ដ្ឋាន​ ឃុប​ឃិតគ្នា ​​ធ្វើ​ឯកសារ​ក្លែងក្លាយ​យក​លក់​ឲ្យ​ឈ្មួញ​ដី​ ​ឈ្មោះ ​ស៊ីវ​ សារ៉ា​ពេជ្រ​ ​​ដែល​ប្រើ​គ្រឿង​ចក្រ ​កាយ​ប្រឡាយ​ហ៊ុមព័ទ្ធ​ដី​​នោះ​ធ្វើ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួន​​ ... Read More »

រថយន្តកូរ៉ូឡា ពន្លះ​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឲ្យស្រ្តីម្នាក់នៅខាងក្រោយរបួសធ្ងន់

ភ្នំពេញ ៖ ស្រ្តីម្នាក់ ដែលអង្គុយនៅខាងក្រោយរថយន្តដោយគ្មានពាក់ខ្សែក្រវាត់បានរងរបួសធ្ងន់ ខណៈដែលគាត់រួមដំណើរជាមួយបុរសម្នាក់និងស្រ្តីម្នាក់ទៀត បានបើករថយន្តម៉ាកកូរ៉ូឡាយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២កង់ នៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង១០យប់​ ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តឡិចស៊ីសបុករថយន្តហ៊ីយ៉ាន់ដាយ ពីក្រោយចង់ទារសំណងទៀត

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តឡិចស៊ីសមួយទៅបុករថយន្តហ៊ីយ៉ាន់ដាយ ពីក្រោយ ចុះពីលើករថយន្តមកចង់ទារសំណងគេថែមទៀត។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនប់៧០ ក្បែររង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រភពពី អ្នកបើកបររថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នា៥នាក់បើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ... Read More »

ប្រជាពលរដ្ឋនៅខណ្ឌដង្កោ ស្នើឲ្យអាជ្ញាធរ ជួយផ្ដល់ទឹកស្អាត ផ្លូវបេតុង, សុំធុងដាក់សំរាម,កសាងសាលារៀននៅសង្កាត់ដង្កោ និងជួសជុលទំនប់សន្ដស្ទឹងការពារទឹកជំនន់ព្រែក ត្នោត១ខ្សែ

ភ្នំពេញា៖ ក្នុងវេការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌដង្កោ ដែលបានប្រារព្ធធ្វើឡើងនៅសាលាខណ្ឌ កាលពីព្រឹកថ្ងៃព្រហស្បតិ៏១៤រោច ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័ក.ស២៥៦២ត្រូវនិងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ។ ប្រជាពលរដ្ឋបានស្នើឲ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយតទឹកស្អាត ,សុំផ្លូវបេុង,លូរំដោះទឹក,សុំធុងដាក់សំរាម, ជួយរកដំណោះស្រាយធ្វើការផ្លាស់ប្ដូរទីតាំងកន្លែងអ្នកចិញ្ចឹមទា ... Read More »

ក្រសួង​យុត្តិធម៌​ និង​ក្រសួង​ការងារ​ ចាប់​ផ្តើម​ប្រជុំ​ពិនិត្យ​សំណើ​របស់​សហជីព​ ដែល​មាន​បណ្តឹង​នៅ​តុលាការ​

ភ្នំពេញ​៖ លោក​គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក​ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសហប្រធានក្រុមការងារពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់សហជីពមួយចំនួនដែលបានដាក់ពាក្យស្នើសុំ កាលរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ... Read More »

ជិះម៉ូតូខ្វះការប្រុងប្រយត្ន័បុកគ្នាយ៉ងពេងទំហឹងរងរបួសធ្ងន់ម្នាក់ ស្រាលពីរនាក់

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូ នឹងម៉ូតូបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់កាលពីវេលាម៉ោង៦.៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទល់មុខផ្ទះជាងម៉ូតូ ស្ថិតនៅភូមិថារ៉ងជង ឃំុអូរជំុ ស្រុកអូរជំុខេត្តរតនគិរី ដែលមានទិសដៅពីជើងទៅត្បូង ។ ... Read More »

ខឹងគេឌុបស្រីស្នេហ៍កាត់មុខហើយថែមទាំងរោទិ៍ម៉ូតូរបៀបឌឺដងទៀតតាមកាប់របួស៣នាក់

ខេត្តកំពត ៖ កម្លាំង អធិការដ្ឋាននគរបាលក្រុងកំពត បានឃាត់ខ្លួនយុវជនពីរនាក់ ដែលជាបក្ខពួក្ខជនសង្ស័យករណីកាប់យុវជនបីនាក់ ឲ្យរងរបួសដោយសារខឹងសម្បាររឿងគេឌុបស្រីស្នេហ៍កាត់មុខ ហើយថែមទាំងរោទិ៍ម៉ូតូរបៀបឌឺដងដាក់ទៀតផង ។ អំពើហិង្សាដោយចេតនានេះបានកើតឡើងពីរសៀលថ្ងៃ ពុធ ១៣ រោច ខែកត្តិក ឆ្នាំ ... Read More »

ជិត១ខែហើយ រឿង ការ៉ាស់សាំងដេប៉ូ រស្មី ពិសី ដែលជំនាញកាន់កុងត្រូលចុះទៅត្រួតពិនិត្យរកឃើញលួចសាំងពីអតិថិជនស្ងាត់ឈឹង អត់ឃើញសំណុំរឿងបញ្ជូនមកតុលាការ

ខេត្តកណ្តាល៖ អស់រយះពេលជិត០១ខែហើយ មជ្ឍដ្ឋានជាច្រើនបានរង់ចាំមើលថា ម្ចាស់ការ៉ាស់សាំងដេប៉ូ រស្មី ពិសី ដែលជំនាញកាន់កុងត្រូលចុះទៅត្រួតពិនិត្យរកឃើញលួចសាំងពីពួកគាត់នោះមានទោសដែរទេ ឬក៏អ្នកក្រលួចមាន់មួយក្បាល យកមកធ្វើម្ហូបចិញ្ចឹមក្រពះមានទោស ដល់អ្នកមានទ្រព្យធន មានអំណាច លួចសាំង (រង្វាស់រង្វាល់) ជារៀងរាល់ថ្ងៃ អត់មានទោសទៅវិញ ... Read More »

ឃាត់ខ្លួនមេបនម្នាក់និងស្រ្តីរកស៊ីសេវាផ្លូវភេទ៥ជ្រកក្រោមផ្លាកទីតាំងម៉ាស្សាយីហោ៨៩៨៩

ខេត្តសៀមរាប៖ ស្ត្រីរកស៊ីផ្លូវភេទចំនួន៥នាក់ រិងមេបនម្នាក់ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បង្រ្កាបនិងឃាត់ ខ្លួនបានខណៈរកស៊ីខុសច្បាប់ជ្រកក្រោមស្លាកទីតាំងម៉ាស្សាយីហោ៨៩៨៩តែបង្កប់សេវារួមសិច។ ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅកន្លែងរកស៊ីផ្លូវភេទដែលជ្រកក្រោមផ្លាកទីតាំងម៉ាស្សាយីហោ៨៩៨៩ ក្នុងភូមិខ្នា សង្កាត់ជ្រាច ក្រុមសៀមរាប ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ... Read More »

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ចេញម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង បន្ថែមទៀត ទៅកាន់គោលដៅភូមិតាសល់ ឃុំគោកបាល័ង្គ

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៨ មន្ទីរធនធានទឹក ... Read More »

នៅរសៀលថ្ងៃទី ៦ ធ្នូនេះ សម្តេចតេជោ​ ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ ​ចាកចេញពីប្រទេសឡាវ បន្តដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ

ប្រទេសឡាវ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀល​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ ។ សម្តេចតេជ​បានថ្លែងនៅលើបណ្តាញងសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «នៅរសៀលថ្ងៃទី ... Read More »

តំបន់អូតែល សុខា និងសណ្ឋាគារ ស៊ីហ៊ួ កំពុងរងការរិះគន់ថាជាចំណុចបង្ហូរទឹកសម្អុយចូលសមុទ្រ

ខេត្តព្រះសីហនុ ៖ ទឹកសម្អុយហូរមក ពីគ្រប់ទិសទីក្នុងក្រុងព្រះសីហនុបានហូរចាក់ចូលទៅក្នុងសមុទ្រជាប្រចាំនៅត្រង់ ចំណុចឆ្នេរតំបន់អូតែល សុខា និង សណ្ឋាគាស៊ីហ៊ួ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំជាហេតុបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានទឹកសមុទ្រតំបន់នោះអាក្រក់ រកអ្វីប្រៀបមិនបាន ។ ភ្ញៀវទេសចរជាច្រើនដែលមកលេង កម្សាន្តក្នុងក្រុងព្រះសីហនុ ជាពិសេស គឺភ្ញៀវស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ... Read More »

ពលរដ្ឋរស់នៅឃុំចន្ទ្រាបដិសេធរឿងដែលគេថាជួលដីស្រែទៅឲ្យប្រទេសវៀតណាម

ខេត្តស្វាយរៀង ៖ តាមប្រជាពលរដ្ឋ រស់នៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយ រៀងបាននាំគ្នាចេញមកបដិសេធចំពោះ ការលើកឡើងរបស់លោក គង់ មុនីកា តាម រយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

ស្លាប់៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកនឹងម៉ូតូ

ខេត្តសៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយបានកើតឡើង បណ្តាលមក ពីរថយន្ តកាមរីឆ្លាម ជិះគ្នា២នាក់ ក្នុងល្បឿនលឿនខ្លាំង បានមកបុកម៉ូតូសង់ ដែលកំពុងជិះដោយបុរសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗទាំង៣នាក់តែម្តង ចំណែករថយន្តវិញ ក្រឡាប់បោកផ្ទប់នឹងដើមឈើ ដាច់ជា២កំណាត់ ។ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់យ៉ាង អាណោចអាធ័ម

ខេត្តកំពង់ធំ៖ ម្តាយឪពុកមានការធ្វេសប្រហែសទើបបណ្ដាលអោយកូនប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់យ៉ាង អាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិប្រាសាទ ឃុំសាគរ ... Read More »

កូនអកតញ្ញូ ជក់ថ្នាំញៀនគំរាមដុតផ្ទះ និងបង្កហឹង្សាក្នុងគ្រួសារឪពុកម្តាយប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កូនអកតញ្ញូ ជក់ថ្នាំញៀនម្នាក់ គំរាមដុតផ្ទះ និងបង្កហឹង្សាក្នុងគ្រួសារមួយបានកើតឡើង រហូតដល់ម្តាយឪពុកទ្រាំលែងបានរត់មកប្តឹង សមត្ថកិច្ច អោយចុះទៅជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះគ្មានលេខ ស្ថិតនៅក្នុងសង្កាត់ ... Read More »

តារាជើងចាស់ ចាន់ តារាទី រំលឹកអនុស្សាវរីយ៍ពីយុវវ័យជាមួយ លោក យស បូ វណ្ណៈ

ភ្នំពេញ៖ វត្តមានតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈនៅកម្ពុជាដោយវិលរកការសម្តែងជាថ្មី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ ដៃគូដែលធ្លាប់សម្តែងរួមគ្នា អ្នកស្រី ចាន់ តារាទី បានរំលឹកអនុស្សាវរីយ៍ពីយុវវ័យមួយចំនួនដែលធ្វើឲ្យអ្នកនាងចងចាំតារាសម្តែងរូបនេះមិនភ្លេចទាំងការសិក្សា និងសម្តែងរួមគ្នា ។ ការរំលឹកទាំងរឿងសប្បាយ ... Read More »

​ស្រុក​ព្រៃនប់​ បង្រ្កាប ឃាត់ខ្លួន៣​នាក់​ ជាមួយនឹង​ថ្នាំញៀន​៣​៣​កញ្ចប់​

ខេត្តព្រះសីហនុ​៖ ​លោក​វរសេនីយ៍​ត្រី​ ឈុន​ រតនៈ​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ បាន​ឲ្យ​ដឹងថា៖ នៅ​វេលាម៉ោង១២ៈ៣០នាទី​ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំង​ នគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាប​​បទល្មើស​គ្រឿងញៀន​មួយ​ករណី នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​រោងចក្រ​បិតត្រាំង​ ឃុំ​បិតត្រាំង​ ... Read More »

រថយន្ត២គ្រឿងបុកគ្នាយ៉ាងកក្រើកនៅ​ចន្លោះគីឡូម៉ែត្រ​លេខ១៨៤ ភូមិមាន់ចែ

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង១១និង៥នាទី​យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​មួយកើតឡើងរវាងរថយន្ត​២គ្រឿងបុកគ្នាយ៉ាងកក្រើកតែម្តង ។ សេចក្តីរាយការណ៍បឋម​បានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល ប៉ុន្តែគេនៅមិនទាន់ដឹងថា ជនរងគ្រោះមានប៉ុន្មាននាក់នោះឡើយ ។ ប្រភពបន្តថា រថយន្តកុងតឺន័រ​បានបុកជាមួយរថយន្តហ្ស៊ុយហ្ស៊ុយគី ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឡាវ

ប្រទេសឡាវ៖ នៅរសៀលថ្ងៃដដែលនេះដែរ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កានៅស្តូបយុទ្ធជនពលីជីវិតរបស់ប្រទេសឡាវរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកជំទាវ ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។ នៅក្នុងជំនួបនោះ លោកជំទាវបានស្វាគមន៍សម្ដេចតេជោហ៊ុន សែន ដែលបានអញ្ជើញមក​ទស្សន​កិច្ចផ្លូវការ ... Read More »