ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ព្រឹកនេះ..! សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ ដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត នាវិមានសន្តិភាព។ សូមបញ្ជាក់ថា៖ បើយោងតាមសេចក្តីជូនដំណឹង ... Read More »

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង ។ នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាល ស្តីពី ការបញ្ចប់តំណែងមន្ត្រីនគរបាលជាតិ ... Read More »

ថ្ងៃទី០២ កក្កដា រកឃើញមធ្យោបាយល្មើស ចំនួន១,៣៤៨គ្រឿង ត្រូវបានផាកពិន័យ

ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០២ កក្កដា រកឃើញមធ្យោបាយល្មើស ចំនួន១,៣៤៨គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃ ទី០២ ... Read More »

មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តពីមន្រ្តីសាធារណៈ កើនដល់ជិត ៤២ពាន់លានរៀល

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៨៥ ០៧៤នាក់ មកពីក្រសួងស្ថាប័ន ចំនួន៤២ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់៤១ ៩៦៦ ៧១៥ ០០០រៀល ឬប្រហាក់ប្រហែលជាង១០លានដុល្លារសហរដ្ឋអាមេរិក ។ ... Read More »

ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល

ភ្នំពេញ៖ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​។ នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ ... Read More »

អ្នកនាំពាក្យក្រសួងការងារ៖ គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយ

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែកក្កដានេះ បានបញ្ជាក់ថា គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយពោលគឺនៅតែដំណើរការពិភាក្សាតាមប្រតិទិនក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង ។ អ្នកនាំពាក្យក្រសួងការងាររូបនេះ បន្តថា ទោះបីជាពិភពលោក ... Read More »

ក្រសួងសុខាភិបាល៖ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដានេះ អ្នកដំណើរពីក្រៅប្រទេសគ្រប់ជាតិសាសន៍ សរុបជិត១.៦ម៉ឺននាក់ចូលមកកម្ពុជា និងត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩

ភ្នំពេញ៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា «គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកដំណើរពីក្រៅប្រទេសគ្រប់ជាតិសាសន៍ទាំងអស់ សរុបចំនួន ១៥,៨០០នាក់ហើយ ដែលបានធ្វើដំណើរចូលមកកម្ពុជា និងត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩រួចរាល់អស់ហើយ ក្នុងចំណោមជាង១ម៉ឺននាក់ ... Read More »

ក្រសួងសេដ្ឋកិច្ច រៀបចំសន្និសីទសារព័ត៌មាន អំពីវិធានការទ្រទ្រង់, ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ នៅថ្ងៃទី៨ ខែកក្កដានេះ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែម ដល់សាធារណជនទូទៅ បានស្វែងយល់កាន់តែច្បាស់អំពីអភិក្រម, ក្របខ័ណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់, ស្តារ និងជំរុញ ... Read More »

សត្វក្រៀល ឬកុកក្រៀល ឬកុកទេព ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ)

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ហាញពីសត្វក្រៀល ឬកុកក្រៀល ឬកុកទេពនៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ឬកុកទេព (Sarus Crane) ចាប់ផ្តើមបង្កកំណើតនៅដើម រដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារ ចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្កកំណើត។ ... Read More »

គណៈកម្មាធិការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២០

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ... Read More »

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ចុះពិនិត្យទីតាំងសាងសង់ដំបូលផ្សារច្បារអំពៅជំហានទី៣

ភ្នំពេញ៖ គម្រោងសាងសង់ដំបូលផ្សារច្បារអំពៅជំហានទី៣ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយក្រោយពីក្រុមការងារ បញ្ចប់ការសាងសង់ដំបូលផ្សារ និងរៀបចំតូបឱ្យមានសណ្តាប់ធ្នាប់ជំហានទី២ចប់ជាស្ថាពរមក អាជីករបានចូលលក់ក្នុងតូបជាធម្មតាឡើងវិញ ។     ដើម្បីជំរុញការសាងសង់ឱ្យបានលឿននៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣  និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារនិងនៅជុំវិញផ្សារ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអាជ្ញាធរនឹងអាជីវករ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យគម្រោងធ្វើរបងថ្មនិងរៀបការ៉ូឡាជិត១គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីស្ថានីយរថភ្លើងដល់ស្ដុបនាគវ័ន ខណ្ឌដូនពេញ

     ភ្នំពេញ៖  ដើម្បីលើកសោភណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំស្ថាបនារបងថ្មជាមួយនឹងការរៀបការ៉ូឡាលើចិញ្ចើមផ្លូវនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់រហូត ដល់ស្តុបវត្តនាគវ័ន ខណ្ឌដូនពេញ ។    ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡានេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យនោះ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០នេះលោកឃួង ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបប្រតិភូក្រុមហ៊ុនជប៉ុនលើការងារគ្រប់គ្រងបរិស្ថាន

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Kei NISHIHARA អនុប្រធានក្រុមហ៊ុនMinebeaMitsumi នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ក្នុងបរិបទនៃការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩ ប្រជាកសិករនៅឃុំដូនស ស្រុកស្វាយជ្រំងាកទៅរកការចិញ្ចឹមកង្កែប

ខេត្តស្វាយរៀង៖ លោកថាច់ រតនា ប្រធានមន្ទីរកសិកម្មបានដឹកនាំក្រុមការងារចុះដល់ទីតាំងចិញ្ចឹមកង្កែបរបស់កសិករសំអាត សមដើម្បីផ្តល់ការណែនាំបន្ថែមអំពីរបៀបនិងបច្ចេកទេស នៃការចិញ្ចឹមកង្កែបដើម្បីទទួលបានប្រាក់ចំណេញខ្ពស់កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។ លោកថាច់ រតនា បានបញ្ជាក់ថា «ក្នុងរយៈពេល៤ខែកន្លងមកនេះ កសិករចិញ្ចឹមកង្កែបនេះបានលក់កូនកង្កែបចំនួន៩០.០០០ក្បាលមានតម្លៃ៤០០រៀលក្នុង១ក្បាល ដែលទទួលបានប្រាក់ចំណូលសរុប ៣.៦០០.០០០រៀល។ ... Read More »

លោក ឯម ច័ន្ទមករា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយយោគយល់ដល់ជនមានពិការភាព ក្នុងពេលពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនមានពិការ បានថ្លែងថា មកដល់ពេលនេះ មន្ត្រីជំនាញកំពុងធ្វើការ​ពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី «លក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព» ដើម្បីត្រៀមដាក់ទៅប្រមុខថ្នាក់ដឹកនាំក្នុងការចេញសេចក្តីសម្រេច ដូចនេះសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយយោគយល់​ចំពោះបងប្អូនមានពិការភាពដែលមិនទាន់ មានប័ណ្ណបើកបរស្របច្បាប់អាចឱ្យគាត់ធ្វើការចល័តតាមរយៈការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់ពួកគាត់សិន ... Read More »

រឿង​និទានខ្មែរ÷រឿងបុរសម្នាក់ទៅជួញ ភ្លើង​ឆេះ​ទំនិញ​ក្នុង​សំពៅ

មាននិទានមួយថា​៖ មាន​បុរស​ម្នាក់​មាន​ទ្រព្យសម្បត្តិ​ច្រើន ចុះ​សំពៅ​ទៅ​ជួញ មាន​កូន​ក្មួយ​សុំ​ដោយសារ​សំពៅ​ទៅ​ជួញ​ជាមួយ​ជា​ច្រើន​នាក់ ។ ឯ​ម្ចាស់​សំពៅ​នោះ​ចិញ្ចឹម​ឆ្មា ១ ទុក​ជា​មង្គល​ក្នុង​សំពៅ ហើយ​ឲ្យ​កូន​ក្មួយ ៤ នាក់​រក្សា​ជើង​ឆ្មា​ទាំង ៤ មួយ​ៗ ម្នាក់ ។ ... Read More »

មន្ត្រីនគរបាលជាន់ខ្ពស់ស្នើឱ្យបង្កើនការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីមេបញ្ចាការវរ:ព្រំដែនគោក៧០១

ខេត្តស្ទឹងត្រែង៖ ពិធីប្រកាសផ្លាស់ប្តូរចូលកាន់តំណែងថ្មី និងបំពាក់ឋានន្តរស័ក្ដិ ដែលបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧០១ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានអគ្គនាយកដ្ឋានកណ្ដាលនគរបាលព្រំដែន។ ក្នុងពិធីនោះ លោកសី សំឡេង ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន០៩វត្ត

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងលោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង ... Read More »

ក្រុមការងាររបស់រាជរដ្ឋាភិបាលបានចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១៦៩គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩នៅក្នុងខណ្ឌ៧មករា

ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ៧មករា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន២សង្កាត់ក្នុងខណ្ឌ៧មករា។ លោក ងី តាយី មានប្រសាសន៍ក្នុងពិធីចែកអំណោយនោះថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

កងអន្តរាគមន៍ សម្តេចតេជោ និងក្រសួងធនធានទឹក បូមទឹកសង្គ្រោះស្រូវរបស់កសិកររាប់ពាន់ហិកតានៅស្រុកបារាយណ៍ និងតាំងគោក

ខេត្តកំពង់ធំ៖ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រព ដំណាំស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋរាប់ពាន់ហិកតា នៅស្រុកបារាយណ៍ និងតាំងគោក លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានយកចិត្ត្តទុកដាក់ចុះផ្ទាល់ជាមួយកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងធនធានទឹក ដើម្បី អន្តរាគម ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖រហូតដល់ម៉ោង​ ០៨និង២០ព្រឹក​ ថ្ងៃទី​២​ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ,អ្នកជាសះស្បេីយគ្មាន​នៅថ្ងៃនេះ, ចំនួនសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១០នាក់​ ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣១នាក់​ និងគ្មាន​ ... Read More »

លោក ឈាង​ វុន​ ស្តាប់បទបង្ហាញ នៃក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ឈាង​ វុន​ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញរដ្ឋសភា បានទទួលជួបពិភាក្សាការងារ​ និងស្តាប់ការធ្វើបទបង្ហាញ ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ កម្ពុជាបានបង្ហាញពិភពលោកថា យើងមិនដែលភ្លេចលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ ទោះមានវិបត្តិកូវីដ-១៩ក្តី

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា យើងមិនដែលភ្លេចលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ បើទោះបីជាមានវិបត្តិកូវីដ-១៩ក៏ដោយ ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមកកម្ពុជា បានជួយសង្គ្រោះនាវាទេសចរណ៍ MS ... Read More »

គ្រួសាររងការហ៊ុមព័ទ្ធរបងជុំវិញដូចកង្កែបក្នុងអណ្តូង រកផ្លូវដើរចេញចូលគ្មាន ក្រោយពីប្តឹងទៅតុលាការសម្រេចសេចក្តីហើយ នៅតែភាគីចុងបណ្តឹងមិនព្រមបើកផ្លូវដដែល

ខេត្តស្ទឹងត្រែង៖ លោកឡាយ គី និងភរិយា បានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរក្រុង-ខេត្ត ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ និងរកដំណោះស្រាយជួយដល់គ្រួសារគាត់ដែលរងនូវការធ្វើរបងហ៊ុមព័ទ្ធ និងបិទផ្លូវជុំវិញ ដោយគ្មានច្រកចេញចូលដូចមុនឡើយ ក្រោយពីភាគីចុងបណ្តឹងបានធ្វើផ្ទះលើផ្លូវ ហើយធ្វើរបងបិទជិតមិនឲ្យគ្រួសារគាត់ ដើរចេញចូលដូចមុនឡើយ។ ដោយភាគីឈ្មោះងី វុទ្ធ ... Read More »

ករណីដីធ្លីនៅស្រុកគាស់ក្រឡ អង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនអភិបាលរងខេត្តបាត់ដំបង១រូបទៀត មកសួរនាំ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបងមកស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ ... Read More »

រដ្ឋមន្ត្រី សាយ សំអាល់ ៖ ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់»

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថាអាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ លោក សាយ សំអាល់ លើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែងដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះនៅសាលាខេត្តស្ទឹងត្រែងដោយមានការចូលរួមពីអាជ្ញាធរខេត្តស្រុកឃុំនិងស្ថាប័នពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង និងសមាជិកគណៈកម្មាធិការទី៣ របស់ព្រឹទ្ធសភា និងរដ្ឋសភាចូលរួមផងដែរ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងគោលការណ៍ច្បាស់លាស់ពីរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ... Read More »

នគរបាល​ខេត្ត​ព្រះសីហនុ​ចុះផ្សព្វផ្សាយ​សេចក្តីជូនដំណឹងពីធាតុអាកាស​តាមផែដឹកភ្ញៀវទេសចរ​មុននឹងចេញទូក

ខេត្ត​ព្រះ​សីហនុ​ ៖​ កម្លាំងការិយាល័យ​នគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួុយកម្លាំងការិយាល័យនគរបាលទេសចរណ៍ និងកម្លាំងអធិការក្រុងកោះរ៉ុង ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួុងធនធានទឹក​ ស្តីពីអាកាសធាតុលើផ្ទៃសមុទ្រមានការប្រែប្រួុល ដោយណែនាំតម្រូវអោយតាមផែដឹកភ្ញៀវទេសចរ ដើមទី ចុងទី ត្រូវត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព មិនអោយដឹកលើសចំណុះ ពាក់អាវពោងសុវត្ថិភាពពេលជិះលើអូប័រ តែបើមានភ្លៀងនិងខ្យល់ខ្លាំង​ ទូកដឹកភ្ញៀវទេសចរត្រូវពន្យារជើងទូកឬផ្អាកតែម្តង​ ... Read More »

សម្តេចពិជ័យសេនា៖ ប្រឹងប្រែងបំពេញភារកិច្ច អនុវត្តតួនាទីរបស់ខ្លួនកសាងកងឯកភាពរឹងមាំលេីគ្រប់វិស័យ

   ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងកោតសរសេីរចំពោះថ្នាក់ដឹកនាំស្ថាប័នកងឯកភាពកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយកអស់ពីកម្លាំងកាយចិត្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន កសាងកងឯកភាពរឹងមាំលេីគ្រប់វិស័យ។ សម្តេចពិជ័យសេនាទៀ បាញ់ ថ្លែងដូច្នេះក្នុងឱកាសដែលសម្តេច អញ្ជេីញចូលរួមផ្ដល់អនុសាសន៍ក្នុងកិច្ចប្រ ... Read More »

លោក កែវ រ៉េមី ជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានជួបពិភាក្សាការងារជាមួយលោក Pradeep Wage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍ UPR និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ។ ក្នុងជំនួបនោះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី១ ... Read More »

អាសូរ សែម សង្វាត សម្រាកនៅមន្ទីរពេទ្យជាថ្មីព្រោះខ្វះឈាម

    ភ្នំពេញ៖ តារាសម្តែង សែម សង្វាត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យជាថ្មីក្រោយពីស្ថានភាពជំងឺរើឡើង។ ស្ថានភាពជំងឺមិនប្រសើរខណៈ​លោកនៅ​តែព្យាយាមព្យាបាល និងស្វះស្វែងលក់ទំនិញនានាតាមអនឡាញនោះ។ ​លោកសែម សង្វាតបានបញ្ជាក់ថា លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ​ចាប់តាំងព្រលឹមស្រាងៗ ដើម្បីអោយគ្រូពេទ្យជំនាញផ្នែកជំងឺគ្រឿងក្នុងត្រួតពិនិត្យតេស្តឈាម អេកូពោះមើលក្រពះពោះវៀនថ្លើមលំពែងសួត តែលទ្ធផលពេទ្យថាមិនល្អទេ។ ... Read More »