ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ បន្ទាប់ពីបំផ្ទុះគ្រាប់បែកនៅលើរថភ្លើងប៉ូលិស២នាក់រងការបាញ់សម្លាប់នៅទីក្រុងផ្សេងគ្នា

ក្នុងពេលដែលទីក្រុង St. Petersburg ប្រទេសរុស្ស៊ីរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី៣ ខែមេសា ក៏មានករណីបាញ់ប្រហារមួយទៀតកើតឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា បណ្តាលឲ្យប៉ូលិស២នាក់ស្លាប់។ ហេតុ ការណ៍ខាងលើកើតឡើងនៅទីក្រុង Astrakhan ដោយក្រុមខ្មាន់កាំភ្លើងបានបាញ់ប្រហារលើកម្លាំងប៉ូលិស។ សារព័ត៌មានរុស្ស៊ី Ria Novosti ... Read More »

កូរ៉េខាងជើងព្រមានតបតការដាក់ទណ្ឌកម្មថ្មីរបស់សហគមន៍អន្តរជាតិ

សារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងជើងបានព្រមានដល់សហគមន៍អន្តរជាតិថា នឹងតបតវិញប្រសិនបើសហគមន៍អន្តរជាតិបង្កើនការដាក់ទណ្ឌកម្មទៅលើ កូរ៉េខាងជើង។ ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃទី៣ ខែមេសា បានរិះគន់ទៅលើសារ របស់ទីក្រុងវ៉ាស៊ីនតោនក៏ដូចជាការធ្វើ សមយុទ្ធរួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង នឹងជប៉ុនដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការត្រៀមលក្ខណៈឈ្លានពានកូរ៉េខាង ជើងដោយយោធា។ សារព័ត៌មានជាតិកូរ៉េខាងជើង ... Read More »

អាមេរិក និងអឺរ៉ុបមានទស្សនៈផ្ទុយគ្នាពីវាសនាប្រធានាធិបតីស៊ីរី

នៅពេលដែលសង្គ្រាមវាយប្រហារ ក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីកាន់តែសកម្ម ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ ។ នៅពេលនេះ ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក និងអឺរ៉ុប មានគំនិតខ្វែងគ្នា ស្តីពីជោគវាសនារបស់ ប្រធានាធិបតីអាល់ អាសាដ។ កន្លងមកថ្មីៗ មន្ត្រីការបរទេសអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ... Read More »

បន្ទាប់ពីវាយប្រហារ អូស្ត្រាលី ព្យុះ Debbie ចូលដល់តំបន់អឺរ៉ុប

កន្លងមកថ្មីៗ ព្យុះ Debbie បានវាយប្រហារ ប្រទេសអូស្ត្រាលី ធ្វើឲ្យ អាជ្ញាធរប្រទេសនេះបញ្ជាឲ្យជម្លៀសពលរដ្ឋ ចេញពីរដ្ឋចំនួន២ដែលអាចរងគ្រោះ ដោយសារទឹកជំនន់ជន់លិចខ្លាំង បង្កឡើងដោយព្យុះស៊ីក្លូន Debbie ។ នៅអូស្ត្រាលី ពលរដ្ឋប្រមាណ១០.០០០នាក់ ត្រូវបានជម្លៀសខ្លួន ... Read More »

ក្រុមហ៊ុន Lotte របស់កូរ៉េខាងត្បូងនៅតែបន្តវិនិយោគក្នុងប្រទេសចិនបើទោះមានភាពតានតឹងក្ដី

ក្រុមហ៊ុន Lotte របស់កូរ៉េខាងត្បូង នឹងបន្តវិនិយោគ នៅក្នុងប្រទេសចិន ដដែល បើទោះបីមានភាពតានតឹងពាក់ ព័ន្ធនឹងការដាក់ប្រព័ន្ធកាំជ្រួចមីស៊ីលការពារកម្រិតខ្ពស់ THAAD នៅក្នុងទឹកដីកូរ៉េ ខាងត្បូងក្តី។ នៅព្រឹកថ្ងៃទី៣ ខែមេសា អគ្គនាយកទទួលបន្ទុកយុទ្ធសាស្ត្រានិងការអភិវឌ្ឍទី ផ្សារ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ គីម ជុងអ៊ុន ចង់ «រំដោះ ភាគខាងត្បូង »មកក្រោមការគ្រប់គ្រងរបស់ខ្លួន

នៅក្នុងដំណើរត្រួតពិនិត្យការប្រកួត ប្រជែងរបស់កម្លាំងរថក្រោះប្រទេសនេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានស្ងើចសរសើរពីការត្រៀមលក្ខណៈ របស់កម្លាំងទាហានប្រទេសនេះ នៅ ក្នុងការរំដោះតំបន់ភាគខាងត្បូង (គឺកូរ៉េ ខាងត្បូង) មកគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងវិញ។ នៅក្នុងការត្រួតពិនិត្យកម្លាំងរថក្រោះឆ្នាំ២០១៧ លោកគីម ជុងអ៊ុនបានបញ្ជាក់ ... Read More »

បំផ្ទុះគ្រាប់ស្ថានីយរថភ្លើងក្រោមដីនៅប្រទេសរុស្ស៊ីស្លាប់១១នាក់ សង្ស័យករណីភេរវកម្ម

  ជនដៃដល់ដែលវាយប្រហារសម្លាប់មនុស្ស១១នាក់នៅស្ថានីយរថភ្លើង ក្នុងទីក្រុង St. Peterburgត្រូវបានគេស្គាល់ថា ជាមនុស្សមកពីតំបន់អាស៊ីភាគកណ្តាលមានអាយុប្រមាណ ២០-៣០ឆ្នាំ ។ កាលពីថ្ងៃទី៣ ខែមេសា សារព័ត៌មាន Interfax របស់រុស្ស៊ីបានផ្សាយថា ជនដៃដល់ ត្រូវបានកំណត់អត្តសញ្ញាណ ... Read More »

ឥណ្ឌូនេស៊ី បាញ់ប្រហារពន្លិតទូកនេសាទ៨១គ្រឿង

សារព័ត៌មាន The Straits Times បានផ្សាយថា នៅថ្ងៃទី២ ខែមេសា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបាញ់កម្ទេច កបាលនេសាទកប៉ាល ដែលនេសាទខុសច្បាប់នៅដែនសមុទ្រ ឥណ្ឌូនេស៊ីដល់ទៅ៨១គ្រឿង ។ កប៉ាលនេសាទរទាំងនោះត្រូវបាន បំផ្ទុះ ... Read More »

ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូងនាំគ្នាធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនលោកស្រី Park GeunHye

ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម គាំទ្រអតីតប្រធានាធិបតីលោកស្រី Park GeunHye (ផាក គឹនហេ) នៅទីក្រុងសេអ៊ុល ក្នុងគោលដៅទាមទារ ឲ្យដោះលែងលោកស្រីឲ្យមានសេរីភាព ។ ប៉ូលិសទីក្រុងសេអ៊ុលបានឲ្យដឹងថា កម្លាំងសន្តិសុខ ប្រមាណជាង១០ពាន់នាក់ បានដាក់ពង្រាយ ឲ្យការពារ ... Read More »

ក្រោយបាតុកម្មហិង្សា ប៉ារ៉ាហ្គាយដកតួនាទីរដ្ឋមន្ត្រីមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ

ប្រធានាធិបតីប្រទេសប៉ារ៉ាហ្គាយ(Paraguay) លោក Horacio Cartes បានប្រកាសដកតួនាទីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ក្រោយបាតុកម្មហិង្សាកាលពីថ្ងៃទី៣១ ខែមីនា ប្រឆាំងនឹងច្បាប់ដែលអាចធ្វើឲ្យប្រធានាធិបតីប្រទេសនេះនៅបន្តដឹកនាំប្រទេសអាណត្តិទី២នោះ ។ ក្រុមបាតុករបានឡោមព័ទ្ធអគាររដ្ឋសភា និងបានដុតភ្លើងបង្កឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង ។ អាជ្ញាធរបានចាប់ខ្លួនប៉ូលិស៤នាក់ក្រោយបាតុករម្នាក់ឈ្មោះ Rodrigo ... Read More »

មហន្តរាយធម្មជាតិ បាក់ដី និងទឹកជំនន់នៅកូឡុំប៊ី អ្នកស្លាប់កើន២៥៤នាក់

មន្ត្រីកូឡុំប៊ីបានថ្លែងថា មនុស្សយ៉ាងតិច២៥៤នាក់បានបាត់បង់ជីវិតស្ថិតនៅភាគនីរតីកូឡុំប៊ី និងច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។ ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ថា ភ្លៀងធ្លាក់ច្រើនម៉ោងនៅវេលាយប់ធ្វើឲ្យទឹកស្ទឹងទន្លេដងអូរហូរហៀរនាំទាំងភក់ល្បាប់ជន់លិចលំនៅឋានប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្ត Putumayo ។ កាកបាទក្រហមរបស់ប្រទេសនេះបានបញ្ជាក់ថា ជនរងគ្រោះប្រមាណ២២០នាក់បាត់ខ្លួនមិនទាន់រកឃើញ និងខណៈដែលជនរងគ្រោះ២០២នាក់ផ្សេងទៀតបានរងរបួស ។ ... Read More »

អាមេរិកផ្លាស់ប្តូរយុទ្ធសាស្រ្តស្តីពីស៊ីរីដោយមិនបង្ខំឲ្យលោក អាល់ អាសាដ ចុះចេញពីតំណែងទេ

គោលនយោបាយការបរទេសរបស់ អាមេរិកចំពោះសុីរីនាពេលនេះ មិនផ្តោត សំខាន់ទៅលើការបង្ខំឲ្យប្រធានាធិបតី អាល់ អាសាដ ចុះចេញពីតំណែងដូចកាល ពីមុនឡើយ។ សកម្មភាពខាងលើ គឺជាការផ្លាស់ប្តូរគោលនយោបាយបន្សល់ទុកពីប្រធានា ធិបតី អូបាម៉ា ស្តីពីជោគវាសនារបស់លោក អាល់ អាសាដ។ ... Read More »

គ្មានមនុស្សដែលគួរទុកចិត្ត លោក ត្រាំ ជ្រើសរើសកូនស្រីធ្វើជាទីប្រឹក្សាផ្ទាល់

ដោយពិបាករកអ្នកដែលមានទស្សនៈដូចប្រធានាធិបតី ត្រាំ ឲ្យចូលកាន់តំណែង ជាទីប្រឹក្សាប្រធានាធិបតីលោក ត្រាំ ក៏ បានសម្រេចចិត្តជ្រើសរើសកូនស្រី និងកូនប្រសាឲ្យចូលធ្វើជាទីប្រឹក្សាតែម្តង។ កន្លងមកលោកស្រី Ivanka ត្រូវបានគេ សង្កេតឃើញថា ជាអ្នកដើរតួនាទីសំខាន់ បំផុតកាលពីក្នុងពេលឃោសនាបោះឆ្នោតរបស់ឪពុកខ្លួន។ ចាប់តាំងពីលោក ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ តើកត្តាអ្វីខ្លះដែលធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ី-ចិនប្រឈមមុខដាក់គ្នាមិនចេះចប់

អាមេរិកគឺជាប្រទេសមហាអំណាចពិភពលោក ហើយប្រទេសនេះចង់ឲ្យប្រទេស ទាំងអស់ នៅលើភពផែនដីដើរតាមផ្លូវដែលខ្លួនគូសរួច។ ចំណែកប្រទេសដែលមានសេដ្ឋកិច្ចនិងយោធាខ្លាំង ប្រាកដជាមិន ដើរតាម ផ្លូវរបស់អាមេរិកចង្អុលឡើយទាំងនោះហើយគឺជាមូលហេតុ បណ្តាលឲ្យ ទំនាក់ទំនងរវាង អាមេរិក នឹងរុស្ស៊ី ក៏ដូចជាចិនប្រឈមមុខតានតឹងដាក់គ្នាមិនចេះចប់។ កន្លងមក ប្រធានាធិបតីពូទីនបាន ... Read More »

ប្រទេសអ្នកមានចំនួន៧ជួបប្រជុំគ្នារកវិធីសាស្ត្រការពារសម្បត្តិបេតិកភណ្ឌពិភពលោក

គ្រោះធម្មជាតិពិសេសគឺសង្គ្រាម វាយ ប្រហារម្តងហើយម្តងទៀត បានបំផ្លាញ សម្បត្តិ បេតិកភណ្ឌពិភពលោក ដែលជាស្នាដៃរបស់បុព្វបុរសបានបន្សល់ទុករាប់ពាន់ឆ្នាំកន្លងមក។ ជាក់ស្តែងសម្បត្តិបេតិកភណ្ឌនៅក្នុងប្រទេសស៊ីរី រងការបំផ្លាញពីក្រុមភេរវករ IS ម្តងហើយម្តងទៀតធ្វើឲ្យទីក្រុងបុរាណ រងការបំផ្លាញស្ទើរតែទាំងស្រុង ហើយ អង្គការការពារ សម្បត្តិវប្បធម៌ពិភពលោក ... Read More »

លោកស្រី អ៊ុង សានស៊ូជីនឹងលាលែងពីតំណែងបើពលរដ្ឋមីយ៉ាន់ម៉ាមិនគាំទ្រ

នៅក្នុងសុន្ទរកថាដ៏សំខាន់មួយ លោក ស្រីអ៊ុង សានស៊ូជីបានបញ្ជាក់ថា លោកស្រី នឹងចុះចេញពីតំណែងប្រសិនបើពលរដ្ឋ មីយ៉ាន់ម៉ា មិនពេញចិត្តនឹងការដឹកនាំ របស់រដ្ឋាភិបាលបច្ចុប្បន្នដែលកើតចេញពីគណបក្សរបស់លោកស្រី។ កាលពីមួយឆ្នាំមុន គណបក្សសម្ពន្ធមិត្តដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ស្រី អ៊ុង សានស៊ូជី ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសមហាអំណាចបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់យកឈ្នះរៀងៗខ្លួននៅក្នុងសង្គ្រាម

កន្លងមករុស្ស៊ីបានបង្កើតឡើងវិញ សាជាថ្មីនូវ «រថភ្លើងបរមាណូ» ដែលមានសមត្ថភាពអាចធ្វើដំណើរបាន២.៤០០គីឡូម៉ែត្រក្នុងមួយថ្ងៃ ដោយនាំទៅជាមួយនូវឃ្លាំងអាវុធបរមាណូនិងកាំជ្រួចមីស៊ីល តម្រង់ទៅលើប្រទេសលោកខាងលិចនិងសហរដ្ឋអាមេរិក។ ក្រុមអ្នកឯកទេសព្យាករថា «រថភ្លើង បរមាណូ»នឹងដាក់ឲ្យដំណើរការក្នុងជួរកងទ័ព រុស្ស៊ីក្នុងអំឡុងឆ្នាំ២០១៨-២០២០។ បណ្តាប្រទេសលោកខាងលិចបានបង្ហាញការព្រួយបារម្ភថា អាវុធនៅលើរថភ្លើងទាំងនោះគឺជាសញ្ញានៃការចាប់ផ្តើមសង្គ្រាមលោកលើកទី៣។ គម្រោង Barguzin នឹងក្លាយទៅជាសុបិនអាក្រក់សម្រាប់ក្រុមចារកម្មលោកខាងលិច។ ... Read More »

ហេតុអ្វីបានជាអាមេរិកមិនបញ្ជូនកងពលនាវាចម្បាំងរារាំងចិនសាងសង់កោះសិប្បនិមិត្តនៅសមុទ្រខាងត្បូង?

ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Dugerte កាលពីថ្ងៃទី២៩ ខែមីនា បាន ប្រកាសថា លោកធ្លាប់បានសួរអគ្គរដ្ឋទូតអាមេរិកប្រចំានៅហ្វុីលីពីនថា ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនមិនព្រមបញ្ជូនកង ពលនាវាចម្បាំងដាក់គំនាបចិនឲ្យបញ្ចប់ការសាងសង់កោះសិប្បនិមិត្តនៅសមុទ្រ ចិនភាគខាងត្បូង? លោក ឌុយទែរតេ បញ្ជាក់ថា អគ្គរដ្ឋ ... Read More »

ក្រុម IS បង្កើនការវាយប្រហារភេរវកម្មនៅទីក្រុងបាដាដ

នៅពេលដែលក្រុមភេរវកម្ម IS នៅក្នុង ប្រទេសអុីរ៉ាក់កំពុងតែបាត់បង់ទឹកដីជាបន្តបន្ទាប់ដោយការវាយប្រហារពីកម្លាំងទាហាន អុីរ៉ាក់ ដោយមានការគាំទ្រពីអាមេរិក និងសម្ពន្ធមិត្តនោះបានជំរុញឲ្យក្រុមនេះឈានចូលផ្លូវទាល់ ដោយបកទៅវាយប្រហារ តាមបែប «ចចកឯកោ» គឺបើកការវាយ ប្រហារភេរវកម្មដាច់ដោយឡែកពីគ្នាពីទីប្រជុំជនសម្លាប់ពលរដ្ឋស្លូតត្រង់គ្មានក្តី មេត្តាឡើយ។ សកម្មភាពខាងលើបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅពេល ដែលការវាយប្រហារកាន់តែកើនឡើងនៅក្នុងប្រទេសអុីរ៉ាក់ ... Read More »

ម៉ាឡេស៊ីយល់ព្រមប្រគល់សាកសពគីម ជុងណាម ឲ្យកូរ៉េខាងជើងដើម្បីបញ្ចប់រឿង

ប្រទេសម៉ាឡេស៊ី នៅទីបំផុតបានយល់ព្រមប្រគល់សាកសពលោក គីម ជុងណាម បងប្រុសឪពុកតែមួយ ម្តាយដូចខ្លួនរបស់មេដឹកនាំកូរ៉េខាងជើងដែលត្រូវបានធ្វើឃាតនោះទៅឲ្យកូរ៉េខាងជើងហើយ បន្ទាប់ពីការពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ។ ប្រភពប៊ីប៊ីស៊ី បានផ្សាយថ្ងៃទី៣១ ខែមីនាថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ... Read More »

លោកស្រី ផាក ក្លាយជាប្រធានាធិបតីទី៣របស់កូរ៉េខាងត្បូងដែលត្រូវចាប់ខ្លួន

អតីតប្រធានាធិបតី ផាក គឺនហេ (Park Geun-hye) បានក្លាយជាប្រធានាធិបតីទី៣របស់កូរ៉េខាងត្បូងដែលត្រូវបាននាំខ្លួនចូលទៅកាន់មន្ទីរឃុំឃាំង បន្ទាប់ពីតុលាការយល់ព្រមចេញដីកាចាប់ខ្លួនពាក់ព័ន្ធអំពើពុករលួយ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។ ទីភ្នាក់ងារព័ត៌មានយុងហាប់ ផ្សាយថា អតីតមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលត្រូវចាប់ខ្លួន គឺប្រធានាធិបតី ... Read More »

សំណាង១ក្នុងមួយលានគ្រោះថ្នាក់!លិចទូកស្លាប់១៤៧នាក់ នៅរស់យុវជនអាយុ១៦ឆ្នាំម្នាក់ប៉ុណ្ណោះ

នៅក្នុងហេតុការណ៍លិចនាវាដឹកជនភៀសខ្លួន១៤៧នាក់ ក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ពេលធ្វើដំណើរឆ្ពោះទៅកាន់ ប្រទេសអីតាលី មានតែកុមារអាយុ១៦ឆ្នាំ្មម្នាក់ប៉ុណ្ណោះដែលនៅរស់ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា តាមរបាយការណ៍របស់អង្គការជនភៀសខ្លួន អន្តរជាតិ IOM បានឲ្យដឹងនៅថ្ងៃទី២៩ ខែមីនាថា នៅក្នុងហេតុការណ៍ លិចនាវានោះ មានតែយុវជន១៦ឆ្នាំម្នាក់មកពីប្រទេស ... Read More »

សូម្បីតែមន្ត្រីក្រសួងការបរទេសអាមេរិកក៏ប្រព្រឹត្តអំពើពុករលួយដែរ

សារព័ត៌មាន AFPបានផ្សាយថា កាលពីថ្ងៃទី២៩ ខែមីនា មន្ត្រីការបរទេសអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទទទួលប្រាក់ពីចារបុរសចិននូវទឹកប្រាក់ជាច្រើន ។ ការទទួល ប្រាក់ខាងលើតាមរយៈការជូនកាដូពីមន្ត្រីចិន។ មន្ត្រីការបរទេសខាងលើរងការចោទប្រកាន់ ថា បាននិយាយកុហកទៅលើជំនួបពិភាក្សាជាមួយចារបុរសចិន។ ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា លោកស្រី Candace ... Read More »

ទាហានជប៉ុនឈានឡើងពីដំណាក់កាលការពារទៅវាយលុកទីតាំងសត្រូវ

ចាប់តាំងពីសង្គ្រាមលោកលើកទី២មក គឺក្រោយពេលដែលជប៉ុនរងការទម្លាក់គ្រាប់ បែកបរមាណូពីរលើកពីអាមេរិក កម្លាំង ទាហានប្រទេសនេះដែលធ្លាប់តែខ្លាំងក្លាជាងប្រទេសនានាទាំងអស់នៅក្នុងតំបន់ត្រូវបាត់បង់ឥទ្ធិពល ហើយស្ថិតនៅក្រោមការការពារពីអាមេរិក។ តាំងពីពេលនោះ មកជប៉ុនមានតែកម្លាំងការពារប៉ុណ្ណោះ ដោយមិនមានកម្លាំងទាហានសម្រាប់វាយលុកធ្វើសង្គ្រាម ឬផលិតអាវុធដូចកាលពី មុនឡើយ។ ចាប់តាំងពីអាមេរិកបើកភ្លើងខៀវអនុញ្ញាតនោះកម្លាំងទាហានជប៉ុនបានអភិវឌ្ឍខ្លួនយ៉ាងឆាប់បំផុតនឹកស្មានមិនដល់ ដោយសារតែប្រទេសនេះមានសម្ភារបច្ចេក វិទ្យា និងហិរញ្ញវត្ថុគ្រប់គ្រាន់ជួយឲ្យទាហាន ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ពាណិជ្ជកម្មរវាងអឺរ៉ុបនឹងអង់គ្លេសអាចដំណើរការវិញក្រោយអង់គ្លេសចាកចេញទាំងស្រុង

ការចាកចេញរបស់អង់គ្លេស នាពេល កន្លងមកបានធ្វើឲ្យបះពាល់យ៉ាងខ្លាំងដល់វិស័យ ពាណិជ្ជកម្ម ភាគីទាំងពីរ។ ទាំងនោះហើយបានធ្វើឲ្យតំបន់ស្វយ័តជាច្រើននៅក្នុងប្រទេសអង់គ្លេសដូចជាស្កុតឡេន ប្រកាសថានឹងធ្វើប្រជាមតិឯករាជ្យចេញពីអង់គ្លេសជាថ្មីម្តងទៀត ដើម្បីឲ្យស្កុតឡេនបន្តនៅក្នុងសហគមន៍អឺរ៉ុប។ រហូតមកទល់ពេលនេះបែបបទក្នុងការចាកចេញពីអឺរ៉ុបរបស់អង់គ្លេសមិនទាន់ បានរៀបចំនៅឡើយបើទោះបីមន្ត្រីអឺរ៉ុប ជំរុញឲ្យអង់គ្លេសប្រញាប់រៀបចំបែបបទចាកចេញឲ្យបានឆាប់បំផុតក៏ដោយ។ ការយឺតយ៉ាវរបស់អង់គ្លេសអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសមួយចំនួនទៀតដែលចង់ចាកចេញពីអឺរ៉ុប ក៏ដូចជាសេដ្ឋកិច្ច អឺរ៉ុបនិងអង់ គ្លេសដែរ។ ... Read More »

ប្រធានាធិបតីត្រាំ ចុះហត្ថលេខា លុបចោលគោលនយោបាយស្តីពីបម្រែបម្រួលអាកាសធាតុ

កាលពីថ្ងៃទី២៨ ខែមីនា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចុះហត្ថលេខាលុបចោល ច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលអតីតប្រធានាធិបតី លោកអូបាម៉ា បាន អនុម័ត ដោយលោកត្រាំ ចាត់ទុកថា ច្បាប់នោះបានរារាំង ដល់ សកម្មភាពឃួងយកប្រេង ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេសចុះហត្ថលេខា លើច្បាប់ដំណើរការមាត្រាទី៥០ ចាប់ផ្តើមចាកចេញពី អឺរ៉ុប

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានចុះហត្ថលេខា លើលិខិតមួយច្បាប់ ដើម្បីដំណើរការ មាត្រាទី៥០ នៃសន្ធិសញ្ញា Lisbon ជាការចាប់ផ្តើម នៃដំណើរ ចាកចេញពីអឺរ៉ុបជាផ្លូវការ ឬហៅថា Brexit។ ... Read More »

លោក គីម ជុងអ៊ុន នឹងសាកល្បងគ្រាប់បែកបរមាណូលើកទី៦ចំខួបកំណើត ជីតា គីម អុីលស៊ុង ថ្ងៃទី១៥ ខែមេសាឬ?

ក្រុមអ្នកអង្កេតការណ៍ពីសកម្មភាព របស់កូរ៉េខាងជើងបានបញ្ជាក់ថា មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងសាក ល្បងគ្រាប់បែកបរមាណូជាលើកទី៦ នៅ ថ្ងៃខួបកំណើតជីតា គីម អុីលស៊ុង នាថ្ងៃទី ១៥ ខែមេសាខាងមុខ។ ... Read More »

ទំនប់ទឹក Tabqa នៅស៊ីរីរងការវាយប្រហារហើយសោកនាដកម្មអាចនឹងកើតមានបើបាក់ទំនប់

ក្រុមភេរវកម្ម IS បានព្រមានថា ទំនប់ ទឹកនៅតំបន់ភាគខាងលិចទីក្រុង Raqqa អាចប្រឈមនឹងការបាក់ដោយសារការ វាយប្រហារ ហើយច្រកបង្ហូរទឹកជំនន់ក៏ បានបិទអាចបង្កឲ្យមានអ្នកស្លាប់ច្រើនដោយ សារទឹកជំនន់។ ទំនប់ទឹក Tabqa ស្ថិតនៅលើដងទន្លេ Euphrates ... Read More »

ពលរដ្ឋអុីរ៉ាក់ជិត៣សែននាក់ភៀសខ្លួនចេញពីទីក្រុងមូ៉ស៊ុល

ប្រតិបត្តិការវាយប្រហារទីក្រុងមូ៉ស៊ុល កំពុងតែដំណើរការទៅមុខបានធ្វើឲ្យពល រដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់ មានសុវត្ថិភាព។ សារព័ត៌មាន Daily News បានដក ស្រង់សម្តីលោក Farhan haq អនុប្រធាន អ្នកនាំពាក្យនៃអង្គការសហប្រជាជាតិបានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា “ផ្អែកតាមការប៉ាន់ប្រមាណ អ្នកដែល ... Read More »