ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

យកលុយទៅអាប់ថ្លៃកាហ្វេ ត្រូវជនល្មោភកាមចាប់អូសដៃស្ទាបសុដន់និងកេរខ្មាស់

ខេត្តកោះកុង: បុរសម្នាក់ដែលមានប្រពន្ធកូនរួចហើយមាន បាន ប៉ុនប៉ងរំលោភសេពសន្ថវៈក្មេងស្រីជាអនិតិជនម្នាក់ ដែលមានសតិមិនគ្រប់ ត្រូវបានកម្លាំងនគរបាលខេត្តកោះកុង ឃាត់ខ្លួនកាលពីថ្ងៃចន្ទ៥កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ... Read More »

ស្រ្តីម្នាក់បើកម៉ូតូបុកស្ត្រី​ជនជាតិ​បរទេស​ម្នាក់កំពុងដើររងរបួសធ្ងន់ទាំង២នាក់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីស្រ្តីជនជាតិខ្មែរម្នាក់ បានបើកម៉ូតូយ៉ាងលឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុក ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ រួមនិងមិត្តភ័ក្តិ​ប្រុសស្រី៣នាក់​ទៀត កំពុង​ដើរ​ឆ្លងថ្នល់ បណ្ដាលឲ្យរងរបួសទាំងសងខាងតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បាន​កើតឡើង​កាលពីវេលា​ម៉ោង ៨និង២០នាទីយប់ ថ្ងៃចន្ទ ៥កើត ខែផល្គុន ... Read More »

ឃាត់ខ្លួនម្ចាស់ឧបករណ៍ច្នៃ អាំងម៉ូទ័រ ក្រោយឆក់ព្រានម្នាក់បណ្ដាលឲ្យស្លាប់

ខេត្តពោធិ៍សាត់៖ ក្រុមព្រានឆ្លុសសត្វព្រៃម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ ត្រូវបានឆ្លងចក្ររន្តអគ្គីសនីឧបករណ៍ច្នៃរបស់ព្រានព្រៃផ្សេងទៀតឆក់ស្លាប់យ៉ាងរន្ធត់ សមត្តកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ស្រាវជ្រាវក្របួចម្ចាស់ឧបករណ៍ច្នៃបង្កទាំងអធ្រាត្រផងដែរ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី១៩ ... Read More »

ឃាត់ខ្លួន​បុគ្គលិកស្រាបៀរអង្គរម្នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ​បន្លំ​យកលុយ​ថ្លៃ លក់​ភេសជ្ជៈ​ជិត២ពាន់ដុល្លារ

ភ្នំពេញ៖ បុគ្គលិក​ផ្នែក​លក់​ដេប៉ូ​ស្រា​បៀ​រអង្គរម្នាក់ ត្រូវកម្លាំនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបន្ទាប់ពីបន្លំ​យកលុយ​ថ្លៃ​លក់​ភេសជ្ជៈ​បានចំនួន ១.៥៧៩,៦០ ដុល្លារ រួចព្យាយាមគេចខ្លួនមិនព្រមដោះស្រាយសងលុយឲ្យក្រុមហ៊ុន កាលពី​ម៉ោង ៣រសៀល ថ្ងៃទី១៣ កុម្ភៈ ២០១៨ នៅ​ចំណុច​ក្នុង​ដេប៉ូ​ស្រា​បៀ​អង្គរ ដីឡូត៍​គ្មាន​លេខ ផ្លូវ​លេខ២៧១ ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំប្រជុំគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា និងលើកទិសដៅបន្ដ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ ​សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ... Read More »

គ្រាន់តែជក់បារីក្បែរ កើតទំនាស់ពាក្យសម្តីវាយតប់គ្នារងរបួសទាំងសងខាង

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុប និងបុរសជាអ្នករត់រ៉ឺម៉កកង់បី ពីរនាក់បានទំនាស់ពាក្យសម្តីគ្នាបង្កហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យម្ខាងរបួសបែកក្បាលហូរឈាមពេញមុខ និងម្នាក់ទៀតរបួសស្រាល ព្រោះតែរឿងជាក់បារីក្បែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា ... Read More »

ត្រឡប់មកពីធ្វើការប្រទេសថៃបានមួយថ្ងៃចង.កសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ

ខេត្តតាកែវ៖ បុរសម្នាក់ដែលទើបតែត្រឡប់មកពីធ្វើការប្រទេសថៃបាន១ថ្ងៃ សង្ស័យមានវិប្បត្តិធ្ងន់ធ្ងរ ដែលពុំអាចដោះស្រាយ បានសម្រេចចិត្តទៅចង.កសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៦:០០នាទី ព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ... Read More »

ទ្រព្យសម្បត្តិ នៅក្នុងរោងចក្រ ហ្គាវ័ន្ត ទាំងមូល កម្លាំងចម្រុះចុះអនុវត្តន៍ដីកាសម្រេច​រក្សារ​ការពារ រឹបអូសជាបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរោងចក្រ ហ្គា​កវ័ន្ត ស្ថិត​ក្នុងភូមិ​ថ្មី​២ ... Read More »

ជនជាតិកូរ៉េម្នាក់ នាំនារីម្នាក់​មកដេកសណ្ឋាគារអាស៊ានភេលេសរួចបង្ខំឲ្យនាងឲ្យរួមរ័ក្សជាមួយមិត្តភក្តិជនជាតិកូរ៉េម្នាក់ទៀត នាងមិនព្រមផ្ទុះហិង្សាផ្អើល

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ បាននាំនារីម្នាក់ មករួមរ័ក្សគ្នានៅក្នុង​សណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace) ដោយ​ត្រូវរ៉ូវ​គ្នាក្នុងតម្លៃ​១០០​ដុល្លារ តែពេលរួមរ័ក្សជាមួយរួចហើយ បុរសរូបនោះ បានបង្ខំឲ្យនាងនៅរួមរ័ក្សជាមួយមិត្តភក្តិជនជាតិកូរ៉េម្នាក់ទៀត ប៉ុន្តែរូបនាងមិនព្រម ស្រាប់តែបុរសជនជាតិកូរ៉េនោះ វាយនាងមួយដៃបណ្ដាលឲ្យមានស្នាមមម្រាដៃ ... Read More »

ជាប់ពន្ធនាគារ១៥ឆ្នាំពីបទរំលោភសេពសន្ថវៈ! ចេញមកបាន១ខែចាប់រំលោភមនុស្សសតិមិនល្អរួច រត់ចោលស្រុកបាត់

ខេត្តពោធិ៍សាត់៖ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរអះអាងថា បុរសម្នាក់ ទើបនឹងចេញពីពន្ធនាគារប្រមាណ១ខែប៉ុណ្ណោះ ខណៈបុរសរូបនេះ ត្រូវបានតុលាកាកំណត់ឲ្យមានទោសរហូតដល់ទៅចំនួន ១៥ឆ្នាំ មិនរាងចាល ចាប់រំលោភមនុស្សមានសតិមិនល្អបានសម្រេចម្តងទៀត រួចរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃចន្ទ ៥កើត ... Read More »

ប្រទះឃើញសាកសពកុមារីអាយុ១៣ឆ្នាំក្នុងប្រឡាយកំប្លោកក្រោយសាលា សមត្ថកិច្ចសង្ស័យអំពើឃាតកម្មរំលោភសម្លាប់

ខេត្តព្រៃវែង ៖ កាលពីរសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ សាកសពកុមារីអាយុ១៣ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញស្លាប់ក្នុងប្រឡាយទឹកកំប្លោក ស្ថិតក្នុងបរិវេណ អនុវិទ្យាល័យបាខៅ ... Read More »

ឡាន​បែន​ដឹក​ដី​​ចុះចំណោត​លឿន​ខ្លាំង​ហ្វ្រាំង​មិន​ស៊ី​បុក​ទ្រូងផ្លូវ​ តៃកុង​លោត​ចុះ​បោកចូលប្រឡាយទឹកស្លាប់​

ខេត្ត​ព្រះសីហនុ៖ មន្ត្រី ​នគរបាល ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​៖ នៅ​​ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨​ វេលាម៉ោង​១៥និង៣០​នាទី​ លើ​វិថី​ផែ​​ ... Read More »

តុលាការឃុំខ្លួនបុរសម្នាក់គំរាមកំហែងហែកកេរ្ដិ៍ដើម្បីទារប្រាក់ពីស្រ្ដីម្នាក់ដែលធ្វើការនៅប្រទេសកូរ៉េតាមរយៈហ្វេសបុក

ខេត្តកណ្ដាល​៖​នៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូហខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ម្នាក់ កំហែងហែកកេរ្ដិ៍ដើម្បីទាប្រាក់ពីស្រ្ដីម្នាក់ ដែលធ្វើការនៅប្រទេសកូរ៉េតាមរយៈហ្វេសបុក ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ””គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ការ​អនុវត្ត​ជាក់ស្ដែង​នូវ​ការ​គំរាមកំហែង​”​ ដែលប្រព្រឹត្តិភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញ្ញាឰ ខេត្តកណ្តាល ... Read More »

សមត្ថកិច្ចចុះអនុវត្តន៍ដីកាសម្រេច​រក្សា​ការពាររឹបអូសជាបណ្តោះអាសន្នទ្រព្យសម្បត្តិ កនុង​រោង​ចក្រហ្គាវ័ន្ត

ខេត្តកណ្តាល៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨  សមត្ថកិច្ចចម្រុះបានចុះអនុវត្តន៍ដីកាសម្រេច​រក្សា​ការពាររឹបអូសជាបណ្តោះអាសន្នទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រហ្គាវ័ន្ត ស្ថិតនៅចំណុចោងចក្រ ហ្គា​កវ័ន្ត ស្ថិត​ក្នុងភូមិ​ថ្មី​២ ... Read More »

ក្ដិបមនុស្សគំរាមសម្លាប់!រំលោភសម្រេច២លើកនគរបាលឃាត់ខ្លួននៅអធិការដ្ឋាន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការគ្នាឃាត់ខ្លួនក្ដិបមនុស្សម្នាក់សង្ស័យគំរាមសម្លាប់ និងរំលោភសេពសន្ថវៈបានសម្រេចចំនួន២លើក នៅគ្រាចេញពីថ្នាក់រៀននៃសាលាបឋមសិក្សា ។ ប្រតិបត្តិការឃាត់ខ្លួនកុមារាសង្ស័យរំលោភសេពសន្ថវៈខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ... Read More »

ឆក់ទាំងព្រឹកនៅសង្កាត់វាលវង់បណ្ដាលឲ្យបុរសម្នាក់ និងស្រីម្នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ ស្រ្តីម្នាក់ និងបងប្រុសរងរបួសធ្ងន់ស្រាល ខណៈមានជនសង្ស័យម្នាក់បានមកធ្វើសកម្មភាពឆក់ យកកាបូបស្ពាយ ដែលគាត់ដាក់នៅក្នុងអាវមិនសម្រេចបណ្ដាលឲ្យដួលម៉ូតូទាំងជនសង្ស័យ និងជនរងគ្រោះ ភ្លាមៗនោះ ក៏មានគ្នាវាពីរម៉ូតូទៀតមកដឹកយកជនសង្ស័យគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃអង្គារ ៦កើត ... Read More »

ឆក់​ត្រី​ភ្លាត់​ស្នៀត ប្រពន្ធ​ឆក់​ស្លាប់ ប្តី​ចូល​ជួយ​រង​របួស​ធ្ងន់

ព្រះវិហារ៖ ប្តីអ្នកឆក់ត្រី ប្រពន្ឋអ្នកចាប់ត្រី​ភ្លា​ត់​ស្នៀត ឆក់​ប្រពន្ធ​ស្លាប់​ប្តី​ស្ទុះ​ទៅ​ជួយ ឆក់រង​របួ​សធ្ងន់ម្នាក់​​ទៀត​។​​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឋិត​នៅ​ភូមិ​​ជាំ​ស្រែ ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ។ សភាពរឿងហេតុ ប្តីនិង​ប្រពន្ធ​២នាក់បាននាំគ្នា​ទៅរក​ឆក់​ត្រី នៅតាម​អូរ​ក្បែរ​ភូមិ តែ​ត្រូវ​ឧបក​រ​ណ៍​​ឆក់​​នោះ ... Read More »

អ្នករត់តាក់ស៊ីនគររាជម្នាក់ត្រូវមន្រ្តីយោធាម្នាក់រាលកៃកាំភ្លើងបាញ់​១គ្រាប់ធ្លាយចង្កេះរបួសធ្ងន់​

ភ្នំពេញ៖​​ មន្រ្តីយោធាម្នាក់ចេញពីក្លឹបទាំងស្ថានភាពស្រវឹងស្រា​ ហើយបានហៅរថយន្តតាក់ស៊ីជិះទៅចំការដូង ស្រាប់តែមកដល់មុខរោងកុនអង្គរ បានសួរអ្នកបើកតាក់ស៊ីថា ឃើញកាំភ្លើងខ្ញុំទេ មិនទាន់ឆ្លើយផងស្រាប់តែដកកាំភ្លើងខ្លីហើយបានរាលកៃមកបាញ់១គ្រាប់ ទៅលើអ្នកបើកបរតាក់ស៊ី នគររាជ ចំចង្កេះខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់​ ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃអង្គារ ៦កើត ... Read More »

ក្រសួងធនធានទឹក៖ កម្រិតបរិមាណទឹកភ្លៀងកក់ខែដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត

កម្រិតបរិមាណទឹកភ្លៀងកក់ខែដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ដល់ ... Read More »

មុខសញ្ញា​លក់​ថ្នាំញៀន​ត្រូវ​នគរបាល​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន២៧កញ្ចប់

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍​ត្រី​ឈុន​ រតនៈ​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ ទទួល​ការងារ​ប្រឆាំង​បទល្មើស​ បាន​ឲ្យ​ដឹង​ថាៈ​ នៅ​វេលា​ម៉ោង១៣និង២០នាទី​ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ... Read More »

អណ្តើក​ហ្លួង​០១​សំបុក រកឃើញ​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​

​កោះកុង​៖ ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល ជលផល អង្គការ​WCS និង​ប្រជាជន​សហគមន៍ បាន​រកឃើញ​អណ្តើក​ហ្លួង ចំនួន​០១​សំបុកមាន​ពង​ចំនួន​១៦​គ្រាប់​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិតនៅ​ក្នុងភូមិ​ព្រះអង្គ​កែវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ អង្គការ​WCS បានផ្តល់​ការងារ​ដល់​សមាជិក​ស​ហគ​មន៍​ចំនួន​០៤​នាក់​ឲ្យ​យាម​សំបុក​អណ្តើក​ហ្លួង​នេះ រហូតដល់​កូន​វា​ញាស់​។ វា​គឺជា​សំបុក​អណ្តើក​ហ្លួង ទី​០១​ដែល​រកឃើញ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​ ... Read More »

លោកអូស្មាន ហាស្សាន់ ៖ អ្នកជំនួញប្រទេសថៃ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌ ជាមួយកម្ពុជា កាន់តែល្អ

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ខ្មែរឥស្លាម បានដឹកនាំគណៈប្រតិភូកម្ពុជាជំនាញហាឡាល់ វប្បធម៌ និងសេដ្ឋកិច្ចសង្គម ទៅទស្សនកិច្ចសិក្សាទទួលយកបទពិសោធន៍ នៅខេត្ដភាគខាងត្បូងប្រទេសថៃ ខេត្តប៉ាតានី និងខេត្តយ៉ាឡា។ ដឹកនាំដោយលោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយក រដ្ឋមន្ដ្រី ... Read More »

នាង អ៊ីតថានឹងរុញកូនស្រីឲ្យមានឈ្មោះបោះសំឡេងក្នុងវិស័យចម្រៀង

ភ្នំពេញ៖ ក្រោយពីបង្ហាញមុខកូនស្រីក្នុងកម្មវិធីទូរទស្សន៍មិនបានប៉ុន្មានផង ស្រាប់តែតារាកំប្លែងនាង អ៊ីតប្រកាសថា នាងនឹងជួយជំរុញលើកទឹកចិត្ត និងបង្វឹកកូនស្រីឲ្យចូលប្រឡូកក្នុងអាជីពសិល្បៈ ពិសេសផ្នែកចម្រៀង បើទោះបីជាមានការរិះគន់ខ្លះៗក៏ដោយ ។ តារាកំប្លែងរបស់ក្រុម CTN អ្នកនាង សេន ចិន្ដា ហៅនាងអ៊ីតប្រាប់ថានាងនឹងធ្វើរឿងគ្រប់យ៉ាងដើម្បីធ្វើយ៉ាងណាជួយជ្រោងកូនស្រីឲ្យល្បីដូចខ្លួនឬល្បីជាងនេះតាមអាចធ្វើបាន ... Read More »

ក្រុមអាជីវកររកស៊ីកាប់គោ ក្របី និង ជ្រូក លក់នៅផ្សារខេត្តកំពង់ធំ ចោទពេទ្យសត្វពីរឿងពុករលួយ

ខេត្តកំពង់ធំ៖ ក្រុមអាជីវករលក់សាច់គោ ក្របី និង សាច់ជ្រូក នៅផ្សារកំពង់ធំ ចំនួន៨នាក់ ក្នុងចំណោមអាជីវករជាច្រើននាក់ បានបញ្ចេញប្រតិកម្មចំពោះអាជ្ញាធរមានសមត្ថកិច្ច ឃុបឃិតគ្នាជាមួយអ្នកលក់ អនាធិបតេយ្យតាមដងផ្លូវ និងថាការប្រតិកម្មតខាងលើនេះបានកើតឡើងជាច្រើនលើកមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយសមស្របណាមួយ ដែលក្រុមអាជីវករលក់ក្នុងផ្សារអាចទទួលយកបាននោះឡើយ ។ ... Read More »

បុរសវយ័ចំណាស់ម្នាក់ផឹកស្រាច្រើនពេកខ្យល់គរដេកស្លាប់ក្នុងឃ្លាំងចេតចាយ

ភ្នំពេញ៖ បុរសវយ័ចំណាស់កម្មកររើសអេតចាយម្នាក់ផឹកស្រាប្រចាំថ្ងៃច្រើនពេកបណ្តាលឲ្យខ្យល់ គរដេកស្លាប់ក្នុងបន្ទប់ឃ្លាំងអេតចាស់បង្កឲ្យមានការណ៍ភ្ញាកផ្អើលដល់សាច់ញាត្តិនិងបងប្អូនព្រមទាំងសមត្ថកិច្ចចុះមកដលកន្លែងកើតហេតុ កាលពីវេលាម៉ោង៧-៣០នាទីយប់ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ... Read More »

បុរសពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ​ក្រោយពីជិះម៉ូតូបុកគ្នានៅផ្លូវបំបែកជាបួន

ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូម្នាក់មួយគ្រឿងក្នុងល្បឿនលឿន ខណៈដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីទាំងពីររងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា ... Read More »

ជិះម៉ូតូលឿនជ្រុលបុករថយន្តចតស្ងៀមបណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តហាយឡែនឌ័រ ដែលចតស្ងៀម កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខាងលិចចស្តុបទូតចិន តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្តាលឲ្យដួលផ្លោងបោកក្បាលនឹងចិញ្ចើម ផ្លូវកាលពីវេលាម៉ោង៩និង៣០នាទីយប់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំនុចមុខ មជ្ឈមណ្ឌលម៉ូឌែន២ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ ... Read More »

ចេញពីផឹកសុីត្រូវជនសង្ស័យ៣នាក់តាមពីក្រោយបំណងវៃប្លន់យកម៉ូតូតែសមត្ថកិច្ចអន្តរាគមន៍ទាន់

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូស្កូបពីមួយគ្រឿង ចេញពីកន្លែងផឹកសុី ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងតាមមកពីក្រោយ បំណងវៃប្លន់យកម៉ូតូ តែត្រូវបានកម្លាំងសមត្ថកិច្ចកំពុងល្បាតឃើញដេញអន្តរាគមន៍ទាន់ ធ្វើឲ្យជនសង្ស័យរត់បាតជើងសព្រាត ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះសំណាក់មួយកន្លែងខាងលិចស្តុបពេទ្យចិន ប្រហែល១០០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៅសេទុង ... Read More »

ឃាត់ខ្លួនកូនប្រុសឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំស្រួចតាមដីកាតុលាការ 

ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាមួរូបដែលជាកូនប្រុសរបស់ឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំស្រួចត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនតាមដីកាតុលាការពីបទប្រើប្រាស់ស្លាកលេខយោធាក្លែងក្លាយ។ជនសង្ស័យត្រូវបានាាំខ្លួនទៅកាន់ទីបញ្ជាការកងរាជាអាវុអហត្ថលើផ្ទៃប្រទេសដើម្បីប្រគល់អោយស្ថាប័នអយ្យការចាត់ការបន្ត។ ការឃាត់ខ្លួននេះធ្វើឡើងកាលពី​ព្រឹកថ្ងៃច័ន្ទ ៥កើត​ ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះ​ ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង​ ឃុំគីរីវន្ត័ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការឃាត់ខ្លួននេះធ្វើឡើងដោយកំលាំង​ការិយាល័យពត៏មាន​ និង​សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ... Read More »