ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មេដឹកនាំសិទ្ធិមនុស្សរបស់ UN ទទូចឲ្យរុស្ស៉ីបើកការស៉ើបអង្កេតឬសហការជុំវិញករណីមេបក្សប្រឆាំងរុស្ស៉ី ត្រូវគេបំពុល

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ចេញផ្សាយនារសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះថា ដើម្បីស្វែងរកមន្ទិលសង្ស័យលើករណីបំពុលមេដឹកនាំបក្សប្រឆាំងរុស្ស៉ី លោក អាឡិចហ្សី ណាវ៉ាល់នី(Alexei Navalny) ដោយសារធាតុគីមីបំផ្លាញប្រព័ន្ធសរសៃប្រសាទប្រភេទណូវិចូក (Novichok)។ ពេលនេះឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ... Read More »

ប្រមុខ​ដឹកនាំ​តៃវ៉ាន់ ​អះអាងថា៖ តៃវ៉ាន់ បាន​ឈរ​នៅ​តំបន់​ជួរមុខ​នៃ​ការការពារ​លទ្ធិប្រជាធិបតេយ្យ​ពី​«​ការឈ្លានពាន​របស់​ជ​ន​ផ្តាច់ការ​»

អន្តរជាតិ៖ ស្របពេលកងទ័ព​ចិន កំពុង​បង្កើន​សមយុទ្ធ​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង សមុទ្រ​ចិន​ខាងកើត និង​ច្រក​សមុទ្រ​តៃវ៉ាន់​នោះ ។ ប្រធានាធិបតី​តៃវ៉ាន់លោកស្រី Tsai Ing-wen នៅ​ថ្ងៃទី​៨ ខែកញ្ញានេះ បាន​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​កាន់​របប​ប្រជាធិបតេយ្យ ប្រឆាំង​សកម្មភាព​អុង​អាត់​របស់​ប្រទេស​មួយចំនួន និង​ការពារ​សេរីភាព​នៅក្នុង​តំបន់​។ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន ... Read More »

មេដឹកនាំ​ចិន ប្រកាសថា៖ ចិន​ទទួលជោគជ័យ​ក្នុង​សង្គ្រាម​ប្រជាជន​ប្រឆាំង​ជំងឺ​រាតត្បាត​សកល COVID-19

អន្តរជាតិ៖ ​ប្រធានាធិបតីចិនលោក ស៊ី ជិន​ភីង នៅ​ថ្ងៃទី ៨ ខែកញ្ញាឆ្នាំ២០២០​នេះ បានប្រកាសថា ចិន​ទទួលជោគជ័យ​ក្នុង​សង្គ្រាម​ប្រជាជន​ប្រឆាំង​ជំងឺ​រាតត្បាត​សកល COVID-19 ដូច​អ្វីដែលតាម​ការសន្យា​របស់លោក ស៉ី កាលពី​៧​ខែ​មុន ។ ក្នុង​ពិធី​ប្រគល់​មេដាយ​ជូន​ដល់​បុគ្គល​៤​នាក់​មកពី​វិស័យ​វេជ្ជសាស្ត្រ ... Read More »

នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រកាស​ទុកពេល​ត្រឹម​ពាក់កណ្ដាល​ខែតុលា​សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​អឺរ៉ុប

អន្តរជាតិ៖ សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​អឺរ៉ុបលោកនាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន ប្រកាស​ទុកពេល​ត្រឹម​ថ្ងៃទី១៥ខែតុលា​ខាងមុខនេះ ។ ដោយការចរចា​លើ​កិច្ចព្រមព្រៀង​ដែល​កំណត់​របៀបរបប​រកស៊ី​រវាង​អង់គ្លេស​ដែល​ចាក​ចេញពី​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៩ និង​អឺរ៉ុប ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​តាំងពី​ការចាប់ផ្ដើម​ក​ម្ល៉េះ ខណៈ​ការចរចា​ជាច្រើន​ជុំ ក៏​មិន​ទាន់​មាន​លទ្ធផល​សមប្រកប​ដែរ​។ មិនតែប៉ុណ្ណោះទីក្រុង​ឡុង​ដ៍ ហាក់​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ខ្លាំង ហើយ​ជារឿយៗ​ព្រមាន​ថា ... Read More »

បារាំងចាប់ខ្លួនបុរសម្នាក់ដែលបានសម្លាប់សត្វសេះជាច្រើនក្បាល

ក្រុមជំនាញបារាំង​បានបើកការស្រាវជ្រាវ ករណីវាយប្រហារទៅលើសត្វសេះចិញ្ចឹមនៅទូទាំងប្រទេសបារាំង។ តាមសារព័ត៌មាន ​AP បានផ្សាយនៅថ្ងៃទី ៧ខែកញ្ញា​ថា មានសត្វសេះជាច្រើនក្បាលត្រូវជនដៃដល់កាប់ឲ្យរបួស​ធ្ងន់ ហើយសេះខ្លះទៀតត្រូវសម្លាប់តែម្តង​។ អ្នកដែលទទួលរងការខាតបង់សេដ្ឋកិច្ចច្រើនជាងគេ​​គឺកសិដ្ឋានចិញ្ចឹមសេះ។​ រដ្ឋមន្ត្រី Gerald Darmanin បានស្នើដល់ពលរដ្ឋ«មិនត្រូវកាត់ក្តីដោយខ្លួនឯងឡើយ»ដោយខ្លាចពលរដ្ឋ​ខឹងសម្បាសម្លាប់ជនដៃដល់ដែលដើរសម្លាប់សេះ ។ ក្រុមជំនាញបានស្រាវជ្រាវ ... Read More »

លោកត្រាំថ្កោលទោសក្រសួងការពារជាតិដែលមិនយកចិត្តទុកដាក់លើកម្លាំងទាហាន

ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង​ដល់មន្ត្រី ជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក ដែលផ្តោតតែទៅវិស័យឧស្សាហកម្មការពារជាតិច្រើនជាងទាហានការពារជាតិ។ លោកត្រាំបានលើកឡើងកាលពីថ្ងៃទី​៧ខែកញ្ញាថា «ខ្ញុំមិននិយាយថា ទាហានស្រឡាញ់ចូលចិត្តខ្ញុំឡើយ…​ប៉ុន្តែអ្នកនៅជួរមុខក្រសួងការពារជាតិដូចជាមិនបានធ្វើអ្វីក្រៅពី​ជំរុញសង្គ្រាមដើម្បីឲ្យក្រុមហ៊ុនឧស្សាហកម្មផលិតគ្រាប់បែក អាវុធសប្បាយតែប៉ុណ្ណោះ»។ លោកត្រាំបានបង្ហាញពីគោលបំណងដកទាហានអាមេរិក ទាំងអស់​ចេញពីប្រទេសស៊ីរី​ ក្រោយពេលក្រុមភេរវកម្ម IS ​មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីដណ្តើមគ្រប់គ្រងទឹកដីស៊ីរីទៀតឡើយ។ ប៉ុន្តែមន្ត្រីការពារជាតិ​មិនយល់ព្រម ... Read More »

Yaya Toure បានដកខ្លួនចេញពីកម្មវិធីប្រកួតសប្បុរសធម៌ដោយសារតែការបង្ហោះរូបអាសអាភាស

អតីតកីឡាករក្រុម Manchester City និង Barcelona កីឡាករ YayaToure ត្រូវបានដកចេញពីការប្រកួតសប្បុរសធម៌ប្រចាំឆ្នាំរបស់អង្គការយូនីសេហ្វបន្ទាប់ពីបានបង្ហោះវីដេអូអាសអាភាសនៅក្នុង WhatsAppជាមួយកីឡាករផ្សេងទៀត និងសង្ស័យជួលអ្នករកស៊ីផ្លូវភេទឱ្យរកសេវាកម្មឲ្យរូបគេ។ កាសែត The Sun បានសរសេរថា កីឡាករ ... Read More »

ដោយសារព្រួយបារម្ភពីការចាប់ខ្លួន អ្នកកាសែតអូស្រ្តាលី ២នាក់ រត់ចេញពីប្រទេសចិន យ៉ាងតក់ក្រហល់

អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៨ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញផ្សាយថា៖ ក្រោយអាជ្ញាធរចិន បានឃុំខ្លួនអ្នកកាសែតជនជាតិអូស្ត្រាលីម្នាក់ ដែលបម្រើការងារឲ្យបណ្ដាញទូរទស្សន៍ចិន CGTN ស្រាប់តែថ្មីៗនេះ អ្នកកាសែតអូស្រ្តាលី ២នាក់បានសម្រេចចាកចេញពីប្រទេសចិន យ៉ាងតក់ក្រហល់ទាំងយប់ ... Read More »

ព្រោះតែផ្សែងកាំជ្រួចក្នុងពិធីជប់លៀងមួយ ទើបបង្កជាអគ្គិភ័យឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា

អន្តរជាតិ៖ បើយោងតាមនាយកដ្ឋានពន្លត់អគ្គិ ភ័យនៃរដ្ឋកាលីហ្វ័រញ៉ា បានអះអាងកាលពីថ្មីៗនេះថា ករណីភ្លើងឆេះព្រៃនៅស្រុក El Dorado តំបន់San Bernardino ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា គឺបណ្តាលមកពីផ្សែងកាំជ្រួចក្នុងពិធីជប់លៀងបង្ហាញភេទរបស់ទារកក្នុងផ្ទៃ។ ដោយករណីភ្លើងឆេះព្រៃនេះ បានចាប់ឆាបឆេះឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ... Read More »

បុគ្គលិកអង្គការសហប្រជាជាតិ​(UN) ជាង​២០០​នាក់​នៅ​ស៊ី​រី ឆ្លង​ជំងឺ​COVID-19

អន្តរជាតិ៖ បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ពេទ្យ និង​មន្ត្រី​របស់អង្គការសហប្រជាជាតិ​(UN) អះអាងថា៖ បុគ្គលិករបស់ខ្លួន ដែល​កំពុង​បំពេញការងារ​មនុស្សធម៌​ជាង​២០០​នាក់ នៅ​ស៊ី​រី​បាន​ឆ្លង​ជំងឺ COVID-19 ។ ខណៈដែលអង្គការ​មួយនេះ កំពុង​ស្វែងរក​វិធីសាស្ត្រ​ទប់ស្កាត់​ឆ្លង​ជំងឺ ក្នុងប្រទេស​ដែល​ញាំញី​ដោយសារ​សង្គ្រាម និង​ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោកខាងលិច​មួយ​នេះ​។​ ​​បើយោងតាម​លិខិត​របស់​មន្ត្រី UN ... Read More »

បុរសខ្លាំងហ្វីលីពីន៖ បញ្ជាឲ្យមេគយបាញ់សម្លាប់ឈ្មួញថ្នាំញៀនភ្លាមៗនឹងកន្លែង ប្រសិនបើរកឃើញបទល្មើសជាក់ស្តែង

អន្តរជាតិ៖ លោកប្រធានាធិបតី  រ៉ូឌ្រីហ្គោ ឌូទើតេ តាមរយៈសេចក្តីថ្លែងការណ៍មួយតាមកញ្ចប់ទូរទស្សន៍នាពេលថ្មីនេះថា៖ លោកបានបញ្ជាជាសាធារណៈឲ្យប្រធានគណៈកម្មាធិការគយរបស់ប្រទេសខ្លួន គឺលោក រ៉េ លេអូណាដូ ហ្គេរ៉េរ៉ូ បាញ់សម្លាប់ឈ្មួញថ្នាំញៀនភ្លាមៗនឹងកន្លែងប្រសិនបើរកឃើញថា ក្រុមទាំងនេះពិតបានប្រព្រឹត្តបទឧក្រិដ្ឋជាក់ស្តែងមួយនេះមែន។ ប្រធានាធិបតីហ្វីលីពីនរូបនេះ លើកឡើងបែបនេះ គឺដើម្បីបន្តជំរុញយុទ្ធនាការបោសសម្អាតគ្រឿងញៀនឲ្យអស់ពីប្រទេស ... Read More »

Benfica និង Sporting ចូលរួមប្រកួតប្រជែងដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធ Luis Suarez

មានក្លិបជាច្រើនបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធកូឡុំប៊ី Luis Suarez បន្ទាប់ពីឃើញពីទម្រង់លេងគួរឱ្យចាប់អារម្មណ៍របស់គាត់កាលពីរដូវកាលឆ្នាំ២០១៩-២០២០ នៅក្នុងក្របខ័ណ្ឌលំដាប់ទី២របស់អេស្ប៉ាញជាមួយក្លិប Real Zaragoza ។ កីឡាករវ័យ២២ឆ្នាំគឺមិនមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធក្រុមBarcelona ដែលមានឈ្មោះដូចគ្នានោះទេ។ មានក្លិបអេស្ប៉ាញជាច្រើនដូចជា Villarreal, Real Betis, Real ... Read More »

កីឡាការិនីជប៉ុន Osaka ឈានទៅវគ្គពាក់១ភាគ៤ ផ្តាច់ព្រ័ត្រកម្មវិធី US Open

ម្ចាស់ពានរង្វាន់កីឡាវាយតឺន្នីស Grand Slam ២សម័យកាលកីឡាការិនីNaomi Osaka បានកក់កៅអីទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រនៃកម្មវិធី US Open ជាមួយនឹងជ័យជម្នះជាប់ៗគ្នាលើកីឡាការិនី Anett Kontaveit របស់អ៊ីស្តូនី។ Osaka ដែលជាកីឡាការិនីលំដាប់ទី៤ពិភពលោក បានផ្តួលដៃគូរបស់នាងក្នុងលទ្ធផល ... Read More »

Arsenal ប៉ះ Leicester ខណៈ Man City ត្រូវប៉ះCrystal Palace ឬBournemouth ក្នុងវគ្គជម្រុះ EFL Cup ជុំទី៣រដូវកាលថ្មី

ក្រុមកាំភ្លើងធំ Arsenal នឹងធ្វើដំណើរទៅជួបក្រុម Leicester City នៅជុំទី៣ នៃពានរង្វាន់ EFL Cup ខណៈអតីតម្ចាស់ជើងឯកក្រុមមេឃខៀវ Manchester City ត្រូវជួបក្រុម Bournemouth ឬ ... Read More »

ចិនចោទប្រកាន់ឥណ្ឌា បន្តឌឺដងដោយយោធានៅតំបន់ព្រំដែនមានវិវាទ

កម្លាំងទាហានចិននៅថ្ងៃទី​៧ខែកញ្ញា បានចោទប្រកាន់ឥណ្ឌា ​«បាញ់ព្រមានហួសហេតុ​»នៅតំបន់ភាគខាងត្បូងទន្លេ Pangong ​​ស្ថិតនៅតំបន់ Chushul ព្រំដែនប្រទេសទាំងពីរ។ នៅក្នុងសេចក្តីប្រកាស​នៅវេលាម៉ោង​១និង​៣០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) លោកZhang Shuili អ្នកនាំពាក្យកម្លាំងទាហានចិនប្រចាំភូមិភាគខាងលិច​បានបញ្ជាក់ថា ឥណ្ឌាបានឆ្លងចូលតំបន់គ្រប់គ្រងព្រំដែនពិតប្រាកដ (LAC) ហើយចូលទៅកាន់ ... Read More »

ប្រធានាធិបតីដូណាល់ ត្រាំ ស្នើអ្នកសារព័ត៌មានដោះម៉ាស់ពេលចូលរួមសន្និសីទកាសែត

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើដល់ក្រុមអ្នកសារព័ត៌មានទាំងអស់ឲ្យដោះម៉ាស់ពេលចូលរួមសន្និសីទកាសែតរបស់លោក ប៉ុន្តែក្រុមអ្នកសារព័ត៌មានបានបដិសេធ។ នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី​៧ ខែកញ្ញា ​ប្រធានាធិបតីដូណាល់ ត្រាំ​ និងអ្នកសារព័ត៌មានឈ្មោះ Jeff Mason របស់បណ្តាញព័ត៌មានរ៉យទ័រ បានប៉ះទង្គិចគ្នាដោយសម្តីពាក់ព័ន្ធការពាក់ម៉ាស់។ ... Read More »

វៀតណាមមានអ្នកជាសះស្បើយពីជំងឺកូវីដ​-១៩ចំនួន២៣នាក់​

នៅថ្ងៃទី៧ ខែកញ្ញា​នៅទូទាំងប្រទេសវៀតណាមមានអ្នកជំងឺកូវីដ​១៩ ចំនួន​២៣នាក់បានព្យាបាលជាសះស្បើយ ។ ក្នុងចំណោមអ្នកជំងឺ​ដែលព្យាបាលជាសះស្បើយ មាន១៩នាក់នៅខេត្តក្វាងណាម និង ៤នាក់នៅខេត្តដាណាង។ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ​-១៩ បានឲ្យដឹងថា មកទល់ពេលនេះ​វៀតណាមមានអ្នកឆ្លងកូវីដ​-១៩ សរុប ១០៤៩នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានដល់ទៅ៨៥៣នាក់ ... Read More »

ទីក្រុងមូស្គូចោទប្រកាន់អាមេរិកធ្វើសមយុទ្ធវាយប្រហារដោយមីស៊ីលទៅលើរុស្ស៊ី

អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ី បានប្រកាសឲ្យដឹងថា កម្លាំងទាហានអាកាសអាមេរិក​និងណាតូ​ មិនត្រឹមតែធ្វើសកម្មភាពនៅតាមបណ្តោយព្រំដែន​រុស្ស៊ី​នោះទេ ថែមទាំងធ្វើសមយុទ្ធវាយលុកដោយមីស៊ីល​ទៅលើប្រទេសរុស្ស៊ី ទៀតផង។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានលើកឡើងថា កម្លាំងទាហានអាកាសអាមេរិក និងណាតូ បានធ្វើសមយុទ្ធនៅតាមព្រំដែនដើម្បីតាមដានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី​។ នៅក្នុងខែសីហា​ឆ្នាំ​២០២០ ... Read More »

ពលរដ្ឋអាមេរិក​តែ២១ភាគរយ ប៉ុណ្ណោះព្រមចាក់វ៉ាក់សាំងបង្ការកូវីដ​-១៩

តាមលទ្ធផលស្ទង់មតិ​បង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកតែ​១/៥យល់ព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ កាន់តែឆាប់កាន់តែល្អ​។ ចំណែកពលរដ្ឋផ្សេងទៀត​មិនទាន់ចង់ចាក់វ៉ាក់សាំងភ្លាមៗនោះឡើយ​គឺត្រូវរង់ចាំរហូតដល់ការធ្វើតេស្តចប់សព្វគ្រប់។ តាមលទ្ធផលស្ទង់មតី​របស់ YouGov បានប្រកាសកាលពីថ្ងៃទី​៦ខែកញ្ញាថា ប្រសិនបើវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​បានដាក់ឲ្យប្រើប្រាស់នៅអាមេរិកនោះ​ មានពលរដ្ឋភាគច្រើនមិន​ទាន់ហ៊ានប្រើប្រាស់នៅឡើយ ដោយរង់ចំាមើលអ្នកដែលប្រើសាកល្បងវ៉ាក់សាំងមុនតើមានអ្វីប្រែប្រួល។ តាមការស្ទង់មតិ មានពលរដ្ឋតែ ២១ភាគរយប៉ុណ្ណោះដែល​យល់ព្រមចាក់វ៉ាក់សាំងភ្លាម ពេលដាក់ឲ្យប្រើប្រាស់ ... Read More »

លោកស្រី អ៊ុងសាន ស៊ូជី ប្រកាសលុបចោលយុទ្ធនាការឃោសនាបោះឆ្នោត ខណៈCOVID-19 បង្ក​ភាពស្រពេចស្រពិល

អន្តរជាតិ៖ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃដំបូង របស់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញាស្អែកនេះលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០នេះ បានប្រកាសលុបចោលយុទ្ធនាការឃោសនាបោះឆ្នោតដោយផ្អែកលើហេតុផលទប់ស្កាត់ការរាតត្បាតCOVID-19។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ អាជ្ញាធរមីយ៉ាន់ម៉ា បានរាយការណ៍ថាមានករណីឆ្លងCOVID-19 ... Read More »

ថៃ៖ ក្រោយ DJម្នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ពេលនេះអ្នកដែលកំពុងមានទំនាក់ទំនងជាមួយបុរសនោះ រាប់រយនាក់កំពុងតែមានហានិភ័យខ្ពស់នៃការឆ្លង

អន្តរជាតិ៖ មនុស្សរាប់រយនាក់ កំពុងតែមានហានិភ័យក្នុងការឆ្លងជំងឺCOVID-19 បន្ទាប់ពីពួកគេបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយបុរសម្នាក់ជាDJ មុនពេលជាប់ពន្ធនាគារ ហើយត្រូវបានរកឃើញថា៖ ឆ្លងជំងឺCOVID-19 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍ ។ សារព័ត៌មានបាងកកប៉ុស្ដិ៍ បាននិយាយថា បុរសនោះត្រូវបានគេស្គាល់ថា ជាអ្នកជំងឺក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃ ... Read More »

បើទោះបីវិបត្តិCOVID-19 រាតត្បាតជាសកលក៏ដោយ ក៏វៀតណាមនាំចេញអង្ករជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ វ៉ាដាច់ប្រទេសថៃ

អន្តរជាតិ៖ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺCOVID-19 រាលត្បាតជាសកល ប៉ុន្តែការនាំចេញអង្កររបស់វៀតណាម បានកើនឡើងហួសពីការរំពឹងទុក រហូតវ៉ាដាច់ប្រទេសថៃ ហើយនេះក៏ជាលើកដំបូងក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ខណៈការកើនឡើងនៃការនាំរបស់វៀតណាមពេលនេះបានជម្រុញអ្នកជំនាញថៃឲ្យយោបល់ថា៖ ថៃគួរតែពង្រឹងជំហររបស់ខ្លួន លើវិស័យនាំចេញអង្ករនេះ ។ បើយោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) តម្លៃនាំចេញអង្ករក្នុងស្រុកបានបន្តកើនឡើង ជាក់ស្តែងអង្ករកំណាត់ ... Read More »

ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ​អះអាងថា៖ មិន​ឲ្យ​មាន​ផែនការ​បំពាក់​មូលដ្ឋាន​យោធា​ក្នុងទឹកដីខ្លួននោះឡើយ

អន្តរជាតិ៖ បន្ទាប់ពី​មាន​របាយការណ៍​មួយ​របស់​ក្រសួងការពារជាតិ​អាមេរិកដែល​បាន​ព្យាករ​ថា ចិន កំពុង​រៀប​ផែនការ​បំពាក់​មូលដ្ឋាន​យោធា​មួយ​នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​នោះ ។ លោកស្រី​រដ្ឋមន្ត្រី​ការ​បរ​ទស​ឥណ្ឌូណេស៊ី Retno Marsudi បានប្រតិកម្ម​អះអាងទៅវិញភ្លាមៗ ថា៖ឥណ្ឌូណេស៊ី នឹងមិន​ឲ្យ​មាន​មូលដ្ឋាន​យោធា​ពី​បណ្តា​ប្រទេស​បរទេស​រាប់បញ្ចូល​ទាំង​ចិន នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​បានឡើយ​។ មិនតែប៉ុណ្ណោះប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ថែមទាំង​បដិសេធ​ជំទាស់​ដាច់ខាត​ទៅនឹងរ​បាយ​ការណ៍​ដែលរបស់​ក្រសួងការពារជាតិ​អាមេរិកអះអាងថា៖រដ្ឋាភិបាល​ក្រុង​ប៉េកាំង មាន​ផែនការ​បំពាក់​មូលដ្ឋាន​យោធា​មួយ​នៅ​ឥណ្ឌូណេស៊ី​។ ... Read More »

នាយករដ្ឋមន្រ្តីអូស្ត្រាលី ចំណាយថវិកាជាង ១.២ពាន់លានដុល្លារអាមេរិក ដើម្បីចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងប្រឆាំងកូូវីដ-១៩

អន្តរជាតិ៖ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជាង៨៤លានដូស(ដប) លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសថា៖ រដ្ឋាភិបាលសម្រេចចំណាយលុយសរុបជាង ១.២ពាន់លានដុល្លារអាមេរិក ។ បើតាមការចេញផ្សាយដោយ ... Read More »

ក្រសួងការពារជាតិចិន៖ ទាត់ចោលការលើកឡើងរបស់ប្រមុខការពារជាតិអាមេរិក ដែលចោទប្រកាន់កងទ័ពចិនថា គឺជាស្ថាប័នបម្រើឲ្យបក្សកុម្មុយនីស្តចិន

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ បានរិះគន់យោធាចិនចំៗក្នុងអត្ថបទវិចារណកថាមួយ ដោយបានចោទកងទ័ពចិនចំៗថា បម្រើឲ្យតែបក្សកុម្មុយនិស្តចិនប៉ុណ្ណោះ។ ក្នុងអត្ថបទមានចំណងជើងថា «The Pentagon Is Prepared for China»  ... Read More »

មេដឹកនាំសិង្ហ​បុរី អះអាងថា​៖ ទាំង​រដ្ឋាភិបាល និង​បក្សប្រឆាំង ទោះ​មាន​និន្នាការ​ផ្ទុយគ្នា​ក៏ដោយ តែត្រូវ​រួមគ្នាធ្វើការ​ដើម្បី​ជាតិ

អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុងបាន​ក្រើនរម្លឹក​ត្រង់ៗ​ថា ទាំង​រដ្ឋាភិបាល និង​បក្សប្រឆាំង ទោះ​មាន​និន្នាការ​ផ្ទុយគ្នា​ក៏ដោយ ភាគី​ទាំងពីរ ត្រូវតែ​ធ្វើការ​ដើម្បី​ប្រទេស មិនមែន​ដើម្បី​ផលប្រយោជន៍​បក្សពួករ​បស់​ខ្លួន​នោះទេ​។ ការលើកឡើងបែបនេះរបស់លោកនាយក​រដ្ឋមន្ត្រីសិង្ហ​បុរី បានធ្វើឡើងតាមរយៈ​វេទិកា​ដ៏​សំខាន់ជា​សាធារណៈ​លើកដំបូង​ទៅកាន់​សភាជាតិ​របស់ខ្លួន​ស្តីពី​គោលនយោបាយ​ជាតិ​សម្រាប់​អាណត្តិ​ដឹកនាំ​ថ្មី នៃ​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​បច្ចុប្បន្ន​។ ... Read More »

អាកាសយានដ្ឋានអន្តរជាតិអុីរ៉ាក់រងការវាយប្រហារដោយរ៉ុក្កែត

  សារព័ត៌មាន INA របស់អុីរ៉ាក់បានដកស្រង់ការប្រកាសរបស់កម្លាំងទាហានអុីរ៉ាក់ដែលបានឲ្យដឹងថា មានរ៉ុក្កែត​៣គ្រាប់ធ្លាក់ចូលក្នុងតំបន់ការាស នៃអាកាសយានដ្ឋាន ​ បណ្តាលឲ្យខួចខាតសម្ភារជាច្រើនក្នុងអាកាសយានដ្ឋាន។ តាមសារព័ត៌មាន INA ផ្សាយថា រ៉ុក្កែត៣គ្រាប់ប្រភេទ rocket Katyusha បានធ្លាក់នៅក្នុងតំបន់ ... Read More »

ពលរដ្ឋជាង១ពាន់នាក់ធ្វើបាតុកម្មនៅទីក្រុង Minsk ប្រទេស​បេឡារុស

ក្រុមបាតុករ​ក្នុងទីក្រុង Minsk ប្រទេស​បេឡារុស បានដង្ហែក្បួនឆ្ពោះទៅកាន់វិមានប្រធានាធិបតី Alexander Lukashenko ក្នុងសប្តាហ៍ទី​៤ដើម្បីប្រឆាំងរដ្ឋាភិបាលនិងទាមទារឱ្យប្រធានាធិបតី លាលែងចេញពីតំណែង។ ក្រុមបាតុករប្រមាណជាង​១សែននាក់ចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ហើយកម្លាំងប្រឆាំង​បាតុកម្មបានបិទផ្លូវ​ចូលទៅកាន់ ទីតាំងរដ្ឋាភិបាលដោយមាន រថក្រោះរថពាសដែកការពារ​។ ក្រុមបាតុករជ្រុលនិយមបង្កអំពើហិង្សា បណ្តាលឲ្យមានអ្នករងរបួស​បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ... Read More »

ក្រុមហ៊ុន​ឱសថចិន រក​បានប្រទេស​ចំនួន​៤​ទៀត​ ដើម្បី​ធ្វើតេស្ត​វ៉ាក់សាំង COVID-19 ដំណាក់កាល​ទី​បី​

អន្តរជាតិ៖ នៅថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ​ ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​របស់​ចិន​ចំនួន​ពីរ គឺ China National Biotec Group (CNBG) and Sinovac Biotech Ltd ... Read More »

អេស្ប៉ាញបំបាក់អ៊ុយក្រែន៤ទល់០ ក្នុងពានរង្វាន់ National League

ក្រុមជម្រើសជាតិអេស្ប៉ាញបានយកឈ្នះក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងលទ្ធផល៤ទល់០ ក្នុងកម្មវិធីពានរង្វាន់ UEFA National League កាលពីរាត្រីថ្ងៃទី៦ កញ្ញា ម្សិលមិញ។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។ ចាប់ផ្តើមប្រកួតដើមតង់ទី១ កីឡាករក្រុមអ៊ុយក្រែនបានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ... Read More »