ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

តុលាការកាត់ទោសអ្នកស្រី ទេព វន្នី និងស្ត្រី៥នាក់ទៀត ករណីជេរប្រមាថជាសាធារណៈនិងគំរាមថានឹងសម្លាប់

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បើកសវនាការរឿងក្ដីអ្នកស្រី ទេព វន្នី និងស្ត្រី៥នាក់ទៀត ពាក់ព័ន្ធបទល្មើសជេរប្រមាថជាសាធារណៈនិងគំរាមថានឹងសម្លាប់ ។ ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក ប៊ុន ... Read More »

នៅ សុនិតា កាន់តែហ៊ឺហា

ភ្នំពេញ៖ ទោះបីជាមិនមានការងារច្រើនក្នុងវិស័យសិល្បៈច្រើនដូចមុន ប៉ុន្តែស្ថានភាពជីវិតរស់នៅរបស់តារាសម្តែង នៅ សុនិតា ហាក់ហក់ឡើងប្លែកមិនគួរឲ្យជឿ។ នាងបានផ្លាស់ប្តូជីវិតរស់នៅខ្លាំងរហូតអ្នកសិល្បៈរួមអាជីពលាន់មាត់សរសើរមិនដាច់ដែលគេសង្ស័យថាគូស្នេហ៍ជាមន្ត្រីប៉ូលីសច្រកទ្វារអន្តរជាតិមួយជួយ។ អ្នកក្នុងចង្កោមសិល្បៈម្នាក់បានលើកឡើងថា ក្រោយបញ្ចប់ការងារជាអ្នកចម្រៀងនៅផលិតកម្មKH នៅ សូនិតា ចាប់យកការងារសម្តែង និងពិធីកររហូតទទួលបានការគាំទ្រច្រើន ប៉ុន្តែគ្រាដែលកេរ្តិ៍ឈ្មោះនាងហក់ឡើងស្រាប់តែនាងលែងចង់ទទួលថតទៅវិញ។ ក្រោយការបន្ថយការងារសិល្បៈនេះ ... Read More »

ជិះម៉ូតូចេញផឹកនៅមុខណាហ្គាវើលត្រូវជនសង្ស័យ២នាក់ធាក់ម៉ូតូដួលរបួសធ្ងន់ ហើយក្រុមជនរងគ្រោះដេញបុកវិញផ្លូវម៉ូតូរត់បាត់

ភ្នំពេញ៖​ យុវជនមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿងចេញពីកន្លែងផឹកស៊ីនៅមុខណាហ្គាវើលបំណងទៅផ្ទះ ខណៈកំពុងជិះតាមផ្លូវស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿងមកធាក់បណ្តាលឲ្យម៉ូតួ១គ្រឿងដួលរងរបួសភ្លាមនោះក្រុមជនរងគ្រោះមួយម៉ូតូទៀតឃើញដូច្នេះ ក៏ដេញតាមតាំងពីចំណុចខាងជើង និងព្រះអង្គជួនណាតរហូតមកដល់ផ្លូវលេខ១១៨កែងនិងផ្លូវស៊ីសុវត្ថិ ទើបជនរងគ្រោះបុកបណ្តាលឲ្យដួលម៉ូតូទាំង២គ្រោះធ្វើឲ្យជនរងគ្រោះរបួសធ្ងន់ម្នាក់ស្រាលម្នាក់ចំណែកជនសង្ស័យបានទុកម៉ូតូចោលរត់គេចខ្លួនបាត់។ ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវសីុសុវត្តិកែងផ្លូវលេខ១១៨​ ស្ថិតក្នុងសង្កាត់ផ្សាថ្មីទី១ខណ្ឌដូនពេញ។ ... Read More »

កាសស្តាប់ត្រចៀកឥតខ្សែរបស់ Jabra ផ្តល់អាទិភាពដល់អាយុកាលថ្ម

នៅឯ CE Week 2017 ក្រុមហ៊ុន Jabra បានបង្ហាញការធ្វើឡើងវិញនូវកាស Elite Sport earbuds ។ កាលពីឆ្នាំមុន Elite Sport គឺជាកាសស្តាប់ត្រចៀកឥតខ្សែរបស់ ... Read More »

ក្រុមក្មេងទំនើង៤នាក់ក្នុងចំណោមបក្ខពួកជាង ១០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកទ្រាំងឃាត់ខ្លួន

ខេត្តតាកែវ៖ ក្រុមក្មេងទំនើងចំនួន ០៤ នាក់ ក្នុងចំណោមបក្ខពួក ជាង ១០ នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង ឃាត់ខ្លួនក្នុងករណីហិង្សា ។ ហេតុការណ៍បង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ... Read More »

រថយន្តដឹកដីបុកម៉ូតូទាំងព្រឹកបង្កឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យុវជនមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈបើកបរម៉ូតូម៉ាកអាខន ធ្វើដំណើរតាមដងផ្លូវ ហើយត្រូវរថយន្តបែនដឹកដី បើកបុកពីក្រោយយ៉ាងពេញទំហឹង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវបេតុងវត្តសំរោងអណ្តែត ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ប្រជាពលរដ្ឋឃុំជើងកើប ស្រុកកណ្តាលស្ទឹងបិទផ្លូវក្នុងភូមិ ព្រោះខឹងរថយន្តដឹកដីឈ្មួញបង្ហុយដីរាល់ថ្ងៃ

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំជើងកើប បានយកគ្រែគល់ឈើមកដាក់រាំងផ្លូវមិនឲ្យរថយន្តដឹកដីរបស់លោក អ៊ុក ឡាឌីន ធ្វើចរាចរណ៍ចេញចូលដូចរាល់ដង បន្ទាប់ពីផ្លូវដែលពួកគាត់តែងតែធ្វើដំណើរត្រូវបានបំផ្លាញដោយសារសកម្មភាពដឹកដី ចំណែកក្មេងៗសិស្សសាលាមិនអាចទៅរៀនបាន ។ ក្នុងមួយថ្ងៃៗរថយន្តដឹកដីធុនធំមាន រាប់រយគ្រឿងនៅពេលផ្លូវស្ងួតបានបើកបរលឿនហុយដីទ្រលោមធ្វើឲ្យប្រជាពលរដ្ឋពិបាករស់នៅណាស់។ រីឯនៅពេលមាន ... Read More »

កសិកររាប់រយនាក់នៅស្រុកកំរៀងយកត្រាក់ទ័របិទផ្លូវសំណូមពរឲ្យអាជ្ញាធរជួយរកទីផ្សារកសិផល

ខេត្តបាត់ដំបង៖ ប្រជាកសិកររាប់រយនាក់នៅស្រុកកំរៀង ខេត្តបាត់ដំបងបានយកត្រាក់ទ័រ និងគោយន្តជាច្រើនគ្រឿងដាក់បិទផ្លូវដើម្បីសំណូមពរសុំឲ្យសម្តេចជួយរកទីផ្សារកសិផលដោយតម្លៃពោត និងដំឡូងដែលធ្លាក់ថ្លៃមិនអាចទទួលយកបាន ។ ការបិទផ្លូវនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកសាមសិប ស្ថិតក្នុងភូមិសាមសិប ឃុំតាគ្រី ស្រុកកំរៀង ប្រជាកសិករបានឲ្យដឹងថា ... Read More »

ជាងផ្សាដែកលើកដែកប៉ះខ្សែកាបឆក់ធ្លាក់ពីលើដំបូលផ្ទះរបួសធ្ងន់

ភ្នំពេញ៖​ បុរសជាជាតិដែកម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងផ្សាដែក និងលើកដែកប៉ះខ្សែកាបបណ្តាលឲ្យឆក់ធ្លាក់ពីលើងបំបូលផ្ទះ​ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចមុខរោងចក្រ៦ជាន់​ ផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ​ ជនរងគ្រោះឈ្មោះវឿនលុច​ ... Read More »

ឃាត់ខ្លួនស្ត្រីម្នាក់រួមនឹងសត្វព្រៃ៤ប្រភេទជាង២០គីឡូក្រោមអប់រំរួចដោះលែងវិញ

ខេត្តស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍អង្គកាវាយអេដ្ធ៍ចុះ បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល បានសហការណ៍ជាមួយអាវុធហត្ថលើផ្ទៃប្រទេស នឹងរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបអ្នកលក់សត្វព្រៃស្រស់នឹងរស់ចំនួន៤ប្រភេទជាង២០គីឡូក្រាម រួមនឹងស្ត្រីអ្នកលក់ម្នាក់ត្រូវបានកម្លាំងចម្រុះធ្វើការចុះឆ្មក់ បង្ក្រាបកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នៅចំណុចផ្សារក្រុងស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក/សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឱ្យដឹងថាស្ត្រីជួញដូរសត្វព្រៃដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ឆោម ធីតា ... Read More »

នគរបាលប៉ុស្តិ៍បឹងកក់ទី២ឃាត់ខ្លួនចោរឆក់ម្នាក់ និងកាំភ្លើងខ្លីបាញ់ហ្គាសមួយដើម

ភ្នំពេញ​ ៖​ ជនសង្ស័យជាក្រុមចោរឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកក់ទី2​ សហការជាមួយកំលាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ​ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ម្នាក់និងកាំភ្លើងបាញ់ហ្គាសចំនួនមួយដើមនិងកំប៉ុងហ្គាស3កំប៉ុងក្នុងចំនោមបក្សពួក6នាក់​។​ ហេតុកាណ៌នេះបានកើតហេតុនៅវេលាម៉ោង​ 1​និង20​ នាទី​ ថ្ងៃទី13​ ខែកក្ដដា​ ឆ្នាំ2017​ ត្រង់ចំនុចខាងក្រោយវត្តនាគវន្ត័​ សង្កាត់បឹងកក់ទី2​ ... Read More »

​ក្មេង​ស្រី​អនាថា​តែងខ្លួនធ្វើជាមនុស្សប្រុសម្នាក់ ត្រូវក្រុមក្មេងស្ទាវ​បែក​ថ្នាំ​ ព្រួតកាប់ជាច្រើនដាវរបួសធ្ងន់

ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ១៥ឆ្នាំម្នាក់ បានតែងខ្លួន​ធ្វើ​ជា​មនុស្សប្រុស ដោយសារខ្លួន​កំព្រា​ឪពុក​ម្តាយ ដោយរស់នៅ​អនាថា​តាម​ចិញ្ចើម​ផ្លូវតែម្នាក់ឯង ស្រាប់តែត្រូវក្រុម​ក្មេង​ស្ទាវមួយក្រុម​សង្ស័យ​បែក​ថ្នាំ នាំគ្នាធ្វើសកម្មភាពប្រើ​​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់ប្រហារទៅលើរូននាងជាច្រើនដាវ បណ្ដាលឲ្យរង​របួស​ធ្ងន់ ។ ករណីកាប់ប្រហារខាងលើនេះ បានធ្វើឡើង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកក្កដា ... Read More »

ព្រះសង្ឃ១អង្គគង់នៅវត្តប្រយូរវង្សដាច់ធម៌ខន្តី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ មានស្ត្រីម្នាក់បានដឹកដៃកូនប្រុសម្នាក់ផងដែរ បាននាំគ្នាមកដាក់ពាក្យបណ្តឹងចំពោះព្រះសង្ឃមួយអង្គ ដែលគង់នៅវត្តប្រយូរវង្ស ក្រោយបានប្រើអំពើរហិង្សាទៅលើរូបនាង និងកូនប្រុសជាបន្តបន្ទាប់បណ្តាលឲ្យរងរបួស ដើម្បីឲ្យជួយរកយុត្តិធម៌។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាម្តាយមានឈ្មោះ ហែម ស្រីភក្តិ ... Read More »

ឃាត់ខ្លួនមនុស្ស៣នាក់នៅស្ទឹងមានជ័យសង្ស័យករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ សហការនិងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌមានជ័យដឹក នាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារ៉ា អធិការរងនគរបាលខណ្ឌមានជ័យចុះបង្ក្រាបទីតាំងលាក់ខ្លួនជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលា ម៉ោង៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្នុងភូមិទ្រា២ ផ្លូវព្រះមុនីរេត និងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ... Read More »

យុវជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនករណីជូញដូរគ្រឿងញៀន

ខេត្តស្វាយរៀង៖ យុវជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសឃាត់ខ្លួនបាននៅចំណុចទួលខ្មោចចិន ពាក់ព័ន្ធនឹងករណីជូញដូរគ្រឿងញៀនបញ្ជូនមកអធិការនគរបាលក្រុងដើមបីសាកសួរ។ ការបង្ត្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទីថ្ងៃ១២ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចទួលខ្មោចចិន ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ... Read More »

ឈ្មួញចាក់ដីលុបដីចំណីមាត់ស្ទឹងកំពង់ក្តី៣០ម៉ែត្ររំលោភយកធ្វើជាកម្មសិទ្ធិឯកជន ក្រោមខ្សែភ្នែកចៅហ្វាយស្រុកជីក្រែង

ខេត្តសៀមរាប៖ ចាប់តាំងពីដីមានហាងឆេងខ្ពស់មកគេសង្កតឃើញថា ឈ្មួញមួយចំនួនហ៊ានរំលោភបំពានចាប់យកដីរដ្នគ្មានញញើតមិនថា ដីស្ទឹង បឹងបួរ ព្រែក នោះទេជាក់ស្ដែង ដីចំណីស្ទឹង ក្បែរក្បាលស្ពានកំពង់ក្តី ស្ថិតនៅចំពីមុខ សាលាស្រុកជីក្រែង ត្រូវបានក្រុមឈ្មួញចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិឯកជន ក្រោមខ្សែភ្នែក លោកអភិបាល ស្រុកជីក្រែង ... Read More »

ម៉ូតូ2គ្រឿងបុកគ្នាផ្ទុះឆេះអស់មួយគ្រឿង របួសមនុស្សធ្ងន់ស្រាល3នាក់

ខេត្តកំពង់ឆ្នាំង : ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយមនុស្សស្រីប្រុស3នាក់ រងរបួសស្រាលនិងធ្ងន់ និងបណ្តាលអោយម៉ូតូមួយគ្រឿងបានឆេះ បន្ទាប់ពីហេតុការណ៍ម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង៨ព្រឹកនិង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ។ សមត្ថកិច្ចប្រាប់ថា ហេតុការណ៍នេះកើតឡើងនៅចំណុចចន្លោះគីឡូម៉ែត្រលេខ50/51 ភូមិតាកុល ឃុំពានី ... Read More »

សម្តេចតេជោ៖ ចៅស្រីមួយនេះកំពុងបង្ហាញនូវសមត្ថភាពតំណាងឲ្យការខិតខំរបស់ចៅៗផ្សេងទៀត

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ថា៖ «ចៅស្រីមួយនេះកំពុងបង្ហាញនូវសមត្ថភាពតំណាងឲ្យការខិតខំរបស់ចៅៗផ្សេងទៀត។ ហ៊ុន ពេជ្រ មុនី្នវរលក្ខណ៍ ដែលមានឪពុកនិងម្តាយសុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក និងអង់គ្លេស ពេលនេះអាយុ១០ឆ្នាំនាថ្ងៃទី២៥ ខែកក្កដា ២០១៧ខាងមុខ។ ជាចៅដែលប្រឹងរៀន ... Read More »

សមត្ថកិច្ចខេត្តប៉ៃលិនឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់

ខេត្តប៉ៃលិន៖ មនុស្សប្រុសស្រី២នាក់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យដែលកំពុងតែជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ២១និង១៥នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនសង្ស័យ ឈ្មោះសែម ... Read More »

គុកព្រោះសម្តី ! តុលាការសម្រេចឃុំខ្លួនស្ត្រីដែលចោទប្រកាន់សម្តេចតេជោនិងក្រុមគ្រួសារ ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម

ភ្នំពេញ៖ក្រោយការសាកសួរ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ សម្រេចឃុំខ្លួនស្ត្រីម្នាក់ដែលនិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ... Read More »

សហព័ន្ធកីឡាទឹកកកកំពុងជំរុញសិស្សអាហារូបករណ៍របស់ខ្លួនបានចេញទៅប្រកួតនៅក្រៅប្រទេស

ភ្នំពេញ ៖ យុវជនវ័យក្មេង ដែលសហព័ន្ធកីឡាស្គីទឹកកក ជ្រើសរើសបាន ដើម្បីឲ្យពួកគេទទួលការហ្វឹកហាត់ ជំនាញកីឡាស្គីទឹកកក ដោយឥតបង់ប្រាក់១០២ នាក់ ក៏ទទួលបានឱកាសជាបណ្តើរៗ សម្រាប់ការចេញទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាចុងឆ្នាំ២០១៧។ សិស្ស អាហារូបករណ៍របស់សហ័ន្ធកីឡាស្គីទឹកកកឆ្នាំសិក្សា២០១៦-២០១៧ ទាំង១០២នាក់ មកពីសាលានានាទូទាំងរាជធានីភ្នំពេញ ... Read More »

លោក ប៊ួយ ដារី ៖ ចង់បានឱកាស កសាងទីលានបាល់ទាត់ស្មៅសប្បនិមិត្តស្តង់ដារ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ អ្នកចាត់ទូទៅក្រុមហ៊ុន កសាងទីលានបាល់ទាត់ ស្មៅសិប្បនិមិត្ត ដែលមានដៃគូជំនាញ និងមានបទពិសោធន៍យូឆ្នាំមានឈ្មោះល្បីៗគឺ (SPORTS FIELD CONSTRUCTOR) ចង់បានឱកាសកសាងទីលានបាល់ទាត់ ស្មៅសិប្បនិមិត្តកម្រឹតស្តង់ដារអន្តរជាតិមួយ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ អ្នកជំនាញរូបនោះបានអះអាង បច្ចុប្បន្ន ក្រុមហ៊ុន ... Read More »

ប្រជានេសាទនៅភូមិកំពង់ឈើទាលរិះគន់ មន្រ្ដីខុសជំនាញថា ជាចោរ

ខេត្តកំពង់ធំ៖ ប្រជានេសាទនៅក្នុងសហគមន៍ភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរណ៍ ខេត្តកំពង់ធំ ជាងដប់គ្រួសារបានផ្ទះកំហឹងយ៉ាងខ្លាំង និងចោទប្រកាន់ទៅលើមន្ត្រីមួយចំនួនថា ពួកមន្ត្រីខ្លះ គឺជាចោរ សូម្បីតែពួកគាត់ដាក់មងនេសាទតាមលក្ខណៈគ្រួសារក្រៅដែនសហគមន៍ ក៏ពួកគេប្រើអំណាច់មកគៀបសង្កត់ ចុះរើរុះ និងហែកមងពួកគាត់ចោលអស់។ ប្រជានេសាទនិយាយថា មិនដែលឃើញមានមន្ត្រីជលផលចូលរួមបង្រ្កាបទេ ... Read More »

តុលាការចោទប្រកាន់ ស្ត្រីដែលចោទប្រកាន់សម្តេចតេជោនិងក្រុមគ្រួសារ ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ពីបទញុះញង់

ភ្នំពេញ៖ក្រោយការសាកសួរ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីដែលនិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ... Read More »

ជើងខ្លាំងប្រចាំភូមិវ៉ៃគេរត់គេចខ្លួនបាត់ជាង២ឆ្នាំចូលស្រុកវិញជាប់គុក

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ ម្លាំងអធិការនគរ​បាលស្រុកជីក្រែង និងកម្លាំងអធិការស្រុកស្វាយលើ ដឹកនាំដោយ​លោក​វរសេនី​យ៍​ឯក ដួង សុខា ប្រធានការិយាល័ព្រហ្មទណ្ឌកំរិតធ្ងន់ ចុះ អនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ពី បទ ហិង្សាដោយចេតនា ដែលប្រព្រឹត្តិនៅភូមិបឹងមាលា ... Read More »

រយៈពេល៦ខែដើមឆ្នាំ២០១៧ ភ្ញៀវទេសចរ ចិននាំមុខគេក្នុងចំណោមភ្ញៀវទេសចរទាំង១០ប្រទេស

ខេត្តព្រះសីហនុ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ ភ្ញៀវទេសចរចិននៅតែនាំមុខគេក្នុងចំណោម ភ្ញៀវទេសចរទាំង១០ប្រទេសដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ថា រយៈពេល៦ខែដើមឆ្នាំ២០១៧ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប១.១៨៤.៩៥៥នាក់ ... Read More »

បុរសពីរនាក់ចូលម៉ាស្សាត្រូវនារីម៉ាស្សាលួចយកលុយអស់១១០០ដុល្លារ

ភ្នំពេញ៖ បុរសពីរនាក់ចេញពីខារ៉ាអូខេស្រវឹងស្រឿងៗ បែកគំនិតទៅរកសេវាបម្រើផ្លូវភេទ ហើយត្រូវបាននារីបម្រើផ្លូវភេទ ឆ្លៀតឱកាសលួចយកលុយអស់ចំនួន១១០០ដុល្លារ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងបម្រើផ្លូវភេទ មួយកន្លែង ដែលស្ថិតនៅផ្ទះអត់លេខ ផ្លូវរថភ្លើង ភូមិ១៦ ... Read More »

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ហើយដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តព្រូសដែលបើកកាត់ទទឹងផ្លូវចំពីចហៀងបណ្ដាលឲ្យរងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ ... Read More »

ផ្ញើម៉ូតូមុខផ្សារស្ទឹងមានជ័យមុខផ្សារបឹងទំពុន បង្កការកកស្ទះចរាចរណ៍និងការលក់ដូររំលោភផ្លូវថ្មើរជើងនាំឲ្យមានការរិះគន់

ភ្នំពេញ ៖ បញ្ហាសណ្តាប់ធ្នាប់ជុំវិញវត្តសន្សំកុសលដែលអាជ្ញាធរមូលដ្ឋានសង្កាត់អនុញ្ញាតឲ្យពលរដ្ឋដាក់លក់ដូរបង្កឡើងជាទម្លាប់ និងមិនអាចដេញពលរដ្ឋជា អាជីវករ លក់ដូរបន្លែត្រីសាច់បានឡើយ ដែលនាំឲ្យ មានការរិះគន់ថា ករណីនេះគឺ មកពីខាង អាជ្ញាធរមូលដ្ឋានជាអ្នកអនុញ្ញាតឲ្យអាជីវករដាក់លក់ និងបានដើរប្រមូល លុយកាក់ពីអាជីវករទាំងនោះ។ បញ្ហានេះ ក៏កើតមានឡើងដូចគ្នានៅលើកំណាត់ផ្លូវបេតុងថ្មើរជើងជុំវិញសាលាសង្កាត់ស្ទឹងមានជ័យ ... Read More »

យុវជន៣នាក់ ជួបគ្រោះ ថ្នាក់ចរាចរស្រាប់តែមានខ្ទាត់ដាវសាំម៉ូរៃ នៅក្រោមកែប ត្រូវ សម្ថកិច្ចខណ្ឌចំការមន ចាប់វាយខ្នោះ

ភ្នំពេញ៖ យុវជន៣នាក់ ជួបគ្រោះថ្នាក់ចរាចរ វាងម៉ូតូ នឹងម៉ូតូ  បណ្តាលឲ្យដួលខ្ទាត់ចេញដាវសាំម៉ូរៃ ១ដេីម ចេញពីកែបម៉ូតូ ហេីយបានយកទៅលាក់ទុក នៅក្រោមដេីមពោធិ៍ក្បែរកន្លែង កេីតហេតុ ត្រូវបាន ប្រជាពលរដ្ឋនៅម្តុំនោះឃេីញ ដូច្នេះក៏បានប្រាប់ដល់ សមត្ថកិច្ចឃាត់ ... Read More »