ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់ ដោយចោទប្រកាន់ថាបានថតរូបឡាយរូបភាពលំនៅឋាននបំពានលើសិទ្ធិបុគ្គល(ផ្ទះស្ត្រីបកប្រែភាសាចិន) នៅចំណុចផ្ទះលេខ១២០២ ផ្លូវលេខ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០នាទីរសៀលម្សិលមិញ ... Read More »
ព័ត៌មានជាតិ
នារីម្នាក់បើករថយន្តរេចង្កូតឡើងលើសួន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច
ភ្នំពេញ៖ នារីម្នាក់បានបើករថយន្តយ៉ាងលឿនហើយរេចង្កូតឡើងលើសួនផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ពេញទំហឹងបណ្តាលឲ្យរថយន្តវិលមួយជុំ តែសំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »
រថយន្តពាក់ស្លាកលេខនគរបាលបេីកបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ដួលរាបដល់ដី
ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកTOYOTA HILUX REVOមួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ដួលរាបដល់ដី ធ្វើឱ្យរថយន្តកល់ជាប់ទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២១ នៅក្បែរប៉ុស្តី៍រដ្ឋបាលសង្កាត់ទួលសង្កែទី២ តាមបណ្តោយផ្លូវ លេខ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកTOYOTA ... Read More »
រដ្ឋបាលខេត្តកំពង់ធំ ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២៦នាក់ និងជាសះស្បើយចំនួន ៧៧នាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១
ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៦នាក់ ... Read More »
បញ្ជូនមុខសញ្ញាបទល្មេីសគ្រឿងញៀនម្នាក់ទៅតុលាការខេត្តកំពង់ស្ពឺបន្តឆែកឆេរឃើញថ្នាំញៀនមួយចំនួនទៀត
ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០២១នេះមុខសញ្ញាបទល្មើសគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។ គួររំលឹកឡើងថាក្រោយប្រតិបត្ដិការបង្រ្កាបមុខសញ្ញាគ្រឿងញៀនម្នាក់ ដែលកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដ្ដុង្គសហការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជាក់ស្ដែងចាប់យកបានវត្ថុតាងថ្នាំញៀនចំនួន ០៣ កញ្ចប់ (១តូច និង ២ធំ) ស្មើនិងទម្ងន់ ២០៣,៦៤ ក្រាម រួមជាមួយទូរស័ព្ទដៃ ២គ្រឿង ... Read More »
អភិបាលខេត្តក្រចេះ ៖ ថ្ងៃនេះ ពិតជាដំណឹងល្អ ដែលខេត្តយើងគ្មានការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ឡើយ !
ខេត្តក្រចេះ ៖ នៅព្រលប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃនេះ ពិតជាដំណឹងល្អ ដែលខេត្តយើងគ្មានការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ឡើយ ហើយជាពិសេស ក្រុមគ្រូពេទ្យយើងបានព្យាបាលអ្នកជំងឺកូវីដ-១៩ ... Read More »
ជនដែលបំភ្លៃព័ត៌មានថា ៖ សម្តេចក្រឡាហោម ស ខេង ជួបជាមួយលោក សម រង្ស៉ី ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន,ពេលនេះក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវតាមចាប់ខ្លួន
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវតាមចាប់ខ្លួន ជនដែលបំភ្លៃព័ត៌មានថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជួបជាមួយ លោក សម រង្ស៉ី ហើយព្រមព្រៀងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ខណៈដែលសម្តេចមានវត្តមាន នៅក្នុងប្រទេសបារាំង។ ... Read More »
ពលករខ្មែរ១៤នាក់លួចឆ្លងដែនចូលប្រទេសថៃ ចំណែកជនជាតិថៃប្រុស-ស្រី៦នាក់បម្រុងឆ្លងដែនចូលកម្ពុជាត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន
ក្រុងប៉ោយប៉ែត ៖ ទាហានថៃស្រុកតាព្រះយ៉ាក្នុងថ្ងៃតែមួយ២គោលដៅផ្សេងគ្នាបានចាប់ពលករខ្មែរ១៤នាក់ លួចឆ្លងដែនចូលប្រទេសថៃ ដោយចំណាយលុយក្នុងម្នាក់៦,០០០បាត នឹងចាប់ជនជាតិថៃប្រុស-ស្រី៦នាក់ បម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង០៩និង១០នាទី ថ្ងៃទី២៩សីហា២០២១នេះ នៅបរិវេណភូមិលូកឆាង ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។ក្រោយពីចាប់បានសមត្ថកិច្ចសួរចម្លើយ ពលករខ្មែរទាំងអស់បានប្រាប់ថា ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ... Read More »
អាជ្ញាធរក្រុងសិរីសោភ័ណនិងគ្រូពេទ្យពិនិត្យយកសំណាកប្រជាពលរដ្ឋចំនួន២៣៥នាក់នៅភូមិសែសិនរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៨នាក់
ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានករណីផ្ទុះជម្ងឺកូវីដ-១៩ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១ អាជ្ញាធរក្រុងសិរីសោភ័ណនិងគ្រូពេទ្យបានប្រមូលប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងដោយប្រយោលចំនួន២៣៥នាក់ ក្នុងនោះស្រីចំនួន ១២៧នាក់ ដើម្បីពិនិត្យយកសំណាករកមេរោគកូវីដ-១៩ ដោយធ្វើតេស្តរហ័ស( RAPID TEST ) ... Read More »
នៅខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជាមានជំងឺកូវីដ-១៩ ប្រភេទមេរោគបម្លែងខ្លួនថ្មី (Delta)ចំនួន ២០នាក់ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ !
ខេត្តមណ្ឌលគិរី ៖ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជាមានជំងឺកូវីដ-១៩ ប្រភេទមេរោគបម្លែងខ្លួនថ្មី (Delta)ចំនួន ២០នាក់ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ រដ្ឋបាលខេត្តមណ្ឌលគិរី ... Read More »
កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរ ចុះអនុវត្តវិធានការក្តៅខណ:មេរោគបំប្លែងថ្មី កំពុងតែកើនឡើង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២១ អភិបាលក្រុង រួមមន្ទីរសុខាភិបាល កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលក្រុង បានចុះអនុវត្តវិធានការក្តៅលើអ្នកល្មើសបំរាម នៃការបិទខ្ទប់ក្នុងស្ថានភាពដែលរដ្ឋបាលខេត្ត បានដាក់ចេញយ៉ាងម៉ឺងម៉ាត់ដើម្បីធានានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្នុងនោះផងដែរលោក សាយ កុសល អភិបាលក្រុងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនៃការអនុវត្តវិធានការបិទខ្ទប់នេះលោកថា ... Read More »
រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៣នាក់ និងអ្នកជាសះស្បើយចំនួន ៦៣នាក់ នៅថ្ងៃទី២៩ ខែសីហានេះ!
ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃអាទិត្យ២៩ទី ខែសីហា ឆ្នាំ២០២១នេះថា អាជ្ញាធរមូលដ្ឋាន បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១៣នាក់ និងអ្នកជាសះស្បេីយចំនួន ៦៣នាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ។ ... Read More »
លោករដ្ឋមន្ត្រី ថោង ខុន ប្រគល់សម្ភារបរិក្ខារជាច្រើនជូនរដ្ឋបាលខេត្តកំពង់ធំ ស្រុកបារាយណ៍ ស្រុកតាំងគោក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ «៣កុំ ៣ការពារ»
ខេត្តកំពង់ធំ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកថ្នាំពេទ្យចិន និងម៉ាស ប្រគល់ជូនលោកស្រី លំ គន្ធារី ... Read More »
ខេត្តត្បូងឃ្មុំ ៖ ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ២៧នាក់បន្ថែមទៀត,ខណៈអ្នកជាសះស្បេីយ ១០នាក់ នៅថ្ងៃទី២៨ ខែសីហា!
ខេត្តត្បូងឃ្មុំ ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃអាទិត្យទី២៩ ខែសីហា ឆ្នាំ២០២១នេះ បាបញ្ជាក់ពីការរកឃើញមនុស្សចំនួន ២៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ ខណៈអ្នកជាសះស្បេីយ ... Read More »
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានវិស្វកម្ម សូមគោរព អគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន !
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ គង់ ប៉ក់ នាយរងសេនាធិការ កងទ័ពជេីងគោក មេបញ្ជាការរងបញ្ជាការដ្ឋានវិស្វកម្ម រួមនិងនាយទាហានជាច្រេីនរូបទៀត បានទទួលផ្លែមៀនប៉ៃលិន(តាង៉ែន)ចំនួន៣តោន(៣.០០០គីឡូក្រាម) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »
លោក ជួន ណារិន្ទ ជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា (តាមប្រព័ន្ធវីដេអូzoom)
ខេត្តព្រះសីហនុ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ប្រធានក្រុមការងារគណបក្សខេត្តចុះជួយសង្កាត់លេខ៣ និងជាប្រធានគណៈកម្មការ ខ២៧ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ... Read More »
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អនុសាសន៍ ចំនួន៤ លើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក !
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ ចំនួន៤ លើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក ! ... Read More »
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ០២នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ... Read More »
ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ នៅផ្សារអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ករណីកូវីដ-១៩ បំប្លែងថ្មី(Delta ) !
ភ្នំពេញ៖ នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ នៅផ្សារអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មូលហេតុ៖ នៅថ្ងៃទី២១ សីហា ... Read More »
បងប្អូនដែលធ្លាប់ចូលហាងលក់មាសក្នុងផ្សារវាលយន្ត, ដេប៉ូលក់ថ្នាំលាបនីពផន អ៊ុក សារ៉េត, រថយន្តឈ្នួល, ហាងពង្ស នីសា លក់មាស ផ្លាទីន និងសិប្បកម្មជាងម៉ៅ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ព្រោះអ្នកវិជ្ជមានជាម្ចាស់ហាង
ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាងលក់មាសក្នុងផ្សារវាលយន្ត, ដេប៉ូលក់ថ្នាំលាបនីពផន អ៊ុក សារ៉េត, រថយន្ត ឈ្នួល, ហាងពង្ស នីសា លក់មាស ផ្លាទីន និងសិប្បកម្មជាងម៉ៅ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ព្រោះអ្នកវិជ្ជមានជាម្ចាស់ហាងទាំងនោះ។ ... Read More »
សម្តេចតេជោ ហ៊ុនសែន ៖ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ធៀបនឹងគោលដៅប្រមាណ ១២ លាននាក់ !
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, គិតមកទល់ពេលនេះ, ព្រះរាជាណាចក្រកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ... Read More »
សូមប្រុងប្រយ័ត្នការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ (Money Flipping Scam) លើបណ្តាញទំនាក់ទំនងសង្គម!
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ដោយសារបរិបទ និងការរីកចម្រើនបច្ចេកវិទ្យា បានជម្រុញប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមប្រឡូកក្នុងវិស័យបច្ចេកវិទ្យា។ តាមរយៈទិន្នន័យរបស់ Hootsuite នៅដើមឆ្នាំ២០២១ បង្ហាញថាប្រជាជនកម្ពុជាប្រើប្រាស់អ៊ីនធឺណិតប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%) ក្នុងនោះគណនីបណ្តាញសង្គមមានប្រមាណ ... Read More »
អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៩លាន នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា !
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ... Read More »
ខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៣០នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ !
ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៣០នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០១នាក់, ស្រុកជើងព្រៃ ... Read More »
អាហារចំនួន ៨យ៉ាង អាចជំនួសបាយសបាន ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងសម្រាប់អ្នកដែលចង់ឱ្យខ្លួនឯងស្គម
សុខភាព៖ អ្នកណាខ្លះចង់ស្គម ហេីយតេីអ្នកត្រូវហូបអាហារអ្វីខ្លះ? បេីចង់ស្គមសូមអានព័ត៍មានលម្អិតទាំងអស់គ្នា។ អាហារចំនួន ៨យ៉ាង អាចជំនួសបាយសបាន ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងសម្រាប់អ្នកដែលចង់ឱ្យខ្លួនឯងស្គមថែមទៀត គឺជាអាហារដ៏សាមញ្ញសម្រាប់ប្រជាជនខ្មែរយើង ប៉ុន្តែគ្រូពេទ្យបានណែនាំថាសម្រាប់អ្នកដែលត្រូវការសម្រកទម្ងន់ និងត្រូវការគ្រប់គ្រងជាតិស្ករ គឺមិនគួរទទួលទានបាយសច្រើនដូចមនុស្សធម្មតាឡើយ។ យ៉ាងណាមិញ មានអាហារជាច្រើនដែលអ្នកអាចទទួលទានជំនួសបាយបាន ... Read More »
សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំសួរទៅចៅស្លៀកពាក់ទាហ៊ានត្រៀមចេញទៅអាហ្រ្គានីស្ថានឬអី?
ភ្នំពេញ៖ ស្របពេលដែលចៅទី២០ ដែលជាកូនប្រុសពៅ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងលោកស្រី ពេជ ចន្ទមុន្នី បានផ្ញើររូបថតអោយ ជាមួយឯកសណ្ឋានយោធា និងមានកាំភ្លើងជ័រទៀតនោះ សម្តេចតេជោ ... Read More »
សូមកុំធ្វេសប្រហែសឱ្យសោះ! បុគ្គលិកក្រុមហ៊ុនអគ្គិសនី២នាក់ត្រូវចរន្តខ្សែភ្លើងឆក់ជាប់លើបង្គោលភ្លើងសន្លប់ឈឹង
ខេត្តបាត់ដំបង៖ បុគ្គលិកក្រុមហ៊ុនសាងសង់បណ្ដាញអគ្គិសនី២នាក់ត្រូវបានចរន្តអគ្គិសនីឆក់បណ្តាលឱ្យសន្លប់ឈឹងជាប់នៅលើបង្គោលភ្លើង ខណៈដែលកំពុងបំពេញការងារ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវវាលស្រែ១០០ ស្ថិតក្នុងភូមិស្លាកែត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពបានបន្តថា នៅមុនពេលកើតហេតុ គេឃើញបុគ្គលិកក្រុមហ៊ុនសាងសង់បណ្ដាញអគ្គិសនី ... Read More »
លោកអ្នកគួរតែរើសយកផ្កាយមួយដួងដែលទាក់ភ្នែកអ្នក ហេីយវានឹងប្រាប់ថាអ្នកជាមនុស្សបែបណាក្នុងកែវភ្នែកអ្នកដទៃ
ចំណោះដឹងទូទៅ៖ លោកអ្នកគួរតែរើសយកផ្កាយមួយដួងដែលទាក់ភ្នែកអ្នក ហេីយវានឹងប្រាប់ថាអ្នកជាមនុស្សបែបណាក្នុងកែវភ្នែកអ្នកដទៃ ចង់ដឹងអត់ថាតេីផ្កាយដួងណាខ្លះអាចបញ្ជាក់ប្រាប់ថាអ្នកជាមនុស្សបែបណា? ផ្កាយដួងទី១៖ អ្នកជាមនុស្សសាមញ្ញ មានភាពច្បាស់លាស់ នឹងនរ និងមានរបៀបរៀបរយ។ អ្នកចូលចិត្តនិយាយអ្វីត្រង់ៗ ពុំដូច្នោះទេគឺស្ងាត់ឥតនិយាយស្ដីតែម្ដង។ អ្នកមានសណ្ដាប់ធ្នាប់ក្នុងជីវិត និងតែងធ្វើគ្រប់រឿងយ៉ាងយកចិត្តទុកដាក់មែនទែន។ ក្រៅពីនេះ អ្នកគឺជាមនុស្សដែលមានច្បាប់ទម្លាប់ក្នុងជីវិតច្រើនបន្តិច ... Read More »
លោក ហ៊ុនម៉ានី ៖ មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ !
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា, មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ ... Read More »
អ្នកបើកបរឡានធំៗខ្លះព្រហើនៗណាស់ ! ឡានបែនដឹកដី បើកឌឺដងជាមួយកុងតឺន័រចុងក្រោយរេចង្កូតធ្លាក់ចូលប្រឡាយដេកត្រាំទឹកស្អុយពេញមួយយប់ !
ភ្នំពេញ ៖ អ្នកបើកបរឡានធំខ្លះ ហាក់មានចរិកព្រហើន មិនយកខួរក្បាលគិតគោរពច្បាប់ចរាចរណ៍ទេ មានតែបើកបរជែងគ្នា ក្នុងល្បឿនលឿន សុីផ្លេខ្លាំងៗ និងបំពងសម្លេង ឈានដល់បង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ ជាក់ស្តែងមានឡានបែនដឹកដីមួយគ្រឿង បើកឌឺដងជាមួយកុងតឺន័រ ចរិកធ្វេសប្រហែស ក៏រេចង្កូតធ្លាក់ចូលប្រឡាយ ដេកត្រាំទឹកស្អុយពេញមួយយប់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច