ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងទៅបុករថយន្ដHiNo រងរបួសធ្ងន់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ រវាងម៉ូតូបើកទៅបុករថយន្តម៉ាកHiNoបណ្ដាលឲ្យរបួសធ្ងន់ម្នាក់។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយម៉ូតូម៉ាក C125ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1A6504 ... Read More »

បុរសម្នាក់យកដែកគាស់វាយកម្ទេចទូATMធនាគារអេស៊ីលីដា ព្រោះតែខឹងដកលុយមិនបាន

ខេត្តកណ្តាលៈ ទូATMរបស់ធនាគារអេស៊ីលីដា សាខាស្រុកខ្សាច់កណ្តាល បានទទួលរងការខូចខាត ដោយសារបុរសម្នាក់វាយដោយដែកគាស់ ។ ជនដៃដល់ត្រូវបានបុគ្គលិកប្រចាំការចេញមកអន្តរាគមន៍ និងមានការចូលរួមពីប្រជាពលរដ្ឋចាប់ខ្លួនបាន វាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាល​ឲ្យជនសង្ស័យរងរបួសបែកមុខបែកមាត់ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាល ដើម្បីធ្វើការសាក​សួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥ ... Read More »

ស្រាបៀរថៃហ្គ័រនឹងចាប់ឆ្នោតលើកទី ១ រដូវកាលថ្មីឆ្នាំ ២០១៧ នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំកម្មវិធីចាប់ឆ្នោតលើកទី១ រដូវកាលថ្មី ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ ... Read More »

ចោរស្រីដៃស្អិត ជំនាញលួចកាបូបលុយក្នុងផ្សារទួលគោក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានធ្វើការឃាត់ខ្លួនចោរស្រីវ័យក្មេងម្នាក់ជំនាញខាងលួចកាបូបលុយ ប្រជាពលរដ្ឋដែលចូលទៅក្នុងផ្សារទួលគោក ដើម្បីទិញម្ហូបនិងអីវ៉ាន់នោះ កាលពីវេលាម៉ោង១១និង៣៦នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលក់ខោអាវនៅតូបលេខB72.73 ក្នុងបរិវេណផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន ... Read More »

ផ្ទះលក់ឱសថស្ថានរង(ខ) ពិសិដ្ឋ ផ្ទុះកំប៉ុងហ្គាសធុនតូច បណ្ដាលឲ្យផ្ទុះបែកកញ្ចក់ទ្វារ តែមិនបង្កអគ្គីភ័យទេ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីមានផ្ទុះកំប៉ុងហ្គាសធុនតូចលឺដូចគ្រាប់បែក បណ្ដាលឲ្យទ្វារកញ្ចក់តាំងលក់ឱសថស្ថានរង ខ្ទេចទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចោមរោមមើល ស្មានតែមានមនុស្សរងរបួស ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលក់ឱសថស្សានរង(ខ) ពិសិដ្ឋ ... Read More »

លោក ប៉ា សុជាតិវង្ស ៖ បំបួសកុលបុត្រកុលធីតា ជាង៥០០អង្គនាក់ ជាការបណ្តុះចំណេះដឹងផ្នែកព្រះពុទ្ធសាសនា

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី បានសម្តែងនូ វក្តីសង្ឃឹម និងជឿជាក់មុតមាំថា ៖ ក្រោយពេលបំបួលកុលបុត្រកុលធីតា ចំនួនជាង៥០០អង្គនាក់ ទាំងអស់បានបញ្ចប់វគ្គសិក្សា ត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួលវិញ ប្រាកដជាបានទទួលនូវលទ្ធផលល្អៗ ... Read More »

លោក អូស្មាន ហាស្សាន់បន្ដចែកអំណោយមនុស្សធម៏ កញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនសហគមន៍ឥស្លាម សង្កាត់ច្រាំង ចំរេះទី១ ចំនួន ៥៦០ គ្រួសារ

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានជួបសំណេះសំណាល និងបន្ដផ្ដល់កញ្ចប់អំណោយ អាហារ ស្រាយបួស រ៉ាម៉ាឌន ជូនសហគមន៍ខ្មែរឥស្លាមអ្នក ភូមិ៤ ... Read More »

ជនសង្ស័យ៥នាក់ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពន់ឃាត់ខ្លួនពីបទប្លន់ម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង​១៨និង៣០នាទី កុមារារងគ្រោះម្នាក់មានឈ្មោះ ស៊្រាង វាសនាធិរិទ្ធ បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១DJ ១២៩៦​​​ ទៅទិញភេសជ្ជៈ ... Read More »

បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូរេចង្កូតទៅបុកគូថរថយន្តធុនធំ

ខេត្តកណ្តាល៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមមើលទៅគួឲ្យរន្ធត់ បន្ទាប់ពីបុរសរូបនេះជិះម៉ូតូ​រេចុះឡើងពេញផ្លូវ រហូតជ្រុលទៅបុកគូថរថយន្តធុនធំ កាលពី​វេលាម៉ោង១៩និង៥០នាទី ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ​២១បេ ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិទេសចរណ៍

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ ... Read More »

មុខសញ្ញាឆក់សម្ភារៈភ្ញៀវទេសចរណ៍ ៣​នាក់ត្រូវ​នគរបាលចាប់ខ្លួន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៩ និង ៣០នាទី ស្ថិតនៅចំណុចកែងផ្លូវបេតុងបុរី គុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ចោរឆក់កាបូបជនបរទេស ... Read More »

រពិសដៃជាប់ខ្នោះ៖ ស្រីម្នាក់កាត់ខ្សែកក្មេងមិនបានសម្រេចត្រូវសមត្ថកិច្ចក្របួច

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង8និង40នាទីព្រឹក ថ្ងៃទី10 ខែមិថុនា ឆ្នាំ2017 មានករណីចោរលួចកាត់ខ្សែកក្មេង(មិនបានសម្រេច)ចំណុចផ្សារកំពង់ថ្មក្នុងភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពជិះរថយន្តតាក់ស៊ីពី ខេត្តកំពង់ចាម មកចុះនៅផ្សារកំពង់ថ្ម ដើរលួចឆក់ពេលជួបក្មេងពាក់ខ្សែកមានឱកាសកាត់តែម្តង ហើយក៏ផ្អើលឆោឡោ ... Read More »

នគរបាលប្រឆាំងការជួញដូរមនុស្សខ្លួនឃាត់ម៉ែយ៉ែម៣នាក់ ដែលទាក់ម៉ូយរកនារីបម្រើរសេវាផ្លូវភេទនៅបរិវេណវត្តភ្នំ

ភ្នំពេញ៖ ក្រុមម៉ែយ៉ែម៣នាក់ ដែលចាំទាក់ម៉ូយរកស៊ីផ្លូវភេទនៅបរិវេណរមនីដ្ឋាយវត្តភ្នំ ជាមេខ្យល់ក្នុងការឈរចាំទាក់ម៉ូយរកភ្ញៀវ ដែលចង់បម្រើសេវាផ្លូវភេទនោះ ត្រូវកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះមកសហការជាមួយនគរបាលមូលដ្ឋានប៉ុស្តិ៍វត្តភ្នំ ចុះបង្រ្កាបបានជាក់ស្តែង ។ ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបរិវេណរង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំ ... Read More »

ក្រុមអាជីវករផ្សារក្រវ៉ាចំនួន១៨តូប ប្រត្តិកម្មនឹងអនុប្រធានផ្សារយកលុយក្នុងមួយតូប៤ពាន់ដុល្លារអាមេរិក

ខេត្តកំពង់ធំ ៖ ក្រុមអាជីវករប្រមាណជាង១៨តូបនៃ៤០តូប ក្នុងផ្សារក្រវ៉ា ខេត្តកំពង់ធំ បាននាំគ្នាប្រតិកម្មទៅនឹងជាអនុប្រធានផ្សារ ដែលបានបង្គាប់យកលុយចំនួន៤០០០ដុល្លារ ក្នុងតូបមួយ ដោយតូបនីមួយៗមានទំហំពីរម៉ែត្របួនជ្រុង។ អាជីវក អ្នកស្រី សាក់ និងប្តីឈ្មោះសី បានបញ្ជាក់ថា តូបរបស់ពួកគាត់ ... Read More »

កងរាជអាវុធហត្ថស្រុកបារាយណ៍ចាប់រថយន្តសាំយ៉ុងដឹកឈើប្រណីតចេញពីខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់បាន នៅវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នៅចំណុច ភូមិដូង ឃុំ បល្លង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា យើងបានប្រើប្រាស់មនុស្សចំនួន០៤នាក់ដឹកនាំដោយលោក អនុសេនីយ៍ ... Read More »

បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូទៅបុកបង្គោលចរាចរណ៍ដួលរងរបួសធ្ងន់

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូទៅបុកបង្គោលចរាចរណ៍នៅវេលាម៉ោង២២និង៤០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៧១ ត្រង់ចំណុច ភូមិបល្ល័ង្ក ស្រុកបារាយណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយម៉ូតូ ម៉ាក ... Read More »

លោកតាមេភូមិឡើងត្រងទឹកត្នោតចៃដន្យដាច់បង្អងធ្លាក់មកដីស្លាប់គួរឲ្យអាសូរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ប៉ុន្តែដោយសភាពធ្ងន់បណ្ដាលឲ្យលោកតាមេភូមិស្វាត ស្លាប់គួរឲ្យអាសូរពន់ពេក ខណៈដែលកំពុងឡើងត្រង់ទឹកត្នោតស្រាប់តែដាច់បង្អងមានកំពស់ជាង១០ម៉ែត្រ ធ្លាក់មកដីកាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង។ យោងតាមនគរបាលក្រុងបានឲ្យដឹងថា លោកតាដែលស្លាប់មានឈ្មោះឆុង អាយុ ៧៤ ... Read More »

បទល្មើសដឹកឈើនៅខេត្តស្ទឹងត្រែងបានផ្អាក២ថ្ងៃហើយ បន្ទាប់ពីសមត្ថកិច្ច អាជ្ញាធរ ជំនាញជិត៣០ស្ថាប័នត្រូវបានគេទម្លាយពាក់ព័ន្ធអំពើពុករលួយនេះ

ខេត្តស្ទឹងត្រែង៖ គេបានរាយការណ៍មកថា៖ សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ចេញពីស្រុកសៀមប៉ាង ទៅស្រែពក ចេញពីខេត្តស្ទឹងត្រែងទៅស្រែកពក «ឈើធ្នង់» ចេញពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ «ឈើក្រញូង»ឆ្លងកាត់ខេត្តស្ទឹងត្រែង ទៅស្រែពក បានផ្អាកចំនួន២ថ្ងៃហើយ បើគិតមកដល់រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ដោយសារអំពើពុករលួយទទួលសំណូកពីឈ្មួញបទល្មើសព្រៃឈើប៉ះពាល់ដល់សមត្ថកិច្ច ... Read More »

បុរសម្នាក់ខ្យល់គរដួលស្លាប់នៅកណ្ដាលវាលស្រែ

ខេត្តកំពង់ធំ៖ បុរសម្នាក់ខ្យល់គរដួលស្លាប់នៅកណ្ដាលវាលស្រែ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៧ នៅតំបន់អូរតាបែកខាងត្បូង ភូមិកំពង់ក្រសាំង ឃំុតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ សំ ... Read More »

ឃើញប្រពន្ធជិះម៉ូតូជាមួយប្រុសផ្សេង បើករថយន្តបំបុករបួសប្រពន្ធ បាក់ទ្វាររបងផ្ទះWing

ភ្នំពេញ ៖ ពិតជាចៃដន្យណាស់គ្រាដែលប្រពន្ធវ័យក្មេងស្រស់ស្អាតម្នាក់បានជិះម៉ូតូជាមួយបុរសផ្សេងទាំង កណ្តាលអធ្រាត្រ ហើយប្តីបានជួបនៅពាក់កណ្តាលផ្លូវ កើតមានភ្លើងប្រចណ្ឌរាប់រយអង្សាទ្រាំ លែងបានក៏បើករថយន្តបំបុកបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ ហើយរថយន្តបានរេចង្កូតបន្ដទៅបុក របងទ្វារផ្ទះ Wing បណ្ដាលឲ្យបាក់រងការ ខូចខាតស្ទើរទាំងស្រុង ផ្អើលទាំងកណ្តាលយប់។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១ និង ... Read More »

ស្រ្តីម្នាក់រងរបួសធ្ងន់ ខណៈដែលក្រុមចោរឆក់កាបូបស្ពាយបានសម្រេច បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់

ភ្នំពេញ៖​ ស្ត្រីម្នាក់បានរងរបួសធ្ងន់ រហូតដល់សន្លប់ស្តូកស្តឹង ខណៈដែលរូបគាត់ជិះម៉ូតូម្នាក់ឯង ហើយត្រូវក្រុមចោរឆក់ ដៃស្អិតបានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព រួមទាំងកាបូបស្ត្រីរងគ្រោះផងដែរ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧​ នៅចំណុចផ្លូវលេខ១១៨​ កែងផ្លូវនរោត្តម​ ... Read More »

ស្រ្តីម្នាក់បើករថយន្តម៉ាស្តា បុកម៉ូតូអាយខនបណ្ដាលឲ្យរបួសស្រាល ពេលអ្នកព័ត៌មានចុះថតយករូបភាពជេរផ្អើល

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងពីស្រ្តីម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក់ Masda3 បើកទៅបុកម៉ូតូម៉ាក់ហុងដា Icon បណ្តាលអោយអ្នកបើកបរម៉ូតូដួលរងរបួសស្រាល ភ្លាមនោះកម្លាំងនគរបាលមូលដ្ឋានចុះទៅជួយអន្តរគមន៍ បែរជាស្រ្តីបើករថយន្តបង្ក មិនត្រូវការសមត្ថកិច្ចជួយដោះស្រាយឡើយ ថែមទាំងជេរប្រមាថអ្នកសារព័ត៌មានមិនឲ្យថតផ្សព្វផ្សាយ ។ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី១០ ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំក្រុមការងារ ចុះពិនិត្យ និងសួរសុខទុក្ខកងទ័ព ដែលឈរជើងនៅប្រាសាទខ្នាលើភ្នំដងរែក

ខេត្តឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ដឹកនាំក្រុមការងារ ដែលមានការចូលរួមពី​ អភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន ... Read More »

លោកអធិការយ៉ាង សុខលីធ្វើឲ្យកូនចៅសង្ស័យរឿងលុយការពារបោះឆ្នោត

ខេត្តកំពង់ស្ពឺៈ មន្ត្រីនគរបាលជាច្រើនរូប ក្នុងស្រុកបសេដ្ឋ ក៏ដូចជាតាមបណ្តាប៉ុស្តិ៍រដ្ឋបាលទាំង១៥ បានសំដែងនូវការអាក់អន់ចិត្តជាខ្លាំង នៅពេលដែលដឹងថា លុយឧបត្ថម្ភរបស់ខ្លួនដែលថ្នាក់លើបានទម្លាក់មកតាមរយៈលោកអធិការបានទទួលតែពាក់កណ្តាល ចំណែកពាក់កណ្តាលទៀតមិនដឹងបាត់ត្រឹមណានោះទេ។ ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ទាំង១៥ជាច្រើនរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់អ្នកយកព័ត៌មានព្រឹកថ្ងៃទី១០ ខែមិថុនា ២០១៧ថា មិនថា​ កំលាំងប៉ុស្តិ៍ណា ឬប៉ុស្តិ៍ណានោះទេ ... Read More »

កីឡាសីដក និងឈិនលូនជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងការរំកិលលេខរៀងចុះនៅស៊ីហ្គេម២៩

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានដាក់ការរំពឹងថា កីឡាករសីដក និងឈិនលូនកម្ពុជា អាចជួយឲ្យកម្ពុជារំកិលលេខរៀងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នាសីហា ឆ្នាំ២០១៧នេះ នៅប្រទេសម៉ាឡេស៊ី ខណៈដែលវិញ្ញាសាកីឡាមួយធ្លាប់មានប្រវវត្តិជួយឲ្យកម្ពុជារំកិលលេខរៀងពីចំណាត់ថ្នាក់លេខ៩ចុះមកនូវត្រឹមលេខ៨កាលពីស៊ីហ្គេមលើកទី២៨​នៅប្រទេសសិង្ហបុរីឆ្នាំ២០១៥កន្លងទៅ។ នេះគឺជាការលើកឡើងរបស់ លោក ... Read More »

ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ គឺបានបង្ហាញអោយឃើញច្បាស់ថា បង ប្អូនប្រជាពលរដ្ឋបានបំពេញតួនាទី និងកាតព្វកិច្ចដ៏សំខាន់បំផុតចំពោះប្រទេសជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា៖ «ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ គឺបានបង្ហាញអោយឃើញច្បាស់ថា បង ប្អូនប្រជាពលរដ្ឋបានបំពេញតួនាទី និងកាតព្វកិច្ចដ៏សំខាន់បំផុតចំពោះប្រទេសជាតិ។ ទាំងក្នុងការ ឃោសនា និងក្នុងការបោះឆ្នោត គឺបងប្អូនបានចូលរួមយ៉ាងស្រាក់ស្រាំ ជាពិសេសគឺបងប្ងូនបានបោះ ឆ្នោតអោយ ... Read More »

មន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃម្នាក់ ជិះម៉ូតូបុកឃឿនក្រោមស្ពានអាកាសក្បាលថ្នល់ស្លាប់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលមានបុរសម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋបានឃើញថា គាត់ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកនឹងឃឿនសួនក្រោមស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យស្លាប់មួយរំពេចនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ... Read More »

បុរសម្នាក់ធ្លាក់ពីលើអគារកម្ពស់២០ជាន់មកទើរលើសំណាញ់ជាន់ទី៦ ជាង១ម៉ោងទើបប្រជាពលរដ្ឋប្រទះឃើញ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ស្ទើរនឹងបាត់បង់ជីវិត ដោយសារធ្លាក់ពីលើអគារកម្ពស់ជាន់ទី២០ជាន់មកទើរលើសំណាញ់ក្រោមជាន់ទី៦ បណ្តាលឲ្យរងរបួសធ្ងន់អស់រយៈពេលជាង១ម៉ោង ទើបមានគេឮសំឡេងស្រែកឲ្យជួយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៩ ខែមិថុនា នៅចំណុចអគារដែលកំពុងសាងសង់ ស្ថិតខាងក្រោយក្រសួងមហាផ្ទៃ សង្កាក់បឹងកេងកង ខណ្ឌចំការមន។ ជនសង្ស័យមានឈ្មោះ ពុល ប៊ុន ... Read More »

អភិបាលខណ្ឌមានជ័យចុះសួរសុខទុក្ខ មន្ត្រីបក្សដែលមានគ្រោះថ្នាក់ពេលបំពេញការងារ

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ រួមជាមួយក្រុមការងារ និងលោក ទូច សំអុល ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានអញ្ជើញចុះសួរសុខទុក្ខលោក ខៀវ សុខា អាយុ៤៦ឆ្នាំ ... Read More »

ណាតាហ្សា បដិសេធរួមរស់ជាមួយ កីឡាករបាល់ទាត់ Booy Sen

ភ្នំពេញ៖ តារាសម្តែងខ្មែរអ៊ិស្លាមកញ្ញា ណា តាហ្សា បានសាងស្នេហ៍ផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សញ្ជាតិអាហ្វ្រិកខាងត្បូង Booysen។ ទោះស្និទ្ធិស្នាលជាមួយគ្នាខ្លាំងក៏តារាស្រី រូបនេះលើកឡើងថា ត្រឹមជាសង្សា ប៉ុណ្ណោះមិនបានរួមរស់ជាមួយគ្នាគន្លង ប្រពៃណីនោះទេ។ ចំណងស្នេហ៍រវាងណាតាហ្សានិងកីឡាករបាល់ទាត់ប្រចាំក្លិបភ្នំពេញក្រោនបានប្រកាសដោយចំហរអស់ជាច្រើនឆ្នាំមកហើយខណៈដែលចាស់ទុំទាំង សងខាង បានដឹងឮ។ភាពតឹងរ៉ឹងនៃប្រពៃណីទំនៀមទម្លាប់ជនជាតិអ៊ិស្លាមបានតម្រូវឲ្យនារី ... Read More »