ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អតិថិនជន..!!..ប្រយ័ត្នខកបំណងនិងភាពខ្វះការទទួលខុសត្រូវពីក្រុមហ៊ុន អិនធើណេត(Digi) អោយសោះ

ភ្នំពេញ៖ ក្រុមហ៊ុន អិនធើណេត(Digi) រងនូវការខកបំណងយ៉ាងខ្លាំងពីអតិថិជនរបស់ខ្លួន ដោយសារគ្មានទំនួលខុសត្រូវ សឹងជាមុខរបរអាជីវកម្មល្បិច«ធ្វើនំអត់ម្សៅ» បង្កើនការក្តៅក្រហាយ មិនគួរអតិថិជនមានទំនុកចិត្តពីក្រុមហ៊ុន ដល់ធ្វើអោយអារម្មណ៍របស់ខ្លួន តូចចិត្តនិង(Digi) មិនអាចចិត្តស្ងប់បាន។ កញ្ញា ម៉ម ប៊ុនលីនណា ជាអតិថិជនម្នាក់របស់ក្រុមហ៊ុន ... Read More »

មេគយចល័ត ហុង សាវុធ កាប់ឆៅៗរាល់ឈ្មួញដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ អាចជាកញ្ចប់សេដ្ឋកិច្ចអោយលោកបណ្ឌិត ប្រតិភូ

ខេត្តបាត់ដំបង៖ ភាពមិនប្រក្រតី ក្នុងការអនុវត្ត តួនាទី ភារកិច្ច ពាក់ព័ន្ធនិងអំពើពុករលួយ តាមរយៈបង្ខំអោយឈ្មួញបង់លុយ ជាក្បាលឡាន និងក្រុមហ៊ុនដឹកជញ្ជូនបង់ជាខែ ជាក្បាលឡាន និងឃុបឃិតជាមួយឈ្មួញដឹកទំនិញបង្កប់តាមឡានតាក់សុី ឡានក្រុង កាន់តែរីកសុះសាយនូវការប្រព្រឹត្តដោយ លោក ហុង ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន និងគណៈប្រតិភូបានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់និងនាំចេញចេកអំបូងលឿងស្រស់ៗ​

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ... Read More »

គយចល័តតំបន់៣ បន្តចាប់រថយន្តចង្កូតឆ្វេងអត់ពន្ធ១គ្រឿងទៀតទាំងព្រឹកនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ បានឃាត់ចាប់រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងទៀតគ្មានពន្ធនាំចូល ក្នុងក្រុងព្រះសីហនុ។ ករណីបង្ក្រាបចាប់ឡានគ្មានពន្ធនេះដឹកនាំដោយលោក កែវ អង្កាម ... Read More »

ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹង ហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ ​នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារ​ធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ ​នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ... Read More »

គយចល័តតំបន់៣បង្ក្រាបចាប់រថយន្តទំនើបចង្កូតស្តាំ ពាក់ស្លាកលេខ(ខ.ម)មួយគ្រឿងចំកណ្តាលក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រថយន្តទំនើបចង្កូតស្តាំមួយគ្រឿងម៉ាក ALPHARD ពាក់ស្លាលេក្លែងក្លាយ(ខេមរភូមិន្ទ០២-២.៩៨៧៩)ផលិតឆ្នាំ២០១៦ដែលគ្មានការទទួលស្គាល់ និងចេញឲ្យប្រើប្រាស់ស្លាកលេខដោយស្របច្បាប់ពីក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចគយចល័តតំបន់៣ ផ្លូវជាតិលេខ៤នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ,នគរបាល ,កម្លាំងកងរាជអាវុធហត្ថ ‘បង្ក្រាបចាប់រថយន្តខាងលើនេះ កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៩ ... Read More »

ផ្លូវជាតិលេខ៧៦តភ្ជាប់ពីខេត្តរតនគិរីទៅខេត្តមណ្ឌលគិរីកំពុងរងការខូចខ្ទេចជាបណ្ដើរៗដោយសារ ជំនាញនិងក្រុមហ៊ុនលែងរវល់ក្នុងការថែទាំជួសជុល

ខេត្តរតនគិរី៖ សូមរម្លឹកថា៖ ផ្លូវជាតិលេខ៧៦ បានស្ថាបនាសាងសង់ឡើងនៅឆ្នាំ២០១៣ និងបានសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០១៦ តភ្ជាប់ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី។ បច្ចុប្បន្ននេះបានរងការខូចខាតជាបណ្ដើរៗស្ទើគ្រប់ទីកន្លែងក្លាយជាសំបុកមាន់និងថ្លុកទឹកបង្កឲ្យមានការលំបាកដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្តផ្សេងៗ រហូតដល់កើតមានបញ្ហាគ្រោះថ្នាក់ចរាចរជាញឹកញាប់។ ជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៧៦នៅត្រង់ចំណុច ភូមិព្រួក ស្ថិតក្នុងឃុំប៉ាតាង ស្រុកលំផាត់ ... Read More »

ព្រឹត្តិការណ៍ប្រណាំងយាន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ (រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ)

ភ្នំពេញ៖ «ព្រឹត្តិការណ៍ប្រណាំងយាន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា នឹងចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃដែនជម្រកសត្វព្រៃព្រៃឡង់ដែលសម្បូណ៌ដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណៈជន ក៏ដូចជាបណ្តុះស្មារតីស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋហើយយើងទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថាននិងអភិរក្សធន ធានធម្មជាតិឱ្យបានគង់វង្ស»។ នេះគឺជាការគូសបញ្ជាក់របស់លោក ... Read More »

លោក លីម សុភា គួរមានវិធានការបង្ក្រាប រាល់ទីតាំង អិនធើណត បង្កប់ល្បែងសុីសង ខុសពីលិខិតអនុញ្ញាតពីអាជ្ញាធរខណ្ឌផង

ភ្នំពេញ៖ បញ្ហាបនល្បែងសុីសង ជាវិធានការចំបងដែលគណៈបញ្ជាការឯកភាពខណ្ឌ ទទួលខុសត្រូវ ទប់ស្កាត់ បង្ក្រាប ត្រួតពិនិត្យរដ្ឋបាល ប្រសិនមានអាជីវករណាមួយ មានចេតនាទុច្ចរិតលួចបង្កប់ក្នុងអាជីវកម្មរបស់ខ្លួនផ្ទុយការអនុញ្ញាត ពីអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ មានដូចជា៖ កត់ឆ្នោតវៀតណាម,កត់ការភ្នាល់បាល់,អិនធើណេតប្រភេទល្បែងសុីសង, ។ល។ ខណៈបនល្បែងជាប្រភពផ្តើមបង្កើតអោយមានបទល្មើស ... Read More »

ចោរលួចគាស់យកម៉ូតូបុគ្គលិក អង្គភាពប៉ុស្តិ៍ព័ត៌មាន សន្តិភាពកម្ពុជា (CPC News) នៅសង្កាត់បឹងកក់២

ភ្នំពេញ៖ មានករណីចោរលួចម៉ូតូមួយគ្រឿងបានសម្រេចដោយសុវត្ថិភាព នៅយប់រំលងអាធ្រាត្រថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩នេះ ស្ថិតក្នុងរបងផ្ទះលេខ១២ ផ្លូវ៦៦៨ស្ទួន ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះថា លី ... Read More »

ខ្សឹបដាក់ត្រចៀក៖ តាមគម្រោងឈ្មួញវៀតណាម ត្រៀមចូលគ្រឿងចក្រ១០គ្រឿងតាមចំណុច(ពាម-អូរលៀ) និងជនជាតិវៀតណាមជិត២០នាក់ នៅម៉ោង២-៣រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៦ ឧសភានេះ

ខេត្តរតនគិរី៖ តាមគម្រោងឈ្មួញវៀតណាមត្រៀមនាំគ្រឿងចក្រប្រភេទត្រាក់ទ័រ១០គ្រឿង និងជនជាតិវៀតណាម២០នាក់ ក្នុងនោះ១០នាក់ជាតៃកុងត្រាក់ទ័រ និង១០នាក់ទៀតជាអ្នកជំនាញខាងកាប់ អារ ផ្តួលរលំឈើ ដែលអាចឆ្លងចូលទឹកដីកម្ពុជា តាមតំបន់(ពាម-អូរលៀ) ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅម៉ោង៥-៦ល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានប្រែប្រួលពេលវេលា ... Read More »

បទល្មើសដឹកជញ្ជូនឈើកក្រើកឡើងវិញ ឆ្លងទៅវៀតណាមតាមច្រកទ្វេរភាគីឡាប៉ាខេ ទាំងយប់ ទាំងថ្ងៃ

ខេត្តមណ្ឌលគិរី៖ សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមបានកើតឡើងវិញ យ៉ាងគំហុកតាមច្រកទ្វេរភាគីឡាប៉ាខេ បើគិតមកទល់និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ គឺមានរយៈពេលជិត២សប្តាហ៍ហើយ។ ដោយឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយដឹកជញ្ជូន មានជាប្រភេទឈើ សុក្រំ កកោះ គគី ជាដើម ដែលពួកគេបានប្រមូលទិញពីតំបន់ ពូជ្រៃ ... Read More »

ជនជាប់ចោទជាមេក្លោងក្នុងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ តុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១៨ ខែ

ខេត្តព្រះសីហនុ៖ ជនជាប់ចោទជាមេក្លោងក្នុងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងខេត្តព្រះសីហនុចំនួនពីររូប ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ រកឃើញថាមានពិរុទ្ធភាពចំពោះបទចោទ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១៨ ខែ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ នេះក្រោយពីដំណើរការសវនាការពេញមួយថ្ងៃ។ ជនជាប់ចោទទាំងពីររូបនោះ មានឈ្មោះ ... Read More »

មជ្ឈដ្ឋានមហាជនចង់អោយនាយឧត្តមសេនីយ៍ នេត សាវឿន មេត្តាដកតួនាទី អនុវត្តតាមច្បាប់ លើអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបើករថយន្ដតាមរករឿង និងបាញ់ប៉ងសម្លាប់លើជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ល្បីពេញផ្ទៃប្រទេស

ភ្នំពេញ៖ សកម្មភាពបង្កហេតុប្រព្រឹត្តដោយនាយនគរបាលជាតិ និងជាអ្នកអនុវត្តច្បាប់ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ របស់ក្រសួងមហាផ្ទៃ ដែលប្រើប្រាស់កាំភ្លើង បើករថយន្ដតាមរករឿង រហូតបាញ់ចំនួន ៥គ្រាប់ ប៉ុនប៉ងធ្វើឃាត ទៅលើរថយន្ដជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បង្កឲ្យមានការភ្ញាក់ផ្អើល នៅពាក់កណ្ដាលអាធ្រាត្រ ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ... Read More »

សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក) ចេញសេចក្តីថ្លែងការណ៍ ក្នុងទិវាសេរីភាពសារព័ត៍មានពិភពលោកឆ្នាំ២០១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ អង្គភាព សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ ក្នុងទិវាសេរីភាពសារព័ត៍មានពិភពលោកឆ្នាំ២០១៩ ក្រោមវិធានបទ សារព័ត៍មាន ដើម្បីបុព្វហេតុសេរីភាព ឧត្តមប្រយោជន៍ជាតិមាតុភូមិពិភពលោក សន្តិភាព និងយុត្តិធម៍ ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ក្របួចជនជាតិវៀតណាម៤នាក់ ករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ

ខេត្តស្ទឹងត្រែង៖ យ៉ាងតិចមានមនុស្សប្រុសស្រីជាជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់ខ្លួន ករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ និងរក្សាទុកនូវគ្រាប់កែច្នៃជាច្រើនក្នុងផ្ទះ ក្នុងបទល្មើសជាក់ស្តែង។ អ្នកភូមិញុើន បានអោយដឹងថា៖ ពួកគាត់បានឃើញជនជាតិវៀតដែលមករស់នៅក្នុងភូមិញុើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ... Read More »

បុគ្គលិកផ្នែកទីផ្សារម្នាក់ត្រូវបាននាយកក្រុមហ៊ុនប្តឹង ពីបទ (រំលោភលើទំនុកចិត្ត) ស៊ីដាច់ប្រាក់ ១ម៉ឺនដុល្លារ រួចរត់គេចខ្លួន

ភ្នំពេញ ៖ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនឯកជនមួយបានប្តឹងបុគ្គលិករបស់ខ្លួន មុខងារផ្នែក ទីផ្សារ (លក់) ពីបទ រំលោភលើទំនុកចិត្ត បន្ទាប់ពីបុគ្គលិកផ្នែកទីផ្សារឈ្មោះហ៊ុល ថារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ... Read More »

លោក សោម សុខរ៉ាឌី ដឹងកំហុសខ្លួន សុំអង្វរអតីតៈភរិយា និងកូនទាំង៣ ព្រមទាំងតុលាការមេត្តាកុំដាក់គុកគាត់អី

ភ្នំពេញ៖ បុរសវ័យ៥៥ឆ្នាំម្នាក់ ឈ្មោះ សោម សុខរ៉ាឌី មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ១៣ ភូមិបឹងឈូក មណ្ឌលទី៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដឹងនូវកំហុសគ្រប់បែបយ៉ាងដែលខ្លួនបានប្រព្រឹត្ត និងដាក់ចិត្ត ដាក់កាយសុំអង្វរពីអតីតៈភរិយា ... Read More »

ក្រសួងបរិស្ថានអំពាវនាវដល់ពលរដ្ឋស្លូតត្រង់កុំចាញ់បោកមេខ្យល់ខិលខូច និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់លើករណីឈូលឆាយ កាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ

ភ្នំពេញ៖ រដ្ឋលេខាធិការនិងមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ថ្លែងប្រាប់ឲ្យដឹងថា ខណៈទីផ្សារដីធ្លីនៅកម្ពុជាមានតម្លៃខ្ពស់ ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែលដើម្បីរំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងពេលខ្លះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានលើកឡើងថា ក្រុមជនខិលខូចបាននិងកំពុងអនុវត្តទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ»។ ... Read More »

ប្រកាសសាលក្រមនៅថ្ងៃទី២ ខែឧសភាខាងមុខ លើសំណុំរឿងលោក សម រង្ស៉ី ករណីញុះញង់យោធិន កុំឲ្យស្តាប់បង្គាប់និងបទធ្វើឲ្យខូចទឹកចិត្តកងទ័ព

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមខុសច្បាប់ ពាក់ព័ន្ធនឹងករណីចំនួន២ ទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ តាមមាត្រា៤៧១ ... Read More »

ថា​ម៉េច​ ! លោក​ផ្កាយ​១​ ព្រុំ​ សន្ធរ​ ស្នងការ​ខេត្ត​ព្រៃវែង​ កិបកេង​ប្រាក់​កងកម្លាំងដែល​ឧបត្ថម្ភ​ដោយ​លោក​ ស​ សុខា​

ព្រៃវែង​៖​បន្ទាប់​ពី​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ភ្លាម​ ស្រាប់​តែ​មានការ​ចោទប្រកាន់​ថា​ លោក​ឧត្ដមសេនីយ៍​ត្រី​ ព្រុំ​ សន្ធរ​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ កិបកេង​ប្រាក់​ឧបត្ថម្ភ​កងកម្លាំង​ទៅវិញ​ ។ ប៉ុន្តែ​ បញ្ហា​នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បាន​ចេញ​លិខិត​បដិសេធ​ និង​ ដាក់​ពាក្យ​ប្តឹង​ចំពោះ​បុគ្គល​ដែល​ធ្វើ​ការ​ចោទប្រកាន់​នេះ​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លេចចេញថា(ណាក់ក្បាលធំ)ជាមេក្លោងអោយវៀតណាម១២នាក់ និងគ្រឿងចក្រ៦គ្រឿងមកឈួសត្រាយផ្លូវដឹកឈើ តែត្រូវសមត្ថកិច្ចបង្រ្កាបចាប់

ខេត្តរតនគិរី៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យេន បង្ក្រាបបទល្មើសឈ្មួញយកគ្រឿងចក្រឈូសឆាយត្រាយព្រៃធ្វើផ្លូវអូសឈើ និងឈានដល់ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ និងចាប់យកវត្ថុតាងគ្រឿងចក្រ៦គ្រឿង ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នោះ មានលេចឮពីប្រភពមិនផ្លូវការពីទឹកដីវៀតណាមមកថា៖ មេក្លោងបង្កើតអោយមានបទល្មើសនេះ គឺឈ្មោះ ... Read More »

បែកធ្លាយ! លោក​សួន​ បវរ​ ​អភិបាល​ខេត្តបន្ទាយមានជ័យ​ផ្តាច់ស្នេហ៍ភ្លាម ធ្វើអោយស្ត្រីកំណាន់ចិត្តធ្លាប់រស់នៅជាមួយគ្នា៥ឆ្នាំ ក្អួតឈាមក្រៀមសួត បញ្ចេញប្រតិកម្ម

​ខេត្តបន្ទាយ​មាន​ជ័យ​៖​ ៥ឆ្នាំបានបង្កើតក្តីស្នេហ៍ដ៏សុីជម្រៅក្នុងវ័យ ស្នេហាចំណាស់ចេះថ្នាក់ថ្នមចិត្តរវាងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងស្ត្រីម្នាក់នៅខេត្តកំពង់ចាម ហើយក៏ត្រូវបានបែកធ្លាយ បន្ទាប់ពីអ្នកទាំង២ឈានដល់ផ្លូវបំបែកបែបតក់ក្រហល់បំផុតនោះ។ ស្ត្រី​ម្នាក់​អាចជាគូកំណាន់ចិត្ត ហើយរស់នៅបែបឆក់កណ្តៀតជាមួយ លោក សួន បវរ បានចេញមុខថាខ្លួនមានចំណងមេត្រីស្នេហ៍ស្ទើជាប្តី-ប្រពន្ធ៥ឆ្នាំមកហើយជាលោកអភិបាលខេត្តបន្ទាយមានជ័យ ... Read More »

តារាវ័យក្មេងល្បីឈ្មោះធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ថ្ងៃចូលឆ្នាំថ្មី

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីវ័យក្មេងជាច្រើនបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្រោយពីពួកគេបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីបូរាណខ្មែរដើរកម្សាន្ត និងថតរូបយ៉ាងស្រស់ស្អាត ក្នុងបរិវេណតំបន់ប្រាសាទបូរាណខ្មែរនាទឹកដីនៃខេត្តសៀមរាប។ ​តារាសម្តែងទាំងនោះមានដូចជាកញ្ញា ដាវណ្ណ ចេន្នី , កញ្ញា ម៉ារី កុមារាដាវណ្ណ រីគី, កុមារី ជី ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃ ១៦ មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា២០១៩)..លាហើយសង្គ្រាម ស្វាគមន៍ការអភិវឌ្ឍ

ភ្នំពេញ៖ មុននេះបន្តិចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំរក្សាបាននូវសន្តិភាពដ៏ពេញជូនជនរួមជាតិ និងប្រទេសជាតិ បានរំលឹកនូវជីវិតតស៊ូគ្រប់បែបយ៉ាងទម្រាំបានសុខសន្តិភាពដូចបច្ចុប្បន្ននេះ ក្នុងនោះសម្តេចបានមានប្រសាសន៍ថា៖ ថ្ងៃ ១៦ មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ ... Read More »

ជិត​ដឹង​លទ្ធផល​ហើយ​ ! តុលាការ​បន្ត​ការ​សាកសួរ​មេខ្លោង​គ្រឿងញៀន​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ ម្ចាស់​ក្លិប​ម៉ៃ​កម្សាន្ត​”ម៉ៃ​ អាមី​”

ភ្នំពេញ​៖លោក​ សឿន​ មុនី​រ័ត្ន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ នឹង​បន្ត​ការ​សាកសួរ​មេខ្លោង​គ្រឿងញៀន​ដ៏​ធំ​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ ម្ចាស់​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី​”និង​បក្ខពួក​៦នាក់​ ដោយ​កាលពី​ម្សិលមិញ​ទេីប​សាកសួរ​បាន​២នាក់​ប៉ុណ្ណោះ​ ... Read More »

តុលាការ​ ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ដៃ​ខ្លាំង​ដែល​ទះ​កំផ្លៀង​ស្ត្រី​ម្នាក់​ដួល​អុក​គូទ​នៅ​ផ្សារ​កណ្ដាល​ ដាក់​ពន្ធនាគារ​ព្រៃស​

ភ្នំពេញ​៖នៅ​ថ្ងៃទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ លោក​ ថាន់​ ឡេង​ ចៅក្រម​ស៊េីបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ម្នាក់​ ដល​មាន​រហស្សនាម​បុរស​ដៃ​ខ្លាំង​ ដាក់​ពន្ធនាគារ​ព្រៃ​សបណ្តោះអាសន្ន​ព្រោះ​បាន​ទះ​កំផ្លៀង​ស្ត្រី​ម្នាក់​ដួល​អុក​គូទ​នៅ​ផ្សារ​កណ្ដាល​ ។ ​លោក​សឿន​ មុនី​រ័ត្ន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ... Read More »

សូមបងប្អូនជនរួមជាតិត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ ដែលជាពាហនៈដែលយាងចុះមកបន្តវេន នៅវេលាម៉ោង១៥៖១២នាទីថ្ងៃនេះ នាំយកនូវសេចក្តីសុខ សន្តិភាពទាំងអស់គ្នា

ភ្នំពេញ៖ ជនរួមជាតិពិតជាបានដឹងស្រេចហើយថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ... Read More »

បុរស​ដៃ​ខ្លាំង​ដែល​វៃ​នារី​ម្នាក់​នៅ​ផ្សារ​កណ្ដាល​ដួល​អុក​គូទ​ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​

ភ្នំពេញ​៖ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​សឿន​ មុនី​រ័ត្ន​ សម្រេច​ចោទប្រកាន់​បុរស​ម្នាក់​ដែល​វៃ​នារី​ម្នាក់​បណ្តាល​ឱ្យ​ដួល​អុក​គូទ​នៅ​ផ្សារ​កណ្ដាល​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ នេះ​បេី​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ថ្លែង​ប្រាប់​ នៅ​ថ្ងៃទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ។ បច្ចុប្បន្ន​ចៅក្រម​ស៊េីបសួរ​ ... Read More »

ចូលឆ្នាំថ្ងៃទី១ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស។ សម្តេចមានប្រសាសន៍ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១នេះ ខ្ញុំនិងភរិយាសូមប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ ... Read More »