ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោក អ៊ាត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវបានតែងតាំង ជាប្រធានមន្ទីរ ជំនួសលោក ឌិន គឹម ដែលត្រូវចូលនុវត្តន៍

ខេត្តប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនរសៀលថ្ងៃទី០៩ មករា ឆ្នាំ២០១៧ មានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក សួន រចនា រដ្ឋលេខាធិការ និងជាតំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

អាជ្ញាធរ រាជធានីភ្នំពេញ មានផែនការពង្រីកខ្សែរត់សេវារថយន្តក្រុងឲ្យបាន៥ខ្សែបន្ថែមទៀត ក្នុងឆ្នាំ២០១៧

ភ្នំពេញ ៖ អាជ្ញាធរ រាជធានីភ្នំពេញមានផែនការពង្រីកខ្សែរត់សេវារថយន្តក្រុងឲ្យបាន៥ខ្សែបន្ថែម ទៀត ក្នុងឆ្នាំ២០១៧ ប្រសិនបើភាគី ចិនផ្តល់ជំនួយរថយន្តក្រុង ដល់សាលារាជធានីភ្នំពេញ ចំនួន ១០០គ្រឿងតាមផែន ការដែលបានគ្រោងទុក ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ។ ក្នុងកិច្ចប្រជុំគណៈកម្មការអាជីវកម្មរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំ ... Read More »

រថយន្តក្រឡុកសុីម៉ង់ត៍របស់ក្រុមហ៊ុនG.C.M បើកបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់

ភ្នំពេញ៖ រថយន្តក្រឡុកសុីម៉ង់ត៍របស់ក្រុមហ៊ុន G.C.M បានបើកយ៉ាងលឿនមិនប្រយត្ន័ជ្រុលចង្កូតបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្អៀងជើង សំណាងល្អមិនមានអ្នកគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចមុខធនាគាអេសុីលីដា នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

កូនកម្លោះបែកក្បាលដេរ១៥ថ្នេរដោយត្រូវក្រុមភ្ញៀវមកញាំការវាយ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមជាច្រើននាក់ ដែលបានប្រើហិង្សាវាយគ្នាក្នុងរោងការបណ្ដាលអោយបុរសម្នាក់រងរបួសក្បាលដេរអស់១៥ថ្នេរ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងរោងការនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះយស់ សុភក្រា អាយុ២៩ឆ្នាំ ... Read More »

នារីម្នាក់លោតចូលទឹកទន្លេ៥-៦ម៉ោងផុសមក វិញមិនស្លាប់សង្ស័យមាននាគជួយនាង

  ខេត្តស្ទឹងត្រែង ៖ ពិតជារឿងដ៏ចម្លែក មួយឬក៏អាចថាជារឿងអបិយជំនឿ ខណៈ ដែលនារីម្នាក់លង់ទឹកអស់រយៈ៥-៦ម៉ោង រួចផុសមករស់ឡើងវិញដែលហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅមុខបញ្ជាការដ្ឋានយោធាស្រុកសេសាន។ ... Read More »

សហព័ន្ធកីឡាទូកក្តោងកម្ពុជាបញ្ជូនកីឡាវ័យក្មេង២រូបទៅប្រជែងនៅសិង្ហបុរី

ភ្នំពេញៈ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាកររបស់ខ្លួន៣នាក់ទៅប្រទេសសង្ហបុរី ដោយ២នាក់ទៅចូលរួមប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championship និងមួយម្នាក់ទៀតទៅដើម្បីហ្វឹក កាលពីរសៀលថ្ងៃទី៩ខែមករាឆ្នាំ២០១៧ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។ លោក ថោង ... Read More »

បញ្ជួនខ្លួនជនសង្ស័យប្រុសស្រី៩នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជួនខ្លួនជនសង្ស័យចំនួន៩នាក់ ពាក់ពន្ធ័ការចែកចាយ និងរក្សាទុកគ្រឿងញៀន ទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីសាកសួរ ។ លោក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធទទួលផែនមន្ទីរស្រាវជ្រាវ និងយុត្តិធម៌បានអោយដឹងថា ចុះបង្ក្រាបអ្នកចែកចាយ និងរក្សាទុកសារធាតុញៀន ... Read More »

ឃាត់ខ្លួនមនុស្ស៤នាក់ជាបន្តបន្ទាប់ដកហូតថ្នាំញៀនបាន២កញ្ចប់

ភ្នំពេញ៖ មនុស្ស៤នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងពេលតែមួយ ខណៈកម្លាំងសមត្ថកិច្ចល្បាតតាមផ្លូវហើយមានការសង្ស័យក៏ឃាត់ហៅឆែកឆេរ ។ ការឃាត់ខ្លួនពួកគេទាំង៤នាក់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែ មករា ឆ្នាំ ... Read More »

លោកឧត្តមសេនីយ៍អ៊ាវ ចំរើន៖ នគរបាលជាអ្នកបម្រើប្រជាពលរដ្ឋ ដូច្នេះត្រូវរកសុខជូនម្ចាស់

ខេត្តកណ្ដាលៈ មន្ត្រីនគរបាលគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដូច្នេះនគរបាលទាំងអស់ត្រូវរិះរកវិធីសាស្រ្តយ៉ាងណា ដើម្បីស្វែងរកសុខជូនប្រជាពលរដ្ឋឲ្យពួកគាត់រស់នៅសុខស្រួលក្នុងគ្រួសារមិនមានការភ័យខ្លាច ។ ទាំងអស់នេះគឺជាប្រសាសន៍របស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ថ្លែងទៅកាន់មន្រ្ដីនគរបាលស្រុកលើកដែក និងនគរបាលស្រុកកៀនស្វាយ ក្នុងឱកាសលោកឧត្ដមសេនីយ៍ស្នងការអញ្ជើញបើកវេទិកាសាធារណៈរវាងថ្នាក់ដឹកនាំស្នងការនគរបាលខេត្ដ ជាមួយនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ក្រោមប្រធានបទ ... Read More »

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ រង​បណ្ដឹង​ស្ត្រី​ម្នាក់​ពី​បទ​ ប៉ុនប៉ង​ឃាតកម្ម​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​

ភ្នំពេញៈ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានស្ត្រីម្នាក់ដាក់ពាក្យបណ្ដឹងប្តឹងពីបទ”ប៉ុនប៉ងឃាតកម្ម និង បទបរិហារកេរ្តិ៍ជាសាធារណៈ ” ។ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លោក សួន ... Read More »

ឃាត់ខ្លួនអ្នកបញ្ញើម៉ូតូ៥នាក់យកទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានឃាត់ខ្លួនមនុស្សចំនួន៥នាក់ យកទៅសួរនាំ បន្ទាប់ពីទទួលបញ្ញើម៉ូតូ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដល់ពេលមានការបាត់បង់ បែជាមិនទទួលខុសត្រូវទៅវិញ ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ... Read More »

មនុស្សប្រុសស្រី៨នាក់ រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្ដសៀមរាប

ខេត្ដសៀមរាប៖ យ៉ាងហោចណាស់មនុស្សក្មេងចាស់ប្រុសស្រី៨នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ថៃពីរនាក់ បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដទំនើប ដឹកភ្ញៀវទេសចរណ៍និងរថយន្ដ នៅស្រុកបន្ទាយស្រីខេត្ដសៀមរាប។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១៧ ស្ថិតនៅលើចំណុចផ្លូវជាតិលេខ ៦៧ ក្នុងភូមិទួលគ្រោះឃុំឃុនរាមស្រុកបន្ទាយស្រីខេត្តសៀមរាបនិងបង្កឲ្យមានស្ទះចរាចរណ៍ផងដែរ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបន្ទាយស្រីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តកាមរីសេរីឆ្នាំ៩៣ រត់តាក់ស៊ីពីអន្លង់វែងទៅសៀមរាបមានល្បឿនលឿនខណៈដល់ផ្លូវកោងក៍បុកជាមួយរថយន្តលុចស៊ីស R៣០០ ... Read More »

មុខសញ្ញាលក់ ចែកចាយ​ថ្នាំញៀនម្នាក់ ត្រូវនគរបាលចាប់ខ្លួនជាមួយថ្នាំញៀន៦​កញ្ចប់

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង២៣ នៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុបានបង្រ្កាបអំពើជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀម សុវណ្ណារិទ្ធ(ហៅ ភ័ក្រ) ភេទប្រុស ... Read More »

ញឹម ចាន់ថន ថាមួយជីវិតនឹងស្ម័គ្រចិត្តជួយសង្គម និងសិល្បៈ

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ញឹម ចាន់ថន បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងស្នាដៃសិល្បៈ ពិសេសសកម្មភាពជួយសង្គមរបស់នាងកន្លងមករហូតទទួលបានមេដាយកិត្តិយសថ្នាក់ជាតិពីប្រមុខរដ្ឋាភិបាលកម្ពុជាទៀតផង។ តារាស្រីរូបនេះលើកឡើងថា នាងនឹងបន្តចូលរួមស្ម័គ្រចិត្តចូលរួមចំណែកក្នុងកិច្ចការងារសង្គមឲ្យបានកាន់តែច្រើន តាមរយៈការច្រៀង សម្តែង និងចែករំលែកថវិកាតាមលទ្ធភាព។ តារាចម្រៀងញឹម ចាន់ថនទើបនឹង ទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលបន្ទាប់ពីនាងបានចំណាយកម្លាំងកាយចិត្តនិងពេលវេលាចូលរួមលើកកម្ពស់សកម្មភាពមនុស្សធម៌នៅក្នុងសង្គមពិសេសជុំវិញការជំរុញ ... Read More »

ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរត្រូវរថយន្តដឹកសុីម៉ង់ត៍បុក និងកិនស្លាប់ម្នាក់

  ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈជួបគ្រោះថ្នាក់ចរាចរដោយសារតែគាត់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរក្នុងល្បឿនលឿន ហើយត្រូវរថយន្តដឹកសុីម៉ង់ត៍បុកអូសបណ្ដាលអោយស្លាប់ភ្លាមៗតែម្តង ។ គ្រោះថ្នាក់ចរាចរដ៍រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៧ ... Read More »

ពលរដ្ឋខ្មែរ២នាក់រស់នៅជាប់ព្រំដែនដែលតម្រួតថៃឃាត់ខ្លួនត្រូវដោះលែងមកវិញ

ប្រទេសថៃ៖ ពលរដ្ឋខ្មែរ២នាក់ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងការចាប់ឃាត់ខ្លួនពីតម្រួតថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។ សេចក្តីរាយការណ៍ចុងក្រោយពីកងកម្លាំងការពារព្រំដែនកម្ពុជា ឈរជើងនៅតំបន់ស្រុកអូរជ្រៅប្រាប់ឱ្យដឹងថាពលរដ្ឋខ្មែរ២នាក់នោះត្រូវបានតម្រួតថៃដោះលែងត្រឡប់មកផ្ទះវិញហើយ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដោយបញ្ជូនប្រគល់ឱ្យសមត្ថកិច្ចការពារព្រំដែនកម្ពុជានៅច្រករបៀងតំបន់៥ ក្នុងភូមិសាស្រ្តឃុំអូរបីជាន់ស្រុកអូរជ្រៅ។ ... Read More »

កម្ពុជា និងសិង្ហបុរីចុះអនុស្សរណៈជាមួយគ្នាលើមុខជំនាញ៣

ភ្នំពេញ៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត តូនី តាន់ កេង យាំ ប្រធានាធិបតីសឹង្ហបូរី មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៧ លោកអុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ... Read More »

ឃាត់ខ្លួន៥នាក់ពាក់ព័ន្ធថ្នាំញៀននៅស្រុកអង្គស្នួល

ខេត្តកណ្តាលៈ សមត្ថកិច្ចស្រុកអង្គស្នួលបានបង្រាបករណីជួញដូរសារធាតុញៀន (ម៉ាទឹកកក)កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៨:០០នាទី ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យ៥នាក់ ... Read More »

មេការសំណង់កំពូលបោកទារលុយកក់មុន២ពាន់ដុល្លារ មិនទាន់ធ្វើការឲ្យផង មកទារ៥ពាន់ដុល្លារថែមទៀត

ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅឃាត់មេការសំណង់ម្នាក់ តាមពាក្យបណ្ដឹងរបស់ បុរសម្នាក់ដោយបានចោទប្រកាន់ថា បានបោកយកលុយរបស់គាត់ចំនួន២ពាន់ដុល្លារ ដោយមានកិច្ចសន្យា ព្រមព្រៀងថា ធ្វើផ្ទះឲ្យ ហើយក្រោយពេលទទួលបានលុយដល់ដៃ មិនព្រមធ្វើតាមកិច្ច សន្យានោះឡើយ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ... Read More »

គ្រប់កងឯកភាពត្រូវខិតខំបណ្តុះបណ្តាល កីឡាលើកកម្ពស់សុខុមាលភាពកងទ័ព

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ទិវាបុណ្យជាតិ៧មករាលើកទី៣៨ និង ប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគម អតីតយុទ្ធជនកម្ពុជានៅទីលានមុខសាល មហោស្រពកោះពេជ្រមានរៀបចំប្រារព្ធ ពិធីប្រកួតកីឡានិងការតាំងពិព័រណ៍ដោយ មានការចូលរួមពីកងឯកភាពចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។ ថ្លែងក្នុងពិធីបញ្ចប់ការប្រកួតកីឡា ខ.ភ.ម. ... Read More »

ក្រសួងការបរទេស ៖ គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃស្លាប់ពលករខ្មែរ៣នាក់

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីជូនដំណឹងមួយកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ឲ្យដឹងថា មានពលករខ្មែរ៣ នាក់បានស្លាប់ និង៨នាក់បានរងរបួសនៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តច័ន្ទបុរី ប្រទេសថៃ ដែលបណ្តាលមកពីរថយន្តដឹកពលករទាំងនោះបុកជាមួយរថយន្តកង់ ១០ ។ ... Read More »

ផ្តន្ទា​ទោស​តំណាង​ក្រុមហ៊ុន​ស្រាបៀរ​ភ្នំពេញ​ ៣ឆ្នាំ​ ករណី​កិបកេង​ប្រាក់​ជិត​៧ដុល្លារ​អាមេរិក​

ភ្នំពេញៈ ចៅក្រមសាលាឧទ្ធរណ៍កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសបុរសម្នាក់ជាតំណាងក្រុមហ៊ុនស្រាបៀរភ្នំពេញ ដាក់ពន្ធនាគារ៣ឆ្នាំ ដដែល ពីបទរំលោភលើទំនុកចិត្ត និង ក្លែងបន្លំឯកសារ ដើម្បីកិបកេងប្រាក់ក្រុមហ៊ុនចំនួនជិត៧ម៉ឺនដុល្លារអាមេរិក ។ ... Read More »

ទីបញ្ជាការកងរាជអាវុធហត្ថ រៀបចំពិធីប្រកាសមុខងារនិងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ៤នាក់ និងវរសេនីយ៍ត្រី៨នាក់ ជូននាយទាហាននៃអាវុធហត្ថ ខេត្តរតនគិរី

ខេត្តរតនគិរី៖ ក្នុងសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង២ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នេះ បានរៀបចំពិធីប្រកាសមុខងារនិងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ៤នាក់ និងថ្នាក់វរសេនីយ៍ត្រី៨នាក់ ជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តរតនគិរី។ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង ព្រមទាំងនាយ-នាយរង ... Read More »

រថយន្តដឹកដីចេញពីភ្នំព្រះធាតុកំពុងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ

ខេត្តស្ទឹងត្រែង ៖ ឆ្នាំ២០១៧ក្រុមប្រជា ពលរដ្ឋរស់នៅតាមផ្លូវក្រួួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែងបានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់់លំដាប់ថ្នាក់ជួយចាត់វិធានការទៅលើក្រុមហ៊ុនដឹកដី ដែលមានរថយន្តដឹកដីជាចេញពីតំបន់ភ្នំព្រះធាតុបង្កឲ្យ ហុយធូលីដីចូលផ្ទះរបស់ពួកគាត់ជារៀងរាល់ ថ្ងៃ ។ ប្រជាពលរដ្ឋ បានស្នើឲ្យក្រុមហ៊ុនដឹកដី ជួយបាញ់ទឹកស្រោចលើផ្លូវ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានាធិបតីសឹង្ហបុរី

ភ្នំពេញៈ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងទទួលជួបពិភាក្សាការងារជាមួយ លោក Tony Tan Keng ... Read More »

អ្នកចម្រៀងនិងអ្នកលេងភ្លេងរត់ជាន់ជើងគ្នាដោយសារក្រុមបងធំគប់ដុំថ្មពេលកំពុងប្រគំតន្ត្រី

ខេត្តកំពង់ស្ពឺ៖ អ្នកចម្រៀង និងអ្នក ប្រគំភ្លេងបានភ័យលស់ព្រលឹងគ្រប់ៗគ្នា ខណៈដែលកំពុងតែប្រគំតន្រ្តីក្នុងកម្មវិធីឡើងផ្ទះស្រាប់តែក្រុមបងធំយកដុំថ្មគប់ទៅលើឆាកបណ្តាលឲ្យខូចខាតឧបករណ៍ ភ្លេងនិងកញ្ចក់រថយន្ត។ ក្រោយកើតហេតុ ក្រុមអ្នកភ្លេងបានទៅសំុឲ្យនគរបាលប៉ុស្តិ៍ ជង្រុកជួយធ្វើអន្តរាគមន៍ដែរ ប៉ុន្តែមិនមាន លទ្ធផលអ្វីឡើយ ព្រោះនៅប៉ុស្តិ៍មិនមាន មន្ត្រីនគរបាលសូម្បីតែម្នាក់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ ... Read More »

តំបន់អភិរក្សនិងការពារព្រៃឈើនៅសំឡូតប៉ៃលិននៅតែរងការកាប់បំផ្លាញ

ខេត្តប៉ៃលិន ៖ មន្ត្រីអភិរក្សសត្វព្រៃ និងព្រៃឈើតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបានឲ្យដឹងថា ព្រៃឈើនិងសត្វព្រៃនៅក្នុងដែនតំបន់អភិរក្សចំណុចអូរស្លេវ ស្ថិតនៅ ក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នៅតែមានការកាប់បំផ្លាញនិងបាញ់សម្លាប់ជាដដែល ។ លោក ចាន់ សុជាតិ អនុប្រធានផ្នែក ... Read More »

អ្នកប្រឆាំងថ្ងៃ៧មករាគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរជាង៣លាននាក់

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុនខួបទី៣៨ឆ្នាំនៃ ថ្ងៃជ័យជម្នះ៧មករាមានជនប្រឆាំងជ្រុល និយមមួយចំនួនបានរិះគន់ចំពោះថ្ងៃរំដោះ ជាតិពីរបបអាវខ្មៅនេះហើយជុំវិញបញ្ហារិះ គន់នេះត្រូវបានលោក ជុំ កុសល ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចេញ ទស្សនៈរបស់លោកនៅថ្ងៃទី៥ ... Read More »

កីឡាករប្រដាល់ស្រវឹងទឹកត្នោតជូរចូលឱបកូនក្រមុំគេជាប់ខ្នោះល្មម

ភ្នំពេញ៖ កីឡាករប្រដាល់ក្លិបសុភា នូមានជ័យម្នាក់ស្រវឹងទឹកត្នោតជូរបែរចូលទៅដេកឱបកូនក្រមុំគេនាងដឹងខ្លួនឡើងស្រែកឆោឡោប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាសកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជួលស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឌីន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ ... Read More »

នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបង្ហាញក្រុមចោរប្លន់កាំភ្លើងអាកា៨នាក់ និងតាម ចាប់ខ្លួន៣នាក់ទៀត

ភ្នំពេញ ៖ បន្ទាប់ពីមានអំពើប្លន់ប្រដាប់ អាវុធដោយក្រុមចោរប្លន់មួយក្រុមមានគ្នា ៧នាក់បាញ់ប្លន់ដល់ផ្ទះថៅកែរោងម៉ាសុីន កិនស្រូវបណ្តាលឲ្យមនុស្សម្នាក់រងរបួស និងបានបាត់បង់ជីវិតនាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦រួចមកកម្លាំងនគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តកំពង់ស្ពឺបានតាមចាប់ខ្លួនក្រុមចោរប្លន់៨នាក់បានជាបន្តបន្ទាប់ ។ នៅក្នុងពិធីបង្ហាញមុខក្រុមចោរប្លន់ ដែលសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់បាន៨ នាក់ជាបន្តបន្ទាប់នោះ នារសៀលថ្ងៃទី៩ ... Read More »