ខេត្តរតនគិរី៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកសូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ លោកហ៉ី សុភាព អធិការរង និងលោកចរ ប៊ុនសៃ នាយផ្នែកទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវដឹកនាំដោយលោកជួប វណ្ណារក្ស ... Read More »
ព័ត៌មានជាតិ
រថយន្តយីឌុបដឹកស្រូវជាប់ហ្វ្រាំងក្លាយជាអគ្គិភ័យតែសំណាងរថយន្តពន្លត់អគ្គិភ័យជួយសង្រ្គោះទាន់
ខេត្តបន្ទាយមានជ័យ៖ រថយន្តយីឌុបមួយគ្រឿងដឹកស្រូវពេញស្រាប់តែជាប់ហ្វ្រាំងបង្កជាអគ្គិភ័យតែសំណាងបានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកស្វាយចេក ជួយបាញ់ទឹកពន្លត់ទាន់នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ។ លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ... Read More »
ធុច សាឡិ ត្រៀមវិលទៅរៀនបន្តនៅប្រទេសចិនដើមឆ្នាំ២០២១ក្រោយស្ងប់ស្ងាត់កូវីដ-១៩
ភ្នំពេញ៖ កុមារាល្បីពីកម្ពុជា ធុច សាឡិ ខកខានក្នុងការចេញទៅសិក្សានៅប្រទេសចិនអស់ជាងមួយឆ្នាំមកហើយពោលគឺក្រោយពីការមកលេងស្រុកកំណើត ប៉ុន្តែជាប់គាំងដោយសារជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាអតីតក្មេងលក់វត្ថុអនុស្សាវរីយ៍ក្នុងតំបន់អង្គរនេះនឹងវិលទៅបន្តការសិក្សានៅដើមឆ្នាំក្រោយនេះ។ គេចាំបានថា សាងភាពភ្ញាក់ផ្អើលក្នុងនាមជាកុមារកម្ពុជាលក់វត្ថុអនុស្សាវរីយ៍នៅតំបន់ប្រាសាទអង្គខេត្ត សៀមរាប សាឡិ បានធ្វើឲ្យពិភពលោកកោតសរសើរខ្លាំងព្រោះតែកុមារារូបនេះអាចនិយាយបានជាច្រើនជាង១៥ភាសាពីភ្ញៀវទេសចរបរទេស ដើម្បីទាក់ទាញភ្ញៀវឲ្យទិញវត្ថុអនុស្សាវរីយ៍របស់ខ្លួន។ ... Read More »
មហាវិទ្យាល័យសភាពាណិជ្ជសាស្ត្ររបស់ប្រទេសថៃ គ្រោងបើកសាខានៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម
បាងកក៖ ប្រតិភូមហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ(UTCC) គ្រោងនឹងបើកសាខានៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតជម្រើសដល់និស្សិតដែលចង់បន្តការសិក្សាក្នុងប្រទេសសមាជិកអាស៊ាន និងផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម។ នេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ចក្ការីន ស្រ៊ីមូន(Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុកកិច្ចការអន្តរជាតិដែលបានដឹកនាំប្រតិភូមកសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ... Read More »
ឃាត់ខ្លួនឪពុកចុងម្នាក់ ពីបទករណីចាប់រំលោភកូនចុងកុមារី២នាក់
ខេត្តព្រះវិហារ៖ នគរបាលស្រុកសង្គមថ្មីបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ដែលត្រូវជាឪពុកចុងរបស់កុមារី២នាក់បងប្អូន ពីបទចាប់រំលោភសេពសន្ថវៈ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជីដូនក្មេងស្រីរងគ្រោះ។ ការឃាត់ខ្លួនបុរសស្រេកឃ្លានតណ្ហាខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរណសិរ្សបានឲ្យដឹងថាជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរនាក់ ... Read More »
យោធភូមិភាគ៥បំពាក់ឋានន្តរសក្កិដល់មន្ត្រីយោធានឹងផ្លាស់ប្ដូរមុខតំណែង
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូននាយទាហានក្នុងយោធភូមិភាគទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក ... Read More »
ជាងជួសជុលរថយន្តម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ ជាងជួសជុលរថយន្តម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ១៥១ ភូមិធំជើងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យក្នុងករណីនេះឈ្មោះ សាន់ ចាន់ស៊ី ... Read More »
ដាក់រថយន្តលើផ្លូវធ្វើឱ្យស្ទះចរាចរណ៍ប្រជាពលរដ្ឋហើយ ខ្លាំងដាក់សមត្ថកិច្ចពេលចុះមកសម្រួលទៀត មានអីត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ «ប្រឆាំងនឹងអ្នករាជការសារធារណ:» នៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អាជ្ញាធរខណ្ឌទួលគោកបានបញ្ជាក់ថា ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤៖៣០នាទីរសៀល ដោយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការអនុញ្ញាត ... Read More »
អភិបាលខេត្តស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩
ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ។ ការអំពាវនាវរបស់លោកអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅ ព្រឹកថ្ងៃពុធ ... Read More »
សម្តេចតេជោ៖ លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយ បង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្តលើកទី៤ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ–១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយះទៀតដើម្បីធានាឱយប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ ... Read More »
ខ្ចីម៉ូតូគេថាជិះទៅទិញបាយមួយភ្លែតបែរជាជិះទៅភ្នំពេញបាត់ ស្អែកឡើងត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានប្រើល្បិចខ្ចីម៉ូតូយុវជនម្នាក់ថាទៅទិញបាយមួយភ្លែត តែបែរជាជិះទៅភ្នំពេញបាត់តែម្ដង ដោយពុំយកម៉ូតូប្រគល់ឲ្យម្ចាស់វិញទេ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧និង៤០នាទី នៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ... Read More »
បុរសម្នាក់ខឹងសុំលុយម្តាយចំនួន ២០០០រៀលមិនបានរត់ទៅចង.ក សម្លាប់ខ្លួន
ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែសុំលុយម្តាយចំនួន២០០០រៀលមិនបានខឹងណាស់រត់ទៅចង.ក សម្លាប់ខ្លួនទាំងកណ្តាលយប់ លុះព្រឹកឡើងទើបគេប្រទះឃើញ។ ហេតុការណ៍ប្រទះឃើញសពបុរសចង.ក សម្លាប់ខ្លួននេះបានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី១៨ ខែវិថ្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ... Read More »
ប្រាប់ថាកុំឲ្យគប់ដុំថ្មតាមផ្លូវប្រយ័ត្នត្រូវគេ ជនអគតិខឹងទាញដំបងដេញវាយស្ត្រីចំណាស់ម្នាក់រហូតរងរបួស
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានទាញដំបងឈើដេញវាយស្ត្រីចំណាស់ម្នាក់រហូតដល់រងរបួស។ ហេតុការណ៍នៃអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអតីតសាលាចិន ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ... Read More »
លួចម៉ូតូបានហេីយគេចខ្លួនទើបបានមួយថ្ងៃជាប់ខ្នោះរបស់នគរបាលប៉ុស្តិ៍កាកាបទី២
ភ្នំពេញ៖ ជនសង្ស័យមានគ្នា៤នាក់បានសហការគ្នាលួចម៉ូតូZOOMER-X មួយគ្រឿងបានសម្រេចកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិចំការឪទ្បឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រួចព្យាយាមគេចខ្លួនរហូតមកដល់វេលាម៉ោង១៩និង៣០នាទីថ្ងៃទី១៧ ខែឆ្នាំដដែលត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ស្រាវជ្រាវតាមឃាត់ខ្លួនបានម្នាក់ ចំណែកបក្សពួកផ្សេងទៀតកំពុងតែគេចខ្លួន។ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហ៊ុន សុខគា ភេទប្រុស ... Read More »
បុរសពីរនាក់ជិះម៉ូតូដួល ជនសង្ស័យធ្វេីជាចិត្តល្អជូនទៅពេទ្យ រួចហើយយកម៉ូតូទៅបាត់
ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦មួយគ្រឿងចេញពីទិញបបរសបំណងត្រឡប់ទៅកន្លែងស្នាក់វិញ តែមិនទាន់ដល់ផងក៏ដួលម៉ូតូ ហើយស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងមកពីក្រោយឈប់សួរនាំនិងធ្វេីជាចិត្តល្អជូនទៅមន្ទីរពេទ្យ រួចហើយឆ្លៀតឱកាសល្អក៏ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ទៅ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខវត្តអរុណវត្តី តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះទី១ជាម្ចាស់ម៉ូតូមានឈ្មោះ រ៉ាត់ ... Read More »
មន្ទីរកសិកម្ម ខេត្តសៀមរាប ដឹកនាំមន្ត្រីចុះចែកពូជមាន់ ពូជបន្លែ ពូជស្រូវ ឧបករណ៍អូសដាំស្រូវ និងសម្ភារៈផ្សេងៗជូនដល់បណ្តុំកសិករស្រុកជីក្រែង
ខេត្តសៀមរាប៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបនិងជាប្រធានអនុកម្មវិធីការផ្សព្វផ្សាយបច្ចេកទេសថ្មីកសិកម្មដែលធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តសៀមរាប និងលោកអភិបាលស្រុកជីក្រែង សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំជីក្រែង កាលពីថ្ងៃអង្គារ ២កើតខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ ... Read More »
លោក ហុង ហុី ដឹកនាំមន្ត្រីរដ្ឋបាលជលផលបីខេត្តចុះបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់
ខេត្តពោធិ៍សាត់ ៖ លោក ហុង ហុី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម បានដឹកនាំកម្លាំងមន្រ្តីអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបចូលរួមដោយមន្រ្តីរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងកងកម្លាំងពាក់ព័ន្ធ មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងមន្រ្តីរដ្ឋបាលជលផលខេត្តកំពង់ធំ ដោយបែងចែកកម្លាំងចំនួន២ក្រុម ចុះអនុវត្តប្រព័ន្ធ Black View ... Read More »
ព្រឹកនេះ ក្រុមគ្រូពេទ្យធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលើកចុងក្រោយចំពោះអ្នកប៉ះពាល់ផ្ទាល់និងប្រយោលក្នុងព្រឹត្តិការណ៍ «ថ្ងៃ៣វិច្ឆិកា»
ភ្នំពេញ៖ ចាប់ពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមគ្រូពេទ្យនឹងធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៤ ដើម្បីឲ្យប្រាកដថា អ្នកប៉ះពាល់ផ្ទាល់និង ប្រយោលក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាទាំងអស់មានឆ្លង ឬគ្មានការចម្លងមេរោគកូវីដ-១៩ ។ នៅព្រឹកថ្ងៃនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »
តុលាការកាត់ទោសស្ត្រីម្នាក់ដែលវះមុខក្មេងស្រីអាយុ៥ឆ្នាំរងរបួសធ្ងន់ធ្ងរ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ស្ត្រីម្នាក់ដែលយកកាំបិតអារមុខនិងអារដៃ ក្មេងស្រីអាយុ៥ឆ្នាំឱ្យរងរបួសធ្ងន់ធ្ងរ ដេររហូតជាង១០០ថ្នេរ ។ តាមប្រភពព័ត៌មានដែលទើបទទួលបាន ក្រោយបញ្ចប់សវនាការនេះ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ... Read More »
បើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័បុកម៉ូតូគេពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ពីរនាក់និងស្រាលម្នាក់
ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ នៅវេលាម៉ោង១៨ ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២០ ស្ថិតនៅភូមិកណ្ដាលឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ១៨និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៥ និង១១៦ ... Read More »
ជនពិការរងគ្រោះដោយសារគ្រាប់មីនចំនួន៥០០នាក់ទទួលស្បៀងឧបភោគបរិភោគនៅមុខសាលាខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខសាលាខេត្តប៉ៃលិនមានរៀបចំពិធីសំណេះសំណាសនិងចែកគ្រឿងឧបភោគបរិភោគដល់ជនពិការដែល រងគ្រោះថ្នាក់ដោយសារមីននៅក្នុងខេត្តប៉ៃលិនចំនួន៥០០នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១អាជ្ញាធរជាតិកម្ចាត់មីនហើយពេលនោះលោកបានសង្កត់ធ្ងន់ថាជនពិការមិនមានន័យថាអសមត្ថភាពនោះទេផ្ទុយទៅវិញអ្នកពិការសុទ្ធតែជាអ្នកមានស្នាដៃជា វីរជនជាអ្នកការពារទឹកដីប្តូរសាច់ប្តូរឈាមនិងបូជាជីវិតដើម្បីជាតិនិងប្រជាជនយើង។ម្យ៉ាងទៀតបច្ចុប្បន្នអ្នកពិការគាត់ក៏ជាជីតាល្អឪពុកល្អជាបងជាប្អូនល្អឬជាកូនល្អនិងជាជីដូនជាម្តាយជាប្រពន្ធនិងជាកូនល្អផងដែរ។ លោក ទេសរដ្ឋមន្ត្រីបានបន្តថា ជនពិការនៅខេត្តប៉ៃលិននេះ សុទ្ធតែជាអ្នកចូលរួមចំណែកអនុវត្តន៍ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោដើម្បីនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ ដែលនេះសបញ្ជាក់ឲ្យឃើញថាជនពិការទាំងអស់មានគុណបំណាច់ចំពោះជាតិធំធេងណាស់ដែលពួកយើងទាំងអស់គ្នាមិនអាចបំភ្លេចគុណណូបការ:នេះបានទេ។ ... Read More »
អភិបាលស្រុកក្រគរដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះជួយប្រមូលផលស្រូវប្រជាកសិករ
ខេត្តពោធិ៍សាត់ ៖ ដោយមើលឃើញភាពលំបាក និងកំពុងរងការខ្វះខាតរបស់បងប្អូនប្រជាកសិករ កម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរចំនួនប្រមាណ៥៥នាក់ ដឹកនាំដោយលោក លីវ សេងហុីម អភិបាលនៃគណ:អភិបាលស្រុកក្រគរ បានចុះជួយប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ ។ កម្លាំងចុះជួយប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករខាងលើ បានកើតឡើងនៅថ្ងៃអង្គារ ២កើត ខែមិគសិរ ... Read More »
រថយន្តឡិចសុីស បុករះឡាំងស្នោនិងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេត១ដើម
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីស RX300 ហើយសង្ស័យងោកមួយភាំងបានរេចង្កូតទៅបុករះឡាំងស្នោ ដាក់ គរជាគំនរគ្នានៅមុខផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបែករាយប៉ាយពេញផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបណ្ដាលឲ្យទ្រេត ឯរថយន្តបង្កផ្ទប់ជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តតាំងកសាង ... Read More »
ក្មេងស្រី២នាក់ រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតសង្គ្រោះទាន់ពេល
ខេត្តស្ទឹងត្រែង៖ ក្មេងស្រី ២នាក់នាំលេងទឹកស្រះក្រោយផ្ទះ មិនប្រយ័ត្នបណ្ដាលឱ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៤៖១០នាទីរសៀល ស្ថិតនៅចំណុចស្រះទឹកក្រោយផ្ទះ ចម្ងាយប្រមាណ៣០ម៉ែត្រ ទំហំ១០x២០ និងមានជម្រៅប្រមាណ ០៣ម៉ែត្រ ស្ថិតក្នុងភូមិអូស្វាយ.ឃុំអូរស្វាយ ... Read More »
មន្ត្រីជំនាញសាខា ដុតកម្ទេចមីខូចគុណភាពជិត៤០០គីឡូក្រាម
ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប) ខេត្តបន្ទាយមានជ័យ បានដុតកម្ទេចចោលមីខូចគុណភាពជិត៤០០គីឡូក្រាម នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ លោក សាន វិជ្ជាសារ៉ាវុធ ... Read More »
Breaking News ៖ ករណីនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ប្រើកាំបិតចាក់ក ព្រះរាជអាជ្ញារង ចង់យកឈាមដាក់ស្រាផឹក ត្រូវរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ទេរសមត្ថកិច្ចទៅអយ្យការខេត្តសៀមរាប
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ លោក កើត រិទ្ធ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានជម្រាបមកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អំពីការផ្ទេរសមត្ថកិច្ចលើសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៧ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ... Read More »
ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តជួយពលរដ្ឋនៅតាមសហគមន៍តាមរយៈការឧបត្ថម្ភអង្ករដល់សាលារាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជួយដល់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ–១៩ក្នុងប្រទេសកម្ពុជាតាមរយៈការឧបត្ថម្ភនូវទឹកប្រាក់៥៥.០០០ ដុល្លារអាមេរិកដល់សាលារាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញអង្ករប្រមាណ ១០០តោនដើម្បីចែកជូនដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ–១៩។ ការគំរាមកំហែងនៃជំងឺកូវីដ–១៩ បានបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សហគមន៍។ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសអំពីការបិទសាលារៀន និងកន្លែងកម្សាន្តក្នុងរាជធានីភ្នំពេញ ... Read More »
ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជ ពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
ខេត្តមណ្ឌលគិរី៖ អង្គការសមាគមន៍អភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ដើមឈើថ្មីទាំងពីរប្រភេទ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ ត្រូវបានដាក់ឈ្មោះតាមវិទ្យាសាស្ត្រ ដោយមួយប្រភេទឈ្មោះថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus ... Read More »
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! ផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល ... Read More »
កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារអូរឫស្សី ដែលបង្កការកកស្ទះ
ភ្នំពេញ៖ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យ អភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវករលក់ដូរតាមបណ្ដាវិថីតូចធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឱ្យរំលោភលើចិញ្ជើមផ្លវលើសពី១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ជនពិការធ្វើដំណើរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ... Read More »