ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ក្មេងប្រុសម្នាក់ត្រូវរានទេវតាធ្លាក់សង្កត់ពីលើបែកក្បាលធ្លាយខួរគួរឲ្យរន្ធត់

ខេត្តកណ្តាលៈ ក្មេងប្រុសម្នាក់ដើរទៅតោងលេងនៅកន្លែងដាក់លក់រានទេវតាមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ២ គ្រោះអកុសលនឹងស្មានមិនដល់រានទេវតានោះបានធ្លាក់ សង្កត់ពីលើកុមារងគ្រោះបណ្តាលឲ្យបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់មួយរំពេច ធ្វើអោយអ្នកឃើញហេតុការណ៍ ពិសេសក្រុមគ្រួសារកុមារងគ្រោះរន្ធត់ចិត្តគ្រប់ៗគ្នា ។ ករណីនេះបានកើតឡើងកាល ពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ... Read More »

កម្មករសំណង់ម្នាក់ស្លាប់ដោយសារបាក់ពិតានផ្ទះសង្កត់

ភ្នំុពេញ៖ កម្មករសំណង់ម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈកំពុងបំពេញការងារហើយត្រូវពិតានបាក់សង្កត់ពីលើ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ ទឿ ... Read More »

នគរបាលចរាចរណ៍ខេត្តដោះលែងសាច់ញាតិថៅកែហាងលក់ម៉ូតូយឺហោ(ឈុនហោ)បើករថយន្តបុករបងថ្មរហាងលក់បាយស្រីនាង និងម៉ូតូ៣គ្រឿងក្រៅប្រព័ន្ធតុលាការ

ខេត្តកំពង់ស្ពឺះ នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺបានធសម្របសម្រួលដោះលែងម្ចាស់រថយន្តបង្កហេតុទាំងអាការស្រឹងស្រាជោកជាំក្រៅប្រពន្ធ័តុលាការ ដែលជាសាច់ញាតិថៅកែហាងលក់ម៉ូតូធំជាងគេប្រចាំខេត្តកំពង់ស្ពឺយឺហោ(ឈុនហោ)បានបើករថយន្តលឿនបុករបងថ្មរហាងលក់បាយយឺហោស្រីនាង បណ្តាលអោយប៉ើង និងបុកម៉ូតូភ្ញៀវចូលហូបបាយរងការខូចខាត៣គ្រឿងទៀត ប៉ុន្តែអ្នកបើកបរបានបន្ថែមល្បឿន ព្យាយាមរត់គេចរហូតដល់ខាងក្រោយវត្តថ្មី រថយន្តបែកកង់ប្រជាពលរដ្ឋឃាត់បានម្ចាស់រថយន្តបង្ក។ ហេតុការណ៍បុករះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខហាងលក់បាយយឺហោ(ស្រីនាង)ស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ... Read More »

នគរបាលស្រុកបាកានឃាត់ខ្លួនអ្នកលេង ល្បែងស៊ីសងបញ្ជូនទៅសាលាដំបូងខេត្ត ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ អ្នកលេងល្បែងស៊ី សង ៣នាក់ត្រូវនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកបាកានចាប់ឃាត់ខ្លួន និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្តពោធិ៍សាត់ ក្នុងករណីលេង ល្បែងស៊ីសង ចាក់អាប៉ោង នៅចំណុច ដំបូកវាលស្រែស្ថិតក្នុងភូមិក្តីឈ្មួល ឃុំ ត្រពាំងជង ... Read More »

កីឡាករ លាស់ យីន ជួប សល់ ប៊ុនអ៊ីម , ចំណែកលិញ ភារម្យ ជួបលាភ រដ្ឋានៅ TV5 Boxing Knock Out Series

ភ្នំពេញ ៖ កីឡាករប្រដាល់៤នាក់ត្រូវប្រកួតដណ្តើមកៅអីវគ្គ១៦នាក់ក្នុងកម្មវិធីTV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាម គឺកីឡាករ លាស់ យីន មកពីក្លិបសម្រែករាជសីហ៍ត្រូវជួបប្រកួតជាមួយកីឡាករសល់ ប៊ុនអ៊ីម អ្នកប្រដាល់មកពីក្លិបកុសលកីឡា ។ ... Read More »

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្យារពេលបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្យារពេលបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ   Read More »

ណាហ្គាវើល ឧបត្ថម្ភកញ្ញាឯកកម្ពុជាចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ២០១៦នៅប្រទេសចិន

ភ្នំពេញ៖ ណាហ្គាវើលដែលជាសណ្ឋាគារ និងជាទីតាំងផ្លូវការ នៃកម្មវិធីប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ បានប្រកាសឧបត្ថម្ភដល់កញ្ញា ប៉ែន ពុណ្ណាវឌ្ឍន៍ដែល ជាកញ្ញាឯកតំណាងឲ្យកម្ពុជាឲ្យទៅចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិ ឆ្នាំ២០១៦ លើកទី២២ នៅប្រទេសចិន។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

រថយន្តFRONTHEAបើកបុកម៉ូតូបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ អ្នកបើកបររថយន្តបង្កមានជាតិអាកុលក្នុងខ្លួនចំនួន០.៩៥មីលីក្រាមក្នុងមួយលីត្រខ្យល់

ខេត្តកណ្តាលៈ រថយន្តម៉ាកFRONTHEAបើកបោះពួយបុកគូថម៉ូតូជិះស្របទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង២០ និង៥០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខផ្ទះលក់គ្រឿងសំណង់យីហោ “ថាវ សុខអេង” ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ... Read More »

រថយន្តម៉ាស្ដាបើកបុករថយន្តកាមរីហាយព្រីដត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តម៉ាស្ដាមួយគ្រឿង បើកក្នុងល្បឿនលឿន ខណះដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តកាមីហាយព្រីដ ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ... Read More »

អភិបាលខេត្តបញ្ជាឲ្យឃាត់ខ្លួនឈ្មួញឈើគ្រញូងដុះស្លែក្រោយពីធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូងជាង១០ម៉ឺនដុល្លារ

ខេត្តកំពង់ធំៈ លោក អែម ហាត់ ជាឈ្មួញរកស៊ីដឹកឈើគ្រញូងដុះស្លែររាប់សិបឆ្នាំ ចុងក្រោយអស់ល័ក្ខ ត្រូវឃាត់ខ្លួនក្រោយ ការបញ្ជាផ្ទាល់របស់លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំ ដឹកនាំដោយលោក អ៊ិត សុធា ... Read More »

ចាប់រំលោភ មិនបានសម្រេច វាយខៀវភ្នែកហើយរត់គេចបាត់

ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់បានរត់ទៅប្តឹងនគរបាលចោមចៅជួយរកយុត្តិធម៍ជូនបន្ទាប់ពី ត្រូវបានបុរសម្នាចាប់ដៃរុញចូលបន្ទប់ផ្តួលបុ៉នប៉ងរំលោភ តែមិនបានសម្រេចរើបំរាស់រួចធ្វើអោយបុរសល្មោភកាមនោះខឹងទប់មិនបានវាយប៉ោងភ្នែកឆ្វេង និងចាប់បោក ផ្ទប់ជញ្ជាំងប៉ោងក្បាល បែករឿងជនសង្ស័យរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលជាន់ទី២ ភូមិត្រពាំងពោធិ៍ សង្កសត់ចោមចៅ ... Read More »

អាជ្ញាធរខណ្ឌសែនសុខនឹងមានវិធានការហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទមិនឲ្យបើកបរក្នុងមូលដ្ឋាននាពេលថ្ងៃ

ភ្នំពេញ ៖ តាមការសង្កេតមើលរហូត មកដល់ពេលនេះ រថយន្តធុនធំគ្រប់ប្រភេទ នៅតែបន្តបើកបរឆ្លងកាត់រាជធានីភ្នំពេញ ជាហូរហែមិនថា ពេលយប់ ឬ ពេលថ្ងៃឡើយ បើទោះបីសាលារាជធានីភ្នំពេញបានចេញ សេចក្តីជូនដំណឹងហាមឃាត់រថយន្តធុនធំទាំងនោះមិនឲ្យបើកបរឆ្លងកាត់រាជធានី ភ្នំពេញនាពេលថ្ងៃក៏ដោយ ។ ប៉ុន្តែរថយន្ត ... Read More »

ផ្លាស់ប្តូរបទពិសោធន៍រវាងនាយកដ្ឋានភូមិសាស្ត្រក្រសួងការពារជាតិជាមួយស្នងការផែនទីអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ ៖ អនុវត្តតាមអនុស្សរណៈ រវាងក្រសួងការពារជាតិ ប្រទេសទាំង២ កម្ពុជា-វៀតណាម គណៈប្រតិភូមួួយក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Van Thang ប្រធានស្នងការផែនទីអគ្គសេនាធិការកងទ័ព ប្រជាជនវៀតណាម និងសហ ការីបាន ... Read More »

បុរសម្នាក់បញ្ឆោតក្មេងស្រីទៅរំលោភដោយសន្យាឲ្យលុយពេលទៅបេះផ្លែរពាក់

ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនភ្លាមៗបន្ទាប់ពីបុរសរូបនេះ បបួលក្មេងស្រីម្នាក់ទៅបេះផ្លែរពាក់ហើយពេលទៅដល់ក្នុងព្រៃក៏ធ្វើសកម្មភាពចាប់ រំលោភតែម្តង។ ករណីចាប់ខ្លួនជនសង្ស័យ នេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១និង៥៦នាទីរសៀលថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងព្រៃក្បែរភូមិបឹងព្រះ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ... Read More »

សិល្បករ និងកីឡាករប្រដាល់ជួបជុំគ្នាទ្រង់ទ្រាយធំលើកដំបូង

ភ្នំពេញ៖ សិល្បករ និងកីឡាករប្រដាល់រាប់រយនាក់បានជួបជុះគ្នាជាទ្រង់ទ្រាយធំលើកដំបូងក្នុងកម្មវិធីទទួលទានអាហារ សាមគ្គី និងជជែកពិភាក្សាដើម្បីរៀបចំព្រឹត្តិការណ៍សង្គមរួមគ្នា។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៦នៅភោជនីយដ្ឋានវីហ្វ្រេន បឹង ត្របែក។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក្រោមការជួយជ្រោមជ្រែងឧបត្ថម្ភពីលោកឧកញ៉ា ម៉ុង ប្ញទ្ធី និងបណ្តាក្រុម ហ៊ុនមួយចំនួនទៀត។ លោក ... Read More »

ដំរីដែលអត់មេកំដរឡើងកជាន់ម្ចាស់ស្លាប់បានដាច់ចំណងចូលព្រៃអ្នកស្រុកព្រួយបារម្ភ

ខេត្តមណ្ឌលគិរី ៈ តាមសេចក្តីរាយការណ៍ ពីខេត្តមណ្ឌលគិរីឲ្យដឹងថា សត្វដំរីមួយក្បាលដែលបានសម្លាប់ម្ចាស់កាលពីប៉ុន្មានខែ កន្លងទៅនោះ ព្រោះែតអត់មេឡើងកបាន ដាច់ចំណងចូលព្រៃវិញហើយធ្វើឲ្យប្រជា ពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភ សាជាថ្មី ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដំរីដែល សម្លាប់ម្ចាស់នេះបានដាច់ចំណងកាលពីថៃ្ងទី២៦ ខែវិចិ្ឆកា ... Read More »

តម្លៃដំឡូងមីនៅខេត្តមណ្ឌលគិរីកំពុងធ្លាក់ចុះពេលកសិករប្រមូលផល

ខេត្តមណ្ឌលគិរី ៖ កសិករប្រកបរបរដាំដំឡូងមីនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងសម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ដោយសារ ហាងឆេងតម្លៃដំឡូងមីនៅចុងខែវិច្ឆកានេះ ស្ថិតនៅក្នុងតម្លៃមួយទាបនៅឡើយបើធៀបនឹងឆ្នាំមុន ហើយពួកគេអះអាងថាប្រសិនបើតម្លៃទីផ្សារទទួលទិញដំឡូងមី ស្ថិតក្នុងតម្លៃនេះមិនស្មើនឹងឆ្នាំមុនពួកគេអាច ប្រឈមនឹងការខាតបង់ឬចំណេញក្នុង កម្រិតតិចតួចប៉ុណ្ណោះ ព្រោះកសិករខ្លះគឺ ពួកគេជួលដីពីគេមកដាំដំណាំនេះ ចំណែក ... Read More »

ភ្ញាក់ផ្អើលនិងព្រឺព្រួចព្រោះតួខ្មោចនាងនាថបង្ហាញខ្លួនក្នុងរោងភាពយន្ត

ភ្នំពេញ៖ សំឡេងស្រែកហោ៊រកញ្ជ្រៀវភ្ញាក់ផ្អើលនិងព្រឺព្រួចបានកើតមានឡើងក្នុងរោងភាពយន្តទំនើបMajor Cineplex នាផ្សារទំនើបអីុអន ក្រោយពីខ្សែភាពយន្តខ្មោចបែបកំប្លែងរឿង”កំណត់ហេតុនាងនាថ” វគ្គចុងក្រោយបានបញ្ចប់ ព្រោះតែលេចចេញវត្តមានតួអង្គខ្មោចនាងនាថជាមួយនឹងការតុបតែងខ្លួនដូចគ្នានឹងឈុត ក្នុងរឿងពិតៗ។ វគ្គបញ្ចប់នៃរឿង”កំណត់ហេតុនាង នាថ”ជិតនឹងបញ្ចប់ទៅហើយស្រាប់តែផ្ទាំងទស្សនីយភាពត្រូវបានបិទងងឹតឈឹង សំឡេងស្រែកថ្ងូររបស់នាងនាថត្រូវបាន បន្លឺល្វើយៗធ្វើឲ្យអ្នកទស្សនាពេញរោងកុនស្រែកហោរជ្រួលច្របល់ជាមួយនឹងភាព ភ័យខ្លាច។ភ្លើងចាប់ផ្តើមបើកកាន់តែធ្វើឲ្យអ្នកទស្សនាក្នុងរោងកុនស្រែកបន្ថែមទៀតព្រោះតែគេឃើញវត្តមានតួអង្គខ្មោចនាងនាថបង្ហាញខ្លួននៅចំកណ្តាលរោងកុន។ ក្រៅពីវត្តមានខ្មោចនាងនាថ គឺមានវត្តមានតារាសម្តែងសំខាន់ៗក្នុងរឿងនេះជាច្រើនទៀតដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ... Read More »

បុរសដែលគេសម្លាប់ក្នុងបឹង ឃាតកជាកូនដើមព្រោះខឹងឧស្សាហ៍វាយម្តាយគេពេក

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៣៧ឆ្នាំម្នាក់ត្រូវ គេសម្លាប់ក្នុងបឹងមួយកន្លែងស្ថិតនៅក្នុង ភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារហើយ ករណីនេះសមត្ថកិច្ចបានស៊ើបអង្កេត និង កំណត់មុខសញ្ញាជនសង្ស័យបានហើយមានចំនួន៥នាក់ ដែលជាកូនខាងប្រពន្ធ និងចាប់ខ្លួនបាន២នាក់គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ... Read More »

ឆ្លងមកពីខេត្តត្បូងឃ្មុំធ្វើសកម្មភាពលួចម៉ូតូនៅខេត្តក្រចេះត្រូវពលរដ្ឋចាប់ស្វាគមន៍យ៉ាងចាស់ដៃទើបប្រគល់ឲ្យនគរបាល

ខេត្តក្រចេះ៖ បុរសជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកបីនាក់ ដែលបានឆ្លងដែន មកពីខេត្តត្បូងឃ្មុំ មកធ្វើសកម្មភាពលួចម៉ូតូនៅខេត្តក្រចេះ គឺត្រូវអក្ខណ័ក្រោយពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋជាលើកចុងក្រោយ នៅភូមិតាលុះ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជាលើកចុងក្រោយ ហើយត្រូវពលរដ្ឋប្រដេញស្ទាក់ចាប់បាន និងព្រួតវាយស្ទើរទ្រោមខ្លួន ទើបប្រគល់ឲ្យមកសមត្ថកិច្ច ... Read More »

ធាតុពិតនៃមូលហេតុនាំឲ្យមានផ្ទុះអាវុធ៤គ្រាប់ផ្អើលអស់សមត្ថកិច្ចខណ្ឌសែនសុខទាំងកណ្តាលថ្ងៃ

ភ្នំពេញ៖ ធាតុពិតនៃមូលហេតុនាំឲ្យមានផ្ទុះអាវុធ៤គ្រាប់ផ្អើលអស់សមត្ថកិច្ចខណ្ឌសែនសុខ គឺបណ្តាលមកពីក្រុមជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តបុរសម្នាក់ ដែលជាអ្នកមានកាំភ្លើង ពេលនោះ ម្ចាស់កញ្ចក់ឡាន ក៏បានដេញតាមក្រុមជនសង្ស័យ មិនឈប់ ទើបផ្ទុះអាវុធ៤គ្រាប់តែម្តង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិរោងចក្រ ... Read More »

ក្រុមបាល់បោះនារីម្ចាស់ជើងឯកកីឡាជាតិកម្ពុជាចាញ់ក្រុមអូស្រ្តាលី ២៩-៥៣ក្នុងជំនួប មិត្តភាព

ភ្នំពេញ ៖ ជំនួបប្រកួតបាល់បោះមិត្តភាព អន្តរជាតិរវាងក្រុមជើងឯកកីឡាជាតិលើកទី១របស់កម្ពុជាតំណាងឲ្យខេត្តស្ទឹងត្រែងមកពីវិទ្យាស្ថាន Cam Ed នោះបានលេងចាញ់ក្រុមបាល់បោះនារីមកពីទីក្រុងមែលប៊នប្រទេសអូស្រ្តាលីក្នុងលទ្ធផលបច្ចេកទេស ២៩-៥៣ពិន្ទុ។ ការប្រកួតមិត្តភាព អន្តរជាតិនេះក្នុងគោលបំណងពង្រឹងសមត្ថ ភាពនិងដកស្រងបទពិសោធន៍បច្ចេកទេស កាលពីល្ងាចថៃ្ងទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នៅក្នុងវិមានពហុកីឡដ្ឋានជាតិ ។ ... Read More »

សមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យពេលយប់ឃាត់មនុស្សប្រុស-ស្រី២នាក់ពាក់ព័ន្ធថ្នាំញៀន

ខេត្តកំពត៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនប្រុស-ស្រី២នាក់ ត្រូវកម្លាំងនគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ពេលយប់សហការជាមួយកម្លាំងនគរ បាលខេត្ត និងកម្លាំងនគរបាលចរាចរណ៍ ក្រុង ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៩ ខែ វិច្ឆកា ឆ្នាំ២០១៦ នៅចំណុចភូមិសុវណ្ណ សាគរ សង្កាត់កំពង់កណ្តាល ... Read More »

បុរសម្នាក់បន្ថែមរបរលក់ថ្នាំញៀនលើរបររត់ ម៉ូតូឌុបត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឃាត់ ខ្លួនបុរសម្នាក់ ខណៈសង្ស័យថាបានធ្វើ សកម្មភាពចែកចាយថ្នាំញៀនបញ្ជូនទៅ តុលាការដើម្បីចាត់ការតាមនីតិវិធី។ ករណីឃាត់ខ្លួនជនសង្ស័យនេះបាន កើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ក្រុម១២ ស្ថិតក្នុងភូមិ២ ... Read More »

មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ខណ្ឌសែនសុខចំនួន៤រូបទៀតទទួលអង្ករពីលោកអធិការ ខណ្ឌ

ភ្នំពេញ៖ មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខចំនួន៤រូបទៀតបានទទួលអង្ករពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងអធិការដ្ឋាននគរបាល ខណ្ឌតែម្តង បន្ទាប់ពីមន្រ្តីទាំង៤រូបនេះត្រូវបានមើលឃើញថា បានប្រឹងប្រែងបំពេញការងារបានល្អប្រសើរទោះបីកំពុងមានជីវភាពក្រលំបាកក៏ដោយ។ លោកវរសេនីយ៍ឯក ម៉ក់ ហុង ... Read More »

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជួបសំណេះសំណាល រួមជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំភូមិ នៅមូលដ្ឋានខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សាលាខណ្ឌព្រែកព្នៅមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល រួមជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក ... Read More »

បញ្ហាសំរាមនិងការងារបំពេញបែបបទនៅច្រកចេញចូលតែមួយជារឿងសំខាន់នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខណ្ឌ

ភ្នំពេញ: ដើម្បីដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ក្នុងការបំពេញការងារ ដែលមានភាពចន្លោះប្រហោង និងដោះស្រាយបញ្ហាប្រឈមជាថ្មីម្តងទៀតលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានលោក លោកស្រីជាចៅសង្កាត់ត្រូវដឹកនាំកម្លាំងចុះប្រមូលសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ១កំទុកអោយប្រជាពលរដ្ឋនិងអ្នកដំណើររិះអាជ្ញាធរ បញ្ហាប្រឈមមួយទៀតត្រូវណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងទទួលបានសេវ៉ាបំពេញឯកសារផ្សេងនៅច្រកចេញ-ចូលតែ មិនត្រូវអោយមានអ្នករត់ការនោះទេព្រោះធ្វើឲ្យខាតប្រយោជន៍ជាច្រើន អ្នករត់ការអាចយកតម្លៃគុណនឹង២ឬ៣ ឬអាចគុណនឹង១០លើតម្លៃដើមក៏មានដែរ ។ ប្រសាសន៍ជាថ្មីក្នុងដាស់តឿនដល់អាជ្ញាធសង្កាត់និងមន្ត្រីនៅសាលាខណ្ឌបានលើកឡើង កាលពីព្រឹកថ្ងៃទី៣០ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ មនុស្ស៤នាក់ត្រូវសមត្ថកិច្ច នគរបាលខណ្ឌសែនសុខឃាត់ខ្លួនពាក់ ព័ន្ធនឹងករណីប្រើប្រាស់ថ្នាំញៀននៅក្នុងសង្កាត់ ទឹកថ្លានិងសង្កាត់ភ្នំពេញថ្មី។ ការឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ខាងលើនេះបានធ្វើឡើងនៅគោលដៅពីរផ្សេងគ្នា គឺគោលដៅទី១ឃាត់ខ្លួនជនសង្ស័យ ២នាក់កាលពីវេលាម៉ោង១១ និង១០នាទី យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នៅតាម បណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិ ចុងថ្នល់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនអនាថាប្រុសស្រី១៥ នាក់ប្រមូលផ្តុំក្នុងដីឡូត៍ប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ៖ ជនអនាថាប្រុសស្រី១៥នាក់ដែលនាំគ្នាទៅប្រមូលផ្តុំប្រើប្រាស់ថ្នាំញៀន និងមានឧបករណ៍ល្មើសច្បាប់មួយ ចំនួនជនទាំងនោះត្រូវបានកម្លាំងសមត្ថ កិច្ចនគរបាលខណ្ឌសែនសុខ និងនគរ បាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន និងធ្វើការរុះរើ ជម្រកអនាធិតេយ្យក្នុងដីឡូត៍ទំនេរមួយ កន្លែងដោយដកហូតឧបករណប្រើប្រាស់ ថ្នាំញៀន និងឧបករណ៍ល្មើសមួយចំនួនធំ ផងដែរ។ ការឃាត់ខ្លួនជនសង្ស័យទាំង១៥នាក់នេះធ្វើឡើងកាលពីម៉ោង៤ និង៣៥នាទី ... Read More »

កម្មការិនីរោងចក្រម្នាក់ត្រូវជនសង្ស័យយកកន្ត្រៃកាត់ក្រចកភ្ជង់ដណ្តើមយកទូរស័ព្ទដៃ

ខេត្តកណ្តាលៈ នារីម្នាក់ជាកម្មការីនីរោងចក្រកាត់ដេរ ត្រូវបានជនសង្ស័យម្នាក់ឡើងតាមទៅលើផ្ទះយកកូនកន្ត្រៃកាត់ក្រចកភ្ជង់ដណ្តើមយកទូរស័ព្ទដៃម៉ាកសាំសុងមួយគ្រឿង រត់គេចខ្លួនបានប៉ុន្មានថ្ងៃ ក៏ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចគល់ស្ពានប៉ានណោ ស្ថិតក្នុងភូមិសាស្ត្រឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខណៈដែលជនសង្ស័យរូបនេះកំពុងឡើងជិះម៉ូតូឌុបបម្រុងគេចខ្លួនចេញពីមូលដ្ឋាន ។ ... Read More »