ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សំណង់ចូលក្នុងទន្លេមេគង្គនៅជ្រោយចង្វាគ្មាននរណាហ៊ានប៉ះ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ដ៏ធំស្កឹមស្កៃមួយនៅក្បែរស្ថានីយបូមទឹកទន្លេមេគង្គជ្រោយចង្វាឱ្យរុះរើចេញដែលសំណង់ នោះសង់រំលោភតំបន់ទន្លេមេគង្គ ស្ថិតក្នុង ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា ។ ការចេញសេចក្តីជូនដំណឹងរបស់សាលាខណ្ឌជ្រោយចង្វានេះ មានរយពេលជាង ... Read More »

អាជ្ញាធរខេត្តប៉ៃលិនដកអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្មដីថ្មភ្នំនៅខេត្តប៉ៃលិនរបស់ក្រុមហ៊ុន ឈុន ឆាង

ខេត្តប៉ៃលិន៖ បើតាមការបញ្ជាក់ពីមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិនប្រាប់ឱ្យដឹងថា ក្រុមហ៊ុនឈុន ឆាង ដែលជីកកកាយដីភ្នំខុសបច្ចេកទេស បាក់សង្កត់លើមនុស្ស២នាក់ស្លាប់កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិនដកអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្មដីភ្នំនៅខេត្តប៉ៃលិននោះហើយ ក្រោយពីកើតហេតុការណ៍បង្កឱ្យមនុស្ស២នាក់ត្រូវដីនិងថ្មភ្នំបាក់សង្កត់ស្លាប់ក្នុងការដ្ឋានរបស់ខ្លួនរួចហើយនោះ។ ទន្ទឹមនោះ បើតាមការបញ្ជាក់ឱ្យដឹងពីប្រធានក្រុមហ៊ុនឈុន ឆាង ឱ្យដឹងថា ក្រុមហ៊ុនលោកបានដោះស្រាយផ្តល់សំណងជាទឹកប្រាក់ដល់ក្រុមគ្រួសារជនរងគ្រោះទាំង២នាក់នោះហើយ។ ... Read More »

ជិតដល់ថ្ងៃរៀបការ ទើបដឹងគូដណ្តឹងជាស្រ្តីញៀនថ្នាំ សុំផ្តាច់ពាក្យ ខាងស្រីទារលុយ៦០០ដុល្លារ

ភ្នំពេញ ៖ គូស្នេហ៍មួយគូដឹកដៃគ្នាទៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីខាងប្រុសខកស្នេហ៍មិនបានដូចបំណង ខណៈមានគូដណ្តឹង រំពឹងគឹតថា មិនយូរហើយក៏មិនឆាប់ ពិតក្លាយជាប្តីប្រពន្ធស្របច្បាប់នៅថ្ងៃខាងមុខរង់ចាំតែរើសថ្ងៃ រើសវេលាចូលរោងការ តែផ្ទុយទៅវិញអ្វីដែលខកបំណង ស្នេហ៍ពុំបានដូចប្រាថ្នាដោយសារ ថ្មីៗនេះបែកធ្លាយមើលឃើញ ជាក់ភ្នែក ស្រីជាគូដណ្តឹងសង្ស័យជាមនុស្សញៀនថ្នាំ អារអង្កន់ដៃសម្រក់ឈាម ... Read More »

សុគន្ធ ថេរ៉ាយុ និងរ៉ាប៊ី បញ្ចេញក្បាច់រាំកក្រើកឆាកតន្ត្រី

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ីបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រក្រោយពីអ្នកទាំងពីរ ចាប់ដៃគ្នាជាលើកដំបូងបង្ហាញក្បាច់រាំដ៏រស់រវើក នៅលើឆាកប្រគំតន្ត្រីកាលពីចុងសប្តាហ៍មុននេះ។ សំឡេងទះដៃហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រ និងស្វាគមវត្តមានតារាចម្រៀងប្រចាំផលិតកម្មថោន ។ បទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ កញ្ញា រ៉ាប៊ី ... Read More »

កក្រើកភ្នំពេញនិងសៀមរាបរឿង“កំណត់ហេតុនាងនាថ”ត្រឹម៣ថ្ងៃមានអ្នកទស្សនាជាង៤ម៉ឺននាក់

ភ្នំពេញ៖ ត្រឹមតែរយៈពេល៣ថ្ងៃ ប៉ុណ្ណោះចំនួនអ្នកចូលទស្សនាខ្សែភាពយន្តខ្មែររឿង”កំណត់ហេតុនាងនាថ” មាន ចំនួនរហូតដល់ជាង៤ម៉ឺននាក់។ តួលេខហក់ខ្ពស់នេះនឹងបន្តកើនឡើងទៀត ហើយ គេរំពឹងថា ខ្សែភាពយន្តនេះអាចនឹងបំបែកកំណត់ត្រាក្នុងការស្វែងរកចំណូល និងអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ២០១៦នេះ។ មានអ្នកទស្សនាកកកុញខ្លាំងនៅគ្រប់ រោងកុនទំនើបៗនៅភ្នំពេញនិងខេត្តសៀមរាប ព្រោះតែខ្សែភាពយន្តនេះត្រូវបានអ្នក ទស្សនាពីម្នាក់ទៅម្នាក់សរសើរមិនដាច់ពី មាត់។ ... Read More »

មន្ត្រីយោធាម្នាក់បាញ់សម្លាប់ខ្លួនក្រោយមានទំនាស់តិចតួចជាមួយប្រពន្ធ

ខេត្តកំពង់ស្ពឺ៖ មន្ដ្រីយោធាម្នាក់នៅ អង្គភាពកា៨២បានបាញ់សម្លាប់ខ្លួនក្រោយ ពីមានជម្លោះបន្តិចបន្តួចជាមួយប្រពន្ធដែលករណីនេះបានកើតឡើងនៅចំណុចរោង មាន់ស្ថិតក្នុងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមន្ដ្រីយោធាដែលបាញ់សម្លាប់ខ្លួនឈ្មោះ ម៉ាក់ គឹមហាក់ អាយុ៤៩ឆ្នាំ ... Read More »

ចោរបាញ់ប្លន់ថៅកែទិញស្រូវនិងអ្នកលក់ ស្រូវយកលុយគេចខ្លួនបាត់ដោយសុវត្ថិភាព

ខេត្តបាត់ដំបង៖ មានករណីប្លន់ ប្រដាប់អាវុធមួយបានកើតឡើងលើ ពលរដ្ឋជាអ្នកទិញនិងលក់ស្រូវដោយ ក្រុមចោរមានគ្នា៣នាក់បាញ់គំរាមដោយ ប្រើកាំភ្លើងអាកា២ដើមយកកាបូបលុយ ពីជនរងគ្រោះរួចគេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅត្រង់ចំណុចមុខវត្តទួល ព្រះខែ ក្នុងភូមិក្រួស ឃុំជ្រៃ ... Read More »

កាយរំលាយភ្នំយកទីតាំងសាងសង់សាលាក្រុងប៉ៃលិនបាក់សង្កត់កម្មករស្លាប់២នាក់មន្ត្រីជំនាញបន្ទោសអាជ្ញាធរ

ខេត្តប៉ៃលិន៖ កម្មករស៊ីឈ្នួលបើក គ្រឿងចក្រជីកកកាយថ្មភ្នំនិងដឹកជញ្ជូនដី២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោច អាធ័មនៅក្នុងគំនរថ្មភ្នំដែលបាក់សង្កត់ ខណៈពួកគេកំពុងតែជីកកកាយថ្មដាក់លើ រថយន្តស្រាប់តែបាក់ថ្មភ្នំ១ផ្ទាំងដ៏ធំពីលើមក សង្កត់ពួកគេ និងគ្រឿងចក្រខ្ទេចតែម្តង ។ ហេតុការណ៍បាក់ផ្ទាំងថ្មសង្កត់កម្មករ២នាក់ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវក្រវាត់ ក្រុង ... Read More »

គោដើរត្រដុសរលំរូបសំណាកសង្ឃទ្រង់បិណ្ឌបាត១៤អង្គដែលអមជណ្តើរនៅចំណុចវត្តព្រះវិហារលើ

ខេត្តកណ្តាល៖ សត្វគោដើរត្រដុសបណ្តាលឲ្យរលំរូបសំណាកព្រះសង្ឃទ្រង់បិណ្ឌបាត១៤អង្គ ក្នុងចំណោម៦៥អង្គ ស្ថិតនៅអមជណ្តើរវត្តព្រះវិហារលើ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ប្រភពពីសមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើលោកគ្រូចៅអធិការវត្តព្រះនាម ហ៊ិន ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅលើផ្លូវ និងយុវតីម្នាក់របួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចេរណ៍មួយដែលបង្ករឡើងដោយម៉ូតូ និង ម៉ូតូ២គ្រឿងបុកគ្នា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវខ្វែងទិសគ្នា ចំណុចស្ពានថ្ម ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

បើករថយន្តគៀរអ្នកជិះម៉ូតូហើយពេលសមត្ថកិច្ចចុះដោះស្រាយជេរប្រមាថថែមទៀតសង្ស័យអាងបុណ្យស័ក្តិ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់តាំងខ្លួនជាអ្នកមានអំណាចបានគំរាមជនរងគ្រោះ និងសមត្ថកិច្ចនគរបាលចរាចរណ៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរកាស៊ីណូកោះមាស ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ហើយបានគេចខ្លួនបាត់បន្សល់ទុករថយន្តដោយពុំទទួលខុសត្រូវត្រូវសមត្ថកិច្ចស្ទូចទៅរក្សាទុក។ គ្រួសារជនរងគ្រោះបានបញ្ជាក់ថា ... Read More »

បុរសមានជំងឺសរសៃប្រសាទកាប់បុរសអ្នកកាប់អុសលក់ស្លាប់ និងប្រពន្ធរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលអ្នកស្រុកអះអាងថា មានសតិមិនប្រក្រតី(សរសៃប្រាសាទ)បានយកកាំបិតលៀមដងវែង កាប់ប្រហារទៅលើបុរសចំណាស់ម្នាក់ត្រូវចំគល់ ក បណ្តាលឲ្យមុតរយះជ្រៅបាញ់ឈាមស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម និងស្ត្រីជាប្រពន្ធជនរងគ្រោះ ក៏ត្រូវជនកំណាចនោះកាប់ត្រូវគល់ ក រងរបួសធ្ងន់គួរសម ។ ហេតុការណ៍មនុស្សឃាតនេះបានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ... Read More »

ជិះម៉ូតូល្បឿនលឿនមិនប្រយត្ន័បុកគេពីក្រោយសន្លប់ស្ដូកនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសសន្លប់ស្ដូកស្ដឹង នឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកំណាត់ផ្លូវជាតិលេខ១០ រវាងម៉ូតូ នឹងម៉ូតូបង្កឡើងដោយបុរសម្នាក់ បើកបរមិនប្រយត្ន័ ក៏បុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិកណ្ដាល សង្កាត់ចេក ក្រុងស្វាយរៀង ។ បើតាមសាក្សីបានឲ្យដឹងថា ... Read More »

សភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការរឿងក្តីមន្ត្រីអាដហុកនិងគជប

ភ្នំពេញ:សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នេះ បើកសវនាការសំណុំរឿងមន្ត្រីអាដហុក៤រូបនិងអគ្គលេខាធិការរងគជបមួយរូប ។ មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា កម្មវត្ថុនៃសវនាការនេះ គឺ ក្រុមជនត្រូវចោទប្តឹងជំទាស់នឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចពន្យារពេលនៃការឃុំខ្លួនបណ្ដោះអាសន្ន ។ មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ... Read More »

ទើបឡើងពីខេត្តមករកការងារធ្វើនៅភ្នំពេញមិនទាន់បានផង ប្រុសល្មោភកាមចាប់រំលោភ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ទើបមកពីខេត្តមករកការងារធ្វើមិនទាន់បានផង ត្រូវបានប្រុសព្រានចាប់រំលោភបានសម្រេច ហើយគេចខ្លួនបាត់ ទើបរត់ទៅប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួល លេខ D3 ជាប់ទី២ ផ្លូវលំ ... Read More »

រយះពេល២០នាទីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេញបញ្ជូនទៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទីតាំងតែមួយរវាងម៉ូតូបុកគ្នា ជាមួយរថយន្តត្រឹមតែរយះពេល២០នាទីប៉ុណ្ណោះ ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦និង៥០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ... Read More »

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តជនជាតិចិនបុកខណៈកំពុងជិះម៉ូតូ

ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តជនជាតិចិនបើកបុក ខណៈកំពុងជិះម៉ូតូ កាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគូឡីម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។ ... Read More »

សេចក្ដីសម្រេចចំនួន២០ចំណុចដាក់ចូលក្នុងកិច្ចប្រជុំAPA នៅសៀមរាប

ខេត្ដសៀមរា៖ សេចក្ដីសម្រេចចំនួន២០ចំណុច ត្រូវបានដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំសភាតំបន់អាស៊ីហៅ កាត់ថា APAលើកទី៩ដែលធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦នេះ ។ លោក ងួន ញ៉ិលអនុប្រធានទី២នៃរដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៩របស់សភាតំបន់អាស៊ី(APA)បានថ្លែងថា សេចក្ដីសម្រេចចំនួន២០ចំណុចនោះ ព្រាងដោយគណៈកម្មាធិការអចិន្ដ្រៃយ៍ចំនួន៤ នៃសភាតំបន់អាស៊ីលើកទី៩ រួមមាន ... Read More »

ជាងកាត់សក់ជិតគ្នាទាស់សម្តី លើកគ្នាព្រួតវាយ របួសប្តីបែកភ្នែក ប្រពន្ធបែកមាត់

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូបានដឹកដៃគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ទាស់សំដីគ្នាជាមួយជាងកាត់ដូចគ្នា បង្កហិង្សាមានរបួសស្នាម ប្តីបែកភ្នែក ប្រពន្ធបែកមាត់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវវេងស្រេង ... Read More »

លើកគ្នាមកកាន់ប៉ុស្តិ៍នគរបាលខ្លាចដោះលែង ជនសង្ស័យគាស់ផ្ទះ

ភ្នំពេញ ៖ បន្ទាប់ពីបាត់បង់សម្ភារៈនិង ទ្រព្យសម្បតិ្តមួយចំនួនកន្លងមក ប្រជាពល រដ្ឋក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ពិសេស អាជីវករក្នុងផ្សារឆេកូ ទល់មុខស្ថានីយទូរ ទស្សន៍សីុធីអិន បាននាំគ្នាទៅកាន់ស្នាក់ការនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលខ៦ ដើម្បី ពិនិត្យនិងតាមដានមើល ជនសង្ស័យទាំង ២នាក់ដែលជាមុខសញ្ញាយ៉ាងសកម្ម ... Read More »

កីឡាករ ឡុង សំណាង និង ញ៉េ សិទ្ធ រកបានកៅអីជុំទី២ក្នុងកម្មវិធី Knock Out Seriesវគ្គ៤

ភ្នំពេញ៖ កីឡាករ ឡុង សំណាងមកពី ក្លិបសាលវ័ន្តកីឡា និងកីឡាករ ញ៉េ សិទ្ធ មកពីក្លិបអេភូថងកីឡាទទួលបានកៅអីជុំទី២ក្នុងកម្មវិធីប្រកួតកីឡាប្រដាលក្បាច់ គុនបុរាណខ្មែរ (Knock Out Series)វគ្គ៤ក្រោយពីវាយឈ្នះដៃគូប្រកួតរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៦នៅសង្វៀន TIFFYអារីណា ប៉ុស្តិ៍លេខ៥។ ... Read More »

ផ្តន្ទាទោសជនជួញដូរគ្រឿងញៀន៣នាក់ពី៨ឆ្នាំទៅ១៤ឆ្នាំ

ភ្នំពេញ:សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្តន្ទាទោសជនជួញដូរគ្រឿងញៀនប្រុសស្រី៣នាក់ ដាក់ពន្ធនាគារចន្លោះពី៨ឆ្នាំទៅ១៤ឆ្នាំ ។ ជនជាប់ចោទ បដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយនឹងប្តឹងទៅសាលាឧទ្ធរណ៍ ។ លោក ជួន សុរាសី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានព្រឹទ្ឋសភាប៉ាគីស្ថាន នៅសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំ ពិភាក្សាការងារជាមួយ លោក Raza Rabbani ប្រធានព្រឹទ្ឋសភានៃប្រទេសប៉ាគីស្ថាន នៅទីក្រុងសៀមរាប។ លោក Raza ... Read More »

គ្រូទាយសម័យថ្មីមានប័ណ្ណធានា បើមិនឆុត សងលុយវិញគ្រប់ចំនួន

ភ្នំពេញ៖ ប្រសិនបើអ្នកនិយមមានជំនឿខាងហោរាសាស្ត្រអាចសាកល្បងមើលចំពោះគ្រូទាយសម័យថ្មីម្នាក់ ដែលមានប័ណ្ណធានាចំពោះការទាយរបស់ខ្លួន ហើយប្រសិនបើមិនសម្រេចដូចការទាយនោះទេ អតិថិជនអាចទារយកប្រាក់ទ្រនឹបគ្រប់ចំនួនវិញបាន ។ រឿងរ៉ាវយ៉ាងដូច្នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមបានចែករំលែកតៗគ្នាអំពីប័ណ្ណធានារបស់គ្រូទាយហោរាអគ្គិនេត្រ ដែលបានបញ្ជាក់ថា បើមិនឆុត សងប្រាក់វិញគ្រប់ចំនួន ។ ... Read More »

ម្ចាស់ជើងឯក AK 2ថ្នាក់ជាតិបានទៅក្រុម Successful ខណៈ ក្រុម IQ ជាជើងឯក Dota 2 ព្រឹត្តិការណ៍ NET 2016

ភ្នំពេញ ៖ ក្រោយពីធ្វើការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល៣ខែតាមបណ្តាខេត្តនិងរាជធានីទាំង២២ក្នុងប្រទេសកម្ពុជានោះមកទីបំផុតក្រុមដែលទទួលបានតំណែង ជើងឯកAK2 គឺក្រុម Successful ខណៈ ដែលក្រុមIQ ជាជើងឯក Dota2 កាលពីល្ងាចថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ មន្ត្រីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានអះអាងថា ការប្រកួតថ្នាក់ជាតិកីឡាអេឡិចត្រូនិកបានប្រព្រឹត្តទៅតាំងពីថ្ងៃទី១៥ខែតុលាកន្លងទៅក្នុងចំណោម២២ខេត្ត-ក្រុង បានបែងចែកជា៥តំបន់និងជ្រើសរើសបានក្រុមខ្លាំងចំនួន១៦សម្រាប់វិញ្ញាសា ... Read More »

តូបអាជីវករ៨បាក់ចូលក្នុងទឹកនៅអាងអូរខាយដនក្នុងកម្មវិធីបុណ្យអុំទូក តែគ្មានគ្រោះថ្នាក់នោះទេ

  ប៉ោយប៉ែតៈ តូបចំនួន៨តូបរបស់អាជីវករ ដែលលក់ដូរនៅតំបន់ទេសចរណ៍ អាងអូរខាយដន ទើបតែបង្កើតថ្មីនោះ ត្រូវបានបាក់ចូលក្នុងទឹក ក្នុងកម្មវិធីបុណ្យអុំទូកកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតំបន់ទេសចរណ៍ថ្មីអាងអូរខាយដន ឋិតក្នុងភួមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

រដ្ឋមន្ត្រីអប់រំ ៖ សង្ឃឹមថា អនាគតកម្ពុជានឹងមានអត្តពលិកតេក្វាន់ដូឆ្នើមដូចកូរ៉េដែរ

ភ្នំពេញ៖ ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ Best of the Best & KUKKIWON Poomsae Festival ដែលជាការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសកីឡាករកីឡាការិនីវ័យក្មេងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ រួចមកលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជ ... Read More »

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុទទួលយកអាជ្ញាកណ្តាលស្ត្រីទាំង២៥នាក់ក្រោយបញ្ចប់វគ្គសិក្សា

ភ្នំពេញ ៖ លោក រ័ត្ន សុខន ប្រធាន សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានសន្យាទទួលយកអាជ្ញាកណ្តាលស្ត្រីទាំង ២៥នាក់ បន្ទាប់ពីពួកគេបានឆ្លងកាត់វគ្គ បណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកាឆ្នាំ២០១៦នៅស្នាក់ការគណៈកម្មាធិការជាតិអឡាំពិកកម្ពុជារយៈពេល៤ថ្ងៃកន្លងទៅដោយមានការសម្របសម្រួលពីគណៈកម្មការស្ត្រីនិងកីឡា ។ លោក រ័ត្ន ... Read More »

សមត្ថកិច្ចបានកំណត់មុខសញ្ញាចោរប្លន់វាយសម្លាប់ជនរងគ្រោះប្រើប្រាស់ថ្នាំញៀនម្នាក់ប្លន់យកម៉ូតូ ដុតសពបំបាត់ភស្ថុតាងនៅក្នុងដីចំការស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ សមត្ថកិច្ចស្រុកភ្នំព្រឹក ប្រាប់ឱ្យដឹងថា មុខសញ្ញាក្រុមចោរប្លន់វាយសម្លាប់ជនរងគ្រោះម្នាក់ប្លន់យកម៉ូតូហើយដុតសពបំបាត់ភស្ថុតាងខណៈជនរងគ្រោះទៅប្រើប្រាស់គ្រឿងញៀន ក្នុងដីចំការមួយកន្លែងនោះ ។នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចស្រាវជ្រាវកំណត់បានមុខសញ្ញាក្រុមចោរប្លន់នោះហើយ។សត្ថមកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួនជនសង្ស័យជា ចោរប្លន់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ បើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងទទួលការងារព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា កាលពីវេលាប្រហែលម៉ោង៨និង២០នាទីយប់ថ្ងៃទី២៧ ... Read More »

តុលាការកំពូលបើកសវនាការរឿងក្ដីនាំចូលជាអន្តរជាតិនូវគ្រឿងញៀនខុសច្បាប់ ជិតមួយម៉ឺនគ្រាប់

ភ្នំពេញ:មន្ត្រីតុលាការកំពូល បញ្ជាក់ថា រឿងក្ដីនាំចូលជាអន្តរជាតិនូវគ្រឿងញៀនខុសច្បាប់ ជិតមួយម៉ឺនគ្រាប់ បានដំណើរការនីតិវិធីដល់តុលាការកំពូលហើយ ពោលគឺ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការរឿងក្ដី នេះសាជាថ្មី ។ សវនាការនេះ ដឹកនាំដោយលោកឃឹម ... Read More »