ភ្នំពេញ៖ Sol Cherie គឺជាម៉ាកយីហោដ៏ល្បីនៃគ្រឿងអលង្ការដែលកំពុងពេញនិយម បង្កើតឡើងដោយយុវតីកម្ពុជាមួយរូប ដែលមានជំនាញច្បាស់លាស់ កែច្នៃគ្រឿងអលង្ការយ៉ាងល្អប្រណីត មិនចាញ់ស្នាដៃបរទេស កំពុងតែដាក់តាំងលក់នៅក្នុងហាងលក់គ្រឿងអលង្ការ ដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងប្រទេសកម្ពុជា រហូតមានការស្ងើចសរសើរពីគ្រប់អតិថិជនដែលចូលចិត្តប្រើប្រាស់គ្រឿងអលង្ការម៉ាកល្បីៗ។ នេះជាគឺជាមោទនភាពមួយនៃស្នាដៃដែលបង្កើតឡើងដោយកូនខ្មែរ និងជាដំណឹងដ៏ពិសេសមួយសម្រាប់អ្នកដែលនិយម ចូលចិត្ត និងត្រូវការគ្រឿងអលង្ការសម្រាប់តុបតែងលម្អ ... Read More »
សេដ្ឋកិច្ច
«កម្មវិធីនិយាយអំពីអាជីវកម្មជាមួយ Facebook» សូមណែនាំកម្មវិធី «Facebook Shops» ដើម្បីជួយអាជីវកម្មខ្នាតតូច បង្កើនការលក់តាមអុិនធឺណេត
រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ – អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងព្យាយាមសម្របខ្លួនទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយរាតត្បាវីរុសកូរ៉ូណា ដោយមានម្ចាស់អាជីវកម្មជាច្រើនកំពុងសំឡឹងឆ្ពោះទៅរកឌីជីថលនីយកម្មសេដ្ឋកិច្ចក្នុងស្រុកដែលរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ធ្វើជាឱកាសជោគជ័យ។ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា និងជួយសហគ្រិនឲ្យទទួលជោគជ័យលើការលក់តាមអុិនធឺណេត ក្រុមហ៊ុន Facebook បានបង្កើតកម្មវិធីអប់រំជាភាសាខ្មែរដែលមានឈ្មោះថា ... Read More »
ក្រុមហ៊ុន ទ្រូម៉ាន់នី បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការឧបត្ថម្ភពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ
ក្រុហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា កំពុងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការឧបត្ថម្ភដល់កិច្ចប្រជុំក្នុងស្រុកដែលជាផ្នែកមួយនៃពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក. ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនមួយត្រូវបានគេស្គាល់ថាបានផ្តល់សេវាផ្ទេរប្រាក់តាមរយៈបណ្តាញភ្នាក់ងារធំបំផុតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងចូលរួមក្នុងកិច្ចប្រជុំរបស់កម្ពុជានៅក្នុងពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។ ពិធីនេះដំណើរការចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែធ្នូ។ ក្រុមហ៊ុនក៏មានសេវាផងដែរសម្រាប់ការគាំទ្រដល់ការទូទាត់ឌីជីថលតាមរយៈការផ្តល់ជូន “ការផ្ទេរប្រាក់ដោយឥតគិតថ្លៃទៅកាន់មនុស្សគ្រប់គ្នា” ពីកម្មវិធីទូរស័ព្ទ TrueMoney ... Read More »
បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata ចេញផ្សាយរបាយការណ៌និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ដែលបង្ហាញពី ការប្តេជ្ញា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគតសម្រាប់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍” ... Read More »
ទទួលយកបទពិសោធន៍ថ្មីពីការ Booking ជាមួយ Buva Sea Cambodia ដើម្បីបានការបញ្ចុះតម្លៃ៤០% សម្រាប់ការស្នាក់នៅសណ្ឋាគារ ៥ កន្លែងនៅលើកោះរុងសន្លឹមនិងកោះរ៉ុង!
ប្រសិនបើលោកអ្នក ចង់ធ្វើដំណើរទៅកាន់កោះរុងសន្លឹមឬកោះរ៉ុង កុំភ្លេច ធ្វើការ Booking ជាមួយនឹង Buva sea Cambodia នឹងទទួលបាន បទពិសោធន៍ថ្មី ជាមួយនឹងការធ្វើដំណើរត្រឹមតែ 30នាទីប៉ុណ្ណោះ ។ អ្វីដែលកាន់តែពិសេសទៀតនោះ ... Read More »
អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃពី AIA
អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នៅពេលនេះនឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃដោយគ្រាន់តែប្រើប្រាស់កម្មវិធី (app) របស់ទ្រូម៉ាន់នីតែប៉ុណ្ណោះ។ ទ្រូម៉ាន់នីបានសហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដើម្បីផ្សព្វផ្សាយផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈកម្មវិធី TrueMoney Wallet។ ... Read More »
ក្រុមហ៊ុន Eaton ជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយផលិតផល នៅកម្ពុជា
ប្រទេសកម្ពុជា៖ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ – ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកផ្នែកគ្រប់គ្រងថាមពលអគិ្គសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric ... Read More »
មិត្តហ្វូន អុី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែង ដើម្បីផ្ដល់សេវាទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត
ភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ – ក្រុមហ៊ុន មិត្តហ្វូន អុី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការផ្ដល់សេវាទូរគមនាគមន៍ ... Read More »
ការចុះអនុស្សរណៈក្នុងការបើកលក់អគារខុនដូCEO Business Residence ក្នុងទីផ្សារកម្ពុជា
ភ្នំពេញ៖ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ ក្រុមហ៊ុន CEO បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Lixin Group និងក្រុមហ៊ុនSunshine Group ប្រជុំទៅដោយភ្ញៀវ VIP ជាច្រើនរូបបានចូលរួមធ្វើជាសាក្សីសំរាប់ថ្ងៃពិសេសនេះផងដែរ។ ក្រុមហ៊ុន ... Read More »
BUSINESS-CAMBODIA .COM ៖ ទិញផ្ទះកំពុងបុកគ្រឹះ ត្រូវតែប្រយ័ត្ន បើមិនដឹងរឿងទាំងនេះទេ កុំអី! ខាតបង់ តូចចិត្ត រាងចាលថ្ងៃក្រោយ
ភ្នំពេញ៖ Page មួយមានឈ្មោះថា៖ BUSINESS-CAMBODIA .COM បានលើកឡើងពី ការទិញផ្ទះនៅក្នុងគម្រោង ឬទើបតែបុកគ្រឹះ គឺត្រូវប្រុងប្រយ័ត្ន ទោះទទួលបានតម្លៃទាបជាងទីផ្សារ មានលក្ខខណ្ឌងាយស្រួលច្រើន គ្មានការប្រាក់ ឬមិនចាំបាច់មានលុយទាំងដុំទៅទិញយ៉ាងណាក៏ដោយ។ តែបច្ចុប្បន្នយើងឃើញថា អ្នកអភិវឌ្ឍន៍គឺមានទំនួលខុសត្រូវខ្ពស់ ... Read More »
គម្រោងបុរី Chankiri Palm Creek ជាគំរូនៃការរចនាផ្ទះប្រកបដោយការ “គិតគូរពីតម្រូវការអ្នករស់នៅជាចម្បង”
រាជធានីភ្នំពេញ៖ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2020 – ស្របពេលដែលគម្រោងបុរី ខុនដូ និងគម្រោងអភិវឌ្ឍ អចលនទ្រព្យផ្សេងទៀតកំពុងរីកដុះដាលពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស កម្ពុជាក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប ... Read More »
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ចង់បានការរចនាផ្ទះ ដែលគិតគូរពីតម្រូវការអ្នករស់នៅជាចម្បង សម្រាប់ “លំនៅដ្ឋាននាពេលអនាគត”
រាជធានីភ្នំពេញ៖ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ – ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល ចំណាយពេលភាគច្រើននៅក្នុងបន្ទប់គេងក្នុងគេហដ្ឋានរបស់ខ្លួន ដោយសារតែកង្វះទីធ្លា និង ឯកជនភាពនៅបន្ទប់ទទួលភ្ញៀវ ហើយនេះក៏ដោយសារតែប្រជាជន ៨០% ដែលរស់នៅក្នុងផ្ទះវីឡា កូនកាត់ ... Read More »
នាយកប្រតិបត្ដិសែលកាត បានជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង ១០០នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី” របស់គេហទំព័រល្បីល្បាញ Business Insider
ភ្នំពេញ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិជាថ្មីម្តងទៀត តាមរយៈការជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង១០០នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី”។ Business Insider គឺជាគេហទំព័រព័ត៌មានហិរញ្ញវត្ថុនិងធុរកិច្ច ដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក ... Read More »
Fincy និងវឌ្ឍនភាពដល់មូលដ្ឋានពាណិជ្ជកររបស់ខ្លួន
រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ Fincy ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលកំពុងឈានមុខគេ និងមាននវានុវត្តន៍ខ្លាំងបំផុតប្រចាំនៅអាស៊ីអាគ្នេយ៍ និងបានឈានចូលក្នុងទីផ្សារកម្ពុជា និងបានទទួលការគាំទ្រយ៉ាងឆាប់បំផុត ។ ថ្ងៃនេះក្រុមហ៊ុនប្រកាសការគាំទ្រការរីកចម្រើនដល់អ្នកលក់ដូរ និងពាណិជ្ជកររបស់ខ្លួននៅគ្រប់ទីកន្លែង និងមានគំនិតផ្តួចផ្តើមដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ឱ្យស្គាល់កាន់តែច្បាស់ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ពាណិជ្ជករ(ដៃគូរ)របស់Fincy ... Read More »
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក្លាយជាក្រុមហ៊ុនអាមេរិកទីមួយ ដែលមានតម្លៃ២ទ្រីលានដុល្លារ
អន្តរជាតិ៖ ទីបំផុត! ក្រុមហ៊ុន អេបផល (Apple) បានក្លាយក្រុមហ៊ុនអាមេរិកទី១ ដែលមានតម្លៃ ២ ទ្រីលានដុល្លារ លើទីផ្សារភាគហ៊ុន។ខណៈដែល ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសម្រេចជោគជ័យថ្មីនេះ ក្នុងពេលត្រឹម២ឆ្នាំ ក្រោយខ្លួនបានក្លាយជាក្រុមហ៊ុនមានតម្លៃ១ទ្រីលានដុល្លារដំបូងរបស់ពិភពលោក ក្នុងឆ្នាំ២០១៨។ ... Read More »
មូលនិធិព្រូដិនស៍ បន្តពង្រីកកម្មវិធីអប់រំហិរញ្ញវត្ថុរបស់ខ្លួន មកដល់ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ – មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក បានប្រកាសនៅថ្ងៃនេះថា មូលនិធិ នឹងបន្ពពង្រីកកម្មវិធី ... Read More »
អាជីវកម្មខ្នាតតូចនៅកម្ពុជានៅតែមានក្តីសុទិដ្ឋិនិយមលើអនាគតរបស់ខ្លួន ទោះបីជាមានវត្តមានជំងឺកូវីដ-19 ក្ដី
ភ្នំពេញ៖ថ្ងៃទី២៣ ខែកក្ដដា ទោះបីជាអាជីវកម្មខ្នាតតូចនិងមធ្យម ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលកើតចេញពីការរាតត្បាតជាសកលនៃវីរុសកូវីដ–១៩ក៏ដោយ ក៏ម្ចាស់អាជីវកម្មទាំងនោះនៅកម្ពុជាភាគច្រើន នៅតែមានសុទិដ្ឋិនិយមចំពោះអនាគតអាជីវកម្មរបស់ពួកគេ។ នេះបើយោងតាមការរកឃើញរបស់របាយការណ៍ស្ទង់មតិមួយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ ៥២ ភាគរយនៃម្ចាស់អាជីវកម្មដែលបានស្ទង់មតិនៅកម្ពុជាបានឲ្យដឹងថាថ្វីត្បិតពួកគេនៅតែប្រឈមនឹងបញ្ហាអាជីវកម្ម ជាពិសេសបញ្ហាលំហូរសាច់ប្រាក់វិនិយោគក្ដី ក៏ពួកគេនៅតែមានសុទិដ្ឋិនិយម ចំពោះអាជីវកម្មរបស់ពួកគេដែរ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយឈ្មោះថា «ស្ថានភាពអាជីវកម្មខ្នាតតូច» ចេញផ្សាយដោយក្រុមហ៊ុនFacebook ... Read More »
ក្រុមហ៊ុន Facebook វិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់ អុិនធឺណេតដែលនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ ពាន់លានដុល្លារ នៅទូទាំងពិភពលោក
របាយការណ៍ផ្សេងៗបានប៉ាន់ប្រមាណថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំ ពីហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអុិនធឺណេតរបស់ក្រុមហ៊ុន Facebookការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អុិនធឺណេតរបស់ក្រុមហ៊ុនFacebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ចំនួនជាង ៧០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខបើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនAnalysis Mason ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។ ... Read More »
ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយ អគ្គិសនីកម្ពុជា និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹងរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាទូទាត់វិក្កយបត្រភ្លើងនិងសំរាម ជូនប្រជាពលរដ្ឋប្រើប្រាស់
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានសហការជាមួយ អគ្គិសនីកម្ពុជា (EDC) និង រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និង សំណល់រឹង រាជធានីភ្នំពេញ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទូទាត់វិក្កយបត្រភ្លើងនិងសំរាម សម្រាប់ប្រជាជនក្នុង រាជធានីភ្នំពេញ និងខេត្តកណ្តាល ... Read More »