កីឡាករវាយកូនហ្គោលល្បី Tiger Woods និងកូនប្រុសរបស់លោកអាយុ១១ឆ្នាំឈ្មោះ Charlie បានបញ្ចប់ការតាមពីក្រោយអ្នកឈ្នះរង្វាន់Justin Thomas និងឪពុករបស់គេចំនួន៥លើកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វាយកូនហ្គោលរយៈពេល២ថ្ងៃនៅរដ្ឋផ្លរីដា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។ លោក ... Read More »
កីឡា
Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន
យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា សន្និបាតសមាជិកប្រចាំឆ្នាំសម្រាប់ក្លិប Real Madrid នៅឆ្នាំនេះគឺខុសគ្នាខ្លាំងណាស់ ព្រោះការអនុម័តឲ្យប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្លិបគឺទាបជាងឆ្នាំមុន។ វាគឺជាកិច្ចប្រជុំដ៏សំខាន់មួយព្រោះថាថវិកាដែលត្រូវបានអនុម័តត្រូវបានកាត់បន្ថយចំនួន៣០០ លានអឺរ៉ូបើប្រៀបធៀបនឹងតួលេខព្យាករបើប្រៀបធៀបនឹងឆ្នាំមុន។ ការកាត់បន្ថយថវិកាដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-៩ ដែលបានរាលដាលចាប់តាំងពីខែមីនាត្រូវបានបោះឆ្នោតចាប់តាំងពីថ្ងៃសុក្រ ខណៈសមាជិកគាំទ្រលោក Florentino Perez និងក្រុមប្រឹក្សាភិបាលរបស់គាត់ជាអ្នកដឹកនាំបន្តទៀតនៅឆ្នាំក្រោយ។ ... Read More »
ក្លិបព្រះខ័នរាជស្វាយរៀង ពន្យល់ពីការចែកផ្លូវជាមួយកីឡាកររបស់ខ្លួន
ភ្នំពេញ៖ នៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក Christopher Grant អ្នកចាត់ការទូទៅក្លឹបព្រះខ័នរាជស្វាយរៀងលើកឡើងថា កីឡាករសំខាន់ៗមួយចំនួនរបស់ខ្លួនបានចាកចេញទៅបន្តអាជីពបាល់ទាត់នៅក្លឹបផ្សេងៗ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺជាការផ្តល់ឱកាសឱ្យពួកគេមានបទពិសោធន៍ថ្មីៗ និងការប្រកួតឱ្យកាន់តែច្រើនជាងមុន។ អ្នកចាត់ការរូបនេះពន្យល់ថា កីឡាករកើតចេញពីថ្នាលយុវជន ... Read More »
វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele អបអរសាទរ Messi ចំពោះការតាមស្មើកំណត់ត្រា
លោក Pele ជាវីរបុរសបាល់ទាត់ប្រទេសប្រេស៊ីលបានផ្តល់កិត្តិយសដល់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនេះបានបង្កើតកំណត់ត្រារបស់លោកដែលរកគ្រាប់បាល់បានច្រើនជាងគេជាមួយក្លិបតែមួយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅចុងសប្តាហ៍កន្លងទៅនេះ។ Messi បានរកគ្រាប់បាល់បញ្ចូលទីសរុបចំនួន៦៤៣គ្រាប់ដែលស្មើគ្រាប់បាល់របស់អតីតកីឡាករ Pele ពេលលេងនៅក្រុម ... Read More »
Federer និងកីឡាករកំពូលៗផ្សេងទៀតត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនក្នុងកម្មវិធី Australian Open
អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកមានជំនឿចិត្តថា ពួកគេនឹងឃើញតារាវាយតឺន្នីសឆ្នើមៗ របស់ពិភពលោករួមទាំងម្ចាស់ជើងឯកចំនួន៦ដងគឺកីឡាករ Roger Federer ក្នុងការបើកការប្រកួត Australian Open នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ចេញផ្សាយកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ សហព័ន្ធកីឡាវាយតឺន្នីសអូស្រ្តាលី ... Read More »
ក្លិប Schalke បណ្តេញអ្នកចាត់ការលោក Manuel Baum បន្ទាប់ពីដឹកនាំមិនបានល្អក្របខ័ណ្ឌ Bundesliga
យោងតាមការចេញផ្សាយរបស់សារព័ត៌មានChannel News Asia កាលពីចុងសប្តាហ៍នេះបានឲ្យដឹងថា ក្លិប Schalke 04 ដែលបានធា្លក់ដល់ឈរបាតតារាងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានបណ្តេញគ្រូបង្វឹកលោក Manuel Baum ចេញពីតំណែងកាលពីចុងសប្តាហ៍នេះបន្ទាប់ពីដឹកនាំ២៨ប្រកួតមិនសូវបានល្អ គឺចាញ់និងស្មើ។ ក្លិបបានតែងតាំងលោកSteve ... Read More »
បិសាចក្រហម Man United បំបាក់ Leeds United ៦-២ ខណៈ Leicester និង Aston Villa ធ្វើបានល្អក្រៅទឹកដី
ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងល្អឡើងវិញ ក្រោយពីបានបំបាក់ក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៦ទល់២ ក្នុងការប្រកួតសប្តាហ៍ទី១២របស់ខ្លួន។ ចំណែកក្រុមភ្ញៀវ២ក្រុមធ្វើបានល្អនៅក្រៅទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួនគឺក្រុម Leicester City បានយកឈ្នះក្រុមខ្លាំង Tottanham ... Read More »
Serie A មានគោលបំណងរៃអង្គាសប្រាក់ចំនួន៣,៥ពាន់លានអឺរ៉ូពីការលក់សិទ្ធិការផ្សាយក្នុងស្រុក
លីគបាល់ទាត់កំពូលរបស់អុីតាលី Serie A បានចេញសេចក្តីថ្លែងការណ៍ ហើយសារព័ត៌មានរ៉យទ័របានដកស្រង់មកផ្សាយថា លីគកំពូលមួយនេះមានគោលបំណងរៃអង្គាសប្រាក់យ៉ាងហោចណាស់ ១.១៥ពាន់លានអឺរ៉ូ (១,៤ពាន់លានដុល្លារអាមេរិក) ក្នុងមួយរដូវកាលក្នុងរយៈពេល៣ឆ្នាំខាងមុខពីការលក់សិទ្ធិផ្សាយតាមទូរទស្សន៍សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន។ ប្រភពបាននិយាយថា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចុងសប្តាហ៍មុនក្លិបនៅលីគកំពូលអុីតាលីបានអនុម័តលក្ខខណ្ឌនៃការដេញថ្លៃដែលទំនងជានឹងត្រូវចាប់ផ្តើមនៅខែមករាខាងមុខ។ ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំកន្លងទៅ ដែលនឹងផុតកំណត់នៅឆ្នាំ២០២១ លីគកំពូលអុីតាលី Serie ... Read More »
ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ
តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុម Everton បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនខ្សែបម្រើ Dele Alli នូវផ្លូវចាកចេញពី Tottenham ... Read More »
Real Sociedad ប៉ះ Barcelona ខណៈ Real Madrid ប៉ះ Athletic Bilbao ក្នុងពាន Supercopa វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយថា ការចាប់ឆ្នោតប្រកួតពានរង្វាន់ Supercopa de Espana ឆ្នាំ២០២០ ត្រូវបានធ្វើឡើងស្របពេលដែលក្រុម Real Sociedad នឹងត្រូវជួបជាមួយក្រុម Barcelona ខណៈដែល Real ... Read More »
មកស្គាល់ម្ចាស់ក្លិបកីឡាដែលមានជាងគេបំផុតទាំង១០នៅលើពិភពលោក
អ្នកជំនួយធំៗមួយចំនួននៅលើពិភពលោកបានកាន់កាប់ក្លិបកីឡាធំៗនៅតំបន់អឺរ៉ុប និងជុំវិញពិភពលោកដែលសុទ្ធសឹងជាអ្នកមានទ្រព្យសម្បត្តិមហាសាល។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ដែលជាអ្នកចាត់ចំណាត់ថ្នាក់ម្ចាស់ក្លិបធំៗទាំង១០ដែលមានទ្រព្យសម្បត្តិច្រើនជាងគេសុទ្ធសឹងជាមហាសេដ្ឋីល្បីៗជាច្រើនដូចជាម្ចាស់ក្លិប Manchester City គឺលោក Sheikh Mansour ជាដើម។ ខាងក្រោមនេះគឺជាឈ្មោះម្ចាស់ក្លិបកីឡាដែលមានជាងគេទាំង១០នៅលើពិភពលោក៖ ១០–លោក Joseph ... Read More »
RB Leipzig ចុះហត្ថលេខាទិញបានខ្សែបម្រើហុងគ្រី Szoboszlai ពីក្លិបSalzburg
ក្លិបនៅលីគកំពូលអាឡឺម៉ង់ Bundesliga បានប្រកាសថា ក្រុម RB Leipzig បានចុះហត្ថលេខាលើកុងត្រារបស់កីឡាករសញ្ជាតិហុងគ្រី Dominik Szoboszlai ពីក្លិប RB Salzburg ក្នុងកិច្ចសន្យា៤ឆ្នាំកន្លះ។ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ដែល CNA ... Read More »
ក្របខ័ណ្ឌ Premier League យល់ព្រមឲ្យក្លិបអាចដូរបានពេលកីឡាករប៉ះទង្គិចមិនអាចលេងកើត
ក្របខ័ណ្ឌ Premier League បានប្រកាសពីការយល់ព្រមអនុញ្ញាតឱ្យមានការផ្លាស់ប្តូរកីឡាករបានភ្លាមៗក្រោយការប៉ះទង្គិចធ្ងន់ធ្ងរក្នុងទីលានប្រកួតចាប់ពីខែក្រោយបន្ទាប់ពីសមាជិកសភាបាល់ទាត់បានអនុញ្ញាតឱ្យមានការព្រមព្រៀងគ្នារួចរាល់ ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ដែលយកប្រភពពី AFP កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។ ទោះយ៉ាងណានៅក្នុងការប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ប្រធានក្លិបលីគកំពូលរបស់អង់គ្លេសបានបោះឆ្នោតជាលើកទី៣ប្រឆាំងនឹងការបង្កើនចំនួនកីឡាករជំនួសដែលអនុញ្ញាតពី៣ទៅ៥នាក់ទោះបីក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (IFAB) ចង់ពង្រីកច្បាប់ក៏ដោយ។ ... Read More »
កូនប្រុសរបស់ Wayne Rooney ចុះកុងត្រាជាមួយក្លិប Manchester United
កូនប្រុសរបស់អតីតខ្សែប្រយុទ្ធ Wayne Rooney កំពុងដើរតាមគន្លងឪពុករបស់គេដោយបានចុះហត្ថលេខាជាមួយក្រុមក្លិប Manchester United ដែលឪពុកធ្លាប់លេងនៅក្លិបមួយនេះជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៨ធ្នូ។ កុមារា Kai អាយុ១១ឆ្នាំត្រូវបានគេថតរូបរួមជាមួយឪពុកនិងម្តាយរបស់គេឈ្មោះ Colleen ... Read More »
ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២
តាមការចេញផ្សាយរបស់សារព័ត៌មានកីឡា BBC Sport កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញបានឲ្យដឹងថា ការហាមឃាត់របស់ប្រទេសរុស្ស៊ីពីព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀនត្រូវបានតុលាការកាត់ឈ្មោះប្រទេសមិនឲ្យចូលរួមព្រឹត្តិការណ៍កីឡារយៈពេល២ ឆ្នាំ។ ការហាមឃាត់នេះបានរារាំងរុស្ស៊ីមិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ និងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។ ដំបូងឡើយប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ដោយទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក។ តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (CAS= ... Read More »
បិសាចក្រហម Manchester United ឡើងឈរលេខ៦ក្រោយឈ្នះ Sheffield United
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sheffield United ក្នុងលទ្ធផល ៣ទល់២ ធ្វើឲ្យក្រុមមួយនេះទទួលបាន៣ពិន្ទុ ឡើងឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្ននៅក្របខ័ណ្ឌ Premier League រដូវកាលនេះ។ នេះបើយោងតាមការលទ្ធផលរបស់ soccerway ... Read More »
ឥណ្ឌាដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៧
ប្រទេសឥណ្ឌាបានចូលរួមការប្រណាំងជាមួយប្រទេស៥ទៀតដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Asian Cup ឆ្នាំ២០២៧ ដែលជាការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ទ្វីបអាស៊ី ខណៈដែលខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ការទទួលស្គាល់កីឡាអន្តរជាតិ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន AFP ដែលសារព័ត៌មាន CNA បានផ្សាយបញ្ជាក់បន្ថែមកាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២០។ អារ៉ាប៊ីសាអ៊ូឌីត និងកាតាបានឈានដល់ភាពបរាជ័យជាផ្លូវការ ... Read More »
ខ្សែប្រយុទ្ធ Robert Lewandowski ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich បានឈ្នះកីឡាករបុរសឆ្នើមក្នុងពានរង្វាន់បាល់ទាត់ Fifa Football Awards ក្នុងទីក្រុង Zurich ដោយបានយកឈ្នះកីឡាករ Lionel Messi ... Read More »
ការពន្យារពេលព្រឹត្តិការណ៍ Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំក្រោយ
យោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពី AFP បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសAustralian Open ដែលគ្រោងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ត្រូវបានវិលត្រឡប់មកវិញនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមានការចរចាជាច្រើនសប្តាហ៍ ... Read More »
West Brom តែងតាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Sam Allardyce ជាអ្នកចាត់ការថ្មីក្រោយបញ្ចប់តំណែងលោកSlaven Bilic
BBC Sport បានចេញផ្សាយកាលពីព្រឹកថ្ងៃទី១៧ ធ្នូនេះថា ក្លិប West Brom បានតែងតាំងលោក Sam Allardyce ជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល១៨ ខែ។ លោក Allardyce ដែលមិនបានគ្រប់គ្រងតាំងពីចាកចេញពីក្រុម ... Read More »
ហង្សក្រហម Liverpool បំបាក់ក្រុមភ្ញៀវមាន់ខ្នាយមាស Tottanhamឡើងឈរកំពូលតារាង
ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាស Tottanham ២ទល់១ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៣ កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឈានចូលថ្ងៃទី១៧ ដោយក្រុមនេះបានឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៧ ... Read More »
ខ្សែប្រយុទ្ធ Depay ផ្តោតលើ Lyon ១០០ភាគរយចំពេលមានទំនាក់ទំនងជាមួយក្រុម Barcelona និង PSG
កីឡាករ Memphis Depay កំពុងតែគិតអំពីការរំពឹងទុកនៃការឈ្នះនៅក្នុងក្រុម Lyon ចំពេលមានការស្នើសុំទិញរូបគេពីក្លិប Paris Saint-Germain និងប្រជែង Barcelona សម្រាប់ការចុះហត្ថលេខានៅខែមករាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ Soccer News នៅរសៀលថ្ងៃទី១៦ ... Read More »
អតីតប្រធានក្រុម Williams នៅ Formula 1 មានសុខភាពល្អឡើងវិញ តែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ
សារព័ត៌មាន BBC Sport បានចុះផ្សាយកាលពីថ្ងៃទី១៦ ធ្នូម្សិលមិញថា លោក Sir Frank Williams ដែលបានកសាងក្រុមប្រណាំងរថយន្តWilliams ឲ្យក្លាយជាក្រុមមួយដែលទទួលបានជោគជ័យបំផុតក្នុងព្រឹត្តិការណ៍ Formula 1ស្ថិតក្នុងស្ថានភាពសុខភាពល្អឡើងវិញបន្ទាប់ពីចូលមន្ទីរពេទ្យ។ ប៉ុន្តែលោកកំពុងតែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ដោយដោយគ្រូពេទ្យនៅបន្តតាមដានសុខភាពរបស់លោក។ ... Read More »
ខ្សែប្រយុទ្ធ Haaland អះអាងថាសប្បាយចិត្តនៅ Dortmund ទោះបីទទួលបានពានរង្វាន់ Golden Boy ក៏ដោយ
កីឡាករ Erling Haaland បានអះអាងថា រូបគេពិតជារីករាយដែលបានមកលេងនៅ Borussia Dortmund ខណៈការរំពឹងទុកនៅតែបន្តកសាងកេរ្តិ៍ឈ្មោះនៅក្លិបអាល្លឺម៉ង់មួយនេះ បើទោះបីរូបគេទទួលបានពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេ Golden Boy និងលេចឮព័ត៌មានក្លិបមួយចំនួនចង់បានរូបគេក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី១៥ ... Read More »
តោខៀវ Chelsea បាត់បង់៣ពិន្ទុ ខណៈ Man City បានត្រឹមស្មើ West Brom
យោងតាមការចេញផ្សាយរបស់ BBC Sport និងតាមលទ្ធផលរបស់ Soccerway នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា ការប្រកួតសម្រាប់សប្តាហ៍ទី១៣នៅក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី១៥ ធ្នូ មាន២ក្រុមគឺក្រុមម្ចាស់ផ្ទះ Wolverhampton ... Read More »
ការធ្វើតេស្តចុងក្រោយលើកីឡាករនិងបុគ្គលិកក្នុងក្របខ័ណ្ឌ Premier League រកឃើញវិជ្ជមាន៦នាក់
ក្របខ័ណ្ឌ Premier League បានអះអាងកាលពីថ្ងៃអង្គារថា មនុស្សចំនួន៦នាក់បានធ្វើតេស្តលទ្ធផលវិជ្ជមាននៅក្នុងការធ្វើតេស្តចុងក្រោយរបស់ខ្លួនដែលត្រូវបានធ្វើឡើងលើកីឡាករ និងបុគ្គលិកកាលពីសប្តាហ៍មុន។ លីគបានចេញសេចក្តីថ្លែងការណ៍ដែលដកស្រង់ពីសារព័ត៌មាន CNA កាលពីម្សិលមិញថា បុគ្គលដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នឹងត្រូវនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ក្របខ័ណ្ឌ Premier League នៅថ្ងៃនេះអាចបញ្ជាក់បានថារវាងថ្ងៃចន្ទទី៧ ... Read More »
កីឡាការិនី A-Lim Kim ឈ្នះពានរង្វាន់ US Women’s Open ដំបូងរបស់នាង
កីឡាការិនីវាយកូនហ្គោលលំដាប់លេខ៩៤ពិភពលោក A-Lim Kim បានឈ្នះពានរង្វាន់ធំដំបូងរបស់នាងជាមួយនឹងការប្រកួតផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅកម្មវិធី US Women’s Open ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ។ កីឡាការិនី ... Read More »
Roger Federer មិនទាន់ច្បាស់១០០ភាគរយចូលប្រកួតសម្រាប់ព្រឹត្តិការណ៍ Australian Openនៅឡើយទេ
លោក Roger Federer បាននិយាយថា ការជាសះស្បើយពីការវះកាត់លើជង្គង់ខាងឆ្វេងរបស់គាត់កាលពីដើមឆ្នាំនេះបានចំណាយពេលយូរជាងការរំពឹងទុក ហើយគាត់មិនច្បាស់ថា តើគាត់នឹងត្រៀមខ្លួនសម្រាប់ចូលប្រកួតកីឡាវាយតឺន្នីសព្រឹត្តិការណ៍ Australian Open ឬអត់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។លោក ... Read More »
ក្លិប Borussia Dortmund បណ្តេញលោក Lucien Favre ក្រោយដឹកនាំមិនបានល្អ
លោក Lucien Favre ត្រូវបានក្លិប Borussia Dortmund បណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមមានទម្រង់លេងអនថយនៅក្នុងក្របខ័ណ្ឌ Bundesligaរបស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ ការចាញ់យ៉ាងអាម៉ាសក្នុងទឹកដី ៥-១ ... Read More »
រកឃើញហើយក្រុមដែលត្រូវប៉ះគ្នាវគ្គ១៦ក្រុម Champions League និងវគ្គ៣២ក្រុម Europa League
យោងតាមគេហទំព័ររបស់ UEFA បានបង្ហាញកាលយប់ថ្ងៃទី១៤ ខែធ្នូក្នុងការចាប់ឆ្នោតវគ្គ១៦ក្រុម ក្របខ័ណ្ឌ Champions League និងវគ្គ៣២ក្រុមក្របខ័ណ្ឌ Europa League ដោយក្រុមដែលត្រូវប៉ះគ្នា សុទ្ធតែមកពីក្លិបផ្សេងគ្នាទាំងអស់។ ក្រុមទាំង៤នៃក្របខ័ណ្ឌ Champions League ... Read More »