ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បិសាចក្រហម Man United កំពុងនាំមុខគេទិញយកកីឡាករ Ben Chiwell សម្រាប់រដូវកាលក្រោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Live Score បានឲ្យដឹងនៅព្រឹកនេះថា ក្លឹបបិសាចក្រហម Manchester United នៅតែកំពុងបន្តប្រជែងជាមួយនឹងក្លឹបតោខៀវ Chelsea និងមេឃខៀវ Man City ក្នុងការនាំយកកីឡាករខ្សែការពារ Ben Chiwell ... Read More »

ក្លឹបនៅប្រទេសអាហ្សង់ទីនចំនួន៤បានស្នើឲ្យមានការពន្យារពេលប្រកួតពានរង្វាន់ Copa Libertadores

ក្លឹបបាល់ទាត់អាហ្សង់ទីនចំនួន៤ក្នុងចំណោមក្លឹបទាំង ៥ ដែលចូលរួមក្នុងកម្មវិធីប្រកួត Copa Libertadores នៅឆ្នាំនេះបានស្នើសុំឲ្យមានការពន្យារពេលនៃការប្រកួតឡើងវិញដែលត្រូវពន្យារពេលយ៉ាងហោចណាស់មួយសប្តាហ៍។ ការប្រកួតប្រជែងនៅក្លឹបកំពូលរបស់អាមេរិកខាងត្បូងត្រូវបានបញ្ឈប់នៅខែមីនាបន្ទាប់ពីការប្រកួតជុំទី២ដោយសារជំងឺកូវីដ-១៩ ។ សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL) កាលពីសប្តាហ៍មុនបានប្រកាសថាការប្រកួតប្រចាំឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខដោយលេងបិទទ្វារហើយការត្រួតពិនិត្យសុខភាពត្រូវបានរឹតបន្តឹង ។ លីគអាមេរិចខាងត្បូងជាច្រើនបាននិយាយថាពួកគេនឹងចាប់ផ្តើមឡើងវិញនៅមុនខែកញ្ញានេះសមាគមបាល់ទាត់អាហ្សង់ទីនមិនទាន់បានបញ្ជាក់ថាតើពេលណាអាហ្សង់ទីនអាចនឹងចាប់ផ្តើមឡើងវិញឡើយ។ យោងតាមរបាយការណ៍នៅក្នុងកាសែតរបស់ប្រទេសអាហ្សង់ទីនបានឱ្យដឹងថា ... Read More »

នាវាចម្បាំងអាមេរិកផ្ទុះ​ឆេះយ៉ាងខ្លាំងនៅកំពង់ផែ បង្កឱ្យទាហាន​២១នាក់រងរបួស

អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានទាហាន​២១នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ផ្ទុះឆេះនៅលើនាវាចម្បាំងដែលចតនៅទីតាំងទាហានជើងទឹកក្នុងទីក្រុង San Diego។ សារព័ត៌មាន CNN ​បានផ្សាយថា​ ឧត្តមនាវី Kreuzberger បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះមានទាហាន​១៧​នាក់ និងជនស៊ីវីល​៤នាក់រងរបួស​ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ​។ នាវាដែលជួបគ្រោះថ្នាក់ខាងលើ​ ជានាវាវាយឡើងគោគ​USS ... Read More »

មាន់ខ្នាយមាសTottenham បំបាក់កាំភ្លើងធំ Arsenal ខណៈចចកកំណាច Leicester ប្រឈមធ្លាក់មកលេខ៥វិញ

អង់គ្លេស៖ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតសប្តាហ៍ទី៣៥នៃក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី១២ កក្កដាយប់មុិញ។ ចំណែកក្រុមម្ចាស់ផ្ទះ AFC Bournemouth ... Read More »

អ្នកនាំពាក្យរដ្ឋាភិបាលថៃ៖ ថៃនឹងអនុញ្ញាឲ្យមានច្បាប់ អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា

អន្តរជាតិ ៖ លោក Rachada Dhnadirek ជាអ្នកនាំពាក្យរដ្ឋាភិបាលប្រទេសថៃ បានបញ្ជាក់ថា ប្រទេសខ្លួនបានអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលឥឡូវនេះនឹងបញ្ជូនទៅសភា ដើម្បីអនុម័តឲ្យក្លាយជាច្បាប់ពេញលេញផងដែរ ។  អ្នកនាំពាក្យរដ្ឋាភិបាលរូបនោះ សង្កត់ធ្ងន់ថា៖«នេះគឺជាជំហានសំខាន់សម្រាប់ប្រទេសថៃ ក្នុងការបង្កើតសមភាពសម្រាប់មនុស្សគ្រប់រូប និងធានាសិទ្ធិសម្រាប់គូស្វាមីភរិយាភេទដូចគ្នាដើម្បីចាប់ផ្តើមបង្កើតគ្រួសារ»។ ... Read More »

ពលរដ្ឋប៉ូឡូញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរ

អន្តរជាតិ៖ ការបោះឆ្នោតជុំទីពីរគឺជាការសម្រេច​ជោគវាសនារបស់រដ្ឋាភិបាលថ្មី ​របស់ប៉ូឡូញ​​​ខណៈគណបក្សកាន់អំណាចPiS ពឹងផ្អែកទៅលើសម្ពន្ធមិត្តដើម្បីទទួលបានសំឡេងគាំទ្រភាគច្រើន​។ នៅថ្ងៃទី​១២ ខែកក្កដា ពលរដ្ឋ​ប៉ូឡូញ​​បាននាំគ្នាទៅបោះឆ្នោតជុំទីពីរ ដែលមានបេក្ខភាពពីររូប​ប៉ុណ្ណោះ គឺប្រធានាធិបតីបច្ចុប្បន្នលោកAndrzej Duda និងមេដឹកនាំក្រុមប្រឆាំង​លោកRafal Trzaskowski។ តាមសារព័ត៌មាន​ AFP នៅវេលាថ្ងៃត្រង់ថ្ងៃទី​១២ ខែកក្កដា(ម៉ោងកម្ពុជា) ... Read More »

សង្គ្រាមបច្ចេកវិទ្យាកំពុងតែផ្ទុះឡើងរវាងមហាអំណាចអាមេរិកនឹងចិន

អន្តរជាតិ៖ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់​​និងកំពុងអភិវឌ្ឍន៍​ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាម បច្ចេកវិទ្យារវាងអាមេរិក​នឹងចិន​ ដែលបង្ខំឲ្យប្រទេសទាំងនោះ​ត្រូវតែជ្រើសរើសបក្ខពួកដើម្បីភាពស្ថិតស្ថេររបស់ខ្លួន។ ពេលនេះ​ TikTok គឺជាស្ថាប័នរងគ្រោះថ្មីនៅក្នុងសង្គ្រាមបច្ចេកវិទ្យា។ បណ្តាញប្រើប្រាស់TikTokគឺជារបស់ក្រុមហ៊ុនចិន ប៉ុន្តែប្រធានប្រតិបត្តិគឺជាជនជាតិអាមេរិក​។ ការវាយប្រហារទៅលើTikTok ធ្ងន់បំផុត​ គឺកាលពីខែមុន​​ដែលឥណ្ឌា បានសម្រេច​ហាមប្រាមពលរដ្ឋឥណ្ឌាឱ្យឈប់ប្រើប្រាស់បណ្តាញកម្សាន្តTikTok ក្រោយ​ពីមានការប៉ះទង្គិចគ្នានៅព្រំដែនបណ្តាលឲ្យ ទាហានឥណ្ឌា​២០នាក់ស្លាប់។ បន្ទាប់មក​អាមេរិកបានបិទTikTok ... Read More »

ទីក្រុង ប៉េកាំង​កាត់បន្ថយការរឹតត្បិត ក្រោយមិនមានករណីឆ្លងកូ​វីដ​-១៩ថ្មី

ក្រុងប៉េកាំង៖ តំបន់ដែល​ប្រឈមការឆ្លងកូវីដ​-១៩​ច្រើន នៅទីក្រុងប៉េកាំង​ពេលនេះ​មិនមានអ្នកឆ្លងថ្មីទៀតឡើយជាច្រើនថ្ងៃកន្លងមក​ ធ្វើឲ្យរដ្ឋាភិបាលសម្រេច​ កាត់បន្ថយការរឹតត្បិត​។ ក្រោយរយៈពេល​៥ថ្ងៃ ជាប់គ្នា ដែលមិនមានករណីឆ្លង កូវីដ-១៩ មន្ត្រីក្នុងតំបន់បានសម្រេច​កាត់បន្ថយការរឹតត្បិតតាំងពីយប់ថ្ងៃទី​១១ខែកក្កដា។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានសម្រេច​​ឲ្យពលរដ្ឋ​មានសេរីភាពឡើងវិញ​ក្រោយ មិនមានបញ្ហាប្រឈមមុខខ្លាំង​។ កាលពី​១សប្តាហ៍កន្លងមក​ មន្ត្រីទីក្រុងប៉េកាំង​ បានបិទតំបន់ជាច្រើន​កាត់បន្ថយការធ្វើដំណើរ​​ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-​១៩។ ... Read More »

អុីរ៉ង់​ហាមរៀបពិធីរៀបការប្រមូលផ្តុំគ្នាច្រើន ដើម្បីទប់ស្កាត់ឆ្លងកូវីដ​-១៩​

អន្តរជាតិ៖ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani បានចេញបញ្ជាហាមប្រាមរៀបចំព្រិត្តិការណ៍​ពិធីជប់លៀងផ្សេងៗ ក្នុងនោះមានទាំងពិធីរៀបការផងដែរ​។ គោលដៅរបស់ប្រធានាធិបតីអុីរ៉ង់​គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩​ជាថ្មី។ លោក​Hassan Rouhani បានបញ្ជាក់ថា «យើងត្រូវតែហាមប្រាម រៀបចំពិធីជួបជុំគ្នាផ្សេងៗ​ដែលមានមនុស្សចូលរួមច្រើន​ ក្នុងនោះមានទាំងពីធីរៀបការផងដែរ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ​-១៩ជាលើកទីពីរ​»។ ប្រធានាធិបតីអុីរ៉ង់​បញ្ជាក់ទៀតថា បច្ចុប្បន្ន​មិនមែនជាពេលវេលាដែលត្រូវជួបជុំគ្នានោះឡើយ ... Read More »

មហាសេដ្ឋី Bill Gates៖ ល្បឿននៃការរាតត្បាតជំងឺឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក មានករណីឆ្លងកើនឡើងជាង ៣ លានករណី គឺ​អាក្រក់ជាងអ្វីដែលគាត់រំពឹងទុក

អន្តរជាតិ៖ មហាសេដ្ឋី Bill Gates បាននិយាយថា « មនុស្សមួយចំនួននៅសហរដ្ឋអាមេរិក កំពុងព្រងើយកន្តើយនឹងការរីករាលដាលនៃវីរុសCovid-19 ខណៈករណីឆ្លងកើនឡើងជាង ៣ លានករណី » ។ដោយលោក បញ្ជាក់ថាដោយសារឥរិយាបថ និងការទាក់ទងរបស់សហរដ្ឋអាមេរិក ... Read More »

អង្គការWHO៖ COVID-19 អាចសាយភាយតាមបរិយាកាស បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ២០០នាក់ ស្នើឲ្យផ្លាស់ប្តូរការណែនាំរបស់ខ្លួន

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក WHO បានមើលឡើងវិញ និងទទួលស្គាល់ពីលទ្ធភាពនៃការសាយភាយលើអាកាសនៃជំងឺ​ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ២នាក់ ក្នុងចំណោមអ្នកវិទ្យាសាស្រ្តជាង ២០០នាក់ ដែលមកពីប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិក បានបង្ហោះលិខិតបើកចំហមួយទៅក្នុងទិនានុប្បវត្តិ Clinical Infectious Diseases ដោយបានសរសេរចំណងជើងថា៖ «វាដល់ពេលដែលត្រូវនិយាយពីការចម្លងក្នុងអាកាសនៃជំងឺCOVID-19»។ ... Read More »

លើកទីមួយ ប្រធានាធិបតីដូណាល់ ត្រាំ ពាក់ម៉ាស់ជាសាធារណៈ

អាមេរិក៖ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជាលើកដំបូងហើយដែលបានពាក់ម៉ាស់ ពេលទៅសួរសុខទុក្ខទាហានរងរបួសនៅក្នុង​មជ្ឈមណ្ឌលសុខាភិបាលយោធា នៅតំបន់Walter Reed កាលពីថ្ងៃទី​១១ខែកក្កដា​ ក្រោយជាច្រើនលើក លោកត្រាំបដិសេធពាក់ម៉ាស់រហូត។ ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវពាក់ម៉ាស់​ចំពោះមុខមហាជន​។ ទាំងនោះបានបង្ហាញឲ្យឃើញថា នៅទីបំផុត​លោកត្រំាក៏ត្រូវទទួលរងសម្ពាធ​ឲ្យបង្កើតរូបភាព​គំរូដល់សុខភាពសាធារណៈ ... Read More »

លើលោក ចំនួនអ្នកឆ្លង COVID-19 កើនដល់ជិត ១៣លាននាក់ ,ស្លាប់ជិត ៥៧ម៉ឺននាក់ ,ជាសះស្បើយជាង ៧.៤លាននាក់

ពិភពលោក៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២,៨៣៣,៣១០នាក់ហើយ។ នេះបើគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ដែលក្នុងនោះអ្នកស្លាប់មានចំនួន ៥៦៧,០៣៤នាក់ និងជាសះស្បើយឡើងវិញ ៧,៤៧៣,៩០៧នាក់។ ... Read More »

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅរុស្ស៊ី​ ក្រោយអភិបាលរដ្ឋ Khabarovsk​ត្រូវ ចាប់ខ្លួនពាក់ព័ន្ធបទល្មើសកាលពី២០ឆ្នាំមុន

រុស្សុី៖ ពលរដ្ឋរាប់សិបពាន់នាក់នៅទីក្រុង Khabarovsk បាននាំគ្នាធ្វើបាតុកម្ម​នៅថ្ងៃទី​១១ខែកក្កដា ដើម្បីប្រឆាំង​នឹងការចាប់ខ្លួន​អភិបាលរដ្ឋ​Khabarovsk ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សកាលពី​២០ឆ្នាំមុន​។ តុលាការទីក្រុងមូស្គូកាលពីថ្ងៃទី​១០​ខែ កក្កដា ​បានចេញសាលក្រម ឃុំខ្លួនលោកSergei Furgal អាយុ​៥០ឆ្នាំ ជាបណ្តោះអាសន្ន​ រយៈពេល​២ខែ​ដើម្បីកាត់ទោស​។ លោក​Sergei Furgal ... Read More »

ក្រុមជួញដូរគ្រឿងញៀនបង្វែរពីការជួញដូរតាមផ្លូវទឹកផ្លូវគោកទៅជាការជួញដូរតាមផ្លូវអាកាសវិញម្តង

អន្តរជាតិ៖ សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍នៅថ្ងៃទី​១១ខែកក្កដា បានផ្សាយថា ក្រុមជួញដូរគ្រឿងញៀន​​តែងតែត្រូវបានក្រុមសមត្ថកិច្ចជំនាញ​ចាប់បាន ពេលដឹកជញ្ជូនតាមដែនសមុទ្រ​។​ទាំងនោះហើយ​បានជាក្រុមជួញដូរគ្រឿងញៀនបានបង្វែរទិសដៅទៅជួញដូរតាមដែនអាកាសវិញម្តង​។ តំបន់ព្រៃភ្នំដាច់ស្រយាល​ នៅGuatemala ​និងប្រទេសជាច្រើននៅក្នុងតំបន់ ​ត្រូវបានក្រុមជួញដូរគ្រឿងញៀនលួចធ្វើព្រលាន សម្រាប់យន្តហោះចុះចតនៅពេលយប់។ តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ទីលានសម្រាប់ចុះចតយន្តហោះដឹកគ្រឿងញៀន​គឺមានទំហំតូចល្មម តែប៉ុណ្ណោះ ហើយយន្តហោះតែងតែ​ចុះចតនៅពេលយប់​។ យន្តហោះដ្រូនជាអ្នកនាំផ្លូវ​​ដល់យន្តហោះដឹកគ្រឿងញៀនពេលចុះចត។ នៅតំបន់ដាច់ស្រយាលនៅ ... Read More »

មជ្ឈិមបូព៌ា ក្លាយជាទីតាំង ជួញដូរ ក្រលៀនទ្រង់ទ្រាយធំបំផុត

អន្តរជាតិ៖ ក្នុងពេលដែលអំពើហិង្សាកើតនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល​ ចំនួនពលរដ្ឋ បាត់បង់ផ្ទះសម្បែងកាន់តែច្រើន ត្រូវបានគេចាត់ទុកថាជា​«ចំណីឆ្ងាញ់»របស់ក្រុមជួញដូរ ក្រលៀន​។ តាមការប៉ាន់ប្រមាណ​មានជនភៀសខ្លួន ប្រមាណ​៥លាននាក់ កំពុងក្លាយជាគោលដៅ​​របស់ក្រុមជនល្មើស។ យោងទៅតាមអង្គការសុច្ចរិតភាពហិរញ្ញវត្ថុសកល បានឲ្យដឹងថាការជួញដូរសរីរាង្គ(ក្រលៀន)នៅលើពិភពលោកជារៀងរាល់ឆ្នាំរកចំណូលបានប្រហែល ៦០០ លានដុល្លារ ដល់ទៅ​១,២ពាន់លានដុល្លារ​​ មុនពេលកូវីដ-១៩ កើតឡើង។ ... Read More »

សភាអឺរ៉ុប(EP)៖ បានអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងដើម្បីប្រឆាំងវីរុសកូរ៉ូណា ឲ្យកាន់តែលឿន

អន្តរជាតិ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់សភាអឺរ៉ុប (EP) ដែលទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១១ខែកក្កដាឆ្នាំ២០២០នេះថា សភាអឺរ៉ុប បានអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងដើម្បីប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យកាន់តែលឿន។ សភាអឺរ៉ុប (EP) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ច្បាប់ថ្មីនេះនឹងលើកលែងជាបណ្តោះអាសន្ន ... Read More »

រកឃើញសម្បុកកូវីដ-១៩​ថ្មីក្នុងសាលាយោធាឥណ្ឌូនេស៊ី បញ្ជាឲ្យធ្វើតេស្តទៅលើយោធាទាំងអស់

ឥណ្ឌូនេសុី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោកPrabowo Subianto កាលពីថ្ងៃទី​១០ ខែកក្កដា បានស្នើឲ្យធ្វើតេស្តរកកូវីដ-១៩​ទៅលើកម្លាំងទាហានទាំងអស់នៅក្នុងប្រទេសនេះ​ក្រោយពេលរកឃើញ​មានករណីឆ្លងកូវីដ​នៅក្នុងសាលា ទាហានជើងគោកក្នុងទីក្រុង Bandung ភាគខាងលិចខេត្តជ្វា។ មកដល់ថ្ងៃនេះ​មានអ្នកឆ្លងកូវីដ​-១៩​នៅក្នុងកងទ័ពកើនឡើង១.២៦២នាក់ នៅសាលាយោធាBandung។ អ្នកនាំពាក្យក្រសួងការពារជាតិ ឥណ្ឌូនេស៊ី លោកDahnil Anzar ... Read More »

ប៉ូលិសអុីរ៉ង់ចាប់បានគ្រឿងញៀន​ជាង​២,៥តោន ​

អុីរ៉ង់៖ សារព័ត៌មាន Fars របស់អុីរ៉ង់​នៅថ្ងៃទី​១១ ខែកក្កដា បានផ្សាយថា ប៉ូលិសអុីរ៉ង់​ចាប់បានគ្រឿងញៀនជាង​២,៥តោននៅក្នុងខេត្តពីរផ្សេងគ្នាក្នុងប្រទេសនេះ​ ។ ស្នងការប៉ូលិសខេត្ត Kerman ស្ថិតនៅភាគខាងត្បូង​ប្រទេសអុីរ៉ង់​ លោក​Abodlreza Nazeri បានឲ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀន ចាប់បានគ្រឿងញៀនរហូតដល់ទៅ១.៥២៦គីឡូក្រាម​រួមទាំងកញ្ឆាផងដែរ​។ ... Read More »

អាជ្ញាធរអូស្រ្តាលី ព្រមានថាស្ថានការណ៍COVID-19 ដ៏អាក្រក់នឹងនៅតែបន្តអូសបន្លាយយូរទៅមុខទៀត

អន្តរជាតិ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ រដ្ឋដែលមានប្រជាជនច្រើនបំផុតលំដាប់ទី២ របស់អូស្ត្រាលីគឺវិចតូរៀ (Victoria) បានប្រកាសពីការរកឃើញ​ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងអត្រាមួយដ៏ខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ ខណៈអាជ្ញាធរបានព្រមានថាស្ថានការណ៍ដ៏អាក្រក់នេះ​នឹងនៅតែបន្តអូសបន្លាយយូរទៅមុខទៀត។ បើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA និយាយថា អាជ្ញាធររដ្ឋវិចតូរៀ ... Read More »

ចិនរកឃើញវីរុសកូរ៉ូណា នៅលើកញ្ចប់បង្គាក្លាសេ ដែលនាំចូលពីក្រុមហ៊ុនអេក្វាឌ័រ

អន្តរជាតិ៖ រដ្ឋបាលគយចិន (GAC) កាលពីថ្ងៃសុក្រ ទី១០ ខែកក្កដាឆ្នាំ២០២០ម្សិលមុិញនេះ បានបញ្ជាក់ក្នុងសន្និសីទកាសែតមួយថា មន្ត្រីជំនាញបានរកឃើញវីរុសកូរ៉ូណា (COVID-19 )នៅលើកញ្ចប់បង្គាក្លាសេចំនួន៣កញ្ចប់ដែលនាំចូលពីអេក្វាឌ័រ កាលពីថ្ងៃទី៣ ខែកក្កដាថ្មីៗនេះ ។ដោយ មន្ត្រីជំនាញ យកទៅធ្វើតេស្តរកវីរុសនៅលើសាច់បង្គានិងនៅខាងក្នុងកញ្ចប់ ... Read More »

ប្រទេសកាហ្សាក់ស្ថាន៖ ច្រានចោលការអះអាងរបស់ស្ថានទូតចិន ដែលព្រមានថា មានករណីផ្ទុះជំងឺរលាកសួតថ្មីមួយទៀត នឹងបានសម្លាប់មនុស្សប្រមាណជាង ១ពាន់នាក់

អន្តរជាតិ៖ តាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នាល្ងាចថ្ងៃសុក្រ ទី១០ ខែកក្កដាម្សិលមិញនេះថា ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថាន បានអះអាងថា មានករណីផ្ទុះជំងឺរលាកសួតថ្មីមួយទៀតខណៈជំងឺប្រភេទថ្មីនេះ បានសម្លាប់មនុស្សប្រមាណជាង១,៧០០នាក់រួចជាស្រេច នៅប្រទេសអាស៊ីកណ្តាលមួយនេះ ។ ប៉ុន្តែពាក់ព័ន្ធករណីនេះត្រូវបានរដ្ឋាភិបាលកាហ្សាក់ស្ថាន ... Read More »

គណបក្សកាន់អំណាច​សិង្ហបុរី​បន្តយកឈ្នះក្នុងការបោះឆ្នោតសភា

បរទេស៖នៅថ្ងៃទី​១១ ខែកក្កដា សារព័ត៌មានរ៉យទ័របានផ្សាយថា គណបក្សសកម្មភាពប្រជាជន(PAP)កាន់អំណាច​ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោត សភានៅសិង្ហបុរី។ ប៉ុន្តែគណបក្សនេះ​នៅតែត្រូវចែករំលែក​១០ កៅអីសម្រាប់គណបក្សប្រឆាំង​ដែរ។ ការបោះឆ្នោតនៅសិង្ហបុរីកើតឡើងក្នុងពេលដែលប្រទេសនេះកំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។ គណបក្ស(PAP) បានកាន់អំណាចតាំងពី​ដើមមក ពោលគឺចាប់តាំងពីសិង្ហបុរី ទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥។ គណបក្សនេះ​ទទួលបានសំឡេងគាំទ្រភាគច្រើន​ក្នុងសភា ... Read More »

ចិន-អាមេរិក ប្រជែងឥទ្ធិពលគ្នាក្នុងការប្រកួតប្រជែងដណ្តើមតំណែង អគ្គនាយក WTO

បរទេស៖ ក្រុមអ្នកឯកទេស​បានបញ្ជាក់ថា អាមេរិក​និងចិនកំពុងតែប្រជែងឥទ្ធិពលនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក​​ ក្នុងគោលដៅកំណត់ច្បាប់ឡើងវិញ​ផ្តល់ផលប្រយោជន៍ដល់ប្រទេសរៀងៗខ្លួន។ បច្ចុប្បន្នមានបេក្ខភាព​សម្រាប់ប្រកួតប្រជែងតំណែងប្រធានអង្គការពណិជ្ជកម្ម​ពិភពលោកដល់ទៅ​៨រូប ដែលក្នុងនោះមានស្ត្រី និងបេក្ខភាពមកពីអាហ្វ្រិក​ផងដែរ។ ប៉ុន្តែក្រុមអ្នកឯកទេសវិភាគ​បានបញ្ជាក់ថា ការប្រកួតប្រជែង​រវាងអាមេរិក​នឹងចិន​ក្នុងការដណ្តើមតំណែង អគ្គនាយក​​WTO ​កាន់តែខ្លាំង​​ព្រោះអាចកែប្រែច្បាប់មួយចំនួនផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់ខ្លួន។ តាមសារព័ត៌មានNikkeiបានឱ្យដឹងថា បេក្ខភាពដែល​លេចធ្លោជាងគេនោះគឺលោកស្រី​Ngozi Okonjo-Iweala អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ប្រទេសនីហ្សេរីយ៉ា ​។ ... Read More »

រុស្ស៊ី៖ អាមេរិកប្រឆាំងចិនដោយប្រើប្រាស់“ វិធីសាស្ត្រកខ្វក់”

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី១០ ​ខែកក្កដា ដែលលោកបានប្រកាសថា រុស្ស៊ីនឹងមិនបោះបង់​តួនាទីជា អាជ្ញាកណ្តាលក្នុងការផ្សះផ្សាវិវាទរវាងអាមេរិក​និឹងចិននោះឡើយ។ លោក Sergei Lavrov បានលើកឡើងនៅក្នុងវេទិកាអន្តរជាតិ​“Primakov Readings-2020”ថា យើងនឹងដើរតួនាទីជួយផ្សះផ្សាវិវាទក៏ដូចជាវាយតម្លៃស្ថានភាពឲ្យបានច្បាស់​លាស់។ ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗក្នុងវិស័យកីឡាលើពិភពលោកប្រចាំសប្តាហ៍នេះ

បរទេស៖ តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកក្នុងវិស័យកីឡានៅលើពិភពលោកសម្រាប់មួយសប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លឹប Manchester City អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi វ័យ៣៣ឆ្នាំនៅពេលកុងត្រារបស់គាត់ផុតកំណត់នៅរដូវក្តៅខាងមុខនេះ ប្រសិនបើអ្នកចាត់ការ ... Read More »

ក្លឹប Nashville SC ដកខ្លួនចេញពីការប្រកួតលីកកំពូលអាមេរិក MLS ដោយសារការបារម្ភបញ្ហាកូវីដ-១៩

បរទេស៖ ការប្រកួតបាល់ទាត់លីកកំពូលអាមេរិក (MLS) បានប្រកាសថា ក្លឹបNashville SC ត្រូវបានដកខ្លួនចេញពីការប្រកួតលីកកំពូលមួយនេះហើយ បន្ទាប់ពីក្លឹបនេះត្រូវបានរងការវាយប្រហារដោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ស្ថាប័នលីកកំពូលអាមេរិកបានបញ្ជាក់ថា ចាប់តាំងពីការប្រកួតត្រូវចាប់ផ្តើមឡើងវិញ និងលេងដោយគ្មានអ្នកគាំទ្រនោះ កីឡាករចំនួន៩ នាក់របស់ក្លឹប Nashville SC បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

អតីតកីឡាកររបស់ក្លឹបតោខៀវ Gael Kakuta ចូលរួមជាមួយក្លឹបបារាំង RC Lens

បរទេស៖ អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Gael Kakutaបានយល់ព្រមចូលរួមជាមួយក្លឹប RC Lens ដែលជាក្រុមរបស់ក្របខ័ណ្ឌកំពូលបារាំង Ligue 1 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cassio បានផ្លាស់ទៅកាន់ក្លឹប Porto

បរទេស៖ យោងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូងបានឲ្យដឹងថា ក្លឹប Porto បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Igor Cassio ពីក្លឹប Botafogo ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ Globo Esporte របស់ប្រេស៊ីលនៅព្រឹកថ្ងៃសៅរ៍នេះ។ សារព័ត៌មាន Globo ... Read More »

UN លើកលែងទណ្ឌកម្មដល់គម្រោង​មនុស្សធម៌នៅកូរ៉េខាងជើង​

បរទេស៖ អង្គការសហប្រជាជាតិ​នៅថ្ងៃទី ១០​ ខែកក្កដានេះបានប្រកាស លើកលែងទណ្ឌកម្ម​ដល់គម្រោង ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងប្រឈមកង្វះស្បៀងអាហារ ។ ការសម្រេចខាងលើ​នឹងជួយដល់កូរ៉េខាងជើងអាចទិញសម្ភារសម្រាប់វិស័យកសិកម្ម ដើម្បីសាងសង់​រោងចក្រ ម៉ាស៊ីនកិនស្រូវ​​ ពោតសណ្តែក​ ដល់បណ្តាខេត្តនៅភាគខាងត្បូង មាន ខេត្តPyonganខាងត្បូង ខេត្ត ... Read More »