ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជំងឺរហូតឡប់សតិ សម្រេចចិត្តមកលោតទឹកនៅស្ពានព្រែកតាមាក់តែរកសាកសពមិនទាន់ឃើញ

ខេត្តកណ្តាល៖ ពលរដ្ឋដ៏ច្រើនបានមកចោមរោមមើល និងជួយរាវរកសាកសព បុរសម្នាក់ ដែលគេស្គាល់ថា ជាគ្រូបង្រៀនថ្នាក់ទី៩ នៅអនុវិទ្យាលយ័ វិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បើតាមប្រភពពីម្តាយមីងបង្កើតរបស់បុរសរូបនោះ ឈ្មោះ លន់ជី បាននិយាយប្រាប់អ្នកយកព័ត៌មានគរវត្តថា ... Read More »

លោកស្រី ម៉ែន សំអន៖ កងកម្លាំងត្រូវជឿជាក់មកលើ រាជរដ្ឋាភិបាល និងការពារដាច់ខាត មិនឲ្យអមិត្ដ មកបំផ្លាញ់សុខសន្ដិភាពបានឡើយ

ខេត្តកោះកុង៖ លោក ស្រី ម៉ែន សំអន បានអំពាវនាដល់ កងកម្លាំងនគរបាល ដែលឈរជើងការពារព្រំដែន ភូមិសាស្ដ្រ ខេត្ដកោះកុង ថា៖ សូមពង្រឹងស្មារតីជឿរជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការពារសមិទ្ធផល នានា ដែលចេញពីការបោះឆ្នោតសកលជាពិសេស ... Read More »

នគរបាល​ស្រុកបាធាយចុះបង្ក្រាបទីតាំងល្បែងស៊ីសង​ ចាប់យកវត្ថុតាងមួយចំនួន​ អ្នកលេងរត់គេចបាត់

ខេត្ត​កំពង់ចាម​ ៖​ ពិតណាស់ល្បែងស៊ីសងងាយនាំមកនូវអំពើ​ហិង្សា​ លួចឆក់ប្លន់​ ដើម្បីអនុវត្តស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ កំលាំងអធិការដ្ឋាននគរបាលស្រុកបាធាយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ​ បានចុះបង្ក្រាបកន្លែងលេងល្បែងសុីសង(អាប៉ោង)មួយកន្លែង​ ។ នគរបាល​ស្រុកបាធាយបានអោយដឹងថា​ កិច្ចសហការ​បង្ក្រាប​ ធ្វើឡើងកាលពីវេលាម៉ោង២និង២៥នាទី​ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ ... Read More »

ជិះម៉ូតូដឹកឈើបើកបរល្បឿនលឿនហួសកំណត់បាត់បង់ម្ចាស់ការដួលបោកក្បាលស្លាប់ភ្លាមៗ

ខេត្តមណ្ឌលគិរី៖ យុវជនម្នាក់បានស្លាប់ភ្លមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូដឹកឈើបើកបរក្នុងល្បឿនលឿនបាត់បងម្ចាស់ការដួលដោយខ្លួនឯង។ ហេតុការណ៍ជិះម៉តូដឹកឈើដួលខ្លួនឯងរហូតបោកក្បាលស្លាប់ភ្លាមៗនោះបានកើតឡើងនៅវេលាម៉ោង១៣និង០៥នាទី ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតផ្លូវ៧៦”A”ចន្លោះគីឡូម៉ែត្រ៧២និង៧៣ក្នុងភូមិអូរអាម ... Read More »

នាយចឺម ចាយ១៤ម៉ឺនដុល្លារសង់ផ្ទះឲ្យម្តាយក្រោយតម្លៃខ្លួនហក់ឡើង

ភ្នំពេញ៖ តម្លៃខ្លួនចេញច្រៀងរបស់នាងចឺម បានហក់ឡើងខ្លាំងស្ទើរតែស្មើតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មធំៗ។ ក្រោយរកចំណូលបានក្រាស់ក្រែល តារារូបនេះបានចំណាយលុយជាង១៤ម៉ឺនដុល្លារអាមេរិកដើម្បីសង់លំនៅឋានប្រណីតជូនអ្នកមានគុណ ។ ក្រោយធ្វើឲ្យផ្ទុះការគាំទ្រលើវិស័យសិល្បៈចម្រៀងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នាយចឺម បានផ្អាកការងារកំប្លែងនៅទូរទស្សន៍ ដោយងាកមកកើបលុយលើឆាកតន្ត្រីវិញ ។ តារាចម្រៀងរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចរកចំណូលពីការច្រៀងស្មើនឹងតារាចម្រៀងលំដាប់ B ... Read More »

រថយន្ដដឹកអេតចាយបុកឡានដឹកកុងតឺន័រពីក្រោយស្លាប់ម្នាក់ និងរងរបួស៣នាក់

ខេត្តព្រះសីហនុ៖ រថយន្ដដឹកអេតចាយ ចេញពីក្រុងព្រះសីហនុ ដល់បិតត្រាំង បុកឡានដឹកកុងតឺន័រពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ ។ ហេតុការគ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង២៣និង១០នាទី ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ... Read More »

ទីតាំងល្បែងសុីសងប្រភេទហ្គេមបាញ់ត្រី៣ទីតាំងនៅម្តុំផ្លូវរថភ្លើងត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឆ្មក់ចុះបង្រ្កាប

ភ្នំពេញ៖ ទីតាំងហ្គេម៣ទីតាំងផ្សេងគ្នា នៅម្តុំផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឆ្មក់ចុះបង្រ្កាប កាលពីម៉ោងជាង៤រសៀល ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ... Read More »

ស្រីស្អាតបើករថយន្តទំនើប AUDI Q7 យ៉ាងលឿនបុកគ្នានឹងរថយន្ត Alphard ពេញទំហឹង រួចរេចង្កូតបុកចូលហាងកាហ្វេរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ នារីរូបស្រស់ស្អាតម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្តស៊េរីទំនើប AUDI Q7 បោះពួយក្នុងល្បឿនយ៉ាងលឿន ទៅបុកជាមួយនឹងរថយន្ត Alphard មួយគ្រឿងទៀតដែលកំពុងបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទេចរថយន្តទាំង២គ្រឿងតែម្ដង ចំណែករថយន្ត AUDI Q7 ... Read More »

អភិបាលរងខណ្ឌមានជ័យថា៖ អ្នកដែលទៅកន្លែងInternet24Hភាគច្រើនគេទៅលេងល្បែងភ្នាល់តាមអនឡាញ

ភ្នំពេញ៖ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានស្នើដល់អាជ្ញាធរសង្កាត់ និងនាយនគរបាលប៉ុសិ៍្តរដ្ឋបាលទាំងត្រូវតែយកចិត្តទុកដាក់បំផុតទៅលើទីតាំងបើកអ៊ិនធើណេត២៤ម៉ោង ដែលអាចចាត់ទុកថាអ្នកដែលនិយមទៅកន្លែងទាំងនេះភាគច្រើនគេទៅលេងល្បែងភ្នាល់តាមប្រព័ន្ធអ៊ិនធើណេត(Internet) ។ លោក ឡុង ង៉ែត បានលើកឡើងថា ព្រោះបច្ចុប្បន្ននេះជាសម័យទំនើបប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ហើយម្នាក់ៗគេប្រើប្រាស់ស្មាតហ្វូតជាទូរស័ព្ទដៃ គេបញ្ចូលលុយតែ៥ដុល្លាក្នុង១ខែគេអាចលេងហ្គេម ... Read More »

លោកអូស្មាន ហាស្សាន់៖ អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ សិស្សនិស្សិតខ្មែរឥស្លាមទាំងអស់ត្រូវតែមានចំណេះដឹងពីការធ្វើអាជីវកម្មលើវិស័យហាឡាល់ ជៀសវាងខាតបង់

ភ្នំពេញ៖ អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ សិស្សនិស្សិតខ្មែរឥស្លាមទាំងអស់ត្រូវតែមានចំណេះដឹងគ្រប់គ្រាន់ ពីការធ្វើអាជីវកម្មលើវិស័យហាឡាល់ ការដែលមិនយល់ច្បាស់ពីក្បួនច្បាប់ នៃការធ្វើអាជីវកម្មហាឡាល់ ធ្វើឲ្យខាតបង់ឥតប្រយោជន៍ ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួត ... Read More »

តំណាងអយ្យការកោះហៅ ម្ចាស់ភាគហ៊ុនស្ថាប័នឥណនាប្រសិទ្ធ ៤នាក់ ឱ្យចូលបំភ្លឺរឿង កំហែងយកប្រាក់ពីអ្នកដទៃ

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោក អ៊ុំ សុភក្តិ ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ បានកោះហៅ ជនសង្ស័យ ប្រុសស្រីចំនួន ៤នាក់ ... Read More »

ព្រោះតែប្រចណ្ឌទាញពូថៅកាប់គូសត្រូវប៊ិះស្លាប់នៅនឹងកន្លែង

ខេត្តក្រចេះ ៖ បុរសម្នាក់ផឹកស្រាស ស្រវឹងកើតហិង្សាដោយសារភ្លើងប្រចណ្ឌ បានយកពូថៅទៅកាប់ជនរងគ្រោះវ័យ ចំណាស់ម្នាក់ជាច្រើនពូថៅស្ទើរបាត់បង់ ជីវិតកាលពីវេលាម៉ោង៤រសៀលថ្ងៃ ព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ... Read More »

សម រង្ស៊ី ទទួលស្គាល់បានជួលក្រុមហ៊ុនអាមេរិកសរសេរព័ត៌មានឲ្យអន្តរជាតិបំផ្លាញសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ទីបំផុតអ្វីដែលជាការចេញ ផ្សាយរបស់សារព័ត៌មានបរទេស Asia Timeថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិកឈ្មោះBerlin Rosen ត្រូវបានក្រុមចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធីសរសេរព័ត៌មានទាក់ទាញឲ្យអន្តរជាតិដាក់សម្ពាធសេដ្ឋកិច្ចមកលើប្រទេសកម្ពុជានោះត្រូវបានលោក សម រង្ស៊ី ... Read More »

គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារបើកកិច្ចប្រជុំពេញអង្គលើកទី៤ផ្តោតលើការជួសជុលប្រាសាទព្រះវិហារ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨គណៈ កម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន ប្រាសាទព្រះវិហារ បានបើកកិច្ចប្រជុំពេញអង្គលើកទី៤របស់ខ្លួននៅស្នាក់ការអាជ្ញា ... Read More »

ឯកអគ្គរាជទូតកម្ពុជាប្រចាំអ.ស.ប.ថ្លែងថាក្រុមប្រឹក្សាសិទ្ធិមនុស្សជាឧបករណ៍នយោបាយ

ភ្នំពេញ ៖ លោក ណី សំអុល ឯកអគ្គ រាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានានៅទីក្រុងហ្សឺណែវបានចេញសេចក្ដីថ្លែងការណ៍មិនយល់ស្របទៅលើសម័យប្រជុំលើកទី៣៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដោយ ចាត់ទុកថា ជារូបភាពនយោបាយដើម្បី ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ... Read More »

ពលរដ្ឋឃុំគគីដែលរងគ្រោះដោយគ្រាប់បែកគីមីទម្លាក់ដោយអាមេរិក បន្តទទួលបានការព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ៥១៧នាក់បានទទួលការព្យាបាលពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទី សុខាភិបាលខេត្តស្វាយរៀងជាលើកទី៤ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅបរិវេណវត្តគគីរ ... Read More »

នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យម្នាក់ដោយអនុវត្ដតាដីការបស់សាលាដំបូងខេត្ដ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន ពាក់ព័ន្ធករណីថ្នាំញៀន ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ។ ករណីចាប់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ... Read More »

សមត្ថកិច្ចចាប់បុរសម្នាក់បាញ់សម្លាប់សត្វទន្សោង១ក្បាលនៅក្នុងស្រុកថ្ពង

ខេត្តកំពង់ស្ពឺ ៖ សត្វទន្សោងដ៏កម្រ ១ក្បាលដែលរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺត្រូវបានក្រុមព្រានព្រៃបាញ់សម្លាប់រួចវះយកសាច់ដាក់រថយន្តបម្រុងដឹកចេញ ប៉ុន្តែត្រូវ បានកម្លាំងសមត្ថកិច្ចអភិរក្សសត្វព្រៃសហការជាមួយកង រាជអាវុធហត្ថស្រុកថ្ពងឃាត់ខ្លួនភ្លាមៗ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ករណីព្រានព្រៃបាញ់សម្លាប់សត្វព្រៃដ៏ កម្រ និងជិតផុតពូជនេះបានកើតមានឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ... Read More »

កងរាជអាវុធហត្ថខេត្ត បញ្ចេញកណ្តាប់ដៃដែក បង្ក្រាបរថយន្តសាំយ៉ុង៦គ្រឿង ដឹកគ្រឿងផ្ទះអនាធិបតេយ្យគ្មានលិខិតអនុញ្ញាត

ខេត្តស្ទឹងត្រែងៈ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ បើកយុទ្ធនាការ ចុះបង្ក្រាប ព្រមទាំងស្ទាក់ចាប់បានរថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះ ដែលគ្មានលិខិតអនុញ្ញាត ចំនួន៦គ្រឿង ខណៈរថយន្តខាងលើ កំពុងចររាចរណ៍ដឹឈើលើដងផ្លូវ កាលពីវេលាទៀបភ្លឺ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ ... Read More »

ឃើញនាងក្រមុំស្រុកស្រែនៅសាបព្រោះស្រូវតែម្នាក់ឯង ចូលទៅចាប់រំលោភបានសម្រេចជាប់ខ្នោះនគរបាលល្មម

ខេត្តកំពង់ចាម: កម្លាំងនគរបាលប៉ុស្តិ៍ សំពងជ័យ ស្រុកជើងព្រៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹង អាណាព្យាបាលនារីរងគ្រោះមា្នក់ជាក្រមុំស្រុកស្រែ ពីបទចាប់រំលោភសេពសន្ថវៈបានសម្រេច គ្រាដែលនារីរងគ្រោះ នៅសាបព្រោះស្រូវស្រែឆ្ងាយពីផ្ទះតែម្នាក់ឯង ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ ... Read More »

មេគយច្រកស្រែអំបិលលោក គង់ សំរេច នៅតែបន្តប្រព្រឹត្តអំពើពុករលួយដោយមិនញញើត

ខេត្តកោះកុង ៖ ច្រើនឆ្នាំមកហើយ ដែលក្រុមឈ្មួញ សប្បាយរកស៊ី ដឹកជញ្ជូន ទំនិញគេចពន្ធ និងទំនិញខុសច្បាប់មក ពីប្រទេសថៃ ចូលតាមច្រក ផែស្រែអំបិល ដែលជាទីតាំងអំណោយផល សម្រាប់ពួក គេ គៃបន្លំចំណូលពន្ធ ... Read More »

រថយន្ត​ដឹក​ត្រី​ដាច់​ម៉ែត្រ​ចង្កូត ជ្រុលទៅ​បុក​បង្គោល​ភ្លើង ​បាក់​អស់​មួយ​ដើម

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្ត​ដឹក​ត្រី​ទំងន់មួយ​តោនកន្លះ កំពុងតែបើកធ្វើដំណើរតាមផ្លូវនិងមានភ្លៀងធ្លាក់ផងនោះ បណ្ដាលឲ្យ​ដាច់​ម៉ែត្រ​ចង្កូត ជ្រុលទៅ​បុក​បង្គោល​ភ្លើងមួយដើម ​បាក់​សង្កត់លើរថយន្ត ប៉ុន្តែសំណាងល្អមិនមាន​អ្នក​រង​របួសនោះទេ ។ ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​​វេលា​ម៉ោង​ ៣​និង​៤២នាទី​ទៀប​ភ្លឺ ឈានចូលថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ... Read More »

ជំនាញព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយកាប់លើគូទំនាស់៣ថ្ងៃមុន

ខេត្តពោធិ៍សាត់៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន ២នាក់ ក្រោយពីបានកាប់ក្បាលគូទំនាស់របស់ខ្លួនកាលពី៣ថ្ងៃមុនបណ្ដាលឲ្យរងរបួសធ្ងន់។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៤៩នាទី ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ... Read More »

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តចុះឆែកឆេរលំនៅឋានរកឃើញសត្វរស់ និងសំណាកជាច្រើន

ខេត្តមណ្ឌលគិរី៖ លំនៅឋានមួយកន្លែង ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត ចុះឆែកឆេររកឃើញ និង រឹបអូសបានសត្វព្រៃរស់ និងសំណាកជាច្រើននៅវេលាម៉ោង៩ និង២០នាទីថ្ងៃ ព្រហស្បតិ៍៦កើតខែចេត្រ ឆ្នាំរកានព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មីនាឆ្នាំ២០១៨នៅក្នុងភូមិរយ៉ឃុំរយ៉ស្រុកកោះញែក ។ ... Read More »

បែកធ្លាយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីតម្រូវឲ្យបង់ប្រាក់ធ្វើស្លាកលេខ(រដ្ឋ)ម៉ូតូ១គ្រឿងតម្លៃ៥០ដុល្លារ

ខេត្តរតនគិរី៖ បែកធ្លាយរឿងប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ស្នើសុំធ្វើស្លាកលេខរដ្ឋម៉ូតូចំនួន៩គ្រឿង បែរជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីតម្រូវឲ្យមន្ត្រីទាមទារឲ្យបង់ប្រាក់កម្រៃលើការធ្វើស្លាកលេខម៉ូតូនោះ៥០ដុល្លារ(ហាសិបដុល្លារ)ក្នុងមួយគ្រឿង នាកំឡុងពេលថ្មីៗនេះ ។ យោងតាប្រភពបានឲ្យដឹងថា ក្រោយមានបាតុភាព លោកប្រធានមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី ដែលបានស្នើសុំស្លាកលេខរដ្ឋម៉ូតូចំនួន៩គ្រឿងទៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចមក ស្លាកលេខម៉ូតូនោះ បានធ្លាក់មកដល់មន្ទីរខាងមន្ត្រីទទួលបន្ទុក ... Read More »

ជនសង្ស័យមួយក្រុមចូលលួចឥដ្ឋ និងស៊ីម៉ង់ត៍ក្នុងវត្តបើកចេញវិញជាប់ផុងសមត្ថកិច្ចឃាត់បានម្នាក់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានជនសង្ស័យមួយក្រុម បានបើករថយន្ត១គ្រឿង ចូលទៅលួចយកឥដ្ឋ និងស៊ីម៉ង់ត៍នៅក្នងវត្តភ្នៀតសម្ពលី ប៉ុន្តែពេលលួចបានបើករថយន្តចេញមកវិញ ស្រាប់តែជាប់ផុងទៅមុខមិនរួច ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ដល់សមត្ថកិច្ចឃាត់ខ្លួនបក្ខពួកបានម្នាក់យកទៅសួរនាំរួមទាំងថ្នាំញៀននៅជាប់ខ្លួន១កញ្ចប់ផងដែរ ។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា ... Read More »

ជនជាតិកូរ៉េម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ភ្នំពេញ៖ ជនជាតិកូរ៉េម្នាក់ បានបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ ក្នុងបន្ទប់ហាត់ប្រាណជាន់ទី៨ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជុំនាញចុះមកពិនិត្យ ។ ករណីនេះបានភ្ញាក់ផ្អើលឡើង ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ... Read More »

អ្នកស្រុកកំពង់សិលាកំពុងខ្វះទឹកប្រើប្រាស់និងប៉ះពាល់ដល់ផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរដោយសារក្រុមហ៊ុនបូមខ្សាច់មួយ បំពុលបរិស្ថាន

ខេត្តព្រះសីហនុ៖ ពលរដ្ឋច្រើនគ្រួសារ រស់នៅតាមដងស្ទឹងគីឡូម៉ែត្រលេខ១១ក្នុងភូមិចាំស្រី ស្រុកកំពង់សិលាខេត្តព្រះសីហនុបានត្អូញត្អែប្រាប់ នគរវត្ត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ... Read More »

មិនមែនផ្ទះអញផងខ្លាចអីនឹងដុត មានអីដុតមែនឆេះខ្ទេចរួចនាំគ្នារត់គេចខ្លួនបាត់អស់

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចដីឡូតិ៍មួយកន្លែងដែលម្ចាស់ទុកចោលនិងជាជំរកក្រុមជនអានាថាមួយក្រុម បានសង់ជាខ្ទមស្នាក់នៅបណ្ដោះអាសន្ន ស្រាប់តែបានឈ្លោះប្រកែកគ្នាជាខ្លាំងរហូតឈានទៅដល់ដុតខ្ទមនេះចោល ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះភ័យភ្ញាក់ទាំងយប់ ហើយបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ខ្លះទៀតដងទឹកមកជះពន្លត់រហូតទល់តែរលត់ទៅវិញ ។ចំណែកក្រុមបង្កហេតុបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ។ ករណីអគ្គិភ័យខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា ... Read More »

ស្រី្តម្នាក់រត់ទៅចងកសម្លាប់ខ្លួនកណ្តាលព្រៃមិនឲ្យគ្រួសារដឹងដោយសារមានជំងឺព្យាបាលមិនជា

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញសពស្រី្តម្នាក់ ចងកសម្លាប់ខ្លួននឹងដើមឈើក្នុងព្រៃស្លាប់មិនដឹងតាំងពីពេលណា រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។ ហេតុការប្រទះឃើញសពស្រី្តម្នាក់ ចងកសម្លាប់ខ្លួននឹងដើមឈើក្នុងព្រៃនេះ បានកើតឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦ កើត ... Read More »