ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ករណី​ពុល​អាហារ​ក្នុង​ពិធីជប់លៀង​របស់​ក្រុមហ៊ុនផលិត​ទឹកបរិសុទ្ធយីហោ” ម៉ាក​ប្រូ​វី​ដា”​ មានមនុស្ស​ប្រុស​ស្រី​ជាង ៣០នាក់ត្រូវ​បានដឹកយកទៅសង្គ្រោះ

ខេត្តកំពត​៖ ករណី​ពុល​អាហារ​ក្នុង​ពិធីជប់លៀង​របស់​ក្រុមហ៊ុនផលិត​ទឹកបរិសុទ្ធយីហោ” ម៉ាក​ប្រូ​វី​ដា”​ មានមនុស្ស​ប្រុស​ស្រី​ជាង ៣០នាក់​ ត្រូវ​បានដឹកយកទៅសង្គ្រោះនៅមន្ទីរ​បង្អែក​ខេត្តកំពត និង​គ្លីនិក​ឯកជន​ផ្សេង​ៗទៀត។ ប៉ុន្តែ​រហូត​ដល់​រសៀលថ្ងៃទី​២២ ខែមករា​ ម្សិលមិញ​នេះ ជនរងគ្រោះ​ទាំងអស់បានជា​សះស្បើយ ព្រមទាំង​ចាកចេញពី​មន្ទីរពេទ្យ និង​គ្លីនិកវិញ​ហើយ​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​សមត្ថកិច្ច​មូលដ្ឋាន​។  យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុកឈូក​ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ៖ ការចូលរួមរបស់ពុទ្ធសាសនាធ្វើ ឱ្យសង្គមកម្ពុជាមានការរីកចំរើន

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ពុទ្ធសាសនា មិនត្រឹមតែអប់រំ មនុស្សឱ្យសាងតែអំពើល្អតែមួយមុខនោះទេ តែបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ការងារ មនុស្សធម៌ ជាច្រើនជាមួយរាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា, ថ្លែងក្នុងពេលបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រ ... Read More »

ម្ចាស់​ចម្ការ​ដុត​ស្មៅ ភ្លេច​មើល​ត្រាក់ទ័​រខូចបង្កជាអគ្គិភ័យឆេះ​​ត្រាក់​អស់មួយគ្រឿង ចុងក្រោយ​ម្ចាស់​ត្រាក់ទ័រទារ​សង​ជាង ១ម៉ឺន​ដុល្លារ

ខេត្ត​មណ្ឌលគិរី៖​ ដោយសារតែការធ្វេសប្រហែសស្រ្តីម្នាក់​ ជាជនជាតិ​ព្នង បានជួល​ត្រាក់ទ័​រមួយគ្រឿង​ ដេីម្បីឈូស​ឆាយដី​ចម្ការ​របស់ខ្លួន គោលបំណង​​ដាំដំឡូង​មី​ ខណៈ​ដែល​គាត់​ដុត​ស្មៅ ភ្លេច​មើល​ត្រាក់ទ័​រខូច បណ្ដាល​ឱ្យ​ឆាបឆេះ​ទាំង​ត្រាក់​ទ័រ អស់ ១គ្រឿងនោះខ្ទេចទាំងស្រុង។ ចុងក្រោយ​ម្ចាស់​ត្រាក់ទ័រប្ដឹងទៅសមត្ថកិច្ចទាមទារ​សង​ប្រាក់ជាង ១ម៉ឺន​ដុល្លារ។  ករណី​ប្ដឹង​ខាងលេីនេះ​ បានធ្វេី​ឡើងនៅ​ថ្ងៃទី២៣ ... Read More »

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យលោកគ្រូ អ្នកគ្រូខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលថ្នាលយុវជន ជំនាន់ក្រោយ

ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ជំរុញឱ្យលោកគ្រូ អ្នកគ្រូខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលថ្នាលយុវជន ជំនាន់ក្រោយ ពោរពេញទៅដោយសមត្ថភាព ជំនាញច្បាស់លាស់ ក្នុងការបន្តការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន។ នេះជាថ្លែងរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ... Read More »

ក្រសួងទេសចរណ៍ ៖ កម្ពុជាជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ ខណៈអ្នកចូលរួមតេស្តរកកូវីដ-១៩ តែអវិជ្ជមានទាំងអស់

ភ្នំពេញ ៖ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនោះ ត្រូវបានប្រព្រឹត្តទៅនិងបិទបញ្ចប់ដោយជោគជ័យត្រចះត្រចង់ ខណៈប្រតិភូ អ្នកលក់ អ្នកទិញ និងសារព័ត៌មានជាតិ-អន្តរជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធតែបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា។ នេះជាការបញ្ជាក់ពីក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។  សូមបញ្ជាក់ថា, ... Read More »

សារធាតុញៀនចូលខ្លួនយកដុំឥដ្ឋគប់ផ្ទះអតីតម្ដាយក្មេកត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ខេត្តតាកែវ ៖ បុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួនត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីបានយកដុំឥដ្ឋគប់ចូលផ្ទះអតីតម្ដាយក្មេក។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី២២ខែមករាឆ្នាំ២០២២ នៅចំណុចភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។     សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កហេតុខាងលើឈ្មោះឡេង ប៊ុនឡាយ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ... Read More »

រថយន្តកុងតឺន័រពន្លះគ្នាជាមួយនឹងម៉ូតូស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តកុងតឺន័រ។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នៅភូមិអូរស្ងាត់ ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ។    សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូនឹងឡានកុងតឺន័រថៃដែលបើកបញ្ច្រាសទិសគ្នាបានបុកគ្នាពេញទំហឹងបង្កឱ្យអ្នកជិះម៉ូតូស្លាប់ពីរនាក់នៅនឹងកន្លែង ។    ... Read More »

សន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់គណបក្សសង្កាត់ព្រៃអង្គុញ អាណត្តិទី ៤ ឆ្នាំ ២០១៧-២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អណ្ណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧នៅស្នាក់ការបក្សសង្កាត់ព្រៃអង្គុញ ក្រុងបាវិត

ខេត្តស្វាយរៀង ៖ លោកបណ្ឌិត ជ័យ សុន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រៃអង្គុញ និងលោក ហូ វុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃអង្គុញក្រុងបាវិតអញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៏របស់គណបក្សសង្កាត់ព្រៃអង្គុញ អាណត្តិទី ៤ ឆ្នាំ ... Read More »

នគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យ០១នាក់អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃសៅរ៍៥រោច ខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២២ខែមករាឆ្នាំ២០២២វេលាម៉ោង១៦និង០០នាទី នៅចំណុចក្រុម០៤ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ... Read More »

លោកឃួង ស្រេង រំលឹកមន្ត្រីមូលដ្ឋានឱ្យបន្តពង្រឹងការងារ,ការអភិវឌ្ឍមូលដ្ឋានក៏ដូចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាកត្តាចាំបាច់នៅថ្នាក់មូលដ្ឋាន

ភ្នំពេញ៖  លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកស្រីជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងសង្កាត់ទាំង៥ជាបន្តបន្ទាប់នៃខណ្ឌព្រែកព្នៅ ដើម្បីត្រៀមដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នៅខណ្ឌព្រែកព្នៅ ... Read More »

លោក នេត្រ ភក្ត្រា ៖ ការអភិរក្សរឹងមាំត្រូវផ្សារភ្ជាប់នឹងការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន

ខេត្តតាកែវ ៖ នៅអំឡុងពេក៊លចុះទស្សនកិច្ចតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ខ្ញុំបានចុះពិនិត្យទីតាំងធនាគារក្របីនៅ ក្នុងសហគមន៍តំបន់នោះ។ តំបន់ដីសើមគឺជាផ្នែកមួយអំណោយផលសម្រាប់ការចិញ្ចឹមសត្វ។ នេះជាប្រសាសន៍ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៣ ខែមករា ... Read More »

សមត្ថកិច្ចបញ្ជូនឪពុកញៀនស្រានិងប្រើហិង្សាលើកូន ទៅតុលាការ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវគេសង្ស័យប្រើប្រាស់គ្រឿងញៀននិងផឹកស្រាស្រវឹងរួចប្រើហិង្សាយកខ្សែក្រវ៉ាត់វាយកូន មានស្លាកស្នាមរបួសពេញខ្លួនត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២២ខែមករាឆ្នាំ២០២២។  សមត្ថកិច្ចបានឱ្យដឹងថា៖ ជនដង្ស័យជាឪពុកបង្កើតឈ្មោះ ថា សុភ័ក្រ ភេទប្រុស  អាយុ៣១ឆ្នាំចំណែកកូនជាជនរងគ្រោះឈ្មោះសុខ ភក្តី ភេទប្រុសអាយុ០៥ឆ្នាំ ទាំង០២នាក់រស់នៅភូមិត្រពាំងសំ​រោង ឃុំគោករមៀត ស្រុកថ្មពួក ... Read More »

រថយន្តដឹកស៊ីម៉ងត៍២គ្រឿងបុកគ្នាក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយនៅខណ្ឌដង្កោ

ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងត៍បេីកលឿនមិនប្រយ័ត្នជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ដូចគ្នាបណ្តាលឱ្យក្រឡាប់ធ្លាក់ចូលប្រឡាយគរលេីគ្នារងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអង្គរចំនួន ១០តោន ពីសប្បុរសជន ដើម្បីជួយដល់ការងារមនុស្សធម៌នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល អង្គរចំនួន ១០តោន លោកឧកញ៉ា លី យ៉ូគៀត ... Read More »

រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងចំណែករថយន្តបើកគេចខ្លួនបាត់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវត្រូវរថយន្តមិនចាំម៉ាកបើកបុកប៉ើងទៅមុខជាច្រើនម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

រថយន្តនឹងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងនារីម្នាក់រងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូ ឌុបនារីម្នាក់ពីក្រោយ ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ... Read More »

ជនជាតិចិនបើករថយន្តបុកឡើងសួនច្បារនឹងបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ បុរសជនជាតិចិនបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកខឿនឡើងសួនច្បាររួចបន្តទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើម បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ត្រូវដឹកយកទៅសង្រ្គោះភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមករា ... Read More »

បុរសជនជាតិចិនទំនងស្រវឹងស្រាបើករថយន្តបុកផ្ទះលក់ទំនិញបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង ៖ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាខ្លាំងហើយបានបើករថយន្តរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋដែលកំពុងរៀបចំអីវ៉ាន់លក់ដូរបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីព្រឹក ថ្ងៃទី២៣ ខែ​មករា​ ឆ្នាំ២០២២នៅលើផ្លូវ ៣SVR៧ ស្ថិតក្នុងភូមិ​ចេក​ ឃុំ​សំរោង ស្រុកចន្រ្ទា​ ។ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​ កម្ពុជា​ថ្ងៃ​នេះ​រកឃើញ​ថ្មី​​ចំនួន​ ២៦នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៨នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​អាទិត្យ​ទី​២៣​ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៦នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៨នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

(តពីលេខមុន)…*សម្លៀកបំពាក់ក្នុងឱកាសរៀបមង្គលការ  រៀបមង្គលការឬអាពាហ៍ពិពាហ៍បុត្រ បុត្រធីតាឱ្យមានស្វាមីភរិយាជាពិធីមួយរបស់មនុស្សគ្រប់ប្រទេសគ្រប់ជាតិសាសន៍គេតែងតែធ្វើ ព្រោះជាទម្លាប់ទំនៀមសម្រាប់សម្គាល់ឲ្យដឹងថាបុត្រ បុត្រធីតាដែលរៀបការជាគូស្រករនេះប្រកបដោយដំបូន្មាននៃមាតាបិតា គ្រូអាចារ្យ ចាស់ទុំ ក្នុងត្រកូលរៀងៗខ្លួន។ តែការរៀបចំផ្សំផ្គុំកូនស្រីនិងកូនប្រុសឲ្យជាប្ដីប្រពន្ធមានរបៀបប្លែកៗគ្នាតាមជាតិតាមប្រទេសកុំថាឡើយតែជាតិដទៃប្រទេសដទៃសូម្បីតែជាតិមួយប្រទេសមួយផងគ្នាខុសគ្នាតែខេត្តនិងស្រុកប៉ុណ្ណោះ។របៀបរៀបចំមង្គលការក៏រមែងប្លែកអំពីគ្នាខ្លះដែរ។  ក្នុងទីនេះសូមសំដែងតែអំពីសម្លៀកបំពាក់ក្នុងឱកាសរៀបមង្គលការឬអាពាហ៍ពិពាហ៍។១- សម្រាប់សមីខ្លួនអ្នកការ ២- ភ្ញៀវគឺមានសាច់សារលោហិតជិតឆ្ងាយព្រៀងលាននិងមិត្តសម្លាញ់។  បុរាណខ្មែរ សាមីខ្លួនមិនរាប់អានសោះពណ៌ស ... Read More »

ថ្ងៃទី២៩ ខែមករា ខាងមុខ គឺជាខួបមួយឆ្នាំកាលដែល«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​»ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​ចុះបញ្ជី​ទៅក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា (GI)

ខេត្តមណ្ឌលគិរី ៖ បងប្អូន ធ្លាប់ពិសាររសជាតិ “ទឹកឃ្មុំមណ្ឌលគិរី” ទេ ! សូមជម្រាបជូនថា, នៅថ្ងៃទី២៩ ខែមករា ខាងមុខ គឺជាខួបមួយឆ្នាំកាលដែល«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​ចុះបញ្ជី​ទៅក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា (GI)។ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២២ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣២ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១២៤នាក់ (យានយន្ត ៨៦គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៣ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២២ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់! យុវជនម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូដួលខ្លួនឯងត្រូវរថយន្តបើកមកពីក្រោយកិនពេញទំហឹង

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរូបគាត់បានជិះម៉ូតូដួលហើយត្រូវរថយន្តបើកមកពីក្រោយកិនពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤១ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ស្ថិតក្នុងភូមិកណ្តៀង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។  នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1Q-7404 ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៥៨%

ភ្នំពេញ ៖ នៅវេលាម៉ោង១២និង០០នាទី ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន បញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ... Read More »

លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចតេជោ ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី ... Read More »

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ សង្ឃឹមថាការបិទបញ្ចប់ការយកពន្ធអង្ករកម្ពុជារបស់អឺរ៉ុប​ នឹងកើនឡើងវិញ ក្នុងបរិមាណ៣០ម៉ឺនតោនក្នុង១ឆ្នាំ

.   ភ្នំពេញ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះថា៖ “ការបិទបញ្ចប់ការយកពន្ធអង្ករកម្ពុជារបស់អឺរ៉ុប យើងសង្ឃឹមថា ស្ថានភាពនឹងវិលទៅរកបរិមាណ ដូចធ្លាប់នាំចេញចន្លោះពី២០១៦ ដល់២០១៨ ... Read More »

បុរសម្នាក់​ ជាអ្នក​គង្វាល​ពពែ​ សង្ស័យ​ទាញប៉ះចំគ្រាប់បែកបណ្ដាលឱ្យផ្ទុះរងរបួសដៃស្ដាំធ្ងន់ធ្ងរ

ខេត្ត​បន្ទាយមានជ័យ​ ៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​បុរសម្នាក់​ ជាអ្នក​គង្វាល​ពពែ​ម្នាក់ សង្ស័យ​ទាញប៉ះចំគ្រាប់បែកបណ្ដាលឱ្យផ្ទុះរងរបួសដៃស្ដាំធ្ងន់ធ្ងរ។  ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង ០៩​ព្រឹកថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២​ ស្ថិត​នៅចំណុច​ព្រំដែន កម្ពុជា​-​ថៃ ។​ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រំដែន​ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី​ នៅរសៀល​ថ្ងៃ​នេះ!

ភ្នំពេញ​៖​ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ ... Read More »

អ្នកលក់ដូរនៅម្តុំរង្វង់មូលគួរស្រូវជួបជុំគ្នាសុំការអន្តរាគមន៍ពីអាជ្ញាធរ ខណៈម្ចាស់តូបប្រែប្រួលកិច្ចសន្យា

ភ្នំពេញ ៖ បងប្អូនអាជីវករលក់ដូរនៅម្តុំរង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានមកជួបជុំគ្នាសុំការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ។    តំណាងក្រុមអាជីវករប្រាប់ឱ្យដឹងថា ... Read More »

ត្រឡប់មកពីវត្តស្រោចទឹកមកដល់ផ្ទះស្រាប់តែចងកសម្លាប់ខ្លួនផ្អើលគ្រួសារទាំងក្បាលល្ងាច

ខេត្តស្វាយរៀង ៖ បុរសម្នាក់បន្ទាប់ពីក្រុមគ្រួសារយកទៅវត្តឱ្យលោកស្រោចទឹកពេលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែទៅចងកសម្លាប់ខ្លួននៅនឹងដើមអាកាស្យានៅវាលស្រែខាងក្រោយផ្ទះរបស់ខ្លួនចម្ងាយប្រហែល១២០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២១ខែមករាឆ្នាំ២០២២ ស្ថិតនៅភូមិវាល  សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ សឹង សំអាត អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ... Read More »