ខេត្តពោធិ៍សាត់៖ យ៉ាងហោចនារីម្នាក់បានស្លាប់នៅនឹងកន្លែង និងបុរស ស្រ្តីចំនួន ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើកផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់។ ប្រភពបន្តថា នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧.១៨៨ ... Read More »
សង្គម
បងថ្លៃទាញ់ដែកសរសៃវាយប្អូនថ្លៃដោះស្រាយគំនុំចាស់ រួចរត់ចោលស្រុកបាត់
ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍របស់នគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា បុរសម្នាក់បានរងរបួសយ៉ាងដំណំ ហើយបានរត់ ប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណៈដែលបងថ្លៃរបស់ខ្លួនដោះស្រាយគំណុំចាស់ ប្រើ ដែកសរសៃ វាយមកលើខ្លួន ហើយរត់គេចខ្លួនចោលស្រុក ។ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានថា ម្ចាស់បណ្ដឹងឈ្មោះ ម៉ៅ ជឿន ... Read More »
ករណីបាត់បច្ច័យបុណ្យសពបណ្ឌិតកែម ឡី ៖ ព្រះរាជអាជ្ញាមិនឃាត់ខ្លួនលោកមឿន តុលា ទេ
ភ្នំពេញ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃាត់ខ្លួនលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង ជាគណៈកម្មការបុណ្យសពបណ្ឌិតកែម ឡី ទេ ក្រោយបញ្ចប់ការសាកសួរជាច្រើនម៉ោង នៅថ្ងៃទី០៧ ... Read More »
គ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាម១០គ្រាប់ត្រូវកម្លាំងជំនាញប្រមូលយកទៅកម្ទេចចោល
ខេត្តតាកែវ ៖ គ្រាប់មិនទាន់ផ្ទុះ សល់ពីសង្គ្រាមចំនួន១០គ្រាប់ ត្រូវកម្លាំងជំនាញប្រមូលយកទៅកម្ទេចចោល ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិនៅចំនុចភូមិបុស្សតាផង់ ឃុំត្រពាំក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការប្រមូល និងយកទៅកម្ទេចចោលនេះធ្វើឡើងដោយ ... Read More »
បុរសម្នាក់ផឹកស្រាស្រវឹងគិតខ្លីចងកសម្លាប់ខ្លួនឯង
ខេត្តសៀមរាប៖ បុរសម្នាក់ផឹកស្រាស្រឹងខួបយកខ្សែនីឡុងចងកជាប់នឹងធ្នឹមផ្ទះកម្ពស់២ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ។ ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១៨និង៣០នាទីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅភូមិទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ បើតាមសម្តីរបស់ប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពេលប្ដីខ្លួនផឹកស្រាស្រវឹងម្ដងៗ ... Read More »
សមត្តកិច្ចបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀនទៅសាលាដំបូង
ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរគ្រឿងញៀន កាលវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ... Read More »
ជនសង្ស័យជាជនជាតិវៀតណាម៣នាក់ត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន
ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថ ស្រុកសហការជាមួយអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង ២០ និង១០នាទី ថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ពាក់ពន្ធ័ករណីគ្រឿងញៀន។ មន្ត្រីអាវុធហត្ថខេត្តបានឲ្យនគរវត្តដឹងថា ក្រោ្រមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ... Read More »
កីឡាការិនីម៉េត ម៉ារីយ៉ានិងកីឡាករប៉ឹល វណ្ណី មានសង្ឈឹមឈ្នះមេដាយនៅហ្វីលីពីន
ភ្នំពេញ៖ កីឡាការិនី ម៉េត ម៉ារីយ៉ា ម្ចាស់ជើងឯកកីឡាសូហ្វតឺន្នីសថ្នាក់ជាតិឆ្នាំ២០១៧ វិញ្ញាសាប្រកួតឯកក្តជននារី និង កីឡាករ ប៉ឹល វណ្ណី បានបង្ហាញពីការរំពឹងខ្ពស់របស់ពួកខ្លួនថា អាចដណ្តើមយកមេដាយ ពីព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសជើងឯក អាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីនាប៉ុន្មានថ្ងៃខាងមុខនេះ ។ ... Read More »
Miss Global 2017ទៅឈ្វេងយល់វប្បធម៌ និងបរិស្ថាននៅស្រុកអូររាំងឪ
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បវរកញ្ញាពិភពលោកឆ្នាំ២០១៦(Miss Global 2016) និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ បានចូលរួមក្នុងវិស័យបរិស្ថាន ជាមួយក្រសួងបរិស្ថានកម្ពុជា ដោយការធ្វើដំណើរទៅកាន់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្រៅពីការចូលរួមគាំពារបរិស្ថាន ពួកគេបានទៅឈ្វេងយល់វប្បធម៌ ទំនៀមទម្លាប់ ... Read More »
សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍បងប្អូនបក្សCNRP
ភ្នំពេញ៖ តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃអំពីទោសក្បត់ជាតិនៃមេដឹកនាំគណបក្សសង្រ្គោះជាតិគឺគណបក្សនេះនឹងត្រូវប្រឈមនឹងការរំលាយដោយច្បាប់ប្រទេស នៅថ្ងៃប្រកាសសាលដីការដោយតុលាការកំពូល ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។ តាមផ្លូវច្បាប់ នៅពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយហើយ គឺមានសមាជិកនៃគណៈកម្មការនាយក និងគណៈអចិន្រ្តៃយ៍ជាង ១០០រូបគឺនឹងគ្មានសិទ្ឋិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ... Read More »
ត្រឹមស្រាបៀរ៤កេះសោះចាប់បញ្ជូនបុគ្គលិក២នាក់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ តំណាងក្រុមហ៊ុនដេប៉ូស្រាបៀរបាននាំខ្លួនកម្មករលើកស្រាបៀរ២នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរ បន្ទាប់ពីពួកគេធ្វើសកម្មភាពបន្លំលួចយកស្រាបៀរចំនួន៤កេះចេញពីឃ្លាំងកាលពីម៉ោង២០និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងឃ្លាំងស្តុកស្រាបៀរ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ប៉ូលិសប្រាប់ថា យុវជនទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ១/ឈ្មោះ លិន ... Read More »
ករណីបាត់បច្ច័យបុណ្យសពបណ្ឌិតកែម ឡី ៖ លោកមឿន តុលា ចូលបំភ្លឺតុលាការ
ភ្នំពេញ៖ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង ជាគណៈកម្មការបុណ្យសពបណ្ឌិតកែម ឡី លោក មឿន តុលា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ចូលបំភ្លឺក្នុងនាមជាជនសង្ស័យចំពោះមុខលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីបាត់បច្ច័យបុណ្យសពលោកបណ្ឌិត ... Read More »
លោកឈឹម ហួរ រងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវថាលបលួចចាក់ដីលុបអូរធម្មជាតិ ពង្រីកដីកម្មសិទ្ធិរបស់ខ្លួន
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅស្រុកស្ទឹងហាវ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគបរទេសជាច្រើនក្រុមហ៊ុន បានមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុថ្មីៗនេះបានធ្វើឲ្យវិស័យអចលនទ្រព្យ ដីធ្លីមានហាងឆេងងើបឡើងវិញ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ព្រមជាមួយគ្នានេះផងដែរ ករណី ជម្លោះដីធ្លី ករណីរំលោភយកអចលនទ្រព្យរបស់រដ្ឋ ... Read More »
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា សម្រាប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៧
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា សម្រាប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ Read More »
នគរបាលខណ្ឌសែនសុខចាប់ច្រឡំយុវជន៤នាក់សង្ស័យពាក់ព័ន្ធករណីឆក់កាបូប
ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ ឃាត់យុវជន៤នាក់ បន្ទាប់ពីមានករណីឆក់កាបូបពីនារីម្នាក់បានសម្រេច និងដកហូត ម៉ូតូ៥គ្រឿង នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខទាំងតក់ក្រហល ប៉ុន្តែគួរឲ្យហួសចិត្ត ក្រោយពីសាកសួរ និងហៅជនរងគ្រោះមកមើលមុខយុវជនទាំង៤នាក់នោះបញ្ជាក់ថា ពួកគាត់ទាំង៤នាក់ នោះ មិនមែនជាអ្នកធ្វើសកម្មភាពឆក់កាបូបនោះឡើយ ។ ... Read More »
ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា(ថ្ងៃទី០៤ វិច្ឆិកា ២០១៧)៖ ការផ្តល់ឱកាសដល់បងប្អូនបានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែល គណបក្សសង្គ្រោះជាតិ ត្រូវបានរំលោយនៅពេលដ៏ខ្លីខាងមុខនេះ
ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា(ថ្ងៃទី០៤ វិច្ឆិកា ២០១៧)៖ ការផ្តល់ឱកាសដល់បងប្អូនបានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែល គណបក្សសង្គ្រោះជាតិ ត្រូវបានរំលោយនៅពេលដ៏ខ្លីខាងមុខនេះ៕ [fbvideo link=”https://www.facebook.com/hunsencambodia/videos/1508480625867096/” width=”600″ ... Read More »
ញាក់សាច់! អារកសម្លាប់ប្រពន្ធហើយអារកម្លាប់ខ្លួនឯងតាមក្រោយ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈរងរបួសយ៉ាងធ្ងន់ដោយសារតែយកកាំបិតអារកប៉ុនប៉ងសម្លាប់ខ្លួនឯងតែម្តងមិនស្លាប់ ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិគោកចំបក់១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់យកព័ត៌មានកាសែតនគរវត្តបានដឹងជាបឋមថា បុរសរូបនេះ មុនធ្វើសកម្មភាពអារកប៉ុនប៉ងសម្លាប់ខ្លួនឯង ... Read More »
ហាងទទួលបញ្ចាំ សាង ហ្សេង សង្ស័យអត់ច្បាប់ត្រូវគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះត្រួតពិនិត្យនិងបិទអាជីវកម្មបណ្តោះអាសន្ន
ភ្នំពេញ៖ ហាងទទួលបញ្ចាំមួយកន្លែង មានយីហោ «សាង ហ្សេង» ត្រូវគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះត្រួតពិនិត្យ និងបិទអាជីវកម្មជាបណ្តោះអាសន្ន ព្រោះពុំមានច្បាប់អនុញ្ញាត កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ០៩ តាមបណ្ដោយផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ... Read More »
កូនប្រុសលោក អេង ឆៃអ៊ាង និយាយថា ទោះអត់លោក កឹម សុខា ក៏នយោបាយនៅតែបន្ត
ភ្នំពេញ៖ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កូន ប្រុសរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិគឺលោក អេង រតនៈ បានបង្ហោះសារជាច្រើននៅលើហ្វេសប៊ុក របស់លោកដោយវាយប្រហារយ៉ាងចាស់ ដៃទៅលើលោក កឹម ... Read More »
និស្សិតម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលគ្មានអ្នកណាដឹង សង្ស័យគាំងបេះដូង
ភ្នំពេញ៖ និស្សិតម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលតែម្នាក់ឯងសង្ស័យគាំងបេះដូងបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៧ នៅក្នុងផ្ទះលេខ៨ បន្ទប់ជួល លេខ២២ ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ធីម ចន្ថា ភេទប្រុស ... Read More »
បុរសវ័យចំណាស់ម្នាក់ត្រូវជនសង្ស័យ៤នាក់ធ្វើសកម្មភាពដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិអស់ពីខ្លួន
ខេត្តស្វាយរៀង៖ បុរសនិវត្តន៍ជនម្នាក់ មានស្មារតីវង្វេងវង្វាន់ដោយសារត្រូវបានជនសង្ស័យ៤នាក់ ជិះម៉ូតូ៣គ្រឿងដាក់ថ្នាំសណ្តំបន្លំយកទ្រព្យសម្បត្តិអស់គ្មានសល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្លោងទ្វារចូលវត្តសាមគ្គីឧត្តម ( ហៅវត្តបឹងធ្មល់ ) ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ... Read More »
រំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃទៀតហើយនៅខណ្ឌមានជ័យ
ភ្នំពេញ៖ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្ត្រីម៉ាស្សាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ស្ថិតនៅចំណុចផ្ទះជួលលេខ២៧ (ហាងកោសជប់ពេញចិត្តផ្លូវលូប្រាំ) ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងជាករណីរំលោភហើយសម្លាប់។ សមត្ថកិច្ចធ្វើកោសល្យវិច័យ ... Read More »
ស្រវឹងស្រាបើកបរមិនប្រកាន់ស្ដាំបុករថយន្ដពេញទំហឺងដួលសន្លប់ស្ដូក
ខេត្តស្វាយរៀង៖ បុរសស្រវឹងស្រាម្នាក់ បានរងរបួសសន្លប់ស្ដូកស្ដឹង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៏ដោយជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកនឹងរថយន្ដម៉ាក ហុីយ៉ាន់ដាយ ពេញទំហឺង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវលេខ ៣១៥C ស្ថិតក្នុងភូមិ គយត្របែក សង្កាត់ ... Read More »
បុរសម្នាក់សង្ស័យធ្វើអត្តឃាតសម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល
ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលមួយកើតឡើង ខណៈដែលគេប្រទះឃើញបុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម ដោយសង្ស័យធ្វើអត្តឃាតសម្លាប់ខ្លួនឯង។ សេចក្តីរាយការណ៍បឋមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវត្រាំនាគ ខាងក្រោយសាលារៀនធ្លកអណ្តូង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ៕ Read More »
ស្ត្រីម្នាក់ជិះម៉ូតូទៅផ្សារស្រាប់តែដួលសន្លប់ស្តូកស្តឹង
ភ្នំពេញ: ស្ត្រីចំណាស់ម្នាក់ត្រូវបានសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលកំពុងជិះម៉ូតូម្នាក់ឯងទៅផ្សារ ស្រាប់តែកើតមានអាការ:ងងឹតមុខខ្យល់គរ ដួលម្នាក់ឯង បង្កការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ តាមផ្លូវ៣០ម៉ែត្រ ... Read More »
ផ្ទះទំហំ៥ម៉ែត្រគុណ៧ម៉ែត្រសង់ជូនមន្ត្រីយោធាដែលចូលនិវត្តន៍ចំណាយទឹកប្រាក់ជាង៤០០០ដុល្លារជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ប៉ោយប៉ែត៖ អង្គភាពអាវុធហត្ថខេត្ត និងក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្ត បានសាងសង់ផ្ទះមន្ត្រីយោធា ដែលចូលនិវត្តន៍ម្នាក់ទទួលបានផ្ទះ១ខ្នង ធ្វើអំពីឈើជញ្ជាំងក្ដារ ដំបូលស័ង្កសី មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ដែល ចំណាយថវិកាអស់ប្រហែលជាង៤០០០ដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ... Read More »
ធ្វើសកម្មភាពឆក់បានសម្រេចច្រើនលើកច្រើនសារ មកអស់លក្ខណ៍ត្រឹម២នាក់ម្ដាយ កូន
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបានប៉ុស្តិ៍ដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់ម្តាយកូនដែលកំពុងតែធ្វើដំណើរតាមផ្លូវបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កា ខណ្ខដង្កោ រាជធានីភ្នំពេញ ... Read More »
ជនសង្ស័យ៦នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី២ឃាត់ខ្លួនបន្ទាប់ពីប្រើប្រាស់សារធាត់ញៀន
ភ្នំពេញ៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី២ ឃាត់ខ្លួន ពីរករណីផ្សេងគ្នា បន្ទាប់ពីធ្វើតេស្តទឹកនោម មានសារធាតុញៀន។ ករណីទី១ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី២ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ដែលប្រើប្រាស់នូវសារធាត់ញៀន ខុសច្បាប់ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »
ជនសង្ស័យ២នាក់ពាក់ពន្ធ័អំពើឆក់ទួរស័ព្ទនិងលុយពីនារីម្នាក់នៅក្រុងបាវិតត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ពាក់ពន្ធ័នឹងករណីឆក់ទួរស័ព្ទ។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ហាត ឌីណា ... Read More »
ចាប់ជនសង្ស័យគាស់ផ្ទះម្នាក់វាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយមួយដៃមួយជើង បែកក្បាលហូរឈាមស្រោចខ្លួន ហើយបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃសយកមកសាកសួរកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនសង្ស័យមានឈ្មោះ វុិត ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច