ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងអង្រឹងលើម៉ូតូសណ្តោងរុឺម៉កដោយគេអះអាងថាខ្យល់គរ

  ភ្នំពេញ៖ ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងអង្រឹង លើម៉ូតូសណ្តោងរុឺម៉កដោយខ្យល់គរ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខឃ្លាំងក្រុមហ៊ុនលក់រថយន្តយីហោវ៉ាន់ឆាយ នៅក្នុងភូមិទី៣ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

ករណីធ្វើឃាតស្រ្តីខ្មែរ២នាក់នៅក្នុងប្រទេសថៃ ឃាតកជាមនុស្សបែកថ្នាំ

ខេត្តបាត់ដំបង៖ ស្រ្តីខ្មែរ២នាក់ ដែលធ្វើការងារនៅក្នុងប្រទេសថៃ ហើយត្រូវឃាតក ជាកម្មករខ្មែរដូចគ្នាកាប់ និងចាក់សម្លាប់នៅក្នុងដីថៃយ៉ាងព្រៃផ្សៃនោះ សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងចំណោមស្រ្តីរងគ្រោះទាំង២នាក់ មានស្រ្តីរងគ្រោះម្នាក់ ដែលត្រូវជាប្រពន្ធឃាតករនោះតែម្តង ប្តីរូបនោះជាជនជនខ្មែរ ចូលធ្វើការងារជាកម្មករជាមួយប្រពន្ធហើយបែកថ្នាំ ធ្វើសកម្មភាពចាក់ និងកាប់សម្លាប់ប្រពន្ធ និងអ្នករួមការងារជាមួយ។ ... Read More »

គ្រូពេទ្យ​ចិន​ស្ទើរភ្លើង​វះកាត់ស្ត្រីម្នាក់ស្លាប់ក្នុងខេត្តពោធិ៍សាត់​ បានវេច​បង្វេច​រត់មកបើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត នៅ​​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រូពេទ្យស្ទើរភ្លើងជនជាតិចិនម្នាក់ ដែលធ្លាប់បើកគ្លីនិកគ្មានច្បាប់អនុញ្ញាត នៅក្នុងក្រុងពោធិ៍សាត់ ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីព្យាបាលវះកាត់ គីសដៃស្បូនស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅក្នុងគ្លីនិកផ្ទះល្វែងជួលរបស់គ្រូពេទ្យចិនរូបនេះ ដែលមានទីតាំងនៅទល់មុខសណ្ឋាគារ KM ... Read More »

ចាប់មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់នៅឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល បង្រ្កាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

បើករថយន្តលឿនដូចហោះជ្រុលចង្កូតទៅបុកដើមដង្កោ បណ្ដាលឲ្យអ្នកបើករបួសជាទម្ងន់

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ ក៏មានមនុស្សរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបើកលឿនដូចហោះ រេចង្កូតបើកទៅបុកដើមដង្កោពេញទំហឹង ទៅមុខលែងរួច នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្លូវលំឈើទទឹង ចម្ងាយពីភូមិបែកចាន ប្រហែល៤.០០០ម៉ែត្រ ស្ថិតក្នុងភូមិបែកចាន ... Read More »

រថយន្តដឹកសត្វមាន់មួយគ្រឿងបុកម៉ូតូហុងដាឌ្រីមពេញទំហឹងរងរបួសធ្ងន់២នាក់សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ ហើយត្រូវបានគេជួយហៅរថយន្តសាម៊ុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជួបនឹងគ្រោះថ្នាក់ចរាចរបង្កឡើង ដោយរថយន្តដឹកសត្វមាន់បើកបរមិនគោរពច្បាប់ចរចរាចរហើយបើកមកបុកពេញទំហឹង ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបម៉ុងឫទ្ធី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ... Read More »

រថយន្តមិនចាំម៉ាក១គ្រឿងក្នុងល្បឿនលឿនដូចហោះបុករះម៉ូតូ និងកង២គ្រឿងបណ្តាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យ៉ាងហោចណាស់ ក៍មានបុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈកំពុងតែធ្វើដំណើរតាមផ្លូវ ហើយក៏ត្រូវរថយន្តមិនចាំម៉ាកបើកមកពីក្រោយក្នុងល្បឿនលឿន បុកពេញទំហឹងបណ្តាលអោយខ្ទាត់រណូករណែលពេញផ្លូវស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានបើករត់បាត់ ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធតនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

ជោគវាសនា ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ហាក់ស្រពេចស្រពិល ពេលតុលាការលើកពេលប្រកាសសាលក្រម យ៉ាងប្រញាប់ប្រញាល់

ភ្នំពេញ៖ ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ដែលគេស្គាល់យ៉ាងច្បាស់ថា ជាគ្រូមន្តអាគមនិងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ស្នើតុលាការស្រូបទោសមកនៅត្រឹម២ឆ្នាំ ដើម្បីឆាប់បានចេញពីពន្ធនាគារ ដោយមូលហេតុមានជំងឺ ។ តាមគម្រោង សាលាដំបូងរាជធានីភ្នំពេញ ... Read More »

សន្តិសុខក្រុមហ៊ុនDSSវាយស្ត្រីជាប្រពន្ធដោយដំបងឫស្សីរងរបួសយ៉ាងធ្ងន់ ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្តាលៈ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុនDSS បានធ្វើសកម្មភាពវាយប្រហារទៅលើស្ត្រីជាប្រពន្ធដោយដំបងឬស្សី បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ដោយសារតែខឹងទៅលើស្ត្រីជាប្រពន្ធខ្ចីលុយគេចំនួ១០០ដុល្លារមិនប្រាប់ឲ្យដឹង ។ ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ... Read More »

លោក សាន្ត ប៊ុនធឿន ត្រូវរថយន្តកុងតឺន័របើកបុករថយន្តរបស់លោករងរបួសបញ្ជូលចូលមន្ទីរពេទ្យ

ខេត្តកំពង់ស្ពឺ៖ រថយន្តកុងតឺន័របើកលឿន បុករថយន្តដែលបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់បានរងរបួសស្រាល ដែលម្នាក់គេស្គាល់ថា ជាលោក សាន្ត ប៊ុន ធឿន ជាអ្នកកាសែត ខណៈត្រឡប់មកពីខេត្តព្រះសីហនុវិញ។ អ្នកបើករថយន្តកុងតឺន័រសង្ស័យអ្នកបើកបរងងុយដេកទើបរេចង្កូតបុកបណ្តាលអោយរងរបួសភាគីម្ខាងទៀត ក្រោយកើតហេតុអ្នកបើករថយន្តកុងតឺន័ររត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ... Read More »

វាយប្រហារគ្រាប់បែកនៅប៉ាគីស្ថាន និងអ៊ីរ៉ាក់ស្លាប់ និងរបួសជាងជិត៤០០នាក់

យ៉ាងហោចណាស់ ក៏មានមនុស្ស១០០នាក់ស្លាប់និងជាង១៥០នាក់ រងរបួសនៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែក អត្តឃាតកាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុងព្រះវិហារ Lal Shahbaz Qalandar ស្ថិតនៅស្រុក Sehwan ខេត្ត Sindh ។ នៅពេលនោះ ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាតរថយន្ដទេសចរណ៍ម៉ាកហ៊ីយ៉ាន់ដាយ៤៥កៅអីមួយគ្រឿង បន្លំដឹកឈើសុក្រំ និងគ្រឿងសង្ហារឹមបញ្ជូនទៅឲ្យជំនាញ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧អាវុធហត្ថស្រុកបារាយណ៍ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ បារាយណ៍ចាប់ឃាតរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3C 6871 ពណ៌ខៀវឆ្នូតស បានលួចបន្លំ ដឹកឈើសុក្រំប្រភេទម៉ៃតាប់ និងគ្រឿងសង្ហារឹមមួយចំនួននៅតាមផ្លូវជាតិលេខ៦ ... Read More »

បុរសម្នាក់ប្រចណ្ឌប្រពន្ធយកខ្សែក្រវាត់រឹតកស្លាប់ក្នុងបន្ទប់ទឹក

ខេត្តបាត់ដំបង៖ បុរសសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួនឯង អូសចូលក្នុងបន្ទប់ទឹកដោយយកខ្សែក្រវាត់រឹតក បន្ទាប់ពីប្តី ប្រពន្ធទាំង២នាក់កើតជម្លោះនឹគ្នា សង្ស័យប្តីប្រចណ្ឌប្រពន្ធចោទថា មានប្រុសថ្មី ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំង ... Read More »

រថយន្តកាមរីឆ្លាមបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត សំណាងមិនមានអ្នករបួស

ភ្នំពេញ៖ បុរសម្នាក់សង្ស័យ ស្រវឹងបើករថយន្តកាមរីឆ្លាមមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងត្បូងបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកកទី២ ខណ្ឌទួលគោក។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបររថយន្តម៉ាកកាមរីឆ្លាម ... Read More »

យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្ដរបស់តារាសម្ដែងកំពុងឆ្លងផ្លូវរងរបួសស្រាល

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូនិចមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលបុករថយន្ដកាមរីឆ្លាមរបស់តារាសម្ដែង អឺម ជីវ៉ា ដែលកំពុងឆ្លងផ្លូវបណ្ដាលអោយរថយន្ដនិងម៉ូតូរងការខូចខាតបន្តិចបន្ទួួចចំណែកអ្នកជិះម៉ូតូរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៦៣ កែងនឹងមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

ចូលច្រៀងខារ៉ាអូខេស្រវឹងស្រឿងៗលូកស្ទាបភ្លៅនារីចាប់ទឹកកកនាងមិនឲ្យចាប់ផ្អើលពេញបន្ទប់

ភ្នំពេញ ៖ ហេតុការណ៍ដ៏គួរឲ្យស្អប់ ខ្ពើមមួយបង្កឲ្យការភ្ញាក់ផ្អើលបន្ទាប់ពីមានបុរស៥នាក់បានចូលច្រៀងខារ៉ាអូខេហាងសំរឹទ្ធមាស លុះពេលស្រវឹងស្រឿងៗចង់ស្ទាបភ្លៅនារីចាប់ទឹកកក តែនាងមិនព្រម ឲ្យស្ទាបស្រាប់ តែជនទាំងនោះមួម៉ៅបោក កែវបោកក្បាលមីក្រូ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣៥ នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ... Read More »

ពលរដ្ឋថាករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវបំបែកជាបួនកែងស្តង់ជ្រូកឋិតក្នុងភូមិបាលិលេយ្យ២គឺនាយនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យជាអ្នកបង្ក

ខេត្តបន្ទាយមានជ័យ ៖ ប្រភពក្រៅផ្លូវ ការមួយបានអះអាងថា ករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កឡើងដោយរថយន្តហ្វដរ៉េន ជើរ២បាំង (FordRanger Pickup) បើក បុកម៉ូតូ១គ្រឿង ហើយម៉ូតូខ្ទាតទៅបុករ៉ឺម៉ក ម៉ូតូចតចោលបណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ... Read More »

ប្តីប្រពន្ធឈ្លោះគ្នា អ៊ំស្រីឃាត់ កាប់របួសធ្ងន់ ឯក្មួយគ្រាន់តែមើលមុខ កាប់ដាច់ដៃ

ខេត្តស្វាយរៀង៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់លើផ្ទៃមុខ និងចៅស្រីរបួសដាច់កដៃម្ខាង ក្រោយពីមានប្តីប្រពន្ធឈ្លោះប្រកែកគ្នា ហើយស្ត្រីរងគ្រោះទៅឃាត់ ។ ករណីហិង្សានៅក្នុងគ្រួសារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយក្រោយជនដៃដល់កាប់អ៊ំស្រី ... Read More »

មេតុងទីនប្រមូលលុយរាប់ម៉ឺនដុល្លារគេចបាត់កូនក្រុមជ្រួលច្របល់លើកគ្នាទៅមើលនៅផ្ទះ

ភ្នំពេញ ៖ ក្រុមអ្នកលេងតុងទីនប្រមាណ ៣០នាក់តំណាងឲ្យមនុស្ស៦០នាក់បានលើកគ្នាទៅកាន់ផ្ទះមេតុងទីនដើម្បីពិនិត្យមើលពីស្ថានភាពនៅក្នុងផ្ទះនោះបន្ទាប់ពី ពួកគាត់បានដឹងថា មេតុងទីន២នាក់ប្ដីប្រពន្ធ នេះបានវេចបង្វេចរត់ចោលបាត់ដោយនាំយកលុយតុងទីនរាប់ម៉ឺនដុល្លារទៅជាមួយផង ខណៈដែលកូនក្រុមខ្លះបានដេញរួច និងខ្លះទៀតមិនទាន់បានដេញនៅឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

មន្រ្តីរាជការប្រជាពលរដ្ឋព្រួយបារម្ភទឹកសុទ្ធយីហោ ស៊ាវធិច គ្មានគុណភាពប៉ះពាល់ដល់សុខភាពនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ មន្ត្រីរាជការ និងប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីគុណភាពទឹកសុទ្ធ ដែលមានយីហោ ស៊ាវធិចថា អាចប៉ះពាល់សុខភាព ដោយផលិតខ្វះបទដ្ឋានបច្ចេកទេស ស្នើសុំឲ្យសមត្ថកិច្ចជំនាញចុះពិនិត្យទីតាំងផលិតទឹកសុទ្ធ យីហោ ស៊ាវ ធិច នៅភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ... Read More »

នៅស្រុកពោងណាំរ៉នប្រទេសថៃមានករណីឃាតកម្មលើស្ត្រីខ្មែរពីរនាក់ធ្វើឲ្យភ្ញាក់ផ្អើលក្នុងទឹកដីថៃហើយនៅមិនទាន់ដឹងមូលហេតុ

ប្រទេសថៃ+ខេត្តប៉ៃលិន៖ ស្ត្រីរងគ្រោះចំនួនពីរនាក់ ដែលជាជនជាតិខ្មែរ បានស្លាប់យ៉ាងវេទនាជាទីបំផុតនៅក្នុងថ្លុកឈាម នាខេត្តច័ន្ទបុរី ប្រទេសថៃ ក្រោមផ្លែកាំបិតដ៏មុតស្រួច របស់ឃាតកម្នាក់ដែលជាជនជាតិខ្មែរដូចគ្នា ដោយរហូតមក ទល់នឹងពេលនេះ នៅមិនទាន់ដឹង អំពីមូលហេតុនៅឡើយទេ ។ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថៃបានអោយដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានករណីឃាតកម្មយ៉ាងសាហាវ ... Read More »

នាយកដ្ឋានអន្តោប្រវេសចាប់ជនជាតិចិនប្រុសស្រី២៦នាក់នៅសំណង់ខុនដូ«ផាក់វេ»

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកនាំដោយលោកអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេរការដ្ឋានខុនដូមួយកន្លែងយីហោ «ផាក់វេ» បានរកឃើញជនជាតិចិនប្រុសស្រីដែលស្នាក់នៅធ្វើការមិនប្រក្រតីចំនួន៤៤នាក់ ហើយឃាត់ខ្លួននាំយកមកនាយកដ្ឋានអន្តោប្រវេសន៍តែចំនួនប្រុស២៤នាក់ស្រី០២នាក់ ដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តិការឆែកឆេរនេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ... Read More »

លោកចៅ វាសនា បេក្ខភាពចៅសង្កាត ប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិត្រូវតុលាការសម្រេចឃុំខ្លូន

ប៉ោយប៉ែតៈ តុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនបេក្ខជនចៅសង្កាត់ប៉ោយប៉ែត មកពីគណបក្សប្រឆាំង គឺលោក ចៅ វាសនា ទាក់ទងនឹងសំណុំរឿងកម្មករអូសរទេះធ្វើបាតុកម្មតវ៉ានៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីឆ្នាំ២០១៥។ លោកត្រូវបានបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារខេត្ត បន្ទាប់ពីការសាកសួរអស់មួយព្រឹក នៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧ ... Read More »

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រីេប្រាស់គ្រឿងញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក សហការជាមួយប៉ុស្តិ៍ រដ្ឋបាលឃុំដូនសរ ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រីេប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ-ឃុំដូនស ស្រុកស្វាយជ្រំ។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យប្រីេប្រាស់គ្រឿងញៀនមាន ឈ្មោះ ជា ... Read More »

រថយន្ត២គ្រឿងបើបុកគ្នារងការខូចខាតទាំងសងខាងនៅរង្វង់មូលចៅមចៅ ប្រកែករកត្រូវរៀងខ្លួន

ភ្នំពេញ៖ រថយន្តហាយឡែនឌឺមួយគ្រឿងលឿន ជ្រុលបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 បណ្តាលអោយរថយន្តទាំង២គ្រឿងខូតខាតយ៉ាងដំណំ ចំណែកម្ចាស់ប្រកែករកត្រូវរៀងៗខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងរំលងអាធ្រាត ឈានចូលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ... Read More »

ចោទប្រកាន់​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍ ស្រី​រ័ត្ន​អន្តរជាតិទេសចរណ៍​ ឆបោក​ប្រាក់​អតិថិជន​ជាង​២០ម៉ឺន​ដុល្លារ​

ភ្នំពេញ:មន្ត្រីតុលាការ ថ្លែងថា ស្ត្រីម្នាក់ជាថៅកែក្រុមហ៊ុនទេសចរណ៍យីហោ ស្រីរ័ត្នអន្តរជាតិនិងទួរីស ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៧ ចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ករណីឆបោកប្រាក់អតិថិជនជាង២០ម៉ឺនដុល្លារ ។ ... Read More »

ឃត់ខ្លួនជនសង្ស័យ៤នាក់បន្ទាប់ពីទទួលពាក្យបណ្តឹងស្ត្រីម្នាក់ថា មានចោរលួចលុយអស់៥ពាន់ដុល្លារ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយប៉ុស្តិ៍កាកាប និងកម្លាំងព្រហ្មទ័ណ្ឌបានស្រាវជ្រាវ រហូតឃាត់ដល់ការឃាត់ខ្លួនជនង្ស័យ៤នាក់ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ថា មានចោរចូលលួចលុយរបស់គាត់នៅក្នុងរថយន្តអស់ចំនួន៥ពាន់ដុល្លារហើយគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ ... Read More »

នារីស្រស់ស្អាតមានទ្រព្យធនចាយមិនអស់ កើតរោគសរសៃប្រសាទ ប្រមូល សម្លៀកបំពាក់ដុតចោលមុខភូមិគ្រិះផ្អើលទាំងព្រឹក

ភ្នំពេញ ៖ កុំថាឡើយតែអ្នកក្រមានវណ្ណៈតូចទាបរកអង្ករច្រកឆ្នាំងមិនចង់បាន ដែលអាចឲ្យពួកគេលំបាកចិត្តច្រើនឈានទៅមានជំងឺសរសៃប្រសាទព្យាបាលមិនជានោះ សូម្បីនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់នេះ ដែលគេស្គាល់ថា ជាអាណិកជនខ្មែរមកពីអាមេរិកមានគ្រួសារ មានទ្រព្យធនស្តុកស្តម មានភូមិគ្រឹះ សណ្ឋាគារ រថយន្តយន្តទំនើប និងមានលុយចាយមិនអស់ក៏មិនអាចទិញជំងឺសរសៃប្រសាទមិនឲ្យបៀតបៀនកាយបានឡើយ ។ ទីបំផុតនារីដ៏ស្រស់ផូរផង់មានឈាមជ័រជាអ្នកមានទ្រព្យស្តុកមានវ័យ ២១ឆ្នាំរូបនេះហាក់មានវិប្បដិសេរី ... Read More »

អង្គការដៃគូសម្ព័នមិត្តវាយអេដ៍ចុះឆ្មក់បង្ក្រាបសាច់សត្វព្រៃម្តងទៀត ចាប់បានទាំងកូនឈ្មួញពីរនាក់ តែត្រូវដោះលែង ដោយមិនពិន័យតាមច្បាប់អន្តរកាល ឬដាក់ទោសនោះទេ

  ខេត្តស្ទឹងត្រែង៖ អង្គការដៃគូសម្ព័នមិត្តសត្វព្រៃ ចុះឆ្មក់បង្ក្រាបបានឈ្មួញរកស៊ីលក់សាច់សត្វព្រៃដុះស្លែម្តងទៀត រួមទាំងកូនឈ្មួញប្រុស ស្រីពីរនាក់ ធ្វើឲ្យភ្ញាក់ផ្អើលដល់អាជីវករលក់ដូរក្នុងផ្សារ និងក្រុមម៉ូតូឌុប បង្ក្រាបបានសាច់សត្វព្រៃជាង៥០គីឡូក្រាម ចំនួនពីរកន្លែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីព្រឹក ស្ថិតក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង ... Read More »

ជនល្មើជួញដូរគ្រឿងញៀនម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន

ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបង្រ្កាបចាប់ខ្លួនបានរួមជាមួយថ្នាំញៀន២កញ្ចប់ធំ-តូច ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ... Read More »