ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ចំពេលដែលមានភាពមិនច្បាស់លាស់ ជប៉ុនបានវិនិយោគមកលើកម្ពុជាបន្ថែមទៀត

បើទោះបីជាមានការសំដែងអារម្មណ៍ មិនសប្បាយចិត្តចំពោះប្រតិបត្តិការពាណិជ្ជកម្មរបស់ពួកគេនៅកម្ពុជាក៏ដោយ ក៏ជប៉ុនបានបង្កើនការវិនិយោគរបស់ពួកគេបន្ថែមទៀតនៅក្នុងប្រទេសដ៏តូចមួយនេះនា ពេលថ្មីៗនេះដែរ។ តាមរយៈចំនួនវិនិយោគបរទេសសរុប របស់ពួកគេនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥នោះជប៉ុនបានជាប់ចំណាត់ថ្នាក់លេខ៣ ជាអ្នកវិនិយោគធំបំផុតរបស់កម្ពុជាដោយមានក្រុមហ៊ុនប្រមាណជា២៥០ក្រុមហ៊ុន ខណៈដែលប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ដែលមានក្រុមហ៊ុនប្រមាណ ជា១.០៥៥ បន្ទាប់មកគឺកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាកលេខ២ដោយមាន២៧៨ ក្រុមហ៊ុននៅក្នុងប្រទេសនេះ។ ការវិនិយោគរបស់ជប៉ុនរួមមានការនាំចេញនិងការនាំចូលទំនិញទេសចរណ៍ រោងចក្រការពិគ្រោះយោបល់ អចលនទ្រព្យ ... Read More »

ជម្រុះ UEFA Champions League ថ្ងៃទី២៤ ខែសីហា APOEL, Salzburg, ManCity, Moncheng មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League វគ្គ Play-offs ថ្ងៃនេះក្រុម APOEL, Salzburg, ManCity, Monchengមានសង្ឃឹមឈ្នះ ក្នុងទឹកដីសម្រាប់ជើងទី២ដើម្បីបានបានកៅអី ទៅវគ្គចែកពូល ។ APOEL ... Read More »

ប្រទេសចិនគំរាមកំហែងថានឹងប្រើហិង្សាជាមួយប្រទេសជប៉ុនស្តីពីសមុទ្រចិនខាងត្បូង

  ចិនបានគំរាមជប៉ុនថា នឹងប្រើប្រាស់ កម្លាំងយោធាប្រឆាំងទៅនឹងប្រទេសជប៉ុន ប្រសិនបើទីក្រុងប៉េកាំងត្រូវបានបង្ខំឲ្យធ្លាក់ ចូលក្នុងផ្លូវទ័លច្រកក្នុងវិវាទសមុទ្រចិនភាគ ខាងត្បូង។ សារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីថ្ងៃទី២១ ខែសីហា បានដកស្រងប្រភពព័ត៌មានពីប្រទេសជប៉ុនបានឲ្យដឹងថា ចិនបានចេញសារព្រមានដល់មន្ត្រីជាន់ខ្ពស់ជប៉ុនកុំឲ្យជ្រៀតជ្រែងចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូងអាចនឹងប៉ះទង្គិចគ្នាដោយ ហិង្សា។ អគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនលោក Cheng Yonghua ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Monaco, Roma, Legia, Clermont ប្តេជ្ញាយកឈ្នះគូប្រកួតរបស់ខ្លួន

  ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Monaco, Roma, Legia, Clermont ជាក្រុម ដែលមានសង្ឃឹមឆ្លងផុតវគ្គជម្រុះ និងប្តេជ្ញាយកឈ្នះគូប្រកួតក្នុងទឹកដីរបស់ខ្លួន ។ ជម្រុះ UEFA Champions League វគ្គ ... Read More »

សហគ្រិនមកពីសហភាពអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះទីផ្សារវៀតណាម

ដោយយោងទៅតាមការស្រាវជ្រាវ សន្ទស្សន៍បរិយាកាសពាណិជ្ជកម្មនៅក្នុងត្រីមាសទី២នៃឆ្នាំនេះរបស់សភាពាណិជ្ជ កម្មអឺរ៉ុបនៅក្នុងប្រទេសវៀតណាមបានឱ្យដឹងថា សហគ្រាសជាច្រើនដែលមកពីសហ ភាពអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមចំពោះ បរិយាកាសពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាមដដែលតាមរយៈគម្រោងបង្កើនការ វិនិយោគរបស់ពួកគេជាច្រើន។ សហគ្រាសសហភាពអឺរ៉ុបភាគច្រើនបានដឹងថា ស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុរបស់ ប្រទេសនេះទំនងជាបន្តកើតមានឡើង ទៀតដោយ៥៦,៣ភាគរយនៃអ្នកដែលត្រូវបានគេស្ទង់មតិបានព្យាករថា មានស្ថិរភាព និងមានភាពប្រសើរឡើងហើយ៩,៤ភាគ រយនៃពួកគេបានរំពឹងថានឹងមានភាព អាក្រក់ជាងមុន ... Read More »

កុមារបានក្លាយជាឧបករណ៍សម្រាប់វាយប្រហារគ្រាប់បែកអត្តឃាត

  ជនវាយប្រហារគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រាប់បែកដែលលាក់ទុកនៅក្នុងអាវក្នុងពិធីជប់លៀងរបស់ជនជាតិឃើដនៅភាគអាគ្នេយ៍ប្រទេសទួរគីគឺជាកុមារ ទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះមកពី ក្រុមអ៊ិស្លាមIS ។ ការបំផ្ទុះគ្រាប់បែកនោះបានសម្លាប់ មនុស្ស៥១នាក់ធ្វើឲ្យមតិសាធារណៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជាស្នាដៃរបស់កុមារម្នាក់។ ក្រុមIS និងក្រុមភេរវកម្មនានាបានប្រើប្រាស់កុមារធ្វើជា ឧបករណ៍វាយប្រហារគ្រាប់បែកអត្តឃាត ដែលមានប្រសិទ្ធភាពបំផុត។ តាមរបាយការណ៍របស់អង្គការ UNICEF បានឲ្យដឹងថា ... Read More »

បាល់ទាត់នៅអង់គ្លេស League Cup ថ្ងៃនេះ Crystal, Watford, QPR, Everton, Chelsea, Newcastle មានប្រៀប ក្នុងទឹកដី

  ការប្រកួតបាល់ទាត់នៅអង់គ្លេស League Cup ជុំទី២ ថ្ងៃនេះក្រុម Crystal, Watford, QPR, Everton, Chelsea, Newcastle ជាក្រុមដែលមានប្រវត្តិល្អ និងមានប្រៀបជាងគូប្រកួតក្នុងទឹកដីរបស់ ខ្លួន។ ... Read More »

បាញ់ប្រហារពីរកន្លែងផ្សេងគ្នា នៅអាមេរិកស្លាប់ និងរបួសជិត២០នាក់

កាលពីថ្ងៃទី២១ ខែសីហា មានករណីបាញ់ប្រហារមួយនៅក្នុងពិធីជប់លៀងស្ថិតនៅទីក្រុង Plymouth រដ្ឋConnecticut វេលាម៉ោង១និង៣០នាទី បណ្តាលឲ្យមនុស្ស១៣នាក់រងរបួស ។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស១៣នាក់រងរបួសនៅក្នុងការបាញ់ប្រហារខាងលើ ក្នុងនោះមាន៣នាក់រងរបួសធ្ងន់ ដោយមានស្ត្រីម្នាក់ត្រូវបាញ់ចំមុខផងដែរ ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ Yale new ... Read More »

ព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងកាលពីសប្តាហ៍កន្លងមក

ផ្ទុះគ្រាប់បែកនៅថៃ, រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បំពេញទស្សនកិច្ចនៅរុស្ស៊ី, ជំងឺអាសន្នរោគគ្រុនស្បែកលឿងនៅលើពិភពលោក, ការដាក់ពង្រាយយោធានៅ អ៊ុយក្រែន, ស្ថានភាពអាស៊ីកើនកម្តៅ , ការបោះឆ្នោតនៅអាមេរិកគឺជាព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅលើពិភពលោកក្នុងសប្តាហ៍កន្លងមកនេះ…ទាំងនេះជាព័ត៌មានដែលបណ្តាញផ្សព្វផ្សាយធំៗនៅលើពិភពលោកចាប់អាម្មណ៍បំផុត។ ក្នុងមួយសប្តាហ៍អាចរាលដាលនៃជំងឺគ្រុនស្បែកលឿងនៅលើពិភពលោក កាលពីថ្ងៃទី១៧ ខែសីហា អង្គការសុខ ភាពពិភពលោកWHO បានព្រមានថា មាន ... Read More »

ដើម្បីប្រកួតប្រជែងដឹកអ្នកដំណើរថៃបានបង្កើនទីផ្សារទិញយន្តហោះថ្មីៗដើម្បីទាក់ទាញ

រយៈពេលកន្លងមកគ្រោះថ្នាក់យន្តហោះបានកើតឡើងជាបន្តបន្ទាប់នៅជុំវិញពិភពលោកធ្វើឲ្យអ្នកដំណើរខ្លាចរអាមិនចង់ធ្វើដំណើរតាមយន្តហោះទៀតឡើយ ។ មួយ វិញទៀតប្រសិនបើធ្វើដំណើរនោះក៏ជ្រើសយកក្រុមហ៊ុនដែលមិនសូវមានរឿងអាស្រូវ ខូចឬធា្លក់យន្តហោះដែរ។ ទាំងនោះហើយធ្វើឲ្យក្រុមហ៊ុនថៃសម្រេចចិត្តទិញយន្ត ហោះថ្មីជាការពង្រីកប្រតិបត្តិការរបស់ខ្លួនម្តងទៀតដើម្បីទាក់ទាញអ្នកដំណើរជាតិ និងអន្តរជាតិ។ សារព័ត៌មានបាងកកប៉ុស្តិ៍ផ្សាយថា ក្រុម ហ៊ុនដឹកអ្នកដំណើរទំាងនោះនឹងត្រូវបន្ថែមផ្លូវហោះហើរ និងទិញយន្តហោះថ្មី រួមទំាងយន្តហោះដែលស៊ីសំាងតិចដើម្បីយកមកជំនួសយន្តហោះចាស់ៗ។ នេះបើតាមការ លើកឡើងរបស់លោក ... Read More »

វាយប្រហារដោយកាំបិតនៅក្នុងប្រទេសបារាំង

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានឲ្យដឹងថា មានករណីវាយប្រហារដោយកាំបិតកើតឡើងនៅទីក្រុង Strasbourg បណ្តាលឲ្យបុរសជនជាតិជ្វិប ម្នាក់រងរបួសជាទម្ងន់ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនវាយប្រហារបានស្រែកខ្លាំងៗនៅពាក្យថា «ព្រះអាឡោះដ៏អស្ចារ្យ» រួចចាក់មួយកាំបិទចំពោះបុរសម្នាក់ដែលទើបតែចេញពីបន្ទប់ទឹក។ ជនរងគ្រោះគឺជាជនជាតិជ្វិពអាយុ៦២ឆ្នាំ ឈ្នោះ Chalom Levy ។ ... Read More »

At.Madrid, Real Madrid, Celta Vigo, Zaragoza នៅតែជាក្រុមខ្លាំង សម្រាប់រដូវកាលថ្មីនៅអេស្ប៉ាញថ្ងៃទី២១ ខែសីហា

ការប្រកួតបាល់ទាត់នៅអេស្ប៉ាញ សម្រាប់រដូវកាលថ្មីថ្ងៃនេះក្រុមខ្លាំង At.Madrid, Real Madrid, Celta Vigo, Zaragoza នៅតែមានឱកាសនិងមាន សង្ឃឹមឈ្នះគូប្រកួតសម្រាប់ថ្ងៃបើកឆាក។ អេស្ប៉ាញ Primera Liga Gijón Vs ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃទី២១ ខែសីហា Sunderland​, West Ham, PSG, Benfica, Braga, Midtjylland រំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃទី២១ ខែសីហា ក្រុម Sunderland​, West Ham, PSG, Benfica, Braga, Midtjylland ជាក្រុមដែល មានប្រៀបនិងមានរំពឹងឈ្នះគូប្រកួតក្នុង ទឹកដីរបស់ខ្លួន ។ អង់គ្លេស ... Read More »

បើករដូវកាលថ្មីនៅអុីតាលី Serie A ថ្ងៃទី២១ ខែសីហា AC Milan, Bologna, Napoli, InterMilan សង្ឃឹមរកបាន៣ពិន្ទុថ្ងៃ ដំបូង

ការប្រកួតបាល់ទាត់នៅអុីតាលី Serie A រដូវកាលថ្មីថ្ងៃនេះក្រុម AC Milan, Bologna, Napoli, InterMilan ជាក្រុមដែល មានប្រវត្តិល្អ និងមានសង្ឃឹមរកបាន៣ ពិន្ទសម្រាប់ថ្ងៃបើកឆាក ។ AC ... Read More »

ការលក់ទូរស័ព្ទសកលលោកកើនឡើង៤,៣ភាគរយនៅក្នុងត្រីមាសទី២នេះ

ក្រុមហ៊ុនស្រាវជ្រាវ Gartner បានឱ្យ ដឹងថា ការលក់ទូរស័ព្ទស្មាតហ្វូនបានកើនឡើង៤,៣ភាគរយដល់ចំនួន៣៤៤លានគ្រឿងប៉ុណ្ណោះចាប់តាំងពីខែមេសាដល់ខែមិថុនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែការធ្លាក់ចុះនៃតម្រូវ ការរបស់ទីផ្សារនេះ។ លោក Anshul Gupta នាយកស្រាវ ជ្រាវរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍ថា តម្រូវការទូរសព្ទបានធ្លាក់ចុះនៅក្នុងត្រីមាសទី២នៃឆ្នាំនេះដោយសារតែអ្នកប្រើប្រាស់រងចាំមើលការដាក់ចេញនូវទូរស័ព្ទម៉ូឌែលថ្មីនៅពាក់កណ្តាលទី២នៃឆ្នាំនេះ។ លោកបានបន្តទៀតថា ជាងនេះទៅ ទៀតនោះការធ្លាក់ចុះនៃការលក់ទូរស័ព្ទ ... Read More »

ក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋងាកទៅគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន វិញម្តង

តាមលទ្ធផលនៃការស្ទង់មតិនាពេល កន្លងមកបានបង្ហញឲ្យឃើញថា លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិប តេយ្យជាលើកទី១ចាប់តាំងពីឆ្នាំ១៩៥២ ទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រមកពីគណបក្សសាធារណរដ្ឋ។ សារព័ត៌មាន The Financial Times កាលពីថ្ងៃទី១៨ ខែសីហា បានផ្សាយថា ... Read More »

Monaco, Lille, Lorient, Angers ​​រំពឹងឈ្នះនៅបារាំង Ligue 1 ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅបារាំង Ligue 1 ថ្ងៃនេះក្រុម Monaco, Lille, Lorient, Angers ​​ជាក្រុមដែលមានប្រវត្តិល្អនិងមានរំពឹងឈ្នះគូប្រកួតទាំងក្នុងនិងក្រៅទឹកដី របស់ខ្លួន។ Nantes Vs Monaco Nantes ៥ប្រកួតចុងក្រោយគឺ ... Read More »

Sheff Wed, Blackburn, Fulham, QPR សង្ឃឹម៣ពិន្ទុពីគូប្រកួតនៅ អង់គ្លេស Championship ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះក្រុម Sheff Wed, Blackburn, Fulham, QPR ជាក្រុមដែលមានសង្ឃឹមរកបាន៣ពិន្ទុពីគូប្រកួតក្នុងទឹកដីរបស់ខ្លួន ។ Sheff Wed Vs Leeds Sheff ... Read More »

ប្រទេសចិននិងប្រទសរុស្ស៊ីកំពុងតែប្រជែងអំណាចដ៏គ្រោះថ្នាក់ជាមួយសហរដ្ឋអាមេរិក

តាមសារព័ត៌មាន The Atlantic របស់ អាមេរិកបានផ្សាយថា ប្រការដែលចិនពង្រីក អំណាចនៅសមុទ្រចិនខាងត្បូងត្រូវបាន ព្យាករជាយូរណាស់មកហើយ។ ក្រុមអ្នក វិភាគបញ្ជាក់ថា សង្គ្រាមត្រជាក់ថ្មីដែលលេច ធ្លោរបស់ចិនកំពុងតែជំរុញអាមេរិកឲ្យចាកចេញពីសមុទ្របាស៊ីហ្វីកគឺជារឿងមិនអាចបញ្ចៀសបាន។ នៅក្នុងកំពង់ផែដែលតែងតែស្ងប់ស្ងាត់នៅឆ្នេរសមុទ្រ Palawan ជាប្រជុំកោះស្ថិតនៅតំបន់ភាគខាងលិចហ្វុីលីពីនមាននាវាចេញចូលជាច្រើនគ្រឿងនៅចម្ងាយពីឆ្នេរសមុទ្រនេះប្រមាណ៣០គឺឡូម៉ែត្រគឺជា ... Read More »

រដូវកាលថ្មីនៅអង់គ្លេស Premier League ថ្ងៃនេះ ManCity, Tottenham, , Liverpool, Chelsea សង្ឃឹមឈ្នះ ខណៈ Leicester ប៉ះ Arsenal

ការប្រកួតបាល់ទាត់នៅអង់គ្លេស Premier League សម្រាប់រដូវកាលថ្មីថ្ងៃនេះ ក្រុម ManCity, Tottenham, , Liverpool, Chelsea នៅតែមានប្រៀបជាងគូប្រកួតទោះបីប្រកួតក្នុងឬក្រៅទឹកដីក៏ដោយ។ ចំណែកក្រុមអតីតជើងឯក Leicester ប៉ះ ក្រុមខ្លាំង ... Read More »

ក្រុមហ៊ុន Samsung មានសុទិដ្ឋិនិយមចំពោះកំណើនទូរស័ព្ទស្មាតហ្វូននៅប្រទេសថៃ

ទីផ្សារទូរស័ព្ទក្នុងស្រុករបស់ថៃទំនងជាមានមានភាពប្រសើរឡើងនៅពាក់ កណ្តាលទី២នៃឆ្នាំនេះបន្ទាប់ពីមានកំណើន១ទៅ​៣ភាគរយនៅពាក់កណ្តាលទី១ នេះ។ លោក Wichai Pornpratang អនុប្រធានទំនាក់ទំនងបច្ចេកវិទ្យានិងទូរស័ព្ទរបស់ក្រុម ហ៊ុន Samsungនៅថៃបានមានប្រសាសន៍ ថា ភាពប្រសើរឡើងនេះត្រូវបានជំរុញ ដោយ​ការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុង ចំណ​ោមក្រុមហ៊ុនផលិតទូរស័ព្ទអន្តរជាតិ និងការផ្តល់សេវាកម្មប្រតិបត្តិការ 4G។ ... Read More »

មីយ៉ាន់ម៉ាផ្សារភ្ជាប់ទំនាក់ទំនងជាមួយចិនឡើងវិញ

ទីប្រឹក្សាជាតិមីយ៉ាន់ម៉ាលោកស្រី អ៊ុង សាន ស៊ូជី បានចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទី៣របស់លោកស្រី ស៊ូជី ក្រោយ ពេលលោកស្រីឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០១៦។ កន្លងមកចិនបានស្វាគមន៍លោកស្រី អ៊ុងសាន ស៊ូជី ទស្សនកិច្ចទៅកាន់ចិនជាលើកទីមួយកាលពីខែមិថុនា ឆ្នាំ២០១៥ ... Read More »

អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា

នាយករដ្ឋមន្ត្រីឥណ្ឌាលោក​ ណារ៉េនដ្រា ម៉ូឌី បានចោទប្រកាន់ទៅលើប្រទេសប៉ាគីស្ថានជាអ្នកបង្កឲ្យមានអំពើហិង្សាកើតឡើង នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ក្នុង ពេលឥណ្ឌាប្រារព្ធបុណ្យឯករាជ្យជាតិ។ អំពើ ហិង្សានោះបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៩នាក់នៅក្នុងការប៉ះ ទង្គិចដោយហិង្សាជាច្រើនកន្លែងនៅតំបន់កាស្មៀ។ នេះគឺជាលើកទីមួយហើយ ដែលនាយក រដ្ឋមន្ត្រីឥណ្ឌាបានលើកឡើងអំពីវិបត្តិនៅតំបន់ភាគនិរតី ប្រទេសប៉ាគីស្ថានដើម្បី វាយប្រហារ ... Read More »

បាល់ទាត់នៅហុល្លង់ថ្ងៃនេះម្ចាស់ ផ្ទះ Excelsior, Breda, Fortuna, Volendam រំពឹងឈ្នះ

ការប្រកួតបាល់ទាត់នៅហុល្លង់ ថ្ងៃនេះក្រុម Excelsior, Breda, Fortuna, Volendam ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី រំពឹងឈ្នះសម្រាប់ដើម រដូវកាលថ្មីនេះ ។ ហុល្លង់ Eredivisie Excelsior(3) Vs ... Read More »

មន្ត្រីគណបក្សសាធារណរដ្ឋជាង១០០រូបចុះហត្ថលេខាលើលិខិតប្រឆាំងលោក​ដូណាល់ ត្រាំ

មន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សសាធារណរដ្ឋបានចុះហត្ថលេខាលើលិខិតមួយ ច្បាប់អំពាវនាវឲ្យគណបក្សទាំងមូលបោះបង់ការគាំទ្រដល់បេក្ខភាព ដូណាល់ ត្រាំ ដោយផ្តោតទៅលើការការពារសំឡេងភាគ ច្រើនរបស់បក្សនៅក្នុងសភា និងព្រឹទ្ធ សភា។ បើមិនដូច្នេះទេគណបក្សសាធារណរដ្ឋនឹងត្រូវបាត់បង់សំឡេងគាំទ្រជាច្រើន ធ្វើឲ្យគណបក្សបន្តបរាជ័យនៅក្នុងពេលបោះឆ្នោតលើកក្រោយទៀត។ សារព័ត៌មាន Huffington Post បាន ដកស្រង់ខ្លឹមសារនៅក្នុងលិខិតដែលមានពីរទំព័រផ្ញើទៅកាន់គណៈកម្មាធិការគណ ... Read More »

Lyon, Brest, Auxerre, Havre, Bastia មានប្រវត្តិខ្លាំងជាងគូប្រកួតនៅបារាំងថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម Lyon, Brest, Auxerre, Havre, Bastia ជាក្រុមដែលមានប្រវត្តិល្អ និងមានប្រៀបជាងគូប្រកួតក្នុងទឹកដីរបស់ខ្លួន ។ បារាំង Ligue 1 Lyon (1) ... Read More »

សង្គ្រាមនៅប្រទេសស៊ីរីអាចបញ្ចប់ក្រោយពីសហរដ្ឋអាមេរិកបោះឆ្នោតប្រធានាធិបតី

សង្គ្រាមនៅក្នុងប្រទេសស៊ីរី មិនអាចរកឃើញទីបញ្ចប់ឡើយរយៈពេលជាច្រើនឆ្នាំកន្លងមក បើទោះបីមានការខិតខំប្រឹងប្រែង បែបណាពីសហគមន៍អន្តរជាតិក៏ដោយ។ ប៉ុន្តែការបញ្ចប់សង្គ្រាមស៊ីរីក៏រង់ចាំមេដឹកនាំថ្មីអាមេរិកទើបអាចបញ្ចប់បាន។ ដូចជានៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថានជាដើម ប្រធានាធិបតី ប៊ូស មិនអាចរកឃើញ ទីបញ្ចប់នោះឡើយរង់ចាំរហូតដល់ប្រធានាធិបតី អូបាម៉ា ឡើងកាន់តំណែង ទើបអាចបញ្ចប់បានដោយការសម្លាប់មេដឹកនាំ អូសាម៉ាប៊ិនឡាឌិន នៅក្នុងប្រទេសប៉ាគី ... Read More »

ក្រោយការចោទប្រកាន់ ទួរគីស្នើឲ្យអាល្លឺម៉ង់បកស្រាយឲ្យបានច្បាស់រដ្ឋាភិបាលទួរគីបង្ហាញការខឹងយ៉ាងខ្លាំង

ក្រោយពេលដែលអាល្លឺម៉ង់បានចោទប្រកាន់ប្រទេសនេះថាជាអ្នកផ្តល់ជំនួយដល់ក្រុមភេរវកម្មISនៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់ ហើយប្រទេសនេះទទួលបានផលប្រយោជន៍ជាច្រើនពីការទិញប្រេង និងលក់អាវុធទៅឲ្យក្រុម IS ។ ក្រោយការចោទប្រកាន់នោះក្រសួងការបរទសទួរគីនៅថ្ងៃពុធ ទី១៧ ខែសីហា បានរិះគន់របាយការណ៍របស់ប្រទេសអាល្លឺម៉ង់ដែលបានចោទថា ទួរគីបានប្រែ ក្លាយជាទីតាំងសកម្មភាពកណ្តាលរបស់ ឧទ្ទាមរដ្ឋអ៊ិស្លាមនៅតំបន់មជ្ឈិមបូព៌ា ។ សារព័ត៌ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃពុធ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Málaga, Deportivo, Dundee, ManUnited សង្ឃឹមរកបាន៣ពិន្ទុក្នុងទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Málaga, Deportivo, Dundee, ManUnited ជាក្រុមដែលមានប្រវត្តិល្អ និងមាន សង្ឃឹមរកបាន៣ពិន្ទុក្នុងទឹកដីរបស់ខ្លួន ។ អេស្ប៉ាញ Primera Liga បើករដូវកាលថ្មី Málaga Vs ... Read More »

ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមដំណើរការផលិតទូរស័ព្ទរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនទូរស័ព្ទដ៏ធំជាងគេបំផុតទី៣ របស់ពិភពលោក Huawei នឹងចាប់ផ្តើម ផលិតទូរសព្ទរបស់ខ្លួននៅក្នុងប្រទេស ឥណ្ឌានាពេលឆាប់ៗនេះ ហើយសម្រាប់ ព័ត​៌មានលម្អិតនៃការផលិតនេះនឹងត្រូវ បានបញ្ជាក់ប្រហែលជាមួយខែទៀត។ លោក Peter Zhai ប្រធានក្រុមហ៊ុន ពាណិជ្ជាកម្ម Huawei ... Read More »