ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លោកត្រាំបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលអ៊ុយក្រែនមិនយោគយល់រុស្ស៊ី

អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានលើកឡើងថា គួរណាស់តែអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីពូទីន គឺយល់ព្រមបោះបង់ទឹកដីតំបន់គ្រីមៀ យល់ព្រមមិនចូលជាសមាជិកណាតូ …ទាំងនោះអាចបញ្ចៀសរាល់ការវាយប្រហារដោយយោធាពីរុស្ស៊ីទៅលើអ៊ុយក្រែន។ មានប្រសាសន៍នៅក្នុងកម្មវិធី podcast នាពេលថ្មីៗនេះ អតីតប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនក្រោយពេលប្រធានាធិបតីអ៊ុយក្រែន ថតរូបដាក់នៅលើទស្សនាវដ្តី ... Read More »

ប្រធានាធិបតីពូទីនប្រកាសមិនទទួលយកបានឡើយពីការបំផ្ទុះសង្គ្រាមបរមាណូ

ក្នុងនាមជាប្រទេសសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ រុស្ស៊ីនឹងអនុវត្តតាមស្មារតីនិងច្បាប់របស់អង្គការសហប្រជាជាតិ(NPT)។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យមានសង្គ្រាមបរមាណូកើតឡើងនោះឡើយ។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «មិនមានអ្នកឈ្នះក្នុងសង្គ្រាមបរមាណូនោះឡើយ ហើយសង្គ្រាមនេះមិនអនុញ្ញាតឱ្យផ្ទុះឡើងជាដាច់ខាត»។ រុស្ស៊ីគាំទ្រសន្តិសុខតម្លាភាព និងមិនកាត់ផ្តាច់ជាមួយបណ្តាប្រទេសជាសមាជិកសហគមន៍អន្តរជាតិឡើយ។ ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ទៀតថា បណ្តាប្រទេសទាំងឡាយត្រូវតែគោរពតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ។ ប៉ុន្តែលោកពូទីនបញ្ជាក់ថា ប្រទេសទាំងអស់ មានសិទ្ធិក្នុងការអភិវឌ្ឍកម្មវិធីបរមាណូដើម្បីសន្តិភាព ដោយមិនមានលក្ខខណ្ឌណាមួយផ្សេងទៀតឡើយ ... Read More »

អាស៊ីមានករណីស្លាប់ដោយជំងឺអុតស្វាជាលើកដំបូង

ករណីស្លាប់ដំបូងបង្អស់ដោយជំងឺអុតស្វានៅក្នុងតំបន់អាស៊ីគឺបានកើតឡើងទៅលើបុរសវ័យ២២ឆ្នាំជនជាតិឥណ្ឌា ក្រោយធ្វើតេស្តរកឃើញមានជំងឺអុតស្វា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសអារ៉ាប់រួមវិញ។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់ការប្រកាសរបស់មន្ត្រីសុខាភិបាលក្នុងរដ្ឋ Kerela ដែល បានឱ្យដឹងថា អ្នកជំងឺបានស្លាប់នៅថ្ងៃទី៣០ខែកក្កដា ។ ចំណែកអ្នកប៉ះពាល់ផ្ទាល់អាយុ២១ឆ្នាំ ក៏ត្រូវបានធ្វើចត្តាឡីស័កដែរ ។ បុរសដែលស្លាប់ដោយជំងឺអុតស្វា ... Read More »

បញ្ជូនយន្តហោះចម្បាំងចូលតំបន់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ក្នុងពេលប្រធានរដ្ឋសភាអាមេរិកគ្រោងទៅកាន់តៃវ៉ាន់

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះទៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលមានសេចក្ដីរាយការណ៍កាន់តែច្រើនថាប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ត្រូវបានរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។ យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្វែលទៅក្បែរតំបន់ ... Read More »

FA ស៊ើបអង្កេតបន្ទាប់ពីមានផ្ទុះឆេះក្នុងអំឡុងពេលប្រកួតពានរង្វាន់Community Shield

សមាគមបាល់ទាត់អង់គ្លេស (FA) បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីមានអណ្តាតភ្លើងត្រូវបានចេះចេញអំឡុងពេលក្រុម Liverpool ឈ្នះ Manchester City ៣–១ ក្នុងការប្រកួតពានរង្វាន់ Community Shield កាលពីថ្ងៃសៅរ៍កន្លងទៅ។ គ្រាប់បាល់ស៊ុតបញ្ចូលទីពី Trent ... Read More »

វេជ្ជបណ្ឌិតផ្នែកវះកាត់ក្លាយជាមេដឹកនាំភេរវកម្មអាល់កៃដា ពេលនេះត្រូវអាមេរិកសម្លាប់ទៀតហើយ

ក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ាបានសម្លាប់មេដឹកនាំភេរវកម្ម អាល់កៃដា លោកអូសាម៉ា ប៊ីនឡាដិន ។ នៅពេលនេះ លោកចូ បៃឌិន ក៏បានបន្តសម្លាប់មេដឹកនាំភេរវកម្មអាល់កៃដាផងដែរ គឺលោក Al-Zawahiri ដែលបន្តតំណែងពីប៊ីនឡាដិន ។ កម្លាំងទាហានអាមេរិកកាលពីថ្ងៃទី៣១ខែកក្កដា បានវាយប្រហារតាមដែនអាកាសសម្លាប់មេដឹកនាំភេរវកម្មអាល់កៃដា ... Read More »

មានមនុស្សជាច្រើនរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារក្នុងរដ្ឋធានីវ៉ាស៊ីនតោន

មន្ត្រីអាមេរិកបានឱ្យដឹងថា មានករណីបាញ់ប្រហារនៅថ្ងៃទី ១ខែសីហា(ពេលវេលាអាមេរិក) ក្នុងតំបន់ភាគខាងជើងរដ្ឋធានីវ៉ាស៊ីនតោន មិនឆ្ងាយប៉ុន្មានពីវិមានកាពីតូល។ អ្នកនាំពាក្យកម្លាំងជួយសង្គ្រោះទីក្រុងវ៉ាស៊ីនតោនលោក Vito Maggiolo បានឱ្យដឹងថា ករណីបាញ់ប្រហារកើតឡើងនៅវេលាម៉ោង ២០និង៣០នាទីថ្ងៃទី១ខែសីហា (ត្រូវនឹងម៉ោង ៨និង៣០នាទីម៉ោងនៅកម្ពុជា ថ្ងៃទី២ខែសីហា) បណ្តាលឱ្យមនុស្សមួយចំនួនរងរបួស។ ... Read More »

សហព័ន្ធបាល់ទាត់ប្រទេសឈីលីប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តរបស់ FIFA លើកីឡាករអេក្វាឌ័រ

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសឈីលី (ANFP) បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តរបស់ FIFA ក្នុងការច្រានចោលពាក្យបណ្តឹងរបស់ពួកគេដែលថា អេក្វាឌ័របានដាក់កីឡាករមិនមានសិទ្ធិក្នុងអំឡុងពេលយុទ្ធនាការជម្រុះ World Cup។ ការសម្រេចចិត្តរបស់ FIFA កាលពីថ្ងៃទី១០ ខែមិថុនាមានន័យថា អេក្វាឌ័រត្រូវបានជម្រះឱ្យលេង World Cupក្នុងខែវិច្ឆិកានៅប្រទេសកាតា ... Read More »

ការប្រកួតជម្រុះ Africa Cup of Nations ត្រូវពន្យារពេលដោយសារមានការរៀបចំការប្រកួតបាល់ទាត់ពិភពលោក

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិកបានប្រកាសកាលពីថ្ងៃចន្ទថា ការប្រកួតជម្រុះជុំបន្ទាប់នៃពានរង្វាន់ Africa Cup of Nations ក្នុងខែកញ្ញាត្រូវបានពន្យារពេល ដើម្បីអនុញ្ញាតឱ្យក្រុមដែលជាប់កាតព្វកិច្ចក្នុងការប្រកួត World Cup ចំនួន៥របស់ទ្វីប មានឱកាសសម្រាប់ការប្រកួតត្រៀមល្អប្រសើរជាងមុន មុនពេលការប្រកួតនៅប្រទេសកាតា។ ការពន្យារពេលនេះត្រូវបានបិទអស់រយៈពេលជាច្រើនសប្តាហ៍ ជាពិសេសបន្ទាប់ពីកាលបរិច្ឆេទសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ... Read More »

នាវាដឹកស្បៀងអាហារអ៊ុយក្រែនចាកចេញពីកំពង់ផែ Odessa

រដ្ឋមន្ត្រីការពារជាតិប្រទេសតួកគី បានឱ្យដឹងថា នេះជាលើកទីមួយ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក ដែលនាវាដឹកស្បៀងអាហាររបស់អ៊ុយក្រែនបានចាកចេញពីកំពង់ផែ Odessa ឆ្ពោះទៅកាន់ប្រទេសតួកគី។ ក្រសួងការពារជាតិតួកគី បានអះអាងថា កប៉ាល់ឈ្មោះ រ៉ាហ្សូនី (Razoni) មានដោតទង់ជាតិប្រទេសសៀរ៉ាឡេអូន (Sierra Leone) ... Read More »

អ៊ុយក្រែនប្រកាសថាបានបំផ្លាញឃ្លាំងគ្រាប់របស់រុស្ស៊ីនៅអ៊ុយក្រែនអស់១៩កន្លែង

កម្លាំងទាហានអ៊ុយក្រែន បានប្រកាសថា បានកម្ទេចខ្លាំងគ្រាប់រុស្ស៊ីរហូតដល់១៩កន្លែងនៅក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន ។ ក្នុងពេលនេះរដ្ឋាភិបាលទីក្រុងកៀវ កំពុងតែត្រៀមលក្ខណៈវាយប្រហារនៅតំបន់ Khersonទៀត។ នៅថ្ងៃទី១ខែសីហា បានដកស្រង់ការប្រកាសរបស់ទីបញ្ជាការប្រចាំសមរភូមិខាងត្បូងរបស់កម្លាំងទាហានអ៊ុយក្រែនដែលបានបញ្ជាក់ថា ទើបតែបានបំផ្លាញឃ្លាំងគ្រាប់ចំនួន៤កន្លែងរបស់ទាហានរុស្ស៊ីនៅភាគខាងត្បូង ។ នៅពេលកន្លងមក ទាហានអ៊ុយក្រែនក៏បានបំផ្លាញឃ្លាំងគ្រាប់របស់រុស្ស៊ីចំនួន១៥កន្លែងផងដែរ និងស្ពានមួយចំនួនដូចជាស្ពាន Antonovskiy ... Read More »

លោកខាងលិចបន្ថយការរឹតត្បិតទិញថាមពលពីរុស្ស៊ី

រដ្ឋាភិបាលបណ្តាប្រទេសអឺរ៉ុប បានសម្រេចបន្ថយការរឹតត្បិតក្នុងវិស័យពាណិជ្ជកម្មប្រេងជាមួយរុស្ស៊ី ក្នុងនោះផ្អាកគម្រោងដកទីក្រុងមូស្គូចេញពីទីផ្សារធានារ៉ាប់រង Lloyd’s និងអនុញ្ញាតឱ្យនាវាដឹកទំនិញអន្តរជាតិបន្តសកម្មភាពក្នុងពេលមានក្តីបារម្ភស្តីពីតម្លៃប្រេងឆៅកើនឡើងខ្ពស់ ។ សហគមន៍អឺរ៉ុបបានប្រកាសច្បាប់ហាមប្រាមនៅលើពិភពលោក មិនឱ្យផ្តល់ការធានារ៉ាប់រងដល់បណ្តានាវាដឹកទំនិញរបស់រុស្ស៊ី កាលពីពីរខែមុន ដោយសង្ឃឹមថារដ្ឋាភិបាលអង់គ្លេសនឹងចូលរួមសកម្មភាពនោះ ។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសមិនបានចូលរួមនោះឡើយដើម្បីធ្វើឱ្យការដាក់ទណ្ឌកម្មមានប្រសិទ្ធភាពកាន់តែខ្ពស់។ ទីក្រុងឡុងដុងប្រទេសអង់គ្លេស គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំវិស័យធានារ៉ាប់រងដែនសមុទ្រ ។ ... Read More »

Neymar រកបាន២គ្រាប់ជួយ PSG លើកពាន Super Cup

ខ្សែប្រយុទ្ធ Neymar របស់ក្រុម Paris St Germain ស៊ុតបញ្ចូលទីបាន២គ្រាប់ជាមួយកីឡាករ Lionel Messi និង Sergio Ramos រួមចំណែកម្នាក់១គ្រាប់ទៀត ខណៈដែលពួកគេបានយកឈ្នះក្នុងលទ្ធផល៤-០ លើក្រុម ... Read More »

ការប្រកួតរវាង Jake Paul នឹង Hasim Rahman Jr ត្រូវបានលុបចោលដោយសារតែបញ្ហាទម្ងន់

ក្រុមផ្សព្វផ្សាយរបស់កីឡាករប្រដាល់ Jake Paul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកួតប្រដាល់របស់ Jake Paul នៅ Madison Square Garden នៅសប្តាហ៍ក្រោយត្រូវបានលុបចោលដោយសារតែបញ្ហាទម្ងន់ជាមួយនឹងគូប្រជែងរបស់គាត់ Hasim Rahman Jr ... Read More »

Man Utd ​គ្រោង​​ផ្តល់​ជូន​ចុងក្រោយ​ដល់​ Frenkie de Jong ​ខណៈ​ដែល​ការពិភាក្សា​​បាន​គ្រោង​ទុក​

ក្លិបបិសាចក្រហម Manchester United កំពុងរៀបចំផែនការចុងក្រោយមួយដើម្បីបញ្ចុះបញ្ចូល Frenkie de Jong ថា ក្លិបគឺជាកន្លែងសម្រាប់រដូវកាលក្រោយ បើទោះបីជាខ្សែបម្រើ Barcelona រូបនេះមានការស្ទាក់ស្ទើរក៏ដោយ។ កីឡាករអន្តរជាតិហូឡង់រូបនេះបានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបបិសាចក្រហមជាយូរមកហើយ ប៉ុន្តែបានបង្ហាញសញ្ញាតិចតួចបំផុតនៃការចង់ជួបជុំជាមួយអតីតគ្រូបង្វឹក Ajaxលោក ... Read More »

ចិនប្រារព្ធខួបលើកទី៩៥ នៃទិវាកងទ័ពជាមួយនឹងការបង្ហាញអាវុធទំនើបៗជាច្រើន

កម្លាំងទាហានរំដោះប្រជាជនចិន (PLA) បានតស៊ូពុះពាររាល់គ្រប់ឧបសគ្គក្នុងគោលដៅក្លាយទៅជាកម្លាំងទាហានដ៏ទំនើបលំដាប់ពិភពលោក អាចបំពេញតម្រូវការការពារសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិនបានយ៉ាងល្អប្រសើរ។ កិច្ចការនេះត្រូវបានប្រគល់ឱ្យដោយប្រធានាធិបតីចិន Xi Jinping និងក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានពាំនាំនូវការដឹងគុណរបស់មេដឹកនាំចិនចំពោះទាហាន ... Read More »

ការបង្ហាញសមត្ថភាពកីឡាករចំណូលថ្មី Darwin Nunez និង ErlingHaaland ក្នុងពាន Community Shield មុនរដូវកាលថ្មី​

ការប្រកួតបើករដូវកាល Community Shield រវាងក្រុម Liverpool និង Manchester City ត្រូវបានចាត់ទុកថា ជាសមរភូមិប្រយុទ្ធរបស់ខ្សែប្រយុទ្ធថ្មី២រូប ហើយមិនមានការងឿងឆ្ងល់ថា អ្នកណាដែលបង្ហាញខ្លួនបានល្អក្នុងក្រុមកំពូលទាំង២។ អ្នកគាំទ្រក្រុមហង្សក្រហមបានរីករាយជាមួយកីឡាករចំណូលថ្មី Darwin Nunez ... Read More »

បាញ់ប្រហាររបួស៧នាក់នៅទីក្រុង Orlando សហរដ្ឋអាមេរិក

យ៉ាងហោចណាស់ក៏មានមនុស្ស ៧នាក់ដែរបានរងរបួសនៅក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក នាយប់ថ្ងៃទី៣១ខែកក្កដា (ពេលវេលាអាមេរិក)។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ស្នងការប៉ូលិសទីក្រុង Orlando លោក Eric Smith បានបញ្ជាក់ថា ... Read More »

OPEC លើកឡើងពីតួនាទីយ៉ាងសំខាន់របស់រុស្ស៊ី នៅក្នុងអង្គការនេះ

នៅថ្ងៃទី៣១ខែកក្កដា អគ្គលេខាធិការអង្គការ(OPEC) លោក Haitham al-Ghais បានលើកឡើងពីតួនាទីយ៉ាងសំខាន់ របស់រុស្ស៊ីនៅក្នុងអង្គការ OPEC និងបណ្តាប្រទេសដៃគូ OPEC+។ ឆ្លើយតបទៅនឹងបទសម្ភាសន៍លើសារព័ត៌មាន Alrai លោក Haitham al-Ghais ... Read More »

មីយ៉ាន់ម៉ាសម្រេចពន្យារពលស្ថានភាពអាសន្នបន្ថែម៦ខែទៀត

នៅថ្ងៃទី៣១ខែកក្កដា គណៈកម្មការការពារជាតិនិងសន្តិសុខ មីយ៉ាន់ម៉ា បានសម្រេច បន្តស្ថានភាពអាសន្ននៅក្នុងប្រទេសរយៈពេល៦ខែទៀត ដើម្បីជាការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ។ តាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ របស់ប្រទេសមីយ៉ាន់ម៉ាបានកំណត់ថា ស្ថានភាពអាសន្នក្នុងប្រទេសមិនអាចអនុវត្តលើសពីពីរឆ្នាំនោះឡើយ ។ ការប្រកាសអាសន្នទូទាំងប្រទេសលើកដំបូងអូសបន្លាយរយៈពេល១ឆ្នាំ ហើយបន្តពន្យារពេលពីរលើកកន្លងមក ដោយមួយលើកៗមាន៦ខែ។ សារព័ត៌មាន Reuters ... Read More »

ក្រុមបាតុករអុីរ៉ាក់ដណ្តើមគ្រប់គ្រង អគាររដ្ឋសភា, បាតុករ១២៥នាក់រងរបួស

ក្រុមបាតុករបានប៉ះទង្គិចគ្នា ជាមួយកម្លាំងសន្តិសុខក្រោយពេលក្រុមបាតុករនាំគ្នាចូលក្នុងតំបន់បៃតង ក្នុងទីក្រុងបាដាដ ប្រទេសអុីរ៉ាក់។ ក្រុមបាតុករក៏បានដណ្តើមគ្រប់គ្រងអគាររដ្ឋសភាផងដែរ។ នៅថ្ងៃទី៣០ខែកក្កដា ក្រុមបាតុកររាប់ពាន់នាក់ដែលគាំទ្រសាស្ត្រាចារ្យ ដែលមានឥទ្ធិពលក្នុងសង្គម Mutada al-Sadr ។ ក្រុមបាតុករបានសម្រុកចូលតំបន់បៃតងដែលជាទីកន្លែងយាមល្បាតយ៉ាងតឹងតែងបំផុត បើទោះបីមានការប្រើកម្លាំងបង្ក្រាប និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ឬរថយន្តបាញ់ទឹកក៏ដោយ ... Read More »

ក្រសួងការបរទេសរុស្ស៊ីបដិសេធចាត់ទុករុស្ស៊ីជាប្រទេសគាំទ្រភេរវកម្ម

ព្រឹទ្ធសភាអាមេរិកគាំទ្រការចាត់ទុកប្រទេសរុស្ស៊ីជាប្រទេសគាំទ្រភេរវកម្ម។ ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសភាអ៊ុយក្រែនក៏មានបំណងចាត់ទុករុស្ស៊ីជាប្រទេសគាំទ្រភេរវកម្មដែរ ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានច្រានចោលគម្រោងខាងលើ។ ... Read More »

ព្រះអង្គម្ចាស់ Charles រងការចោទប្រកាន់ទទួលប្រាក់ពីគ្រួសារអូស្មា ប៊ីនឡាដិន

ព្រះអង្គម្ចាស់ Charles របស់អង់គ្លេសទទួលប្រាក់១លានផោនពីលោក Bakr និង Shafiq bin Laden ដែលជាបងប្អូនឱពុកតែមួយម្តាយទីទៃជាមួយអតីតមេដឹកនាំភេរវកម្មពិភពលោក អូស្មាប៊ីន ឡាដិន។ សារព័ត៌មាន Sunday Times នៅថ្ងៃទី៣០ខែកក្កដាបានផ្សាយថា ... Read More »

អាយុជាមធ្យមរបស់ពលរដ្ឋជប៉ុន បានថយចុះជាលើកដំបូងក្រោយរយៈពេល១ទសវត្សរ៍

តាមតួលេខរបស់ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា អាយុជាមធ្យមរបស់ជនជាតិជប៉ុនក្នុងឆ្នាំ២០២១បានថយចុះជាលើកដំបូង ក្រោយរយៈពេល១០ ។ ការថយចុះនេះគឺដោយសារតែកត្តាជាច្រើន ក្នុងនោះមានករណីឆ្លងរាលដាលកូវីដ-១៩ជាដើម ។ ជាក់ស្តែងអាយុជាមធ្យមរបស់ស្ត្រីនៅក្នុងឆ្នាំ២០២១ គឺ ៨៧,៥៧ឆ្នាំ ថយចុះ០,១៤ឆ្នាំ បើប្រៀបធៀបនឹងឆ្នាំមុន ។ ចំណែកអាយុជាមធ្យមរបស់បុរសវិញគឺ ៨១,៤៧ឆ្នាំ ... Read More »

ប្រធានាធិបតីអ៊ុយក្រែនបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីតំបន់ Donetsk

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាថ្ងៃទី៣១ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានបញ្ជាក់ថា មានមនុស្សរាប់រយនាក់រស់នៅក្នុងតំបន់សមរភូមិ Donbass រួមទាំងក្នុងតំបន់ Donetsk និង Lugansk ដែលចាំបាច់ត្រូវតែជម្លៀសខ្លួនចេញពីទីតាំងខាងលើ ។ សារព័ត៌មាន ... Read More »

ព្យុះទ្រង់ទ្រាយធំបំផ្លាញឧទ្ធម្ភាគចក្រទាហានជើងទឹកអាមេរិក១០គ្រឿង

សារព័ត៌មាន USNI News បានផ្សាយថា មានឧទ្ធម្ភាគចក្រ១០គ្រឿងរបស់កម្លាំងទាហានជើងទឹកអាមេរិករងការខូចខាតយ៉ាងខ្លាំងដោយព្យុះទ្រង់ទ្រាយធំវាយប្រហារចំទីតាំង ទាហានជើងទឹក Norfolk រដ្ឋ Virginia ។ លោក Rob Myers មេបញ្ជាការកងទ័ពជើងទឹកអាមេរិកបានលើកឡើងថា ពេលនេះកម្លាំងទាហានកំពុងវាយតម្លៃពីការខូចខាត ... Read More »

អាជ្ញាកណ្តាលលោកស្រី Monzul ជនជាតិអ៊ុយក្រែននឹងធ្វើជាអាជ្ញាកណ្តាលយូរ៉ូស្ត្រីក្នុងវគ្គផ្តាច់ព្រ័ត្រ

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសកាលពីថ្ងៃសៅរ៍ ទី៣០ខែកក្កដាថា អាជ្ញាកណ្តាលសញ្ជាតិអ៊ុយក្រែនលោកស្រី KaterynaMonzul ត្រូវបានតែងតាំងឱ្យធ្វើជាប្រធានការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូស្ត្រីនៅថ្ងៃអាទិត្យរវាងអង់គ្លេស និងអាល្លឺម៉ង់នៅកីឡដ្ឋាន Wembley ។ លោកស្រី Monzul វ័យ៤១ឆ្នាំរូបនេះបានធ្វើជាអាជ្ញាកណ្តាលអន្តរជាតិតាំងពីឆ្នាំ២០០៤ ហើយបានចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកស្ត្រីចំនួន៣រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៥ រវាងសហរដ្ឋអាមេរិក ... Read More »

ប្រធានក្លិបចង់ឱ្យ Messi បញ្ចប់អាជីពនៅ Barcelona

ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយថា ក្លិបនឹងព្យាយាមនាំយកម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យកាល Lionel Messi ត្រឡប់ទៅ Camp Nou ... Read More »

រុស្ស៊ីផ្អាកផ្គត់ផ្គង់ឧស្ម័នហ្គាសដល់ ប្រទេសឡាត់វៀ

ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ី នៅថ្ងៃទី៣០ខែកក្កដា បានផ្អាកផ្គត់ផ្គង់ថាមពលជាផ្លូវការដល់ប្រទេសសមាជិកអឺរ៉ុបគឺប្រទេស ឡាត់វៀ(Latvia) ដោយសារតែប្រទេសនេះបានបំពានលក្ខខណ្ឌថាមពល។ សារព័ត៌មាន RT បានដកស្រង់ការប្រកាសរបស់ក្រុមហ៊ុន Gazprom របស់រុស្ស៊ីដែលបានប្រកាសថា «ថ្ងៃនេះ Gazprom បានផ្អាកផ្គត់ផ្គង់ថាមពលហ្គាសដល់ប្រទេសឡាតវៀហើយ ... Read More »

ជាលើកដំបូងក្នុងរយៈពេល៣ខែកន្លងមកកូរ៉េខាងជើងមិនមានករណីគ្រុនក្តៅនោះឡើយ

នៅថ្ងៃទី២៩ ខែកក្កដា កូរ៉េខាងជើងមិនមានករណីកើតជំងឺគ្រុនក្តៅឡើយ ប៉ុន្តែជាលើកដំបូងក្នុងរយៈពេល៣ខែកន្លងមក ប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩លើកដំបូងបំផុតកាលពីខែឧសភាឆ្នាំ២០២២។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី៣០ខែកក្កដា បានប្រកាសថា មិនមានករណីគ្រុនក្តៅ ក្នុងរយៈពេល២៤ម៉ោងកន្លងមក គិតពីយប់ថ្ងៃទី២៩ខែកក្កដាមក។ ចាប់តាំងពីខែមេសាមកទល់ពេលនេះ កូរ៉េខាងជើងមានករណីគ្រុនក្តៅដល់ទៅ៤,៨លាននាក់ ក្នុងនោះ៩៩,៩%បានជាសះស្បើយ ... Read More »