ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

WHO កោះប្រជុំជាបន្ទាន់ស្តីពីកូវីដ-១៩ បំប្លែងថ្មី គួរឱ្យបារម្ភបំផុត

WHO៖ ក្រោយកិច្ចប្រជុំនៅថ្ងៃទី ២៦ខែវិច្ឆិកាក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ជាវីរុសដែលគួរឱ្យបារម្ភបំផុត ។ ទីក្រុងហុងកុងរបស់ចិនបានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ីដែលបានរកឃើញវត្តមានវីរុសថ្មីនេះលើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO លោកស្រី ... Read More »

លោក Rangnick នឹងត្រូវតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបManchester United

ក្លិបបិសាចក្រហម Manchester United ជិតនឹងតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល៦ខែបន្ទាប់ពីការចាកចេញរបស់លោក Ole Gunnar Solskjaer។ នេះបើយោងតាមរបាយការណ៍ជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស។ របាយការណ៍បានបង្ហាញថា បុរសជនជាតិអាឡឺម៉ង់វ័យ៦៣ឆ្នាំដែលបច្ចុប្បន្នជាប្រធានផ្នែកកីឡា និងអភិវឌ្ឍន៍នៅក្លិបរុស្ស៊ី LokomotivMoscow ... Read More »

អូស្រ្តាលីបញ្ជូនកម្លាំងប៉ូលិសនិង ទាហានទៅកាន់កោះ Solomon ទប់ស្កាត់អំពើហិង្សា

កោះសូឡូម៉ុន៖ កម្លាំងប៉ូលិសនិងទាហាន ព្រមទាំងមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលីបានបញ្ជូនទៅកាន់កោះ Solomon ដើម្បីទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធការធ្វើបាតុកម្មនៅលើកោះនេះ។ សារព័ត៌មាន RT បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលបានបញ្ជាក់ថា ក្រុមសន្តិសុខរួមមានប៉ូលិស៧៥នាក់ ទាហាន៤៣នាក់ និងមន្ត្រីការបរទេស៥នាក់ បានធ្វើដំណើរទៅកាន់កោះ Solomon ដើម្បីជួយរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេសនេះ ក៏ដូចជាជួយដល់កោះនេះការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ... Read More »

West Ham ធានាកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ Europa Leagueក្រោយឈ្នះ Rapid Vienna

ក្រុម West Ham បានធានាកៅអីរបស់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌEuropa League វគ្គ១៦ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះលើក្រុម Rapid Vienna ក្នុងការប្រកួតដែលលេងដោយបិទទ្វារក្នុងប្រទេសអូទ្រីសក្នុងលទ្ធផល២ទល់០។ កីឡាករ Andriy Yarmolenko របស់ក្រុម West Ham ... Read More »

ប្រទេសអាល្លឺម៉ង់មាននាយករដ្ឋមន្ត្រីថ្មី ជាក្តីសង្ឃឹមសម្រាប់អនាគត

ប្រទេសអាល្លឺម៉ង់៖ រយៈពេល២ខែក្រោយការបោះឆ្នោតនៅក្នុងប្រទេសអាល្លឺម៉ង់ គណបក្សសម្ព័ន្ធសង្គមប្រជាធិបតេយ្យ SPD និងគណបក្សប្រជាធិបតេយ្យសេរី FDP និងគណបក្សបៃតងបានប្រកាសព្រមព្រៀងគ្នាក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ បណ្តាគណបក្សបានព្រមព្រៀងគ្នាជ្រើសតាំងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Olaf Scholz ធ្វើជានាយករដ្ឋមន្ត្រី ។ ដូច្នេះក្រោយរយៈពេល១៦ឆ្នាំ ក្រោមការដឹកនាំរបស់លោកស្រី ... Read More »

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកពិភពលោកឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង

សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) បានប្រកាសថា ការប្រកួតកីឡាវាយកូនឃ្លីលើតុពិភពលោកឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល៤ឆ្នាំបន្ទាប់ពីទីក្រុងនេះខកខានធ្វើជាម្ចាស់ផ្ទះដោយសារជំងឺរាតត្បាតកូវីដ-១៩។ ការប្រកួតនឹងត្រូវធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូង បន្ទាប់ពីទីក្រុងប៊ូសានបានដេញថ្លៃយកឈ្នះទីក្រុង Buenos Aires ក្នុងការបោះឆ្នោតដោយសមាជិកនៃ ITTF នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ... Read More »

ស្លាប់កើនឡើង៥២នាក់ ក្នុងនោះក៏មានក្រុមជួយសង្គ្រោះ៦នាក់ដែលចុះទៅជួយផងដែរ

ប្រទេសរុស្សុី៖ ការបែកធ្លាយឧស្ម័នហ្គាសនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៅតំបន់ Siberia ប្រទេសរុស្ស៊ីបានសម្លាប់មនុស្សកើនឡើងដល់៥២នាក់ហើយមកដល់ថ្ងៃទី ២៥ខែវិច្ឆិកានេះ ក្នុងនោះក៏មានក្រុមជួយសង្គ្រោះ៦នាក់ដែលបានចុះទៅជួយបញ្ជូនកម្មករជាប់គាំងនៅក្នុងអណ្តូងរ៉ែនោះផងដែរ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាសោកនាដកម្មពាក់ព័ន្ធនឹងការផ្ទុះអណ្តូងរ៉ែទ្រង់ទ្រាយធំបំផុត ចាប់តាំងពីរបបសហភាពសូវៀតដួលរលំមក។ គណៈកម្មការស្រាវជ្រាវបានប្រកាសថា មានមនុស្ស៣នាក់ត្រូវបានចាប់់ខ្លួន ក្នុងនោះមានអគ្គនាយកក្រុមហ៊ុនរ៉ែ Listvyazhnaya ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់មិនគោរពច្បាប់សុវត្ថិភាព ក្នុងវិស័យឧស្សាហកម្ម។ ... Read More »

Karim Benzema ចុះហត្ថលេខាឱ្យអ្នកគាំទ្រវ័យក្មេងម្នាក់នៅថ្ងៃដែលគាត់ត្រូវបានកាត់ទោសពីបទលួចចម្លងខ្សែអាត់អាសអាភាស

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Karim Benzema ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ទោស​កាល​ពី​ថ្ងៃ​ពុធ​ជុំវិញ​គម្រោង​បង្ខូច​ខ្សែ​អាត់​អាសអាភាស​ដែល​សំដៅ​លើ​អតីត​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង Mathieu Valbuena។ ប៉ុន្តែ​កីឡាករ Real Madrid វ័យ៣៣ឆ្នាំ​រូបនេះ​បាន​គេច​ពី​ការ​ជាប់​ពន្ធនាគារ ​ខណៈ​គាត់​ត្រូវ​បាន​កាត់ទោស​ព្យួរ​រយៈពេល១​ឆ្នាំ​ដោយ​តុលាការ​ក្នុង​ទីក្រុង Versailles ជិត​ទីក្រុង​ប៉ារីស ដែលគាត់ក៏ត្រូវបានពិន័យជាប្រាក់៦៣,០០០ផោនក្នុងបទល្មើសខាងលើ។ ... Read More »

រុស្ស៊ីនិងចិនកំពុងឆ្ពោះទៅការបង្កើតសម្ពន្ធមិត្តយោធាជាផ្លូវការដើម្បីទប់ទល់អាមេរិក

ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រសួងការពារជាតិរុស្ស៊ីនិងចិនបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធាជាទ្រង់ទ្រាយធំ ដោយបង្កើនការធ្វើសមយុទ្ធរួម និងយាមល្បាតរួមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការបង្កើនសម្ពន្ធមិត្តយោធាគឺដើម្បីទប់ទលការដាក់គំនាបពីអាមេរិក ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយទៅកាន់សមភាគីចិនថា សកម្មភាពរបស់អាមេរិកក្នុងការបញ្ជូនយន្តហោះមកកាន់ព្រំដែន កាន់តែកើនឡើង គំរាមកំហែងដល់សន្តិសុខជាតិ។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិចិន ... Read More »

គ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្មនៅរុស្ស៊ីស្លាប់និងរបួសជាង៥០នាក់

ប្រទេសរុស្សុី៖ យុទ្ធនាការជួយសង្គ្រោះត្រូវបានធ្វើឡើងយ៉ាងសកម្ម ក្រោយហេតុការណ៍គ្រោះថ្នាក់កើតឡើងបណ្តាលឲ្យកម្មករ១១នាក់ស្លាប់និងជាង ៤០នាក់រងរបួស ស្ថិតនៅអណ្តូងរ៉ែក្នុងតំបន់ Kuzbass ។ សារព័ត៌មានRT បានផ្សាយថា គ្រោះថ្នាក់កើតឡើងនៅអណ្តូងរ៉ែ Listvyazhnaya ស្ថិតនៅក្នុងស្រុក Belovo ។ មិនមានព័ត៌មានស្តីពីការផ្ទុះនោះឡើយ ... Read More »

មានក្រុមហ៊ុនចិនចំនួន១២ទៀតហើយស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក

សហរដ្ឋអាមេរិក៖ ក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី២៤ខែវិច្ឆិកា បានប្រកាសថា បានដាក់បញ្ជូលក្រុមហ៊ុនចិនចំនួន១២ទៀតនៅក្នុងបញ្ជីខ្មៅ។ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកក្រុមហ៊ុនទាំងនោះជាប់ពាក់ព័ន្ធនឹងសកម្មភាពផ្ទុយពីផលប្រយោជន៍ និងសន្តិសុខជាតិអាមេរិក ។ ក្នុងចំណោមក្រុមហ៊ុនដែលអាមេរិកដាក់ក្នុងបញ្ជីខ្មៅគឺមានក្រុមហ៊ុនដែលជួយដល់កម្មវិធីបរមាណូរបស់ប្រទេសប៉ាគីស្ថាន ។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបានបញ្ជាក់ថា ក្រុមហ៊ុនចិនបានផ្គត់ផ្គង់កម្មវិធីប្រឆាំងការបំបាំងកាយប្រឆាំងនឹងនាវាមុជទឹក ក៏ដូចជាថាមពលបំបែកកូដនិងបង្កើតកូដដែលមិនអាចបំបែកបានរបស់កម្លាំងទាហានចិន។ ដោយសារតែមានឈ្មោះនៅក្នុងបញ្ជី Entity List ... Read More »

នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ស៊ុយអែត លាលែងចេញពីតំណែងក្រោយរយៈពេល១២ម៉ោងឡើងកាន់តំណែង

ស៊ុយអែត៖ នាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់របស់ប្រទេសស៊ុយអែតបានសម្រេចចិត្តលាលែងចេញពីតំណែងនៅថ្ងៃទី២៤ខែវិច្ឆិកាក្រោយរយៈពេលតែ១២ម៉ោងប៉ុណ្ណោះដែលបានឡើងកាន់តំណែងដឹកនាំប្រទេស។ ប៉ុន្តែលោកស្រី Magdalena Andersson បាននិយាយទៅកាន់ប្រធានរដ្ឋសភាថា លោកស្រីសង្ឃឹមថានឹងទទួលបានការបោះឆ្នោតគាំទ្រជាថ្មីម្តងទៀត។ ជាមួយគ្នានេះដែរ បណ្តាគណបក្សផ្សេងទៀតក៏បានគាំទ្រដល់សកម្មភាពរបស់លោកស្រី។ លោកស្រី Magdalena Andersson មកពីគណបក្សសង្គមប្រជាធិបតេយ្យ បានលាលែងចេញពីតំណែងក្រោយពេលគណបក្សបៃតងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ បន្ទាប់ពីសភាមិនបោះឆ្នោតគាំទ្រដល់មូលនិធិចំណាយសម្រាប់រដ្ឋាភិបាលរបស់លោកស្រី ... Read More »

Man City សងសឹក PSG បានសម្រេចនៅ Champions League និងបន្តឡើងវគ្គ១៦ក្រុមទាំង២

ក្រុមមេឃខៀវ Manchester City បាន​​យក​ឈ្នះ Paris St-Germain វិញ ក្រោយពីធ្លាប់ចាញ់ក្នុងការប្រកួតក្រៅទឹកដី និង​ធានា​បាន​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ក្នុង​ពូល A។ ចំណែកក្រុម PSG ... Read More »

Real Madrid ឡើងវគ្គ១៦ក្រុមលើកទី២៥ជាប់ៗគ្នា ក្រោយបំបាក់ Sheriff ៣ទល់០

ក្រុមអធិរាជស Real Madrid បាន​ឈាន​ដល់​វគ្គ១៦ក្រុមក្របខ័ណ្ឌChampions League ជា​លើក​ទី២៥ជាប់ៗ​គ្នា​ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​ស្រួល​ទៅលើក្រុមម្ចាស់ផ្ទះ Sheriff Tiraspol ក្នុងកីឡដ្ឋានMoldova។ ការប្រកួតរវាងគូទាំង២នេះក្រុមភ្ញៀវ Real Madrid មានប្រៀបជាងក្រុមម្ចាស់ផ្ទះ ដោយបានគ្រប់គ្រងបាល់បានច្រើនជាង។ ក្នុងការប្រកួតតង់ទី១ ... Read More »

ជនភៀសខ្លួន៣១នាក់ស្លាប់ពេលព្យាយាមភៀសខ្លួនពីប្រទេសបារាំងទៅកាន់អង់គ្លេស

ប្រទេសបារាំង ៖ មន្ត្រីបារាំងបានឱ្យដឹងនៅថ្ងៃទី២៤ខែវិច្ឆិកាថា មានជនភៀសខ្លួន៣១នាក់ស្លាប់ ពេលទូករបស់ពួកគេលិចនៅតំបន់សមុទ្រជិតកំពង់ផែ Calais ក្នុងពេលព្យាយាមភៀសខ្លួនចេញពីប្រទេសបារាំងទៅកាន់ប្រទេសអង់គ្លេស។ មន្ត្រីបារាំងបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម ឧទ្ធម្ភាគចក្រនិងក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ហើយបានជួយស្រង់មនុស្សជាច្រើនពីក្នុងទឹក ក៏ដូចជាសាកសព។ ប៉ូលិសបារាំងបានបញ្ជាក់ថា មានមនុស្ស ៥០នាក់ជិះទូកភៀសខ្លួនពីតំបន់ ... Read More »

Man Utd ទាក់ទងលោក Ernesto Valverde ជុំវិញតួនាទីជាអ្នកចាត់ការបណ្តោះអាសន្ន

ក្លិបបិសាក្រហម Manchester United បានទាក់ទងអតីតគ្រូបង្វឹក Barcelona លោក Ernesto Valverde អំពីតួនាទីជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិបនេះ ក្រោយពីក្លិបនេះបានបញ្ចប់តួនាទីគ្រូបង្វឹកចាស់លោក Ole Gunnar Solskjaer ។ លោក ... Read More »

WHO ៖ មានពលរដ្ឋអឺរ៉ុបតែ ៥៤%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ចំនួនពីរដូស

WHO៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា អឺរ៉ុបកំពុងតែដើរថយក្រោយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងនោះហើយអាចធ្វើឱ្យអ្នកស្លាប់នៅក្នុងតំបន់នេះកើនឡើងខ្ពស់។ អគ្គនាយក WHO ប្រចាំនៅតំបន់អឺរ៉ុបលោក Robb Butler បានលើកឡើងថា មានពលរដ្ឋទើបតែ៥៤%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋ១ពាន់លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ។ ទាំងនោះបានបង្កផលលំបាកយ៉ាងខ្លាំងដល់រដ្ឋាភិបាលបណ្តាប្រទេសអឺរ៉ុបក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩»។ ... Read More »

មានវ៉ាក់សាំងជាង១១២,៩លានដូសហើយបានចាក់ជូនពលរដ្ឋនៅវៀតណាម

ប្រទេសវៀតណាម៖ សរុបវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនៅក្នុងប្រទេសវៀតណាម មកទល់ពេលនេះមានរហូតដល់ទៅ១១២,៩៤លានដូសហើយ។ ក្នុងនោះអ្នកដែលចាក់បានមួយដូសមាន៦៧,៨លាននាក់ និងពីរដូសមានជាង ៤៥លានដូស ។ នៅក្នុងថ្ងៃទី២៣ខែវិច្ឆិកា វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង២លានដូសក្នុងមួយថ្ងៃ ដែលជាចំនួនយ៉ាងច្រើន។ ប៉ុន្តែករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមវិញបែរជាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅល្ងាចថ្ងៃទី២៤ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន១១,៨១១ករណីបន្ថែមទៀត ... Read More »

សិង្ហបុរី និងម៉ាឡេស៊ី នឹងបើកព្រំដែនគោកសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់

នៅថ្ងៃទី២៤ខែវិច្ឆិកា សិង្ហបុរីនិងម៉ាឡេស៊ី បានប្រកាសថា នៅសប្តាហ៍ខាងមុខនឹងបើកផ្លូវគោកសម្រាប់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដោយអនុញ្ញាតឱ្យអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ឆ្លងដែនដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ គម្រោង នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ២៩ខែវិច្ឆិកាខាងមុខ។ ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់ថា វិស័យទេសចរណ៍តាមផ្លូវគោកនឹងអនុវត្តទៅលើពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយអនុញ្ញាតឱ្យទៅសួរសុខទុក្ខ ទៅលេងសាច់ញាតិបានផងដែរ ។ ... Read More »

ស៊ុយអែតមាននាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ

នៅថ្ងៃទី២៤ខែវិច្ឆិកា សភាស៊ុយអែតបានបោះឆ្នោតទទួលស្គាល់មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យលោកស្រី Magdalena Andersson ធ្វើជានាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។ លោកស្រី Anderson ទទួលបានសំឡេងគាំទ្រ១១៧សំឡេង ប្រឆាំង ១៧៤សំឡេង និងអនុបវាទ៥៧សំឡេង។ តាមច្បាប់នៃការបោះឆ្នោតនៅសភាស៊ុយអែត បេក្ខភាពនាយករដ្ឋមន្ត្រីមិនចាំបាច់ត្រូវការសំឡេងភាគច្រើនគាំទ្រនោះឡើយ ឱ្យតែមិនមានអ្នកប្រឆាំងច្រើនលើសលប់ ។ ... Read More »

រដ្ឋមន្ត្រីប្រទេសស៊ូដង់១២រូបលាលែងចេញពីតំណែងដើម្បីប្រឆាំងកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីនិងយោធា

ប្រទេសស៊ូដង់៖ រដ្ឋមន្ត្រី១២រូបរបស់ស៊ូដង់បានលាលែងចេញពីតំណែង ដើម្បីប្រឆាំងកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រី Hamdok ជាមួយនឹងកម្លាំងយោធា ។ ក្នុងចំណោមរដ្ឋមន្ត្រីដែលលាលែងចេញពីតំណែងក៏មានរដ្ឋមន្ត្រីការបរទេសផងដែរ។ កិច្ចព្រមព្រៀងមាន១៤ចំណុចរវាងនាយករដ្ឋមន្ត្រី Abdalla Hamdok នឹងថ្នាក់ដឹកនាំយោធាដែលបានធ្វើរដ្ឋប្រហារ ដឹកនាំដោយឧត្តមសេនីយ៍ Abdel Fattah al-Burhan ... Read More »

ទីក្រុងមួយនៅអាមេរិកអនុម័តច្បាប់ដាក់គុកនិងពិន័យជាប្រាក់បើមិនពាក់ម៉ាស់នៅទីសាធារណៈ

សហរដ្ឋអាមេរិក៖ មន្ត្រីទីក្រុង Santa Cruz ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកបានអនុម័តច្បាប់យ៉ាងតឹងតែង ដោយពលរដ្ឋនៅក្នុងទីក្រុងនេះគឺត្រូវតែពាក់ម៉ាស់ជាប្រចាំទាំងនៅក្នុងទីសាធារណៈកន្លែងធ្វើការ ហើយបើមិនពាក់ម៉ាស់ទេអាចត្រូវជាប់គុកឬពិន័យជាប្រាក់។ ការអនុម័តច្បាប់ខាងលើនេះគឺ ក្រោយពេលមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងទីក្រុង Santa Cruz ។ ពលរដ្ឋដែលចាក់វ៉ាក់សំាងគ្រប់ចំនួនហើយក្តីក៏ត្រូវតែពាក់ម៉ាស់ផងដែរពេលចេញពីផ្ទះ។ ... Read More »

Barcelona បានត្រឹមស្មើ Benfica ក្នុងទឹកដីខ្លួនឯង ត្រូវការឈ្នះចាំបាច់នៅប្រកួតក្រោយដើម្បីឡើងវគ្គ១៦ក្រុម ក្របខ័ណ្ឌ Champions League

ក្រុម Benfica បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ Barcelona ទទួលលទ្ធផលស្មើគ្នា០ទល់០ក្នុងការប្រកួត Champions League នៅកីឡដ្ឋាន Camp Nou កាលពីយប់ថ្ងៃអង្គារ ដែលមានន័យថា ក្រុមទី២ដែលត្រូវឡើងទៅវគ្គ១៦ក្នុងពូល E តាមពីក្រោយក្រុម ... Read More »

ក្រុមតាលីបង់ហាមស្ត្រីចូលរួមកម្មវិធីដែលសម្តែង

រដ្ឋាភិបាលតាលីបង់ បានចេញច្បាប់ហាមប្រាមដល់ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះមានទាំងការសម្តែងភាពយន្តគឺមិនអនុញ្ញាតឲ្យមានស្ត្រីចូលរួមនោះឡើយ។ ចំណែកស្ត្រីនៅក្នុងប្រទេសនេះគឺត្រូវតែពាក់ស្បៃគ្របក្បាលមុខ ដូចដើម។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា ក្រសួងសីលធម៌ បានចេញច្បាប់៩ យ៉ាង ក្នុងនោះផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវដើរផ្ទុយពីគោលការណ៍នោះឡើយ។ សកម្មភាពខាងលើ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិពីការរំលោភសិទ្ធិស្ត្រី ខុសពីអ្វីដែលក្រុមតាលីបង់បានសន្យា។ បើទោះបីក្រុមតាលីបង់បានខិតខំដើម្បីធានាដោយបើកជំហរលើលិទ្ធិស្ត្រី ... Read More »

បិសាចក្រហម Manchester United ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League ក្រោយយកឈ្នះម្ចាស់ផ្ទះ Villarreal

គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United លោក Michael Carrick បានផ្ញើជ័យជម្នះដែលឈ្នះលើក្រុម Villarreal ទៅកាន់អតីតអ្នកចាត់ការលោក Ole Gunnar Solskjaer ខណៈដែលក្រុមនេះបានកក់កន្លែងរបស់ពួកគេក្នុងការប្រកួត Champions League ... Read More »

FIFA បញ្ចប់ការត្រួតពិនិត្យទីកន្លែងប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ដែលមានប្រទេសចំនួន៣ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ

FIFA ដែលជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បានបញ្ចប់ការចូលមើលកន្លែងដែលមានសក្តានុពលសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដែលត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក កាលពីថ្ងៃអង្គារដោយបាននិយាយថា ការសម្រេចចិត្តលើទីក្រុងនានាអាចត្រូវបានរំពឹងទុកនៅក្នុងខែមេសា។ បន្ទាប់ពីដំណើរត្រួតពិនិត្យទីក្រុងចំនួន២២ និងទីកន្លែងចំនួន២៣គណៈប្រតិភូ FIFA នឹងដាក់របាយការណ៍មួយដែលប្រទេសម្ចាស់ផ្ទះនឹងត្រូវបានជ្រើសរើសចំនួន១៦ទីតាំង បើទោះបីជាប្រធានការប្រកួត និងព្រឹត្តិការណ៍របស់ FIFA ... Read More »

Danilo របស់ Juventus ត្រូវអវត្តមានរយៈពេល៨សប្តាហ៍ដោយសាររបួសភ្លៅ

ក្លិបសេះបង្កង់ Juventus នៅលីគកំពូលអុីតាលីបានប្រកាសថា ខ្សែការពាររបស់ក្រុម Juventus កីឡាករ Danilo នឹងខកខានការប្រកួតសំខាន់ៗក្នុងរយៈពេល៨សប្តាហ៍ដោយសារបញ្ហារបួសភ្លៅ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតទាំងអស់លើកលែងតែ៣ប្រកួតរបស់ Juventus នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែត្រូវបានបង្ខំឱ្យសម្រាកដោយរបួសអំឡុងពេលប្រកួតឈ្នះ ២-០ នៅ Serie A ... Read More »

វៀតណាម ៖ ការចាក់វ៉ាក់សាំងឈរលំដាប់ទីពីរនៅតំបន់អាស៊ាន តែករណីឆ្លងបានកើនឡើងខ្ពស់

ប្រទេសវៀតណាម៖ វៀតណាមបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយនៅថ្ងៃទី២២ខែវិច្ឆិកាបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង២លានដូសក្នុងមួយថ្ងៃ។ សរុបវ៉ាក់សាំងដែលបានចាក់នៅក្នុងប្រទេសវៀតណាម មានជាង១១០,៩ លានដូសហើយ ក្នុងនោះអ្នកចាក់មួយដូសមានជាង ៦៧,៣លាននាក់ និងចាក់គ្រប់ចំនួនពីរដូសមានជាង ៤៣,៥លាននាក់។ ប៉ុន្តែបើទោះបីមានការចាក់វ៉ាក់សាំងបានច្រើនហើយក្តី តែករណីឆ្លងបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គឺរហូតដល់ជាង ១,១ម៉ឺននាក់ ក្នុងរយៈពេល ... Read More »

ប្រទេសឡាវ ចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យបាន៦៤,៥%ហើយ

ប្រទេសឡាវ៖ ក្រសួងសុខាភិបាលឡាវ បានប្រកាសថា មកទល់ពេលនេះមានពលរដ្ឋពេញវ័យ៦៤,៥%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នេះជាជំហានវិជ្ជមានមួយសម្រាប់ប្រទេសឡាវបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។ ប្រទេសឡាវបានប្រើប្រាស់វ៉ាក់សាំង៦ប្រភេទចាក់ជូនពលរដ្ឋ ក្នុងនោះមានវ៉ាក់សាំង Sputnik V វ៉ាក់សាំង ស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាហ្សេណេកា Johnson&Johnson ... Read More »

ប្រធានាធិបតីបៃឌិន មានគម្រោងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤

សហរដ្ឋអាមេរិក៖ លេខាសេតវិមាន លោកស្រី Jen Psaki នៅថ្ងៃទី២២ខែវិច្ឆិកា(ពេលវេលានៅអាមេរិក) បានប្រកាសថា ប្រធានាធិបតីបៃឌិន មានគម្រោងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤បន្តទៀត។ តាមការប្រកាសរបស់លោកស្រីPsaki ប្រធានាធិបតីអាមេរិក ចូ បៃឌិន គឺជាប្រធានាធិបតីមានវ័យចំណាស់ជាងគេបំផុតក្នុងចំណោមប្រធានាធិបតី ហើយបើលោកជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនាឆ្នាំ២០២៤ ... Read More »