ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ឈើគ្រញូងប្រមាណ៣តោន ម៉ូតូ១២គ្រឿង និងត្រាក់ទ័រ១គ្រឿង របស់ឈ្មួញជនជាតិថៃ បម្រុងនាំឆ្លងដែនខុសច្បាប់ចូលមកទឹកកម្ពុជាត្រូវបានសមត្ថកិច្ចថៃបង្រ្កាប

ខេត្តបន្ទាយមានជ័យ៖ ឈើគ្រញូងប្រមាណ៣តោនម៉ូតូ១២គ្រឿង និងត្រាក់ទ័រ១គ្រឿងរបស់ឈ្មួញជនជាតិថៃ បម្រុងនាំឆ្លងដែនចូលមកទឹកដីកម្ពុជាខុសច្បាប់តាមច្រករបៀងត្រូវបានសមត្ថកិច្ចថៃចុះប្រតិបត្តិការបង្រ្កាបកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គ្រាដែលឈើគ្រញូង ម៉ូតូរួម និង ត្រាក់ទ័រទាំងនោះបានយកមកស្តុកទុកក្នុងឃ្លាំងមួយកន្លែងជាប់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិណឺនសំបួរ ​ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ បើយោងតាមការដកស្រង់ពីកាសែតថៃឲ្យដឹងថា ម្ចាស់ទីតាំងស្តុកឈើគ្រញូង ម៉ូតូ ... Read More »

រថយន្តក្រឡុកស៊ីម៉ង់ត៍ជីបម៉ុងខនគ្រីត បត់មិនប្រយ័ត្នកិនម៉ូតូរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ បត់មិនប្រយ័ត្នក៏ជ្រុលកិនកាលពីវេលា២ និង៤០នាទី​ ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០១៩​ នៅចំណុចមុខវត្តអង្គត្រគៀត​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល ​។ រថយន្តបង្កប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍​ ... Read More »

អាជ្ញាធរខណ្ឌជ្រោយចង្វាប្រើវិធានការរដ្ឋបាលរុះរើសំណង់អនាធិបតេយ្យលើដីកម្មសិទ្ធិរបស់លោកប៊ុន ជេស្ន

ភ្នំពេញ ៖ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វា ចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់អនាធិបតេយ្យដែលនៅសេសសល់ លើចំណុចដីឡូតិ៍របស់ឈ្មោះ ប៊ុនជេស្ន ដែលមានទំហ៊ុំ៦០០ម៉ែត្រការ៉េ ដែលធ្លាប់ជាទីតាំងប្រមូលផ្តុំក្នុងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងត្រូវបានកម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌបង្ក្រាបបាននាពេលកន្លងមក។ ការរុះរើតាមវិធានការរដ្ឋបាលនេះធ្វើនៅព្រឹកថ្ងៃទី១៧ ... Read More »

បុរសម្នាក់បើករថយន្ដមកកាត់សក់​ ច្រឡំជាន់ហ្គែរថា ជាហ្រាំ្វង បុកចូលហាងកាត់សក់ បណ្តាលឲ្យប្រុសស្រី៣នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមកកាត់សក់ជាន់ហ្គែរច្រឡំហ្វ្រាំងទៅបុកទ្វារហាងកាត់សក់ធ្លុះចូលក្នុងបណ្ដាលឲ្យមានមនុស្ស៣នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលឡើងនៅម៉ោង៩ និង ៤០នាទីព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ... Read More »

ម្តាយឪពុកយំស្ទើរសន្លប់ស្តាយកូនស្រីលង់ទឹកស្លាប់

ខេត្តបន្ទាយមានជ័យ ​៖​ ម្ដាយ​ឪពុក​ បាន​ត្រឹមតែ​អង្គុយ​មើល​មុខ​សព​កូន យំ​បោក​ខ្លួន​ដូច​សត្វ​អក​ ដោយសារ​តែ​កូន​ជាទី​ស្រឡាញ់​ស្មើ​ជីវិត​ បាន​លង់​ទឹក​ស្លាប់​ បាត់​បង់ជីវិត​តែ​មួយ​ប៉ប្រិច​ភ្នែក​ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៩ ​នៅ​ចំណុច​ក្រោយ​ផ្ទះ​ក្នុង​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​មង្គល​បូរី ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពបានយ៉ាងល្អប្រសើរ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា រាជធានីភ្នំពេញ ត្រីមាសទី៣នេះ ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំជម្នះ ពុះពារការលំបាកស្មុគស្មាញ ដោយអនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្ត គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ... Read More »

អាជ្ញាធរចុះវាស់វែង និងស្ថាបនាផ្លូវមួយចំនួនក្នុងតំបន់អភិវឌ្ឍឫស្សីកែវខណៈពលរដ្ឋទទួចសុំឲ្យមានដំដោះស្រាយបញ្ចប់ទំនាស់សិន

ភ្នំពេញ៖ រយះពេលប៉ុន្មានថ្ងៃមកនេះអាជ្ញាធរខណ្ឌឫស្សីកែវដឹកនាំដោយលោកជាពិសីអភិបាលខណ្ឌ បានចុះវាស់វែងដីក្នុងតំបន់អភិវឌ្ឍឫស្សីកែវតាមកាជំរុញរបស់សាលារាជធានីខណៈប្រជាពលរដ្ឋ ចំនួន៨គ្រួសារបានប្រតិកម្ម និងទទួចសុំឲ្យសាលារាជធានីភ្នំពេញមានជំហរធ្វើការដោះស្រាយ ដើម្បីបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ។ គេអង្កេតឃើញថា ការប្រើ កម្លាំងចុះទៅវាស់វែងស្ថាបនាផ្លូវនេះអាជ្ញាធរ ខណ្ឌឫស្សីកែវបានប្រើកម្លាំងប្រមាណជាង១០០នាក់ចុះទៅវាស់វែង និងការពារគ្រឿង ចក្រដើម្បីចាក់ដីឈូសឆាយស្ថាបនា ផ្លូវមួយចំនួន កាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០៧ ... Read More »

ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន រួម និងថ្នាំញៀនចំនួន៦កញ្ចប់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ព្រមទាំងដកហូតបានថ្នាំញៀន៦កញ្ចប់ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង២ និង៣០រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំនៅភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ ... Read More »

រដ្ឋាភិបាលឥណ្ឌូនេស៊ី ចាត់វិធានការតឹងតែងប្រឆាំងពុករលួយ

រដ្ឋាភិបាលឥណ្ឌូនេស៊ី​ក្រោមការដឹកនាំ រដ្ឋាភិបាលថ្មីក្នុងអាណត្តិទីពីរ របស់ប្រធានាធិបតី ជូកូ វីដូដូ បានចាត់វិធានការតឹងតែងកម្ចាត់អំពើពុក រលួយនៅក្នុងប្រទេស ដែលជាការចង់​បានរបស់ពលរដ្ឋ ។ ​នៅពេលនេះមានមន្ត្រីធំៗរាប់សិបនាក់ត្រូវបានចាប់ខ្លួន ​។ អង្គភាព ប្រឆាំងពុករលួយ​ (KPK)​របស់ឥណ្ឌូនេស៊ី បានចាប់ខ្លួនមន្ត្រីពុករលួយរាប់​សិប​នាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី

ប្រទេសប៊ុលហ្គារី៖ នៅព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១៩ ដែលជាថ្ងៃទី៣ នៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាតំបន់ភ្នំ​ធម្ម​ជាតិ Kopitoto ... Read More »

ជនសង្ស័យ៣នាក់ ត្រូវសម្ថកិច្ចឃាត់ខ្លួនពីបទលួចជ័រកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម

ខេត្តកំពង់ធំ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសម្ថកិច្ចស្រុកសន្ទុកឃាត់ខ្លួនដោយចោទពីបទលួចជ័រកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម ។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំងនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៣០ នាទី ព្រឹក នៅចំណុចតំបន់ក្បាលឡាន ភូមិសាស្រ្តភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ... Read More »

ភរិយានាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំក្រុមការងារ នាំអតីតនាយទាហានចូលនិវត្តន៍ និងភរិយាយោធិនទទួលមរណៈមកទស្សនាកម្សាន្តនៅវិមាន ឈ្នះឈ្នះ និងព្រះបរមរាជវាំង

ភ្នំពេញ៖ អតីតយោធិនចូលនិវត្តន៍ និងភរិយាយោធិនដែលបានទទួលមរណះដោយសារបូជាជីវិតលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ មកពីខេត្តព្រៃវែងប្រមាណជាង៦០នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ត្រូវបានលោកស្រី កែវ បុរី វង្ស ពិសេន ... Read More »

បុរសម្នាក់ស្រវឹងស្រាលង់ទឹកប្រឡាយ៣០កញ្ញា ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រាលង់ទឹកប្រឡាយ ៣០ កញ្ញា ស្លាប់វេលាម៉ោង១៤និង៤៦នាទី ថ្ងៃពុធ ០៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ... Read More »

បុរសម្នាក់ជិះម៉ូតូបុកឆ្កែដួលត្រូវរថយន្ដបើកមកកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ រថយន្តកិនអ្នកបើកបរម៉ូតូទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់មនុស្ស១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង២១និង០០នាទី ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១

ភ្នំពេញ៖ ដើម្បីពង្រឹងសន្តិសុខ  សណ្តាប់ និងអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព  អោយមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរលើផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ ។ ជាក់ស្តែងនៅយប់ថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក រស់ ... Read More »

ស្រវឹងស្រាជិះម៉ូតូដួលប្រកាច់ពេញផ្លូវ ក្រោកឡើងស្រែកថាគ្រូ​ចូលមក​សន្ធិ​ត​ក្នុង​ខ្លួន​និយាយ​ជាង​២​ម៉ោង ទើប​ឪពុក​ម្តាយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ

​ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពី យុវជនម្នាក់ស្រែកឡូឡាថាគ្រូ​ចូលមក​សន្ធិ​ត​ក្នុង​ខ្លួន​និយាយ​ជាង​២​ម៉ោង ទើប​ឪពុក​ម្តាយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ ខណៈដែលជននេះស្រវឹងស្រាជិះម៉ូតូដួលម្នាក់ឯង របួស​បែក​មុខ​បែក​មាត់​ហូរឈាមស្រោចពេញខ្លួន​ និង​ដោះ​ខោអាវ​ចោល​អស់​នៅ​សល់​តែ​ខោ​លី​អូ ។ ហេតុការណ៍នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង​បឹង​កក់ ... Read More »

ស្រីស្អាតម្នាក់ ត្រូវជនឆ្លៀតឱកាសបន្លំលួចកាបូបលុយ ខណៈថយរថយន្តបុកម៉ូតូរ៉ឺម៉ក់

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ ត្រូវជនឆ្លៀតឱកាសបន្លំលួចយកកាបូបលុយនៅក្នុងរថយន្តរបស់គាត់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈដែលគាត់បានបើករថយន្តថយក្រោយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូរ៉ឺម៉ក់មួយគ្រឿង បណ្ដាលឲ្យរងការខូចខាត ភ្លាមនោះនៅពេលដែលឈប់​រថយន្ត​ចេញ​ទៅ​ដោះ​ស្រាយ​សងថ្លៃ​ខូចខាត​ទៅ​ឲ្យ​ភាគី​ខាង​ម៉ូតូ​រ៉ឺម៉ក់ ​។ ​ ហេតុការណ៍ខាងលើនេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១៦ ​ខែតុលា ឆ្នាំ២០១៩ ស្ថិត​នៅចំណុច​មុខ​ផ្សារ​សំណង់​១២ ... Read More »

ពេទ្យសត្វបន្ទាយមានជ័យ ចុះទិញសត្វជ្រូក២៩ក្បាលសង្ស័យមានផ្ទុក ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដុតកម្ទេចចោល

ខេត្តបន្ទាយមានជ័យ ៖ សត្វជ្រូកប្រមាណ២៩ក្បាល របស់អ្នកភូមិឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សង្ស័យមានផ្ទុកជំងឺឆ្លងប៉េសជ្រូកអាហ្វ្រិក ត្រូវបានមន្រ្តីពេទ្យសត្វ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែតុលា ចុះទៅត្រួតពិនិត្យ និងបានទិញជ្រូកទាំងនោះ ដុតបំផ្លាញចោលទប់ស្កាត់កុំឲ្យរាលដាលទៅតំបន់ផ្សេងទៀត។ លោក ... Read More »

​ប្រជាពលរដ្ឋរិះគន់អ្នកចាក់​ដី​រំលោភយកដីចំណីព្រែកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ខេត្តស្វាយរៀង ៖ មាន​ករណី​ចាក់​ដី​រំលោភ​យក​ចំណី​ព្រែក​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ​ធ្វើ​ឲ្យ មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដោយ​ចោទ​ថា មានការ​ឃប់ឃិត​គ្នា​ពី​អាជ្ញាធរ ជា​លក្ខណៈ​ប្រ​ព​ន្ធ័ ទើប​គ្មាន​ស្ថា​ប​ន័​ណា​មើលឃើញ​ខណៈ​ការ​ចាក់​ដី​លុប​ព្រែក​នេះ​នៅ​ជាប់ ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កំពង់​ចក និង​នៅ​ជាប់​ថ្នល់ជាតិ​លេខ​១៣ គល់​ស្ពាន​កំពង់​ចក ជិត​សាលាស្រុក​រំដួល ស្ថិត​នៅ​ភូមិ​ចក ឃុំ​កំពង់​ចក ... Read More »

បុរសម្នាក់បើករថយន្តងោកមួយភាំងបុកចូលផ្ទះអ្នកលក់ចាបហួយ បាក់ជញ្ជាំងផ្ទះអស់៣ផ្ទាំង និងបង្គោលភ្លើងមួយដើម

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តងោកមួយភាំង ទៅបុកចូលផ្ទះអ្នកលក់ចាបហួយ បាក់ជញ្ជាំងផ្ទះអស់៣ផ្ទាំង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្បែរនឹងស្ពានវត្តទួល ... Read More »

ចិន​៤នាក់​បាន​មក​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ នៅ​ខេត្ត​ព្រះសីហនុច្រើនលើក​ ពេល​ចាប់​បាន​ ស្រាប់តែ​គ្មាន​លិខិត​ឆ្លងដែន​

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០១៩ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានបង្ហាញមុខ​ជនសង្ស័យ​ ជាជនជាតិចិន ចំនួន​៤នាក់​ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ បាន​ថត​រូប​ និង​ធ្វើ​ព័ត៌មាន​ មុន​នឹង​បញ្ជូន​មុខ​សញ្ញា​ទាំង​នោះ​ ទៅ​កាន់​សាលា​ដំបូង​ខេត្ត។ លោកឧត្តមសេនីយ៍ត្រី​កុល ផាលី ... Read More »

ចោរលួចស្រាបៀរ GANZBERG មួយកេស ត្រូវលោកចៅក្រមសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ ចោរលួចស្រាបៀរ GANZBERG ចំនួនមួយកេសនៅស្រុកលើកដែក នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ត្រូវបានលោក អាត ចន្ឌ័ដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ... Read More »

រថយន្តម៉ាស្តាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាស្តាក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច និងដួលរបាំងថ្មមួយកង់ផងដែរ តែមិនមានមនុស្សរងរបួស ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០១៩​ នៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ទឹកល្អកទី២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ... Read More »

រថយន្តឡិចស៊ីសបើកឆ្លងផ្លូវត្រូវរថយន្តម៉ាស្តាបុករងការខូចខាតទាំងសងខាង

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសLX 470មួយគ្រឿងបើកបរដោយបុរសជនជាតិចិនបានបើកឆ្លងផ្លូវត្រូវរថយន្តម៉ាស្តាបើកបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦​ ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចស្តុបវត្តនាគវ័ន្ត​ តាមបណ្តាលមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីសLX ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីប៊ុលហ្ការី

ប្រទេសប៊ុលហ្គារី៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្ការី នៅថ្ងៃរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយឯកឧត្តម រ៉ូមែន រ៉ាដេវ ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី។ នៅក្នុងជំនួបនេះ​ ... Read More »

សម្ដេចតេជោហ៊ុន សែន៖ ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី

សម្ដេចតេជោហ៊ុន សែន៖ ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រ នយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។ ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។ កាលពីខែមិថុនា២០១៩កន្លងទៅចៅក៍បានចូលរួមរបៀបនេះនៅប្រទេសហុងគ្រីក្នុងពេលដែលខ្ញុំទស្សនៈកិច្ចនៅនៅទីនោះផងដែរ៕ Read More »

សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស

ប្រទេសអឺរ៉ុប៖ ទន្ទឹមនឹងដំណើរទស្សនៈកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅប្រទេសប៊ុលការី សភាពាណិជ្ជកម្មកម្ពុជាក៏មានបេសកម្មនៅប្រទេសអូទ្រីស ដើម្បីរិតចំណងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញរបស់ សម្តេចតេជោ ដែលនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកឧកញ៉ា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអាហារពេលថ្ងៃត្រង់ រៀបចំឡើងដោយឧបនាយករដ្ឋមន្រ្តី នៃកំណែទម្រង់យុត្តិធម៌ និងជារដ្ឋមន្រ្តីការបរទេសហុងគ្រី និងលោកជំទាវ អេកាតេរីណា ហ្សាខារីអេវ៉ា ក្នុងនាមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប៊ុលហ្គារី

ប្រទេសប៊ុលហ្គារី៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦តុលា ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំឡើងដោយលោកជំទាវ អេកាតេរីណា ហ្សាខារីអេវ៉ា ឧបនាយករដ្ឋមន្រ្តី ... Read More »

ស្លាប់ និងរបួស ៤នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ពីរលើក

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីនគរបាលស្រុកវាលវែងនារសៀល ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ថ្មីៗកន្លងនេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ... Read More »

បុរសម្នាក់ ត្រូវចោរវាយសម្លាប់ប្លន់យកម៉ូតូទាំងព្រឹក  នៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅកណ្ដាលផ្លូវលំមួយកន្លែង ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាករណីវាយប្លន់យកម៉ូតូពីជនរងគ្រោះ ។ ជនរងគ្រោះ មែក ភីន អាយុ២៩ឆ្នាំ ... Read More »