ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនរងការបាក់ស្រុតធ្លាក់ចូលស្ទឹងជាបន្តបន្ទាប់

ខេត្តកំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ដែលស្ថិតនៅក្នុងភូមិកំពង់រទះ សង្កាត់កំពង់រទះក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបន្ដបាក់ស្រុតចូលទៅក្នុងស្ទឹង ដែលធ្វើឲ្យខូចស្ទើរតែទាំងស្រុង ។ ក្រោយពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតកវាយសម្លាប់បុរសចំណាស់ម្នាក់ទម្លាក់ទឹកស្រះ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុង តាមស្វែងចាប់ខ្លួនជនសង្ស័យជាឃាតក ដែលបានវាយសម្លាប់បុរសចំណាស់ម្នាក់ទម្លាក់ក្នុងទឹកស្រះក្រោយពីមានការរាំរែកមួយក្នុងពីធីមង្គលការអ្នកភូមិនៅក្នុងភូមិរួចហើយនោះ ។ ​បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ... Read More »

ខែមេសា​ឆ្នាំ​២០១៨​នេះ ​ភ្ញៀវ​បរទេស​ចេញចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៧៨.៤៣៣​នាក់​

ខេត្តបន្ទាយ​មាន​ជ័យ ៖​ យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​សម្រាប់​ខែមេសា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ភ្ញៀវ​ចេញចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​រយៈពេល​៣០​ថ្ងៃ​សរុប​ចំនួន​៧៨.៤៣៣​នាក់​ ក្នុង​នោះ​ភ្ញៀវ​ចូល​មាន​ចំនួន​៣៣.៩៣៦​នាក់​ ក្នុង​១​ថ្ងៃជា​មធ្យម​មាន​ចំនួន​១,១៣១​នាក់​ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​ មាន​ចំនួន​៤១.៦៩៣​នាក់​មធ្យម​១​ថ្ងៃ​មាន​ចំនួន​១.៣៨៩​នាក់​មានការ​ថយ​ចុះ​១៨,៦០%​។​ ភ្ញៀវ​ទេសចរណ៍​បរទេស​ចេញ​មាន​ចំនួន​៤៤.៤៩៧​នាក់​ជា​មធ្យម​១​ថ្ងៃ​១.៤៨៣​នាក់​ ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​ចំនួន​៤២.៣៣២​នាក់​ ក្នុង​១​ថ្ងៃ​មាន​ចំនួន​១,៣៨៩​នាក់​ ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​មាន​ចំនួន​៤២.៣៣២​នាក់​មធ្យម​ក្នុង​១​ថ្ងៃ​១.៤១១​នាក់​ ... Read More »

បណ្ដេញជនជាតិចិន និងវៀតណាមពីប្រទេសកម្ពុជាពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់ និងលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិចិន ចំនួន ... Read More »

សេចក្តីសម្រេច ស្តីពីការចាត់តាំង និងតួនាទី ភារកិច្ចរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា នីតិកាលទី៤ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីសម្រេច ស្តីពីការចាត់តាំង និងតួនាទី ភារកិច្ចរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា នីតិកាលទី៤ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា   សេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមសមាជិកាព្រឹទ្ធសភា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា     Read More »

លោក​មឿន​ តុលា​  មិន​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ទេ​ ករណី​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ លោក​ អ៊ី​ ថាវរៈ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​ឃុំ​ខ្លួន​លោក​ មឿន​ តុលា​ ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​និង​សិទ្ធិ​មនុស្ស​ និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ... Read More »

មន្ត្រីជលផលក្រុងប៉ោយប៉ែតរងការិះគន់ពីប្រជាពលរដ្ឋដើរប្រមូលប្រាក់ពីរថយន្តឬរទេះដឹកត្រីគ្មានវិក្កយបត្រ

ប៉ោយប៉ែត៖ សេចក្ដីរាយការពីកម្មករអូសរទេះត្រី ច្រកព្រំដែនទ្វារអន្តជាតិប៉ោយប៉ែត ប្រាប់ថា មន្ត្រីជលផលក្រុងប៉ោយប៉ែត បានដើរប្រមូលប្រាក់ពីក្រុមឈ្មួញនាំ ត្រីក្លាសេអន់សាច់បាត់បង់គុណភាព ពីប្រទេសថៃ នាំចូលមកកម្ពុជា តាមរទេះ ឬរថយន្តកាមរី ដែលក្រុមឈ្មួញទាំងនោះយកទៅចែកចាយក្នុងទីផ្សារ ក្នុងប្រទេសកម្ពុជា ។ មន្ត្រីជលផលក្រុងប៉ោយប៉ែតនោះ ... Read More »

តំណាងរដ្ឋមន្ត្រីត្រាំ អ៊ីវតឹក អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិចងចាំ ២០ ឧសភា នៅក្នុងវត្តទំនប់ ឃុំត្រងិល

ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ លោកសន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ទូរគមនាគមន៍កម្ពុជា និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ... Read More »

បញ្ជូន​មន្ត្រី​យោធា​”ង៧០”​មក​តុលាការ​ ករណី​បាញ់បោះ​សេរី​

ភ្នំពេញ​ ៖ ​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ បញ្ជូន​មន្ត្រី​យោធា​នៅ​អង្គភាព​”ង៧០”មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។ សូមបញ្ជាក់ថា លោកនាយចំណង់​ ធុន​ រាជ​ នាយទាហានរង​នៅ​អង្គភាពកងពលតូចលេខ៧០​ ... Read More »

រាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

រាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   Read More »

កម្មករសំណង់ម្នាក់ឆក់ខ្សែភ្លើងសន្លប់នៅក្នុងការដ្ឋានសំណង់ក្រោយវត្តឧណ្ណាលោម

ភ្នំពេញ៖ កម្មករសំណង់ផ្ទះល្វែងម្នាក់ឆក់ខ្សែភ្លើងសន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋជួយធ្វើចលនាឲ្យដឹងខ្លួនឡើងវិញ រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩:៣០នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ... Read More »

នារីម្នាក់ត្រូវចោរឆក់កាបូបស្ពាយបានសម្រេច គេចខ្លួនដោយសុវត្ថិភាព

​ភ្នំពេញ៖​ ជនសង្ស័យ​២​នាក់ បានធ្វើសកម្មភាព​ឆក់​កាបូបស្ពាយពីនារី​ម្នាក់​បានសម្រេច ខណៈដែលរូបនាងបានជិះម៉ូតូតែម្នាក់ឯង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ... Read More »

ក្រុមរត់ការរឿងដីកំពុងភ័យខ្លួនខ្លាចម្ចាស់លុយប្តឹងទើបប្រឹងស្វះស្វែងរត់ទៅក្រសួងបរិស្ថានក្រែងរួចពីការប្តឹង

ខេត្តកំពង់ស្ពឺ៖ ដីរដ្ឋជាង ២ពាន់ហិកតា ស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលត្រូវបានអភិបាាលលខេត្តកំពង់ស្ពឺ ចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើទុកជាសម្បត្តិរដ្ឋវិញនោះស្រាប់តែលពេលថ្មីៗនេះ បានលេចលឺថាមានមនុស្សមួយក្រុមកំពុងរត់ការទៅក្រសួងបរិស្ថាន ដើម្បីកាត់ចេញពីតំបន់ដែនជម្រកសត្វព្រៃយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ព្រោះបានកាប់គាស់ រុករានទន្រ្ទានព្រៃ និងឈូសឆាយយកធ្វើកម្មសិទ្ធិ ។ បន្ទាប់ពីការរំលោភយកដីព្រៃក្នុងតំបន់ការពារត្រូវបានបែកធ្លាយអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាមន្ទីរជំនាញចុះពិនិត្យ ... Read More »

ប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុក និងធ្វើការខុសច្បាប់នៅប្រទេសថៃចាប់បញ្ជូនក្នុងខែមេសាឆ្នាំ២០១៨មាន៤,២៦៨នាក់

ខេត្តបន្ទាយមានជ័យ៖ យោងតាមរបាយការណ៍ការិយាល័យនគរបាលប្រឆាំងការជួញដូរ និងការពារអានីតិជនខេត្តបន្ទាយមានជ័យក្នុងខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធរថៃចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុក និងធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ដែលចាប់បញ្ជូនមកវិញមានចំនួន៤,២៦៨នាក់ ស្រី១,៤៧៣នាក់កុមារចំនួន៤៣៩នាក់ កុមារី១៦៧នាក់តាមរថយន្តភាគីថៃចំនួន១០២គ្រឿង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្ថិតិពលរដ្ឋក្នុងខេត្តចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃមានចំនួនសរុប៥០៤នាក់ ស្រី២៣៣នាក់ ... Read More »

ស្រ្តីម្នាក់ដើរឆ្លងផ្លូវត្រូវបានម៉ូតូបុកស្លាប់

ខេត្តព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២០និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ... Read More »

បុរសអ្នកថ្មើរជើងម្នាក់ត្រូវរថយន្តកិនសំប៉ែតដូចចេកចៀន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវរថយន្តកិនខ្ទេចក្បាលស្លាប់នៅនឹងកន្លែង ក្នុងខណៈជនរងគ្រោះរួបនោះដើររេពេញផ្លូវ ។ ប្រភពពីសមត្តកិច្ច ហេតុការណ៍គួអោយរន្ធត់នេះបានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ... Read More »

ស្តង់អេតចាយមួយ​កន្លែងត្រូវបានពលរដ្ឋរិះគន់ថា​កំពុងរំលោភ​យកផ្លូវសាធារណៈដាក់ឥវ៉ាន់យ៉ាងអនាធិបតេយ្យ

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើទីតាំង​ស្តង់អេតចាយមួយ​កន្លែង​ថាបាននិងកំពុងរំលោភយកផ្លូវសាធារណៈចតរថយន្ត​ និងដាក់​ឥវ៉ាន់​បែបអនាធិបតេយ្យបង្ករឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សណ្តាប់ធ្នាប់​សាធារណៈ​ និងអ្នកធ្វើដំណើរផងដែរ។ ប្រជាពលរដ្ឋបានលើកថា ស្តង់អេតចាយ​ខាងលើមាន​ទីតាំង​នៅតាមបណ្តោយផ្លូវជាតិលេខ៥៧B ចំណុចខាងលិច​អធិការ​នគរបាល​ស្រុក​រតនៈមណ្ឌល​ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុក​រតនះមណ្ឌល ដោយទីតាំង​ខាងលើ​នេះបានរំលោភយក​ចិញ្ចើម​ផ្លូវ​សាធារណៈ ​ធ្វើ​ជាចំណត​រថយន្ត និងដាក់​ឥវ៉ាន់ ពាសវាលពាសកាល បែប​អនាធិបតេយ្យ ... Read More »

មេជញ្ជីងថ្លឹងរថយន្តថ្នល់កែង ហេង ផល្លា និងអនុប្រធាន ខុង សារុន កំពុងដើរផ្ទុយនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

ខេត្តកំពង់ចាម ៖ តាមប្រភពបានរាយការណ៍ឲ្យដឹងថា រថយន្តដឹកលើសទម្ងន់ក្នុងមួយយប់ៗមិនក្រោម ១០០គ្រឿងនោះទេ កំពុងត្រូវបាន លោក ហេង ផល្លា ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង លើផ្លូវជាតិលេខ៦ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលទើបរត់ការឡើងជាប្រធានថ្មី និង លោកអនុប្រធាន ... Read More »

រថយន្តយីឌុប​ដឹកឈើពីរគ្រឿង​ឆ្លងស្រឡាង​ខុសបច្ចេកទេស​ក្រឡាប់ចូលទឹកទន្លេមេគង្គ

ខេត្ត​ក្រចេះ៖ រថយន្តយីឌុបដឹកឈើ​ពីរគ្រឿង​បានក្រឡាប់ធ្លាក់ទឹកទន្លេមេគង្គ កាលពីយប់ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ទល់នឹងភូមិ​ឫស្សីចារ ... Read More »

ឃើញនាងង្គុយនិយាយទូរស័ព្ទតែឯង ខ្ទប់មាត់អូសចូលព្រៃចាប់រំលោភនារីម្នាក់ តែមិនបានសម្រច

ខេត្តក្រចេះ៖ យុវជនឃ្លានតណ្ហាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពព្យាយាមចាប់រំលោភនារីម្នាក់រំលោភ តែមិនបានសម្រច គ្រាដែលនាងកំពុងអង្គុយនិយាយទូរស័ព្ទ នៅមុខសាលាចិនស្ងាត់តែម្នាក់ឯង ។ ជនសង្ស័យៈឈ្មោះ និត ទ្បូយហៅ ឆ្លូញ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ... Read More »

ពងមាន់ជិន១ម៉ឺនគ្រាប់ត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់បានខណៈឈ្មួញនាំចូលពីប្រទេសថៃ

ខេត្តបាត់ដំបង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនិងស្ទាក់ចាប់បានពងមាន់ជិត១០០០០គ្រាប់ ខណៈដែលឈ្មួញនាំចូលពីប្រទេសថៃតាមច្រកប៉ុស្តិ៍អន្តរជាតិដូង ។ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការស្ទាក់ចាប់យកពងមាន់ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ... Read More »

សាសនិកខ្មែរអ៊ីស្លាម ក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំចំនួន២៥០គ្រួសារទទួលអំណោយស្រាយបួសរ៉ាម៉ាឌន

ភ្នំពេញ៖ លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួង កិច្ចការនារី និង លោកស្រី ម៉ាណ ណាវី ជំនួយការលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន ... Read More »

ក្រសួងសុខាភិបាល នឹងចុះផាកពិន័យអ្នកជក់បារី នៅតាមទីសាធារណៈ តំបន់ហាមឃាត់ ភោជនីយដ្ឋាន និងសណ្ឋាគារ នៅពេលឆាប់ៗនេះ

ភ្នំពេញ ៖ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ «ថ្នាំជក់ និងជំងឺបេះដូង» ដែលប្រព្រឹត្តទៅនាថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ... Read More »

ថេ ឆាលី យកការមើលងាយជំរុញការតស៊ូលើវិថីសិល្បៈ

ភ្នំពេញ៖ តារាសម្តែងតំណែងតួកាច លោក ថេ ឆាលី ចាប់ផ្តើមលេចមុខមាត់ក្នុងភាពយន្តជាច្រើនបន្តបន្ទាប់ក្រោយពីប្រឡូកសិល្បៈជិតមួយទសវត្សរ៍។ ព្រោះតែការមើលងាយពីអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានជំរុញឲ្យលោកកាន់តែមានទឹកចិត្តជន្នះពាក្យនិន្ទាទាំងនោះរហូតទទួលបានការកោតសរសើរពីផលិតករជាច្រើន ។ ក្រោយពីបញ្ចប់ការចូលរួមប្រកួតក្នុងកម្មវិធីប្រុសស្អាតប្រីស្តុនឆ្នាំ២០១០ ថេ ឆាលី បានតស៊ូក្រាញននៀលក្នុងអាជីពជាអ្នកសិល្បៈ បើទោះបីជាការចេញសម្តែងភាពយន្តដំបូងមានការខ្វះខាតបទពិសោធន៍សម្តែង និងរងការមើលងាយពីសំណាក់អ្នកសិល្បៈដូចគ្នាំមួយចំនួនតូចក្តី។ លោកថា ... Read More »

ព្រូដិនសល ផ្ដល់អាហារូបករណ៍ចំនួន១០សម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈតន្ត្រី The Sound Initiative

ភ្នំពេញ៖ បេក្ខជន១០រូបនៅវគ្គផ្តាច់ព្រ័ត្រ នឹងទទួលបានអាហាររូបករណ៍ ដែលឧបត្ថម្ភដោយក្រុមហ៊ុនព្រូដិនសលកម្ពុជាដោយឆ្លងកាត់ការជម្រុះពី បេក្ខជនដែលបានដាក់ពាក្យ ចូលរួម ប្រកួតចំនួនជាង១០០នាក់ នៅក្នុងកម្មវិធីតន្ត្រីដែលមានឈ្មោះថាMusic Academy ដែលធ្វើឡើងជាលើកដំបូងដោយអង្គការក្រៅរដ្ឋាភិបាលផ្នែកសិល្បៈក្នុងស្រុកមួយឈ្មោះថា ឌឺសោន អ៊ីនីឈីទីវ (The Sound Initiative) ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តកែច្នៃចុះចំណោតដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗ

ខេត្តរនគិរី៖ រថយន្តកែច្នៃមួយគ្រឿង បើកបរលើផ្លូវចុះចំណោតដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង១៧នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវចុះចំណោតស្ថិតក្នុងភូមិពាក់ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ... Read More »

ជិះម៉ូតូលឿនបុកសួនពុះចែកទ្រូងផ្លូវស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់ ទំនងជាស្រវឹង បោះពួលម៉ូតូយ៉ាងលឿន ជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវបណ្តាល បោកក្បាលទៅនិងថ្នល់ បាក់ក និងបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២១ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើអំពើហិង្សាកាប់ជាច្រើនកាំបិតទៅស្រ្តីម្នាក់

ខេត្តរតនគិរី ៖ កម្លាំងអធិការស្រុកបរកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ឋករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់)បញ្ជូនទៅសាលាដំបូងខេត្ត ។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង១៧ព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ... Read More »