ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ឃុំ សយ អត្តលេខ០៣៦៤៨ អតីតអធិការនៃអធិការដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលចូលនិវត្តន៍កាលពីថ្មីៗនេះ និយាយអំពីគុណសម្បត្តិរបស់លោក និងអ្វីដែលលោកទទួលបាន នៅពេលចូលនិវត្តន៍ ។ នៅក្នុងលិខិតពីរសន្លឹក គោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី, ... Read More »
សង្គម
ចាប់ខ្លួនកម្មករលាងម៉ូតូម្នាក់ដកហូតបានថ្នាំញៀន២កញ្ចប់
ខេត្តកណ្តាលៈ យុវជនម្នាក់ជាកម្មករស៊ីឈ្នួលលាងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយចាប់ កាលពីវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាព្រែកគយ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ... Read More »
ព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា
ព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »
កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យក្រុមម៉ាហ្វយ៉ាចិន នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងចំណុចផ្លូវលេខ១០៥ ខណ្ឌចំការមន និងខណ្ឌជ្រោយចង្វា
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ វេលា ៦ព្រឹក នាយកដ្ឋាន ន៧ និងសហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ឆែកឆេរ ជនបរទេសជាជនជាតិចិនពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណេត(voip)កំពុងលួចស្នាក់នៅមានចំនួន ០២ទីតាំងដូចខាងក្រោម៖ ១-នៅសណ្ឋាគារ Phnom ... Read More »
រថយន្តដឹកសំរាមស៊ីនទ្រីបុកម៉ូតូSCOOPYនៅស្ពានដែកចំការដូង
ភ្នំពេញ៖ រថយន្តដឹកសំរាមស៊ីនទ្រីបុកម៉ូតូស្កូពីបណ្តាលឲ្យខូចខាត១កំណាត់មុខ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្បែរស្ពានដែក ផ្លូវលេខ២១៧ កែងផ្លូវលេខ៣៧១ ស្ថិត ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ សមត្ថកិច្ចបានប្រាប់ថា ... Read More »
យកសពរងគ្រោះមកប្លុងចោលពើបនឹងពលរដ្ឋដើរតាមផ្លូវនាំគ្នាបើកឡានរត់គេច
ខេត្តកំពង់ឆ្នាំង៖ សពបុរសម្នាក់ត្រូវបានក្រុមជនសង្ស័យបាញ់សម្លាប់ រួចដាក់ឡានយកទម្លាក់ចោល ពើបនឹងប្រជាពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ... Read More »
រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយពេញមួយទំហឹងបណ្តាលឲ្យបុរស២នាក់ស្លាប់មួយរំពេច
ខេត្តកណ្តាលៈ រថយន្តមិនស្គាល់ម៉ាកបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញមួយទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង២ និង១០នាទី ទាបភ្លឺថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ... Read More »
ម៉ូតូបុកគ្នា២គ្រឿង កុងតឺន័រមកពីក្រោយកិនស្លាប់ម្នាក់ របួសធ្ងន់២នាក់នៅស្ទឹងមានជ័យ
ភ្នំពេញ៖ នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះដទៃផ្សេង២នាក់ទៀតរងរបួសធ្ងន់ ក្រោយហេតុការណ៍បើកបរម៉ូតូបុកគ្នាដួល ហើយត្រូវរថយន្តកុងតឺន័រមកពីក្រោយកិនថែមពីលើ រួចបើករត់គេចខ្លួនបាត់ស្រមោល ។ ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »
ប្រជាពលរដ្ឋរស់នៅបុរីចំការដូងប្រតិកម្មរឿងម្ចាស់បុរីទារលុយ៣០០ដុល្លាដើម្បីបំបែកប្លង់
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីចំការដូងខណ្ឌដង្កោកំពុងមានការឆ្ងល់ និងប្រតិកម្មជុំវិញម្ចាស់បុរី កាលព្រឹកថ្ងៃទី១៣កក្កដាដើរប្រាប់ពួកគាត់ ថា បើចង់បានប្លង់ផ្ទះយកទៅធ្វើប្លង់រឹងផ្ទាល់ខ្លួននោះគឺតម្រូវឲ្យបង់លុយចំនួន៣០០ដុល្លា។ ក្នុងករណីនេះពលរដ្ឋបានលើកឡើងថា ម្ចាស់បុរីចំការដូងហាក់បីដូចជាកេងចំណេញហួសហេតុពេក។ ពលរដ្ឋម្នាក់បាននិយាយថា គាត់ទិញផ្ទះបុរីចំការដូងនេះតម្លៃ៨ម៉ឺនដុល្លា ហើយយើងមានប្លង់ទទួលស្គាល់ត្រឹមសាលាខណ្ឌតែប៉ុណ្ណោះ។ ម្ចាស់បុរីប្រាប់ថា បើក្នុងករណីយើងចង់បានប្លង់នោះមកធ្វើជាប្លង់រឹងគឺត្រូវបង់លុយ៣០០ដុល្លាហើយយកទៅរត់ធ្វើប្លង់រឹងខ្លួនឯង។ ពលរដ្ឋដដែលនិយាយថា កាលពីមុនគេទារយើងដល់ទៅ៥០០ដុល្លាឯណោះ។ ... Read More »
អាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាស្ថានីយបូបទឹកបុរី១០០ខ្នង មានសមត្ថភាពបូមទឹក បាន២,៨ម៉ែត្រគូបក្នុង១វិនាទី
ភ្នំពេញ៖ ដើម្បីដោះស្រាយអោយមានប្រសិទ្ធភាព លើបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដែលតែងតែកើតមានឡើងជាប្រចាំនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗនោះ រដ្ឋបាលរាជធានភ្នំពេញបានយកចិត្តទុកដាក់ណាស់ ក្នុងការស្វែងរកវិធីដើម្បីដោះស្រាយ ដោយបានកសាងនូវបករព័ន្ធលូជាច្រើនខ្សែ ប្រឡាយរំដោះទឹក រួមការកសាងស្ថានីយបូមទឹកថ្មីៗជាច្រើនកន្លែង ដែលមានកម្លាំងបូមខ្លាំងជាមុនថែមទៀត។ ជាក់ស្តែង នៅព្រឹក ទី១៥ខែកក្កដា ឆ្នាំ២០១៧នេះ លោក ... Read More »
លោក អូស្មាន ហាស្សាន់ ស្នើឲ្យភាគីទួរគីផ្តោតការយកចិត្តទុកដាក់ផ្តល់ជំនួយលើវិស័យអប់រំនៅកម្ពុជា
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅកាន់ភាគីទួរគី ទាំងស្ថាប័នរាជរដ្ឋាភិបាល និង អង្គការមនុស្សធម៌ អោយ បង្កើនការយកទុកដាក់គាំទ្រ និង ... Read More »
ក្មេងស្រី២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយរថយន្តបោលបុកចូលផ្ទះប្រជាពលរដ្ឋនៅក្រុងស្វាយរៀង
ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់ក្មេងស្រី២នាក់បានស្លាប់និងម្នាក់ទៀតរ ងរបួសធ្ងន់ ខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ទត់តក់ស្លុតបំផុតដោយសារតែរថយន្តម៉ាក កាមរីហើមពណ៍សំបកឪឡឹកមួយគ្រឿង សង្ស័យស្រវឹងស្រា ធ្វើដំណើរពីលិចមកកើតយ៉ាងលឿន ស្រាប់តែរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បង្កឲ្យមានការភ្ញាល់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើល កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោតាហោ សងា្កត់ពោតាហោ ... Read More »
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជិះរថយន្តពិនិត្យមើលការរីកចម្រើនក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជិះរថយន្តពិនិត្យមើលការរីកចម្រើនក្នុងរាជធានី ភ្នំពេញ ទន្ទឹមនឹងព័ត៌មានដែលបំពុលដោយពួកអគតិមួយចំនួនបានប្រឌិតថា សម្តេចតេជោ ត្រូវបានដឹក ទៅព្យាបាលជំងឺនៅប្រទេសបារាំង ឬថាបញ្ជូនពីសាំហ្គាពួរ ទៅ ហ៊ុង កុង។ ... Read More »
មនុស្សប្រុសស្រី៧នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នា
ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៧នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់នៅ២កន្លែងផ្សេងគ្នាក្នុងក្រុងបាវិត និងក្រុងស្វាយរៀង។ យោងតាមមន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៧ លើផ្លូវលេខ ៣១៤ ក្នុងភូមិថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង រវាងម៉ូតូនិងម៉ូតូ ... Read More »
សិស្សប៊ែលធី ៧១នាក់ វិលត្រឡប់មកពីបោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូង
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ សិស្ស-និស្សិតប៊ែលធីចំនួន ៧១នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបានចំណាយពេល ១៤ថ្ងៃ ក្នុងការចូលរួមកម្មវិធីបោះជំរំអន្តរជាតិ (World Camp 2017) នៅប្រទេសកូរ៉េប្រកបដោយជោគជ័យ។ ការ បោះ ... Read More »
ពពាក់ពពូនគ្នាលើផ្លូវសាធារណៈ ១៥នាក់ ត្រូវនគរបាលក្រុងពោធិ៍សាត់ចាប់ញាត់ទ្រុង រង់ចាំអប់រំ
ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប សហការគ្នាចុះល្បាតក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខ្លួន ដើម្បីភូមិឃុំមានសុវត្ថិភាព ខណៈនោះក៍ប្រទះឃើញក្មេងទំនើងចំនួន ២ក្រុមមានគ្នាសរុបចំនួន ១៥នាក់ ប្រមូលផ្ដុំនៅលើផ្លូវសាធារណៈជាកន្លែងស្រាត់ទាំងយប់អធ្រាត្រផងនោះ ទើបមានការសង្ស័យក៍ឃាត់នាំយកទៅដាក់ក្នុងទ្រុង នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរងចាំបន្តនិតិវិធីនៅព្រឹកស្អែក។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០យប់ ថ្ងៃទី១៥ ... Read More »
គ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ ត្រូវប្រជាពលរដ្ឋប្រទះឃើញ ប្រគល់ឲ្យអង្គការហេឡូត្រាស់ យកទៅកម្ទេចចោល
ខេត្តសៀមរាប៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៤គ្រាប់ ដែលនៅសេសសល់ ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅទីតាំងផ្សេងគ្នា រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាម និង ប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ... Read More »
សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »
សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈយោគយល់គ្នា (MOU)ជាមួយ សហព័ន្ធសន្តិភាពសកល-កម្ពុជា(UPF-Cambodia)
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជា មួយសហព័ន្ធសន្តិភាពសកល-កម្ពុជា (Universal Peace Federation-Cambodia) ក្រោម ... Read More »
ធ្លាក់ម៉ៃក្រូវ៉ែវអង់តែនទូរស័ព្ទ ០១២ លើបុរសវ័យចំណាស់ម្នាក់បែកទ្រូងស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបែកទ្រូងស្លាប់យ៉ាងអាណោចអាធ័ម ខណៈត្រូវម៉ៃក្រូវ៉េវនៃអង់តែនទូរស័ព្ទម៉ូប៊ីតែល (០១២) បានធ្លាក់មកចំលើ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៤នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ... Read More »
លេងល្បែងអស់លុយបញ្ចាំម៉ូតូពេលយកលុយទៅលោះវិញអ្នកទទួលឆ្លើយថាមិនដឹង
ភ្នំពេញ៖ បុរសម្នាក់បានងប់លេងល្បែង ដល់ពេលចាញ់អស់លុយពីហោប៉ៅ ក៏លក់ម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០១៧មកលេងបន្ត ស្រាប់តែនៅមិនឈ្នះ ក៏បានដាក់បញ្ចាំម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០១៦មួយគ្រឿងទៀត បានចំនួន៦០០ដុល្លារ និងបានលេងចាញ់អស់ទៀត។ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ... Read More »
នគរបាលរកឃើញម៉ូតូជនរងគ្រោះត្រូវចោរប្លន់ជិះយកទៅប្លុងចោលក្នុងព្រៃរបោះនៅចម្ងាយពីកន្លែងកើតហេតុប្រហែល៧គីឡូម៉ែត្រសមត្ថកិច្ចកំពុងបន្តតាមចាប់ជនសង្ស័យជាចោរប្លន់ដៃដល់ម្នាក់ទៀតរត់គេចខ្លួន
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តស្រាវជ្រាវរកឃើញម៉ូតូជនរងគ្រោះ រងការបាញ់ប្លន់សម្លាប់នៅស្រុកបវេល ត្រូវបានចោរប្លន់ជិះយកទៅប្លុងចោលនៅក្នុងព្រៃរបោះមួយកន្លែងចម្ងាយពីកន្លែងកើតហេតុប្រហែល៧គីឡូម៉ែត្រ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទួលក្អម ក្នុងភូមិសាស្រ្តភូមិសូភី ឃុំអន្លង់រុណ ... Read More »
ឥទ្ធិពលគ្រឿងញៀនធ្វើឲ្យកូនរមិលគុណឪពុក យកដបសាំងវាយបែកក្បាល
ភ្នំពេញ៖ យុវជនម្នាក់បានបែកថ្នាំបង្កហិង្សាទៅលើឪពុកបង្កើត ដោយយកដបសាំងមកវាយក្បាលបណ្តាលបែកហូរឈាមរងរបួសធ្ងន់ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ០១ និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ... Read More »
ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី អន្តរាគមន៍ជួយពលករ ពលការិនីខ្មែរ៦នាក់
ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី អន្តរាគមន៍ជួយពលករ ពលការិនីខ្មែរ៦នាក់ Read More »
ស្រាបៀរអាន់ឆ័រនឹងចាប់ឆ្នោតលើកទី ៣ រដូវកាលថ្មីឆ្នាំ ២០១៧ នៅចុងសប្តាហ៍នេះ
ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី 3 នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដែលផ្សាយផ្ទាល់ ... Read More »
អ្នកលេងកាំបិតធំ ត្រូវបានអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ ឃាត់ខ្លួន
ខេត្តព្រះសីហនុ៖ ក្រុមអ្នកលេងកាំបិតធំ ត្រូវបានអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ ឃាត់ខ្លួន ម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ២០១៧ កំលាំងការិយាល័យបទល្មើសព្រហ្មអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធករណីក្រុមក្មេងទំនើងចូលអុកឡុកសិស្សនៅវិទ្យាល័យស្ទឹងហាវត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១៩ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចសាលាវិទ្យាល័យស្រុកស្ទឹងហាវ ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »
លោកជូ សុធីប្រធានមន្ទីរសេដ្ឋកិច្ច ហិរញវត្ថុខេត្ត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់សង្ឃ័រក្រុងស្វាយរៀង និងក្រុមការងារ នាំទៀនវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា២វត្តនៅវត្តក្រសាំងជ្រំ
ខេត្តស្វាយរៀ៖ លោកជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញវត្ថុខេត្ត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់សង្ឃ័រ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត បាននាំទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនជូន វត្តចំនួន២ ក្នុងភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កាលពីរសៀលថ្ងៃទី១៤ ... Read More »
បើករថយន្តបែនបុកស្រ្តីជិះម៉ូតូបត់ចូលផ្ទះ រួចកិនផ្ទុះខួរស្លាប់មួយរំពេច
ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានអ្នកបើករថយន្តបែនបុករួចកិនចំក្បាលចេញខួរស្លាប់ភ្លាមៗ ខណៈដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នាពីត្បូងឆ្ពោះទៅទិសខាងជើង ហើយស្រ្តីរងគ្រោះបានបត់ម៉ូតូផ្នែកខាងឆ្វេងដៃក្នុងគោលបំណងចូលផ្ទះ។ ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ... Read More »
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខជនសង្ស័យប្រើប្រាស់គ្រឿងញៀន១៣នាក់និងម៉ូតូ៥គ្រឿង
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ជិះម៉ូតូល្បាតនៅក្នុងមូលរដ្ឋានតាមបណ្តោយផ្លូវជាតិលេ៦ ក្នុងសង្កាត់ជ្រោយចង្វានិងសង្កាត់ព្រែកលៀបក្នុងចន្លោះម៉ោង៧យប់ដល់ម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានជាបន្តបន្ទាប់ចំនួន១៣នាក់ និងដកហូតថ្នាំញៀន៥កញ្ចប់តូច និងម៉ូតូ៥គ្រឿង ។ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងល្បាតរបស់ខណ្ឌជ្រោយចង្វារកំពុងជិះរ៉ុងល្បាតនៅក្នុងមូលដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៦នៅក្នុងសង្កាត់ជ្រោយចង្វា និងសង្កាត់ព្រែកលៀបក៏ប្រទះឃើញជនសង្ស័យ១៣នាក់កំពុង់ជិះម៉ូតូ៥គ្រឿងជិះតាមបណ្តោយផ្លូវជាតិលេខ៦ ចេញមកពីទិញថ្នាំញៀននៅក្នុងរាជធានីភ្នំពេញក៏មានការសង្ស័យក៏ឃាត់សាសួរ ... Read More »
តុលាការកាត់ទោសអតីតមន្ត្រីសាលារាជធានីភ្នំពេញពីររូបបទល្មើសពុករលួយ
ភ្នំពេញ៖ អតីតមន្ត្រីសាលារាជធានីភ្នំពេញពីររូប ត្រូវបាននាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះបទល្មើសប្រព្រឹត្តអំពើពុករលួយ ពោលគឺជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគលើសច្បាប់កំណត់ ។ មន្ត្រីទាំងពីររូបឈ្មោះ រ័ត្ន បុរី អាយុ៣៤ឆ្នាំ មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច