ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កាសុីណូNAGA World ស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១១ករណី ដើម្បីទប់ស្កាត់ការរាលដាល

      ភ្នំពេញ ៖ ក្រុមហ៊ុន NAGA Corp Ltd នៅព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជនឲ្យបានជ្រាបថា កាស៊ីណូ NAGA World ... Read More »

អង្គភាពបញ្ជាការដ្ឋានអង្គរក្ស បានច្រានចោលការចោទប្រកាន់ថា ជនល្មើសក្នុងករណីប្លន់ចាប់ជំរិតមិនមែនជាអង្គរក្ស, ខណ:ប័ណ្ណសម្គាល់ខ្លួនដែលបានចែកចាយជាប័ណ្ណក្លែងក្លាយ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បញ្ជាការដ្ឋានអង្គរក្ស បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ដែលជាជនល្មើសក្នុងហេតុការណ៍ប្លន់ចាប់ជំរិត នៅបុរីអង្គរភ្នំពេញ ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស បន្ទាប់ពីមានការបង្ហោះលើបណ្តាញហ្វេសប៊ុកចែកចាយរូបភាព ... Read More »

អតីតប្រធានាធិបតីបារាំងប្រឈមនឹងការជាប់គុកពីបទពុករលួយ

តុលាការបារាំង នឹងចេញសេចក្តីសម្រេចនៅក្នុងសវនាការកាត់ក្តី អតីតប្រធានាធិបតី Nicolas Sarkozy ពីបទពុករលួយ។ ក្នុងពេលជាមួយគ្នានេះ ក្រុមរដ្ឋអាជ្ញាបានស្នើទោសដាក់គុកសម្រាប់អតីតប្រធានាធិបតី។ លោក សាកូហ្ស៊ី កាន់តំណែងប្រធានាធិបតីបារាំងនៅឆ្នាំ២០០៧ដល់ឆ្នាំ២០១២ រងការចោទប្រកាន់ពីបទសូកប៉ាន់ចៅក្រម Gilbert Azibert ដើម្បីដោះដូរព័ត៌មានស្តីពីការស្រាវជ្រាវ ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលព័ត៌មានដែល ថាមន្ត្រីក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការ ក្រោយពីបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គម និងត្រូវបានសាធារណជនមួយចំនួនធ្វើការចែករំលែកជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើកឡើងថា ” ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការ និងមនុស្សច្រើននាក់ទៀតកំពុងចេញរោគសញ្ញាប្លែកៗ ក្រោយពីបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន…។ បន្ទាប់ពីការពិនិត្យរូបភាពទាំងឡាយដែលបានចុះផ្សព្វផ្សាយនោះ ឃើញថា ជារូបភាពកាត់ត កែច្នៃដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិច មានចេតនាបង្កចលាចលសង្គម ... Read More »

រដ្ឋបាល រាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិកា របស់រាជរដ្ឋាភិបាលជូន បងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក ទាំងអស់នៅរាជធានី ភ្នំពេញ

ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹង រដ្ឋបាល រាជធានី ភ្នំពេញ នៅ ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ បាន បញ្ជាក់ថា រដ្ឋបាល ... Read More »

ក្មេងប្រុសម្នាក់បាត់១យប់ពេលនេះបានស្លាប់ហើយ

ខេត្តព្រះសីហនុ៖ ក្មេងប្រុសម្នាក់បានលង់ទឹកក្នុងអាងទឹកក្បាលឆាយ ម្តុំខាងក្រោយសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបាត់ខ្លួន កាលពីរសៀលថ្ងៃ២៨កុម្ភៈ២០២១ បច្ចុប្បន្នបានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចនិងក្រុមគ្រួសារ សាច់ញាតិបានស្វែងរកឃើញសាកសពក្មេងប្រុសរងគ្រោះនៅវេលាថ្ងៃត្រង់ថ្ងៃ០១មីនា២០២១ ក្នុងទឹកកន្លែងកើតហេតុ។ សមត្ថកិច្ចបញ្ជាក់ថា ក្មេងរងគ្រោះឈ្មោះ   ផល ចំរ៉ុង ... Read More »

រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់អំពីករណីពិនិត្យសំណាករបស់ជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់​ចាម និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖​ រដ្ឋបាលខេត្តកំពង់ចាមដោយយោងតាមការ​បញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​សូមប្រកាសថា​ សំណាករបស់ជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ចំនួន៥៥នាក់ និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ចំនួន២៩២នាក់ មានលទ្ធផលអវិជ្ជមានកូវីដ-១៩។ ដោយផ្អែកលើលទ្ធផលនេះ ... Read More »

ក្រោយរកឃើញអ្នកកើតជំងឺកូវីដ-១៩ម្នាក់ធ្លាប់ចូលផ្សារម៉ាក្រូ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ​ ពេល​នេះក្រសួងសុខាភិបាល​ ប្រកាសឲ្យទៅធ្វើតេស្ត

ភ្នំពេញ​៖ បើតាមការឲ្យដឹងពីលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀល​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលធ្លាប់ចូលផ្សារម៉ាក្រូ នៅខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ទៅយកសំណាកដើម្បីធ្វើតេស្ដ ព្រោះក្រសួងរកឃើញថា មានអ្នកធ្លាប់ចូលផ្សារនេះ ... Read More »

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍បង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ!

ភ្នំពេញ៖ សូមបញ្ជាក់ថាលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍បង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ។ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា, ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ ... Read More »

Update ៖ ក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធ​ ចាប់ជំរិតទារលុយ១លានដុល្លារ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បាញ់ស្លាប់ចំនួន៤នាក់

      ភ្នំពេញ៖ អតីតអ្នកបេីកបររថយន្ត រួមគ្នាជាមួយនិងបក្ខពួក៣នាក់ទៀត បានរៀបគម្រោងចាប់ជំរិតម្ចាស់ផ្ទះដែលជាអតីតប្រធានសាខាអគ្គិសនីខេត្តកំពង់ចាម​ ទារលុយ១លានដុល្លា​រ ប៉ុន្តែ​មិន​បានសម្រេចក៏បែកធ្លាយ​ដល់​ជនរងគ្រោះ​​ក៏ប្តឹង​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ត្រៀមខ្លួន​ជាមុនរហូតក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធចំនួន២ដេីម ចូលមកដល់ក្នុងភូមិគ្រឹះ ហេីយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង​ ... Read More »

កម្លាំងចំរុះសម្រេចចុះរើសំណង់សង់រំលោភចំណីបឹងទន្លេអុំ១៣ខ្នង បន្ទាប់មិនគោរពតាមសេចក្តីណែនាំ

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តពោធិ៍សាត់ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានដឹកកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងស្រុកកណ្ដៀង សរុបប្រមាណចំនួន៥៥នាក់ ចុះរុះរើសំណង់សង់រំលោភចំណីបឹងទន្លេអុំចំនួន១៣ខ្នង បន្ទាប់ប្រជាពលរដ្ឋទាំងនោះមិនព្រមគោរពតាមសេចក្ដីណែនាំរបស់សាលាខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍នានាពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងយ៉ាងច្រើនដែលសម្រេចចុះអនុវត្តការងារខាងលើ ... Read More »

រថយន្តកុងតឺន័របេីកបុករថយន្តព្រូសបណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបេីកបរតាមដងផ្លូវស្រាប់តែកាច់ចង្កូតលែងកើតបណ្តាលឲ្យជ្រុលទៅបុករថយន្តព្រូសបណ្តាលឲ្យដាំក្បាលធ្លាក់ចូលប្រឡាយរងការខូចខាត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២១​ នៅផ្លូវបេតុងវត្តព្រៃស្ពឺ​ ក្នុងភូមិស្រែជម្រៅ​សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ-6638 បើកតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌សឆ្នូតក្រហម​ ពាក់ស្លាកលេខភ្នំពេញ​3C-4451​ ... Read More »

ផ្លូវ១ខ្សែប្រវែង២០០ម៉ែត្រត្រូវបានកម្លាំងសាមគ្គី ចូលរួមស្ថាបនាដែលជាថវិកាសប្បុរសជន

ភ្នំពេញ ៖ ផ្លូវថ្មី១ខ្សែទៀតប្រវែង២០០ម៉ែត្រ ត្រូវបានកម្លាំងសាមគ្គី មានព្រះសង្ឃ ប្រជាពលរដ្ឋ ចូលរួមស្ថាបនាយ៉ាងសស្រាក់សស្រាំដឹកនាំដោយលោកចៅសង្កាត់សំរោង ដែលជាថវិកាសប្បុរសជន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោង កណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ... Read More »

រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា ស្វាគមន៍ ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលីលើសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាព!

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី សារ៉ា វ៉ាដលី នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសង្គមកិច្ច លោករដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្វាគមន៍ចំពោះការផ្តល់ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលី និងស្ថាប័នDID ... Read More »

លោក ឃួង ស្រេង ៖ ការគ្រប់គ្រងមុខសញ្ញាកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះរដ្ឋបាលរាជធានីគ្រប់គ្រងបានល្អប្រសើរហើយ

      ភ្នំពេញ៖ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញការគ្រប់គ្រងមុខសញ្ញាកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះរបស់យើងគ្រប់គ្រងមុខសញ្ញានេះបានយ៉ាងល្អប្រសើរ ខណៈនៅរាជធានីភ្នំពេញមានទីតាំងចំនួន៧៨ដែលយើងបាននិងកំពុងគ្រប់គ្រង ដោយបិទការចេញចូលដើម្បីសុវត្ថិភាពកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ–១៩ ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទយកកាំបិតបុ័ងតោកាប់ក្បាលខ្លួនឯងបណ្តាលឱ្យស្លាប់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩៖០០ នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ មានករណីធ្វើអត្តឃាតដោយខ្លួនឯងមួយបានកើតឡើងនៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ( ... Read More »

ព័ត៌មានបឋម ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន (ស្លាប់៤នាក់) ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ នៅក្នុងបុរីអង្គរភ្នំពេញ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ... Read More »

ពិតជាជើងខ្លាំងមែន! ធ្លាប់ជាប់គុក៣ដងហើយចេញមកវិញឆក់ទៀត

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យជើងខ្លាំងម្នាក់ទៅតុលាការដើម្បីចាត់ការបន្តខណៈជននេះធ្លាប់ជាប់គុកចំនួន៣ដងរួចមកហើយ។ លោកប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ... Read More »

លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញ ត្រូវ សហការ យកចិត្តទុកដាក់ ចំពោះក្រុមការងារប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩កំពុងប្រ ចាំការ២៤ម៉ោងលើ២៤ម៉ោងនៅសាលារាជធានី

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២១ ក៏មិនខុសពីថ្ងៃមុនដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ... Read More »

កងកម្លាំងជួរមុខទិសទី១ បន្ទាយមានជ័យ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គោលដៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរចើងលេខ៥១ ថ្នាក់ដឹកនាំកងកម្លាំងចម្រុះ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ស្ថិតនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ... Read More »

ប្រជាពលរដ្ឋប្រទះឃើញ​សាកសព​បុរស​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ខ្លោច សង្ស័យ​ករណី​ឃាតកម្ម​

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញ​សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវ​ភ្លើង​ឆេះ​ខ្លោចក្នុងចម្ការកាលពី​ល្ងាចថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​ នៅត្រង់ចំណុច​អូរ​ដង្កោ​ល ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ  ។​ ពេលឃើញដូច្នេះប្រជាពលរដ្ឋ នាំគ្នារាយការណ៍ តាមរយៈ​ទូរស័ព្ទ​ថា នៅ​ចំណុច​អូរ​ដង្កោ​ល ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ... Read More »

មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរីលែងសត្វព្រៃ៣ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ សត្វព្រៃប្រភេទដោយកម្រ និងមានដោយបង្គួរចំនួន៣ក្បាល ត្រូវបានមន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី លែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ នៅវេលាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយទទួលការថែទាំ និងពិនិត្យឃើញថា សត្វព្រៃទាំង៣ក្បាលនេះ មានសុខភាពល្អប្រសើរដែលអាចឲ្យពួកវាចូលទៅរស់នៅក្នុងជម្រកព្រៃធម្មជាតិវិញបាន។ សត្វព្រៃទាំង៣ក្បាលខាងលើនេះ រួមមាន ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដកហូតបានកាំភ្លើងអាកា៤៧មួយដើម

ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី នៅចំណុចភូមិស្ពានទម្លាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សកម្មភាពដឹកជញ្ចូន​ ប្រមូលទិញឈេីកក្រេីកឡេីងវិញហេីយ​ នៅស្រុកឱរ៉ាល់,មេខ្លោងគឺ​ឈ្មោះ (ណុប​ ឌី)​

ខេត្តកំពង់ស្ពឺ​ ៖​ សកម្មភាពកាប់បំផ្លាញព្រៃឈេី​ ប្រមូលទិញ​ ដឹកជញ្ចូនបានកក្រេីកឡេីងវិញហើយ នៅស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ដែលត្រូវគេដឹងយ៉ាងច្បាស់ថា​ មេខ្លោងឈ្មួញឈេីដ៏ធំជាងគេគឺឈ្មោះ​ (ណុប​ ឌី)​ អតីតក៏ជាមេខ្លោងដ៏ធំរកស៊ីនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ដឹកចែកចាយក្នុងស្រុក និងដឹកទៅវៀតណាមផងដែរ។ ... Read More »

កងកម្លាំងប្រដាប់អាវុធ នៅយោធភូមិភាគទី៤ រាប់ពាន់នាក់ បានចេញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ខេត្តសៀមរាប៖ កងកម្លាំងប្រដាប់អាវុធ ជាច្រើនពាន់នាក់នៅយោធភូមិភាគទី៤ បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីបង្ការនិងការពារខ្លួនក្នុងការឆ្លងជំងឺកូវីដ-១៩ ។ ការចាក់វ៉ាក់សាំងនៅគោលដៅទី១នេះ ធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១នេះ។  ឧត្ដមសេនីយ៍ឯក ... Read More »

អ្នកណាខ្លះចូលរួមឡើងគេហដ្ឋានថ្មីនៅភូមិស្លាបក្តោង ឃុំជប់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ, មេត្តាទៅផ្តល់សំណាក ខណ:អ្នករត់ PassApp ម្នាក់ ដែលបានទៅចូលរួមក្នុងកម្មវិធីនោះ រកឃើញមានវិជ្ជមាន កូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ និងបានចូលរួមពិធីឡើងគេហដ្ឋានថ្មីនៅភូមិស្លាបក្តោង ឃុំជប់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ​សហការ​ជាមួយ​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ ដោយ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព ​និង​យក​សំណាក​នៅ​ទីតាំង ​ដែល​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ​បាន​រៀបចំ​នៅ​មន្ទីរ​បង្អែក ​ព្រះ​នរោត្តម​សីហ​នុ​ត្បូងឃ្មុំ​ ... Read More »

ក្រសួងសុខាភិបាលបានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៥នាក់​ និងមិនមានអ្នកជាសះស្បេីយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៥នាក់​ និងមិនមានអ្នកជាសះស្បេីយ នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១។ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន ១៥នាក់ ក្នុងនោះមាន ... Read More »

ជនសង្ស័យ២នាក់កាប់ទៅលេីបុរសម្នាក់ឲ្យរបួសធ្ងន់​ រួចប្លន់យកម៉ូតូបានសម្រេចនៅតាមវិថីចោមចៅ

       ភ្នំពេញ​ ៖​ បុរសម្នាក់បានឈប់ម៉ូតូនិយាយទូរស័ព្ទស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាប់ពីក្រោយជាច្រេីនដាវបណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាព​ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២១​ នៅចំណុចជិតក្លឹបសេះមាស​ តាមបណ្តោយវិថីចោមចៅ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ​  ... Read More »

មន្ត្រីជំនាញសុខភាពសត្វ ការនាំចូលសត្វជ្រូកតាមច្រកព្រំដែនអូរស្មាច់ មកពីប្រទេសថៃ​ រកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិក

ខេត្ត​ឧត្តរមានជ័យ៖ សត្វជ្រូកជាច្រេីនដែលនាំចូលពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ត្រូវ​បានមន្រ្តីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំក្រុមការងារ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះពិនិត្យផលសត្វមួយចំនួន ជាពិសេសសត្វជ្រូករកឃើញមានជំងឺប៉េស្តជ្រូកអាហ្វ្រិកលើជ្រូកនាំចូលពីថៃ។ បេី​តាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ... Read More »