ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សស្រី ប្រុសចំនួន ៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកបើកម៉ូតូ បុកអ្នកជិះកង់ខណៈកំពុងធ្វើដំណើរស្របទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ ៥ក្នុងស្រុកក្រគរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកបើកម៉ូតូ បុកអ្នកជិះកង់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥៥រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ... Read More »
សង្គម
ម៉ូតូល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បុកអ្នកថ្មើរជើងឆ្លងផ្លូវ រងរបួសធ្ងន់ និងស្រាល៣នាក់នៅស្វាយរៀង
ខេត្តស្វាយរៀងៈ មនុស្សប្រុស ស្រី៣នាក់រងរបួសធ្ងន់ ស្រាល ខណៈដែលជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ទៅបុកនឹងអ្នកដើរឆ្លងថ្នល់យ៉ាងពេញទំហឹងបណ្ដាលឲ្យបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង កាលពីវេលាម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ... Read More »
ជួញដូរសារធាតុញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាងជាក់ស្តែងថ្នាំញៀន៦កញ្ចប់
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២២និង១០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ... Read More »
ក្រសួងធនធានទឹក និងឧតុនិយមប្រកាសអំពីស្ថានភាពកម្ពស់ទឹកនៅតាមបណ្តាស្ថានីយជលសាស្ត្រ
ក្រសួងធនធានទឹក និងឧតុនិយមប្រកាសអំពីស្ថានភាពកម្ពស់ទឹកនៅតាមបណ្តាស្ថានីយជលសាស្ត្រ Read More »
បុរសវ័យចំណាស់ជាប់សង្ស័យជួញដូរគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួន
ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាងថ្នាំញៀនជាក់ស្តែង១៣កញ្ចប់តូច ធំ ហើយនាំខ្លួនមកសាកសួរ កសាងសំណុំឯកសារបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញការិយាល័យគ្រឿងញៀនសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន បានឃាត់ខ្លួនជន ... Read More »
ការពិតដែលយុវជនយុវតីបានដឹង និងឃើញច្បាស់នឹងភ្នែកសព្វថ្ងៃគឺៈ-
-នៅពេលដែលយុវជនធំដឹងក្តី គឺបានឃើញកម្ពុជារីកចម្រើនស្រស់ស្អាតទៅមុខឥតឈប់ឈរ។ -នៅពេលដែលយុវជនធំដឹងក្តី គឺមានសាលារៀននៅគ្រប់ទីកន្លែងពីទីក្រុងដល់ជនបទ។ -នៅពេលដែលយុវជនធំដឹងក្តី គឺឃើញកម្ពុជាមានសុខសន្តិភាព ទន្ទឹមនឹងបានឃើញប្រទេសមួយចំនួន កំពុងកើតមានសង្រ្គាម ដែលយុវជនបានបាត់បាត់បង់ឱកាសគ្រប់យ៉ាង។ -នៅពេលដែលយុវជនធំដឹងក្តី គឺបានឃើញសម្តេចតេជោ ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ ដែលបានខិតខំ ... Read More »
មន្រ្តីគយនិងរដ្ឋាករកាំកុងត្រូលនិងស្នាក់ការច្រកទ្វារអូរស្មាច់ល្បីរឿងពុករលួយ
ខេត្តឧត្តរមានជ័យ ៖ ស្ថាប័នធំៗចំនួន៣ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យកំពុងតែទទួលរងការចោទ ថាទារលុយពីក្រុមអាជីវករ។ក្នុងនោះមានសាខាគយស្នាក់ការច្រកទ្វារកាំកុងត្រូលទារប្រាក់ពីពលរដ្ឋនិងអាជីវករដឹកទំនិញជារៀងរាល់ថ្ងៃនិងបើកចំហឲ្យមានការនាំមាន់រស់មកពីកសិដ្ឋានប្រទេសថៃយ៉ាង គគ្រឹកគគ្រេង ។ ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់កូនក្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យដឹង កាលពីថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៧ថា ក្រុមអ្នកដឹកទំនិញបន្តិចបន្តួចក្រោយពីបង់ប្រាក់ឲ្យមន្រ្ដីគយហើយត្រូវបង់ប្រាក់បន្ថែមឲ្យ ស្ថាប័នផ្សេងទៀតគឺខាងកាំកុងត្រូលនិងស្នាក់ការច្រកទ្វារ។ពួកគាត់បានបញ្ជាក់ បន្ថែមថា បើស្ថាប័នគយនិងកាំកុងត្រូល ... Read More »
ផ្ទុះឡស្លកៅស៊ូដែលកំពុងស្ថាបនាផ្លូវនៅក្រុងសៀមរាបបណ្តាលឲ្យបុរសម្នាក់រងរបួសជាធ្ងន់
ខេត្តសៀមរាប៖ ជនរងគ្រោះម្នាក់បានរងរបួសយ៉ាងទម្ងន់ ដោយសារតែផ្ទុះឡស្លកៅស៊ូអ៊ុតធ្វើផ្លូវនៅវេលាម៉ោង១០និង៥០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នេះក្នុងការដ្ឋាន សាងសង់ផ្លូវ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាបនៅខាងកើតព្រលាន យន្តហោះខេត្តសៀមរាប។ ស្នងការនគរបាលខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមិថុនាថា ... Read More »
គូដណ្តឹង១គូស្លាប់ព្រមគ្នាក្នុងរថយន្តតែមួយក្រឡាប់ធ្លាក់ទឹកករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្រែអំបិល ខេត្តកោះកុង
ខេត្តកោះកុង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ បង្កជាសោកនាដកម្មនឹកស្មានមិនដល់ បានធ្វើឲ្យគូដណ្តឹងវ័យក្មេង១គូស្លាប់ជាមួយគ្នាក្នុងពេលតែមួយ ធ្វើឲ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ប្រភពបានរាយការណ៍ឲ្យដឹងថា ការណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ គឺជនរងគ្រោះជាគូដណ្តឹងនឹងគ្នាបានធ្វើដំណើរក្នុងទិសដៅពីខេត្តកោះកុងឆ្ពោះទៅរាជធានីភ្នំពេញ ដោយជនរងគ្រោះជិះរថយន្តម៉ាហាយឡេនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AH-8152 ... Read More »
នគរបាលស្រុកសង្កែឃាត់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ចោទប្រកាន់ពីបទក្លែងបន្លំឯកសាររដ្ឋបាលសារធារណៈ តាំងខ្លួនជាមេភូមិចេញលិខិតឲ្យប្រជាពលរដ្ឋប្រើប្រាស់
ខេត្តបាត់ដំបង៖ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវនគរបាលស្រុកសង្កែខេត្តបាត់ដំបងឃាត់ខ្លួន រងការចោទថា តាំងខ្លួនជាមេភូមិ ក្លែងឯកសាររដ្ឋបាលសាធារណៈ រំលោភអំណាចអាជ្ញាធរ ចេញលិខិតឯកសារឲ្យប្រជាពលរដ្ឋនៅក្នុងភូមិប្រើប្រាស់ជាផ្លូវការ ។ លោកវរសេនីយ៍ត្រី សួន សុវណ្ណ អធិការនៃអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១២ ខែមិថុនាថា កម្លាំងនគរបាល ... Read More »
ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើងត្រូវបានរថភ្លើងកិនស្លាប់ភ្លាមៗខ្ទាតដាច់ដៃចេញចម្ងាយប្រមាណ៥០ម៉ែត្រ
ខេត្តកំពត ៖ បុរសម្នាក់ស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើងត្រូវបានរថភ្លើងកិន ស្លាប់ភ្លាមៗ ខ្ទាតដាច់ដៃចេញចម្ងាយ ប្រមាណ៥០ម៉ែត្រ នៅលើផ្លូវរថភ្លើង ចំណុចផ្លូវបំបែកចូលទៅវត្តអណ្តូងប្រេង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ។ ... Read More »
សង្ស័យអន់ចិត្តមានជំងឺ យកខ្សែនីឡុងចងកធ្វើអត្តឃាតលើដើមឈើ
ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានកូនដើររកឃើញចងព្យួរកនឹងដើមឈើខាងត្បូងផ្ទះ ត្រូវបានគេសង្ស័យដោយសារតែការអាក់អន់ចិត្តនឹងខ្លួនឯងមានជំងឺច្រើនពេករាប់មិនអស់។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចដើមឈើកណ្ដោលខាងត្បូងផ្ទះចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ... Read More »
ស្រាបៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៧
ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៧ ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី១រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ ... Read More »
កសិករព្រួយបារម្ភក្នុងការចិញ្ចឹមជ្រូកមានការធ្លាក់ចុះ ព្រោះគ្នានអ្នកទិញនៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋនិងសហគមន៍ចិញ្ចឹមនៅក្នុងខេត្តស្វាយរៀងបាននាំគ្នាលើកឡើងថាបច្ចុប្បន្ននេះការចិញ្ចឹមរបស់កំពុងជួបផលលំបាកយ៉ាងខ្លាំងដោយសារមានការនាំជ្រូកចូលមកកម្ពុជាពីប្រទេសជិតខាងហើយមិនសូវមានឈ្មួញមករកទិញតាមផ្ទះដូចកាលពីមុននោះទេ។ អ្វីដែលគួរព្រួយបារម្ភនោះគឺខាងបក្រសួងកសិកម្មចេញច្បាប់ឲ្យមានការនាំជ្រូកពីប្រទេសជិតចូលមកកម្ពុជាជាពិសេសយកមកចែកចាយនៅក្នុងខេត្តស្វាយរៀងមានចំនួនច្រើនដែលធ្វើប៉ះពាល់ដល់ពលរដ្ឋចិញ្ចឹមជ្រូកបានហើយគ្មានអ្នកទិញ។ បើតាមលោក កឹម ផល ជាអ្នកចិញ្ចឹជ្រូកសហគមន៍នៅភូមិជាសឫស្សី ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងបានឲ្យដឹងថា លោកចិញ្ចឹមជ្រូក១៧ក្បាលក្នុងពេលបច្ចុប្បន្ននេះខុសប្លែកកាលពីមុនដែលអាចចិញ្ចឹមដល់៣០ទៅ៤០ក្បាលឯនោះ។ ... Read More »
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង០០២/០២
ភ្នំពេញ៖ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០១៧។ ... Read More »
កម្លាំងកងរាជអាវុធហត្ថឃាត់មនុស្សម្នាក់ពីបទចែកចាយ និង ប្រើប្រាស់សារធាតុញៀន
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន បន្ទាប់រូបគេបានធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ ហេតុការចុះបង្ក្រាបករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង២និង៣៥នាទីថ្ងៃទី១១មិថុនា២០១៧ម្សិលមិញនៅចំណុចភូមិប្អេរសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។ ជនសង្សយ័ដែលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបាននោះមានឈ្មោះប៊ុន ណារក្ស ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង ... Read More »
នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ដកហូតថ្នាំញៀនម៉ាកទឹកកកទម្ងន់២២៧ក្រាម
ខេត្តកណ្តាលៈ ជនសង្ស័យប្រុស-ស្រី២នាក់ជាគូរសង្សានឹងគ្នា ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន ខណៈកំពុងជិះម៉ូតូឌុបគ្នាយកថ្នាំញៀនម៉ាកទឹកកកចំនួន២២៧ក្រាមទៅឲ្យមូយនៅឯខេត្តព្រះសីហនុ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង២០ និង០៨នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ... Read More »
ខ្មាន់កាំភ្លើងជាអនុប្រធានការិយាល័យចរាចរណ៍ខេត្តកណ្តាល ត្រូវដកបញ្ឈរជើង ក្រោយបាញ់គំរាមពលរដ្ឋក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ: រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍តិចតួចរហូតធ្វើឲ្យលោកលឹម ចំណាន អនុប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលគេដឹងថា ជាកូនរបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវមួយគ្រាប់ នោះ បានក្លាយជាប្រធានបទក្តៅគគុកមួយ រហូតធ្វើឲ្យលោកនាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរង ... Read More »
ពស់ពឹសខាំស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងច្រូតស្បូវនៅក្បែរភូមិ
ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានពស់ពឹសមិនស្គាល់ប្រភេទខាំស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់ ខណៈស្រ្តីរងគ្រោះទៅច្រូតស្បូវនៅវាលស្មៅជាមួយម្ដាយមីខាងក្រោយភូមិ។ ហេតុការណ៍ដ៏កម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្មៅខាងក្រោយភូមិ ស្ថិតក្នុងភូមិពុទ្រ្ធាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ... Read More »
សាលាខណ្ឌដូនពេញ បើកកិច្ចប្រជុំស្តីពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាអនាម័យ ក្នុងមូលដ្ឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នេះ សាលាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំស្តីពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាអនាម័យ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដឹកនាំដោយ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដោយបានសម្រេចប្រកាសតែងតាំងនិងធ្វើការផ្លាស់ប្តូរកងកម្លាំងប្រជាការពារនៅតាមគោលដៅមួយចំនួនដែលមានបញ្ហា ដើម្បីថែររក្សានៅបញ្ហាសន្តិសុខ ... Read More »
អភិបាលខណ្ឌដូនពេញ ចុះសួរសុខទុក្ខមន្រ្តីរបស់ខ្លួនកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកស្រី ឌឿ សោភ័ណ មន្ត្រីការិយាល័យអប់រំ និងជាអនុប្រធានគណៈកម្មការឃុំ-សង្កាត់សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ... Read More »
ឌុបប្រពន្ធទៅលេងស្រុកត្រូវក្រុមចោរប្លន់ប្រដាប់អាវុធយកម៉ូតូបានដោយសុវត្ថិភាព
ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបានជិះម៉ូតូឌុបគ្នាបំណងទៅេលងស្រុកកំណើត ហើយត្រូវបានក្រុមនសង្ស័យប្រដាប់ដោយកាំភ្លើងខ្លីភ្ជង់យកម៉ូតូហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០១៧មួយគ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាព។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែញ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះសឹុប ចាន់រឿន ៣០ឆ្នាំ ... Read More »
ស្គាល់គ្នាតាមfacebookនាំទៅផឹកសីុរួចហៅទៅកន្លែងស្ងាត់វាយយកទូរស័ព្ទ និងលុយគេចខ្លួនបាត់
ភ្នំពេញ៖ នារីម្នាក់ ទើបតែស្គាល់គ្នាជាមួយបុរសម្នាក់តាមរយះប្រព័ន្ធបណ្តាញសង្គម facebook ក៏ណាត់គ្នាជួប និងផឹកស្រាបៀរនិយាយគ្នាលេង លុះពេលស្រវឹងស្រឿងៗ ស្រាប់តែបុរសនោះនាំទៅកន្លែងស្ងាត់ វាយប្លន់យកទូរស័ព្ទ និងលុយហើយគេចខ្លួនបាត់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨យប់ថ្ងៃទី១១ ខែមិថុនា ... Read More »
លោករដ្ឋមន្រ្តី វង សូត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសិទលើកទី១០ នៃរដ្ឋជាភាគីអនុសញ្ញាស្តីពី «សិទ្ធិជនពិការ» រយៈពេល៣ថ្ងៃ នៅទីក្រុងញ៉ូយក
ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិ តិសម្បទា និងប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានដឹកនាំប្រតិភូកកម្ពុជា ដើម្បីចូលរួមក្នុងសន្និសិទលើទី១០ ... Read More »
នាំប្រុសក្មេងមកក្រេបទឹកខ្មេះនៅផ្ទះសំណាក់ ដល់ប្តីតាមទាន់និយាយថា៖ «នាំប្អូនធម៌មកជជែកគ្នាលេងហ្នឹង»
ខេត្តបាត់ដំបង៖ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែមិថុនា នៅផ្ទះសំណាក់ «១០ធ្នូ» ដែលស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តដែលចុះអន្តរាគមន៍លើករណីនេះបានប្រាប់ថា ស្រ្តីដែលត្រូវប្ដីតាមទាន់ពេលនាំប្រុសក្មេងចូលផ្ទះសំណាក់នោះឈ្មោះញ៉ាន់ សាម៉េត អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ... Read More »
ចោរលួចគោយន្តកន្រ្តៃបានសម្រេចរួចគេចខ្លួនបាត់នគរបាលបានត្រឹមស្រាវជ្រាវ
ខេត្តពោធិ៍សាត់៖ ក្រុមចោរសង្ស័យជិះរថយន្តកាមរីដើរធ្វើសកម្មភាព លួចសម្ភារ និងទ្រព្យសម្បាតិប្រជាជាពលរដ្ឋ ជាក់ស្តែងគោយន្តកន្រ្តៃចំនួន ០១គ្រឿងត្រូវបានលួចបានសម្រេច សមត្តកិច្ចនគរបាលបានត្រឹមនាំគ្នាសហការតាមស្រាវជ្រាវប៉ុណ្ណោះ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹមម៉ោង៥ និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឃ្លោក ... Read More »
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀនមួយចំនួន
ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់រួមទាំងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង២២និង១០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខក្លឹបមិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១ ឈ្មោះលី ... Read More »
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនក្រុមញៀនថ្នាំទៅតុលាការខេត្ត
ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងការិយាល័យការពារ និងអន្តរាគមន៍ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លរក្រាម បង្ក្រាបករណីក្រុមក្មេងទំនើង ខណៈដែលពួកគេកំពុងជិះម៉ូតូបង្ហោះបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវ៦០ម៉ែត្រ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់រួចធ្វើតេស្តិ៍ទឹកនោម នៅហ្នឹងកន្លែង ឃើញមានសារធាតុញៀន ក៏បញ្ជូនយកមកសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត។ ហេតុការណ៍ឃាត់ខ្លួនក្រុមញៀនថ្នាំនេះ ធ្វើឡើងនៅវេលាម៉ោង២០ ថ្ងៃទី១០ ... Read More »
ស្ត្រីពីរនាក់ឈ្លោះគ្នាដណ្តើមប្រុសស្អាតជាមន្រ្តីយោធា(មានវីដេអូ)
ភ្នំពេញ៖ មានរឿងភ្ញាក់ផ្អើលមួយ ដែលគេឃើញស្រ្តីពីរនាក់ មានអាយុប្រហែល ជាង40ឆ្នាំដូចគ្នា បានចេញមកជេរបញ្ចោគ្នាយ៉ាងអសុរោះនៅទីសាធារណៈ ដោយសារប្រចណ្ឌនឹងប្រុសស្អាតម្នាក់ ដែលគេដឹងថា ជាមន្ត្រីយោធា ។ មន្ត្រីយោធានេះ ត្រូវបានស្គាល់ឈ្មោះឆ័យ ដែលរស់នៅជិតសាលាបាក់ទូក ក្នុងសង្កាត់អូឫស្សី ខណ្ឌ7មករា ... Read More »
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ២គ្រឿង
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលទើបតែមកពីទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់ ខណៈមិនទាន់ទាំងបានទៅដល់គោលដៅ ក៏ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វាដេញតាមរហូតបង្ក្រាបឃាត់ខ្លួនបាន រួមជាមួយថ្នាំញៀន៣កញ្ចប់ និងម៉ូតូ២គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិព្រែកលៀប ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច