ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ផឹកស្រាខ្លាសំដីពេលស្រវឹងខឹងគេសុំទៅផ្ទះមុនទាញញញួរវាយរបួសម្នាក់

ភ្នំពេញ៖ បុរសជាកម្មករសំណង់២នាក់បានបបួលគ្នាទៅផឹកស៊ីនៅបន្ទប់ជួលមិត្តភក្តិ លុះពេលផឹកស៊ីស្រវឹងស្រឿងៗមានម្នាក់បានសុំទៅផ្ទះមុន តែម្នាក់ទៀតមិនឲ្យទៅ ក៏កើតជាអំពើហិង្សារវាយតប់គ្នារងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦.៣០នាទី នៅបន្ទប់ជួលមួយកន្លែងម្តុំជ្រៃកោង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ប៊ុត ពៅ ភេទប្រុស ... Read More »

កូនរមិលគុណ! កាន់កាំភ្លើងគំរាមបាញ់ម្តាយ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ទឹកល្អក់ទី២ នៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ២១៖១៥នាទីរំលងអាធ្រា្រតនៅចំណុចមុខផ្ទះ លេខ១៦១ ផ្លូវលេខ១៥៦z ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក បានចាប់វាយខ្នោះ ... Read More »

បើកម៉ូតូលឿននៅទីប្រជុំជនបុកអ្នកថ្មើរជើងស្លាប់ នគរបាលឃាត់ខ្លួន

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនរួមទាំងម៉ូតូ១គ្រឿងផងដែរ បន្ទាប់ពីយុវជនរូបនេះ បានបើកបរម៉ូតូក្នុងល្បឿនលឿនដូចហោះនៅក្នុងទីប្រជុំជន ហើយបានបុកអ្នកកំពុងដើរឆ្លងផ្លូវម្នាក់បណ្ដាលឲ្យបាក់ភ្លៅ និងដួលបោកក្បាលស្លាប់ភ្លាមៗមួយរំពេច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ ១៥៥ ស្ថិតក្នុងភូមិ-ឃុំលាច ... Read More »

បុរសម្នាក់ជិះម៉ូតូបុកគោយន្តបាក់ជើងម្ខាង នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងគោយន្ត បណ្តាលឲ្យនាក់បើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្តាំ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខចំការកៅស៊ូ លោកជំទាវ គាត ស្ថិតនៅភូមិកាតែ ឃំុលំជ័រ ស្រុកអូរយ៉ាដាវ ... Read More »

សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ កន្ទុយរ៉ឺម៉ករថភ្លើងក្រឡាប់ចូលប្រឡាយអស់៧កំណាត់គ្មានអ្នកស្លាប់ និងរងរបួស

ខេត្តកណ្តាលៈ កន្ទុយរ៉ឺម៉ករថយន្តភ្លើងពុំមានផ្ទុកទំនិញរបស់ក្រុមហ៊ុនROYAl Railwayធ្លាក់ចេញពីផ្លូវដែកក្រឡាប់ចូលទៅក្នុងប្រឡាយទឹកអស់ចំនួន៧កំណាត់ កាលពីវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអង្គខ្លើរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះពិតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដោយតែកន្ទុយរ៉ឺម៉កក្រឡប់មិនសង្កត់លើមនុស្ស ... Read More »

បុរសអនាថាម្នាក់ចងកនៅក្នុងខ្ទមអ្នកតាក្នុងវត្តសំពៅមាសដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសអនាថាម្នាក់ចងកសម្លាប់ខ្លួននៅក្នុងខ្ទមអ្នកតា ក្នុងវត្តសំពៅមាស ដោយមិនដឹងមូលហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ១៤៣ ក្រុម៤០ សង្កាតបឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្តដឹកទំនិញបើកបុកស្ត្រី២នាក់បងប្អូនកំពុងដើរឆ្លងផ្លូវស្លាប់ម្នាក់ របួសម្នាក់

ខេត្តកណ្តាលៈ រថយន្តធុនធំដឹកទំនិញបើកបរប្រើប្រាស់ល្បឿនលឿន នៅទីប្រជុំជនមិនមានការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅបុកស្ត្រី២នាក់បងប្អូនបង្កើតកំពុងដើរឆ្លងផ្លូវ ធ្វើឲ្យស្ត្រីជាប្អូនរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម រីឯបងស្រីរងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល កាលពីវេលាម៉ោង១៨ ... Read More »

ឃាត់ខ្លួនមនុស្សស្រី៣នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងករណីលួច

ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនករណីទទួលផលចោរកម្ម និងករណីលួច ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះ១៨១ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

ប្លន់ទៀតហើយនៅខណ្ឌមានជ័យ! វាយប្លន់យកម៉ូតូZOOMER Xពីយុវជនម្នាក់បានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូមួយគ្រឿង ហើយមកធ្វើសកម្មភាពប្រើបំពង់ទីប មកវាយប្លន់យកម៉ូតូZoomer X សេរីឆ្នាំ២០១៥ ពីយុវជនម្នាក់ខណះកំពុងជិះម៉ូតូជិតដល់ផ្ទះ ។ ក្នុងហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី នៅក្បែរបុរី៩៩៩ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ... Read More »

កម្មកររោងចក្រលួចអាវ២ដងបានសម្រេច ញ៉ាមលួចម្តងទៀតត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់ជាកម្មររោងចក្រមួយកន្លែង បានធ្វើសកម្មភាពលួចអាវហើយត្រូវបានសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរោងចក្រយីហោយ៉ក ម៉ាស់ ស្តិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះរឿន សុខ ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យដែលជាមុខសញ្ញា ដ៏សកម្មក្នុងការជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បាននៅនឹងផ្ទះ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពជួញដូរសារធាតុញៀនដោយខុសច្បាប់ ។ ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ... Read More »

បុរសម្នាក់ដេកស្លាប់ផ្ទះអ្នកភូមិសង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋឆោឡោ និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅត្រួតពិនិត្យសង្ស័យថាមានករណីឃាតកម្មកើតឡើង ខណៈដែលជនរងគ្រោះដេកស្លាប់ក្នុងផ្ទះរបស់អ្នកភូមិ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩នៅ សៀមរាប

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ (The 9th Plenary Session of ... Read More »

ប្រជាពលរដ្ឋរិះគន់កំពង់ចម្លងម៉ាត់ ហ៊ីម នៅស្រុកឆ្លូងបន្ទាប់ពីមានករណីរថយន្តដឹកទំនិញធ្លាក់ទឹកទន្លេមេគង្គ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋរិះគន់ម្ចាស់ កំពង់ចម្លង ឆ្លូងកំពង់គរ បន្ទាប់ពីមានករណី រថយន្តហ៊ីយ៉ាន់ដាយបើកធ្លាក់ទឹកទន្លេដើម្បីឆ្លងទៅត្រើយម្ខាងនៃស្រុកព្រែកប្រសព្វ កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចកំពង់ចម្លង ឆ្លូង ខេត្តក្រចេះ ។ ... Read More »

សំណង់ចូលក្នុងទន្លេមេគង្គនៅជ្រោយចង្វាគ្មាននរណាហ៊ានប៉ះ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ដ៏ធំស្កឹមស្កៃមួយនៅក្បែរស្ថានីយបូមទឹកទន្លេមេគង្គជ្រោយចង្វាឱ្យរុះរើចេញដែលសំណង់ នោះសង់រំលោភតំបន់ទន្លេមេគង្គ ស្ថិតក្នុង ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា ។ ការចេញសេចក្តីជូនដំណឹងរបស់សាលាខណ្ឌជ្រោយចង្វានេះ មានរយពេលជាង ... Read More »

អាជ្ញាធរខេត្តប៉ៃលិនដកអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្មដីថ្មភ្នំនៅខេត្តប៉ៃលិនរបស់ក្រុមហ៊ុន ឈុន ឆាង

ខេត្តប៉ៃលិន៖ បើតាមការបញ្ជាក់ពីមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិនប្រាប់ឱ្យដឹងថា ក្រុមហ៊ុនឈុន ឆាង ដែលជីកកកាយដីភ្នំខុសបច្ចេកទេស បាក់សង្កត់លើមនុស្ស២នាក់ស្លាប់កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិនដកអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្មដីភ្នំនៅខេត្តប៉ៃលិននោះហើយ ក្រោយពីកើតហេតុការណ៍បង្កឱ្យមនុស្ស២នាក់ត្រូវដីនិងថ្មភ្នំបាក់សង្កត់ស្លាប់ក្នុងការដ្ឋានរបស់ខ្លួនរួចហើយនោះ។ ទន្ទឹមនោះ បើតាមការបញ្ជាក់ឱ្យដឹងពីប្រធានក្រុមហ៊ុនឈុន ឆាង ឱ្យដឹងថា ក្រុមហ៊ុនលោកបានដោះស្រាយផ្តល់សំណងជាទឹកប្រាក់ដល់ក្រុមគ្រួសារជនរងគ្រោះទាំង២នាក់នោះហើយ។ ... Read More »

ជិតដល់ថ្ងៃរៀបការ ទើបដឹងគូដណ្តឹងជាស្រ្តីញៀនថ្នាំ សុំផ្តាច់ពាក្យ ខាងស្រីទារលុយ៦០០ដុល្លារ

ភ្នំពេញ ៖ គូស្នេហ៍មួយគូដឹកដៃគ្នាទៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីខាងប្រុសខកស្នេហ៍មិនបានដូចបំណង ខណៈមានគូដណ្តឹង រំពឹងគឹតថា មិនយូរហើយក៏មិនឆាប់ ពិតក្លាយជាប្តីប្រពន្ធស្របច្បាប់នៅថ្ងៃខាងមុខរង់ចាំតែរើសថ្ងៃ រើសវេលាចូលរោងការ តែផ្ទុយទៅវិញអ្វីដែលខកបំណង ស្នេហ៍ពុំបានដូចប្រាថ្នាដោយសារ ថ្មីៗនេះបែកធ្លាយមើលឃើញ ជាក់ភ្នែក ស្រីជាគូដណ្តឹងសង្ស័យជាមនុស្សញៀនថ្នាំ អារអង្កន់ដៃសម្រក់ឈាម ... Read More »

សុគន្ធ ថេរ៉ាយុ និងរ៉ាប៊ី បញ្ចេញក្បាច់រាំកក្រើកឆាកតន្ត្រី

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ីបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រក្រោយពីអ្នកទាំងពីរ ចាប់ដៃគ្នាជាលើកដំបូងបង្ហាញក្បាច់រាំដ៏រស់រវើក នៅលើឆាកប្រគំតន្ត្រីកាលពីចុងសប្តាហ៍មុននេះ។ សំឡេងទះដៃហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រ និងស្វាគមវត្តមានតារាចម្រៀងប្រចាំផលិតកម្មថោន ។ បទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ កញ្ញា រ៉ាប៊ី ... Read More »

កក្រើកភ្នំពេញនិងសៀមរាបរឿង“កំណត់ហេតុនាងនាថ”ត្រឹម៣ថ្ងៃមានអ្នកទស្សនាជាង៤ម៉ឺននាក់

ភ្នំពេញ៖ ត្រឹមតែរយៈពេល៣ថ្ងៃ ប៉ុណ្ណោះចំនួនអ្នកចូលទស្សនាខ្សែភាពយន្តខ្មែររឿង”កំណត់ហេតុនាងនាថ” មាន ចំនួនរហូតដល់ជាង៤ម៉ឺននាក់។ តួលេខហក់ខ្ពស់នេះនឹងបន្តកើនឡើងទៀត ហើយ គេរំពឹងថា ខ្សែភាពយន្តនេះអាចនឹងបំបែកកំណត់ត្រាក្នុងការស្វែងរកចំណូល និងអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ២០១៦នេះ។ មានអ្នកទស្សនាកកកុញខ្លាំងនៅគ្រប់ រោងកុនទំនើបៗនៅភ្នំពេញនិងខេត្តសៀមរាប ព្រោះតែខ្សែភាពយន្តនេះត្រូវបានអ្នក ទស្សនាពីម្នាក់ទៅម្នាក់សរសើរមិនដាច់ពី មាត់។ ... Read More »

មន្ត្រីយោធាម្នាក់បាញ់សម្លាប់ខ្លួនក្រោយមានទំនាស់តិចតួចជាមួយប្រពន្ធ

ខេត្តកំពង់ស្ពឺ៖ មន្ដ្រីយោធាម្នាក់នៅ អង្គភាពកា៨២បានបាញ់សម្លាប់ខ្លួនក្រោយ ពីមានជម្លោះបន្តិចបន្តួចជាមួយប្រពន្ធដែលករណីនេះបានកើតឡើងនៅចំណុចរោង មាន់ស្ថិតក្នុងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមន្ដ្រីយោធាដែលបាញ់សម្លាប់ខ្លួនឈ្មោះ ម៉ាក់ គឹមហាក់ អាយុ៤៩ឆ្នាំ ... Read More »

ចោរបាញ់ប្លន់ថៅកែទិញស្រូវនិងអ្នកលក់ ស្រូវយកលុយគេចខ្លួនបាត់ដោយសុវត្ថិភាព

ខេត្តបាត់ដំបង៖ មានករណីប្លន់ ប្រដាប់អាវុធមួយបានកើតឡើងលើ ពលរដ្ឋជាអ្នកទិញនិងលក់ស្រូវដោយ ក្រុមចោរមានគ្នា៣នាក់បាញ់គំរាមដោយ ប្រើកាំភ្លើងអាកា២ដើមយកកាបូបលុយ ពីជនរងគ្រោះរួចគេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅត្រង់ចំណុចមុខវត្តទួល ព្រះខែ ក្នុងភូមិក្រួស ឃុំជ្រៃ ... Read More »

កាយរំលាយភ្នំយកទីតាំងសាងសង់សាលាក្រុងប៉ៃលិនបាក់សង្កត់កម្មករស្លាប់២នាក់មន្ត្រីជំនាញបន្ទោសអាជ្ញាធរ

ខេត្តប៉ៃលិន៖ កម្មករស៊ីឈ្នួលបើក គ្រឿងចក្រជីកកកាយថ្មភ្នំនិងដឹកជញ្ជូនដី២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោច អាធ័មនៅក្នុងគំនរថ្មភ្នំដែលបាក់សង្កត់ ខណៈពួកគេកំពុងតែជីកកកាយថ្មដាក់លើ រថយន្តស្រាប់តែបាក់ថ្មភ្នំ១ផ្ទាំងដ៏ធំពីលើមក សង្កត់ពួកគេ និងគ្រឿងចក្រខ្ទេចតែម្តង ។ ហេតុការណ៍បាក់ផ្ទាំងថ្មសង្កត់កម្មករ២នាក់ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវក្រវាត់ ក្រុង ... Read More »

គោដើរត្រដុសរលំរូបសំណាកសង្ឃទ្រង់បិណ្ឌបាត១៤អង្គដែលអមជណ្តើរនៅចំណុចវត្តព្រះវិហារលើ

ខេត្តកណ្តាល៖ សត្វគោដើរត្រដុសបណ្តាលឲ្យរលំរូបសំណាកព្រះសង្ឃទ្រង់បិណ្ឌបាត១៤អង្គ ក្នុងចំណោម៦៥អង្គ ស្ថិតនៅអមជណ្តើរវត្តព្រះវិហារលើ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ប្រភពពីសមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើលោកគ្រូចៅអធិការវត្តព្រះនាម ហ៊ិន ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅលើផ្លូវ និងយុវតីម្នាក់របួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចេរណ៍មួយដែលបង្ករឡើងដោយម៉ូតូ និង ម៉ូតូ២គ្រឿងបុកគ្នា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវខ្វែងទិសគ្នា ចំណុចស្ពានថ្ម ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

បើករថយន្តគៀរអ្នកជិះម៉ូតូហើយពេលសមត្ថកិច្ចចុះដោះស្រាយជេរប្រមាថថែមទៀតសង្ស័យអាងបុណ្យស័ក្តិ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់តាំងខ្លួនជាអ្នកមានអំណាចបានគំរាមជនរងគ្រោះ និងសមត្ថកិច្ចនគរបាលចរាចរណ៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរកាស៊ីណូកោះមាស ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ហើយបានគេចខ្លួនបាត់បន្សល់ទុករថយន្តដោយពុំទទួលខុសត្រូវត្រូវសមត្ថកិច្ចស្ទូចទៅរក្សាទុក។ គ្រួសារជនរងគ្រោះបានបញ្ជាក់ថា ... Read More »

បុរសមានជំងឺសរសៃប្រសាទកាប់បុរសអ្នកកាប់អុសលក់ស្លាប់ និងប្រពន្ធរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ បុរសម្នាក់ដែលអ្នកស្រុកអះអាងថា មានសតិមិនប្រក្រតី(សរសៃប្រាសាទ)បានយកកាំបិតលៀមដងវែង កាប់ប្រហារទៅលើបុរសចំណាស់ម្នាក់ត្រូវចំគល់ ក បណ្តាលឲ្យមុតរយះជ្រៅបាញ់ឈាមស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម និងស្ត្រីជាប្រពន្ធជនរងគ្រោះ ក៏ត្រូវជនកំណាចនោះកាប់ត្រូវគល់ ក រងរបួសធ្ងន់គួរសម ។ ហេតុការណ៍មនុស្សឃាតនេះបានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ... Read More »

ជិះម៉ូតូល្បឿនលឿនមិនប្រយត្ន័បុកគេពីក្រោយសន្លប់ស្ដូកនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសសន្លប់ស្ដូកស្ដឹង នឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកំណាត់ផ្លូវជាតិលេខ១០ រវាងម៉ូតូ នឹងម៉ូតូបង្កឡើងដោយបុរសម្នាក់ បើកបរមិនប្រយត្ន័ ក៏បុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិកណ្ដាល សង្កាត់ចេក ក្រុងស្វាយរៀង ។ បើតាមសាក្សីបានឲ្យដឹងថា ... Read More »

សភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការរឿងក្តីមន្ត្រីអាដហុកនិងគជប

ភ្នំពេញ:សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នេះ បើកសវនាការសំណុំរឿងមន្ត្រីអាដហុក៤រូបនិងអគ្គលេខាធិការរងគជបមួយរូប ។ មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា កម្មវត្ថុនៃសវនាការនេះ គឺ ក្រុមជនត្រូវចោទប្តឹងជំទាស់នឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចពន្យារពេលនៃការឃុំខ្លួនបណ្ដោះអាសន្ន ។ មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ... Read More »

ទើបឡើងពីខេត្តមករកការងារធ្វើនៅភ្នំពេញមិនទាន់បានផង ប្រុសល្មោភកាមចាប់រំលោភ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ទើបមកពីខេត្តមករកការងារធ្វើមិនទាន់បានផង ត្រូវបានប្រុសព្រានចាប់រំលោភបានសម្រេច ហើយគេចខ្លួនបាត់ ទើបរត់ទៅប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួល លេខ D3 ជាប់ទី២ ផ្លូវលំ ... Read More »

រយះពេល២០នាទីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេញបញ្ជូនទៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទីតាំងតែមួយរវាងម៉ូតូបុកគ្នា ជាមួយរថយន្តត្រឹមតែរយះពេល២០នាទីប៉ុណ្ណោះ ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦និង៥០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ... Read More »