ពិភពលោកកាន់តែមានសង្ឃឹមគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ បានក្នុងពេលឆាប់ៗនេះ ក្រោយពេលក្រុមហ៊ុនឱសថរបស់អាមេរិក និង អាល្លឺម៉ង់ ប្រកាសថាវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពជាង ៩០ភាគរយ ក្រោយធ្វើតេស្តលើកទីបីលើមនុស្ស។ កាលពីថ្ងៃទី៩ខែវិច្ឆិកា ក្រុមហ៊ុនផលិតឱថស Pfizer របស់អាមេរិក និងក្រុមហ៊ុនឱសថBioNTech របស់អាល្លឺម៉ង់បានប្រកាសថា ... Read More »
ព័ត៌មានអន្តរជាតិ
ក្រុមការងាររបស់លោកបៃឌិន ត្រៀមប្តឹងលោកត្រាំដែលយឺតយ៉ាវក្នុងការផ្ទេរអំណាច
អាមេរិក៖ ក្រុមការងារទទួលបន្ទុកផ្ទេរអំណាចរបស់លោក ចូ បៃឌិន គ្រោងដាក់ពាក្យបណ្តឹងទៅស្ថាប័នទទួលបន្ទុកផ្លាស់ប្តូរអំណាច ដោយសារតែ លោកត្រាំ នៅតែមិនព្រមទទួលស្គាល់ថាខ្លួនឯងចាញ់ ហើយត្រូវរៀបចំផ្លាស់ប្តូរអំណាចឲ្យបានឆាប់បំផុត។ ក្រសួងគ្រប់គ្រងសេវាកម្មរួម (GSA) ជាទូទៅនៅពេលដែលបេក្ខភាពទាំងពីររូបបានទទួលស្គាល់ពីលទ្ធផលបោះឆ្នោតរបស់ខ្លួន ហើយ ការផ្ទេអំណាចក៏បានចាប់ផ្តើមបណ្តើរៗដែរ។ ... Read More »
ហុងគ្រីបិទប្រទេសជាលើកទីពីរ ក្រោយមានករណីឆ្លងថ្មីកើនឡើងខ្ពស់
តាមគេហទំព័រ Worldometer នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០បានផ្សាយថា នៅក្នុងប្រទេសហុងគ្រីមានករណីឆ្លងកើនឡើងដល់ទៅ ១១៨.៩១៨ នាក់ ស្លាប់២.៥៩៦នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញមានតែ២៧ពាន់នាក់ប៉ុណ្ណោះ ។ អ្វីដែលចាប់អារម្មណ៍បំផុតគឺក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ថ្មីដល់ទៅជាង៤១០០នាក់។ សារព័ត៌មាន BBC ... Read More »
ព្រះអង្គម្ចាស់ Akishino បានក្លាយជារជ្ជទាយាទ (Crown Prince) ផ្លូវការរបស់ជប៉ុន
អន្តរជាតិ៖ ក្រោយព្រះរាជពិធីមួយនៅទីក្រុងតូក្យូ ព្រះអង្គម្ចាស់ Akishino ក្រោមព្រះនាម Fumihito ដែលជាព្រះអនុជរបស់អធិរាជNaruhito បានក្លាយជារជ្ជទាយាទ (Crown Prince) ផ្លូវការរបស់ជប៉ុន។ ព្រះអង្គ Akishino មានព្រះជន្មតិចជាងអធិរាជ Naruhito ... Read More »
លោក ដូណាល់ ត្រាំ ប្រកាសលក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលក់ឧទ្ធម្ភាគចក្រ ប្រភេទ S76 ក្នុងតម្លៃពី៨០ម៉ឺន ដល់១លានដុល្លារអាមេរិក។ តាមសារព័ត៌មាន Forbes លោកត្រាំប្រកាសលក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ដែលលោកទិញនៅឆ្នាំ ២០១៦ ក្នុងតម្លៃ 875.000 ... Read More »
រុស្ស៊ីបញ្ជូនទាហានជិត ២.០០០ នាក់ទៅកាន់តំបន់ Nagorno-Karabakh រក្សាសន្តិភាព
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៩ខែវិច្ឆិកា បានបញ្ជូនកម្លាំងទាហាន ជិត២.០០០នាក់ទៅកាន់តំបន់ដែលកំពុងតែផ្ទុះសង្គ្រាម Nagorno-Karabakh ដើម្បីរក្សាសន្តិភាព ។ យន្តហោះដឹកជញ្ជូនយោធា ប្រភេទIl-76 បានដឹកកម្លាំងទាហាន ទៅកាន់តំបន់ខាងលើ រួមទាំងរថពាសដែក ៩០ ... Read More »
WHO៖ វ៉ាក់សាំងកូវីដ-១៩ដំបូង សម្រាប់អ្នកងាយរងគ្រោះបំផុតអាចនឹងដាក់ឲ្យប្រើប្រាស់ នៅខែមីនា ឆ្នាំ២០២១ខាងមុខនេះ!
អន្តរជាតិ៖ បើតាមការអះអាងពីលោក ប្រ៊ូស អាលវើដ (Bruce Aylward) មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា វ៉ាក់សាំង COVID-19 អាចត្រូវបានដាក់ឲ្យបណ្តាជនដែលងាយរងគ្រោះបំផុតប្រើប្រាស់ ... Read More »
វៀតណាម៖ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន
អន្តរជាតិ៖ ក្រុមអ្នកជំនាញរុស្ស៊ី មានការជឿជាក់ទៅលើភាពសកម្មរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី ខណៈដែលប្រទេសវៀតណាមកំពុងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ,នេះបើតាមទីភ្នាក់ងារ AKP ដែលចុះផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ។ បើតាមលោកស្រីបណ្ឌិត ... Read More »
រុស្ស៊ី៖ វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន មានប្រសិទ្ធភាពជាង ៩០%
អន្តរជាតិ៖ បើតាមការអះអាងពីក្រសួងសុខាភិបាលរុស្ស៊ី នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា វ៉ាក់សាំង Sputnik V ប្រឆាំងនឹងជំងឺ COVID-19 របស់ខ្លួនមានប្រសិទ្ធភាពជាង ៩០%។ ការលើកឡើងនេះត្រូវបានធ្វើឡើង បន្ទាប់ពីសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន ... Read More »
លោកត្រាំដកតំណែងរដ្ឋមន្ត្រីការពារជាតិMark Esper
មកដល់ពេលនេះហើយនៅតែមានមន្ត្រីជាន់ខ្ពស់របស់អាមេរិកត្រូវបានលោកត្រាំដកតំណែង ហើយពេលនេះគឺជារដ្ឋមន្ត្រីការពារជាតីលោកMark Esper ។ ជាមួយគ្នានោះលោកត្រាំបានតែងតាំងលោក Christopher C. Miller ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអាមេរិកធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មី។ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិMark ... Read More »
ក្រុមលោកត្រាំបន្តប្តឹងតុលាការកំពូលដើម្បីទប់ស្កាត់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ
អាមេរិក៖ ក្រុមការងាររបស់លោកត្រាំ បានព្យាយាមរារាំងរដ្ឋPennsylvania ប្រកាសលទ្ធផលបោះឆ្នោត ហើយជ័យជម្នះបាននៅលើលោកបៃឌិន ។ សារព័ត៌មានរ៉យទ័របានផ្សាយថា មេធាវីរបស់លោកត្រាំ បានបញ្ជូនពាក្យបណ្តឹងទៅកាន់តុលាការរដ្ឋPennsylvania ចោទប្រកាន់សន្លឹកឆ្នោតមួយចំនួនដែលបោះតាមប្រៃសណីយ៍មិនស្របច្បាប់។ ក្នុងពាក្យបណ្តឹងបានប្តឹងទម្រង់បោះឆ្នោតតាមប្រៃសណីយ៍មិនមានតម្លាភាព។ មិនតែប៉ុណ្ណោះ ក្រុមការងាររបស់លោកត្រាំបានចោទប្រកាន់មន្ត្រីក្នុងតំបន់ថាបំពានរដ្ឋធម្មនុញ្ញ ។ ក្រុមការងាររបស់លោកត្រាំបានចោទប្រកាន់ប្រព័ន្ធបោះឆ្នោតមិនមានតម្លាភាព គឺក្នុងពេលបោះឆ្នោតផ្ទាល់បានត្រួតពិនិត្យយ៉ាងតឹងតែង ... Read More »
Fiorentina បណ្តេញលោក Iachini និងតែងតាំងលោក Prandelli ជាគ្រូបង្វឹកថ្មី
លោក Giuseppe Iachini ត្រូវបានក្លិបបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Fiorentina ក្លិបនៅក្របខ័ណ្ឌអុីតាលី Serie A បានតែងតាំងលោក Cesare Prandelli ជំនួសតំណែងរបស់គាត់កាលពីថ្ងៃចន្ទ។ លោក Prandelli បានវិលត្រឡប់មកក្លិបនេះជាលើកទីពីរនៅ ... Read More »
ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុម Barcelona ប្រឈមមុខនឹងការសម្រាករយៈពេល៤ ខែបន្ទាប់ពីការវះកាត់ជង្គង់
ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករវ័យក្មេង Ansu Fati ត្រូវអវត្តមានអស់រយៈពេលប្រហែលជា៤ ខែបន្ទាប់ពីវះកាត់ជង្គង់។ កីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានវះកាត់បណ្តាលឲ្យរងរបួសផ្នែកខាងក្នុងនៃជង្គង់ឆ្វេងរបស់គាត់ ពេលរូបគេលេងទល់នឹងក្រុម Real Betis កាលពីសប្តាហ៍មុន។ កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានប្តូរចេញអំឡុងតង់ទី១នៃជ័យជម្នះ ៥-២ កាលពីថ្ងៃសៅរ៍។ ... Read More »
លោក Sergio Garcia បានដកខ្លួនចេញពីការប្រកួតវាយកូនហ្គោលបន្ទាប់ពីការធ្វើតេស្តរកឃើញកូវីដ-១៩
អតីតជើងឯកវាយកូនហ្គោល Masters លោក Sergio Garcia នឹងខកខានព្រឹត្តិការណ៍ឆ្នាំនេះនៅ Augusta បន្ទាប់ពីបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ កីឡាករអេស្ប៉ាញវ័យ៤០ឆ្នាំដែលបានឈ្នះព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៧ បានខកខានការក្នុងកម្មវិធី Houston Open កាលពីសប្តាហ៍មុនដែរ។ លោក Sergio ... Read More »
គ្រូបង្វឹកបារាំងអះអាងថា Paul Pogba មិនសប្បាយចិត្តនៅ Man Utdទេ
លោក Didier Deschamps អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមManchester United មិនសប្បាយចិត្តជាមួយនឹងស្ថានភាពរបស់គាត់នៅក្នុងក្លិបនោះទេ។ Pogba ត្រូវចូលរួមបាន១១ ប្រកួតសម្រាប់ក្រុម Old Trafford ... Read More »
ទីបំផុត! លោក ត្រាំ អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech មានប្រសិទ្ធភាពលើស ៩០%»
អាមេរិក៖ ដើម្បីអាយុជីវិតពលរដ្ឋលើសកលលោក ក្នុងវិបត្តិកូវីដ-១៩ កុំថាឡើយដល់ប្រជាពលរដ្ឋ សូម្បីតែ លោក ត្រាំ និងលោក បៃឌិន អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech ... Read More »
Daniil Medvedev លើកពាន ATP Paris Masters ក្រោយផ្តួល Alexander Zverev វគ្គផ្តាច់ព្រ័ត្រ
កីឡាករវាយតឺន្នីសលំដាប់ទី៥ពិភពលោក Daniil Medvedev បានឈ្នះពានរង្វាន់ ATP Paris Masters ជាលើកទី៨របស់គាត់នៅពេលដែលគាត់បានផ្តួលកីឡាករ Alexander Zverev ក្នុងលទ្ធផល ៥-៧ ៦-៤ ៦-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ Paris ... Read More »
Man City បានត្រឹមស្មើជាមួយ Liverpool ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងទឹកដីយ៉ាងអាម៉ាស់
ក្រុមខ្លាំងមេឃខៀវ Manchester City បានប្រកួតស្មើជាមួយក្រុមភ្ញៀវហង្សក្រហម Liverpool ១ទល់១ កាលពីយប់មិញ ដែលធ្វើឲ្យក្រុមទាំង២ទទួលបានតែម្នាក់មួយពិន្ទុប៉ុណ្ណោះ ហើយក្រុមហង្សក្រហម Liverpool បាត់បង់ឱកាសឡើងឈរកំពូលតារាងដែរ។ ក្នុងជំនួបកាលពីយប់មិញនេះក្រុមភ្ញៀវ Liverpool បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប ... Read More »
តើមេដឹកនាំប្រទេសណាខ្លះមិនទាន់មានប្រតិកម្ម ឬជូនពរប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក
អន្តរជាតិ៖ ក្រោយបណ្តាញផ្សព្វផ្សាយនានា របស់អាមេរិកផ្សព្វផ្សាយពីជ័យជម្នះ របស់លោកបៃឌិននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ខែវិច្ឆិកា មានមេដឹកនាំជាច្រើនជុំវិញពិភពលោកបានជូនពរ អបអរសាទរ ពិសេសគឺប្រទេសតំបន់អឺរ៉ុប ។ ប៉ុន្តែមកទល់ពេលនេះនៅមានប្រទេសធំៗលំដាប់ពិភពលោក មិនទាន់បានជូនពរលោកបៃឌិន ដោយរង់ចាំលទ្ធផលបោះឆ្នោតចេញជាផ្លូវការ ។ ... Read More »
ឥណ្ឌូនេស៊ី៖ សុំឲ្យចិន និងកូរ៉េខាងត្បូង ជួយអភិវឌ្ឍន៍លើបច្ចេកវិទ្យាខ្លួន ព្រោះផលិតផលស្ទើរទាំងអស់ជាបច្ចេកវិទ្យាជប៉ុន
អន្តរជាតិ៖ ខណៈមធ្យោបាយប្រើប្រាស់របស់ឥណ្ឌូនេស៊ី បច្ចុប្បន្នស្ទើរតែទាំងអស់ជាផលិតផលមកពីជប៉ុន រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសុំឲ្យ ចិន និងកូរ៉េខាងត្បូង ជួយអភិវឌ្ឍន៍លើបច្ចេកវិទ្យាមួយនេះ សម្រាប់ឥណ្ឌូនេស៊ី ដើម្បីទាញយកបានសក្តានុពលនេះ ។ បន្ទាប់ពី បានមើលឃើញពីសក្តានុពលធំមួយរបស់ខ្លួន ក្នុងការបង្កើតរថយន្តប្រើដោយអគ្គិសនី ។ ... Read More »
ទីផ្សារមូលបត្រអាស៊ីនិងអឺរ៉ុបគ្របដណ្តប់ដោយពណ៌ខៀ ក្រោយលទ្ធផលបោះឆ្នោតអាមេរិកបញ្ចប់
តារាងពណ៌ខៀវគ្របដណ្តប់នៅលើទីផ្សារមូលបត្រនៅតំបន់អឺរ៉ុប និងអាស៊ី ដោយសារតែក្រុមអ្នកវិនិយោគធូរអារម្មណ៍ក្រោយមានសភាពតានតឹងជាច្រើនថ្ងៃដោយសារតែការបោះឆ្នោតអាមេរិក ហើយពេលនេះលោកបៃឌិនជាប់ឆ្នោតជារឿងប្រសើរបំផុតសម្រាប់ទីផ្សារមូលបត្រ។ នៅថ្ងៃទី ៩ខែវិច្ឆិកា ទីផ្សារមូលបត្រប្រែជាពណ៌ខៀវលើកដំបូងក្រោយទទួលបានលទ្ធផលបោះឆ្នោតអាមេរិក ដោយលោកបៃឌិនទទួលបានជ័យជម្នះ។ នៅក្នុងតារាងតួលេខទីផ្សាររបស់ក្រុមហ៊ុន Nikkei 225 ក្នុងទីក្រុងតូក្យូ ជប៉ុនបង្ហាញឲ្យឃើញជាលើកដំបូងក្នុងរយៈពេល២៩ឆ្នាំកន្លងមកដែល Nikkei 225 ... Read More »
បោះឆ្នោតមីយ៉ាន់ម៉ា៖ គណបក្សកាន់អំណាចប្រកាសទទួលបានចំនួនកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល
កាលពីថ្ងៃទី៩ ខែវិច្ឆិកា សម្ពន្ធមិត្តជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) កាន់អំណាចនៅមីយ៉ាន់ម៉ាដែលដឹកនាំដោយលោកស្រី Aung San Suu Kyi បានប្រកាសថា គណបក្សរបស់លោកស្រីទទួលបានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នៅក្នុងសេចក្តីប្រកាសរបស់គណបក្ស (NLD) ក្រោយពេលទទួលបានលទ្ធផលរាប់សន្លឹកឆ្នោតក្រៅផ្លូវការ ... Read More »
បោះឆ្នោតនៅមីយ៉ាន់ម៉ា៖ គណបក្សលោកស្រី ស៊ូជី មានសង្ឃឹមខ្ពស់ នឹងបន្តដឹកនាំរដ្ឋាភិបាល
ក្នុងពេលដែលពិភពលោកបានផ្តោតអារម្មណ៍ទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិក ប្រទេសមីយ៉ាន់ម៉ា ក៏បានចាប់ផ្តើមបោះឆ្នោតផងដែរ ។ ការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី៨ខែវិច្ឆិកា ដោយមានគណបក្សនយោបាយដល់ទៅ៩០ចូលរួម។ សារព័ត៌មាន CNA នៅរសៀលថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្សាយថា គណបក្សរបស់លោកស្រី អោងសាន ... Read More »
បន្ទាប់ពីលោក ចូ បៃឌិន ឡើងធ្វើជាប្រធានាធិបតីអាមេរិក គណនី Twitter របស់លោកត្រាំ នឹងបាត់បង់ការលើកលែងពិសេសនៅខែមករា ឆ្នាំ២០២១
អន្តរជាតិ៖ បន្ទាប់ពីលោក ចូ បៃឌិននឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ គណនី Twitter របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ននឹងលែងទទួលបានការលើកលែងពិសេសទៀតហើយ ។ បើតាមទីភ្នាក់ងារព័ត៌មាន ... Read More »
លោកត្រាំត្រៀមរៀបចំពិធីជួបជុំគ្នា ប្រឆាំងលទ្ធផលបោះឆ្នោត
ក្នុងពេលដែលលោកបៃឌិន បានចាប់ដៃគ្នាបង្កើតក្រុមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ និងបញ្ហាជាច្រើនទៀតនោះ លោក ប្រធានាធិបតីដូណាល់ ត្រាំ បែរជាឡើងគម្រោងរៀបចំពិធីជួបជុំគ្នា ប្រឆាំងលទ្ធផលបោះឆ្នោត។ ក្រោយរយៈពេលជាង១ថ្ងៃ ដែល លោកបៃឌិន ទទួលបានចំនួនកៅអីតំណាងគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធីបតីអាមេរិកនោះ គឺលោកត្រាំមិនបានទទួលស្គាល់លទ្ធផលបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកានោះទេ។ លោកTim Murtaugh ... Read More »
រថយន្តប្រែកាយទៅជាយន្តហោះ ក្នុងរយៈពេលតែ៣នាទីប៉ុណ្ណោះ(មានវីដេអូ)
រថយន្តហោះ ប្រភេទ “AirCar” បានចំណាយពេលតែ៣នាទីប៉ុណ្ណោះ សម្រាប់ប្រែកាយហោះហើរបានហើយក្នុងល្បឿនដល់ទៅ១០០០គឺឡូម៉ែត្រក្នុងមួយម៉ោង ។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក សាស្ត្រាចារ្យ Klein Vision បានអភិវឌ្ឍរថយន្តហោះដែលមានឈ្មោះថា “AirCar” នៅក្នុងប្រទេសស្លូវ៉ាគី។ សកម្មភាពប្រែកាយពីរថយន្តទៅជាយន្តហោះចំណាយពេល៣នាទី ។ ... Read More »
កម្លាំងប៉ូលិសថៃបាញ់ទឹកបំបែកហ្វូងបាតុករ
សារព័ត៌មានChannel News Asiaនៅថ្ងៃទី៨ ខែវិច្ឆិកាបានផ្សាយថា កម្លាំងប៉ូលិសថៃ បានបាញ់ទឹកបំបែកក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅមុខការិយាល័យរបស់រាជវាំងនៅទីក្រុងបាងកក។ កន្លងមក ក្រុមបាតុករថៃបានដង្ហែក្បួនបាតុកម្មនៅវិមាន ប្រជាធិបតេយ្យក្នុងទីក្រុងបាងកក ហើយបន្តដង្ហែក្បួនទៅកាន់ការិយាល័យរាជវាំងដើម្បីដាក់លិខិតថ្វាយព្រះមហាក្សត្រ Maha Vajiralongkorn ស្នើឲ្យកែទម្រង់របបរាជាធិបតេយ្យ។ កម្លាំងប៉ូលិសប្រឆាំងបាតុកម្មបានសម្រេចបាញ់ទឹកបំបែកហ្វូងបាតុករដែលឆ្លងផុតបន្ទាត់ហាមឃាត់ ចូលទៅកាន់តំបន់ ... Read More »
អតីតប្រធានាធិបតីGeorge W. Bush ជូនពរលោកបៃឌិនឈ្នះឆ្នោត
អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោកGeorge W. Bushបានប្រកាសថា ពលរដ្ឋអាមេរិកអាចជឿជាក់ទៅលើប្រព័ន្ធបោះឆ្នោតរបស់អាមេរិកដែលមានភាពយុត្តិធម៌ ហើយលទ្ធផលបោះឆ្នោតមានភាពច្បាស់លាស់និងត្រូវបានរក្សាដដែលមិនមានការកែប្រែឡើយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី៨ខែវិច្ឆិកា លោក George W. Bush សមាជិកគណបក្សសាធារណរដ្ឋបានប្រកាសថា លោកបាននិយាយជាមួយលោកបៃឌិន ហើយបានជូនពរលោកពីជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ... Read More »
UEFA អះអាងថា ពិភពបាល់ទាត់នៅអឺរ៉ុបមានសុវត្ថិភាពបំផុតនៅលើពិភពលោកអំឡុងពេលមានជំងឺរាតត្បាត
គណៈកម្មការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបាននិយាយថា UEFA បានត្រួតពិនិត្យការធ្វើតេស្តចំនួន ៦១,៨៥៩ដងនៃការធ្វើតេស្តរកជំងឺកូវីដ–១៩ ចាប់តាំងពីខែសីហាដែលអនុញ្ញាតឱ្យមានការប្រកួតនៅតំបន់អឺរ៉ុបជាង៥០០ និងធ្វើឱ្យបាល់ទាត់ក្លាយជាបរិស្ថានមួយដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ ស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុបដែលរងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនចំពោះការឈានមុខគេជាមួយបាល់ទាត់អន្តរជាតិអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩បានអះអាងថា មានតែការសាកល្បងចំនួន៣៤០នាក់ប៉ុណ្ណោះដែលវិជ្ជមានគឺ០,៥៥ភាគរយនៃចំនួនសរុបហើយមានតែ៣ភាគរយប៉ុណ្ណោះនៃការប្រកួតត្រូវបានលុបចោល។ ប្រធាន UEFA លោក Aleksander Ceferin មានប្រសាសន៍ថា “ ... Read More »
FIFA ជំរុញឱ្យមានច្បាប់ថ្មីសម្រាប់ភ្នាក់ងារទិញ-ដូរកីឡាករ
សហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងជំរុញផែនការប្រមូលកម្រៃជើងសារសម្រាប់ថ្លៃសេវាផ្ទេរប្រាក់សម្រាប់ភ្នាក់ងារកីឡាករ និងអនុវត្តគម្រោងអាជ្ញាប័ណ្ណបើទោះបីជាបទបញ្ញត្តិថ្មីរបស់ខ្លួនត្រូវបានជំទាស់ដោយភ្នាក់ងារមួយចំនួនក៏ដោយ។ FIFA បានប្រកាសពីការដាក់កម្រិតលើភ្នាក់ងារកីឡាកររបស់ក្លិបដែលលក់ឱ្យដល់១០ភាគរយនៃថ្លៃផ្ទេរ និង៣ភាគរយនៃថ្លៃឈ្នួលរបស់កីឡាករសម្រាប់ភ្នាក់ងាររបស់ក្លិបទិញ។ បទប្បញ្ញត្តិថ្មីដែលគ្រោងនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ ក៏នឹងបង្ខំឲ្យភ្នាក់ងារនានាទទួលបានអាជ្ញាប័ណ្ណ និងឆ្លងកាត់ការប្រឡងដែលរៀបចំឡើងដោយ FIFA ក៏ដូចជាធ្វើប្រតិបត្តិការជាសាធារណៈទាំងអស់ដែលអនុញ្ញាតឱ្យអ្នកគាំទ្រមើលឃើញថា តើភ្នាក់ងារកីឡាករនោះត្រូវបានចំណាយប៉ុន្មានលើកិច្ចព្រមព្រៀង។ FIFA ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច